ឈ្នះសេចក្តីស្លាប់
ថ្មីៗនេះ ខ្ញុំបានមើលរូបគំនូបុរាណមួយផ្ទាំង ដែលបានធ្វើឲ្យខ្ញុំប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ផ្ទាំងគំនូរនោះមានចំណងជើងថា អាណាតាស៊ីស (Anastasis) ដែលប្រែមកថា “ការរស់ឡើងវិញ”។ ផ្ទាំងគំនូរនេះបានពិពណ៌នា តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល អំពីការដែលព្រះគ្រីស្ទបានឈ្នះអំពើបាប ដោយវិចិត្រករបានគូររូបព្រះយេស៊ូវដែលទើបតែយាងចេញពីផ្នូរថ្មីៗ ហើយកំពុងទាញអ័ដាំម និងនាងអេវ៉ាចេញពីក្តាមឈូស ឲ្យចូលទៅក្នុងជីវិតអស់កល្បជានិច្ច។ ស្នាដៃសិល្បៈមួយនេះ មានភាពអស្ចារ្យយ៉ាងខ្លាំង នៅត្រង់ចំណុច ដែលព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ដែលបានកែប្រែសេចក្តីស្លាប់ខាងវិញ្ញាណ និងខាងរូបកាយ ដែលជាលទ្ធផលនៃអំពើបាប។ មុនពេលព្រះអម្ចាស់យេស៊ូវសុគតនៅលើឈើឆ្កាង ព្រះអង្គបានថ្លែងទំនាយ អំពីការដែលព្រះអង្គត្រាសហៅគ្រីស្ទបរិស័ទ ឲ្យចូលទៅក្នុងជីវិតថ្មី ដ៏រុងរឿង នៅថ្ងៃណាមួយ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក”(យ៉ូហាន ៥:២៨-២៩)។ ដោយសារព្រះគ្រីស្ទបានឈ្នះសេចក្តីស្លាប់ នោះផ្នូរមិនមែនជាចុងបញ្ចប់របស់យើងទេ។ តាមធម្មតា យើងមានការសោកសង្រេង ពេលដែលមនុស្សជាទីស្រឡាញ់បានស្លាប់ ហើយពួកគេត្រូវបែកចេញពីយើង ក្នុងមួយជីវិតនេះ។ តែអ្នកជឿព្រះមិនបានសោកសង្រេង ដូចមនុស្សដែលគ្មានសង្ឃឹមនោះឡើយ(១ថែស្សាឡូនិច ៤:១៣)។ ដោយសារព្រះយេស៊ូវបានមានព្រះជន្មឡើងវិញហើយ នោះថ្ងៃណាមួយ គ្រីស្ទបរិស័ទទាំងអស់ ដែលបានស្លាប់ នឹងបានចេញពីផ្នូររបស់ខ្លួន ហើយនឹងមានរូបកាយដ៏ឧត្តម្ភ(១កូរិនថូស ១៥:៤២-៤៤)។ ហើយយ៉ាងនោះ “យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច ៤:១៧)។-Dennis Fisher
Read articleបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ជារៀងរាល់ថ្ងៃ
មានពេលមួយ មិត្តភ័ក្តរបស់ខ្ញុំម្នាក់ ដែលជាគ្រូបង្រៀនសាលាមត្តេយ្យ បានស្តាប់ឮសិស្សរបស់គាត់ជជែកគ្នាយ៉ាងអ៊ូអរ។ ម៉ារា(Maria)ដែលជាក្មេងស្រីតូច បានសួរគេថា “នរណាខ្លះស្រឡាញ់ព្រះ?” ក្មេងទាំងអស់ដែលនៅទីនោះសុទ្ធតែឆ្លើយថា “ខ្ញុំ! ខ្ញុំ!” ហើយប៊ីលី(Billy)ក៏បាននិយាយថា “ខ្ញុំស្រឡាញ់ព្រះយេស៊ូវ” តែឃែលី(Kelly) ក៏បានប្រកែកថា “តែព្រះអង្គបានសុគតហើយ”។ ប៊ីលីក៏តបថា “បាទ ព្រះអង្គសុគតមែន តែព្រះអង្គតែងតែមានព្រះជន្មឡើងវិញ នៅរៀងរាល់ថ្ងៃបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ!” ការនេះបានបញ្ជាក់ច្បាស់ថា ប៊ីលី មិនទាន់មានការយល់ដឹងច្បាស់ អំពីអត្ថន័យនៃពិធីបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញទេ។ យើងដឹងថា ព្រះយេស៊ូវបានសុគត មួយដងជាសម្រេច (រ៉ូម ៦:១០ ហេព្រើ ១០:១២) ហើយជាការពិតណាស់ ព្រះអង្គក៏បានមានព្រះជន្មរស់ឡើងវិញ តែមួយដងផងដែរ។ ព្រះយេស៊ូវគ្មានបាបទេ តែព្រះអង្គបានទទួលទោស នៃអំពើបាបរបស់យើង នៅលើឈើឆ្កាង ហើយបីថ្ងៃក្រោយមក ព្រះអង្គក៏បានឈ្នះសេចក្តីស្លាប់ ដោយមានព្រះជន្មឡើងវិញ ហើយវាយបំបាក់អំណាចនៃសេចក្តីស្លាប់។ គឺដោយសារការលះបង់ព្រះលោហិតជាចុងក្រោយ ជាដង្វាយលោះបាបនេះហើយ ដែលបានបើកផ្លូវតែមួយ សម្រាប់ឲ្យយើងមានទំនាក់ទំនងជាមួយព្រះ ក្នុងពេលសព្វថ្ងៃ និងបាននៅក្នុងគ្រួសារតែមួយ ជាមួយព្រះអង្គ ជារៀងរហូត។ គឺដូចដែលមានសេចក្តីចែងមកថា “ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា … ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ…
Read articleមោទនភាព
កាលពីថ្ងៃអាទិត្យ នៃថ្ងៃបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ក្នុងឆ្នាំ១៩៩៣ លោកបឺនហាដ លែងហ្គ័រ(Bernhard Langer) បានប្រកួតឈ្នះពានរង្វាន់ កីឡាវាយកូនហ្គោលម៉ាស្ទ័រ។ វាជាព្រឹត្តិការណ៍ដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ ពេលដែលគាត់បានវាយកូនហ្គោលចូលរន្ធទី១៨ហើយ គាត់ក៏បានដើរចេញមកទទួលអាវធំពណ៌បៃតងមួយ ដែលស្ថិតក្នុងចំណោមរង្វាន់ ដែលមានតម្លៃបំផុតរបស់ការប្រកួតកីឡាវាយកូនហ្គោល។ ពេលនោះ អ្នកយកពត៌មានម្នាក់បានសម្ភាសគាត់ថា “ថ្ងៃនេះ ប្រាកដជាថ្ងៃដែលអស្ចារ្យបំផុត ក្នុងជីវិតរបស់លោកហើយ តើមែនទេ?” លោកលែងហ្គ័រក៏បានឆ្លើយតបភ្លាមថា “វាពិតជាអស្ចារ្យណាស់ ដែលខ្ញុំបានឈ្នះការប្រកួតដ៏ធំបំផុតក្នុងពិភពលោក តែដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺខ្ញុំបានឈ្នះការប្រកួតនៅថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មឡើងវិញ ដែលជាការអបអរការមានព្រះជន្មឡើងវិញ នៃព្រះអម្ចាស់ និងព្រះសង្រ្គោះរបស់ខ្ញុំ”។ នេះជាឱកាស ដែលលោកលែងហ្គ័រអាចមានមោទនភាពចំពោះខ្លួនឯង ប៉ុន្តែ ផ្ទុយទៅវិញ គាត់បានថ្វាយការសរសើរដល់ព្រះយេស៊ូវគ្រីស្ទវិញ។ សាវ័កប៉ុលក៏បានថ្វាយការសរសើរដូចនេះផងដែរ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងក៏មានសេចក្តីរីករាយចំពោះព្រះផង ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដែលឥឡូវនេះ យើងបានជាមេត្រីដោយសារទ្រង់ហើយ”(រ៉ូម ៥:១១)។ ត្រង់ចំណុចនេះ យើងក៏ងាយនឹងធ្វើឲ្យគេចាប់អារម្មណ៍ចំពោះជោគជ័យរបស់យើងផងដែរ ដោយយើងប្រហែលជាមានចំណុចជាច្រើនដែល “គួរឲ្យសរសើរ”។ សូម្បីតែសាវ័កប៉ុលក៏បានទទួលស្គាល់ផងដែរថា គាត់មានគុណសម្បត្តិជាច្រើន ដែលល្មមនឹងឲ្យគាត់មានមោទនភាពចំពោះខ្លួនឯង តែគាត់បានចាត់ទុកការទាំងនោះ ជា “សំរាម” ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ(ភីលីព ៣:៨)។ ពេលដែលយើងយកគំរូតាមគាត់ យើងនឹងបានទទួលព្រះពរជាច្រើនសន្ធឹក។ ដូចនេះ…
Read articleខ្ញុំមានជីវិតរស់
អ្នកស្រីឡរ៉ា ប្រ៊ូក(Laura Brooks) មានអាយុ៥២ឆ្នាំ និងមានកូនពីរនាក់។ គាត់មិនបានដឹងខ្លួនសោះថា គេបានរាប់បញ្ចូលឈ្មោះគាត់ ក្នុងចំណោមមនុស្ស១ម៉ឺន៤ពាន់នាក់ ដែលគេបានច្រឡំរាប់បញ្ចូលឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នកស្លាប់ ក្នុងទិន្នន័យរបស់រដ្ឋាភិបាល នៅឆ្នាំ២០១១។ គាត់ឆ្ងល់ថា ហេតុអ្វីបានជាគេឈប់ផ្ញើសែកសម្រាប់ជនពិការ ឲ្យគាត់ទៀត ហើយគេក៏លែងទទួលប្រាក់សំណង និងថ្លៃឈ្នួលផ្ទះពីគាត់ទៀត។ គាត់ក៏បានទៅធនាគា ដើម្បីសាកសួរអំពីរឿងនេះ តែអ្នកដំណាងរបស់ធនាគាបានប្រាប់គាត់ថា គេបានបិទគណនីយរបស់គាត់ ព្រោះគេបានទទួលដំណឹងថា គាត់បានស្លាប់ហើយ។ ជាការពិតណាស់ នេះជាការយល់ច្រឡំរបស់ពួកគេ។ យ៉ាងណាមិញ សាវ័កប៉ុលមិនមានការយល់ច្រឡំទេ ពេលដែលគាត់មានប្រសាសន៍ថា អ្នកជឿព្រះនៅក្រុងអេភេសូរធ្លាប់ស្លាប់ម្តងមកហើយ គឺស្លាប់ខាងវិញ្ញាណ។ ពួកគេបានស្លាប់ខាងវិញ្ញាណ ព្រោះពួកគេបានដាច់ចេញពីព្រះ ដោយធ្វើជាទាសករនៃអំពើបាប(អេភេសូរ ២:៥) ហើយមានទោស នៅក្រោមសេចក្តីក្រោធរបស់ព្រះ។ ដូចនេះ ពួកគេគ្មានសង្ឃឹមអ្វីឡើយ! តែព្រះបានប្រទានដំណោះស្រាយសម្រាប់បញ្ហានេះ ដើម្បីពួកគេ ក៏ដូចជាដើម្បីយើងរាល់គ្នា ដោយសេចក្តីស្រឡាញ់។ ព្រះដែលមានព្រះជន្មរស់ ដែលប្រទានជីវិតដល់មនុស្សស្លាប់(រ៉ូម ៤:១៧) បានចាក់បង្ហូរសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ ដោយចាត់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជារាជបុត្រាព្រះអង្គ ឲ្យយាងចុះមកផែនដី។ យើងមានជីវិតឡើងវិញ តាមរយៈការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ(អេភេសូរ ២:៤-៥)។ ពេលដែលយើងជឿថា…
Read articleស្មរបន្ទាល់ដ៏សុភាព
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីខ្ញុំបានធ្លាក់ពីលើស្ពានកម្ពស់១១ម៉ែត្រ។ ពេលខ្ញុំកំពុងសម្រាកព្យាបាល ភរិយារបស់បុរសម្នាក់ ដែលគេងនៅលើគ្រែ ដែលនៅជាប់គ្រែខ្ញុំ បានមកប្រាប់ខ្ញុំថា “ស្វាមីរបស់ខ្ញុំបានប្រាប់ខ្ញុំ អំពីហេតុកាណ៍ដែលបានកើតឡើងចំពោះអ្នក។ យើងជឿថា ព្រះបានទុកជីវិតឲ្យអ្នក ព្រោះព្រះអង្គចង់ប្រើអ្នក។ យើងបានអធិស្ឋានឲ្យអ្នកជាប្រចាំ”។ ពេលនោះខ្ញុំមានការភ្ញាក់ផ្អើលណាស់។ ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងគ្រួសារដែលទៅថ្វាយបង្គំព្រះនៅព្រះវិហារ តែខ្ញុំមិនដែលនឹកស្រមៃថា ព្រះសព្វព្រះទ័យនឹងប្រើខ្ញុំឡើយ។ ពាក្យសម្តីរបស់នាង បាននាំឲ្យខ្ញុំងាកទៅរកព្រះសង្រ្គោះ ដែលខ្ញុំបានឮព្រះនាម តែមិនបានស្គាល់។ ចាប់តាំងពីពេលនោះមកខ្ញុំក៏បានចាប់ផ្តើមមានជំនឿលើព្រះគ្រីស្ទ។ ខ្ញុំចូលចិត្តរំឭកខ្លួនឯង អំពីពាក្យសម្តីរបស់ស្មរបន្ទាល់ដ៏សុភាពម្នាក់នោះ ដែលបានប្រាប់ខ្ញុំអំពីព្រះ ដែលពិតជាមានសេចក្តីស្រឡាញ់ចំពោះខ្ញុំ។ ពាក្យសម្តីរបស់នាងបានបង្ហាញនូវការយកចិត្តទុកដាក់ ហើយបាននាំឲ្យខ្ញុំយល់អំពីគោលបំណង និងព្រះបន្ទូលសន្យារបស់ព្រះ។ ព្រះយេស៊ូវបានបង្គាប់ពួកសាវ័ករបស់ព្រះអង្គ ក៏ដូចជាបង្គាប់យើង ឲ្យទៅប្រាប់អ្នកដទៃ អំពីសេចក្តីស្រឡាញ់របស់ព្រះ។ គឺដូចដែលមានសេចក្តីចែងថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។ ពាក្យសម្តី និងទីបន្ទាល់របស់យើង អាចមានអំណាចនាំឲ្យមានការផ្លាស់ប្រែ ក្នុងជីវិតរបស់អ្នកដទៃ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។-Bill Crowder
Read articleធ្វើឲ្យមានការរួបរួមគ្នា
បទគម្ពីរសុភាសិត ៦:១៦-១៩ បានប្រើភាសាធ្ងន់ៗ។ បទគម្ពីរនេះបានលើកឡើង អំពីការ៧មុខ ដែលព្រះអម្ចាស់ស្អប់ ដែលក្នុងចំណោមនោះ ព្រះអង្គក៏ស្អប់ “ការសាបព្រោះសេចក្តីទាស់ទែងគ្នា ក្នុងបងប្អូន”ផងដែរ។ មូលហេតុដែលបទគម្ពីរនេះបានរាប់បញ្ចូលអំពើបាបមួយនេះ គឺដោយសារវាធ្វើឲ្យខូចសាមគ្គីភាព ដែលព្រះគ្រីស្ទសព្វព្រះទ័យឲ្យពួកជំនុំមាន(យ៉ូហាន ១៧:២១-២២)។ អ្នកដែលសាបព្រោះការទាស់ទែងគ្នា ប្រហែលជាមិនមានចេតនាចង់ធ្វើឲ្យមានការបែកបាក់គ្នាទេ។ ផ្ទុយទៅវិញ ពួកគេប្រហែលជាខ្វល់អំពីតម្រូវការផ្ទាល់ខ្លួន ឬខ្វល់ពីផលប្រយោជន៍របស់ក្រុមរបស់ខ្លួន(យ៉ាកុប ៤:១-១០)។ សូមយើងពិចារណា អំពីការដែលពួកគង្វាលរបស់លោកឡុត ប្រកែកគ្នាជាមួយពួកគង្វាលរបស់លោកអ័ប្រាហាំ(លោកុប្បត្តិ ១៣:១-១៨) និងពិចារណាអំពីការដែលពួកសិស្សរបស់ព្រះគ្រីស្ទ ប្រកែកគ្នាអំពីអ្នកដែលធំជាងគេ ក្នុងចំណោមពួកគេ(លូកា ៩:៤៦) ហើយសូមពិចារណាផងដែរ អំពីការបែកបាក់ក្នុងពួកជំនុំ នៅក្រុងកូរិនថូស ដែលបានយកការចែកបក្សពួក ជាធំជាងការរួបរួមនៃព្រះវិញ្ញាណ(១កូរិនថូស ៣:១-៧)។ ដូចនេះ តើមានវិធីអ្វីដែលល្អបំផុត ដែលធ្វើឲ្យមានការរួបរួមគ្នា? ការរួបរួមគ្នា ត្រូវផ្តើមចេញពីការផ្លាស់ប្រែចិត្ត។ ពេលដែលយើងមានគំនិតគិតដូចព្រះគ្រីស្ទ ព្រះអង្គក៏ជួយឲ្យយើងមានការបន្ទាបខ្លួន ហើយផ្តោតទៅលើការបម្រើអ្នកដទៃ(ភីលីព ២:៥-១១)។ មានតែព្រះអង្គទេ ដែលអាចជួយឲ្យយើងអាច “រកប្រយោជន៍ឲ្យអ្នកដទៃ”(ខ.៤)។ មិនយូរប៉ុន្មាន យើងក៏ប្រែចិត្តដោយងាកមកគិតសេចក្តីត្រូវការ និងក្តីសង្ឃឹមរបស់អ្នកដទៃជាសំខាន់ ជាងសេចក្តីត្រូវការ និងក្តីសង្ឃឹមរបស់ខ្លួនឯង។ ពេលដែលចំណងនៃក្តីស្រឡាញ់ ក្នុងចំណោមយើង មានការលូតលាស់កាន់តែរឹងមាំ នោះយើងនឹងបានឃើញថា…
Read article