ការលះបង់ទាំងអស់
ក្នុងអំឡុងពេលនៃការថ្លែងសន្ទរកថា ក្នុងការឡើងកាន់អំណាចជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកចន អេហ្វ ខេនេឌី(John F. Kennedy) បានលើកទឹកចិត្តប្រជាជនអាមេរិកថា “ចូរកុំសួរថា ប្រទេសរបស់អ្នកអាចធ្វើអ្វីសម្រាប់អ្នក តែចូរសួរថា តើអ្នកអាចធ្វើអ្វីសម្រាប់ប្រទេសរបស់អ្នក”។ ប្រសាសន៍របស់គាត់ ជាការអំពាវនាវជាថ្មីម្តងទៀត ដល់ពលរដ្ឋអាមេរិក ឲ្យលះបង់ជីវិតរបស់ខ្លួន និងបម្រើអ្នកដទៃ។ ជាពិសេស ប្រសាសន៍របស់គាត់ក៏បានលើកទឹកចិត្តកូនចៅជំនាន់ក្រោយរបស់បុរស និងស្ត្រីទាំងឡាយ ដែលបានបម្រើប្រទេសជាតិខ្លួន ក្នុងសម័យសង្រ្គាម។ ត្រង់ចំណុចនេះ គាត់ចង់មានន័យថា អ្វីៗដែលឪពុកម្តាយរបស់ពួកគេរកបាន សម្រាប់ប្រទេសជាតិ គឺច្រើនតែរកបាន ដោយការលះបង់ជីវិតរបស់ខ្លួន ហើយពេលនេះ ពួកគេត្រូវការពារកេរដំណែលទាំងនោះ តាមផ្លូវនៃសន្តិភាព។ ក្រោយមក មានមនុស្សជាច្រើនបានធ្វើការងារស្ម័គ្រចិត្ត ជាការឆ្លើយតបចំពោះការអំពាវនាវនេះ ហើយអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ពួកគេបានសម្រេចនូវកិច្ចការមនុស្សធម៌រាប់មិនអស់ នៅទូទាំងពិភពលោក។ នៅសតវត្សរ៍ទីមួយ សាវ័កប៉ុលក៏បានធ្វើការអំពាវនាវ ដែលស្រដៀងនឹងប្រសាសន៍របស់លោកចន អេហ្វ ខេននេឌីផងដែរ។ ក្នុងខដំបូងនៃបទគម្ពីររ៉ូម ជំពូក១២ គាត់បានជំរុញយើង ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ដល់ព្រះ ដែលបានលះបង់ព្រះជន្ម ដើម្បីលោះបាបយើងរាល់គ្នា។ ការលះបង់ខាងវិញ្ញាណ មិនត្រូវមានតែក្នុងពាក្យសម្តីប៉ុណ្ណោះទេ តែត្រូវមានការលះបង់ជីវិត ដើម្បីជីវិតខាងរូបកាយ ផ្លូវចិត្ត និងវិញ្ញាណរបស់អ្នកដទៃ នៅពេលដែលចាំបាច់។…
Read articleក្តីសង្ឃឹមដ៏រស់
ពេលដែលសោកនាដកម្មដែលអាក្រក់ហួសថ្លែង បំផ្លិចបំផ្លាញជីវិតរបស់មនុស្សជាបំណែកៗ ពួកគេក៏បានព្យាយាមស្វែងរកចម្លើយ។ ថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់ ដែលបានបាត់បង់កូន ដែលជាក្មេងជំទង់ បានប្រាប់ខ្ញុំថា “លោកគ្រូ ខ្ញុំគិតមិនយល់សោះ។ ខ្ញុំមិនដឹងថា ខ្ញុំនៅអាចជឿព្រះបានយូរប៉ុណ្ណាទៀតទេ។ ខ្ញុំខំគិតដែរ តែគិតមិនយល់ពីបំណងព្រះហឫទ័យព្រះសោះ។ ហេតុអ្វីបានជាទ្រង់ឲ្យរឿងទាំងអស់នេះកើតឡើង?” គ្មានចម្លើយដ៏ងាយស្រួល សម្រាប់ក្តីកង្វល់ដ៏ធំដូចនេះឡើយ។ តែសម្រាប់អ្នកដែលមានជំនឿលើព្រះគ្រីស្ទ ពួកគេនៅតែអាចមានក្តីសង្ឃឹម ទោះយើងកំពុងទទួលព្រះពរទាំងមេៗ ឬកំពុងតែទូលទុក្ខដ៏ធ្ងន់យ៉ាងណាក៏ដោយ។ សាវ័កពេត្រុសបានបកស្រាយ អំពីបញ្ហានេះ ក្នុងសំបុត្រទីមួយរបស់គាត់ ដែលក្នុងនោះ គាត់បានសរសើរដំកើងព្រះ សម្រាប់ ការដែលទ្រង់បានប្រទានឲ្យយើងមានកំណើតជាថ្មី ក្នុងក្តីសង្ឃឹមដ៏រស់(១ពេត្រុស ១:៣) តាមរយៈសេចក្តីសង្រ្គោះរបស់យើង។ ក្តីសង្ឃឹមនេះ អាចផ្តល់ឲ្យយើងនូវក្តីអំណរ ទោះយើងកំពុងស្ថិតនៅក្នុងសោកនាដកម្មក៏ដោយ។ គាត់ក៏បានធានាផងដែរថា ក្តីសង្ឃឹមនេះ ជាក្តីសង្ឃឹមដ៏ស្ថិតស្ថេរ(ខ.៤)។ បន្ទាប់មក គាត់ក៏បានប្រាប់យើងថា យើងអាច “មានទុក្ខព្រួយ ដោយកើតមានសេចក្តីល្បួងផ្សេងៗ” តែយើងនៅតែអាចមានក្តីអំណរជាខ្លាំង(ខ.៦)។ ម្យ៉ាងទៀត សម្រាប់អ្នកដែលជួបការបាត់បង់ដ៏ឈឺចាប់ សាវ័កពេត្រុសបានលើកទឹកចិត្តថា ទុក្ខលំបាកទាំងអស់នោះបានកើតមាន គឺដើម្បីសាកលក្តីជំនឿរបស់យើង ដែលនាំឲ្យយើងថ្វាយការសរសើរ ព្រះកិត្តិមាន និងសិរីល្អដល់ព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់លេចមក(ខ.៧)។ ពេលដែលការលើកទឹកចិត្តខាងលើនេះ បានជ្រួតជ្រាបក្នុងចិត្តយើងហើយ ទស្សនៈដែលយើងមានចំពោះទុក្ខលំបាក…
Read articleចូរចេញទៅ
កាលពីឆ្នាំ ១៩៨៦ មានអ្នកផ្សាយដំណឹងល្អ និងអ្នកដឹកនាំគ្រីស្ទបរិស័ទ ជាង១០ម៉ឺននាក់ បានអង្គុយក្នុងសាលមហោស្រពដ៏ធំមួយ ក្នុងក្រុងអាំស្ទើដាំ ដើម្បីស្តាប់ការអធិប្បាយរបស់លោកប៊ីលីក្រាហាំ ដែលជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ។ កាលនោះ ខ្ញុំក៏បានអង្គុយស្តាប់ ក្នុងចំណោមពួកគេផងដែរ ពេលដែលគាត់ចែកចាយបទពិសោធន៍របស់គាត់។ បន្ទាប់មក ខ្ញុំមានការភ្ញាក់ផ្អើល ពេលឮគាត់និយាយថា “ខ្ញុំសូមជម្រាបបងប្អូនថា : ជារៀងរាល់ពេលដែលខ្ញុំឈរ នៅចំពោះពួកជំនុំរបស់ព្រះ ដើម្បីចែកចាយព្រះបន្ទូល ខ្ញុំតែងតែញ័រខ្លួន ហើយជង្គង់ខ្ញុំក៏រញ្ជួយ!”។ ពេលឮដូចនេះ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកចែកចាយព្រះបន្ទូលដ៏ល្បីល្បាញ ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ប៉ះពាល់ចិត្ត ដោយសារការអធិប្បាយព្រះបន្ទូលដ៏មានអំណាចចេស្តារបស់ព្រះ តែបែរជាញ័រខ្លួន និងញ័រជង្គង់ដូចនេះ? បន្ទាប់មក គាត់ក៏បកស្រាយថា គាត់មិនមានការភ័យខ្លាច ពេលឡើងលើឆាកនោះឡើយ តែគាត់មានអារម្មណ៍ថា ខ្លួនជាមនុស្សតូចតាចណាស់ គឺមិនសក្តិសមនឹងបំពេញកិច្ចការដ៏ធំនេះ ថ្វាយព្រះទេ។ ហេតុនេះហើយ បានជាគាត់ពឹងផ្អែកលើព្រះ ដើម្បីឲ្យមានកម្លាំង គឺមិនបានពឹងផ្អែកលើថ្វីមាត់របស់គាត់ឡើយ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីលោកម៉ូសេ ពេលដែលព្រះចាត់គាត់ ឲ្យទៅរំដោះប្រជាជនអ៊ីស្រាអែល ឲ្យរួចពីភាពជាទាសករ ក្នុងនគរអេស៊ីព្ទ ដែលមានរយៈពេលជាង៤០០ឆ្នាំ។ កាលនោះ គាត់មានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាពដឹកនាំពួកគេឡើយ បានជាគាត់អង្វរព្រះអម្ចាស់ ឲ្យចាត់អ្នកផ្សេងវិញ ដោយគាត់យកលេសថា…
Read articleការបញ្ចប់ដ៏រីករាយ
មិត្តភក្តិខ្ញុំម្នាក់ បានប្រាប់ខ្ញុំថា មានពេលមួយគាត់បានមើលការប្រកួតបាល់ទាត់ ក្នុងទូរទស្សន៍ ហើយកូនស្រីគាត់ក៏បានមកលេងនៅក្បែរគាត់។ ពេលគាត់ខឹងនឹងក្រុមដែលលេងមិនល្អ គាត់ក៏បានចាប់របស់របរដែលនៅក្បែរគាត់បោកចោល នៅលើកម្រាលឥដ្ឋ។ គឿងលេងដែលកូនស្រីដ៏តូចល្អិតរបស់គាត់ ចូលចិត្តជាងគេ ក៏បានបែកបាក់ នៅពេលនោះ ធ្វើឲ្យនាងឈឺចិត្តយ៉ាងខ្លាំង។ គាត់ក៏ប្រញាប់ឱបកូនស្រីគាត់ ហើយសុំទោសនាង។ គាត់ក៏បានទិញគ្រឿងលេងផ្សេងទៀតឲ្យនាង ដើម្បីប៉ះប៉ូវ ហើយគិតថា រឿងនេះបានចប់ហើយ។ គាត់មិនបានដឹងទេថា កំហឹងរបស់គាត់បានធ្វើឲ្យកូនស្រីអាយុ៤ឆ្នាំរបស់គាត់ មានការភ័យខ្លាចប៉ុណ្ណា ហើយនាងក៏មិនដឹងអំពីជម្រៅនៃការឈឺចាប់របស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការអត់ទោសក៏បានកើតមាន នៅពេលក្រោយមកទៀត។ ជាច្រើនឆ្នាំក្រោយមក គាត់ក៏បានទិញគ្រឿងលេង ដូចគ្រឿងលេងដែលគាត់បានធ្វើឲ្យខូចនោះ ហើយក៏បានផ្ញើឲ្យកូនស្រីគាត់ ពេលដែលនាងមានផ្ទៃពោះ។ នាងក៏បានថតរូបគ្រឿងលេងនោះ ហើយបង្ហោះក្នុងហ្វេសប៊ុក ដោយសរសេររៀបរាប់ថា “អំណោយមួយនេះ មានរឿងដ៏វែងឆ្ងាយ តាំងពីខ្ញុំនៅក្មេង។ កាលនោះ វាមិនមែនជារឿងដែលសប្បាយទេ តែពេលនេះបានបញ្ចប់ហើយ គឺចប់ដោយក្តីអំណរ! ការអត់ទោសពិតជាមានភាពអស្ចារ្យណាស់។ សូមអរគុណ លោកតា!” ព្រះគម្ពីរបានជំរុញយើង ឲ្យប្រដាប់ខ្លួន ដោយមនុស្សថ្មី ដើម្បីជៀសវាងការបញ្ចេញកំហឹង គឺមនុស្សថ្មីដែលកើតមកក្នុងសេចក្តីសុចរិត ហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិត តាមភាពព្រះ(អេភេសូរ ៤:២៤)។ ហើយបើសិនជាយើងជាជនរងគ្រោះនៃសេចក្តីកំហឹង នោះព្រះទ្រង់បានបង្រៀនយើង “ឲ្យមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក…
Read articleជួបស្ថានភាពដែលរកដំណោះស្រាយមិនឃើញ
កាលពីឆ្នាំ២០០៨ តម្លៃផ្ទះមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែ បន្ទាប់ពីខ្ញុំ និងស្វាមីខ្ញុំបានដាក់លក់ផ្ទះ ដែលយើងបានរស់នៅអស់រយៈពេលជាង៤០ឆ្នាំ មានអ្នកទិញម្នាក់បានផ្តល់ឲ្យនូវតម្លៃដ៏ល្អ ហើយយើងក៏ព្រមលក់ឲ្យគេ។ មិនយូរប៉ុន្មាន យើងក៏បានឲ្យពួកជាងចាប់ផ្តើមជួសជុលផ្ទះមួយទៀត ជាមរតកដែលខ្ញុំបានទទួលពីឪពុកម្តាយខ្ញុំ ព្រោះផ្ទះនោះនឹងក្លាយជាទីលំនៅថ្មីរបស់យើង។ នៅសល់ពេលតែពីរបីថ្ងៃទៀតប៉ុណ្ណោះ យើងនឹងឈានដល់ការព្រមព្រៀងចុងក្រោយ ជាមួយអ្នកទិញហើយ តែគាត់បានសម្រេចចិត្តថាមិនទិញវិញ។ យើងមានការពិបាកចិត្តយ៉ាងខ្លាំង។ ពេលនោះ យើងមានបន្ទុកធ្ងន់ ដោយសារផ្ទះទាំងពីរខ្នងនោះ ដែលផ្ទះមួយកំពុងមានតម្លៃធ្លាក់ចុះយ៉ាងលឿន ខណៈពេលដែលផ្ទះមួយទៀត ជាសំណង់បាក់បែក ដែលយើងមិនអាចលក់ ហើយក៏មិនអាចចូលទៅនៅ។ បើយើងគ្មានគេទិញផ្ទះនោះទេ យើងក៏គ្មានលុយសម្រាប់បង់ប្រាក់ឲ្យជាង ដែលកំពុងជួសជុលផ្ទះមួយទៀតដែរ។ ដូចនេះ យើងស្ថិតក្នុងស្ថានភាពដ៏ពិបាករកដំណោះស្រាយមិនឃើញ។ ពេលដែលលោកយ៉ូស្វេប្រឈមមុខដាក់ក្រុងយេរីខូ ដែលមានកំផែងការពារយ៉ាងរឹងមាំ គាត់ប្រហែលជាមានអារម្មណ៍ថា គាត់កំពុងប្រឈមមុខនឹងស្ថានភាពដែលរកដំណោះស្រាយមិនឃើញ(យ៉ូស្វេ ៥:១៣-៦:២៧)។ ប៉ុន្តែ គាប់ជួនជាគាត់ងើបភ្នែកឡើង ឃើញមនុស្សម្នាក់កំពុងតែឈរនៅមុខ មានទាំងកាន់ដាវហូតជាស្រេច យ៉ូស្វេក៏ចូលទៅសួរគាត់ ដើម្បីឲ្យដឹងថា គាត់កាន់ខាងពួកអ៊ីស្រាអែល ឬនៅខាងសត្រូវ។ អ្នកនោះឆ្លើយតបថា គាត់បានមកធ្វើជាកំពូល លើពួកពលផងព្រះយេហូវ៉ាវិញ(៥:១៤)។ នោះយ៉ូស្វេក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដី ថ្វាយបង្គំ មុននឹងគាត់បោះជំហានទៅមុខទៀត។ ពេលនោះ គាត់មិនដឹងថា ត្រូវវាយយកទីក្រុងយេរីខូដោយរបៀបណាទេ តែគាត់បានស្តាប់ព្រះមានបន្ទូល ហើយថ្វាយបង្គំទ្រង់។…
Read articleឪពុកដែលរត់ទៅរកកូន
ជារៀងរាល់ថ្ងៃ បុរសជាឪពុកបានទន្ទឹងរង់ចាំកូនប្រុសត្រឡប់មកវិញ ដោយខំមើលផ្លូវពីចម្ងាយ ក្រែងលោឃើញកូនប្រុសមក។ ហើយជារៀងរាល់យប់ គាត់បានចូលដំណេកទាំងក្តីទោមនស្ស។ តែថ្ងៃមួយ គាត់ក៏បានឃើញមនុស្សម្នាក់ មានរូបព្រាលៗ កំពុងដើរមកពីចម្ងាយ នៅពេលថ្ងៃភ្លឺចែស។ បុរសជាឪពុកក៏បានសួរខ្លួនឯងថា ម្នាក់នេះជាកូនប្រុសខ្ញុំទេដឹង? បន្ទាប់មក គាត់ក៏បានខំមើលឲ្យច្បាស់ ក៏ចំណាំភិនភាគ។ គាត់ក៏លាន់មាត់ថា “កូនពុក!” លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូនប្រុសគាត់(លូកា ១៥:២០)។ នេះជារឿងដែលគួរឲ្យកត់សម្គាល់ណាស់ ដែលបុរសជាចាស់ទុំ នៅក្នុងគ្រួសារ បានរត់ទៅរកកូនប្រុសខ្លួន ជាទង្វើដែលគេរាប់ថា គ្មានភាពថ្លៃថ្នូរ ក្នុងវប្បធម៌នៅតំបន់មជ្ឈិមបូព៌ា។ បុរសជាឪពុកពេញដោយអំណរឥតឧបមា ពេលកូនប្រុសគាត់បានត្រឡប់មកវិញ។ កូនប្រុសគាត់មិនសក្តិសមនឹងឲ្យគាត់ ទទួលស្វាគមន៍យ៉ាងដូចនេះទេ។ ពេលដែលកូនប្រុសម្នាក់នេះ បានសុំឪពុកខ្លួន ឲ្យចែកកេរមរតកឲ្យខ្លួន ហើយចាកចេញពីផ្ទះបាត់ គឺមិនខុសពីការប្រាថ្នាឲ្យឪពុកខ្លួនស្លាប់នោះឡើយ។ ប៉ុន្តែ ទោះកូនប្រុសគាត់ បានធ្វើអ្វីចំពោះគាត់ក៏ដោយ ក៏គាត់នៅតែរាប់វាជាកូនរបស់គាត់ដដែល(ខ.២៤)។ រឿងប្រៀបប្រដូចនេះ បានរំឭកខ្ញុំថា ព្រះទ្រង់បានទទួលស្គាល់ខ្ញុំជាកូន ដោយសារព្រះគុណទ្រង់ មិនមែនដោយសារការប្រព្រឹត្តរបស់ខ្ញុំទេ។ ការនេះបានធានាខ្ញុំថា ទោះខ្ញុំបានផុងខ្លួនជ្រៅយ៉ាងណាក៏ដោយ ក៏ព្រះគុណព្រះនៅតែអាចឈោងចាប់ ហើយលើកខ្ញុំឡើង។ ព្រះវរបិតានៃយើងកំពុងតែរង់ចាំ រត់ទៅទទួលកូនរបស់ទ្រង់ ដោយព្រះហស្តបើកចំហរជានិច្ច។-Poh Fang…
Read article