ពន្លឺដែលចាំងកាត់ភាពងងឹត

ផ្ទាំងគំនូរ ដែលមានចំណងជើងថា ផ្លូវនៃពន្លឺ ជាស្នាដៃរបស់វិចិត្រករម្នាក់ នៅទីក្រុងខូឡូរ៉ាដូស្ព្រីង ឈ្មោះបប់ ស៊ីមភីច(Bob Simpich)។ ផ្ទាំងគំនូរនេះបានបង្ហាញ អំពីដើមអេស្ពិនដែលដុះផ្តុំគ្នាជាច្រើន ដែលមានស្លិកពណ៌មាស ដោយសារចាំងពន្លឺថ្ងៃ នាសរទរដូវ។ វិចិត្រករបានគូរូបស្លឹក នៅចុងដើមអេស្ពិន យ៉ាងប៉ិនប្រសប់ ឲ្យមានពន្លឺចែងចាំង ហើយបានដាក់ពន្លឺថ្ងៃ លាយជាមួយនឹងស្រមោល នៅលើដីនៅក្រោមដើមឈើរទាំងនោះ។ ជាងគំនូររូបនេះបានមានប្រសាសន៍ថា ការដាក់ពន្លឺ និងស្រមោលឲ្យមានភាពឆ្លុះគ្នាដូចនេះ បានធ្វើឲ្យគេជក់ចិត្តនឹងពន្លឺដែលចាំងចុះពីលើមកកាត់តាមម្លប់ឈើ។ យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅកាន់អ្នកជឿព្រះយេស៊ូវ នៅក្រុងកូរិនថូសថា “ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ”(២កូរិនថូស ៤:៦)។ បន្ទាប់មក សាវ័កប៉ុលក៏បានបន្តរៀបរាប់អំពីភាពពិតនៃជីវិតមនុស្ស ដែលក្នុងនោះ យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(ខ.៨-៩)។ ពេលខ្លះ ការពិបាក ទុក្ខព្រួយ និងការបាត់បង់ ធ្វើឲ្យយើងយល់ថា ពន្លឺនៃព្រះភ័ក្រ្តព្រះ ហាក់ដូចជាខ្សោយទៅៗ។ ប៉ុន្តែ ទោះបីជាយើងស្ថិតក្នុងស្រមោលដ៏ងងឹតនោះក៏ដោយ ក៏យើងនៅតែអាចដឹងថា…

Read article
នៅក្នុងខ្យល់ព្យុះ

មានពេលមួយ ខ្យល់ព្យុះកំពុងតែចាប់ផ្តើមបក់បោកមករកទីក្រុងពីចម្ងាយ ប៉ុន្តែ ទន្ទឹមនឹងនោះ មិត្តភក្តិរបស់ខ្ញុំម្នាក់ ក៏កំពុងជួបព្យុះ ក្នុងគ្រួសាររបស់គាត់ផងដែរ។ គាត់បានចែកចាយថា កាលគាត់នៅទីក្រុងហុងកុង ក្រុមព្យាករណ៍ឧតុនិយមបានប្រកាសថា មានខ្យល់ព្យុះដ៏ធំមួយកំពុងបក់បោកមកហើយ។ ប៉ុន្តែ ខ្យល់ព្យុះមិនគ្រាន់តែមាននៅក្រៅផ្ទះរបស់គាត់ឡើយ សូម្បីតែនៅក្នុងផ្ទះគាត់ក៏មានខ្យល់ព្យុះផងដែរ។ ពេលដែលឪពុករបស់គាត់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រុមគ្រួសាររបស់គាត់ ត្រូវធ្វើដំណើរទៅមន្ទីរពេទ្យជាញឹកញាប់ បានជាពួកគេព្យាយាមថ្លឹងថ្លែងកិច្ចការគ្រួសារ និងការងារឲ្យបានស្មើគ្នា។ ពួកគេមានការអស់កម្លាំងណាស់ បានជាការអត់ធ្មត់ក៏មានការថយចុះ ហើយស្ថានភាពនៅក្នុងគ្រួសារមានភាពតានតឹងកាន់តែខ្លាំង។ ជីវិតយើងអាចជួបបញ្ហា ដែលធ្វើឲ្យយើងពិបាក ដូចខ្យល់ព្យុះ ដែលបក់បោកយើងចុះឡើង ដោយកម្លាំងខ្យល់នៃទុក្ខលំបាក ការទួញសោក ឬភាពតប់ប្រមល់។ ស្ថិតក្នុងពេលបែបនេះ តើយើងត្រូវងាកទៅរកជំនួយពីណា? មានពេលមួយ ពួកសាវ័ករបស់ព្រះយេស៊ូវ កំពុងជាប់នៅក្នុងខ្យល់ព្យុះដ៏ធំមួយ ហើយឆ្ងល់ថា ព្រះអង្គខ្វល់ពីពួកគេឬទេ ហើយពួកគេដឹងថា ខ្លួនត្រូវងាកទៅរកព្រះអង្គ។ ព្រះអង្គក៏បានបង្ហាញព្រះចេស្តា ឲ្យពួកគេឃើញ ដោយបង្ក្រាបខ្យល់ព្យុះឲ្យស្ងប់(ម៉ាកុស ៤:៣៨-៣៩)។ ប៉ុន្តែ ជាញឹកញាប់ ព្រះអង្គមិនបានបង្គាប់ឲ្យខ្យល់ព្យុះឈប់ភ្លាមៗ នោះទេ។ ហេតុនេះហើយ បានជាយើងប្រហែលជាមានអារម្មណ៍ថា ព្រះអង្គដូចជាមិនពីយើងសោះ គឺមិនខុសពីពួកសាវ័កទេ។ ដើម្បីជម្នះការភ័យខ្លាចរបស់យើង យើងអាចប្រកាន់ខ្ជាប់នូវសេចក្តីជំនឿរបស់យើង ដោយរំឭកខ្លួនឯងថា ព្រះអង្គជានរណា…

Read article
អំណាចនៃពិធីបុណ្យ

ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង គ្រួសាររបស់ខ្ញុំមានច្បាប់គ្រួសារជាច្រើន ដែលក្នុងនោះ យើងមានច្បាប់មួយ ដែលបានហាមមិនឲ្យយើងចូលគេង ទាំងមានកំហឹង(អេភេសូរ ៤:២៦)។ យើងត្រូវដោះស្រាយបញ្ហាទំនាស់ និងការខ្វែងគំនិតគ្នាឲ្យអស់ ជាមុនសិន។ ទន្ទឹមនឹងការអនុវត្តតាមច្បាប់មួយនេះ យើងមានប្រពៃណីមុនចូលគេង ដែលតម្រូវឲ្យឪពុកម្តាយរបស់ខ្ញុំ និយាយមកកាន់ខ្ញុំ និងបងប្រុសខ្ញុំថា “រាត្រីសួស្តី ម៉ាក់និងប៉ាស្រឡាញ់កូនទាំងពីរ”។ ហើយយើងក៏ឆ្លើយតបថា “រាត្រីសួស្តី កូនក៏ស្រឡាញ់ម៉ាក់និងប៉ាដែរ”។ ថ្មីៗនេះខ្ញុំបានយល់ពីតម្លៃនៃប្រពៃណីមួយនេះ។ ពេលដែលម្តាយខ្ញុំកំពុងគេងសម្រាកព្យាបាល នៅលើគ្រែក្នុងមន្ទីរពេទ្យ ជិតដល់ពេលដែលត្រូវលាចាកលោក ដោយសារជម្ងឺមហារីកសួត គាត់មានការឆ្លើយតប កាន់តែតិចទៅៗ។ ប៉ុន្តែ ជារៀងរាល់ពេលយប់ មុនពេលខ្ញុំដើរចេញពីបន្ទប់របស់គាត់ ខ្ញុំប្រាប់គាត់ថា “ខ្ញុំស្រឡាញ់ម៉ាក់”។ ហើយទោះបីជាគាត់មិនអាចនិយាយអ្វីច្រើនក៏ដោយ ក៏គាត់នៅតែឆ្លើយតបថា “ម៉ាក់ក៏ស្រឡាញ់កូនដែរ”។ អស់ពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានចម្រើនវ័យធំឡើង ដោយមិនបានដឹងថា ប្រពៃណីនេះមានតម្លៃប៉ុណ្ណា ចំពោះគ្រួសារខ្ញុំទេ គឺទើបតែនៅពេលថ្មីៗនេះ។ ពេលដែលយើងអនុវត្តច្រំដែលៗ តាមប្រពៃណីដ៏ល្អមួយ អស់រយៈពេលជាច្រើនឆ្នាំ យើងប្រហែលជាមិនបានចាប់អារម្មណ៍ថា ប្រពៃណីនោះមានតម្លៃប៉ុណ្ណាចំពោះយើងទេ។ ប៉ុន្តែ ប្រពៃណីដ៏ល្អខ្លះ បានផ្តល់នូវការក្រើនរំឭកដ៏សំខាន់  អំពីសេចក្តីពិតខាងវិញ្ញាណដ៏វិសេស។  មានគ្រីស្ទបរិស័ទខ្លះ នៅសតវត្សរ៍ទី១ បានប្រារព្ធធ្វើពិធីលៀងព្រះអម្ចាស់ខុសរបៀប បានជាសាវ័កប៉ុលណែនាំពួកគេឲ្យអនុវត្តឲ្យបានត្រឹមត្រូវ។ គឺដូចដែលគាត់បានប្រាប់ពួកគេថា…

Read article
ការចាប់ផ្តើមជាថ្មី

ប្រទេសជាច្រើនបានបង្កើតច្បាប់សុខាភិបាល ដែលហាមមិនឲ្យគេយកពូកចាស់ៗ ទៅលក់ ឬប្រើឡើងវិញ ហើយតម្រូវឲ្យបោះចោលដូចសំរាម។ លោកធីម ឃីណាន(Tim Keenan) ក៏បានដោះស្រាយបញ្ហានេះ ហើយសព្វថ្ងៃនេះ មុខជំនួញរបស់គាត់បានជួលមនុស្សជាង១០នាក់ ឲ្យប្រមូលទុកនូវគ្រឿងផ្សំនីមួយៗ របស់ពូកចាស់ៗ ដែលមានដូចជា ដែក ក្រណាត់ និងអេប៉ុង សម្រាប់កែច្នៃឡើងវិញ។ ប៉ុន្តែ រឿងនេះមិនមែនមានតែប៉ុណ្ណេះទេ។ លោកប៊ីល វ៉ូគ្រីន(Bill Vogrin) ដែលជាអ្នកកាសែតបានសរសេរថា “លោកឃីណានយកទៅកែច្នៃគ្រឿងទាំងអស់នោះឡើងវិញ … តែគាត់មានជោគជ័យបំផុត នៅក្នុងការកែច្នៃមនុស្ស”(ដកស្រង់ចេញពីកាសែត ខូឡូរ៉ាដូ ស្ព្រីង)។ លោកឃីណាន បានជួលពួកប្រុសៗ  ដែលចេញពីមន្ទីកែប្រែ  និងអ្នកដែលរស់នៅតាមជញ្ចើមថ្នល់ ឲ្យពួកគេមានការងារធ្វើ និងមានឱកាសជាលើកទីពីរ។ គាត់មានប្រសាសន៍ថា “យើងបានជួលមនុស្ស ដែលគេមិនចង់រាប់រក ឲ្យធ្វើការជាមួយយើង”។ បទគម្ពីរលូកា ៥:១៧-២៦ បាននិយាយ អំពីការដែលព្រះយេស៊ូវបានប្រោសរូបកាយ  និងវិញ្ញាណរបស់ជនពិការម្នាក់។  បន្ទាប់ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានកើតឡើងហើយ លោកលេវីបានឆ្លើយតបការត្រាសហៅរបស់ព្រះយេស៊ូវ ឲ្យដើរតាមព្រះអង្គ ហើយបន្ទាប់មក គាត់ក៏បានអញ្ជើញមិត្តភ័ក្តិរបស់គាត់ដែលជាពួកយកពន្ធដូចគ្នា និងមិត្តភ័ក្តិដទៃទៀត ឲ្យមកជប់លៀង ដើម្បីជាការគោរពដល់ព្រះអម្ចាស់(ខ.២៧-២៩)។ ពេលដែលអ្នកខ្លះបានចោទព្រះយេស៊ូវថា បានសោយអាហារជាមួយពួកអ្នកយកពន្ធ…

Read article
ការឈឺចាប់នីមួយៗ

ក្រុង​អេន​ធើប្រាយ នៃ​រដ្ឋ​អា​ឡាបាម៉ា មាន​វិ​មាន​ដ៏​លេ​ច​ធ្លោ​មួ​យ​ គឺមិ​ន​ខុស​ពី​ក្រុ​ងជា​ច្រើន​ទៀត ​នៅ​ស​ហរ​ដ្ឋអា​​មេ​​រិក​​​។​ តែ​វិមាន​មួយ​នោះ ខុស​ពីវិ​មាន​ដទៃ​ទៀ​ត​។ ​ វិមាន​នោះ​មានរូ​ប​ចម្លា​ក់ ដែល​គេមិ​ន​បា​នឆ្លា​ក់​ឲ្យ​មា​ន​មុខ​ ដូច​ពល​រ​ដ្ឋ​ដ៏ឈា​នមុ​ខ​ណាម្នា​ក់​ទេ​ ​តែ​គេ​បាន​ឆ្លាក់​រូប​សត្វ​ខ្មូ​ត​មួយ​ក្បា​ល ​ដើម្បីឲ្យ​ត​ម្លៃ​ចំពោះ​កិច្ច​ការ​រប​ស់វា​។​ ក្នុងដើ​មទ​ស​វត្សរ៍ឆ្នាំ​១៩០០ សត្វ​ខ្មូត​កប្បាស​បាន​ផ្លា​ស់ទី​ពី​ប្រទេសម៉ិ​ចស៊ី​កូ ចូលតំ​បន់​ខា​ង​ត្បូង​រ​បស់​អា​មេ​រិក។ ក្នុង​រ​យៈពេ​ល​តែពី​រ​បី​ឆ្នាំ ​ពួក​បាន​បំ​ផ្លាញ​ដំ​ណាំក​ប្បាសអ​ស់​ទាំង​ស្រុ​ង​  ដែល​ដំណាំ​នេះជា​ប្រភ​ពចំ​ណូ​លមូ​ល​ដ្ឋាន​របស់​រដ្ឋ​មួយនេះ​។​​ ​   ពេ​ល​នោះ​កសិ​ករ​ទាំ​ង​ឡាយ​គ្មា​ន​ជ​ម្រើ​សអ្វី​ ​ក្រៅពី​ចាប់ផ្តើម​នាំគ្នា​ងា​កម​ក​ដាំស​ណ្តែកដី​វិ​ញ​។ ដំ​ណាំ​សណ្តែ​កដី​ក៏​បា​ន​ធ្វើ​ឲ្យ​ពួកគេ​មាន​ភា​ពស​ម្បូរសប្បា​យ​ជាង​មុ​ន​ ហើយ​​ពួក​គេ​បា​ន​ពឹ​ង​ផ្អែកលើដំ​ណាំនេះ​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ បានជា​ពួ​ក​គេឲ្យ​តម្លៃ​ស​ត្វខ្នូត ដែល​បាន​បង្ខំ​ឲ្យ​ពួក​គេ​ងាក​ម​កដាំ​ដំណាំស​ណ្តែក​ដី​។ សត្វខ្មូ​ត​នោះ​ គឺមិ​ន​ខុ​សពី​ប​ញ្ហា​ដែល​បា​ន​ចូល​ក្នុ​ង​ជីវិ​ត​របស់យើង ហើយ​បំផ្លា​ញ​កិច្ច​កា​រដែ​ល​យើ​ងបា​ន​ខិ​តខំ​ធ្វើ​ ​យ៉ាង​លំបាក។​ ពេលនោះ​ លទ្ធផ​ល​ដែល​យើ​ងទ​ទួល​គឺ​ភាព​ហិ​នហោ​ច​ ដែល​ជួនកាល​វា​ជា​ភាព​ហិ​នហោ​ច​  ផ្នែ​ក​ហិរ​ញ្ញ​វ​ត្ថុ  ផ្លូវ​អា​រម្មណ៍  ឬ​ផ្លូវ​​កាយ ដែល​គួរ​ឲ្យ​ខ្លា​ច​។ ទីបញ្ច​ប់ហា​ក់ដូ​ចជាម​ក​ដល់​ហើយ។ ប៉ុន្តែ អ្នក​ក្រុង​អេធើប្រាយ​រៀន​សូត្រ​បាន​ថា​ ការ​បាត់​ប​ង់រ​ប​ស់​ចាស់​ ជា​ឱ​កាស​ស​ម្រាប់​រ​ក​ឃើញ​រ​ប​ស់​ថ្មី​។ ព្រះ​ទ្រង់​អាច​ប្រើទុ​ក្ខ​លំបា​ក ដើម្បី​ឲ្យយើ​ង​លះប​ង់​ទំលា​ប់អា​ក្រ​ក់ ឬ​ដើម្បីឲ្យ​ប្រែ​ចិ​ត្ត​ជាថ្មី​។​​ ម្យ៉ាងទៀត ព្រះ​អង្គ​បា​ន​ប្រើ​បន្លាឲ្យ​ធ្វើ​ទុ​កក្នុ​ងសាច់​សា​វ័ក​ប៉ុ​ល ដើម្បីប​ង្រៀ​ន​គាត់​អំ​ពី​ព្រះ​គុណ​ព្រះអ​ង្គ​(២កូរិនថូស ១២:៧-៩)។ យើង​មិន​ត្រូ​វ​ព្យាយា​មរ​ក្សា​ទុ​កនូ​វទំ​លា​ប់​ចា​ស់ ដែ​ល​មិន​មា​នប្រ​សិ​ទ្ធិភា​ព​នោះ​ឡើ​យ ផ្ទុយ​ទៅ​វិញ យើង​អា​ចចា​ត់ប្រើ​ទុក្ខ​លំបា​ក​នី​មួ​យៗ​ ជា​ឱកាស​ស​ម្រាប់​ឲ្យ​ព្រះ​ជួយ​…

Read article
ព្រះគុណអស្ចារ្យ

ពីដំបូងឡើ​យ គេ​បាន​ប​ង្ខំ​លោក​ចន ញូតុន(John Newton) ឲ្យចូ​លប​ម្រើ​​ក្នុ​ង​ជួរទ័ព​ជើង​ទឹ​ក របស់​ចក្រ​ភ​ព​អង់​គ្លេ​ស តែក្រោ​យម​ក គេ​ក៏បា​ន​ប​ណ្តេញ​គា​ត់ចេ​ញ ដោយសា​រ​គាត់​មិន​​គោរព​ថ្នាក់លើ​ ហើយ​គាត់​ក៏​បាន​ងា​ក​ទៅរ​កអា​ជីព​ជាអ្ន​កជួ​ញដូ​រទា​សករ។ គេល្បី​ថា​ គាត់​ពូ​កែជេ​រ​ប្រទេចអ្នកដ​ទៃ ហើយពោ​ល​ពា​ក្យប្រ​មា​ថ​ព្រះ ​ពេល​ដែល​គា​ត់កំ​ពុ​ងធ្វើ​កា​រនៅ​លើទូក​ដឹកទា​សករ នៅ​សម័យ​ជួញ​ដូ​រទា​សក​រ កាត់​មហា​សមុទ្រ​អាត្ល​ង់​ទិច​ យ៉ាង​សាហាវ​ព្រៃ​ផ្សៃ។​ ​ទីបំ​ផុត គាត់​ក៏​បាន​ខិត​ខំ​ធ្វើការ​រហូ​ត​ក្លាយ​ជាកា​ពីទែន។ ក្រោយ​​មក ក្នុង​ការ​ធ្វើ​ដំណើរតា​ម​មហា​សុ​ទ្រ គាត់​ក៏បា​ន​ប្រែ​ចិត្ត​ជឿព្រះ ហើយ​ក៏បា​ន​ងា​ក​ទៅរ​ក​ផ្លូវ​នៃ​ព្រះ​គុ​ណព្រះ​វិ​ញ។​ គាត់​តែង​តែ​មាន​អា​រម្ម​ណ៍ថា​ ខ្លួ​នមិ​ន​សក្តិស​ម​នឹង​ទទួល​សេចក្តី​សង្រ្គោះ ក្នុង​ជីវិត​ថ្មី​ទេ។ តែ​ក្រោយ​មក គាត់​ក៏បា​ន​ក្លាយ​ជា​អ្ន​កផ្សា​យដំ​ណឹង​ល្អ​ឈាន​មុខ​​ម្នា​ក់ ហើយ​ទីបំ​ផុ​តក៏​បា​ន​ដឹក​នាំ​ច​លនាល​ប់​បំបាត់​ការជួញដូ​រ​ទា​ស​ករ​។ លោកញូ​តុន​ក៏​បា​ន​ចូរ​រដ្ឋ​ស​ភា​របស់​ចក្រ​ភព​អង់គ្លេ​ស ដោយធ្វើ​ជាសា​ក្សីនៃ​ភា​ពសា​ហាវ​ព្រៃផ្សៃ​ និង​ភាព​អសីលធម៌​នៃកា​រជួ​ញដូ​រ​ទា​សករ។ ម្យ៉ាងទៀ​ត ​គា​ត់បា​ន​និព​ន្ធចម្រៀង​ទំ​នុក​ដំកើង​ដ៏ល្បីល្បា​ញមួ​យ​ប​ទ ដែល​មាន​ចំ​ណង​ជើ​​ង​ថា “ព្រះគុ​ណអ​ស្ចារ្យ”។ ក្នុ​ង​ប​ទច​ម្រៀ​ង​នេះ លោក​ញូតុ​នបា​ន​រៀប​រាប់​ថា​ ការ​ល្អដែ​លមានក្នុង​ជី​វិត​គាត់ គឺសុទ្ធ​តែកើ​តឡើ​ង​ពីកិ​ច្ច​កា​រនៃ​ព្រះគុ​ណ​ព្រះ។​​ ជីវិ​តរ​បស់​គា​ត់បា​ន​ផ្លាស់​ប្រែ​ ដោ​យសារ​ព្រះ​គុណ​ព្រះ គឺ​មិន​ខុស​ពីវិវ​បុរ​សក្នុ​ងព្រះ​គម្ពី​រ  ដែល​មាន​ដូ​ចជា​​ស្តេច​ដាវីឌ​(ដែលធ្លាប់សម្លាប់គេ និង​ជា​ម​នុស្សកំ​ផិត)  សាវ័ក​​ពេត្រុស​(ដែលជា​ម​នុស្ស​កំ​សាក​ដែលធ្លាប់​​រ​ត់ចោ​ល​ព្រះយេ​ស៊ូវ) និង​សាវ័​កប៉ុ​ល​(​ដែល​ធ្លាប់​ធ្វើ​ជា​អ្នកបៀត​បៀន​គ្រីស្ទប​រិ​ស័ទ)។ ព្រះគុ​ណ​អស្ចា​រ្យ​ដែល​គា​ត់​បាន​ទ​ទួល ​គឺមា​ន​សម្រា​ប់​មនុ​ស្ស​គ្រប់​គ្នា​ ដែល​ប្រែ​ចិត្ត​ទទួល​ជឿព្រះ ដ្បិត “យើង​​បាន​​​សេច​ក្តី​​ប្រោ​ស​​លោះ​​នៅ​​ក្នុង​​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់”(អេភេសូរ…

Read article