តើនឹងប្រែជាល្អ ឬអាក្រក់ជាងមុន?

រៀងរាល់ពេលឆ្នាំថ្មីចូលមកដល់ អ្នកឯកទេសទាំងឡាយ បានធ្វើការព្យាករណ៍ អំពីសេដ្ឋកិច្ច នយោបាយ អាកាសធាតុ និងអំពីប្រធានបទជាច្រើនទៀត ដែលនឹងកើតឡើងក្នុងឆ្នាំថ្មី។ និយាយរួម ពួកគេកំពុងតែឆ្លើយសំណួរដែលចោទឡើងថា តើយើងនឹងជួបសង្រ្គាម ឬសន្តិភាព? ភាពក្រីក្រ ឬភាពសម្បូរសប្បាយ? ការរីកចម្រើន ឬភាពអន់ថយ? មនុស្សនៅគ្រប់ទិសទីបានសង្ឃឹមថា ឆ្នំានេះ ពួកគេនឹងជួបរឿងល្អៗច្រើនជាងឆ្នាំមុន តែគ្មាននរណាម្នាក់ដឹងថា នឹងមានរឿងអ្វីខ្លះកើតឡើង ក្នុងឆ្នាំថ្មីឡើយ។

ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយ ដែលយើងអាចដឹងច្បាស់។ មានពេលមួយ មានគ្រូគង្វាលម្នាក់ បានមកអធិប្បាយព្រះបន្ទូល នៅព្រះវិហាររបស់ខ្ញុំ។ គាត់បានមានប្រសាសន៍ថា ពេលដែលគេសួរយើងថា ពិភពលោកនឹងប្រែជាល្អ  ឬអាក្រក់ជាងមុន? នោះយើងអាចឆ្លើយថា “ពិភពលោកនឹងប្រែជាល្អជាងមុន ហើយទន្ទឹមនឹងនោះ វាក៏នឹងប្រែជាអាក្រក់ជាងមុនផងដែរ”។

សាវ័កប៉ុលបានប្រាប់លោកធីម៉ូថេថា “ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ … ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង។ តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្តីនោះពីអ្នកណា”(២ធីម៉ូថេ ៣:១,១៣-១៤)។

ក្នុងដំណើរជីវិតយើង នៅតាមផ្លូវរបស់ព្រះ យើងត្រូវការព្រះបន្ទូលព្រះបង្រៀន កែតម្រង់ និងលើកទឹកចិត្តយើងជារៀងរាល់ថ្ងៃ(ខ.១៦-១៧)។  លោកចេ ប៊ី ភីលីព(J.B. Phillips) បានពិពណ៌នាថា ព្រះគម្ពីរជា “ឧបករណ៍នៃចំណេះដឹង” ដែលរៀបចំខ្លួនយើង ឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការងារបម្រើព្រះ។

ខណៈពេលដែលភាពងងឹតខាងវិញ្ញាណ មានការចម្រើនឡើងកាន់តែខ្លាំង ក្នុងលោកិយ ពន្លឺនៃព្រះគ្រីស្ទក៏បានចែងចាំងកាន់តែភ្លឺឡើង តាមរយៈអស់អ្នកដែលស្គាល់ និងស្រឡាញ់ទ្រង់។ ព្រះយេស៊ូវជាក្តីអំណរ និងក្តីសង្ឃឹមរបស់យើង នៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរាបដរាបតទៅ!-David Mccasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles