អរសប្បាយនឹងអាហាររបស់ទ្រង់
ការញាំអាហារជុំគ្នាដែលមានភាពសប្បាយរីករាយ មិនអាស្រ័យទៅលើតុ វាមានរាងមូល ឬជ្រុង ក៏មិនស្រ័យទៅលើកៅអី ទោះវាធ្វើពីផ្លាស្ទីក ឬឈើ ហើយក៏មិនអាស្រ័យទៅលើអាហារ មានរស់ជាតិឆ្ងាញ់យ៉ាងណាក៏ដោយ។ ការញាំអាហារជុំគ្នា មានភាពសប្បាយរីករាយ ពេលដែលយើងបិទទូរទស្សន៍ និងទូរស័ព្ទរបស់យើង ហើយងាកមកផ្តោតទៅលើអ្នកដែលកំពុងអង្គុយនៅក្បែរយើងវិញ។ ខ្ញុំចូលចិត្តអង្គុយជុំគ្នា នៅជុំវិញតុអាហារ ដោយមានការជជែកគ្នាលេង យ៉ាងសប្បាយរីករាយ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ហើយនិយាយគ្នា ក្រោមប្រធានបទច្រើនរាប់មិនអស់។ ទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ យើងពិបាកនឹងមានពេលដ៏ល្អដូចនេះ ដោយសារតែបច្ចេកវិទ្យា ដែលជួយឲ្យយើងទំនាក់ទំនងបានឆាប់រហ័ស ជាមួយមនុស្សដែលនៅឆ្ងាយពីយើង។ ជួនកាល យើងខ្វល់អំពីពាក្យសម្តីរបស់អ្នកដទៃ ដែលនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីយើង ជាជាងយកចិត្តទុកដាក់ ចំពោះពាក្យពេចន៍របស់អ្នកដែលកំពុងអង្គុយនៅក្បែរយើង នៅតុអាហារ។ ខ្ញុំធ្លាប់បានទទួលការអញ្ជើញ ឲ្យទៅចូលរួមពិធីលាងព្រះអម្ចាស់ នៅក្នុងព្រះវិហារមួយ។ ពិធីនោះនាំមកនូវការប៉ះពាល់ចិត្ត និងក្តីអំណរ តែមិនអាស្រ័យទៅលើសំណង់អគារព្រះវិហារ ទោះតូច ឬធំក្តី ហើយក៏មិនអាស្រ័យទៅលើប្រភេទនៃនំប៉័ងដែលយើងចែកគ្នានោះដែរ។ តែវាអាស្រ័យទៅលើការបិទចិត្តរបស់យើង ឲ្យឈប់គិតពីការព្រួយបារម្ភ និងខ្វល់ខ្វាយ ហើយងាកមកផ្តោតទៅលើព្រះយេស៊ូវវិញ។ នៅក្នុងពេលដែលយើងប្រារព្ធពិធីលៀងព្រះអម្ចាស់ ដោយអំណរ កាលពីពេលកន្លងទៅ តើយើងមានអំណរនឹងព្រះវត្តមានទ្រង់ឬទេ ឬមួយយើងខ្វល់អំពីបញ្ហាអ្វីមួយ ដែលកំពុងកើតឡើងនៅកន្លែងផ្សេង? ពិធីលៀងព្រះអម្ចាស់ពិតជាសំខាន់ណាស់ “ដ្បិតរាល់វេលាណា…
Read articleការឈឺចាប់ដែលមានគោលបំណង
ខ្ញុំបានសួរមិត្តភក្តិមួយចំនួន អំពីបទពិសោធន៍ដែលពិបាក និងឈឺចាប់បំផុត ដែលពួកគេបានជួបប្រទះក្នុងជីវិត។ ពួកគេបានឆ្លើយថា បទពិសោធន៍ដែលពិបាក និងឈឺចាប់បំផុត មានដូចជា សង្រ្គាម ការលែងលះគ្នា ការវៈកាត់ និងការបាត់បង់មនុស្សជាទីស្រឡាញ់។ តែសម្រាប់ភរិយារបស់ខ្ញុំ គាត់មានបទពិសោធន៍ពិបាកបំផុត “ក្នុងពេលឆ្លងទន្លេកូនទីមួយរបស់យើង”។ កាលនោះ នាងបានឆ្លងទន្លេ យ៉ាងពិបាក ដែលអូសបន្លាយពេលយូរ ក្នុងមន្ទីរពេទ្យយោធា ក្នុងតំបន់ដាច់ស្រយ៉ាល។ ប៉ុន្តែ ពេលនាងក្រឡេចមកមើលបទពិសោធន៍នោះឡើងវិញ នាងបានរាប់វាជាក្តីអំណរវិញ “ព្រោះការឈឺចាប់នោះ មានគោលបំណងដ៏ធំមួយ”។ មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់បានប្រាប់ពួកសិស្សថា ពួកគេជិតដល់ពេលដែលត្រូវឆ្លងកាត់ការឈឺចាប់ និងទុក្ខព្រួយដ៏ខ្លាំងក្រៃលែង។ ព្រះអម្ចាស់បានប្រៀបធៀបបទពិសោធន៍ដ៏ពិបាកនោះ ទៅនឹងស្រ្តីឆ្លងទន្លេ ដែលការឈឺចាប់ ក៏បានប្រែក្លាយជាអំណរ ពេលដែលកូននាងបានចាប់កំណើតហើយ(យ៉ូហាន ១៦:២០-២១)។ ទ្រង់មានបន្ទូលថា “ឥឡូវនេះ អ្នករាល់គ្នាមានសេចក្តីព្រួយដូច្នោះមែន ប៉ុន្តែខ្ញុំនឹងឃើញអ្នករាល់គ្នាម្តងទៀត នោះអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញ ក៏នឹងឥតមានអ្នកណាដកយកសេចក្តីអំណរនោះ ចេញពីអ្នករាល់គ្នាបានឡើយ”(ខ.២២)។ ទុក្ខព្រួយតែងតែមករកយើង នៅគ្រប់ច្រកផ្លូវទាំងអស់នៃជីវិតយើង។ ប៉ុន្តែ ព្រះយេស៊ូវបានបង់ថ្លៃទិញការអត់ទោសបាប និងសេរីភាព ឲ្យអស់អ្នកណាដែលបើកចិត្តទទួលទ្រង់ ដោយទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ(ហេព្រើ ១២:២)។ ការលះបង់ដ៏ឈឺចាប់របស់ទ្រង់…
Read articleហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?
មានពេលមួយ គេបានសួរលោកយ៉ូសែប ផាកឃើរ(Joseph Parker) ដែលជាគ្រូគង្វាលជនជាតិអង់គ្លេសថា “ហេតុអ្វីបានជាព្រះយេស៊ូវជ្រើសរើសយូដាស ឲ្យធ្វើជាសាវ័ករបស់ទ្រង់?” គាត់ក៏បានគិតអំពីសំណួរនេះ ឲ្យបានស៊ីជម្រៅ អស់មួយរយៈ តែមិនអាចឆ្លើយបាន។ គាត់ក៏ប្រាប់គេថា “ពេលខ្ញុំគិតអំពីសំណួរនេះ ខ្ញុំក៏បាននឹកឃើញសំណួរមួយទៀត ដែលកាន់តែពិបាកឆ្លើយជាងនេះ ថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” នេះជាសំណួរ ដែលគេបានសួរអស់ជាច្រើនសតវត្សរ៍មកហើយ។ ពេលដែលមនុស្សមានចិត្តឈឺចាប់ នឹងអំពើបាបរបស់ខ្លួន ហើយដឹងថា ខ្លួនមានកំហុស ពួកគេក៏បានស្រែករកសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវ។ ពួកគេមានអំណរយ៉ាងខ្លាំង ពេលបានដឹងថា ព្រះយេស៊ូវបានស្រឡាញ់ពួកគេយ៉ាងខ្លាំង បានជាទ្រង់សុគតជួសពួកគេ ហើយទ្រង់ក៏បានអត់ទោសបាបឲ្យពួកគេ។ ពួកគេមិននឹកស្មានសោះថា ទ្រង់បានស្រឡាញ់ពួកគេយ៉ាងនេះ។ ខ្ញុំក៏ធ្លាប់សួរផងដែរថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” ខ្ញុំដឹងថា ភាពខ្មៅងងឹត និងអំពើបាប ដែលមានក្នុងជីវិតខ្ញុំ គឺបានទទួលការជម្រុញពីចិត្តដែលខ្មៅងងឹត តែព្រះទ្រង់នៅតែស្រឡាញ់ខ្ញុំ!(រ៉ូម ៥:៨)។ ខ្ញុំមិនសក្តិសមនឹងឲ្យទ្រង់ស្រឡាញ់ទេ ខ្ញុំជាមនុស្សគ្មានតម្លៃ ហើយក៏គ្មានសង្ឃឹមផង តែទ្រង់នៅតែបើកចំហរព្រះហស្ត និងព្រះទ័យទទួលខ្ញុំ។ ខ្ញុំស្ទើរតែអាចស្តាប់ឮទ្រង់ខ្សិបថា ទ្រង់ស្រឡាញ់ខ្ញុំ ខ្លាំងជាងខ្ញុំស្រឡាញ់អំពើបាបរបស់ខ្ញុំ។ ជាការពិតណាស់ ខ្ញុំធ្លាប់ស្រឡាញ់អំពើបាបរបស់ខ្ញុំ។ ខ្ញុំបានការពារវា ហើយក៏បានបដិសេធន៍ថា ខ្ញុំមិនបានប្រព្រឹត្តខុសទេ។ តែព្រះទ្រង់នៅតែស្រឡាញ់ខ្ញុំ ដោយអត់ទោសបាបឲ្យខ្ញុំ…
Read articleអំណោយដែលព្រះសព្វព្រះទ័យ
បន្ទាប់ពីលោកធែររី(Terry) បានធ្វើដំណើរផ្លូវឆ្ងាយ ទៅធ្វើជំនួញ គាត់ចង់ទៅទិញអំណោយតូចៗ ផ្ញើកូនៗរបស់គាត់។ អ្នកលក់វត្ថុអនុស្សាវរីយ៍ នៅអាកាសយាន្តដ្ឋានក៏បានលើកទឹកចិត្តគាត់ ឲ្យទិញរបស់ថ្លៃៗមួយជំនួន។ គាត់ក៏បានប្រាប់គេថា គាត់មិនមានលុយសម្រាប់ទិញរបស់ថ្លៃៗដូចនេះទេ ហើយគាត់ត្រូវការរបស់ដែលធូរថ្លៃជាងហ្នឹង។ ពេលនោះ អ្នកលក់ក៏បានព្យាយាមធ្វើគាត់យល់ថា គាត់មានភាពកំណាញ់។ ប៉ុន្តែ លោកធែររីដឹងថា កូនៗរបស់គាត់នឹងនៅតែសប្បាយចិត្ត ទោះគាត់ទិញរបស់អ្វីឲ្យពួកគេក៏ដោយ ព្រោះគាត់បានធ្វើ ដោយចិត្តដែលមានក្តីស្រឡាញ់។ ហើយគាត់ពិតជាគិតត្រូវ ព្រោះពួកគេសុទ្ធតែស្រឡាញ់អំណោយដែលគាត់បានទិញឲ្យ។ ក្នុងអំឡុងពេលដែលព្រះយេស៊ូវទៅលេងភូមិបេថានី ជាលើកចុងក្រោយ នាងម៉ារាចង់បង្ហាញក្តីស្រឡាញ់ចំពោះទ្រង់(ម៉ាកុស ១៤:៣-៩)។ បានជានាងយក “ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ មានដំឡៃណាស់ យកមកបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ”(ខ.៣)។ តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយនិយាយថា “ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី?”(ម៉ាថាយ ២៦:៨) ព្រះយេស៊ូវក៏បានប្រាប់ពួកគេ កុំឲ្យបង្អាក់ទឹកចិត្តនាងឡើយ នាងបានធ្វើការនេះ ជាការល្អដល់ទ្រង់ណាស់(ម៉ាកុស ១៤:៦)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងអំណោយរបស់នាង ដ្បិតនាងបានធ្វើថ្វាយទ្រង់ ដោយសេចក្តីស្រឡាញ់។ ដូចនេះ សូម្បីតែការចាក់ប្រេងថ្វាយទ្រង់ សម្រាប់ការត្រៀមបញ្ចុះព្រះសពទ្រង់ ក៏ជាការល្អដល់ទ្រង់ដែរ ព្រោះគេបានធ្វើដោយក្តីស្រឡាញ់។ តើអ្នកចង់ថ្វាយអ្វីដល់ព្រះយេស៊ូវ ដើម្បីបង្ហាញក្តីស្រឡាញ់របស់អ្នក? តើអ្នកនឹងផ្តល់ឲ្យនូវពេលវេលា អំណោយទាន…
Read articleតើអ្នកជានរណា?
ជួនកាល យើងឮគេថា មានអ្នកខ្លះមានការអាក់អន់ចិត្ត ដោយសារគេមិនបានគោរព ឬនិយាយមកកាន់ខ្លួន ដោយសុជីវធម៌។ ពួកគេក៏ស្រែកទាំងកំហឹងថា “តើដឹងថា ខ្ញុំជានរណាអត់?” ជាការពិតណាស់ បើសិនជាអ្នកនោះប្រាប់អ្នកដទៃថាខ្លួនជានរណា នោះគេប្រហែលជានឹងបានដឹងថា អ្នកនោះគ្មានអ្វីអស្ចារ្យទេ។ នេះជាអាកប្បកិរិយ៉ាដែលក្រអឺតក្រទម ហើយលើកដំកើងខ្លួន ដែលគេមិនឃើញមាន ក្នុងអង្គព្រះយេស៊ូវឡើយ សូម្បីតែនៅពេលដែលទ្រង់ជិតដល់ពេលគេធ្វើគុតក៏ដោយ។ ព្រះយេស៊ូវបានយាងចូលទីក្រុងយេរូសាឡិម ដោយការស្វាគន៍យ៉ាងអ៊ូអរ ពីពួកបណ្តាជន ដែលស្រែកសរសើរទ្រង់(ម៉ាថាយ ២១:៧-៩)។ ពួកមនុស្សម្នានៅក្នុងទីក្រុងសួរថា “លោកនេះជាអ្នកណា?” គេក៏ឆ្លើយឡើងថា “នេះគឺជាហោរាយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ”(ខ.១០-១១)។ ទ្រង់មិនបានយាងមក ដើម្បីប្រកាសទាមទាអភ័យឯកសិទ្ធិពិសេសឡើយ តែទ្រង់បានយាងមក ដើម្បីលះបង់ព្រះជន្ម ដោយការស្តាប់បង្គាប់ តាមបំណងព្រះទ័យព្រះវរបិតា។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ និងការអ្វីដែលទ្រង់បានធ្វើ ពិតជាសមនឹងឲ្យយើងគោរពទ្រង់។ ទ្រង់មិនដែលទាមទាឲ្យអ្នកដទៃគោរពទ្រង់ ដូចអ្នកដឹកនាំដែលមិនជឿព្រះឡើយ។ ម៉ោងដ៏ឈឺចាប់បំផុតរបស់ទ្រង់ នៅលើឈើឆ្កាង ជាពេលដែលទ្រង់មានភាពកម្សោយបំផុត។ តែកម្លាំងនៃអត្តសញ្ញាណ និងបេសកកម្មរបស់ទ្រង់ បាននាំទ្រង់ឆ្លងកាត់ពេលដ៏ខ្មៅងងឹតបំផុតនោះ ដោយទ្រង់សុគត ដើម្បីលោះបាបយើង ដើម្បីឲ្យយើងបានរស់នៅ ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់។ ទ្រង់សក្តិសមនឹងឲ្យយើងលះបង់ជីវិតថ្វាយទ្រង់ ហើយសក្តិសមនឹងឲ្យយើងផ្តោតចិត្តទៅលើទ្រង់។ តើយើងដឹងថា ទ្រង់ជានរណាហើយមែនទេ? –David…
Read articleការរស់នៅដែលជាក្លិនដ៏អូប
ខ្ញុំសូមអរព្រះគុណព្រះ ដែលបានប្រទានឲ្យយើងចេះធំក្លិន ដើម្បីឲ្យយើងអាចអរសប្បាយនឹងក្លិនល្អជាច្រើន ក្នុងជីវិត។ ខ្ញុំចូលចិត្តក្លិនរបស់ឡេសម្រាប់កោរពុកមាត់ នៅពេលព្រឹក។ ខ្ញុំក៏ចូលចិត្តក្លិនស្មៅ ដែលទើបកាត់ថ្មីៗ ក្នុងរដូវផ្ការីក។ ជាពិសេស ខ្ញុំចូលចិត្តអង្គុយនៅទីធ្លាក្រោយផ្ទះ ស្រង់ក្លិនដ៏ក្រអូបនៃផ្កាកុលាប ដែលខ្ញុំបានដាំ ដែលបានរសាត់មកតាមខ្យល់។ ហើយខ្ញុំក៏ចូលចិត្តក្លិនអាហារដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ ហេតុនេះហើយ បានជាខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលសាវ័កប៉ុលមានប្រសាសន៍ថា ការល្អដែលយើងធ្វើចំពោះអ្នកដទៃ ដោយក្តីស្រឡាញ់ គឺប្រៀបបាននឹង “ក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះទ្រង់ទទួល ហើយសព្វព្រះហឫទ័យដែរ”(ភីលីព ៤:១៨)។ ពេលយើងគិតអំពីការជួយអ្នកដែលខ្វះខាត តាមធម្មតា យើងយល់ថា វាជាកិច្ចការដ៏ត្រឹមត្រូវ ឬជាកិច្ចការដែលធ្វើតាមគំរូព្រះគ្រីស្ទ។ ដូចនេះ ការប្រព្រឹត្តិការល្អដោយក្តីស្រឡាញ់ ដើម្បីជួយអ្នកដទៃ គឺជាក្លិនដ៏ក្រអូប ដែលសាយភាយពេញដំណាក់របស់ព្រះ គឺជាក្លិនដែលធ្វើឲ្យទ្រង់សប្បាយព្រះទ័យណាស់។ យើងអាចបំពេញព្រះទ័យព្រះ ដោយក្លិនដែលបង្ហើរចេញពីការធ្វើជាព្រះពរសម្រាប់អ្នកដទៃ! ការនេះបានលើកទឹកចិត្តយើង ឲ្យកាន់តែចង់ធ្វើការល្អ ក្នុងព្រះនាមទ្រង់។ តើនរណាដែលត្រូវការទង្វើរល្អរបស់អ្នក នៅថ្ងៃនេះ? ចូរទូលសូមឲ្យព្រះអម្ចាស់ ដឹកនាំអ្នកទៅរកគេចុះ។ ចូរធ្វើជាព្រះរសម្រាប់គេ។ វាជាក្លឹនដ៏ក្រអូបថ្វាយដល់ព្រះ!-Joe Stowell
Read article