ភាពល្វីងជូរចត់
ពេលដែលស្វាមីរបស់អ្នកស្រីជែននី(Jenny) ចាកចោលគាត់ ទៅរួមរស់ជាមួយស្ត្រីម្នាក់ អ្នកស្រីជែននីបានស្បថថា គាត់នឹងមិនជួបប្រពន្ធក្រោយរបស់ប្តីគាត់ជាដាច់ខាត។ ប៉ុន្តែ ក្រោយមក គាត់ក៏បានដឹងថា ភាពល្វីងជូរចត់ដែលដក់ជាប់ក្នុងចិត្តគាត់ កំពុងតែបំផ្លាញទំនាក់ទំនងដែលកូនៗរបស់គាត់ មានជាមួយឪពុករបស់ពួកគេ បានជាគាត់ទូលសូមឲ្យព្រះអង្គជួយ ឲ្យគាត់អាចបោះជំហាន ឆ្ពោះទៅរកការជម្នះភាពល្វីងជូរចត់ ក្នុងស្ថានភាពដែលគាត់មិនអាចកែប្រែបាន។ បទគម្ពីរលោកុប្បត្តិ ជំពូក១៦ បានចែងអំពីប្តីប្រពន្ធមួយគូ ដែលព្រះទ្រង់បានសន្យាប្រទាន ឲ្យពួកគេមានកូនប្រុសម្នាក់។ ពេលនោះ នាងសារ៉ាយមិនបានទុកចិត្តទាំងស្រុងថា ព្រះទ្រង់នឹងប្រទានកូននោះ តាមព្រះបន្ទូលសន្យាទេ បានជានាងក៏បានឲ្យប្តីនាងមានកូនជាមួយនាងហាការ ដែលស្រីបម្រើ។ ពេលកូននោះកើតមក នាងហាការក៏បានមើលងាយនាងសារ៉ាយ(លោកុប្បត្តិ ១៦:៣-៤) ហើយនាងសារ៉ាយក៏មានចិត្តល្វីងជូរចត់(ខ.៥-៦)។ នាងហាការធ្លាប់តែធ្វើជាទាសករ ដែលគ្មានសិទ្ធិសេរីភាព តែនាងស្រាប់តែក្លាយជាមនុស្សពិសេស។ តើនាងសារ៉ាយបានឆ្លើយតបយ៉ាងដូចម្តេចខ្លះ? គឺនាងបានឆ្លើយតប ដោយស្តីបន្ទោសអ្នកដទៃ រួមទាំងលោកអាប់រ៉ាមជាប្តីផងដែរ(ខ.៥)។ តែក្រោយមក ព្រះបន្ទូលសន្យារបស់ព្រះក៏បានសម្រេច ពេលអ៊ីសាក់ចាប់កំណើត ១៤ឆ្នាំក្រោយមក។ សូម្បីតែ ពិធីជប់លៀងអបអរអ៊ីសាក់ក៏ត្រូវធ្វើឲ្យខូច ដោយសារអាកប្បកិរិយ៉ារបស់នាងសារ៉ាយ ដែលមានចិត្តល្វីងជូរចត់នោះផងដែរ(២១:៨-១០)។ នាងស៉ារ៉ាយមានការពិបាក ក្នុងការទទួលយកផលវិបាកនៃការសម្រេចចិត្ត ឲ្យលោកអាប់រ៉ាមមានកូនជាមួយនាងហាការ មុនពេលព្រះទ្រង់សម្រេចព្រះបន្ទូលសន្យា។ មានតែការអស្ចារ្យនៃព្រះគុណព្រះប៉ុណ្ណោះ ដែលអាចកែប្រែអត្តចរិករបស់នាងបាន ហើយអ្វីៗក៏នឹងមានការផ្លាស់ប្តូរទន្ទឹមនឹងនោះផងដែរ។ នាងសារ៉ាយបានសម្រេចចិត្តជ្រុលហួសទៅហើយ គឺមិនអាចបកក្រោយបានទេ ប៉ុន្តែ…
Read articleឱព្រះយេស៊ូវដ៏សុភាព
លោកឆាល វេសលី(Charles Wesley ឆ្នាំ១៧០៧-១៧៨៨) ជាអ្នកផ្សាយដំណឹងល្អរបស់ពួកជំនុំមេតូឌីស ដែលបាននិពន្ធបទចម្រៀងទំនុកដំកើង និងកំណាព្យបរិសុទ្ធ ជាង៩ពាន់បទ ដែលមានដូចជាបទ “ឱ ខ្ញុំចង់បានអណ្តាតមួយពាន់” ជាដើម។ បទទំនុកដំកើងទាំងនោះ ជាបទចម្រៀងដ៏ល្អក្រៃលែង សម្រាប់ច្រៀងសរសើរដំកើងព្រះ។ ប៉ុន្តែ កំណាព្យរបស់គាត់ ដែលមានចំណងជើងថា “ឱ ព្រះយេស៊ូវដ៏សុភាព ដ៏ស្លូតត្រង់” ដែលបានបោះពុម្ភផ្សាយលើកទីមួយ ក្នុងឆ្នាំ១៧៤២ ជាសេចក្តីអធិស្ឋានដ៏ស្ងាត់ស្ងៀមរបស់ក្មេងម្នាក់ ដែលឆ្លុះបញ្ចាំងអំពីរបៀបដែលយើងគ្រប់គ្នា គួរចូលទៅរកព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់ និងដោយជំនឿដ៏សាមញ្ញ។ កំណាព្យនេះ មានខ្លឹមសារដូចតទៅ ទូលបង្គំស្រឡាញ់ព្រះយេស៊ូវ ទ្រង់ជាកូនចៀមដ៏សុភាព ទូលបង្គំនៅក្នុងព្រះហស្តរបស់ព្រះអង្គ ដែលពេញដោយព្រះគុណ ឱព្រះសង្រ្គោះ សូមកែប្រែជីវិតទូលបង្គំ ឲ្យបានល្អដូចព្រះអង្គ សូមគង់នៅក្នុងចិត្តទូលបង្គំ។ ពេលដែលពួកសាវ័ករបស់ព្រះយេស៊ូវមួយចំនួន បានប្រកែកគ្នា អំពីមុខតំណែងដែលពួកគេនឹងទទួល ក្នុងនគរព្រះ ព្រះអង្គក៏បាន ហៅកូនក្មេងតូច១មក ដាក់នៅកណ្តាលពួកគេ រួចមានព្រះបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ”(ម៉ាថាយ ១៨:២-៣)។ កម្រមានក្មេងណា ដែលស្វែងរកមុខតំណែង ឬអំណាចណាស់។ ផ្ទុយទៅវិញ…
Read articleឈប់គិតពីពួកគេតទៅទៀត
ពេលដែលខ្ញុំទើបតែទទួលជឿព្រះ ខ្ញុំនៅមានការភ័យខ្លាចជាច្រើន។ ខ្ញុំខ្លាចពេលដែលព្រះយេស៊ូវយាងមកវិញ ព្រះអង្គនឹងបើកបង្ហាញឲ្យគេគ្រប់គ្នា ឃើញអំពើបាបទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត។ ប៉ុន្តែ សព្វថ្ងៃ ខ្ញុំដឹងថា ព្រះអង្គបានសម្រេចព្រះទ័យមិននឹកចាំអំពើបាបណាមួយ របស់ខ្ញុំទៀតទេ។ ព្រះអង្គបានកប់អំពើបាបរបស់ខ្ញុំ នៅក្នុងបាទសមុទ្រដ៏ជ្រៅ ហើយនឹងមិនបើកកកាយ យកមកពិនិត្យសើរើឡើងវិញឡើយ។ អ្នកស្រីអេមី ខាម៉ៃឃល(Amy Carmichael) បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា “កាលពីពីរបីថ្ងៃមុន ខ្ញុំបានសញ្ជឹងគិត អំពីអតីតកាល ដោយទុក្ខព្រួយក្នុងចិត្ត ដោយសារខ្ញុំមានអំពើបាប និងកំហុសជាច្រើនរាប់មិនអស់។ ខ្ញុំក៏បានអានបទគម្ពីរ អេសាយ ជំពូក៤៣ ហើយក្នុងខ.២៤ និង២៥ ខ្ញុំក៏បានដឹងខ្លួនថា “ព្រះអង្គបានផ្ទុកអំពើបាបរបស់ខ្ញុំ ហើយព្រះអង្គនេះហើយ ជាអ្នកដែលលុបអំពើរំលងរបស់ខ្ញុំចេញ ដោយយល់ដល់ព្រះអង្គទ្រង់ ហើយព្រះអង្គមិននឹកចាំអំពើបាបរបស់ខ្ញុំទៀតឡើយ”។ ជាការពិតណាស់ ពេលព្រះអម្ចាស់យើងទ្រង់យាងមកវិញ ព្រះអង្គ “នឹងយកអស់ទាំងអំពើលាក់កំបាំង ដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនិងបើកសំដែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង នោះគ្រប់គ្នានឹងបានសេចក្តីសរសើរពីព្រះរៀងខ្លួន”(១កូរិនថូស ៤:៥)។ នៅថ្ងៃនោះ ភ្លើងនឹងសាកមើលការដែលម្នាក់ៗ ធ្វើឲ្យដឹងជាយ៉ាងណា ហើយយើងនឹងបានរង្វាន់ ឬមានការខូចខាត តែយើងដែលជាអ្នកជឿព្រះ នឹងមិនទទួលការជំនុំជម្រះ សម្រាប់អំពើបាបរបស់យើងឡើយ(៣:១១-១៥)។ ព្រះទ្រង់ជ្រាបថា…
Read articleយក្សតូចតាច
មានពេលមួយ ពួកកងទ័ពអ៊ីស្រាអែលមានការភ័យខ្លាចខ្មាំងសត្រូវម្នាក់ ដែលមានមាឌធំខ្ពស់ដូចយក្ស កំពុងបោះជំហានវែងៗ ចូលក្នុងជ្រលងភ្នំអេឡា។ គាត់មានកម្ពស់ជិត៣ម៉ែត្រ ហើយពាក់អាវក្រោះដែលធ្វើពីបន្ទះលង្ហិនតូចៗជាច្រើនសន្លឹក ដែលចាំងពន្លឺថ្ងៃយ៉ាងភ្លឺរលោង។ ដងលំពែងរបស់គាត់ មានរំទៅដោយខ្សែ ដើម្បីកាលណាគាត់ចោលវាទៅរកសត្រូវ នោះវាវិលកាត់តាមខ្យល់ ទៅកាន់តែឆ្ងាយ ហើយចំគោលដៅបានល្អ។ ដូចនេះ មើលទៅកូលីយ៉ាត ដូចជាគ្មាននរណាអាចប្រយុទ្ធឈ្នះគាត់បានឡើយ។ ប៉ុន្តែ ដាវីឌដឹងថា នរណាខ្លាំងជាងកូលីយ៉ាត។ ថ្វីដ្បិតតែកូលីយ៉ាតមានមាឌធំដូចយក្ស ហើយធ្វើកាយវិការដូចយក្សក៏ដោយ ក៏គាត់នៅតែមានភាពតូចទៀបណាស់ បើធៀបនឹងព្រះដ៏មានព្រះជន្មរស់។ ដាវីឌមានការយល់ដឹងដ៏ត្រឹមត្រូវ អំពីព្រះ និងអំពីស្ថានភាពពេលនោះ។ គាត់ដឹងថា កូលីយ៉ាតជាអ្នកដែលបន្ទាបបន្ថោកកងទ័ពរបស់ព្រះដ៏មានព្រះជន្មរស់(១សាំយ៉ូអែល ១៧:២៦)។ គាត់ក៏បានចេញទៅតទល់នឹងកូលីយ៉ាត ដោយមានជំនឿចិត្ត ដោយស្លៀកខោអាវពួកគង្វាល ហើយអាវុធរបស់គាត់ គឺមានតែដំបងមួយ គ្រួស៥គ្រាប់ និងដង្ហក់មួយ។ គាត់មិនបានទុកចិត្តលើរបស់អ្វីដែលគាត់មានទេ តែបានទុកចិត្តលើព្រះដែលគង់នៅជាមួយគាត់(ខ.៤៥)។ តើពេលនេះអ្នកកំពុងប្រឈមមុខដាក់បញ្ហា ដែលធំហើយពិបាកដូចកូលីយ៉ាតឬ? អ្នកប្រហែលជាកំពុងជួបស្ថានភាពដែលមិនអាចដោះស្រាយបាន នៅកន្លែងធ្វើការ ឬមានការពិបាកផ្នែកហិរញ្ញវត្ថុ ឬមួយមានទំនាក់ទំនងដែលបែកបាក់។ ប៉ុន្តែ កាលណាយើងមានព្រះហើយ នោះបញ្ហាគ្រប់យ៉ាងសុទ្ធតែតូចតាច បើធៀបជាមួយនឹងព្រះអង្គ។ គ្មានការអ្វីដែលធំពេក ដែលព្រះអង្គមិនអាចជួយបាននោះឡើយ។ ពាក្យលើកទឹកចិត្តរបស់លោកឆាល វេសលី ដែលជាអ្នកនិពន្ធបទចម្រៀងទំនុកបរិសុទ្ធបានរំឭកយើងថា “សេចក្តីជំនឿ…
Read articleកើតមកសម្រាប់ជួយសង្រ្គោះ
បន្ទាប់ពីពួកភារវករ បានវាយប្រហារធ្វើឲ្យអាគារភ្លោះដួលរលំ នៅទីក្រុងញូយ៉ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អ្នកស្រីស៊ីនធា អូតតូ(Cynthia Otta) បានដឹកនាំក្រុមឆ្កែស្វែងរក និងជួយសង្រ្គោះមនុស្ស ដែលបាត់ខ្លួនក្នុងហេតុការណ៍នោះ។ ជាច្រើនឆ្នាំក្រោយមក នាងក៏បានបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនសុនកបម្រើការ ដែលនៅទីនោះ គេបានយកកូនឆ្កែមកបង្រៀនជំនាញពិសេស ដើម្បីត្រៀមពួកគេសម្រាប់ជួយជនរងគ្រោះនៃគ្រោះមហន្តរាយណាមួយ។ អ្នកស្រីស៊ីនធាក៏បានមានប្រសាសន៍ អំពីសត្វឆ្កែជួយសង្រ្គោះទាំងនោះថា “មានកិច្ចការជាច្រើន ដែលយើងបានប្រើសត្វឆ្កែឲ្យធ្វើ … ហើយពួកវាអាចជួយសង្រ្គោះជីវិតមនុស្សបាន”។ គាត់បានមានប្រសាសន៍ទៀតថា ថ្ងៃណាមួយ កូនឆ្កែទាំងនេះ នឹងក្លាយជាជំនួយដ៏សំខាន់ សម្រាប់មនុស្ស ដែលស្ថិតក្នុងស្ថានភាពដែលគំរាមកំហែងដល់ជីវិត។ ពួកវា “បានកើតមក” សម្រាប់ជួយអ្នកដទៃ។ យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីព្រះមែស៊ី ដែលបានប្រសូត្រមក ដើម្បីជួយសង្រ្គោះមនុស្សជាតិ ឲ្យរួចអំពីទោសនៃអំពើបាប។ ព្រះអង្គល្អលើសអ្វីៗទាំងអស់ នៅលើលោកិយនេះ។ កាលពីជាង២ពាន់ឆ្នាំមុន ព្រះទ្រង់បានយាងមកយកកំណើតជាមនុស្ស ដើម្បីជួយសង្រ្គោះយើង ព្រោះយើងមិនអាចជួយសង្រ្គោះខ្លួនឯងបានឡើយ។ ពេលព្រះយេស៊ូវយកកំណើតជាមនុស្ស ព្រះអង្គបានជ្រាប ហើយបានប្រកាសថា ព្រះអង្គបានប្រសូត្រមក ដើម្បីជួយសង្រ្គោះមនុស្សជាតិ(យ៉ូហាន ១២:២៧)។ គឺដូចមានសេចក្តីចែងថា “ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង”(ម៉ាកុស ១០:៤៥)។…
Read articleសំបុត្រដ៏អស្ចារ្យ
យូរៗម្តង ខ្ញុំនិងភរិយារបស់ខ្ញុំបើកមើលប្រអប់សំបុត្រ ឃើញស្រោមសំបុត្រមួយដែលគេមិនបានសរសេរអ្វីពីលើ។ ពេលយើងបើកស្រោមសំបុត្រនោះ យើងឃើញ “សំបុត្រ” មួយច្បាប់ ដែលមិនមានសរសេរអក្សរអ្វី ក្រៅពីគំនូសពណ៌ចម្រុះ ដែលគេបានគូសដោយប្រើប៊ិចពណ៌។ “សំបុត្រ”ទាំងនោះ បានធ្វើឲ្យយើងទាំងពីរមានអារម្មណ៍កក់ក្តៅណាស់ ព្រោះជាសំបុត្ររបស់ខេធី(Katie) ចៅស្រីរបស់យើង ដែលជាសិស្សសាលាមត្តេយ្យ កំពុងរស់នៅក្នុងរដ្ឋផ្សេង។ ទោះបីជានាងមិនបានសរសេរអ្វីក៏ដោយ ក៏សំបុត្រនេះបានប្រាប់យើងថា នាងស្រឡាញ់យើង ហើយកំពុងគិតអំពីយើងផង។ យើងគ្រប់គ្នាសុទ្ធតែឲ្យតម្លៃ និងចូលចិត្តសំបុត្រដែលមនុស្សជាទីស្រឡាញ់របស់យើង បានផ្ញើមក។ ហេតុនេះហើយបានជាយើងមានការលើកទឹកចិត្តយ៉ាងខ្លាំង ពេលដែលបានដឹងថា ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ បានផ្ញើសំបុត្រមួយមកយើងរាល់គ្នា ដែលយើងបានហៅសំបុត្រនោះថា ព្រះគម្ពីរបរិសុទ្ធ។ ព្រះគម្ពីរមិនគ្រាន់តែមានតម្លៃ ដោយសារមានពាក្យពេចន៍ដ៏មានអំណាច ការប្រៀនប្រដៅ និងប្រាជ្ញាប៉ុណ្ណោះឡើយ។ នៅក្នុងចំណោមរឿងទាំងអស់ ការបង្រៀន និងការនាំផ្លូវ ដែលមានចែងក្នុងព្រះគម្ពីរ អ្វីដែលសំខាន់បំផុតនោះ គឺព្រះរាជសារដែលបានចែងថា ព្រះទ្រង់ស្រឡាញ់យើង ហើយមានផែនការដ៏អស្ចារ្យសម្រាប់ជីវិតយើង។ ព្រះគម្ពីរបានប្រាប់យើង អំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ នៅក្នុងការមើលថែរជីវិតរបស់យើង(ទំនុកដំកើង ១៣៩) បំពេញសេចក្តីត្រូវការរបស់យើង(ម៉ាថាយ ៦:៣១-៣៤) លើកទឹកចិត្តយើង(២កូរិនថូស ១:៣-៤) ហើយសង្រ្គោះយើង តាមរយៈការលះបង់ព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ(រ៉ូម ១:១៦-១៧)។ ព្រះអង្គបានស្រឡាញ់យើង…
Read article