ភាពក្រីក្រ​ និង​ភាព​ស្តុ​កស្ត​ម្ភ

ពេលដែលម្ចាស់អាជីវកម្មម្នាក់បានត្រូវឆ្នោត ៣១៤លានដុល្លាអាមេរិក ក្នុងឆ្នាំ២០០២ គាត់ក៏បានបង្ហាញពីបំណងចិត្តដ៏ល្អ នៅក្នុងការប្រើប្រាស់លុយនោះ ដោយក្តីរីករាយ។ គាត់ចង់ប្រើលុយនោះ ដើម្បីបង្កើតមូលនិធិមនុស្សធម៌មួយ និងជួយកម្មករដែលបានបាត់បង់ការងារ ឲ្យមានការងារឡើងវិញ ហើយធ្វើនូវអ្វីដែលល្អ សម្រាប់គ្រួសារគាត់។ គាត់បានក្លាយជាអ្នកមានស្តុកស្តម្ភហើយ តែគាត់បានប្រាប់អ្នកយកពត៌មានថា ការត្រូវឆ្នោតដ៏ធំនេះ មិនបានកែប្រែជីវិតគាត់ទេ។ ពីរបីឆ្នាំក្រោយមក មានអត្ថបទកាសែតមួយបានចុះផ្សាយថា គាត់បានទទួលលទ្ធផល ខុសពីការរំពឹងទុក។ ចាប់តាំងពីត្រូវឆ្នោតដែលធំបំផុតនោះមក បុរសនោះបានមានរឿងផ្នែកច្បាប់ជាច្រើន។ គាត់បានបាត់បង់កេរ្តិ៍ឈ្មោះ ហើយបានលេងល្បែងស៊ីសង ទាល់តែអស់លុយពីខ្លួន។ លោកអេគើរ ក៏ជាអ្នកនិពន្ធបទគម្ពីរសុភាសិតផងដែរ។ គាត់ជាអ្នកដែលមានគំនិតជ្រៅជ្រះ ដែលបានសរសេរនូវបទគម្ពីរ ដែលនិយាយអំពីការខកចិត្ត ដែលអាចកើតឡើង ដូចបុរសដែលត្រូវឆ្នោតនោះ។ លោកអេគើរបានដឹងអំពីភាពកម្សោយរបស់ខ្លួន ដែលជាមនុស្ស(សុភាសិត ៣០:២-៣) ហើយគាត់ក៏បានដឹងអំពីគ្រោះថ្នាក់ ដែលកើតឡើង ពីការមានទ្រព្យច្រើនពេក ឬតិចពេក។ ដូចនេះ គាត់ក៏បានអធិស្ឋានថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៏ ឬក្រែងទូលបង្គំមានសេចក្តីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង”(ខ.៨-៩)។ លោកអេគើរបានដឹងអំពីបញ្ហា ដែលកើតឡើងពីទ្រព្យសម្បត្តិ និងភាពក្រីក្រ តែក៏បានដឹងអំពីភាពកម្សោយនៃនិស្ស័យសាច់ឈាមរបស់យើងផងដែរ។ យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន…

Read article
ភាពអស់សង្ឃឹម និងក្តីសង្ឃឹម

ពេលលោកចច ចូន(Georg Jones) ដែលជាអ្នកចម្រៀងជនបទ របស់អាមេរិក បានលាចាកលោក ក្នុងអាយុ៨១ឆ្នាំ អ្នកគំាទ្ររបស់គាត់ បាននឹកចាំអំពីសម្លេងដ៏គួរឲ្យកត់សំគាល់របស់គាត់ និងអំពីជីវិតដ៏ពិបាក និងការតស៊ូរបស់គាត់។ បទចម្រៀងរបស់គាត់ជាច្រើនបទ បានឆ្លុះបញ្ចាំងអំពីភាពអស់សង្ឃឹម និងក្តីបំណងរបស់គាត់ ហើយទន្ទឹមនឹងនោះ របៀបដែលគាត់ច្រៀងបទចម្រៀងទំាងនោះ បានធ្វើឲ្យប៉ះពាល់ចិត្តអ្នកស្តាប់យ៉ាងខ្លាំង។ លោកក្រេក កូត(Greg Kot) ដែលជាអ្នករិះគន់បទចម្រៀងបាននិយាយ ក្នុងកាសែតឈីហ្កាហ្គោទ្រីបយូនថា “ព្រះបានបង្កើតសម្លេងគាត់មក សម្រាប់ពិពណ៌នា អំពីចិត្តដែលខ្ទេចខ្ទាំ”។ ព្រះគម្ពីរបរិទេវបានរៀបរាប់ អំពីការឈឺចាប់ដែលលោកយេរេមាមាន ចំពោះប្រជាជាតិយូដា ដែលមានចិត្តរឹងរូស មិនព្រមស្តាប់បង្គាប់ព្រះ។ គេច្រើនតែដាក់រហ័សនាមឲ្យគាត់ថា “ហោរាទឹកភ្នែក” ព្រោះគាត់បានធ្វើជាសាក្សីនៃការបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិម ហើយឃើញប្រជាជនរបស់គាត់ ត្រូវគេចាប់ដឹកចេញទៅ ជាឈ្លើយសង្រ្គាម។ គាត់បានដើរវិលវល់ តាមដងផ្លូវនៃទីក្រុង ដោយសេចក្តីទុក្ខធ្ងន់ហួសប្រមាណ(បរិទេវ ១:១-៥)។ ទោះបីជាលោកយេរេមា កំពុងស្ថិតក្នុងពេលដែលខ្មៅងងឹតបំផុតនៃជីវិតយ៉ាងណាក៏ដោយ ក៏គាត់នៅតែមានប្រសាសន៍ថា “តែខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង។ គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(៣:២១-២៣)។ ទោះបីជាយើងកំពុងរងទុក្ខ ដោយសារការសម្រេចចិត្តរបស់ខ្លួនឯង…

Read article
ការរំខានក្នុងពិធីបុណ្យណូអែល

ខ្ញុំចូលចិត្តពិធីបុណ្យណូអែលណាស់។ ពិធីបុណ្យណូអែល ជាការអបអរកំណើតនៃព្រះគ្រីស្ទ  ដែលមានការតុបតែងដ៏ស្រស់ស្អាត និងមានភាពអស្ចារ្យ ក្នុងរដូវកាល ដែលជា “ពេលដ៏អស្ចារ្យបំផុត” សម្រាប់ខ្ញុំ ជារៀងរាល់ឆ្នាំ។  ទោះបីជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ នៅសហរដ្ឋអាមេរិក មានការផ្លាស់ប្តូរកាន់តែច្រើន នៅក្នុងរដូវកាលនៃបុណ្យណូអែល។ ពីមួយឆ្នាំ ទៅមួយឆ្នាំ គេបានបញ្ចេញ “ផលិតផលសម្រាប់ពិធីបុណ្យណូអែល” កាន់តែឆាប់រហ័សជាងឆ្នាំមុនៗ ហើយមានការផ្សព្វផ្សាយខ្លះ បានចាប់ផ្តើមតាំងពីដើមខែស្លឹកឈើជ្រុះ។ កាលពីមុន គេធ្លាប់តែប្រារព្ធពិធីបុណ្យណូអែល តែនៅខែធ្នូទេ តែសព្វថ្ងៃនេះ យើងឃើញថា នៅអាមេរិក ស្ថានីយវិទ្យុខ្លះបានចាក់ភ្លេងបុណ្យណូអែល តាំងពីដើមខែវិច្ឆិការ។ ហាងលក់ទំនិញបានចាប់ផ្តើម ផ្សាយពាណិជ្ជកម្មលក់ទំនិញ ក្នុងតម្លៃពិសេស សម្រាប់ពិធីបុណ្យណូអែល តាំងពីខែតុលា ហើយគេក៏ចាប់ផ្តើមលក់ស្ករគ្រាប់បុណ្យណូអែល នៅចុងខែកញ្ញា។ បើយើងមិនប្រយ័ត្នទេ ភាពជន់ជោរនៃសកម្មភាពទាំងអស់នេះ អាចធ្វើឲ្យយើងបាត់អំណរ នៅក្នុងពីធីបុណ្យណូអែល ហើយថែមទាំងធ្វើឲ្យយើងភ្លេចថា ពិធីបុណ្យណូអែល ជារដូវកាលនៃការដឹងគុណ និងកោតខ្លាចព្រះ។ ពេលដែលវិញ្ញាណរបស់ខ្ញុំមានការរំខានយ៉ាងដូចនេះ ខ្ញុំបានព្យាយាមរំឭកខ្លួនឯង អំពីអត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល ព្រមទាំងនឹកចាំថា ព្រះយេស៊ូវជានរណា  ហើយហេតុអ្វីទ្រង់យាងមកចាប់កំណើតជាមនុស្ស។ ខ្ញុំបាននឹកចាំ អំពីសេចក្តីស្រឡាញ់ និងព្រះគុណនៃព្រះដែលបានអត់ទោសបាប ដែលបានចាត់ព្រះរាជបុត្រាព្រះអង្គ…

Read article
រូបភាពដ៏ធំដែលបានផ្គុំចូលគ្នាហើយ

នៅប្រទេសអៀរឡង់ខាងជើង គេបានប្រើដីដែលនៅទទេ ទំហុំ៤៥០ហិចតា ក្នុងទីក្រុងបេសហ្វាស ដើម្បីបង្កើតជាផ្ទាំងគំនូររូបមនុស្ស ដែលគេរចនានៅលើផ្ទៃដីធំជាងគេបំផុត ក្នុងដែនដោះអង់គ្លេស។ ផ្ទាំងគំនូរនោះ ជាស្នាដៃរបស់វិចិត្រករឈ្មោះ ចច រ៉ូឌ្រីហ្គេស-ហ្គឺរ៉ាដា(Jorge Rodriguez-Gerada) ដែលបានប្រើឈើបីម៉ឺនកំណាត់ ដី២ពាន់តោន ដីខ្សាច់២ពាន់តោន និងវត្ថុផ្សេងៗទៀត ដែលមានដូចជាស្មៅ ថ្ម និងខ្សែជាដើម។ ពីដំបូងឡើយ មានតែលោកចចទេ ដែលដឹងថា ស្នាដៃសីល្បៈនោះ  នឹងលេចចេញជារូបរាង្គដូចម្តេច នៅចុងបញ្ចប់នៃការរចនារូបភាពនេះ។ គាត់បានជួលកម្មករ និងជ្រើសរើសអ្នកស្ម័គ្រចិត្ត ឲ្យជញ្ជូនសម្ភារៈទាំងអស់នោះ យកទៅដាក់ឲ្យត្រូវកន្លែង ដែលគាត់បានប្រាប់។ ខណៈពេលដែលពួកគេកំពុងធ្វើការ ពួកគេក៏បានមើលដឹងខ្លះៗថា មានអ្វីម្យ៉ាងកំពុងតែហៀបនឹងលេចចេញរូបរាង្គមកយ៉ាងអស្ចារ្យ។ ពេលគម្រោងនោះបានបញ្ចប់ហើយ រូបភាពដ៏អស្ចារ្យមួយក៏បានលេចចេញឡើង។ បើគេឈរមើលនៅលើដី គេមិនឃើញមានអ្វីអស្ចារ្យទេ តែពេលគេមើលពីលើអាកាស  គេអាចឃើញរូបមនុស្សដ៏ធំមួយ លេចចេញមកនៅលើផ្ទៃដីនោះ  គឺជារូបមុខរបស់ក្មេងស្រីម្នាក់កំពុងញញឹម។ ព្រះទ្រង់កំពុងធ្វើកិច្ចការជាច្រើនរបស់ទ្រង់ ក្នុងពិភពលោក ដែលប្រៀបបាននឹងបំណែករូបតូចៗ ផ្គុំគ្នាមកបង្កើតជារូបភាពធំមួយ។ ព្រះអង្គជាសិល្បៈករ ដែលជ្រាបថា រូបភាពទាំងមូល នឹងមានភាពអស្ចារ្យយ៉ាងណា   នៅពេលដែលបំណែកនៃរូបតូចៗទាំងអស់    បានផ្គុំចូលគ្នារួចរាល់ហើយ។ យើងជា “អ្នកធ្វើការជាមួយនឹងព្រះ”(១កូរិនថូស ៣:៩) ដែលកំពុងរួមចំណែក…

Read article
ផ្កាយប៉ូលខាងជើង

មុនសម័យសង្រ្គាមស៊ីវិលអាមេរិក(ពីឆ្នាំ១៨៦១ ដល់១៨៦៥) ពួកទាសកដែលរត់គេចខ្លួន បានស្វែងរកសេរីភាព ដោយធ្វើដំណើរតាមផ្លូវសម្ងាត់ ពីភាគខាងត្បូង ទៅភាគខាងជើងសហរដ្ឋអាមេរិក ដោយមានជំនួយពីអ្នកប្រឆាំងនឹងរបបទាសភាព។ ពួកទាសករទាំងនោះបានធ្វើដំណើរពេលយប់ជាច្រើនគីឡូម៉ែត្រ តាមពន្លឺរបស់ផ្កាយប៉ូលខាងជើង។ អ្នកខ្លះជឿថា ដើម្បីកុំឲ្យវង្វេងផ្លូវពេលធ្វើដំណើរ ពួកទាសករដែលរត់គេចទាំងនោះ ក៏បានប្រើទិសដៅ ដែលបង្កប់ក្នុងបទចម្រៀង ដែលមានចំណងជើងថា “ដើរតាមផ្កាយប៉ូលខាងជើង”។ អ្នកប្រឆាំងនឹងរបបទាសភាព និង “ផ្កាយប៉ូលខាងជើង” បានធ្វើជាពន្លឺដែលនាំផ្លូវពួកទាសករ ទៅរកសេរីភាព។ សាវ័កប៉ុលបានមានប្រសាសន៍ថា គ្រីស្ទបរិស័ទត្រូវបញ្ចេញពន្លឺ ដូចជា “តួពន្លឺនៅក្នុងលោក” ដើម្បីនាំផ្លូវអ្នកដែលស្វែងរកសេចក្តីពិត សេចក្តីសង្រ្គោះ និងសេរីភាពខាងវិញ្ញាណ ដែលមាននៅក្នុងព្រះអម្ចាស់យេស៊ូវ(ភីលីព ២:១៥)។ យើងកំពុងរស់នៅក្នុងពិភពលោកដ៏ងងឹត ដែលត្រូវការពន្លឺរបស់ព្រះយេស៊ូវយ៉ាងខ្លាំង។ ព្រះអង្គបានត្រាសហៅយើង ឲ្យបញ្ចេញពន្លឺនៃសេចក្តីពិតរបស់ព្រះ ដើម្បីឲ្យអ្នកដទៃអាចទទួលការដឹកនាំ ទៅរកព្រះ ដែលបានប្រោសលោះ និងជាផ្លូវទៅរកសេរីភាព និងជីវិត។ យើងនាំផ្លូវគេ ឲ្យទៅរកព្រះយេស៊ូវ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត(យ៉ូហាន ១៤:៦)។-Dennis Fisher

Read article
មានកិត្តិយស ដែលបានដើរតាម

ថ្ងៃមួយ មិត្តភ័ក្តិរបស់ខ្ញុំម្នាក់ បានទៅលេងទីក្រុងយេរូសាឡិម។ គាត់ក៏បានឃើញគ្រូសាសនាយូដាម្នាក់ កំពុងដើរកាត់ពីមុខជញ្ជាំងនៃការទូលអង្វរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះគ្រូដែលមានវ័យចាស់រូបនោះ គឺគាត់មានបុរសវ័យក្មេង៥នាក់ ដើរពីក្រោយគាត់។ ពួកគេកំពុងដើរឈ្ងោកមុខ និងដើរអូសជើង ដូចគ្រូរបស់ពួកគេដែរ។ ជនជាតិយូដានិកាយអ័រតូដុក ដែលបានឃើញពួកគេ ប្រាដកជាដឹងថា ពួកគេកំពុងធ្វើត្រាប់គ្រូរបស់ខ្លួន។ ពួកគេជា “សិស្ស ឬអ្នកដើរតាម”គាត់។ ក្នុងប្រវត្តិសាស្រ្តនៃសាសនាយូដា ការមានឯកសិទ្ធិធ្វើជា “អ្នកដើរតាម”គ្រូសាសនាយូដាប្រចាំតំបន់ គឺស្ថិតក្នុងចំណោមមុខនាទីដែលមានកិត្តិយសបំផុត សម្រាប់បុរសជនជាតិយូដា ឬជនជាតិអ៊ីស្រាអែល។ អ្នកដើរតាម តែងអង្គុយនៅទៀបជើងរបស់គ្រូខ្លួន ពេលគាត់បង្រៀន។ ពួកគេសិក្សាពាក្យសម្តីរបស់គាត់ ហើយមើលរបៀបដែលគាត់ប្រព្រឹត្ត និងឆ្លើយតបចំពោះបញ្ហាក្នុងជីវិត និងចំពោះអ្នកដទៃ។  អ្នកដើរតាមរាប់ថា ខ្លួនមានកិត្តិយសខ្ពង់ខ្ពស់បំផុត ដែលបានបម្រើគ្រូរបស់ខ្លួន សូម្បីតែនៅក្នុងកិច្ចការដ៏តូចបំផុតក៏ដោយ។ ហើយដោយសារពួកគេកោតសរសើរគ្រូរបស់ខ្លួន នោះពួកគេប្តេជ្ញាថា នឹងធ្វើឲ្យខ្លួនឯងមានលក្ខណៈដូចគាត់។ ពេលព្រះយេស៊ូវត្រាសហៅសិស្សរបស់ទ្រង់ ឲ្យដើរតាមព្រះអង្គ(ម៉ាថាយ ៤:១៩) ព្រះអង្គបានត្រាសហៅពួកគេ ដើម្បីឲ្យព្រះអង្គកែប្រែជីវិតរបស់ពួកគេ ឲ្យមានលក្ខណៈដូចព្រះអង្គ ហើយចែកផ្សាយអំពីព្រះទ័យស្រឡាញ់របស់ព្រះអង្គ ដល់អស់អ្នកដែលត្រូវការព្រះសង្រ្គោះ។ យើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានធ្វើជាអ្នកដើរតាមព្រះអង្គ ហើយយើងគួរតែបង្ហាញឲ្យគេដឹងថា យើងមានកិត្តិយសនោះមែន តាមរយៈការរស់នៅរបស់យើង។ យើងក៏បានទទួលការត្រាសហៅ ឲ្យធ្វើជាគំរូល្អដល់លោកិយ ដោយការនិយាយស្តី…

Read article