ការជម្នះការរំខាន

ក្នុងសង្កាត់មួយ នៅក្រុងអាប៊ូ ហ្គោស ដែលស្ថិតនៅខាងក្រៅទីក្រុងយេរូសាឡិម មានម្ចាស់ភោជ្ជនីយដ្ឋានម្នាក់ បានផ្តល់ឲ្យនូវការបញ្ចុះតម្លៃ៥០ភាគរយ ដល់អតិថិជនណា ដែលបានបិទទូរស័ព្ទរបស់ខ្លួន ពេលកំពុងញាំអាហារ ក្នុងភោជ្ជនីដ្ឋានរបស់គាត់។ លោកយ៉ាវដាត អ៊ីប្រាហ៊ីម(Jawdat Ibrahim) ដែលជាម្ចាស់ភោជ្ជនីយដ្ឋាននោះ ជឿថា អ្នកប្រើទូរស័ព្ទក្នុងពេលញាំអាហារ បានបង្វែរអារម្មណ៍ចេញពីការរាប់អាន និងការសន្ទនាគ្នា ហើយងាកមកផ្តោតទៅលើការប្រើអ៊ីនធើណែត ផ្ញើសារ និងនិយាយតាមទូរស័ព្ទវិញ។ លោកអ៊ីប្រាហ៊ីមបានមានប្រសាន៍ថា បច្ចេកវិទ្យាគឺមានប្រយោជន៍ណាស់ តែ … ពេលដែលអ្នកកំពុងនៅជាមួយគ្រួសារ និងមិត្តភ័ក្ត្ររបស់អ្នក អ្នកគួរតែឈប់ប្រើវាកន្លះម៉ោងសិន ដើម្បីចំណាយពេលញាំអាហារ និងទំនាក់ទំនងគ្នា ឲ្យបានសប្បាយរីករាយ។ យើងងាយនឹងទទួលរងការរំខាន ដោយសារកត្តាជាច្រើន នៅពេលដែលយើងកំពុងមានទំនាក់ទំនងជាមួយអ្នកដទៃ ឬជាមួយព្រះអម្ចាស់។ ព្រះយេស៊ូវបានប្រាប់អ្នកដើរតាមព្រះអង្គថា ការរំខានខាងវិញ្ញាណ កើតចេញពីចិត្តដែលប្រែជាស្ពឹក ត្រចៀកដែលធ្ងន់ និងភ្នែកដែលធ្មេច(ម៉ាថាយ ១៣:១៥)។ ព្រះអង្គក៏បានបកស្រាយអំពីបញ្ហានេះ ដោយមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីកសិករម្នាក់ដែលព្រោះគ្រាប់ពូជ។  ព្រះអង្គបានប្រៀបប្រដូចគ្រាប់ពូជដែលធ្លាក់ចូលគុម្ពបន្លា ទៅនឹងមនុស្សដែលបានឮព្រះបន្ទូលព្រះ តែចិត្តរបស់ខ្លួនបានផ្តោតទៅលើអ្វីផ្សេង។ “រួចសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ និងសេចក្តីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ”(ខ.២២)។ ជារៀងរាល់ថ្ងៃ យើងអាចចំណាយពេលឲ្យមានប្រយោជន៍បំផុត ដោយឈប់ឲ្យចិត្ត និងគំនិតយើង ទទួលការរំខាន…

Read article
តើអ្នកអាចជួយបានទេ?

អ្នកធ្វើការផ្នែករដ្ឋបាល នៅវិទ្យាល័យ ក្នុងក្រុងបារ៉ូ រដ្ឋអាឡាស្កា មានចិត្តនឿយណាយ ពេលដែល៥០ភាគរយនៃសិស្ស ដែលរៀននៅវិទ្យាល័យនេះ ចេះតែមានរឿង ហើយក៏ឈប់ទៅរៀន។ ដើម្បីធ្វើឲ្យសិស្សមានចំណាប់អារម្មណ៍ចំពោះការសិក្សា ពួកគេក៏បានបង្កើតក្រុមបាល់ទាត់មួយ ដែលផ្តល់ឲ្យពួកគេ នូវឱកាសអភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួន ការធ្វើការជាក្រុម និងរៀនសូត្រមេរៀនជីវិត។ ប៉ុន្តែ កីឡាបាល់ទាត់នៅក្រុងបារ៉ូ មានការពិបាក ដោយសារអាកាសធាតុនៅទីនោះ ត្រជាក់ពេក មិនអំណោយផលដល់ការដំាស្មៅ សម្រាប់ធ្វើជាទីលានប្រកួត។ ដូចនេះ ពួកគេក៏បានប្រកួតគ្នា នៅលើទីលានប្រកួតដែលក្រាលដោយដី និងថ្មតូចៗ។ នៅចម្ងាយជាង៦ពាន់គីឡូម៉ែត្រ ពីរដ្ឋអាឡាស្កា មានស្រ្តីម្នាក់ ឈ្មោះ ខាធី ផាឃើរ(Cathy Parker) នៅរដ្ឋផ្លូរីដា បានដឹងថា ក្រុមបាល់ទាត់នោះ កំពុងប្រកួតនៅលើទីលានដ៏គ្រោះថ្នាក់។ គាត់ជឿថា ព្រះបានប៉ះពាល់ចិត្តគាត់ ឲ្យជួយដល់ក្មេងៗទាំងនោះ ហើយគាត់ក៏មានការស្ងើចសរសើរ ចំពោះសិស្សទាំងនោះ ដែលមានការកែប្រែជាវិជ្ជមាន។ គាត់ក៏បានជួយរកដំណោះស្រាយឲ្យពួកគេ។ ប្រហែល១ឆ្នាំក្រោយមក គាត់ក៏បានជួយឲ្យពួកគេមានទីលានប្រកួតថ្មី ដែលគេបានសម្ភោតឲ្យប្រើប្រាស់ ដោយមានស្មៅសិប្បនិម្មិតសម្រាប់ឲ្យពួកគេប្រកួត ដោយក្តីរីករាយ។ គាត់បានរៃអង្គាសប្រាក់បានរាប់ពាន់ដុល្លា ដើម្បីជួយក្មេងៗទាំងនោះ ដែលគាត់មិនទាំងដែលបានជួបពីមុនមកផង។ ធ្វើដែលគាត់បានធ្វើនេះ មិនមែនដើម្បីកីឡាបាល់ទាត់ ឬដើម្បីលុយឡើយ…

Read article
ឈប់រអ៊ូទៀត

ពេលលោកមែក លូខាដូ(Max Lucado) ចូលរួមក្នុងការរត់ប្រណាំង ហែលទឹក និងជិះកង់ ដែលមានចម្ងាយសរុប១១៣គីឡូម៉ែត្រ គាត់បានពិសោធនឹងអំណាចអវិជ្ជមាននៃការរអ៊ូរទាំ។ គាត់មានប្រសាសន៍ថា “បន្ទាប់ពីបានហែលទឹកបាន ២គីឡូម៉ែត្រ ហើយជិះកង់បាន៩០គីឡ៉ូម៉ែត្រ គាត់មិនសូវមានកម្លាំង សម្រាប់រត់ប្រណាំងចម្ងាយ២១គីឡ៉ូម៉ែត្រទៀតទេ។ ហើយអ្នកដែលរត់ត្រឹកៗនៅក្បែរគាត់ ក៏គ្មានកម្លាំងច្រើនដែរ។ គាត់គិតថា គាត់ល្ងង់ខ្លាំងណាស់ ដែលបានសម្រេចចិត្ត ចូលរួមការប្រកួតនេះ។ គាត់ចង់បោះបង់ការប្រកួត។ តែលោកមែកដឹងថា បើគាត់នៅតែបន្តស្តាប់សម្លេងរអ៊ូរទាំងនេះទៀត គាត់មុខជាមិនអាចទៅមុខទៀតបានទេ។ ដូចនេះ គាត់ក៏ឈប់ស្តាប់សម្លេងរអ៊ូនោះ ហើយក៏បានបន្តរត់ទៅមុខទៀត។ បន្ទាប់ពីពួកអ៊ីស្រាអែលបានភាសខ្លួន ចេញពីនគរអេស៊ីព្ទហើយ មានអ្នកដែលរអ៊ូរទាំទាស់នឹងព្រះ ហើយក៏មានមនុស្សជាច្រើនបានស្តាប់ការអ៊ូរទាំងនោះ ហើយមិនយូរប៉ុន្មានពួកគេក៏បានរអ៊ូរទំាទាស់នឹងព្រះព្រមគ្នា។ ការនេះបានធ្វើឲ្យព្រះទ្រង់មានសេចក្តីក្រោធ។ ព្រះទ្រង់បានរំដោះពួកអ៊ីស្រាអែល ឲ្យរួចពីភាពជាទាសករ នៅនគរអេស៊ីព្ទ ហើយបានសព្វព្រះទ័យនឹងគង់នៅកណ្តាលចំណោមពួកគេ តែពួកគេនៅតែរអ៊ូរទាំ។ ពួកគេបានរអ៊ូអំពីការពិបាក នៅវាលរហោស្ថាន ហើយមិនពេញចិត្តនឹងនំម៉ាណាដែលព្រះប្រទានប្រចាំថ្ងៃ។ ពួកគេបានរអ៊ូរទាំ ទាំងភ្លេចថា នំម៉ាណាជាអំណោយមកពីព្រះហស្តនៃក្តីស្រឡាញ់របស់ព្រះ(ជនគណនា ១១:៦)។ ដោយសារការរអ៊ូរទាំបានបំពុលចិត្តពួកគេ ឲ្យលែងដឹងគុណព្រះ ហើយអាចឆ្លងរាលដាលក្នុងចំណោមពួកគេ ព្រះទ្រង់ក៏បានសម្រេចព្រះទ័យជំនុំជំរះពួកគេ។ ដើម្បីឲ្យយើងចាកចេញពីការរអ៊ូរទាំ   និងការមិនដឹងគុណព្រះ   ចូរយើងរំឭកខ្លួនឯងជារៀងរាល់ថ្ងៃ អំពីភាពស្មោះត្រង់ និងសេចក្តីល្អ ដែលព្រះទ្រង់មានចំពោះយើង។-Marvin…

Read article
សេចក្តីស្រឡាញ់ដែលចាក់ឫស

ពេលដែលខ្ញុំគិតអំពីភាពអស្ចារ្យគ្រប់យ៉ាង នៃស្នាព្រះហស្តដែលគួរឲ្យស្ងើចសរសើររបស់ព្រះ ខ្ញុំមានការចាប់អារម្មណ៍ជាពិសេស ចំពោះដើមឈើយក្សសេខូយ៉ា។ ដើមឈើដ៏ធំអស្ចារ្យនេះ អាចលូតកម្ពស់ជិតដល់១០០ម៉ែត្រ ដោយមានអង្គត់ផ្ចឹត៦ម៉ែត្រ។ វាអាចរស់នៅបាន២ពាន់ឆ្នាំ ហើយថែមទំាំងអាចធន់នឹងភ្លើងឆេះព្រៃទៀតផង។ តាមពិត ភ្លើងឆេះព្រៃបានដុតបំបែកផ្លែដ៏រឹងរបស់ដើមសេខូយ៉ា ឲ្យបែកចេញគ្រាប់ព្រោះទៅលើដីរបស់ព្រៃ ដែលទទូលជីជាតិពីផេះរបស់ភ្លើងព្រៃនោះ។ គេប្រហែលជាយល់ថា អ្វីដែលអស្ចារ្យបំផុតនោះ គឺដើមឈើនេះអាចដុះនៅក្នុងដីទំហំ១ម៉ែត្រការេបួនជ្រុង ហើយអាចទប់កម្លាំងខ្យល់បក់ខ្លាំង។ កម្លាំងរបស់វាគឺស្ថិតនៅត្រង់ឫសរបស់វា ដែលតភ្ជាប់គ្នា ដោយប្រទាក់ក្រឡាជាមួយឫសដើមសេខូយ៉ាផ្សេងទៀត ដែលអាចចែកកម្លាំង និងជីវជាតិឲ្យគ្នាទៅវិញទៅមក។ ព្រះទ្រង់ក៏មានផែនការ ឲ្យយើងមានការតភ្ជាប់គ្នាយ៉ាងដូចនេះផងដែរ។ យើងអាចមានសមត្ថភាពឈរយ៉ាងមាំមួន ពេលមានខ្យល់ព្យុះនៃជីវិតបក់បោកមក ពេលដែលយើងទទួលសេចក្តីស្រឡាញ់ និងជំនួយទ្រទ្រង់ពីព្រះ និងពីគ្នាទៅវិញទៅមក។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរហេព្រើបានបង្រៀនយើង “កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ”(១៣:១៦)។ ដូចនេះ ចូរគិតអំពីការពិបាក ដែលយើងមាន  ក្នុងការទប់ទល់នឹងការអាក្រក់ បើសិនជាគ្មាននរណាម្នាក់តភ្ជាប់ឫសនៃកម្លាំង ជាមួយនឹងយើងទេនោះ។ យើងអាចរកឃើញកម្លាំងដ៏អស្ចារ្យ នៅក្នុងការរួបរួមគ្នា ដោយពាក្យលើកទឹកចិត្ត ការអធិស្ឋានទូលអង្វរ ការរួមសុខរួមទុក្ខជាមួយគ្នា ការប្រកៀកស្មាគ្នា ហើយពេលខ្លះ យើងគ្រាន់តែអង្គុយកំដរអ្នកមានទុក្ខ ក៏អាចបង្ហាញចេញនូវសេចក្តីស្រឡាញ់ផងដែរ។-Joe Stowell

Read article
ខ្មាំងសត្រូវដែលបានចាញ់ហើយ

គេថា សត្វតោដែលគ្រហឹម គឺជា “ស្តេចនៃសត្វព្រៃ” ដ៏អស្ចារ្យ។ ប៉ុន្តែ សត្វតោដែលមនុស្សជាច្រើនបានឃើញផ្ទាល់ភ្នែក គ្រាន់តែជាសត្វតោដ៏ទន់ខ្សោយ ដែលគេដាក់ក្នុងទ្រុង នៅឯសួនសត្វតែប៉ុណ្ណោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកវាមានតែការសម្រាក ហើយគេយកអាហារមកបម្រើពួកវាដល់កន្លែង ដោយពួកវាមិនចាំបាច់នឹងលើកក្រញាំ ទៅចាប់សត្វដទៃជាអាហារទេ។     ទោះជាយ៉ាងណាក៏ដោយ ក្នុងជម្រកធម្មជាតិ សត្វតោមិនតែងតែមានពេលសម្រាកច្រើន ដូចនៅក្នុងសួនសត្វឡើយ។ ភាពស្រេកឃ្លានរបស់វា បានជម្រុញឲ្យវាចេញទៅប្រម៉ាញ់សត្វម្រឹក ដែលនៅក្មេង ទន់ខ្សោយ មានជម្ងឺ ឬមានរបួស។ វាក្រាបនៅក្នុងគុម្ពស្មៅខ្ពស់ៗ ដោយបោះជំហានទៅមុខយឺតៗ។ បន្ទាប់មក ពេលសត្វម្រឹកណាដើរមកក្បែរនោះ វាក៏លោតសង្រ្គប់ភ្លាមៗ ដោយប្រើក្រញាំចាប់សត្វនោះជាចំណី។ យ៉ាងណាមិញ លោកពេត្រុសបានប្រើពាក្យប្រដូចអារក្សសាតាំង ទៅនឹង “សត្វតោដែលក្រវែល ទាំងគ្រហឹម”(១ពេត្រុស ៥:៨)។ ដើម្បីការពារខ្លួនប្រឆាំងនឹងខ្មាំងសត្រូវមួយនេះ កូនព្រះទាំងឡាយត្រូវសង្វាត នៅក្នុងការ “ពាក់គ្រឿងសឹករបស់ព្រះទាំងមូល” ដែលអាចជួយឲ្យពួកគេ “មានភាពរឹងមាំ ក្នុងព្រះអម្ចាស់ និងក្នុងអំណាចចេស្តាព្រះអង្គ”(អេភេសូរ ៦:១០-១១)។ យើងមានដំណឹងល្អមួយ គឺថា សាតាំងជាខ្មាំងសត្រូវដែលព្រះបានវាយឈ្នះហើយ។ វាជាខ្មាំងសត្រូវដ៏មានអំណាច តែអស់អ្នកដែលបានទទួលការការពារ ពីសេចក្តីសង្រ្គោះ ការអធិស្ឋាន និងព្រះបន្ទូលព្រះ…

Read article
អ្នកដឹកនាំដ៏អស្ចារ្យ

ពេលតួរឯកប្រុស និងតួរឯកស្រី កំពុងសម្តែងក្នុងខ្សែភាពយន្ត អ្នកដឹកនាំរឿងជាអ្នកដែលមើលឃើញ “សាច់រឿងទាំងមូល” ហើយដឹងពីទិសដៅទាំងអស់របស់ខ្សែភាពយន្ត មុនពេលដែលរឿងនោះត្រូវបានគេចាប់ផ្តើមចាក់បញ្ចាំង។ អ្នកស្រីម៉ារាន ខូទីឡាត(Marion Cotillard) ដែលជាតួសម្តែង បានទទួលស្គាល់ថា គាត់មិនបានយល់អំពីអ្វីៗទាំងអស់ ដែលអ្នកដឹកនាំរឿងកំពុងធ្វើ  នៅពេលថតរឿងកាលពីពេលថ្មីៗនេះទេ។  គាត់បានស្ម័គ្រចិត្តចូលរួមសម្តែង  ទាំងមិនបានយល់ អំពីសាច់រឿងទាំងស្រុង ព្រោះគាត់បានដឹងថា ខ្លួនមានអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ ដែលនឹងធ្វើឲ្យការថតខ្សែភាពយន្តនេះបានទទួលជោគជ័យ។ ខ្ញុំគិតថា លោកយ៉ូស្វេក៏អាចនិយាយនូវពាក្យដូចនេះ អំពីអ្នកដឹកនាំជីវិតរបស់គាត់ផងដែរ។ ព្រះគម្ពីរសម្រាប់អាននៅថ្ងៃនេះបាននិយាយ អំពីអ្នកដឹកនាំដែលទទួលការតែងតាំងថ្មី របស់ជនជាតិអ៊ីស្រាអែល ដែលកំពុងឈរនៅលើព្រំដែននៃទឹកដីសន្យា។ ជនជាតិអ៊ីស្រាអែលជាង២លាននាក់ កំពុងរំពឹងឲ្យគាត់ដឹកនាំពួកគេចូលទឹកដីនោះ។ តើគាត់នឹងដឹកនាំពួកគេ ដោយរបៀបណា? ព្រះទ្រង់មិនបានមានបន្ទូលជាលម្អិត អំពីការអ្វីខ្លះដែលគាត់ត្រូវធ្វើនោះទេ តែព្រះអង្គបានធានាថា ព្រះអង្គនឹងយាងទៅជាមួយគាត់។ គឺដូចដែលព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងនៅជាមួយគាត់ ដូចជាបាននៅជាមួយនឹងលោកម៉ូសេដែរ ព្រះអង្គមិនដែលខាននឹងប្រោសគាត់ ក៏មិនដែលបោះបង់ចោលគាត់ឡើយ(យ៉ូស្វេ ១:៥)។ ព្រះអង្គបានបង្គាប់លោកយ៉ូស្វេ ឲ្យរៀនសូត្រ និងអនុវត្តតាម ព្រះបន្ទូលព្រះអង្គ ដែលកត់ទុកក្នុងព្រះគម្ពីរ(ខ.៧-៨) ហើយព្រះអង្គបានសន្យាថា នឹងគង់នៅជាមួយលោកយ៉ូស្វេ នៅគ្រប់ទីកន្លែង។ លោកយ៉ូស្វេក៏បានឆ្លើយតប ដោយប្តេជ្ញាចិត្តទាំងស្រុង និងចុះចូលចំពោះការដឹកនាំដ៏អស្ចារ្យរបស់ព្រះអង្គ ហើយក្រោយមក ក្រោមការដឹកនាំរបស់គាត់…

Read article