កិច្ចការនៃសន្តិភាព

គេមិន​នឹក​ស្មា​ន​ថា​ ព្រះវិ​ហារដ៏​តូ​ចមួយ ក្នុង​ក្រុង​អ៊ុមបាហ្គ័រ រដ្ឋ​តិចសាស់ ជាក​ន្លែ​ងដែ​ល​មាន​ស្នាដៃ​សិល្បៈអ​ន្តរជា​តិ​នោះ​ទេ​។​ ប៉ុន្តែ ពេល​ដែល​ស​ង្រ្គា​មលោ​ក​លើ​កទី២​ កំពុង​ឆ្ពោះ​ទៅរក​ទីប​ញ្ចប់ មាន​អ្នក​ទោ​ស​ស​ង្រ្គាម ដែ​លជា​ជ​ន​ជា​តិអ៊ី​តាលី៧​នាក់ នៅក្នុ​ង​ជំរុំ​ឃុំឃាំង​ដ៏ធំ​មួយ នៅ​ក្បែរព្រះ​វិហារ​នោះ ត្រូវ​បាន​គេជ្រើ​សរើ​ស​ឲ្យជួ​យតុ​ប​តែង​ជ​ញ្ជាំ​ងឥ​ដ្ឋ​រប​ស់​ព្រះ​វិហា​រនោះ​ ដែល​នៅ​ទទេនៅ​ឡើ​យ។

អ្នក​ទោស​សង្រ្គា​មទាំ​ង​នោះមា​ន​ការ​ស្ទាក់​ស្ទើ​រ​ មិន​ចង់​ជួ​យជនជាតិអាមេរិក​ដែលជា​អ្នក​​ឃុំឃាំ​ង​​ពួ​ក​​គេ​​ទេ​ ​ប៉ុន្តែ ពួក​គេបា​ន​យល់​ព្រ​ម​ជួ​យ​ ដោយដា​ក់លក្ខ​ខណ្ឌ​ថា ​គេត្រូ​វចា​ត់​ទុក​ការប្រឹ​ងប្រែ​ងរ​ប​ស់ពួ​ក​គេ ជាកា​រប​រិច្ចាក​ចំពោះកា​រ​រាប់​អា​ន​គ្នាជា​បង​ប្អូន និង​ការ​យោគយ​ល់គ្នា​ ​ក្នុងនា​ម​ជា​គ្រីស្ទប​រិស័ទ​។  តែ​ខណៈ​ពេល​​ដែល​ពួក​គេ​កំពុ​ង​គូ​រូ​បគំ​នូរ  និង​ឆ្លាក់រូ​ប ដែល​ស្តីអំ​ពី​ពិធី​លៀង​ព្រះអ​ម្ចា​ស់ ពួក​គេ​ស្រាប់​តែ​មាន​អា​រម្មណ៍ល្អ​ បង្ហូរ​ចេញ​មក​ក្នុង​ចំណោ​មពួ​ក​គេ ដោយ​ឯក​ឯ​ង​។ ពួក​គេ​ក៏ឈ​ប់និយា​យគ្នា  អំពី​សង្រ្គាម  និង​អតីត​កា​ល ព្រោះ​ពួក​គេ​ដឹ​ងថា ខ្លួន​កំ​ពុ​ង​នៅ​ទីនោះ​ ដើម្បី​ធ្វើកិច្ចកា​រ​នៃស​ន្តិភាព និង​សេចក្តី​ស្រឡាញ់។

ជីវិត​រប​ស់​យើ​ងមាន​ប​ញ្ហាជាច្រើន ដែល​ធ្វើ​ឲ្យ​យើង​ពិ​បាក​នឹង​ស្គាល់ស​ន្តិភា​ពរ​បស់​ព្រះ។​ យើង​អាច​មា​ន​អារម្ម​ណ៍ថា​ ខ្លួន​កំពុង​ជាប់ឃុំ​ ដោយអា​រម្មណ៍​ដ៏ពិ​បា​ក ដោយ​ទំនា​ក់ទំ​ន​ង​ដែ​លល្អ​ក់​ក​ករ និ​ងដោ​យ​កាលៈទេសៈ ដែល​ទាល់​ច្រក​ជាដើម​។​ ប៉ុន្តែ សន្តិភា​ព​អាច​រំ​ដោះយើ​ងចេ​ញ​ មិន​ថា​យើង​នៅ​ទី​កន្លែ​ង​ណា ​ឬនៅ​ពេល​ណាក៏​ដោ​យ។​ សាវ័ក​យ៉ាកុ​ប​បា​នរំ​ឭ​កយើ​ង​ថា​ “​ប្រាជ្ញា​ដែ​ល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្តី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្តី​មេត្តាករុណា និង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង រីឯ​ផល​នៃ​សេចក្តី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្តី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្តី​មេត្រី​នោះ​ឯង”(យ៉ាកុប ៣:១៧-១៨)។

នៅ​ថ្ងៃនេះ​ ទោះយើ​ង​កំ​ពុង​ស្ថិ​ត​នៅ​ទី​ណាក៏​ដោយ​ ចូរ​យើង​ទូ​លសូ​ម​ឲ្យ​ព្រះអ​ម្ចាស់​ប្រើ​យើង ឲ្យធ្វើ​ជាអ្ន​ក​ផ្សះផ្សា​រប​ស់​ព្រះ​អ​ង្គ។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles