គ្រឹះដ៏រឹងមាំ
ការរញ្ជួយដីកើតឡើងជាញឹកញាប់ ក្នុងតំបន់រង្វង់នៃមហាសមុទ្របាស៊ីភិក ដែលគេបានឲ្យឈ្មោះថា “រង្វង់នៃភ្លើង”។ ៩០ភាគរយនៃការរញ្ជួយដីទាំងអស់ និង៨១ភាគរយនៃការរញ្ជួយដីខ្លាំងបំផុត ក្នុងពិភលោក បានកើតឡើងក្នុងតំបន់នោះឯង។ ខ្ញុំបានដឹងថា មានអគារជាច្រើនក្នុងទីក្រុងហុងកុង ត្រូវបានគេសាងសង់ឡើង នៅលើគ្រឹះដែលធ្វើពីថ្មក្រានីត ដែលជួយកាត់បន្ថយការខូចខាតអគារ ជាអតិបរមា ក្នុងពេលមានគ្រោះរញ្ជួយដីម្តងៗ។ គ្រឹះរបស់អគារមានសារៈសំខាន់ណាស់ ជាពិសេស ក្នុងតំបន់ដែលសម្បូររញ្ជួញដី ក្នុងពិភពលោក។ ព្រះយេស៊ូវបានប្រាប់អ្នកដើរតាមទ្រង់ថា គ្រឹះដ៏រឹងមាំ គឺសំខាន់ចំពោះជីវិតរបស់អគារណាស់។ គឺដូចដែលទ្រង់មានបន្ទូលថា “អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ”(ម៉ាថាយ ៧:២៤-២៥)។ មានតែព្រះយេស៊ូវទេ ដែលជាគ្រឹះដ៏រឹងមាំ ដែលជួយឲ្យយើងមានលំនឹងក្នុងចិត្ត និងក្នុងជីវិត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ កាលណាយើងអនុញ្ញាតឲ្យប្រាជ្ញារបស់ព្រះអម្ចាស់ ដឹកនាំយើង ក្នុងទំនាក់ទំនង ការសម្រេចចិត្ត និងការដាក់អាទិភាពរបស់យើង យើងរកបានគ្រឹះដែលគួរឲ្យទុកចិត្តបំផុត សម្រាប់ឲ្យយើងសង់ជីវិតយើងពីលើ។-Bill Crowder
Read articleជំនឿដែលរឹងមាំដូចថ្មដា
ខ្ញុំ និងភរិយាខ្ញុំ សុទ្ធតែមានជីដូនដែលបានរស់នៅ លើសអាយុ១០០ឆ្នាំ។ ពេលខ្ញុំបានជជែកជាមួយពួកគាត់ និងមិត្តភក្តិរបស់ពួកគាត់ ខ្ញុំសង្កេតឃើញថា មនុស្សចាស់ស្ទើរតែគ្រប់រូប មានទម្លាប់ម្យ៉ាង។ ពួកគេចូលចិត្តនិយាយរំឭកអំពីការពិបាក ដែលពួកគេធ្លាប់ជួបពីអតីតកាល។ ពួកគេច្រើនតែនិយាយអំពីសង្រ្គាម និងវិបត្តិសេដ្ឋកិច្ច ដោយរៀបរាប់យ៉ាងក្បោះក្បាយ អំពីទុក្ខលំបាកនៅរដូវរងារ អំពីអនុស្សាវរីយដ៏សប្បាយកាលនៅក្មេង និងអំពីកាលនៅរៀន ដែលពួកគេខ្វះអាហារបរិភោគ។ ការលំបាក់អាចជួយឲ្យជំនឿមានការរីកចម្រើន ហើយជួយពង្រឹងទំនាក់ទំនង។ បន្ទាប់ពីខ្ញុំបានពិសោធន៍ដោយផ្ទាល់ ជាមួយនឹងគោលការណ៍មួយនេះ ខ្ញុំក៏បានយល់កាន់តែច្បាស់ អំពីទំនាក់ទំនងជាមួយព្រះ។ បើខ្ញុំពិតជាឈរនៅលើថ្មដាដ៏រឹងមាំនៃជំនឿលើព្រះ(ទំនុកដំកើង ១៨:២) នោះគ្មានការពិបាកអ្វី ដែលនឹងបំផ្លាញទំនាក់ទំនងដែលខ្ញុំមានជាមួយទ្រង់ឡើយ។ ជំនឿដែលរឹងមាំដូចថ្មដា ជួយឲ្យខ្ញុំមានទំនុកចិត្តថា ទោះមានភាពវឹកវរក្នុងពេលបច្ចុប្បន្នក៏ដោយ ក៏ព្រះទ្រង់នៅតែគ្រប់គ្រងស្ថានការណ៍។ ទោះខ្ញុំមានអារម្មណ៍ថា ខ្លួនឯងគ្មានតម្លៃក៏ដោយ ក៏ខ្ញុំនៅតែមានតម្លៃចំពោះព្រះនៃក្តីស្រឡាញ់។ គ្មានការឈឺចាប់អ្វីដែលនឹងស្ថិតស្ថេរជារៀងរហូតទេ ហើយគ្មានការអាក្រក់អ្វីដែលនឹងមានជ័យជម្នះ នៅចុងបញ្ចប់ឡើយ។ ជំនឿដែលរឹងមាំដូចថ្មដា អាចមើលឃើញការលះបង់ដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្ត ដែលជាការសុគតរបស់ព្រះរាជបុត្រានៃព្រះ ដែលជាដើមចមនៃព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត ដែលជាការមានព្រះជន្មរស់ឡើងវិញ និងជាជ័យជម្នះដែលទ្រង់មានមកលើសេចក្តីស្លាប់។-Philip Yancey
Read articleកន្លែងស្ទូចត្រីល្អបំផុត
មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះហ្កាស់(Gus) បានលាចាកលោកកាលពីពីរបីខែមុន។ លោកហ្កាស់ចូលចិត្តទៅស្ទូចត្រីត្រោតជាមួយខ្ញុំ។ នៅពេលចុងសប្តាហ៍ តាមធម្មតា ខ្ញុំឃើញគាត់ជិះកូនទូករបស់គាត់ ជាមួយកូនស្រីគាត់ ឈ្មោះហាយឌី(Heidi) រកត្រី ក្នុងបឹងនៅក្បែរផ្ទះខ្ញុំ។ កាលពីថ្ងៃមុន ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីហាយឌី។ នាងប្រាប់ខ្ញុំថា មួយរយៈនេះ នាងបានជជែកគ្នាអំពីនគរស្ថានសួគ៌ ជាមួយចៅៗរបស់នាង ដោយសារឪពុករបស់នាងបានលាចាកលោក ទៅនៅផ្ទះគាត់ នៅនគរស្ថានសួគ៌ហើយ។ ចៅប្រុសរបស់នាង អាយុ៦ឆ្នាំ ដែលចូលចិត្តស្ទូចត្រីដូចយើងដែរ ក៏បានរៀបរាប់ថា “នគរស្ថានសួគ៌ពិតជាស្អាតណាស់ ហើយពេលនេះ ព្រះយេស៊ូវកំពុងបង្ហាញលោកតាហ្កាស ឲ្យស្គាល់កន្លែងស្ទូចត្រីដែលល្អបំផុត”។ ពេលដែលសាវ័កប៉ុលរៀបរាប់ អំពីនគរស្ថានសួគ៌ ដែលព្រះទ្រង់បានបើកបង្ហាញដល់គាត់ ពាក្យសម្តីរបស់គាត់មិនអាចពិពណ៌នាអំពីនគរស្ថានសួគ៌ឲ្យអស់សេចក្តីឡើយ។ គាត់ថា “អ្នកនោះបានលើកឡើងដល់ស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ”(២កូរិនថូស ១២:៤)។ ពាក្យសម្តីរបស់មនុស្សមិនអាចថ្លែង អំពីនគរស្ថានសួគ៌ឲ្យអស់សេចក្តីឡើយ ប្រហែលមកពីយើងជាមនុស្ស បានជាយើងមិនអាចយល់អំពីនគរស្ថានសួគ៌ឲ្យអស់សេចក្តី។ យើងប្រហែលជារកបានការកម្សាន្តចិត្តខ្លះ ពីការស្គាល់ភាពលម្អិតនៃនគរស្ថានសួគ៌ ជាបន្ថែមទៀត តែការយល់ដឹងអំពីនគរស្ថានសួគ៌ មិនបានផ្តល់ការធានាដល់យើងឡើយ គឺមានតែការស្គាល់ព្រះដោយផ្ទាល់ទេ ដែលផ្តល់ការធានាដល់យើងបាន។ ដោយសារខ្ញុំបានស្គាល់ទ្រង់ ហើយខ្ញុំដឹងថា ទ្រង់ល្អប៉ុណ្ណា នោះខ្ញុំអាចលៈបង់ជីវិត និងអ្វីៗក្នុងជីវិតនេះ ថ្វាយដល់ទ្រង់ ដោយការជឿជាក់ថា…
Read articleពិបាកពេកសម្រាប់ខ្ញុំ
បុរសម្នាក់មានកូនប្រុសអាយុ៥ឆ្នាំ ដែលទើបតែបរាជ័យ នៅក្នុងការព្យាបាលជម្ងឺមហារីក។ មានមនុស្សម្នាក់បាននិយាយប្រាប់គាត់ថា “ព្រះទ្រង់មិនដែលប្រទានឲ្យយើង លើសពីសមត្ថភាពដែលយើងអាចទទួលនោះឡើយ”។ គេនិយាយដូចនេះ ក្នុងបំណងលើកទឹកចិត្តគាត់ទេ តែបែរជាធ្វើឲ្យគាត់ពិបាកចិត្តកាន់តែខ្លំាង ព្រោះគាត់ឆ្ងល់ថា ហេតុអ្វីបានការបាត់បង់កូនជាទីស្រឡាញ់របស់គាត់ ជាបន្ទុកដ៏ធ្ងន់ ដែលគាត់មិនអាចទទួលរួចទាល់តែសោះ។ គាត់មានការឈឺចាប់ណាស់ បានជាគាត់ស្ទើរតែមិនអាចដកដង្ហើមរួច។ គាត់ដឹងថា គាត់មានការសោកសង្រេងខ្លាំងពេក មិនអាចទ្រាំទ្ររួច ហើយគាត់ត្រូវការព្រះទ្រង់ឱបគាត់ឲ្យជាប់។ យើងអាចរកវិធីជៀសវាងមិនឲ្យជួបការល្បួង តែយើងមិនអាចរិះរកវិធីជៀសចេញពីសេចក្តីទុក្ខឡើយ ដរាបណាយើងនៅមានជីវិត។ មុនពេលគេមកចាប់ព្រះយេស៊ូវយកទៅឆ្កាង ទ្រង់ក៏មានព្រះតម្រិះ អំពីការជៀសចេញពីទុក្ខវេទនា ដែលជិតកើតឡើងចំពោះទ្រង់ផងដែរ បានជាទ្រង់មានបន្ទូលថា “ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់”។ រួចទ្រង់ក៏បានអធិស្ឋានថា “ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(ម៉ាថាយ ២៦:៣៨-៣៩)។ តែដោយសារសេចក្តីស្រឡាញ់ នោះទ្រង់ស្ម័គ្រព្រះទ័យរងទុក្ខវេទនារហូតដល់សុគត ដើម្បីជួយសង្រ្គោះយើងឲ្យរួចពីបាប។ សាវ័កប៉ុលក៏បានស្ម័គ្រចិត្តរងទុក្ខ ដើម្បីជំនឿលើព្រះគ្រីស្ទផងដែរ បានជាគាត់មានប្រសាសន៍លើកទឹកចិត្តគេថា “ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ”(រ៉ូម ៨:១៨)។ ពេលដែលសេចក្តីទុក្ខហាក់ដូចជាពិបាកឲ្យយើងអត់ទ្រាំពេក យើងចាំបាច់ត្រូវដឹងថា ពេលនោះជាពេលដែលត្រូវចូលទៅរកសេចក្តីមេត្តាករុណារបស់ព្រះ ហើយទ្រង់នឹងឱបយើងជាប់។ ម្យ៉ាងទៀត ចូរយើងចាំថា “សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក…
Read articleកុំព្រួយបារម្ភ!
លោកចច បឺន(George Burns) ជាសីល្បៈករជនជាតិអាមេរិក និងអ្នកនិពន្ធរឿងកំប្លែង បានមានប្រសាសន៍ថា “បើអ្នកសួរថា តើអ្វីជាគន្លឹះសំខាន់បំផុត ដើម្បីឲ្យមានអាយុវែង? ខ្ញុំនឹងឆ្លើយប្រាប់ថា ដើម្បីឲ្យមានអាយុវែង យើងត្រូវជៀសវាងការព្រួយបារម្ភ ភាពតប់ប្រមល់ និងភាពតានតឹងក្នុងចិត្ត។ ហើយទោះអ្នកមិនសួរខ្ញុំ ក៏ខ្ញុំនៅតែឆ្លើយប្រាប់ដូចនេះ”។ លោកបឺនបានរស់នៅដល់អាយុ១០០ឆ្នាំ។ គាត់ចូលចិត្តធ្វើឲ្យគេសើច ហើយធ្វើតាមយោបលគាត់។ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចជៀសវាងការព្រួយបារម្ភបាន នៅពេលដែលជីវិតយើងមានភាពមិនច្បាស់លាស់ មានបញ្ហា និងមានតម្រូវការជាច្រើនយ៉ាងនេះ? សាវ័កពេត្រុសបានលើកទឹកចិត្ត ឲ្យអ្នកដើរតាមព្រះយេស៊ូវឈប់មានការព្រួយបារម្ភ ខណៈពេលដែលពួកគេរស់នៅរាយប៉ាយ ដោយសារការបៀតបៀន ក្នុងតំបន់អាស៊ី ក្នុងសតវត្សរ៍ទី១។ គឺដូចដែលគាត់មានប្រសាសន៍ថា “ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា”(១ពេត្រុស ៥:៦-៧)។ ត្រង់ចំណុចនេះ សាវ័កពេត្រុសមិនបានបង្រៀនគេ ឲ្យខំជៀសចេញពីសេចក្តីទុក្ខនោះឡើយ(ខ.៩) ផ្ទុយទៅវិញ គាត់បានបង្រៀនគេឲ្យរកឃើញសន្តិភាព និងកម្លាំង ដើម្បីឈ្នះការវាយប្រហាររបស់សាតាំង(ខ.៨-១០)។ យើងមិនត្រូវបណ្តោយខ្លួនឲ្យមានការថប់បារម្ភ និងភ័យព្រួយឡើយ ព្រោះព្រះទ្រង់បានប្រោសយើងឲ្យរួច ដើម្បីឲ្យបានអរសប្បាយនឹងសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើង ហើយបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ដល់គ្នាទៅវិញទៅមក។ យើងមិនត្រូវដាក់គោលដៅថា យើងនឹងរស់នៅឲ្យបានប៉ុន្មានឆ្នាំឡើយ…
Read articleយកការអធិស្ឋានជាទីមួយ
ពេលដែលខ្ញុំ និងស្វាមីខ្ញុំ មើលកូនប្រុសរបស់យើង ហាត់លេងព្យាណូតាមមេរៀន យើងក៏បានអធិស្ឋានសូមឲ្យព្រះទ្រង់ជួយយើង។ យើងបានអធិស្ឋានជាមុន ព្រោះខ្ញុំ និងស្វាមីខ្ញុំសុទ្ធតែមិនចេះរៀនព្យាណូដូចគ្នា។ យើងទាំងបីនាក់ក៏បានយល់ អំពីអត្ថន័យនៃសម្លេងដាច់ និងសម្លេងជាប់ ហើយក៏បានដឹងថា ពេលណាយើងត្រូវចុចខ្ទង់ពណ៌ខ្មៅ។ យើងយកការអធិស្ឋានជាអាទិភាព ជាពិសេស នៅពេលដែលយើងដឹងថា យើងត្រូវការជំនួយរបស់ព្រះ។ ស្តេចដាវីឌត្រូវការជំនួយរបស់ព្រះ ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ពេលដែលទ្រង់ពិចារណា អំពីការប្រយុទ្ធនឹងពួកភីលីស្ទីន ក្នុងក្រុងកៃឡា។ មុនពេលចូលប្រយុទ្ធ ស្តេចដាវីឌទូលសួរព្រះយេហូវ៉ាថា “តើត្រូវឲ្យទូលបង្គំទៅវាយពួកភីលីស្ទីននោះឬទេ?”(១សាំយ៉ូអែល ២៣:២)។ ព្រះទ្រង់ក៏បានយល់ព្រមតាមសេចក្តីសំណូមរបស់ស្តេចដាវីឌ។ ទោះជាយ៉ាងណាក៏ដោយ កងទព័របស់ស្តេចដាវីឌមានការភ័យខ្លាចចំពោះពួកភីលីស្ទីន។ ស្តេចដាវីឌក៏បានអធិស្ឋានម្តងទៀត មុនពេលការប្រយុទ្ធចាប់ផ្តើម។ ព្រះទ្រង់ក៏បានសន្យាថា នឹងប្រទានជ័យជម្នះ ហើយក្រោយមកទ្រង់ក៏បានឈ្នះពួកសត្រូវ(ខ.៤)។ តើការអធិស្ឋានដឹកនាំជីវិតយើងជារៀងរាល់ថ្ងៃ ឬយើងគ្រាន់តែអធិស្ឋាន នៅពេលដែលមានបញ្ហា? ជួនកាល យើងមានទម្លាប់ធ្វើផែនការហើយ រួចសិមអធិស្ឋានសូមឲ្យព្រះទ្រង់ប្រទានពរ ផែនការយើងជាក្រោយ ឬមានទម្លាប់អធិស្ឋាន តែនៅពេលទាល់ច្រក។ ព្រះទ្រង់ពិតជាសព្វព្រះទ័យឲ្យយើង ងាកមករកទ្រង់ ពេលដែលយើងមានបញ្ហា ប៉ុន្តែ ទ្រង់ក៏សព្វព្រះទ័យឲ្យយើងនឹកចាំថា យើងត្រូវការទ្រង់គ្រប់ពេលទាំងអស់(សុភាសិត ៣:៥-៦)។-Jennifer Benson Schuldt
Read article