ក្តីសង្ឃឹមសម្រាប់បន្តទៅមុខ
យន្តហោះឈ្មោះ សូឡា អ៊ីមផាល(Solar Impulse) មានដំណើរការ ដោយថាមពលព្រះអាទិត្យ ដែលអាចឲ្យវាបានហោះហើរបានទាំងយប់ថ្ងៃ ដោយមិនប្រើប្រេងឥន្ធនៈ។ លោកបឺត្រាន ពីកាដ(Bertrand Piccard) និងលោក អនដ្រេ បូសបឺក(Andre Borschberg) ជាអ្នកឆ្នែបង្កើតយន្តហោះនេះឡើង។ អ្នកទាំងពីរសង្ឃឹមថា ខ្លួនអាចបើកយន្តហោះនេះ ជុំវិញពិភពលោក។ យន្តហោះនេះអាចហោះហើរពេញមួយថ្ងៃ ដោយថាមពលព្រះអាទិត្យ ហើយទន្ទឹមនឹងនោះ វាក៏បានសន្សំថាមពលល្មមនឹងអាចហោះហើរពេញមួយយប់ទៀត។ បានជាលោកពីកាដមានប្រសាសន៍ថា “នៅថ្ងៃបន្ទាប់ ថ្ងៃក៏បានរះឡើង ដែលនាំឲ្យយើងក៏មានក្តីសង្ឃឹមជាថ្មីថា យើងអាចបន្តហោះហើរទៀត”។ ពេលដែលខ្ញុំគិតអំពីការដែលថ្ងៃរះនាំមកនូវក្តីសង្ឃឹម ខ្ញុំក៏បាននឹកចាំអំពីបទគម្ពីរបរិទេវ ជំពូក៣ ដែលខ្ញុំបានអាន តាមកាលវិភាគប្រចាំថ្ងៃ។ បទគម្ពីរនេះបានចែងថា “ខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង។ គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(ខ.២១-២៣)។ ពេលដែលរាស្រ្តរបស់ព្រះកំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ដោយសារទីក្រុងយេរូសាឡិម កំពុងតែត្រូវចក្រភពបាប៊ីឡូនឈ្លានពាន លោកយេរេមាបានមានប្រសាសន៍ថា ពួកគេនៅតែអាចមានក្តីសង្ឃឹម ព្រោះព្រះអម្ចាស់នៅតែមានសេចក្តីមេត្តា និងក្តីអាណិតអាសូរ។ ជួនកាល សេចក្តីទុក្ខយើងហាក់ដូចជាកាន់តែអាក្រក់ឡើង នៅពេលយប់ ប៉ុន្តែ …
Read articleមិនបានអរគុណសូម្បីតែបន្តិច
នៅពេលរសៀលថ្ងៃមួយ ផ្លូវថ្នល់មានការចង្អៀតយ៉ាងខ្លាំង ហើយអ្នកធ្វើដំណើរម្នាក់ៗកំពុងមានការតប់ប្រម៉ល់នឹងអាកាសធាតុដ៏ក្តៅហែង។ ពេលនោះខ្ញុំបានកត់សំគាល់យុវជនពីរនាក់ ដែលនៅក្នុងរថយន្តមួយគ្រឿង កំពុងព្យាយាមបត់ចូលផ្លូវដ៏មមាញឹក ចេញពីផ្លូវរបស់ភោជនីយដ្ឋានអាហាររហ័ស។ ឡានដែលនៅខាងមុខខ្ញុំក៏បានទុកផ្លូវឲ្យពួកគេបត់ចូល។ ខ្ញុំក៏គិតថា នេះជាការល្អណាស់។ ប៉ុន្តែ ពេលដែលយុវជនទាំងពីរនាក់នោះ មិនបានងក់ក្បាល ឬគ្រវីដៃ ដើម្បីសម្តែងការអរគុណដាក់គាត់ គាត់ក៏ប្រែជាមានកំហឹង។ ដំបូង គាត់បើកកញ្ចក់ទ្វារឡានគាត់ រួចស្រែកគំហកដាក់យុវជនទាំងពីរ។ បន្ទាប់មក គាត់ក៏បើកឡានស្ទុះទៅមុខ គឺហាក់ដូចជាចង់បើកបំបុកឡានរបស់គេពីក្រោយ ទាំងចុចស៊ីផ្លេ ហើយបន្តស្រែកដាក់គេទៀត ដើម្បីបញ្ចេញកំហឹង។ ក្នុងចំណោមពួកគេ តើនរណា “ខុសខ្លាំងជាងគេ”? តើការបញ្ចេញកំហឹងរបស់គាត់ជាការត្រឹមត្រូវឬទេ ពេលដែលយុវជននោះមិនបានសម្តែងការអរគុណចំពោះគាត់? តើយុវជននោះបានជំពាក់ការអរគុណ ចំពោះគាត់ឬទេ? ជាការពិតណាស់ ពេលដែលបុរសកើតឃ្លង់ទាំង១០នាក់ បានទទួលការប្រោសឲ្យជាពីព្រះយេស៊ូវ ពួកគេបានជំពាក់ការដឹងគុណចំពោះព្រះអង្គ។ តើហេតុអ្វីបានជាក្នុងចំណោមពួកគេ មានតែម្នាក់ប៉ុណ្ណោះតែបានត្រឡប់មកអរព្រះគុណព្រះអង្គ? ពេលនោះព្រះអង្គក៏បានឆ្លើយតបថា “តើឃើញមានតែសាសន៍ដទៃ១នេះ វិលមកសរសើរដល់ព្រះទេឬ”(លូកា ១៧:១៨)។ ព្រះអង្គជាស្តេចលើអស់ទាំងស្តេច តែបានទទួលការអរព្រះគុណពីមនុស្សម្នាក់ ក្នុងចំណោម១០នាក់ ដែលព្រះអង្គបានប្រោសឲ្យជា ចុះទំរាំតែយើងដែលជាមនុស្សធម្មតា តើយើងចង់រំពឹងឲ្យមនុស្សប៉ុន្មាននាក់ដឹងគុណយើង? ដូចនេះ យកល្អ យើងគួរធ្វើការល្អ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះ ហើយបម្រើអ្នកដទៃ ជាជាងធ្វើការទាំងនោះ ដើម្បីឲ្យគេដឹងគុណ…
Read articleព្រះអង្គមិនបានភ្លេចខ្ញុំទេ
ការរង់ចាំ តែងតែមានការពិបាក ទោះជានៅពេលណាក៏ដោយ ប៉ុន្តែ យើងងាយនឹងមានអារម្មណ៍ថា ព្រះទ្រង់បានភ្លេចយើង កាលណាពេលវេលាបានកន្លងផុតទៅ ជាច្រើនថ្ងៃ ច្រើនអាទិត្យ ឬច្រើនខែ ហើយការអធិស្ឋានរបស់យើងហាក់ដូចជាគ្មានការឆ្លើយតបពីព្រះទេនោះ។ ការរង់ចាំមានការពិបាកនៅពេលយប់ ខ្លាំងជាងពេលថ្ងៃ។ ដោយសារនៅពេលថ្ងៃមានកិច្ចការជាច្រើនដែលយើងធ្វើ ដែលធ្វើឲ្យយើងមិនសូវគិតអំពីការរង់ចាំនោះ តែនៅពេលយប់ យើងពិតជាមានការពិបាកនៅក្នុងការជម្នះអារម្មណ៍អន្ទះសារ។ ការព្រួយបារម្ភក៏បានគ្របសង្កត់ចិត្តយើងកាន់តែខ្លាំង ហើយយើងហាក់ដូចជាស្ថិតក្នុងពិភពងងឹតដែលមិនចេះចប់។ យើងក៏ប្រែជាខ្សោះអស់កម្លាំង គឺហាក់ដូចជាមិនអាចប្រឈមមុខនឹងថ្ងៃស្អែកបានឡើយ។ យ៉ាងណាមិញ អ្នកនិពន្ធទំនុកដំកើង ក៏មានអារម្មណ៍ខ្សោះល្វើយ នៅក្នុងការរង់ចាំផងដែរ(ទំនុកដំកើង ១៣:១)។ គាត់មានអារម្មណ៍ថា គេបានបោះបង់គាត់ចោល គឺហាក់ដូចជាពួកសត្រូវកំពុងតែមានប្រៀបមកលើខ្លួនហើយ(ខ.២)។ យើងងាយនឹងបាក់ទឹកចិត្ត ពេលដែលយើងកំពុងរង់ចាំព្រះដោះស្រាយបញ្ហាដ៏ពិបាកណាមួយ ឬរង់ចាំព្រះអង្គឆ្លើយតបការអធិស្ឋានដែលយើងបានទូលសូមព្រះអង្គជាច្រើនដង។ សាតាំងបានខ្សិបថា ព្រះបានភ្លេចយើងហើយ ហើយអ្វីៗមិនអាចល្អប្រសើរឡើងវិញឡើយ។ ការល្បួងប្រហែលជានាំឲ្យយើងអស់សង្ឃឹម។ ស្ថិតក្នុងពេលបែបនោះ យើងប្រហែលជាឆ្ងល់ថា តើយើងត្រូវអានព្រះគម្ពីរ ឬអធិស្ឋានធ្វើអ្វីទៀត? ហេតុអ្វីបានជាយើងចាំបាច់ត្រូវព្យាយាមទៅថ្វាយបង្គំព្រះ ជាមួយនឹងគ្រីស្ទបរិស័ទដទៃទៀត? ប៉ុន្តែ យើងត្រូវដឹងថា យើងត្រូវការភាពរស់រវើកខាងវិញ្ញាណជាទីបំផុត ពេលដែលយើងកំពុងរង់ចំា។ យើងត្រូវបន្តអធិស្ឋាន អានព្រះគម្ពីរ និងធ្វើកិច្ចការខាងវិញ្ញាណដទៃទៀត ដើម្បីឲ្យយើងមានភាពនឹងន នៅក្នុងការបង្ហូរចេញនូវសេចក្តីស្រឡាញ់របស់ព្រះ ហើយដើម្បីឲ្យយើងងាយនឹងឆ្លើយតប ចំពោះការដឹកនាំរបស់ព្រះវិញ្ញាណ។ អ្នកនិពន្ធទំនុកដំកើងមានដំណោះស្រាយមួយ។ គឺគាត់បានជញ្ជឹងគិតអំពីសេចក្តីស្រឡាញ់របស់ព្រះ…
Read articleការលះបង់ដ៏ធំបំផុត
ពេលដែលលោកដេង ជីនជេ(Deng Jinjie) ឃើញមនុស្សកំពុងប្រវេប្រវា ក្នុងទឹកទន្លេស៊ុនស៊ី ក្នុងខេត្តហួរណាម ប្រទេសចិន គាត់មិនបានដើរបង្ហួសឡើយ។ គាត់បានលោតចូលទៅក្នុងទឹកដោយចិត្តក្លាហាន ហើយក៏បានជួយសង្រ្គោះមនុស្សបួននាក់ ដែលជាសមាជិកនៃគ្រួសារមួយ។ តែគួរឲ្យស្តាយណាស់ បន្ទាប់ពីគាត់បានជួយសង្រ្គោះហើយ ក្រុមគ្រួសារនោះក៏បានចាកចេញពីកន្លែងកើតហេតុនោះ ពេលដែលគាត់កំពុងនៅក្នុងទឹកនៅឡើយ។ លោកជីនជេក៏បានខ្សោះអស់កម្លាំង ដោយសារការប្រឹងជួយសង្រ្គោះពួកគេ ហើយមិនអាចហែលទឹកទៀតបាន ក៏បានត្រូវចរន្តទឹកទន្លេគួចនាំទៅ ធ្វើឲ្យគាត់លង់ទឹកស្លាប់។ ពេលដែលយើងកំពុងលិចលង់ នៅក្នុងអំពើបាបរបស់យើង ព្រះយេស៊ូវបានលះបង់ព្រះជន្ម ដើម្បីជួយសង្រ្គោះយើង។ យើងជាអ្នកដែលព្រះអង្គបានយាងមកជួយសង្រ្គោះ។ ព្រះអង្គបានយាងចុះមកពីស្ថានសួគ៌ ហើយបាននាំយកយើងទៅកន្លែងដែលមានសុវត្ថិភាព។ ព្រះអង្គបានជួយសង្រ្គោះយើង ដោយទទួលទោស និងទណ្ឌកម្មនៃអំពើបាបរបស់យើង ដោយសុគតនៅលើឈើឆ្កាង(១ពេត្រុស ២:២៤) ហើយបីថ្ងៃក្រោយមក ព្រះអង្គក៏បានមានព្រះជន្មរស់ឡើងវិញ។ ព្រះគម្ពីរបានចែងថា “ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្តូរជីវិតយើងជំនួសបងប្អូនដែរ”(១យ៉ូហាន ៣:១៦)។ សេចក្តីស្រឡាញ់ដែលព្រះយេស៊ូវបានប្រទាន ដោយការលះបង់ចំពោះយើង អាចបណ្តាលចិត្តយើងឲ្យបង្ហាញក្តីស្រឡាញ់ដ៏ពិត “ដោយការប្រព្រឹត្ត និងសេចក្តីពិត”(ខ.១៨) ចំពោះអ្នកដទៃ ដែលនៅជុំវិញយើង។ បើសិនជាយើងមើលរំលងការលះបង់របស់ព្រះយេស៊ូវ ដែលព្រះអង្គបានធ្វើជំនួសយើង នោះយើងនឹងមិនបានស្គាល់ និងពិសោធសេចក្តីស្រឡាញ់របស់ព្រះអង្គឡើយ។ នៅថ្ងៃនេះ ចូរពិចារណា អំពីទំនាក់ទំនងរវាងការលះបង់…
Read articleការហ៊ានអនុវត្តភ្លាមៗ
ពេលដែលសត្វកំប្រុកដី បានចាប់ផ្តើមកកេរជញ្ជាំងបន្ទប់ដាក់ឡានរបស់ខ្ញុំ ខ្ញុំក៏បានទិញអន្ទាក់មកដាក់ចាប់វាឲ្យបានទាំងរស់ ដោយមានគម្រោងយកវាទៅលែង នៅឧទ្យានជាតិណាមួយ។ ខ្ញុំក៏បានយកនំឆ្ងាញ់ៗមកធ្វើជានុយបញ្ឆោតវា ហើយបើកចំហរទ្វាអន្ទាក់។ នៅពេលព្រឹកថ្ងៃបន្ទាប់ ខ្ញុំមានចិត្តរំភើបរីករាយ ពេលបានឃើញសត្វដ៏តូចនោះ ជាប់ក្នុងទ្រុងរបស់ខ្ញុំ តែពេលចូលមើលជិត ទើបដឹងថា វាមិនមែនជាសត្វកំប្រុកដីទេ។ តាមពិត ខ្ញុំចាប់បានសត្វស្កាំង ដែលចេះបាញ់សាជាតិស្អុយដូចផោមឲ្យជាប់ខ្លួនយើង បើសិនជាយើងទៅក្បែរវាពេក។ ខ្ញុំក៏បានស្រាវជ្រាវពត៌មាននៅតាមបណ្តាញអ៊ីនធើណែត អំពីរបៀបដោះសត្វនោះ ចេញពីអន្ទាក់ ព្រោះបើមិនចេះដោះវាទេ ខ្ញុំមុខជាត្រូវវាបាញ់ក្លិនឲ្យស្អុយជាប់ខ្លួនជាមិនខាន។ ខ្ញុំក៏បានរកឃើញដំណោះស្រាយមួយចំនួន នៅតាមបណ្តាញអ៊ីនធើណិត ដែលបានណែនាំឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការពារខ្លួនយើង ពេលដែលយើងដោះវាចេញពីអន្ទាក់។ គឺយើងត្រូវមានថង់ផ្លាស្ទិច ស្រោមដៃ តង់កៅស៊ូ ភួយ និងវែនតាការពារភ្នែក។ កិច្ចការនេះមើលទៅគួរឲ្យញញើត និងគ្រោះថ្នាក់ផង។ បន្ទាប់មក អេវីង កូនប្រសារប្រុសរបស់ខ្ញុំ ក៏បានចេញមកជួយខ្ញុំ។ គាត់គ្រាន់តែដើរទៅរកអន្ទាក់នោះ ដោយដៃទទេតែម្តង គាត់បើកទ្វារអន្ទាក់នោះ ហើយក៏លួងសត្វដែលមានសំបុរខ្មៅ លាយឆ្នូតពណ៌សរនោះ ឲ្យចេញទៅក្រៅ ដោយយកទុយោទឹកសម្រាប់ស្រោចផ្កា មកបាញ់ដាក់វាតែពីរបីច្រូច វាក៏ចេញទៅបាត់។ ជួនកាល ការភ័យខ្លាចរបស់យើង អាចធ្វើឲ្យយើងអសកម្ម។ យើងមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនពេក បានជាយើងរកធ្វើអ្វីមិនកើត។ ពេលដែលស្តេចអេសាជ្រាបថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យទ្រង់ដករូបព្រះចេញពីទឹកដីអ៊ីស្រាអែល…
Read articleកិច្ចព្រមព្រៀង
មុនពេលខ្ញុំព្រមទទួលសេវ៉ាកម្ម ពីក្រុមហ៊ុនណាមួយ តាមប្រព័ន្ធអ៊ីនធើណែត ខ្ញុំកម្រអានកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុននោះណាស់។ កិច្ចព្រមព្រៀងនោះមានច្រើនទំព័រ ហើយប្រើសុទ្ធតែពាក្យបច្ចេកទេសច្បាប់ ដែលភាគច្រើន ពិបាកឲ្យមនុស្សសាមញ្ញដូចខ្ញុំយល់។ ហេតុនេះហើយបានជាខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលមិត្តភក្តិរបស់ខ្ញុំម្នាក់មកពីអាហ្រ្វិក បានឲ្យខ្ញុំអានកិច្ចព្រមព្រៀងដ៏ចម្លែក របស់សេវ៉ាកម្មលក់កម្មវិធីកំព្យូទ័រតាមប្រព័ន្ធអ៊ីនធើណែត។ កិច្ចព្រមព្រៀងនោះមិនបានប្រើពាក្យបច្ចេកទេសដែលពិបាកយល់នោះទេ តែផ្ទុយទៅវិញ ក្នុងកិច្ចព្រមព្រៀងនោះ អ្នកផលិតកម្មវិធីកំព្យូទ័រនោះបានជូនពរ ដោយលើកទឹកចិត្តគេឲ្យប្រើកម្មវីធីរបស់គាត់ ឲ្យមានប្រយោជន៍ យ៉ាងដូចនេះថា “សូមលោកប្រើកម្មវិធីនេះ ដើម្បីធ្វើការល្អ មិនមែនធ្វើការអាក្រក់ឡើយ។ សូមលោកអ្នករកឃើញការអត់ទោសសម្រាប់ខ្លួនឯង និងអត់ទោសឲ្យអ្នកដទៃ។ សូមចែករំលែក ដោយចិត្តជ្រះថ្លា ហើយមិនត្រូវចង់បានអ្វីពីអ្នកដទៃ លើសពីអ្វីដែលខ្លួនបានឲ្យគេនោះឡើយ”។ គ្រាន់តែបានមើលកិច្ចព្រមព្រៀងនោះភ្លាម ខ្ញុំក៏បាននឹកស្រមៃថា បើសិនជាកិច្ចព្រមព្រៀងនៃសេវ៉ាកម្មជាច្រើនទៀត ត្រូវបានគេសរសេរជាពាក្យជូនពរ ជាជាងធ្វើជាឯកសារផ្នែកច្បាប់ មិនដឹងជាប្រសើរយ៉ាងណាទេ ។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំថា កិច្ចព្រមព្រៀងដែលព្រះយេស៊ូវបានធ្វើជាមួយយើង ក៏មានលក្ខណៈសាមញ្ញ និងល្អដូចនេះផងដែរ។ ព្រះអង្គបានយល់ព្រមប្រទានការអត់ទោសបាប ផ្សះផ្សាយើងឲ្យជានឹងព្រះ ហើយប្រទាននូវព្រះវិញ្ញាណបរិសុទ្ធដល់យើង។ ហើយព្រះអង្គសព្វព្រះទ័យឲ្យយើងឆ្លើយតបវិញ ដោយព្រមទទួលជឿព្រះអង្គ(យ៉ូហាន ៣:១៦) ធ្វើការល្អ(កាឡាទី ៦:១០) អត់ទោសឲ្យគេ ដូចដែលព្រះអង្គបានអត់ទោសឲ្យយើងដែរ(លូកា ៦:៣៧) និងស្រឡាញ់អ្នកដទៃ ដូចដែលព្រះអង្គបានស្រឡាញ់យើង(យ៉ូហាន ១៣:៣៤)។…
Read article