គំរូនៃការបន្ទាបខ្លួន
ក្នុងអំឡុងពេលរដូវកាល នៃពិធីបុណ្យព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ខ្ញុំបានទៅចូលរួមកម្មវិធីថ្វាយបង្គំរបស់ព្រះវិហារមួយកន្លែង ជាមួយភរិយាខ្ញុំ ដែលនៅទីនោះ អ្នកចូលរួមទាំងឡាយអនុវត្តតាមគំរូ ដែលព្រះយេស៊ូវ និងពួកសាវ័កបានធ្វើនៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង។ ក្នុងកម្មវិធីថ្វាយបង្គំនៅថ្ងៃនោះ មានកម្មវិធីលៀងជើង ដែលនៅក្នុងនោះ បុគ្គលិកព្រះវិហារបានលាងជើងឲ្យអ្នកស្ម័គ្រចិត្តមួយចំនួន ដែលបម្រើការក្នុងពួកជំនុំ។ ខណៈពេលដែលខ្ញុំកំពុងមើលគេធ្វើកម្មវិធីនោះ ខ្ញុំក៏បានសួរខ្លួនឯងថា សព្វថ្ងៃនេះ តើការលាងជើងឲ្យអ្នកដទៃ និងការឲ្យគេលាងជើងយើង មួយណាមានការបន្ទាបខ្លួនជាង? អ្នកដែលកំពុងបម្រើគេ និងអ្នកដែលគេបម្រើ កំពុងតែបង្ហាញនូវអត្ថន័យនៃការបន្ទាបខ្លួនខុសពីគ្នា។ ពេលដែលព្រះយេស៊ូវ និងពួកសាវ័កកំពុងជួបជុំគ្នាធ្វើពិធីលៀងព្រះអម្ចាស់(យ៉ូហាន ១៣:១-២០) ព្រះយេស៊ូវបានលាងជើងពួកសាវ័ក ដោយការបន្ទាបខ្លួន ក្នុងភាពជាអ្នកបម្រើ។ ប៉ុន្តែ លោកស៊ីម៉ូន ពេត្រុសបានប្រកែកថា “ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ”។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា “បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ”(១៣:៨)។ ការលាងជើងឲ្យពួកគេ មិនគ្រាន់តែជាការប្រតិបត្តិប៉ុណ្ណោះទេ តែក៏អាចឆ្លុះបញ្ចាំង ឲ្យយើងដឹងថា យើងត្រូវការការលាងសម្អាតរបស់ព្រះគ្រីស្ទ គឺការលាងសម្អាត ដែលតម្រូវឲ្យយើងស្ម័គ្រចិត្តបន្ទាបខ្លួន នៅចំពោះព្រះអង្គសង្រ្គោះ ពុំនោះទេ យើងមិនអាចស្អាតបានឡើយ។ ព្រះគម្ពីរយ៉ាកុបបានចែងថា “ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ”(យ៉ាកុប ៤:៦)។ យើងទទួលព្រះគុណព្រះ ពេលដែលយើងទទួលស្គាល់ភាពធំឧត្តម្ភរបស់ទ្រង់ ដែលបានបន្ទាបព្រះកាយ នៅលើឈើឆ្កាង(ភីលីព ២:៥-១១)។-Bill…
Read articleពេលងងឹតបំផុតក្នុងជីវិត
លោកឆាល វិតថលស៊ី(Charles Whittlesey) ជាវីវរៈបុរសដែលល្បីល្បាញជាងគេ ក្នុងសង្រ្គាមលោកលើកទី១។ គាត់ជាអ្នកដឹកនាំ “កងវរសេនាតូចដែលបានវង្វេង” ក្នុងសង្រ្គាមដ៏ធំនោះ។ គាត់បានទទួលមេដាយកិត្តិយស សម្រាប់ភាពក្លាហាន នៅក្នុងការដឹកនាំកងទ័ពរបស់គាត់ ដែលបានជាប់នៅពីក្រោយខ្សែត្រៀមរបស់សត្រូវ។ បន្ទាប់ពីវិមានបញ្ចុះសពសម្រាប់ទាហានដែលគេមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេសម្ភោធហើយ គេក៏បានជ្រើសរើសលោកឆាល ឲ្យបម្រើការជាអ្នកសែងមឈូសរបស់សពទាហានទីមួយ ដែលគេត្រូវបញ្ចុះនៅទីនោះ។ ពីរសប្តាហ៍ក្រោយមក គេបានសន្និដ្ឋានថា គាត់បានបញ្ចប់ជីវិតខ្លួនឯង ដោយលោតចុះពីលើនាវាកម្សាន្ត នៅកណ្តាលមហាសមុទ្រអាត្លង់ទិច។ លោកឆាលមានភាពរឹងមាំ នៅចំពោះមហាជន គឺមិនខុសពីលោកហោរាអេលីយ៉ាទេ(១ពង្សាវតាក្សត្រ ១៩:១-៧) ប៉ុន្តែ គេមិនដឹងទេថា ចិត្តរបស់គាត់មានពេញដោយភាពអស់សង្ឃឹម ក្នុងពេលដែលគាត់នៅស្ងាត់ស្ងៀមម្នាក់ឯង។ មនុស្សសព្វថ្ងៃច្រើនតែជួបបញ្ហា ដែលពួកគេគិតថាខ្លួនមិនអាចដោះស្រាយបាន។ ជួនកាល ការអស់សង្ឃឹមដែលយើងមានមួយរយៈពេល នាំឲ្យមានការនឿយហត់ខ្លាំង។ ជាក់ស្តែង លោកអេលីយ៉ាធ្លាប់ជួបបញ្ហានេះ បន្ទាប់ពីគាត់បានឈ្នះពួកហោរារបស់ព្រះបាល(១៨:២០-៤០)។ គាត់មានការភ័យខ្លាចសេចក្តីស្លាប់ ហើយក៏បានរត់គេចខ្លួនចូលវាលរហោស្ថាន(១៩:១-៣)។ ប៉ុន្តែ ជាញឹកញាប់ ការអស់សង្ឃឹមមានរយៈពេលវែង ហើយនាំឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំង។ ហេតុនេះហើយ យើងចាំបាច់ត្រូវទូលដល់ព្រះ និងចែកចាយដល់អ្នកដទៃ អំពីការអស់សង្ឃឹមរបស់យើង។ ព្រះទ្រង់ប្រទាននូវព្រះវត្តមានរបស់ព្រះអង្គ ដល់យើង ក្នុងពេលដែលយើងជួបភាពងងឹតបំផុត ដើម្បីជួយកម្សាន្តចិត្តយើង ហើយដើម្បីឲ្យយើងអាចជួយអ្នកដទៃ ដែលមានការឈឺចាប់ នៅថ្ងៃក្រោយ…
Read articleការនាំផ្លូវខាងវិញ្ញាណ
សៀវភៅដែលមានចំណងជើងថា រយៈបណ្តោយ ជាស្នាដៃនិពន្ធរបស់លោកដាវ៉ា សូប៊ែល(Dava Sobel) ដែលបានទទួលពានរង្វាន់។ សៀវភៅនេះនិយាយអំពីបញ្ហា ដែលពួកនាវិកសម័យដើមជួបប្រទះ។ ពួកគេអាចវាស់ដឹងថា សំពៅរបស់ខ្លួនកំពុងស្ថិតនៅរយៈបណ្តោយខាងជើង ឬខាងត្បូង នៃខ្សែបន្ទាត់អេក្វាទ័រ ដោយសង្កេតមើលថា ថ្ងៃរៈយូរប៉ុណ្ណា ឬដោយមើលកម្ពស់ថ្ងៃ។ ប៉ុន្តែ ការវាស់រយៈបណ្តោយនៃទិសខាងកើត ឬខាងលិច នៅតែមានភាពស្មុគ្រស្មាញ ហើយមិនអាចទុកចិត្តបានឡើយ រហូតដល់ពេលដែលលោកចន ហារីសិន(John Harrison) ដែលជាអ្នកផលិតនាឡិការ បានឆ្នែបង្កើតឧបករណ៍ក្រូណូម៉ែត្រ សម្រាប់វាស់រយៈបណ្តោយក្នុងសមុទ្រ។ វាជា “នាឡិកា ដែលរាប់ពេលវេលាបានត្រឹមត្រូវ ចាប់តាំងពីពេលចេញដំណើរពីកំពុងផែរ … ទៅដល់កន្លែងដាច់ស្រយ៉ាលណាក៏ដោយ ក្នុងពិភពលោក” ដូចនេះ វាបានជួយឲ្យពួកនាវិក អាចកំណត់រយៈបណ្តោយរបស់ខ្លួន។ ពេលដែលយើងធ្វើដំណើរក្នុងសមុទ្រនៃជីវិត យើងក៏ត្រូវពឹងផ្អែកអ្នកនាំផ្លូវដែលយើងអាចទុកចិត្តបាន គឺព្រះគម្ពីរបរិសុទ្ធ។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ”(ទំនុកដំកើង ១១៩:៩៧)។ គាត់មិនបានមើលព្រះបន្ទូលព្រះយូរៗម្តងទេ តែបានជញ្ជឹងគិតអំពីព្រះបន្ទូលព្រះអង្គ ជារៀងរាល់ថ្ងៃ ដើម្បីទទួលការដឹកនាំពីព្រះអង្គ បានជាគាត់មានប្រសាសន៍ថា គាត់បានរំពឹងគិតអំពីសេចក្តីបន្ទាល់ទ្រង់ជានិច្ច(ខ.៩៩)។ គាត់បានអនុវត្តដូចនេះ ដោយការប្តេជ្ញាចិត្តថា គាត់បានស្បថហើយ ក៏នឹងសម្រេចតាមថា គាត់នឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់ទ្រង់”(ខ.១០៦)។ ដូចនេះ…
Read articleលើសពីការរង់ចំា
នៅក្នុងតំបន់ដែលខ្ញុំរស់នៅ ពេលដែលខ្ញុំទូរស័ព្ទហៅជាង ឲ្យមកជួសជុលឧបករណ៍អ្វីមួយ នៅផ្ទះខ្ញុំ ក្រុមហ៊ុនបានឆ្លើយថា “ជាងនឹងទៅដល់ ក្នុងចន្លោះម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច”។ ដោយសារខ្ញុំមិនដឹងច្បាស់ថា ជាងនឹងមកដល់ពេលណា ខ្ញុំគ្មានជម្រើសអ្វី ក្រៅពីបន្តរង់ចាំ រហូតដល់ពេលគាត់មកដល់។ យ៉ាងណាមិញ ព្រះយេស៊ូវបានប្រាប់ពួកសិស្សថា ព្រះអង្គនឹងយាងទៅនគរស្ថានសួគ៌វិញ ហើយពួកគេត្រូវរង់ចាំព្រះអង្គយាងត្រឡប់មកវិញ ក្នុងពេលឆាប់ៗ(យ៉ូហាន ១៦:១៦)។ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកគេក៏បានជួបព្រះអង្គម្តងទៀត ហើយពួកគេសង្ឃឹមថា ព្រះអង្គនឹងតាំងនគរព្រះអង្គ នៅក្នុងលោកិយ ក្នុងពេលនោះតែម្តង។ ប៉ុន្តែ ព្រះអង្គបានប្រាប់ពួកគេថា “មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ”(កិច្ចការ ១:៧)។ ដូចនេះ ពួកគេនឹងត្រូវរង់ចំា អស់ពេលយូរទៀត។ ប៉ុន្តែ ពួកគេមិនមែនរង់ចាំ ដោយមិនធ្វើការអ្វីសោះនោះឡើយ។ ព្រះយេស៊ូវបានប្រាប់ពួកគេ ឲ្យ“ធ្វើជាទីបន្ទាល់ពីព្រះអង្គ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(ខ.៨)។ ហើយព្រះអង្គបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយឲ្យពួកគេបំពេញមហាបេសកកម្មនេះ។ សព្វថ្ងៃនេះ យើងនៅបន្តរង់ចំាព្រះយេស៊ូវយាងមកវិញ។ ហើយខណៈពេលដែលយើងកំពុងរង់ចាំព្រះអង្គ យើងត្រូវពឹងផ្អែកលើអំណាចព្រះវិញ្ញាណ ដើម្បីប្រាប់អ្នកដទៃ ឲ្យស្គាល់ព្រះអង្គជានរណា ហើយឲ្យពួកគេដឹងថា ព្រះអង្គនឹងយាងមកវិញ តាមព្រះបន្ទូលសន្យា។-Anne Cetas
Read articleការបាត់បង់ការចងចាំ
ជួនកាល ពេលដែលយើងកំពុងមានបញ្ហា យើងអាចបាត់បង់ការចងចាំខាងវិញ្ញាណ ដែលធ្វើឲ្យយើងភ្លេចព្រះគុណរបស់ព្រះ។ ប៉ុន្តែ មានវិធីដ៏ល្អមួយ ដើម្បីឲ្យយើងមានចិត្តដែលដឹងគុណព្រះឡើងវិញ គឺយើងរកពេលស្ងាត់ស្ងៀម ដើម្បីអធិស្ឋាន ដោយរំឭកឡើងវិញ នូវការផ្គត់ផ្គង់របស់ព្រះអង្គ ដែលយើងបានទទួលការពីមុន ហើយអរព្រះគុណព្រះអង្គ។ ពេលដែលពួកកូនចៅអ៊ីស្រាអែលបានទៅដល់វាលរហោស្ថាន ដែលក្តៅហួតហែង គ្មានជីជាតិ ពួកគេក៏បានភ្លេចព្រះគុណរបស់ព្រះ។ ពួកគេចង់វិលត្រឡប់ទៅនគរអេស៊ីព្ទវិញ ដើម្បីឲ្យបានបរិភោគអាហារឆ្ងាញ់ៗ ដូចមុន(និក្ខមនំ ១៦:២-៣) ហើយក្រោយមក ពួកគេក៏បានរំអ៊ូរទាំ អំពីការផ្គត់ផ្គង់ទឹក(១៧:២)។ ពេលនោះ ពួកគេបានភ្លេចការអស្ចារ្យ និងទីសំគាល់ដែលព្រះបានធ្វើ ពេលព្រះអង្គបានរំដោះពួកគេ និងបានប្រទានឲ្យពួកគេមានទ្រព្យសម្បត្តិជាច្រើនផង(១២:៣៦)។ ពួកគេរវល់តែខ្វល់ខ្វាយពីជីវិតក្នុងពេលបច្ចុប្បន្ន ហើយបានភ្លេចការផ្គត់ផ្គង់ ដែលព្រះអង្គបានប្រទានដោយព្រះទ័យមេត្តា កាលពីមុន។ អ្នកនិពន្ធទំនុកដំកើងបានលើកទឹកចិត្តយើងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”(ទំនុកដំកើង ១១៨:១)។ ព្រះអង្គមានព្រះទ័យសប្បុរស ដូចនេះព្រះអង្គក៏មាន “សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ” ហើយមានព្រះទ័យស្មោះត្រង់ផង។ ព្រះអង្គបានសន្យាថា នឹងគង់នៅក្បែរជានិច្ច ដើម្បីមើលថែរកូនរបស់ព្រះអង្គ។ ចូរយើងនឹកចាំ អំពីការផ្គត់ផ្គង់ដែលព្រះអង្គមានចំពោះយើង កាលពីមុន ដើម្បីឲ្យយើងអាចកែប្រែទស្សនៈរបស់យើងឲ្យល្អឡើងវិញ។ សេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតស្ថេរជាដរាប!-Dennis Fisher
Read articleការបណ្តេញភាពងងឹត
នៅក្នុងរឿងដឺហូប៊ីត ដែលជាស្នាដៃនិពន្ធរបស់លោកយេ អរ អរ ធូលគិន(J. R. R. Tolkien) លោកហ្គនដល(Gandalf) បានពន្យល់ពីមូលហេតុដែលគាត់បានជ្រើសរើសពួកហូប៊ីតមួយក្រុមតូច ដែលជាពួកមនុស្សតូចល្អិត ដែលមានលោកប៊ីលបូ(Bilbo)ជាដើម ឲ្យរួមដំណើរជាមួយពួកមនុស្សតឿ ដើម្បីទៅប្រយុទ្ធជាមួយពួកសត្រូវ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “លោកសារូមិន(Saruman) ជឿថា មានតែអំណាចដ៏អស្ចារ្យប៉ុណ្ណោះ ដែលអាចគ្រប់គ្រង់ការអាក្រក់បាន ប៉ុន្តែ ខ្ញុំមិនយល់ដូច្នោះទេ។ ខ្ញុំជឿថា អំពើល្អតូចៗដែលមនុស្សសាមញ្ញធ្វើជារៀងរាល់ថ្ងៃ ទើបអាចបណ្តេញសេចក្តីងងឹតបាន។ គឺអំពើតូចៗ ដែលធ្វើដោយចិត្តសប្បុរស និងសេចក្តីស្រឡាញ់”។ ប្រសាសន៍របស់គាត់បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ។ ព្រះអង្គបានដាស់តឿនយើងថា យើងកំពុងរស់នៅក្នុងសម័យងងឹត បានជាព្រះអង្គរំឭកយើងថា ដោយសារព្រះអង្គ នោះយើងបានធ្វើជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤) ហើយអំពើល្អរបស់យើង គឺជាអំណាចដែលប្រឆាំងនឹងភាពងងឹត ដើម្បីថ្វាយសិរីល្អដល់ព្រះ(ខ.១៦)។ ពេលដែលលោកពេត្រុសសរសេរសំបុត្រ ផ្ញើទៅពួកជំនុំដែលកំពុងជួបការបៀតបៀនដ៏ធ្ងន់ធ្ងរ គាត់បានប្រាប់ពួកគេឲ្យរស់នៅ ដោយទីបន្ទាល់ល្អ ដើម្បីឲ្យពួកអ្នកចោទប្រកាន់ ងាកមកថ្វាយសិរីល្អដល់ព្រះវិញ ពេលដែលបានសង្កេតឃើញការល្អរបស់ពួកគេ (១ពេត្រុស ២:១២)។ មានអំណាចមួយដែលសេចក្តីងងឹតមិនអាចគ្រប់គ្រងបាន គឺអំណាចនៃសេចក្តីស្រឡាញ់ ដែលមានចិត្តសប្បុរស ក្នុងព្រះនាមព្រះយេស៊ូវ។ បើគេទះកំផ្លៀងម្ខាង រាស្រ្តរបស់ព្រះបែរម្ខាងទៀតឲ្យគេទះ បើគេឲ្យដើរមួយគីឡូ…
Read article