ជិតមកដល់
សព្វថ្ងៃនេះ យើងច្រើនតែឃើញគេផ្សាយពាណិជ្ជកម្ម អំពី “ការជិតមកដល់” នៃកម្មវិធីកម្សាន្ត ឬការប្រកួតកីឡាណាមួយ ឬក៏ការបញ្ចេញនូវបច្ចេកវិទ្យាចុងក្រោយជាដើម។ គោលដៅនៃការប្រកាសនេះ គឺដើម្បីធ្វើឲ្យប្រជាជនមានការរំពឹងរង់ចាំ ដោយចិត្តរំភើបរីករាយ ចំពោះការអ្វីដែលនឹងកើតឡើង ទោះបីជាត្រូវរង់ចំាជាច្រើនខែទៀតក៏ដោយ។ ពេលខ្ញុំអានកណ្ឌគម្ពីរវិវរណៈ ខ្ញុំមានការស្ងើចសរសើរ ចំពោះសេចក្តីបង្រៀនអំពីហេតុការណ៍ជាច្រើន ដែល“ជិតមកដល់” ដែលមានចែងក្នុងកណ្ឌនេះទំាងមូល។ បទគម្ពីរមិនបានចែងថា “ព្រះយេស៊ូវនឹងយាងមកដល់ នៅថ្ងៃណាមួយ ក្នុងពេលអនាគតដ៏វែងឆ្ងាយ” នោះឡើយ តែមានបទគម្ពីរជាច្រើន ដែលចែងថា “អស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក”(១:១) និងមានឃ្លាដែលថា “ពេលវេលានោះជិតដល់ហើយ”(ខ.៣)។ ក្នុងជំពូកចុងក្រោយនៃកណ្ឌគម្ពីរវិវរណៈ ព្រះអម្ចាស់បានមានបន្ទូលបីដងថា ព្រះអង្គនឹងមកជាឆាប់(វិវរណៈ ២២:៧,១២,២០)។ ចាប់តាំងពីពេលដែលព្រះអង្គមានបន្ទូលដូចនេះ គឺមានរយៈពេលជាង២ពាន់ឆ្នាំហើយ ដូចនេះ ពាក្យថា “នឹងមកជាឆាប់” ពិតជាពិបាកនឹងឲ្យយើងយល់ណាស់ បើតាមបទពិសោធន៍របស់យើង។ ព្រះអង្គមិនបានឲ្យយើងផ្តោតទៅលើកាលបរិច្ឆេទ នៃការយាងមកវិញរបស់ព្រះអង្គទេ ផ្ទុយទៅវិញ ព្រះអម្ចាស់បានជំរុញយើង ឲ្យផ្តោតទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ ដែលនឹងបានសម្រេច។ ព្រះអង្គបានត្រាសហៅយើង ឲ្យរស់នៅថ្វាយព្រះអង្គ ក្នុងពេលបច្ចុប្បន្ន “ទាំងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង”(ទីតុស ២:១៣)។-David McCasland
Read articleច្រឡំអត្តសញ្ញាណ
ស្កុត ក្រោឌ័រ(Scott Crowder) ជាប្អូនប្រុសពៅរបស់ខ្ញុំ ដែលបានចាប់កំណើត ពេលខ្ញុំកំពុងរៀននៅវិទ្យាល័យ។ ដូចនេះ យើងមានអាយុខុសគ្នាខ្លាំងណាស់ បានជាមានរឿងគួរឲ្យចាប់អារម្មណ៍ជាច្រើន ពេលដែលគាត់ដល់វ័យត្រូវចូលរៀននៅសកលវិទ្យាល័យ។ ពេលគាត់ចាប់ផ្តើមការធ្វើដំណើរជាលើកដំបូង ទៅសកលវិទ្យាល័យ ខ្ញុំនឹងម្តាយរបស់យើងបានរួមដំណើរជាមួយគាត់។ ពេលយើងទៅដល់សកលវិទ្យាល័យ មនុស្សនៅទីនោះបានច្រឡំថា ខ្ញុំជាឪពុករបស់គាត់ ហើយម្តាយរបស់យើងជាយាយរបស់គាត់។ យើងក៏បានប្រាប់គេកុំឲ្យច្រឡំ តែក្រោយមក យើងក៏ឈប់ប្រាប់គេទៀត។ ទោះបីជាយើងបានធ្វើ ឬនិយាយអ្វីក៏ដោយ ក៏ទំនាក់ទំនងដ៏ពិតប្រាកដ ដែលយើងមានជាគ្រួសារ បានធ្វើឲ្យគេលែងយល់ច្រឡំទៀត។ មានពេលមួយ ព្រះយេស៊ូវបានសួរពួកផារិស៊ីថា “អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច តើទ្រង់ជាព្រះវង្សអ្នកណា”។ នោះគេទូលឆ្លើយថា ព្រះអង្គ“ជាព្រះវង្សហ្លួងដាវីឌ”(ម៉ាថាយ ២២:៤២)។ ការស្គាល់អត្តសញ្ញាណរបស់ព្រះមែស៊ី គឺពិតជាសំខាន់ណាស់។ ពួកគេក៏បានឆ្លើយត្រូវហើយ ប៉ុន្តែ ចម្លើយរបស់ពួកគេមិនទាន់ពេញលេញទេ។ ព្រះគម្ពីរបានបញ្ជាក់ថា ព្រះមែស៊ីនឹងយាងមក ហើយសោយរាជ្យនៅលើបល្ល័ង្ករបស់ព្រះវង្គហ្លួងដាវីឌ។ ប៉ុន្តែ ព្រះយេស៊ូវបានរំឭកពួកគេថា ស្តេចដាវីឌនឹងបានធ្វើជាព្ធយុកោរបស់ព្រះគ្រីស្ទ ហើយជាងនេះទៅទៀត ស្តេចដាវីឌក៏បានហៅព្រះអង្គថា “ព្រះអម្ចាស់”។ ពេលព្រះយេស៊ូវសួរលោកពេត្រុស ដោយសំណួរដូចនេះដែរ គាត់បានឆ្លើយយ៉ាងត្រឹមត្រូវថា “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”(១៦:១៦)។ សព្វថ្ងៃនេះ អត្តសញ្ញាណរបស់ព្រះយេស៊ូវសំខាន់លើសអ្វីៗទាំងអស់ ហើយក៏សំខាន់អស់កល្បជានិច្ចផង បានជាយើងមិនត្រូវមានការយល់ដឹងខុស…
Read articleការប្តេជ្ញាចិត្ត
ក្នុងអំឡុងពេលទូរទស្សន៍កំពុងផ្សាយពត៌មាន អំពីទុក្ខវេទនារបស់ជនភាសខ្លួន ដែលបានរត់គេចចេញពីប្រទេស ដែលកំពុងតែហិនហោចដោយសារសង្រ្គាម ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំងចំពោះពាក្យសម្តីរបស់ក្មេងស្រីម្នាក់ អាយុ១០ឆ្នាំ។ ទោះបីជាជនភាសខ្លួនទាំងនោះ មិនងាយនឹងបានត្រឡប់មកផ្ទះរបស់ខ្លួនវិញក៏ដោយ ក៏នាងនៅតែបង្ហាញចេញនូវទឹកចិត្តដែលមិនព្រមបោះបង់ចោលដោយងាយៗ។ នាងនិយាយប្រាប់គេ ដោយការប្តេជ្ញាចិត្តដ៏ស្ងាត់ស្ងៀមថា “ពេលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងទៅលេងអ្នកជិតខាងរបស់ខ្ញុំ ខ្ញុំនឹងលេងជាមួយមិត្តភ័ក្តរបស់ខ្ញុំ។ ប៉ាខ្ញុំថា យើងអត់មានផ្ទះនៅទៀតទេ តែខ្ញុំប្រាប់គាត់ថា យើងនឹងជួសជុលផ្ទះយើងឡើងវិញ”។ យើងអាចមានការប្តេជ្ញាចិត្ត ក្នុងការរស់នៅ ជាពិសេស នៅពេលដែលការប្តេជ្ញាចិត្តនោះ បានចាក់ឫសចូលទៅក្នុងសេចក្តីជំនឿលើព្រះ និងសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ។ យ៉ាងណាមិញ កណ្ឌគម្ពីរនាងរស់ បាននិយាយអំពីស្រ្តីបីនាក់ ដែលបានរស់នៅជាមួយគ្នា ដោយសោកនាដកម្ម។ បន្ទាប់ពីប្តីរបស់នាងណាអូមី និងកូនប្រុសទាំងពីរនាក់របស់នាងបានស្លាប់អស់ នាងក៏បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតរបស់នាង នៅភូមិបេថ្លេហិមវិញ ហើយនាងបានជម្រុញឲ្យកូនប្រសាស្រីទាំងពីរនាក់ ដែលជាស្រ្តីមេម៉ាយ បន្តរស់នៅក្នុងស្រុកម៉ូអាប់។ នាងអ័រប៉ាបានបន្តរស់នៅក្នុងស្រុកនោះទៀត តែនាងរស់បានស្បថថា នាងនឹងទៅតាមនាងណាអូម៊ីគ្រប់ទីកន្លែង គឺដូចដែលនាងបាននិយាយថា “សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ”(នាងរស់ ១:១៦)។ ពេលនាងណាអូមីឃើញថា នាងរស់ “ប្តេជ្ញាចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ”(ខ.១៨) ហើយពួកគេក៏បានចាប់ផ្តើមចេញដំណើរជាមួយគ្នា។ ជួនកាល ភាពមានៈមានឫសគល់នៅក្នុងសេចក្តីអំណួត តែការប្តេជ្ញាចិត្តមានភាពរឹងមាំកាន់តែខ្លាំង ដោយសារសេចក្តីស្រឡាញ់។ ពេលព្រះយេស៊ូវយាងទៅរកឈើឆ្កាង…
Read articleស្ថានសួគ៌អរសប្បាយ
យ៉ូអាន(Joann) បានទទួលការចិញ្ចឹមបីបាច់ នៅក្នុងគ្រួសារគ្រីស្ទបរិស័ទមួយ។ ប៉ុន្តែ ពេលនាងទៅរៀននៅមហាវិទ្យាល័យ នាងក៏ចាប់ផ្តើមមានការសង្ស័យចំពោះសេចក្តីជំនឿរបស់ខ្លួន ហើយក៏បានដើរចេញឆ្ងាយពីព្រះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ នាងក៏បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដែលនៅទីនោះ នាងតែងតែខំស្វែងរកសុភមង្គល ប៉ុន្តែ មិនដែលរកបានដូចបំណងទេ។ ពេលដែលនាងកំពុងតែជួបទុក្ខលំបាក នាងក៏បានដឹងខ្លួនថា ព្រះកំពុងតាមរកនាង ហើយនាងត្រូវការព្រះអង្គ។ យ៉ូអានក៏បានទូរស័ព្ទពីប្រទេសអាឡឺម៉ង់ ទៅឪពុកម្តាយ នៅសហរដ្ឋអាមរិក ហើយជម្រាបពួកគាត់ថា នាងបានថ្វាយជីវិតដល់ព្រះគ្រីស្ទ ហើយព្រះអង្គបានធ្វើឲ្យជីវិតនាងផ្លាស់ប្រែ! នាងបានសុំទោសពួកគាត់ ដែលបានធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ។ ឪពុកម្តាយរបស់នាងមានការរំភើបចិត្តណាស់ បានជាពួកគាត់ទូរស័ព្ទហៅបងប្រុស និងបងថ្លៃស្រីរបស់នាង ឲ្យមកផ្ទះពួកគាត់ភ្លាម។ ពួកគាត់ចង់ប្រាប់អ្នកទាំងពីរអំពីដំណឹងដ៏រំភើបរីករាយនោះ ដោយផ្ទាល់។ ពួកគាត់មានប្រសាសន៍ទៅកាន់ពួកគេ ទាំងអំណរលាយទឹកភ្នែកថា “ប្អូនស្រីរបស់កូនបានទទួលព្រះគ្រីស្ទហើយ!” យ៉ាងណាមិញ ស្រ្តីដែលមានចែងក្នុងបទគម្ពីរលូកា ជំពូក១៥ បានរកឃើញកាក់ដែលនាងបានបាត់ ហើយក៏បានហៅមិត្តភ័ក្ត និងអ្នកជិតខាងឲ្យមកអរសប្បាយជាមួយនាងទាំងអស់គ្នា(ខ.៩)។ ព្រះយេស៊ូវបានមានបន្ទូលអំពីរឿងនេះ និងអំពីរឿងផ្សេងទៀត (ដូចជារឿងសត្វចៀមដែលបាត់ និងរឿងកូនពៅវង្វេង) ទៅកាន់បណ្តាជន ដែលជាអ្នកកាន់សាសនានៅសម័យនោះ ដើម្បីបង្ហាញពួកគេ អំពីការដែលព្រះអង្គយាងចុះមកក្នុងលោកិយ ដើម្បីស្វែងរកមនុស្សមានបាបដែលកំពុងបាត់បង់។ ពេលដែលយើងទទួលអំណោយនៃសេចក្តីសង្រ្គោះរបស់ព្រះ ទាំងអ្នកនៅផែនដី និងអ្នកដែលនៅស្ថានសួគ៌នាំគ្នាអរសប្បាយយ៉ាងខ្លាំង។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីអំណរ…
Read articleក្លិនដ៏ក្រអូប
មានក្លិនខ្លះ ធ្វើឲ្យយើងមិនអាចបំភ្លេចបាន។ ថ្មីៗនេះ ស្វាមីរបស់ខ្ញុំបានប្រាប់ខ្ញុំថា ក្រែមសម្រាប់កោរពុកមាត់គាត់ ជិតអស់ហើយ។ ខ្ញុំក៏ប្រាប់គាត់ថា “ពេលអូនទៅផ្សា អូននឹងទិញឲ្យបង”។ គាត់ក៏យកកំប៉ុងក្រែមនោះ មកសួរខ្ញុំថា “តើអូនអាចរកទិញម៉ាកនេះឲ្យបងបានទេ? បងចូលចិត្តក្លិនវា ប៉ាបងគាត់ប្រើតែម៉ាកមួយនេះឯង”។ ខ្ញុំក៏ញញឹម ដោយនឹកចាំអំពីអនុស្សាវរីយកាលពីវ័យកុមារ ដែលកាលនោះ ម្តាយរបស់ខ្ញុំចូលចិត្តប្រើសាប៊ូតែមួយម៉ាក សម្រាប់កក់សក់ឲ្យខ្ញុំ។ យើងទាំងពីរនាក់ប្តីប្រពន្ធ សុទ្ធតែនឹកចាំអំពីមនុស្សជាទីស្រឡាញ់របស់យើង ដោយសារក្លិនដ៏ក្រអូបនៃរបស់ដែលយើងចូលចិត្តប្រើ។ លោកអូលីវើ វេដេល ហូម(Oliver Wendell Holmes) បានមានប្រសាស៍ថា “ក្លិនងាយនឹងធ្វើឲ្យមនុស្សនឹកឃើញការចងចាំ ក្តីស្រម៉ៃ អនុស្សាវរីយចាស់ៗ និងចំណងទាក់ទង បានយ៉ាងងាយជាងរស់ជាតិ ឬសម្លេង”។ ចុះបើសិនជាជីវិតយើង បានបញ្ចេញក្លិនដ៏ក្រអូប ដែលទាក់ទាញអ្នកដទៃឲ្យមករកព្រះវិញ តើប្រសើរយ៉ាងណាដែរ? ត្រង់ចំណុចនេះ បទគម្ពីរ ២កូរិនថូស ២:១៥ បានចែងថា “ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ”។ ក្លិនរបស់យើង ជាទីសព្វព្រះទ័យដល់ព្រះ ប៉ុន្តែ វាក៏ទាក់ទាញអ្នកដទៃ ឲ្យមករកព្រះអង្គ ឬទប់ទល់នឹងពួកគេ។ យើងដែលជាអ្នកដែលមានការយល់ដឹង អំពីការលះបង់របស់ព្រះយេស៊ូវ មានឱកាសធ្វើជា…
Read articleការយល់ដឹងពីពពកនៅលើមេឃ
ខ្សែភាពយន្ត ដែលមានចំណងជើងថា “ស្លាបបក្សី” ជាខ្សែភាពយន្តដែលនិយាយអំពីអាកាសយានិកអាមេរិកពីរនាក់ ក្នុងសម័យសង្រ្គាមលោកលើកទី១។ នៅឆ្នាំ ១៩២៧ ខ្សែភាពយន្តនេះ ក៏បានក្លាយជាខ្សែភាពយន្តទីមួយ ដែលបានទទួលពានរង្វាន់អូស្កា សម្រាប់រូបភាពដែលល្អដាច់គេ។ ពេលដែលគេកំពុងផលិតរឿងនេះ គេបានផ្អាកការថត អស់ជាច្រើនថ្ងៃ។ ផលិតកររបស់រឿងនេះ មានចិត្តតប់ប្រមល់ណាស់ បានជាគាត់សួរអ្នកដឹកនាំរឿង អំពីមូលហេតុដែលមានការអាក់ខានដូចនេះ។ គាត់បានឆ្លើយតបថា “បញ្ហានេះគឺបណ្តាលមកពីផ្ទៃមេឃស្រឡះពេក។ គេអាចថតឈុតប្រយុទ្ធគ្នានៅលើអាកាសបានច្បាស់ បើសិនជាមានពពកច្រើន។ ដូចនេះ ពពកជួយឲ្យគេមើលឃើញយន្តហោះប្រយុទ្ធគ្នាច្បាស់”។ គាត់មានប្រសាសន៍ត្រឹមត្រូវណាស់។ ទាល់តែមានពពក នៅផ្ទៃខាងក្រោយ ទើបទស្សនិកជនអាចមើលឃើញការប្រយុទ្ធគ្នា នៅលើអាកាសបានច្បាស់ល្អ។ ជាញឹកញាប់ យើងច្រើនតែចង់ឲ្យផ្ទៃមេឃស្រឡះ ជាជាងមានពពកខ្មៅច្រើន។ ប៉ុន្តែ ផ្ទៃមេឃដែលមានពពក អាចបង្ហាញឲ្យយើងឃើញភាពស្មោះត្រង់របស់ព្រះ។ ពេលដែលយើងងាកមកមើលភាពអាប់អួរ ដែលដូចជាពពកនៅលើមេឃ យើងអាចដឹងថា ព្រះអម្ចាស់មានព្រះទ័យស្មោះត្រង់យ៉ាងណា ក្នុងពេលដែលយើងកំពុងមានទុក្ខលំបាក។ ពេលលោកយ៉ូប ចាប់ផ្តើមជួបទុក្ខវេទនាដ៏ធ្ងន់ធ្ងរ គាត់បានពោលទំនួញថា “សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ … សូមឲ្យមានពពកនៅជាប់ពីលើ ហើយសូមឲ្យសូរ្យគ្រាសមកបំភ័យផង”(៣:៣-៥)។ គាត់បានបន្តជួបភាពអស់សង្ឃឹមអស់មួយរយៈពេលវែង បន្ទាប់មក ព្រះអង្គក៏មានបន្ទូលមកកាន់គាត់។ លោកយ៉ូបក៏បានពោលថា “កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ”(៤២:៥)។ ពេលនោះ…
Read article