កិច្ចការនៃសន្តិភាព
គេមិននឹកស្មានថា ព្រះវិហារដ៏តូចមួយ ក្នុងក្រុងអ៊ុមបាហ្គ័រ រដ្ឋតិចសាស់ ជាកន្លែងដែលមានស្នាដៃសិល្បៈអន្តរជាតិនោះទេ។ ប៉ុន្តែ ពេលដែលសង្រ្គាមលោកលើកទី២ កំពុងឆ្ពោះទៅរកទីបញ្ចប់ មានអ្នកទោសសង្រ្គាម ដែលជាជនជាតិអ៊ីតាលី៧នាក់ នៅក្នុងជំរុំឃុំឃាំងដ៏ធំមួយ នៅក្បែរព្រះវិហារនោះ ត្រូវបានគេជ្រើសរើសឲ្យជួយតុបតែងជញ្ជាំងឥដ្ឋរបស់ព្រះវិហារនោះ ដែលនៅទទេនៅឡើយ។ អ្នកទោសសង្រ្គាមទាំងនោះមានការស្ទាក់ស្ទើរ មិនចង់ជួយជនជាតិអាមេរិកដែលជាអ្នកឃុំឃាំងពួកគេទេ ប៉ុន្តែ ពួកគេបានយល់ព្រមជួយ ដោយដាក់លក្ខខណ្ឌថា គេត្រូវចាត់ទុកការប្រឹងប្រែងរបស់ពួកគេ ជាការបរិច្ចាកចំពោះការរាប់អានគ្នាជាបងប្អូន និងការយោគយល់គ្នា ក្នុងនាមជាគ្រីស្ទបរិស័ទ។ តែខណៈពេលដែលពួកគេកំពុងគូរូបគំនូរ និងឆ្លាក់រូប ដែលស្តីអំពីពិធីលៀងព្រះអម្ចាស់ ពួកគេស្រាប់តែមានអារម្មណ៍ល្អ បង្ហូរចេញមកក្នុងចំណោមពួកគេ ដោយឯកឯង។ ពួកគេក៏ឈប់និយាយគ្នា អំពីសង្រ្គាម និងអតីតកាល ព្រោះពួកគេដឹងថា ខ្លួនកំពុងនៅទីនោះ ដើម្បីធ្វើកិច្ចការនៃសន្តិភាព និងសេចក្តីស្រឡាញ់។ ជីវិតរបស់យើងមានបញ្ហាជាច្រើន ដែលធ្វើឲ្យយើងពិបាកនឹងស្គាល់សន្តិភាពរបស់ព្រះ។ យើងអាចមានអារម្មណ៍ថា ខ្លួនកំពុងជាប់ឃុំ ដោយអារម្មណ៍ដ៏ពិបាក ដោយទំនាក់ទំនងដែលល្អក់កករ និងដោយកាលៈទេសៈ ដែលទាល់ច្រកជាដើម។ ប៉ុន្តែ សន្តិភាពអាចរំដោះយើងចេញ មិនថាយើងនៅទីកន្លែងណា ឬនៅពេលណាក៏ដោយ។ សាវ័កយ៉ាកុបបានរំឭកយើងថា “ប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា…
Read articleតើអ្នកសាបព្រោះអ្វី?
នៅសកលវិទ្យាល័យរបស់ខ្ញុំ មានប៉មនាឡិការធំមួយ ដែលនៅលើនោះ មានរូបចម្លាក់ផុសមួយ ដែលគេបានដាក់លម្អ ដែលមានចំណងជើងថា អ្នកសាបព្រោះ។ នៅក្រោមរូបចម្លាក់នោះ គេបានឆ្លាក់បទគម្ពីរកាឡាទី ៦:៧ ដែលចែងថា “ពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”។ សាកលវិទ្យាល័យរដ្ឋមីឈីហ្គិន នៅតែនាំមុខគេ ក្នុងការស្រាវជ្រាវផ្នែកកសិកម្ម ប៉ុន្តែ ទោះបីជាបច្ចេកទេសនៃការដំាដំណាំ និងផលិតផលកសិកម្មមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏គេមិនអាចធ្វើឲ្យគ្រាប់ពោតបង្កើតផលចេញជាផ្លែសណ្តែកបានឡើយ។ ព្រះយេស៊ូវបានមានបន្ទូលជាពាក្យប្រៀបប្រដូចជាច្រើន អំពីការធ្វើចំការ ដើម្បីពន្យល់អំពីនគរព្រះ។ ក្នុងរឿងប្រៀបប្រដូចអំពីអ្នកព្រោះគ្រាប់ពូជ(ម៉ាកុស ៤) ព្រះអង្គបានប្រៀបប្រដូចព្រះបន្ទូលព្រះ ទៅនឹងគ្រាប់ពូជ ដែលគេបានសាបព្រោះ ក្នុងប្រភេទដីខុសៗគ្នា។ រឿងប្រៀបប្រដូចនេះ បានបង្ហាញថា កសិករម្នាក់នោះ បានព្រោះគ្រាប់ពូជដោយមិនរើសដី ដោយដឹងថា គ្រាប់ពូជខ្លះនឹងធ្លាក់ទៅកន្លែងដែលវាមិនអាចលូតលាស់បាន។ យើងក៏ត្រូវសាបព្រោះគ្រាប់ពូជល្អៗ ដោយមិនរើសទីកន្លែង និងពេលវេលា ដូចដែលព្រះយេស៊ូវបានធ្វើផងដែរ។ ព្រះទ្រង់ជាអ្នកទទួលខុសត្រូវ ចំពោះកន្លែងដែលគ្រាប់ពូជនោះធ្លាក់ចុះ និងចំពោះការលូតលាស់របស់វា។ អ្វីដែលសំខាន់នោះ គឺយើងបានសាបព្រោះគ្រាប់ពូជ។ ព្រះទ្រង់មិនសព្វព្រះទ័យឲ្យយើងទទួលផលផ្លែ ដែលជាសេចក្តីហិនវិនាសឡើយ ដូចនេះ ព្រះអង្គសព្វព្រះទ័យឲ្យយើងសាបព្រោះការអ្វីដែលល្អ ហើយត្រឹមត្រូវ(សុភាសិត ១១:១៨)។ សាវ័កប៉ុលក៏បានប្រើពាក្យប្រៀបប្រដូចនេះផងដែរ ពេលដែលគាត់ដាស់តឿនគ្រីស្ទបរិស័ទកុំឲ្យសាបព្រោះគ្រាប់ពូជនៃសេចក្តីពុករលួយ។ ផ្ទុយទៅវិញ យើងត្រូវសាបព្រោះគ្រាប់ពូជ…
Read articleផ្តោតទៅលើព្រះអង្គកាន់តែខ្លាំង ជាងខ្លួនឯង
ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាគ្រូគង្វាលរបស់ពួកជំនុំមួយកន្លែង លីបប៊ី(Libby)កូនស្រីខ្ញុំ បានសួរខ្ញុំថា “ប៉ា យើងមានឈ្មោះល្បីឬទេ?” ខ្ញុំក៏បានឆ្លើយថា “លីបប៊ី យើងមិនល្បីឈ្មោះទេ”។ នាងក៏បានគិតមួយសន្ទុះ ហើយនិយាយទាំងតូចចិត្តថា “ប៉ុន្តែ បើសិនជាមានមនុស្សជាច្រើនស្គាល់យើង នោះយើងល្បីហើយ!” ឱលីបប៊ីដ៏កំសត់អើយ! នាងមានអាយុទើបតែ៧ឆ្នាំសោះ ក៏មានបញ្ហាមួយ ដែលមនុស្សជាច្រើនកំពុងជួបប្រទះ ពេញមួយជីវិត។ គឺបញ្ញា ដែលពួកគេសួរខ្លួនឯងថា តើមាននរណាខ្លះឲ្យតម្លៃយើង ហើយតើយើងបានទទួលការទទួលស្គាល់ ដែលយើងសមនឹងទទួលឬទេ? ការចង់បានការទទួលស្គាល់ គឺមិនមែនជាកំហុសឆ្គងទេ បើសិនជាយើងនៅតែផ្តោតអារម្មណ៍ទៅលើព្រះយេស៊ូវ។ ប៉ុន្តែ ការគិតអំពីខ្លួនឯងពេក ធ្វើឲ្យយើងភ្លេចគិតអំពីព្រះអង្គ។ ក្នុងការរស់នៅ យើងមិនអាចផ្តោតទាំងស្រុង ទៅលើខ្លួនឯងផង និងទៅលើព្រះយេស៊ូវផងបានទេ។ ហេតុនេះហើយបានជាសាវ័កប៉ុលបានមានប្រសាសន៍ថា គាត់បានរាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់គាត់(ភីលីព ៣:៨)។ ពេលដែលសាវ័កប៉ុលត្រូវសម្រេចចិត្តថា ត្រូវជ្រើសរើសយកខ្លួនឯង ឬរើសយកព្រះយេស៊ូវ គាត់ក៏ជ្រើសរើសយកព្រះយេស៊ូវ ដោយជម្រុះចោលការអ្វីដែលនាំឲ្យគាត់គិតពីខ្លួនឯង ដើម្បីឲ្យគាត់អាចផ្តោតទៅលើការស្គាល់ព្រះយេស៊ូវ និងពិសោធនឹងទំនាក់ទំនងជាមួយព្រះអង្គ(ខ.៧-៨,១០)។ យើងក៏ត្រូវមានការសម្រេចចិត្តដូចគាត់ផងដែរ។ តើយើងត្រូវរស់នៅ ដើម្បីឲ្យគេចាប់អារម្មណ៍ចំពោះយើងឬ? ពុំនោះទេ តើយើងនឹងផ្តោតទៅលើការស្គាល់ និងការមានទំនាក់ទំនងជាមួយព្រះអង្គឲ្យបានកាន់តែជិតស្និទ្ធឬទេ?-Joe Stowell
Read articleសូមឲ្យខ្ញុំច្រៀងសរសើរ
ពេលមួយខ្ញុំបានសួរមិត្តភក្តិខ្ញុំ អំពីសុខទុក្ខរបស់ម្តាយគាត់។ គាត់ក៏បានប្រាប់ខ្ញុំថា ជម្ងឺបាត់ការចងចាំបានធ្វើឲ្យគាត់ភ្លេចឈ្មោះមនុស្សជាច្រើន និងបានភ្លេចអ្វីៗដែលបានកើតឡើងកាលពីមុន។ គាត់បាននិយាយទៀតថា ទោះបីជាមានបញ្ហាដូចនេះក៏ដោយ ក៏គាត់នៅតែអាចអង្គុយលេងព្យាណូ ដោយមិនចាំបាច់ប្រើក្រដាស់ភ្លេងជាជំនួយ ហើយគាត់បានលេងបទទំនុកបរិសុទ្ធបានយ៉ាងពិរោះ តាមការចងចាំរបស់គាត់។ កាលពី២៥០០ឆ្នាំមុន លោកប្លាតុង និងលោកអារីស្តូត ដែលជាទស្សនវិទូក្រិក នៅសម័យបុរាណបានសរសេរអំពីអំណាចរបស់តន្រ្តី ដែលអាចជួយ និងព្យាបាលជម្ងឺ។ ប៉ុន្តែ ជាច្រើនសតវត្សរ៍ មុនសម័យនោះ ព្រះគម្ពីរបរិសុទ្ធ មានខគម្ពីរជាច្រើន ដែលមានការជ្រួតជ្រាប ទៅដោយបទចម្រៀង ដែលរាប់ចាប់តាំងពីបទគម្ពីរដែលបានចែង អំពីលោកយូបាល ដែលជា “ឪពុកនៃពួកអ្នកលេងស៊ុង និងខ្លុយ”(លោកុប្បត្តិ ៤:២១) រហូតដល់បទគម្ពីរដែលចែងអំពីពួកអ្នកដែល “ច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃព្រះ និងទំនុករបស់កូនចៀម”(វិវរណៈ ១៥:៣)។ ដូចនេះ បណ្តាទំព័រនៃព្រះគម្ពីរបានបន្លឺសំនៀងដ៏ពិរោះនៃតន្រ្តី។ ជាញឹកញាប់ គេហៅកណ្ឌទំនុកដំកើងថា “កណ្ឌបទចម្រៀងនៃព្រះគម្ពីរ” ដែលនាំចិត្តយើង ឲ្យគិតដល់សេចក្តីស្រឡាញ់ និងភាពស្មោះត្រង់របស់ព្រះ។ បទគម្ពីរទំនុកដំកើងបានបញ្ចប់ ដោយពាក្យថា “គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ”(ទំនុកដំកើង ១៥០:៦) ដែលនេះជាការអញ្ជើញយើងម្តងហើយម្តងទៀត ឲ្យថ្វាយបង្គំព្រះ។ សព្វថ្ងៃនេះ យើងក៏ចាំបាច់ត្រូវឲ្យព្រះអង្គធ្វើការក្នុងចិត្តយើង…
Read articleនៅជាមួយព្រះអង្គរៀងរហូត!
ក្នុងឆ្នាំ១៨៥៩ ក្នុងអំឡុងពេលដ៏វឹកវរ មុនពេលសង្រ្គាមស៊ីវិលនៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) មានឱកាសឡើងថ្លែងសន្ទរកថា ទៅកាន់សមាគមន៍កសិកម្ម ក្នុងក្រុងមីវូគី រដ្ឋវីសខុនស៊ីន។ ពេលនោះ គាត់បានចែកចាយ អំពីរឿងរបស់ស្តេចនៅសម័យបុរាណមួយអង្គ ដែលស្វែងរកពាក្យសម្តី “ដែលនិយាយត្រូវ ហើយសមរម្យ សម្រាប់គ្រប់សម័យកាល និងគ្រប់ស្ថានភាពទាំងអស់”។ បណ្តាទីប្រឹក្សាដ៏ឆ្លាតវ័យរបស់ទ្រង់ ក៏បានទូលថ្វាយទ្រង់ថា “ពាក្យសម្តីប្រភេទនោះ ក៏គង់តែកន្លងផុតទៅដែរ។ គ្មានអ្វីដែលស្ថិតស្ថេរទេ”។ ជាការពិតណាស់ ពាក្យមួយប្រយោគនេះពិតជានិយាយត្រូវ សម្រាប់ពិភពលោក ក្នុងពេលបច្ចុប្បន្ន ដែលការអាក្រក់កំពុងតែកើនឡើងជានិច្ច។ បញ្ហានេះមិនគ្រាន់តែបានកើតឡើង ចំពោះពិភពលោកប៉ុណ្ណោះទេ ព្រោះយើងក៏កំពុងតែប្រឈមមុខនឹងការពិត ក្នុងជីវិតយើង ដែលពេលវេលាដែលយើងនៅសល់លើផែនដីនេះ កំពុងតែខើចទៅៗ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ”(យ៉ាកុប ៤:១៤)។ ទោះបីជាជីវិតយើងសព្វថ្ងៃ គ្រាន់តែជាជីវិតបណ្តោះអាសន្ន ហើយនឹងត្រូវបញ្ចប់ក៏ដោយ ក៏ព្រះដែលយើងថ្វាយបង្គំ និងបម្រើ គឺជាព្រះដ៏អស់កល្បជានិច្ច។ ព្រះអង្គបានចែករំលែកជីវិតអស់កល្បជាមួយយើង តាមរយៈព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវគ្រីស្ទ ដែលជាអំណោយដល់យើងរាល់គ្នា។ ព្រះអង្គបានសន្យាថា យើងនឹងមានជីវិតដែលនឹងគ្មានទីបញ្ចប់។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា…
Read articleសត្វតោដែលចេះព្រូស
មានពេលមួយ ភ្ញៀវទាំងឡាយដែលមកទស្សនានៅសួនសត្វមួយ មានការខឹងសម្បា ពេលដែល “សត្វតោអាហ្វ្រិក” បានចេះព្រូសដូចឆ្កែ ជាជាងស្រែកគ្រហឹមដូចសត្វតោ។ បុគ្គលិកសួនសត្វនោះ ក៏បានប្រាប់គេថា ពួកគេបានតុបតែងខ្លួនសត្វឆ្កែពូជទីបេ(ដែលជាឆ្កែដ៏ធំ) បន្លំធ្វើជាសត្វតោ ព្រោះពួកគេមិនមានលទ្ធភាពទិញសត្វតោអាហ្វ្រិកទេ។ ជាការពិតណាស់ បញ្ហានេះបានធ្វើឲ្យសួនសត្វនេះខូចឈ្មោះ បាត់បង់ការជឿជាក់ ហើយមនុស្សម្នាមិនងាយនឹងទៅលេងសួនសត្វនោះទៀតឡើយ។ កេរ្តិ៍ឈ្មោះមានភាពផុយស្រួលណាស់។ កាលបើបានខូចហើយ នោះមិនងាយនឹងកែខៃឲ្យដូចដើមឡើយ។ វាមិនមែនជារឿងចម្លែកទេ ដែលមានមនុស្សជាច្រើន បានលះបង់កេរ្តិ៍ឈ្មោះដ៏ល្អ ដើម្បីឲ្យបានអំណាច ឥទ្ធិពល ឬផលកម្រៃ។ យើងក៏អាចជួបរឿងនេះផងដែរ។ ព្រះគម្ពីរបានលើកទឹកចិត្តយើងថា “នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណនោះវិសេសជាងប្រាក់នឹងមាសផង”(សុភាសិត ២២:១)។ ត្រង់ចំណុចនេះ ព្រះទ្រង់កំពុងតែប្រាប់យើងថា តម្លៃដ៏ពិតមិនមាននៅក្នុងទ្រព្យសម្បត្តិទេ តែមាននៅក្នុងកេរ្តិ៍ឈ្មោះរបស់យើង។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងមានព្រះនាមព្រះអង្គនៅជាប់នឹងជីវិតយើង។ ដើម្បីសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង យើងត្រូវរស់នៅដោយទីបន្ទាល់ ដែលសក្តិសមនឹងព្រះនាមព្រះអង្គ ដោយឆ្លុះបញ្ចាំង ឲ្យគេឃើញថា យើងមានលក្ខណៈដូចព្រះអង្គ នៅក្នុងពាក្យសម្តី និងការប្រព្រឹត្តរបស់យើង។ ពេលដែលយើងដួល ព្រះអង្គលើកយើងឡើង ម្តងហើយម្តងទៀត ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ។ គំរូដ៏ល្អរបស់យើង នឹងនាំឲ្យមនុស្សនៅក្បែរយើងសរសើរដំកើងព្រះ ដែលបានរំដោះយើង និងធ្វើឲ្យយើងផ្លាស់ប្រែ(ម៉ាថាយ…
Read article