តើអ្នកកាន់ខាងណា?
ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលដ៏ក្តៅគគុក នៅសហរដ្ឋអាមេរិក ទីប្រឹក្សាម្នាក់ ក្នុងចំណោមទីប្រឹក្សាជាច្រើនរបស់លោកប្រធានាធិបតីលីនខិន(Lincoln) បានមានប្រសាសន៍ថា គាត់អរព្រះគុណព្រះខ្លាំងណាស់ ដែលព្រះអង្គបានកាន់ខាងកងទ័ពរបស់គាត់។ ពេលនោះ លោកលីនខិនបានឆ្លើយតបថា “លោក ខ្ញុំមិនខ្វល់ថា ព្រះកាន់ខាងយើងឬក៏អត់ទេ តែអ្វីដែលខ្ញុំខ្វល់បំផុតនោះគឺ តើយើងនៅកាន់ខាងព្រះអង្គឬអត់? ដ្បិតព្រះទ្រង់តែងតែកាន់ខាងមនុស្សត្រូវជានិច្ច”។ យើងប្រហែលជាគិតថា ព្រះអង្គគំាទ្រផែនការ ទស្សនវិស័យ ការសម្រេចចិត្ត និងសេចក្តីប៉ងប្រាថ្នារបស់យើង។ ប៉ុន្តែ វាមិនងាយស្រួលដូចយើងគិតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសាសន៍របស់លោកលីនខិន បានរំឭកយើងថា សូម្បីតែផែនការដ៏ល្អបំផុតរបស់យើង ក៏ប្រហែលជាមិនបានធ្វើឲ្យព្រះសព្វព្រះទ័យសូម្បីតែបន្តិច។ ជាការពិតណាស់ អ្នកនិពន្ធទំនុកដំកើងចង់កាន់នៅខាងព្រះ បានជាគាត់ទូលអង្វរព្រះអង្គថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។ ពេលដែលយើងយកគំរូតាមអ្នកនិពន្ធទំនុកដំកើង ដោយ “ចូលទៅជិតព្រះអង្គ”(៧៣:២៨) នោះយើងអាចដឹងច្បាស់ថា ព្រះអង្គកាន់ខាងយើង ដោយព្រះវិញ្ញាណព្រះអង្គជួយឲ្យយើង ថ្លឹងថ្លែងចិត្តគំនិត និងសកម្មភាពរបស់ខ្លួនឯង ឲ្យត្រូវតាមផ្លូវព្រះអង្គ ដែលតែងតែត្រឹមត្រូវជានិច្ច។ ដូចនេះ សូមយើងសួរខ្លួនឯងថា តើយើងកាន់នៅខាងព្រះអង្គទេ? ការកាន់នៅខាងព្រះអង្គ គឺមានន័យថា យើងនឹងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់លោកិយដែលនៅជុំវិញខ្លួនយើង នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។…
Read articleវង្វេងចេញពីសេចក្តីពិត
មានក្រុមហ៊ុនមេធាវីមួយ នៅទីក្រុងញូយ៉កបានធ្វើការស្ទង់មតិ តាមប្រព័ន្ធអ៊ីនធឺណែត ហើយបានរកឃើញថា ៥២ភាគរយ នៃអ្នកជំនួញវលស្ទ្រីត ឈ្មួញកណ្តាល ធនាគាវិនិយោក និងពួកអ្នកអជីពផ្នែកហិរញ្ញវត្ថុដទៃទៀត បានប្រព្រឹត្តអំពើខុសច្បាប់ ឬយល់ថា ខ្លួនប្រហែលជាចាំបាច់ត្រូវប្រព្រឹត្តខុសច្បាប់នោះ ដើម្បីឲ្យមានជោគជ័យក្នុងមុខជំនួញ។ ការស្ទង់មតិនេះបានសន្និដ្ឋានថា អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុទាំងនេះ “បានធ្វើហួសព្រំដែននៃក្រមសីលធម៌” ឬបាន “យល់ឃើញថា ទង្វើខុសឆ្គងរបស់ក្រុមហ៊ុន ជាអំពើអាក្រក់ដែលគេចាំបាច់ត្រូវធ្វើ”។ ពេលដែលសាវ័កប៉ុល កំពុងបណ្តុះបណ្តាលលោកធីម៉ូថេ ដែលជាយុវជន គាត់បានដាស់តឿនលោកធីម៉ូថេថា ការស្រឡាញ់លុយ និងការចង់ក្លាយជាអ្នកមាន បានបណ្តាលឲ្យអ្នកខ្លះវង្វេងចេញពីសេចក្តីពិត។ ពួកគេបានចាញ់ការល្បួង ហើយបានឱបក្រសោបយកសេចក្តីប៉ងប្រាថ្នា “ដ៏ល្ងង់ល្ងើ និងគ្រោះថ្នាក់”ជាច្រើន(១ធីម៉ូថេ ៦:៩)។ សាវ័កប៉ុលបានដឹងថា “ការស្រឡាញ់លុយ” ជាប្រភពនៃ “ការអាក្រក់គ្រប់យ៉ាង”(ខ.១០) ជាពិសេស គឺការទុកចិត្តលើលុយ ជាជាងពឹងផ្អែកលើព្រះគ្រីស្ទ។ ពេលដែលយើងរៀនទទួលស្គាល់ថា ព្រះគ្រីស្ទជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលយើងមាន យើងនឹងរកបានការស្កប់ចិត្តក្នុងព្រះអង្គ ជាជាងស្កប់ចិត្ត នៅក្នុងការមានរបស់ទ្រព្យសម្បត្តិ ជាកម្មសិទ្ធិ។ ពេលដែលយើងស្វែងរកការគោរពប្រតិបត្តិព្រះ ជាជាងស្វែងរកភាពមានបាន យើងនឹងមានចិត្តដែលចង់ស្មោះត្រង់ ចំពោះរបស់អ្វីដែលយើងបានទទួល។ ចូរយើងរៀនស្កប់ចិត្ត នៅក្នុងព្រះ ហើយចុះចូលចំពោះព្រះអង្គ ដោយចិត្តស្មោះត្រង់ ដ្បិតព្រះអង្គ នឹងផ្គត់ផ្គង់…
Read articleការតយុទ្ធនឹងការញៀន
មានពេលមួយ លោកអេរិក(Eric)បានតយុទ្ធនឹងការញៀនថ្នាំ។ មិត្តភ័ក្តិ និងក្រុមគ្រួសារគាត់ ក៏បានលើកទឹកចិត្តគាត់ឲ្យផ្តាច់គ្រឿងញៀន។ ពេលនោះ គាត់បានទទួលស្គាល់ថា ការផ្តាច់គ្រឿងញៀនមានប្រយោជន៍បំផុតសម្រាប់សុខភាព និងទំនាក់ទំនងដែលគាត់មានជាមួយអ្នកដទៃ ប៉ុន្តែ គាត់មានអារម្មណ៍ថា មិនអាចផ្តាច់វាបានទេ។ ពេលដែលអ្នកដទៃប្រាប់គាត់ ពីរបៀបដែលពួកគេបញ្ឈប់ការញៀន គាត់ក៏បានឆ្លើយតបថា “អ្នកអាចបញ្ឈប់វាបាន ខ្ញុំសូមជួយអរ តែខ្ញុំហាក់ដូចជាមិនអាចផ្តាច់វាបានសោះ! បើសិនជាខ្ញុំមិនដែលត្រូវល្បួង ឲ្យប្រើគ្រឿងញៀនតាំងពីដំបូងមក នោះខ្ញុំក៏មិនធ្លាក់ខ្លួនញៀនថ្នាំដែរ។ ខ្ញុំចង់ឲ្យព្រះដកការញៀនថ្នាំ ចេញពីជីវិតខ្ញុំ ក្នុងពេលឥឡូវនេះតែម្តង”។ អ្នកខ្លះបានរួចពីចំណងអ្វីមួយភ្លាមៗ តែមនុស្សភាគច្រើនត្រូវមានការតយុទ្ធជារៀងរាល់ថ្ងៃ ទំរាំតែអាចមានសេរីភាព។ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាការល្បួងមិនចេញឆ្ងាយពីយើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងក៏ត្រូវដឹងផងដែរថា យើងអាចងាកបែរទៅរកព្រះបានគ្រប់ពេល ទោះជាយើងកំពុងដើរតាមផ្លូវខុសយ៉ាងណាក៏ដោយ។ ហើយការនេះអាចជាផ្នែកដ៏សំខាន់បំផុត នៃការតយុទ្ធរបស់យើង។ យើងត្រូវរៀនលះបង់ការពឹងផ្អែកលើកម្លាំងខ្លួនឯង ហើយងាកមករកការពឹងផ្អែកទាំងស្រុងទៅលើព្រះវិញ។ ព្រះយេស៊ូវក៏ធ្លាប់ត្រូវល្បួងផងដែរ គឺមិនខុសពីយើងទេ ដូចនេះ ព្រះអង្គយល់ពីអារម្មណ៍របស់យើង(ម៉ាកុស ១:១៣)។ ព្រះអង្គអាណិតដល់សេចក្តីកម្សោយរបស់យើង(ហេព្រើ ៤:១៥) បានជាយើងអាច “ចូលមកបល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ខ.១៦)។ ព្រះអង្គក៏ប្រើអ្នកដទៃ ឲ្យជួយយើង តាមអំណោយទានរបស់ពួកគេផងដែរ។ ទោះថ្ងៃនេះ យើងកំពុងតយុទ្ធនឹងការអ្វីក៏ដោយ សូមយើងចាំថា…
Read articleព្រះអង្គបានបង់ថ្លែ
មានផ្ទះមួយខ្នង ត្រូវបានគេដាក់លក់ ដោយមានការសរសេរអក្សរបញ្ជាក់ថា “ម្ចាស់ផ្ទះនេះមិនអាច ឬមិនចង់ចំណាយលុយ ទៅលើការជួសជុលផ្ទះនោះទេ។ ការជួសជុល ឬការកែផ្ទះនោះ ជាការទទួលខុសត្រូវរបស់អ្នកទិញ បន្ទាប់ពីគាត់បានទិញរួចរាល់ហើយ”។ ការបញ្ជាក់ដូចនេះ គឺមិនខុសពីការនិយាយថា “អ្នកទិញផ្ទះ សូមប្រុងប្រយ័ត្ន។ ផ្ទះនេះ ប្រហែលជាត្រូវការការជួសជុល ឬកែលម្អរដ៏ចាំបាច់”។ សម្រាប់ជីវិតខាងឯវិញ្ញាណវិញ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺថា ព្រះយេស៊ូវបានសុគត ដែលជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីលោះយើងម្នាក់ៗ ឲ្យរួចពីបាប ទោះយើងមានសណ្ឋានបែបណាក្តី។ បទគម្ពីរវិវរណៈ ជំពូក៥ បានរៀបរាប់ អំពីព្រឹត្តិការណ៍នៅនគរស្ថានសួគ៌ ដែលព្រះយេស៊ូវទ្រង់ជា “សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ” ដែលមានតែទ្រង់ទេដែលអាចបើកក្រាំង(ខ.៣-៥)។ ទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដូចកូនចៀម ហើយក៏បានទទួលការសរសើរដំកើង ក្នុងទំនុកដំកើងថ្មី គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(ខ.៩-១០)។ ព្រះយេស៊ូវគ្រីស្ទ បានស្ម័គ្រព្រះទ័យបង់ថ្លៃទិញយើងថ្វាយព្រះ ដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានទិញយើង ពេលដែលជីវិតយើងបានខូច …
Read articleការបញ្ចប់ដ៏រីករាយ
ព្រះគម្ពីរបរិសុទ្ធមានការចាប់ផ្តើម និងការបញ្ចប់ទៅវិញ ដែលគួរឲ្យកត់សំគាល់ណាស់។ ព្រះនិងមនុស្សជាតិ មានការកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីមនុស្សដំបូងមិនស្តាប់បង្គាប់ព្រះអង្គ តែនៅទីបំផុត ការផ្សះផ្សាក៏កើតមានឡើង តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ហើយបណ្តាសាក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក៣ ក៏ព្រះអង្គបានដកចេញផងដែរ។ ព្រះគម្ពីរលោកុប្បត្តិបានពិពណ៌នាអំពីសួនច្បារអេដែន ហើយទន្ទឹមនឹងនោះ ព្រះគម្ពីរវិវរណៈក៏បានលើកឡើង អំពីទន្លេ និងដើមជីវិត(វិវរណៈ ២២:១-២)។ ប៉ុន្តែ ព្រះគម្ពីរវិវរណៈបានលើកឡើង អំពីទីក្រុងដ៏អស្ចារ្យ ជំនួសឲ្យការនិយាយអំពីសួនច្បារអេដែន គឺទីក្រុងដែលមានពេញដោយអ្នកថ្វាយបង្គំព្រះ។ នៅទីនោះ ផ្ទៃមេឃនឹងមិនប្រែជាងងឹត ដោយសារសេចក្តីស្លាប់ ឬទុក្ខព្រួយឡើយ។ ពេលដែលយើងភ្ញាក់ដឹងខ្លួនឡើង ឃើញផ្ទៃមេឃ និងផែនដីថ្មី យើងនឹងបានស្គាល់សុភមង្គលដែលគ្មានទីបញ្ចប់។ នគរស្ថានសួគ៌មិនគ្រាន់តែជាអ្វីដែលមនុស្សមាន ក្នុងគំនិត ឬក្នុងជំនឿរបស់ខ្លួនប៉ុណ្ណោះឡើយ។ តែនគរស្ថានសួគ៌ ជាគោលដៅចុងក្រោយ របស់អ្នកជឿព្រះ ដែលព្រះអង្គបានរាប់ជាសុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធមិនបាននិយាយ ដោយលាក់លាម អំពីសោកនាដកម្ម និងការខកចិត្តរបស់មនុស្សឡើយ។ តើមានសៀវភៅណា ដែលបាននិយាយអំពីសេចក្តីទុក្ខរបស់មនុស្សជាតិ ដោយភាពស្មោះត្រង់ ដូចព្រះគម្ពីរឬទេ? ប៉ុន្តែ ព្រះគម្ពីរពិតជាបានបញ្ជាក់ថា ទុក្ខវេទនារបស់មនុស្សនៅលើផែនដី គឺជាការឈឺចាប់បណ្តោះអាសន្ន។ ទុក្ខលំបាកដែលយើងមាន ក្នុងពេលបច្ចុប្បន្ន មិនស្ថិតស្ថេរនៅជារហូតទេ។ នៅទីបញ្ចប់…
Read articleភាពសុខសាន្ត
មានកូនឆ្កែមួយក្បាលឈ្មោះ អាម៉ានី(Amani) ដែលក្នុងភាសាស្វាហ៊ីលី គឺមានន័យថា “សន្តិភាព”។ វាជាពូជឆ្កែប្រម៉ាញ់របស់ស្រុកឡាប្រាដូ ប្រទេសកាណាដា។ វាមានមិត្តភ័ក្តិពិសេសៗមួយចំនួន។ វារស់នៅជាមួយកូនខ្លារខិនឈីតាសពីរក្បាល ក្នុងសួនសត្វ នៅក្រុងដាឡាស រដ្ឋតិចសាស់។ អ្នកសត្វសាស្រ្តបានដាក់សត្វទាំងបីរក្បាលនេះ ឲ្យនៅជាមួយគ្នា ដើម្បីឲ្យកូនខ្លារខិនឈីតាស អាចរៀនរស់នៅ ដោយភាពសម្លូតដូចអាម៉ានីដែរ។ ដោយសារជាទូទៅ សត្វឆ្កែស្រុកមិនមានភាពតានតឹង នៅទីសាធារណៈទេ នោះអ្នកឯកទេសយល់ថា អាម៉ានីនឹង “ជះឥទ្ធិពលនៃភាពសម្លូត” ដល់សត្វខ្លារខិនឈីតាស ខណៈពេលដែលពួកគេរស់នៅជាមួយគ្នា។ ដាវីឌក៏បានជះឥទ្ធិពលនៃភាពសុខសាន្ត ដល់ជីវិតរបស់ស្តេចសូលផងដែរ នៅពេលដែល “វិញ្ញាណអាក្រក់” បានចូលមកបំភ័យទ្រង់(១សំាយ៉ូអែល ១៦:១៤)។ ពេលដែលអ្នកបម្រើរបស់ស្តេចសូលបានដឹងថា ទ្រង់មានបញ្ហានេះ ពួកគេយល់ថា តន្ត្រីនឹងជួយឲ្យទ្រង់ធូរព្រះទ័យ។ មានអ្នកបម្រើម្នាក់បានទៅហៅដាវីឌ ដែលជាអ្នកជំនាញខាងលេងស៊ុង ឲ្យចូលមកលេងថ្វាយស្តេច។ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ(ខ.២៣)។ យើងស្រេកឃ្លានចង់បានភាពស្រស់ស្រាយ និងសេចក្តីសុខឡើងវិញ ពេលដែលយើងមានកំហឹង ការភ័យខ្លាច ឬទុក្ខព្រួយ។ ព្រះនៃព្រះគម្ពីរបរិសុទ្ធ ទ្រង់ជា “ព្រះនៃសេចក្តីសុខសាន្ត ឬសន្តិភាព”(ហេព្រើ ១៣:២០-២១) ជាព្រះដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នក ដែលជឿលើព្រះអង្គ។…
Read article