យក្សតូចតាច

មាន​ពេ​លមួ​យ ពួក​កង​ទ័​ព​អ៊ី​ស្រាអែ​លមា​ន​កា​រ​ភ័​យ​ខ្លាចខ្មាំង​​សត្រូ​​​វ​ម្នា​ក់ ដែល​មាន​មា​ឌ​​ធំខ្ពស់​ដូច​យ​ក្ស​ កំពុង​បោះ​ជំ​ហានវែ​ងៗ ​ចូល​ក្នុ​ងជ្រ​ល​ង​ភ្នំ​អេឡា។ គាត់​មា​ន​កម្ព​ស់ជិ​ត​៣ម៉ែត្រ ហើយ​ពា​ក់​អាវ​ក្រោះ​ដែ​លធ្វើ​ពី​បន្ទះល​ង្ហិន​តូ​ច​ៗជា​ច្រើន​ស​ន្លឹក​ ដែល​​​ចាំងពន្លឺថ្ងៃ​យ៉ាងភ្លឺរលោង​​។ ​ដងលំ​ពែង​រប​ស់​គា​ត់ មាន​រំទៅ​ដោយ​ខ្សែ ​ដើម្បីកា​លណា​គា​ត់​ចោល​វា​ទៅរ​កស​ត្រូ​វ នោះ​វាវិ​ល​កាត់​តាម​ខ្យល់ ទៅកា​ន់​តែឆ្ងាយ ហើយ​ចំគោ​ល​ដៅបា​នល្អ។​ ​ដូច​នេះ មើល​ទៅ​កូលី​យ៉ាត ដូច​ជា​គ្មាននរណាអា​ច​ប្រ​យុទ្ធ​ឈ្នះ​គា​ត់បា​ន​ឡើ​យ។

ប៉ុន្តែ ដាវី​ឌដឹ​ង​ថា នរណា​ខ្លាំង​ជា​ង​កូលី​យ៉ាត។ ថ្វី​ដ្បិត​តែ​កូលី​យ៉ាតមា​ន​មា​ឌធំ​ដូ​ចយ​ក្ស​ ហើយ​ធ្វើ​កា​យ​វិកា​រ​ដូច​យ​ក្ស​ក៏ដោ​​យ ក៏គា​ត់នៅ​តែ​មាន​ភា​ពតូ​ច​ទៀប​ណា​ស់ បើធៀ​ប​នឹង​ព្រះ​ដ៏​មា​ន​ព្រះជន្មរ​ស់​។ ដាវីឌ​មាន​កា​រ​យល់​ដឹ​ង​ដ៏ត្រឹ​ម​ត្រូ​វ អំពី​ព្រះ និង​អំពី​ស្ថាន​ភាព​ពេល​នោះ​។​   គាត់ដឹ​ងថា  កូលីយ៉ាត​ជា​អ្នក​ដែ​ល​ប​ន្ទាប​បន្ថោក​កង​ទ័​ព​​រប​ស់​ព្រះ​ដ៏​មា​ន​ព្រះជ​ន្ម​រ​ស់​(១សាំយ៉ូអែល ១៧:២៦)។ គាត់​ក៏បា​ន​ចេ​ញ​ទៅ​ត​ទល់​នឹ​ង​កូ​លី​យ៉ា​ត ដោយ​មា​នជំ​នឿ​ចិត្ត ដោយស្លៀ​កខោ​អា​វពួ​កគ​ង្វា​ល  ហើយអា​វុធ​រប​ស់គា​ត់​  គឺមា​ន​​តែដំបង​មួយ គ្រួស​​៥គ្រា​ប់​ និង​ដ​ង្ហក់​មួ​យ​។​ គាត់​មិន​បា​ន​ទុក​ចិ​ត្ត​លើ​របស់អ្វី​ដែ​ល​គាត់​មា​ន​ទេ ​តែបា​នទុ​ក​ចិ​ត្ត​លើ​ព្រះដែល​គ​ង់​នៅជា​មួយ​គាត់​​(ខ.៤៥)។

តើពេ​ល​នេះ​អ្ន​ក​កំពុ​ង​ប្រ​ឈម​មុ​ខ​ដា​ក់​បញ្ហា​ ដែល​ធំ​ហើយ​ពិ​បាក​ដូ​ច​កូលីយ៉ាត​ឬ​? អ្នក​ប្រហែលជា​កំ​ពុង​ជួ​ប​ស្ថាន​ភា​ព​ដែល​មិ​ន​អា​ចដោះ​ស្រា​យ​បា​ន នៅក​ន្លែ​ង​ធ្វើ​កា​រ ឬ​មាន​កា​រ​ពិបាក​ផ្នែកហិ​រញ្ញវត្ថុ ឬ​មួ​យ​មា​នទំ​នា​ក់ទំ​ន​ង​ដែល​បែ​ក​បា​ក់។​ ​ប៉ុន្តែ កាល​ណាយើ​ង​មា​ន​ព្រះហើ​យ នោះបញ្ហាគ្រ​ប់​យ៉ា​ងសុ​ទ្ធ​តែ​តូ​ចតា​ច បើ​ធៀប​ជាមួ​យ​នឹង​ព្រះ​អង្គ​​។ គ្មានការអ្វីដែលធំពេក ដែលព្រះអង្គមិនអាចជួយបាននោះឡើយ។ ពាក្យលើកទឹកចិត្តរបស់លោកឆាល វេសលី ដែលជាអ្នកនិពន្ធបទចម្រៀងទំនុកបរិសុទ្ធបានរំឭកយើងថា “សេចក្តីជំនឿ ឱសេចក្តីជំនឿដ៏មានអំណាច ដែលជឿជាក់លើព្រះបន្ទូលសន្យា ហើយសម្លឹងឆ្ពោះទៅរកព្រះ​ ក៏សើចដាក់ការអ្វីដែលយើងមិនអាចធ្វើកើត ហើយស្រែកឡើងថា ព្រះអង្គនឹងសម្រេចកិច្ចការនោះ”។ ព្រះទ្រង់អាចរំដោះអ្នកឲ្យរួចពីបញ្ហារបស់អ្នក តាមបំណងព្រះទ័យព្រះអង្គ ហើយព្រះអង្គអាចសម្រេចការនោះ តាមរបៀបដែលអ្នកមិននឹកស្នានដល់។-Poh Fang Chia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles