ស្រឡាញ់តាមព្រះអង្គ
ក្នុងសម័យសង្រ្គាមលោកលើកទី២ លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer)អាចជួបគ្រោះថ្នាក់គ្រប់ពេល ក្នុងការស់នៅប្រចាំថ្ងៃ ក្នុងប្រទេសអាឡឺម៉ង់ដែលដឹកនាំដោយលោកអ៊ីត្លែ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែបន្តរស់នៅទីនោះទៀត។ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំស្រមៃឃើញគាត់រស់នៅ ដោយមានទស្សនៈដូចសាវ័កប៉ុលដែរ គឺទស្សនៈដែលយល់ថា ការបានទៅនៅនគរស្ថានសួគ៌ គឺជាបំណងចិត្តរបស់គាត់ តែការបន្តរស់នៅកន្លែងដែលព្រះអង្គសព្វព្រះទ័យឲ្យនៅ ជាបំណងព្រះទ័យព្រះ(ភីលីព ១:២១)។ ដូចនេះ គាត់ក៏បានបន្តរស់នៅទីនោះទៀត ដែលក្នុងនាមជាគ្រូគង្វាលម្នាក់ គាត់បានដឹកនាំកម្មវិធីថ្វាយបង្គំព្រះ នៅកន្លែងសម្ងាត់ ហើយបានតស៊ូប្រឆាំងនឹងរបបដ៏សាហាវព្រៃផ្សៃរបស់អ៊ីត្លែ។ ទោះបីជាលោកបុនហូហ្វ័រអាចមានគ្រោះថ្នាក់ ជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់នៅតែអាចនិពន្ធសៀវភៅមួយក្បាល មានចំណងជើងថា “ការរស់នៅជាមួយគ្នា” ដែលនិយាយអំពីការងារផ្នែកទទួលស្វាគមន៍។ គាត់បានអនុវត្តតាមគោលការណ៍នៃការទទួលស្វាគមន៍នោះ ពេលដែលគាត់កំពុងរស់នៅ និងធ្វើការក្នុងសហគមន៍សង្ឃកាតូលិក និងនៅពេលដែលគាត់នៅក្នុងមន្ទីឃុំឃាំង។ គាត់បានឆ្លៀតឱកាសបង្ហាញឲ្យគេឃើញព្រះគ្រីស្ទ ក្នុងជីវិតគាត់ ជារៀងរាល់ពេលដែលគាត់ញាំអាហារ ពេលធ្វើការងារ សន្ទនាជាមួយអ្នកដទៃ និងបង្រៀនអ្នកដទៃ គឺសូម្បីតែនៅពេលដែលគាត់កំពុងទទួលរងសំពាធយ៉ាងណាក៏ដោយ។ ព្រះគម្ពីរចោទិយកថា បានចែងថា ព្រះអម្ចាស់បានបង្គាប់ពួកអ៊ីស្រាអែលឲ្យយកតម្រាប់តាមព្រះអង្គ ដោយស្រឡាញ់ និងទទួលស្វាគមន៍អ្នកស្រុកក្រៅ និងស្រ្តីមេម៉ាយ ដូចដែលព្រះអង្គបានបម្រើដល់ពួកអ៊ីស្រាអែលដែលកំពុងចាកចេញពីនគរអេស៊ីព្ទ(១០:១៨-១៩ និក្ខមនំ ២២:២១-២២)។ ព្រះអង្គក៏ស្រឡាញ់យើង ហើយប្រទានកម្លាំងយើង ដោយព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃ តាមរបៀបជាច្រើនរាប់មិនអស់ជារៀងរាល់ថ្ងៃ …
Read articleការផ្លាស់ប្រែ
ខ្ញុំមានមិត្តភ័ក្តម្នាក់ ដែលហាក់ដូចជាល្អជាងខ្ញុំ គ្រប់ចំណុច។ គាត់ឆ្លាតជាងខ្ញុំ។ គាត់គិតបានស៊ីជម្រៅជាង ហើយគាត់ដឹងថា នៅទីណាគាត់អាចរកបានសៀវភៅដែលល្អជាងសម្រាប់អាន។ គាត់ថែមទំាងលេងកីឡាវាយកូនហ្គោលបានល្អជាងខ្ញុំផងដែរ។ ពេលខ្ញុំចំណាយពេលជាមួយគាត់ ខ្ញុំបានទទួលការជំរុញចិត្តឲ្យខិតខំធ្វើយ៉ាងណា ឲ្យក្លាយជាមនុស្សដែលល្អជាងមុន ដែលមានគំនិតកាន់តែស៊ីជម្រៅ។ ខ្នាតគំរូនៃភាពល្អប្រសើររបស់គាត់ បាននាំចិត្តខ្ញុំឲ្យខិតខំស្វែងរកការអ្វីដែលកាន់តែធំប្រសើរ។ ការនេះធ្វើឲ្យខ្ញុំនឹកចាំ អំពីគោលការណ៍ខាងវិញ្ញាណ ដែលបានបង្រៀនយើងឲ្យចំណាយពេលជាមួយព្រះបន្ទូលព្រះ ដើម្បីឲ្យយើងអាចនៅជាប់នឹងព្រះគ្រីស្ទ។ ពេលខ្ញុំអានបទគម្ពីរដែលចែងអំពីសេចក្តីស្រឡាញ់ដែលគ្មានលក្ខខ័ណ្ឌ ដែលព្រះគ្រីស្ទមានចំពោះយើង ខ្ញុំក៏បានទទួលការបណ្តាលចិត្ត ឲ្យស្រឡាញ់អ្នកដទៃ ដោយមិនទៀមទាការតបស្នងអ្វីឡើយ។ ពេលខ្ញុំដឹងថា ព្រះអង្គប្រទានសេចក្តីមេត្តាកុរណា និងព្រះគុណ ដោយឥតគិតថ្លៃ ដល់មនុស្សដែលមិនសមនឹងទទួល ខ្ញុំមានចិត្តខ្មាស់អៀនណាស់ ព្រោះខ្ញុំចេះតែមិនព្រមអត់ទោសឲ្យគេ ហើយចង់សងសឹក។ ខ្ញុំមានការដឹងគុណព្រះកាន់តែខ្លាំង ពេលដែលខ្ញុំដឹងថា ព្រះអម្ចាស់បានដណ្តប់កាយខ្ញុំ ដោយសម្រស់នៅសេចក្តីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះអង្គ ទោះបីជាខ្ញុំបានប្រព្រឹត្តខុស គួរឲ្យខ្មាស់អៀនយ៉ាងណាក៏ដោយ។ ព្រះអង្គបានបង្ហាញផ្លូវដ៏អស្ចារ្យ និងប្រាជ្ញាដែលគ្មានគូប្រៀបរបស់ព្រះអង្គ ក្នុងព្រះគម្ពីរ ដែលបានបណ្តាលចិត្ត និងធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្រែ។ ខ្ញុំមិនចង់ឲ្យជីវិតខ្ញុំនៅដដែលឡើយ ពេលដែលព្រះអង្គនាំឲ្យខ្ញុំផ្លាស់ប្រែកាន់តែដូចព្រះអង្គ ក្នុងព្រះវត្តមានព្រះអង្គ។ សាវ័កប៉ុលបានប្រាប់យើង ឲ្យមើលទៅព្រះគ្រីស្ទ ដោយអំណរ ហើយកាលណាយើងមើលទៅព្រះអង្គ យើងក៏បាន “ផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ”(២កូរិនថូស ៣:១៨)។-Joe…
Read articleផ្លៃស្ត្របូរីដែលរាយប៉ាយ
ថ្មីៗនេះ ខ្ញុំនិងស្វាមីរបស់ខ្ញុំបានផ្លាស់មករស់នៅ ក្នុងផ្ទះថ្មី។ មានពេលមួយ មានបុរសម្នាក់បានយកផ្លែស្តបូរី មួយកេសធំ មកដាក់ចោលនៅតាមផ្លូវដើរ ខាងមុខផ្ទះយើង។ គាត់បានសរសេរក្រដាស់មួយសន្លឹកដាក់ពីលើនោះថា គាត់ចង់ឲ្យយើងចែករំលែកផ្លែស្ត្របូរីនោះ ជាមួយអ្នកជិតខាងរបស់យើង។ គាត់មានបំណងល្អទេ ប៉ុន្តែ មានក្មេងៗខ្លះ បានឃើញផ្លែស្ត្របូរីមួយកេសនោះ មុនពេលយើងមកដល់ ហើយក្មេងៗទាំងនោះនាំគ្នាយកផ្លែស្ត្របូរីនោះ គប់គ្នាលេង ក្នុងបរិវេណផ្ទះរបស់យើង ដែលមានជញ្ជាំងពណ៌សរ។ ពេលយើងត្រឡប់មកផ្ទះវិញ យើងឃើញក្មេងៗ ដែលយើងស្គាល់កំពុងមើលមកយើងពីខាងក្រៅរបងផ្ទះ។ ពួកគេបានត្រឡប់មកមើលកន្លែង ដែលពួកគេបានបង្ករភាពរញេរញ៉ៃនោះដោយចង់ដឹងថា យើងនឹងមានប្រតិកម្មយ៉ាងណា ចំពោះភាពរញេរញ៉ៃនោះ។ ពេលនោះ យើងអាចបោសសម្អាតដោយខ្លួនឯង ប៉ុន្តែ ដើម្បីស្អាងទំនាក់ទំនងឡើងវិញ យើងយល់ថា យើងចាំបាច់ត្រូវទៅនិយាយជាមួយពួកគេ ហើយប្រាប់ឲ្យពួកគេជួយសម្អាតជញ្ជាំងផ្ទះដែលបានប្រឡាក់នោះ។ ការរស់នៅរបស់យើង អាចមានភាពរញេរញ៉ៃ ដោយសារបញ្ហានៅក្នុងទំនាក់ទំនង។ ពួកជំនុំ នៅក្រុងភីលីពក៏បានជួបបញ្ហានោះផងដែរ។ មានអ្នកបម្រើព្រះដ៏ស្មោះត្រង់ពីរនាក់ គឺអ្នកស្រីអ៊ើរ៉ូឌា និងអ្នកស្រីស៊ុនទីច មានការមិនចុះសម្រុងគ្នាយ៉ាងខ្លាំង។ បានជាសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំមួយនេះ ដើម្បីលើកទឹកចិត្តពួកគេ ឲ្យធ្វើការដោះស្រាយបញ្ហានេះ(ភីលីព ៤:២)។ គាត់ក៏ចង់ឲ្យមានមនុស្សម្នាក់ទៀត មកជួយដោះស្រាយបញ្ហារបស់ពួកគេ ដោយវិញ្ញាណដ៏សុភាព។ គឺដូចដែលគាត់បានមានប្រសាសន៍ ក្នុងសំបុត្រនោះថា “ខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ…
Read articleជ្រើសរើសយកជីវិត
ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំឧស្សាហ៍សួរខ្លួនឯងថា “តើព្រះមានបំណងព្រះទ័យយ៉ាងណា សម្រាប់ជីវិតខ្ញុំ”។ ចុះបើសិនជាខ្ញុំមិនអាចរកឃើញ ឬស្គាល់បំណងព្រះទ័យព្រះ? កាលនោះ ខ្ញុំយល់ថា ការស្វែងរកបំណងព្រះទ័យព្រះ ហាក់ដូចជាមិនខុសពីការស្វែងរកម្ជុលក្នុងបាតសមុទ្រទេ។ គឺហាក់ដូចជាបានលាក់ទុកមិនឲ្យខ្ញុំដឹងអញ្ចឹង។ ខ្ញុំពិបាកយល់ណាស់ គឺបានត្រឹមតែស្មាន ហើយមានការយល់ច្រឡំរាប់មិនអស់។ ប៉ុន្តែ ក្រោយមក ខ្ញុំក៏បានដឹងថា ខ្ញុំមានទស្សនៈយល់ខុស អំពីបំណងព្រះទ័យព្រះ។ ព្រះមិនសព្វព្រះទ័យឲ្យយើងរស់នៅជាមនុស្សបាត់បង់ និងវង្វេង ហើយចេះតែស្វែងរកទាំងងងឹតងងល់ឡើយ។ ព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងស្គាល់បំណងព្រះទ័យព្រះអង្គ។ ព្រះអង្គបានបង្ហាញព្រះទ័យដ៏សាមញ្ញរបស់ព្រះអង្គ ឲ្យយើងស្គាល់ច្បាស់។ ព្រះអង្គមិនបានប្រទានឲ្យយើងមានជម្រើសច្រើនពេកឡើយ គឺបានប្រទានជម្រើសតែពីរប៉ុណ្ណោះ។ តើយើងជ្រើសរើសយក “ជីវិត និងការល្អ” ឬរើសយក “សេចក្តីស្លាប់ និងការអាក្រក់”(ចោទិយកថា ៣០:១៥)។ ក្នុងករណី ដែលយើងមិនដឹងច្បាស់ថា ត្រូវរើសយកមួយណា ព្រះអង្គថែមទាំងបានប្រាប់ថា យើងត្រូវរើសយក “ជីវិត”(ខ.១៩)។ ការជ្រើសរើសជីវិត ជាការជ្រើសរើសព្រះ និងស្តាប់បង្គាប់ព្រះបន្ទូលព្រះអង្គ។ ពេលលោកម៉ូសេមានប្រសាសន៍ផ្តាំផ្ញើពួកអ៊ីស្រាអែល គាត់បានប្រាប់ពួកគេឲ្យធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ដោយយកចិត្តទុកដាក់ ហើយប្រយ័ត្ននឹងប្រព្រឹត្តតាម អស់ទាំងពាក្យក្នុងក្រឹត្យវិន័យ…ដោយសារសេចក្តីនោះ ជាជីវិតរបស់ពួកគេរាល់គ្នា”(៣២:៤៦-៤៧)។ ព្រះមានបំណងព្រះទ័យឲ្យយើងមានជីវិត។ ព្រះបន្ទូលព្រះអង្គជាជីវិត។ ហើយព្រះយេស៊ូវជាព្រះបន្ទូលព្រះ។ មានពេលខ្លះ ព្រះអង្គប្រាប់យើងថា…
Read articleមិនអាចរាប់បាន
រឿងល្ខោនដែលមានចំណងជើងថា អ័ម៉ាឌីស(Amadeus) និយាយអំពីអ្នកនិពន្ធបទភ្លេងម្នាក់ ក្នុងសតវត្សរ៍ទី១៨ ដែលកំពុងតែខិតខំស្វែងយល់ អំពីព្រះទ័យព្រះ។ លោកអាន់តូនីញ៉ូ សាលេរី(Antonio Salieri) ជាអ្នកមានភាពឧស្សាហ៍ក្នុងជំនឿ។ គាត់មានចិត្តឆេះឆួល ចង់បង្កើតបទភ្លេងដែលគេនឹងប្រើគ្រប់សម័យកាល តែគាត់មិនអាចធ្វើបានល្អឡើយ។ គាត់មានកំហឹងយ៉ាងខ្លាំង ពេលដឹងថា ព្រះបានប្រទាននូវអំណោយទានផ្នែកតន្រ្តីដ៏អស្ចារ្យបំផុត ដល់លោកវ៉ូហ្វហ្គែង អាម៉ាដូស ម៉ូហ្សាត (Wolfgang Amadeus Mozart) ដែលមិនមែនជាអ្នកគោរពប្រតិបត្តិព្រះ។ ត្រង់ចំណុចនេះ រឿងអ័ម៉ាឌីស និងព្រះគម្ពីរយ៉ូបមានសំណួរមួយដូចគ្នា។ អ្នកនិពន្ធព្រះគម្ពីរយ៉ូបបានឆ្ងល់ថា ហេតុអ្វីបានជាព្រះដាក់ទោស មនុស្សដែលសុចរិតបំផុត ក្នុងពិភពលោក? រីឯអ្នកនិពន្ធរឿងអ័ម៉ាឌីសវិញ បានឆ្ងល់ថា ហេតុអ្វីបានជាព្រះ ប្រទានរង្វាន់ ដល់មនុស្សដែលមិនសមនឹងទទួល? ព្រះយេស៊ូវបានមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីពួកជើងឈ្នួល និងការដែលពួកគេមិនសុខចិត្តនឹងការឲ្យថ្លៃឈ្នួល។ ក្នុងរឿងនេះ មានអ្នកខ្លះឈរនៅទំនេរអត់ការធ្វើ ក៏ត្រូវថៅកែជួលឲ្យធ្វើចំការគាត់ នៅម៉ោង៥ល្ងាច(ម៉ាថាយ ២០:៦-៧)។ ជើងឈ្នួលដទៃទៀត ដែលបានធ្វើការបម្រើគាត់ តាំងពីព្រឹកមក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលថៅកែបើកប្រាក់ឈ្នួល ឲ្យអ្នកមកធ្វើការម៉ោង៥ល្ងាច ស្មើអ្នកដែលធ្វើការតាំងពីព្រឹក! តាមន័យសេដ្ឋកិច្ច ការបើកថ្លៃឈ្នួលដូចនេះ មិនអាចទទួលយកបានទេ តែព្រះអង្គសព្វព្រះទ័យឲ្យយើងយល់ពីបំណងព្រះទ័យព្រះអង្គ។…
Read articleពិនិត្យប្រេងម៉ាស៊ីន
ពេលខ្ញុំបង្រៀនកូនស្រីខ្ញុំ ឲ្យចេះបើកឡាន ខ្ញុំរាប់បញ្ចូលការបង្រៀនបន្តិចបន្តួច អំពីមូលដ្ឋានគ្រឹះនៃការមើលថែរគ្រឿងម៉ាស៊ីនរបស់ឡានផងដែរ។ យើងក៏បានទៅយាន្តដ្ឋានមួយកន្លែងក្នុងតំបន់ ជាកន្លែងដែល គេរៀនពិនិត្យមើលប្រេងម៉ាស៊ីនឡាន នៅពេលគេចាក់សាំង។ ជាច្រើនឆ្នាំក្រោយមក ការនេះនៅតែធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យស្លោក ដែលពោលថា “ប្រេងម៉ាស៊ីនថោកទេ តែម៉ាស៊ីនឡានថ្លៃ”។ បានសេចក្តីថា ការចំណាយទៅលើការផ្លាស់ប្តូរប្រេងម៉ាស៊ីនឲ្យទៀងទាត់ គឺអស់លុយតិចជាងការផ្លាស់ប្តូរម៉ាស៊ីនឡាន។ ការថែទាំព្រលឹងវិញ្ញាណ ក៏សំខាន់ចំពោះការរស់នៅរបស់យើងផងដែរ។ ការចំណាយពេលប្រចាំថ្ងៃ ដើម្បីអានព្រះគម្ពីរ អធិស្ឋាន និងស្តាប់ព្រះបន្ទូលព្រះ ជាគន្លឹះ ដែលជួយមិនឲ្យមានការខូចខាតខាងវិញ្ញាណ។ ក្នុងទំនុកដំកើង ជំពូក៥ ស្តេចដាវីឌបានមានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង”(ខ.៣)។ ក្នុងខបន្ទាប់ទៀត ទ្រង់បានសរសើរដំកើង អរព្រះគុណ និងទូលសូមអស់ពីចិត្តដល់ព្រះ។ មានមនុស្សជាច្រើនបានយល់អំពីភាពចាំបាច់ នៃការចាប់ផ្តើមការរស់នៅប្រចាំថ្ងៃ ជាមួយព្រះអម្ចាស់។ មុនពេលពួកគេបើកមើលទូរស័ព្ទ មើលពត៌មាន ឬញាំអាហារពេលព្រឹក ពួកគេតែងតែចំណាយពេលស្ងាត់ស្ងៀម មួយរយៈពេលសិន ដោយអានព្រះបន្ទូលព្រះ សរសើរដំកើងព្រះអង្គ សម្រាប់ភាពធំឧត្តម្ភរបស់ព្រះអង្គ និងអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីស្រឡាញ់ ហើយស្វែងរកការដឹកនាំពីព្រះអង្គ។ ចំណែកអ្នកផ្សេងទៀត ក៏បានចំណាយពេលអានព្រះគម្ពីរ…
Read article