អ្នកនៅទីណា?

ពេលដែលក្មេងប្រុសជំទង់ពីរនាក់ បានឮសម្លេងឡានឪពុកម្តាយរបស់ពួកគេ បើកមកដល់ផ្ទះ ពួកគេក៏មានការភិតភ័យ ព្រោះពួកគេបានធ្វើឲ្យមានភាពរញេរញ៉ៃពេញផ្ទះ ដោយមិនដឹងថា នឹងត្រូវបកស្រាយយ៉ាងដូចម្តេច ចំពោះពួកគាត់។ មុនពេលឪពុកចាកចេញ ទៅកាន់ទីក្រុងជាមួយម្តាយពួកគេ គាត់បានផ្តាំយ៉ាងច្បាស់ថា មិនឲ្យនាំមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ មកលេងក្នុងផ្ទះឡើយ។ តែមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ទាំងនោះ ក៏បានមកលេងផ្ទះពួកគេ ហើយក្មេងទាំងពីរក៏បានឲ្យពួកគេនៅលេងជាមួយ ទោះបីជាឪពុករបស់ខ្លួនបានព្រមានហើយក៏ដោយ។ ពេលពួកគាត់មកដល់  ផ្ទះមានភាពរញេរញ៉ៃ ហើយពួកក្មេងជំទង់ទាំងនោះ  បានស្រវឹងស្រាតិចៗហើយ   ទាំងមានសក់ក្បាលកន្រ្ទីងកន្ទ្រើងផង។ ដោយការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។ ពេលដែលអ័ដាម និងនាងអេវ៉ាបានសម្រេចចិត្តធ្វើខុសនឹងបំរាមរបស់ព្រះ ហើយឮសម្លេងព្រះអង្គកំពុងយាងមករកពួកគេ ពួកគេប្រាកដជាមានអារម្មណ៍តក់ស្លុតផងដែរ។ ដោយសារការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។ ព្រះទ្រង់ក៏បានហៅរកអ័ដាមដោយព្រះបន្ទូលថា “ឯងនៅឯណា?”(លោកុប្បត្តិ ៣:៩)។ គាត់ទូលឆ្លើយថា “ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ”(ខ.១០)។ អំពើបាបធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាច ហើយអាម៉ាសចំពោះព្រះ ហើយយើងកាន់តែងាយនឹងជួបការល្បួងថែមទៀត។ ព្រះទ្រង់នៅតែបន្តមានបន្ទូលហៅមនុស្សជាច្រើនថា  “ឯងនៅឯណា?”  ហើយមនុស្សជាច្រើនបានរត់គេច ដោយព្យាយាមលាក់ខ្លួនពីព្រះភ័ក្ត្រព្រះអង្គ ឬមិនអើពើរនឹងសម្លេងព្រះអង្គ។ តែយើងមិនអាចគេចចេញពីព្រះអង្គបានឡើយ ព្រះអង្គជ្រាបយ៉ាងច្បាស់ថា យើងកំពុងនៅទីណា។ យើងមិនគួរលាក់ខ្លួនដោយការភ័យខ្លាចទេ ផ្ទុយទៅវិញ យើងអាចឆ្លើយតបថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង”(លូកា…

Read article
តើនឹងប្រែជាល្អ ឬអាក្រក់ជាងមុន?

រៀងរាល់ពេលឆ្នាំថ្មីចូលមកដល់ អ្នកឯកទេសទាំងឡាយ បានធ្វើការព្យាករណ៍ អំពីសេដ្ឋកិច្ច នយោបាយ អាកាសធាតុ និងអំពីប្រធានបទជាច្រើនទៀត ដែលនឹងកើតឡើងក្នុងឆ្នាំថ្មី។ និយាយរួម ពួកគេកំពុងតែឆ្លើយសំណួរដែលចោទឡើងថា តើយើងនឹងជួបសង្រ្គាម ឬសន្តិភាព? ភាពក្រីក្រ ឬភាពសម្បូរសប្បាយ? ការរីកចម្រើន ឬភាពអន់ថយ? មនុស្សនៅគ្រប់ទិសទីបានសង្ឃឹមថា ឆ្នំានេះ ពួកគេនឹងជួបរឿងល្អៗច្រើនជាងឆ្នាំមុន តែគ្មាននរណាម្នាក់ដឹងថា នឹងមានរឿងអ្វីខ្លះកើតឡើង ក្នុងឆ្នាំថ្មីឡើយ។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយ ដែលយើងអាចដឹងច្បាស់។ មានពេលមួយ មានគ្រូគង្វាលម្នាក់ បានមកអធិប្បាយព្រះបន្ទូល នៅព្រះវិហាររបស់ខ្ញុំ។ គាត់បានមានប្រសាសន៍ថា ពេលដែលគេសួរយើងថា ពិភពលោកនឹងប្រែជាល្អ  ឬអាក្រក់ជាងមុន? នោះយើងអាចឆ្លើយថា “ពិភពលោកនឹងប្រែជាល្អជាងមុន ហើយទន្ទឹមនឹងនោះ វាក៏នឹងប្រែជាអាក្រក់ជាងមុនផងដែរ”។ សាវ័កប៉ុលបានប្រាប់លោកធីម៉ូថេថា “ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ … ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង។ តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្តីនោះពីអ្នកណា”(២ធីម៉ូថេ ៣:១,១៣-១៤)។ ក្នុងដំណើរជីវិតយើង នៅតាមផ្លូវរបស់ព្រះ…

Read article
ឈរនៅមាត់ជ្រោះ

មានពេលមួយកូនស្រីដ៏តូចច្រម៉ក់របស់ខ្ញុំ បានទៅរៀនហែលទឹក។ នាងបានឈរដោយការភ័យខ្លាច នៅលើមាត់អាងហែលទឹក។  ដោយសារនាងមិនចេះហែលទឹក នោះនាងគ្រាន់តែរៀនសម្រួលឥរិយ៉ាបថនៅក្នុងទឹកប៉ុណ្ណោះ។ គ្រូបង្វឹករបស់នាងបានលើកដៃទាំងពីរ រង់ចាំទទួលនាង នៅក្នុងទឹក។ កែវភ្នែករបស់នាងបានបង្ហាញពីការស្ទាក់ស្ទើរ។ តាមខ្ញុំស្មាន នាងប្រហែលជាសង្ស័យថា តើអ្នកគ្រូរបស់នាងនឹងចាប់នាងជាប់ទេ ពេលដែលនាងទម្លាក់ខ្លួនចូលទៅក្នុងដៃគាត់? ហើយនាងឆ្ងល់ថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលនាងធ្លាក់ចូលទៅក្នុងទឹកលិចក្បាល? ពួកអ៊ីស្រាអែលក៏ប្រហែលជាបានឆ្ងល់ផងដែរថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលពួកគេឆ្លងទន្លេរយ័រដាន់។ តើពួកគេអាចទុកចិត្តថា ព្រះទ្រង់ពិតជានឹងញែកទឹកសម្រាប់ឲ្យពួកគេដើរនៅលើដីស្ងួត ទៅត្រើយម្ខាងឬទេ? តើព្រះអង្គពិតជាព្រះដែលបានដឹកនាំលោកយ៉ូស្វេ ដូចកាលព្រះអង្គដឹកនាំលោកម៉ូសេដែរឬទេ? តើព្រះអង្គនឹងជួយឲ្យរាស្រ្តព្រះអង្គ   ប្រយុទ្ធឈ្នះពួកសាសន៍កាណាន ដែលកំពុងរស់នៅឯត្រើយម្ខាងទន្លេឬទេ? ដើម្បីឲ្យពួកអ៊ីស្រាអែលអាចឆ្លើយសំណួរទាំងនេះបាន ពួកគេត្រូវតែឆ្លងកាត់ការល្បងលរសេចក្តីជំនឿ ពោលគឺពួកគេត្រូវតែអនុវត្តតាមអ្វីដែលព្រះអង្គបានបង្គាប់។ ដូចនេះពួកគេ “បានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្តីសញ្ញា ទៅខាងមុខផង”(យ៉ូស្វេ ៣:១៤)។ ពេលដែលពួកគេរៀនប្រើសេចក្តីជំនឿ ពួកគេក៏បានដឹងថា ព្រះទ្រង់គង់នៅជាមួយពួកគេ។ ព្រះអង្គបានបន្តដឹកនាំលោកយ៉ូស្វេ ហើយក៏បានជួយឲ្យពួកគេ ចូលតាំងទីលំនៅ ក្នុងទឹកដីកាណាន(ខ.៧,១០,១៧)។ បើអ្នកជួបការល្បងលសេចក្តីជំនឿ នោះអ្នកក៏អាចបោះជំហានទៅមុខ ដោយទុកចិត្តលើបុគ្គលិកលក្ខណៈរបស់ព្រះ  និងផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ  ដែលមិនចេះអាក់ខានឡើយ។ ពេលយើងពឹងផ្អែកលើព្រះអង្គ យើងអាចបោះជំហាន ទៅដល់កន្លែងដែលព្រះអង្គចង់ឲ្យយើងទៅ។-Jennifer Benson Schuldt

Read article
ព្រះអង្គដឹកនាំខ្ញុំ

កាលពីឆ្នាំ ២០០៤ នៅទីក្រុងអ៊ីស្តានប៊ូល ប្រទេសទួរគី មានសត្វចៀមមួយក្បាលបានលោតទម្លាក់ខ្លួនពីលើជ្រលងភ្នំ ហើយមានសត្វចៀមប្រហែល១៥០០ក្បាលទៀត បានលោតតាមវាដែរ។ នៅទីបំផុត មានសត្វចៀម១ភាគ៣  ក្នុងចំណោមចៀមទាំងនោះ  បានបាត់បង់ជីវិត។ ដោយសារសត្វចៀមទាំងនោះមិនដឹងថាត្រូវទៅតាមណា ពួកវាចេះតែទៅតាមគ្នាវា។ ឧទារហណ៍អំពីសត្វចៀមនេះ បានបង្រៀនយើងថា យើងត្រូវការអ្នកដឹកនាំដែលអាចទុកចិត្តបាន។ គឺដូចដែលព្រះគម្ពីរអេសាយបានចែងថា យើងរាល់គ្នាដូចជាសត្វចៀម(អេសាយ ៥៣:៦)។   យើងច្រើនតែទៅតាមផ្លូវរបស់យើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងពិតជាត្រូវការការនំាផ្លូវដ៏ច្បាស់លាស់ ពីអ្នកគង្វាល។ បទគម្ពីរទំនុកដំកើង ជំពូក២៣ បានរៀបរាប់ អំពីអ្នកគង្វាលល្អរបស់យើង ដែលអាចឲ្យយើងទុកចិត្តបាន។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង(ខ.១) ព្រះអង្គបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់យើង(ខ.២) ព្រះអង្គបង្ហាញ អំពីរបៀបរស់នៅឲ្យបានបរិសុទ្ធ(ខ.៣) ព្រះអង្គស្អាងយើងឡើង កម្សាន្តចិត្ត ប្រោសយើងឲ្យជា និងប្រទានពរយើងជាបរិបូរ(ខ.៣-៥) ហើយព្រះអង្គនឹងមិនដែលបោះបង់យើងចោលឡើយ(ខ.៦)។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា ព្រះទ្រង់ដឹកនាំយើង ដោយសុភាព និងដោយភាពរឹងមាំ! ព្រះអង្គដឹកនាំយើង តាមរយៈការបណ្តាលចិត្តពីព្រះវិញ្ញាណ ការអានព្រះបន្ទូលព្រះអង្គ និងតាមរយៈការអធិស្ឋាន។ ព្រះទ្រង់ជាអ្នកដឹកនាំដែលយើងអាចទុកចិត្តបាន ដែលយើងត្រូវការ។ ចូរយើងទទួលស្គាល់ថា  យើងត្រូវការពឹងផ្អែកលើព្រះអម្ចាស់ ហើយយើងអាចពោលតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី…

Read article
ការពន្យាពេលមិនមែនជាការ​បដិសេធ​ឡើយ​

កូនប្រុសរបស់ខ្ញុំទាំងពីរនាក់ មានថ្ងៃខួបកំណើត ក្នុងខែធ្នូ។ កាលពួកគេនៅតូច អែនហ្គូស(Angus) ដឹងថា បើសិនជាគាត់មិនទទួលបានរបស់លេងដែលគាត់ចង់បាន សម្រាប់ថ្ងៃខួបកំណើតរបស់គាត់  នៅដើមខែធ្នូទេ  នោះគាត់ប្រហែលជាអាចទទួលបានរបស់លេងនោះ នៅថ្ងៃបុណ្យណូអែលហើយ។ ហើយបើសិនជាដាវីឌ(David) ដែលជាកូនច្បងមិនបានទទួលអំណោយរបស់ខ្លួន នៅថ្ងៃបុណ្យណូអែលទេ នោះគាត់ប្រហែលជាទទួលបានអំណោយនោះ នៅថ្ងៃខួបកំណើតរបស់គាត់ នៅ៤ថ្ងៃទៀត។ ដូចនេះ ការពន្យាពេលឲ្យអំណោយ មិនមានន័យថា ពួកគេនឹងមិនបានទទួលអំណោយនោះឡើយ។ មានពេលមួយនាងម៉ារា និងនាងម៉ាថា បានឲ្យគេទៅយាងព្រះយេស៊ូវមក ពេលដែលលោកឡាសាកំពុងឈឺធ្ងន់(យ៉ូហាន ១១:១-៣)។ ពួកគេប្រហែលជាទន្ទឹងចាំមើលផ្លូវព្រះអង្គ ដោយចិត្តអន្ទះសារ ប៉ុន្តែ មិនឃើញព្រះអង្គយាងមកសោះ។ ពេលដែលពិធីបុណ្យសពបានកន្លងផុតទៅ៤ថ្ងៃហើយ ទីបំផុត ព្រះយេស៊ូវក៏បានយាងមកដល់ភូមិពួកគេ(ខ.១៧)។ នាងម៉ាថាក៏បានទូលព្រះអង្គត្រង់ៗថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ភ្លាមៗនោះ នាងក៏បាននិយាយដោយសេចក្តីជំនឿថា “ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន”(ខ.២២)។ ត្រង់ចំណុចនេះ តើនាងរំពឹងចង់បានអ្វី? លោកឡាសារបានស្លាប់ទៅហើយ ហើយនាងមិនហ៊ានឲ្យគេបើកផ្នូររបស់គាត់ទេ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវមានបន្ទូលតែមួយព្រះឱស វិញ្ញាណរបស់លោកឡាសាក៏បានត្រឡប់មកចូលក្នុងរូបកាយដែលបានរលួយនោះវិញ(ខ.៤១-៤៤)។ ដូចនេះ ព្រះយេស៊ូវបានពន្យាពេលការប្រោសជម្ងឺ របស់មិត្តសំឡាញ់របស់ព្រះអង្គម្នាក់នេះ ដើម្បីឲ្យព្រះអង្គមានឱកាសធ្វើការអស្ចារ្យ…

Read article
តើ​ព្រះយេ​ស៊ូវគ​ង់​នៅ​ទីនេះ​ឬទេ​?

ផ្ទះរបស់លោកថេដ រ៉ូបឺតសិន(Ted Robertson) ស្ថិតនៅក្នុងចំណោមផ្ទះជាង៥០០ខ្នង ដែលបានទទួលរងការបំផ្លិចបំផ្លាញពីភ្លើងឆេះព្រៃ ក្នុងខែមិថុនា ឆ្នាំ២០១៣។ ពេលដែលគាត់អាចត្រឡប់មកផ្ទះនោះវិញ គាត់បានដើរកកាយផេះ និងកំទេចកំទី ដោយសង្ឃឹមថា នឹងរកឃើញកេរដំណែលប្រចាំគ្រួសាររបស់គាត់ ជាតុក្កតាព្រះឱរសតូចយេស៊ូវ ដែលមានទំហុំប៉ុនតែមប្រៃសណីយ៍ ដែលភរិយាគាត់បានផលិត ពីសេរ៉ាមិក។  ពេលដែលគាត់រកមើល ក្នុងផ្ទះដែលបានឆេះក្លាយជាធ្យូង គាត់ក៏មានការរន្ធត់ចិត្តណាស់ បានជាគាត់សួរខ្លួនឯងថា “តើព្រះយេស៊ូវគង់នៅទីនេះឬទេ?” ពេលដែលជីវិតយើងរង្គោះរង្គើរដោយសារការខកចិត្ត និងការបាត់បង់ យើងប្រហែលជាឆ្ងល់ថា តើព្រះយេស៊ូវគង់នៅជាមួយយើងដែរឬទេ? ព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់ថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច “ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី … នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ”(រ៉ូម ៨:៣៨-៣៩)។ ពេលដែលលោកថេដបន្តស្វែងរកតទៅទៀត គាត់ក៏បានរកមើលកន្លែងតម្រៀបរូបភាពកំណើតព្រះយេស៊ូវ នៅកៀនជ្រុងកន្លែងដាក់ឡាន ដែលត្រូវធ្វើភ្លើងឆេះអស់ ក៏បានឃើញរូបតុក្កតាព្រះឱរសយេស៊ូវ មិនមានការខូចខាត ដោយសារភ្លើងទេ។ ក្រោយមក ពេលប៉ុស្តិទូរទស្សន៍សម្ភាសគាត់ គាត់ក៏បានប្រាប់អ្នកយកពត៌មានថា “ពីដំបូងយើងមានការថប់បារម្ភ តែយើងក៏ប្រែជាមានសង្ឃឹមវិញ … គឺសង្ឃឹមថានឹងរកឃើញផ្នែកមួយនៃជីវិតយើង ដែលយើងបានគិតថាបាត់ទៅហើយ”។…

Read article