រស់នៅ ក្នុងសេចក្តីស្រឡាញ់
ខ្ញុំមានមិត្តភ័ក្តិម្នាក់ឈ្មោះ រុកហ៊ែ្សន(Roxanne) កំពុងរស់នៅក្នុងប្រទេសមួយ នៅទ្វីបអាហ្វ្រិក ដែលនៅទីនោះ ទឹកជាធនធានដែលមានតម្លៃណាស់។ ជាញឹកញាប់ ប្រជាជននៅទីនោះ ត្រូវធ្វើដំណើរទៅយកទឹក តាមប្រឡាយទឹកតូចៗ ដែលមានទឹកកខ្វក់ នៅតំបន់ឆ្ងាយៗ ដែលបណ្តាលឲ្យមានជម្ងឺ និងបាត់បង់ជីវិត។ ការខ្វះខាតទឹក បានធ្វើឲ្យគេមានការពិបាក នៅក្នុងការបង្កើតអង្គការកុមារកំព្រា ឬព្រះវិហារ ដើម្បីបម្រើប្រជាជន។ ប៉ុន្តែ បញ្ហានេះបានចាប់ផ្តើមមានការប្រែប្រួល។ តាមរយៈការដឹកនាំរបស់រ៉ុកហ៊ែ្សន និងអំណោយសប្បុរសធម៌ របស់ពួកជំនុំដែលមានក្តីស្រឡាញ់ នៅតាមបណ្តាព្រះវិហារដែលមានភាពរឹងមាំ ឥឡូវនេះ គេកំពុងតែជីកអណ្តូងទឹក។ យ៉ាងហោចណាស់ មានអណ្តូងទឹក៦ ដែលកំពុងដាក់ឲ្យប្រើប្រាស់ ដោយអនុញ្ញាតឲ្យពួកជំនុំនៅទីនោះ ធ្វើជាមជ្ឈមណ្ឌលនៃក្តីសង្ឃឹម និងការលើកទឹកចិត្ត។ មណ្ឌលសុខភាពមួយកន្លែង និងមណ្ឌលសម្រាប់កុមារកំព្រា៧០០នាក់ ក៏នឹងអាចត្រូវគេបើក ដោយសារមានទឹកសម្រាប់ប្រើប្រាស់។ ការជួយឧបត្ថម្ភនោះ គឺកើតចេញពីសេចក្តីស្រឡាញ់ ដែលបានបង្ហូរចេញពីបងប្អូនរួមជំនឿ ដែលនាំឲ្យយើងបានពិសោធនឹងក្តីស្រឡាញ់ និងភាពសប្បុរសរបស់ព្រះអង្គ។ សាវ័កប៉ុលបានមានប្រសាសន៍ នៅក្នុងបទគម្ពីរ ១កូរិនថូស ជំពូក១៣ថា បើសិនជាយើងមិនមានក្តីស្រឡាញ់ទេ នោះពាក្យសម្តីយើងដូចជាឈឹងដែលឮទ្រហឹង ហើយក្តីជំនឿយើងគ្មានន័យអ្វីទេ។ ហើយសាវ័កប៉ុលបានមានប្រសាសន៍ថា បើសិនជាយើងមានរបស់ទ្រព្យ ហើយជួយអ្នកដែលមានការខ្វះខាត នោះជាភស្តុតាងបញ្ជាក់ថា យើងនៅជាប់ក្នុងសេចក្តីស្រឡាញ់(១យ៉ូហាន…
Read articleពាក្យលើកទឹកចិត្តសម្រាប់អ្នកមានទុក្ខលំបាក
នៅបច្ចិមប្រទេស មានពាក្យចាស់មួយឃ្លាពោលថា “ចូរកុំខាំចំណីលើសពីលទ្ធភាពដែលខ្លួនអាចទំពារបាន”។ មានន័យថា បើយើងឆ្លាត ចូរយើងកុំទទួលកិច្ចការដែលច្រើន លើសពីលទ្ធភាពដែលយើងអាចទទួលរ៉ាប់រងរួច។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ យើងមានអារម្មណ៍ថា ខ្លួនកំពុងទទួលបន្ទុកធ្ងន់ពេក ដោយសារទំហំ និងការពិបាកនៃកិច្ចការ ដែលយើងព្រមទទួលខុសត្រូវ។ ការនេះក៏អាចកើតឡើង ក្នុងដំណើរជីវិតខាងវិញ្ញាណក្នុងព្រះគ្រីស្ទផងដែរ គឺនៅពេលដែលការប្តេជ្ញាចិត្ត ដែលយើងមានចំពោះព្រះ ហាក់ដូចជាច្រើនពេក មិនអាចទ្រាំទ្របាន។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្តសម្រាប់យើង ពេលដែលជំនឿយើងមានការរង្គោះរង្គើ។ អ្នកនិពន្ធព្រះគម្ពីរហេព្រើបានលើកទឹកចិត្តអ្នកអានរបស់គាត់ ឲ្យនឹកចាំអំពីសេចក្តីក្លាហាន ដែលពួកគេបានបង្ហាញចេញមក កាលពីដើម(១០:៣២-៣៣)។ ទោះបីជាមានការជេរប្រមាថ និងការបៀតបៀនក្តី ក៏ពួកគេនៅតែជួយគ្រីស្ទបរិស័ទដែលកំពុងជាប់ឃុំ ហើយពួកគេសុខចិត្តឲ្យគេរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន ដោយអំណរ(ខ.៣៣-៣៤)។ បានជាគាត់មានប្រសាសន៍ថា “កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ”(ខ.៣៥-៣៦)។ យើងមិនត្រូវទុកចិត្តលើខ្លួនឯងទេ តែត្រូវទុកចិត្តលើព្រះយេស៊ូវ និងព្រះបន្ទូល ដែលព្រះអង្គបានសន្យាថា នឹងយាងមកវិញ តាមពេលដែលព្រះអង្គបានកំណត់(ខ.៣៧)។ អំណាចចេស្តារបស់ព្រះ ជួយឲ្យយើងអាចបន្តដើរដោយជំនឿ។ ការនឹកចាំអំពីភាពស្មោះត្រង់ ដែលព្រះមានចំពោះយើងកាលពីមុន បណ្តាលឲ្យយើងមានទំនុកចិត្តលើព្រះអង្គ នៅក្នុងពេលបច្ចុប្បន្ន។-David McCasland
Read articleគ្រឹះរបស់យើង
នៅទីក្រុងបាវ៉ារា(Bavaria) នៃប្រទេសអាឡឺម៉ង់ សង្កាត់ណូតលីងជិនមានលក្ខណៈពិសេសខុសគេ។ វាមានទីតាំង នៅត្រង់ចំណុចកណ្តាលនៃតំបន់រេស ក្រេធ័រ ដែលជាទំនាប ដែលមានសណ្ឋានដីដូចបាតខ្ទះដ៏ធំ ដែលជាស្នាមរណ្តៅអាច់ម៍ផ្កាយយក្ស ដែលបានធ្លាក់តាំងពីយូរណាស់មកហើយ។ កម្លាំងធ្លាក់ដ៏ខ្លាំងមហិមារបស់អាច់ម៍ផ្កាយនោះ បានបណ្តាលឲ្យកើតមានថ្មគ្រីស្តាល់ចម្លែកៗ និងគ្រាប់ពេជ្យតូចល្អិតរាប់លាន។ ក្នុងសតវត្សរ៍ទី១៣ ថ្មដែលចាំងផ្លេកៗទាំងនោះ ត្រូវបានគេប្រើប្រាស់ ក្នុងការសាងសង់ព្រះវិហារសេន ចច។ អ្នកដែលមកទស្សនាព្រះវិហារនោះ អាចឃើញគ្រីស្តាល់ដ៏ស្រស់ស្អាត ដែលបានបង្កប់នៅក្នុងគ្រឹះ និងជញ្ជាំងនៃព្រះវិហារ។ អ្នកខ្លះនិយាយថា ព្រះវិហារនោះមានគ្រឹះស្អាត ដូចនៅស្ថានសួគ៌។ ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌ មកក្នុងលោកិយនេះ(យ៉ូហាន ៣:១៣)។ ពេលព្រះអង្គយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គសុគត និងមានព្រះជន្មឡើងវិញ ព្រះអង្គបានឲ្យអ្នកដើរតាមព្រះអង្គ ធ្វើជា “ព្រះវិហារដ៏រស់” របស់ព្រះ ដែលមានព្រះអង្គជាគ្រឹះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ”(១កូរិនថូស ៣:១១)។ ព្រះវិហារដែលនៅក្រុងបាវ៉ារា ត្រូវបានសាងសង់ឡើង ពីបំណែកនៃថ្មដែលបានធ្លាក់ចុះពីលើមេឃមក។ ប៉ុន្តែ អ្នកជឿព្រះគ្រីស្ទគ្រប់រូប ជាព្រះវិហារខាងវិញ្ញាណ ដែលត្រូវបានសង់ឡើង នៅលើគ្រឹះដែលមកពីស្ថានសួគ៌ គឺអង្គព្រះយេស៊ូវគ្រីស្ទ(អេសាយ ២៨:១៦ ១កូរិនថូស ១០:៣-៤)។ សូមសរសើរដំកើងព្រះ ដែលបានប្រទានសេចក្តីសង្រ្គោះដល់យើងយ៉ាងជាក់ច្បាស់…
Read articleដើរតាមម្ចាស់
មានពេលមួយ ខ្ញុំបានទស្សនាសត្វឆ្កែ ឈ្មោះត្រេវរ(Trevor) កំពុងសម្តែងនៅលើឆាក នៅក្នុងកម្មវិធីការតាំងបង្ហាញសត្វឆ្កែនៅក្បែរផ្ទះខ្ញុំ។ វាជាពូជឆ្កែតឿរបស់ជនជាតិវេលស៍។ វាបានរត់ជាច្រើនម៉ែត្រ ចេញទៅហើយត្រឡប់មកវិញ តាមបញ្ជារបស់ម្ចាស់វា វាបានលោតរំលងរបង ហើយវាទៅរកវត្ថុផ្សេងៗ ដោយប្រើច្រមុះតាមហិតក្លិន។ បន្ទាប់ពីបញ្ចប់វគ្គនីមួយៗហើយ វាមកអង្គុយនៅក្បែរជើងម្ចាស់វា ហើយរង់ចាំការបញ្ជាបន្ទាប់ទៀត។ ពេលខ្ញុំឃើញសត្វឆ្កែត្រេវរស្តាប់តាមបង្គាប់របស់ម្ចាស់វា យ៉ាងប្រុងប្រយ័ត្នដូចនេះ ខ្ញុំក៏បាននឹកចាំអំពីការដែលព្រះទ្រង់ សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គមានការប្តេជ្ញាចិត្តចំពោះព្រះអង្គ ក្នុងអំឡុងពេលដែលពួកគេកំពុងដើរតាមព្រះអង្គ កាត់វាលរហោស្ថាន។ ព្រះទ្រង់ដឹកនាំ តាមរបៀបដ៏វិសេស។ ព្រះវត្តមានព្រះអង្គបានបង្ហាញចេញមកជាពពក។ បើសិនជាពពកហោះឡើងលើ គឺមានន័យថា ព្រះអង្គសព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គផ្លាស់ទី ទៅតំបន់ផ្សេងទៀត។ បើពពកចុះមកក្រោម ពួកគេត្រូវនៅមួយកន្លែង។ គឺដូចដែលមានសេចក្តីចែងថា “គឺតាមតែបង្គាប់ព្រះយេហូវ៉ា ដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ”(ជនគណនា ៩:២៣)។ ពួកអ៊ីស្រាអែលបានអនុវត្តតាមរបៀបនេះ ជារៀងរាល់យប់ថ្ងៃ ទោះបីជាពួកគេត្រូវឈប់សម្រាកនៅកន្លែងណាមួយ យូរប៉ុណ្ណាក៏ដោយ។ កាលនោះ ព្រះអង្គមិនគ្រាន់តែកំពុងល្បងលពួកអ៊ីស្រាអែលប៉ុណ្ណោះទេ តែថែមទាំងដឹកនាំពួកគេ ទៅកាន់ទឹកដីសន្យា(១០:២៩)។ ព្រះអង្គសព្វព្រះទ័យនឹងនាំពួកគេ ទៅកន្លែងដែលល្អជាងមុន។ ដូចនេះ ពេលព្រះអង្គឲ្យយើងដើរតាមព្រះអង្គ ព្រះអង្គក៏មានព្រះទ័យដូចនេះផងដែរ។ ព្រះអង្គសព្វព្រះទ័យនឹងនាំយើង ទៅកន្លែងដែលយើងនឹងមានការប្រកបស្និទ្ធស្នាល ជាមួយព្រះអង្គ។ ព្រះបន្ទូលព្រះអង្គបានធានាថា…
Read articleចិត្តដែលដឹងជាក់ជាមុន
កាលពីសម័យសង្រ្គាមលោកលើកទី២ មានអ្នកទោសជនជាតិអាមេរិកមួយចំនួន បានលួចផលិតវិទ្យុទាក់ទងមួយគ្រឿងដោយខ្លួនឯង នៅក្នុងជំរំឃុំឃាំងរបស់ពួកអាឡឺម៉ង់ ដោយមិនឲ្យពួកអ្នកយាមដឹង។ ថ្ងៃមួយ គេបានជូនដំណឹងល្អថា មេបញ្ជាការជាន់ខ្ពស់របស់ពួកអាឡឺម៉ង់បានសុំចុះចាញ់ ដើម្បីបញ្ចប់សង្រ្គាមហើយ។ ដោយសារប្រព័ន្ធទំនាក់ទំនងខូច ពួកអ្នកយាមមិនបានដឹងអំពីដំណឹងនេះទេ។ តែពួកអ្នកទោសដែលបានផលិតវិទ្យុទាក់ទងក៏ចាប់បានពត៌មាននេះ។ ពួកអ្នកទោសក៏បាននិយាយប្រាប់គ្នាពីមួយទៅមួយ ហើយការអបអរសាទរដ៏អ៊ូអរក៏បានកើតមាន ក្នុងជំរុំឃុំឃាំងនោះ។ ពួកគេបានច្រៀងរាំ គ្រវីដៃដាក់ពួកអ្នកយាម ហើយនិយាយកំប្លែងលេងពេលញាំអាហារ ក្នុងអំឡុងពេល៣ថ្ងៃ។ នៅថ្ងៃទី៤ ពេលពួកគេក្រោកពីដំណេក ក៏បានដឹងថា ពួកអាឡឺម៉ង់បានរត់គេចអស់ហើយ។ ការរង់ចាំរបស់ពួកគេក៏បានបញ្ចប់។ មានរឿងក្នុងព្រះគម្ពីរជាច្រើន ដែលបានផ្តោតទៅលើការរង់ចាំ ដូចជារឿងលោកអ័ប្រាហាំរង់ចាំកំណើតកូនប្រុស ដែលព្រះបានសន្យាប្រទានដល់គាត់(លោកុប្បត្តិ ១២-២១)។ ពួកអ៊ីស្រាអែលបានរង់ចាំការរំដោះឲ្យរួចពីនគរអេស៊ីព្ទ។ ពួកហោរារង់ចាំការសម្រេចនៃបទទំនាយរបស់ខ្លួន។ ពួកសិស្សរង់ចាំ ពេលដែលព្រះយេស៊ូវធ្វើការអស្ចារ្យ ក្នុងនាមជាព្រះមែស៊ីដ៏មានអំណាច ដូចដែលពួកគេបានរំពឹងគិត។ ក្នុងកណ្ឌវិវិរណៈ ព្រះយេស៊ូវបានមានព្រះបន្ទូលចុងក្រោយថា ព្រះអង្គនឹងយាងមកវិញជាឆាប់។ ហើយមានពាក្យអធិស្ឋានបន្ទរថា “អាមែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក”(២២:២០)។ ដូចនេះ យើងនៅតែរង់ចាំរហូតដល់ពេលដែលព្រះអង្គយាងមក។ ត្រង់ចំណុចនេះខ្ញុំបានសួរខ្លួនឯងថា ពេលយើងរង់ចាំ ហេតុអ្វីយើងច្រើនតែមានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ? ដើម្បីជម្នះបញ្ហានេះ យើងអាចអនុវត្តតាមដំណឹងល្អនៃព្រះគ្រីស្ទ ដែលយើងបានជឿតាម ដោយអរសប្បាយ ដោយមានសង្ឃឹម ដូចពួកអ្នកទោសជនជាតិអាមេរិកទាំងអស់នោះដែរ។ សរុបមក…
Read articleតើមាននរណាច្រៀងទេ?
មានពេលមួយ លោកគ្រីស ហាដហ្វៀល(Chris Hadfield) ដែលជាអាកាសយានិកជនជាតិកាណាដា និងជាមេបញ្ជាការនៃស្ថានីយអវកាសអន្តរជាតិ បានចូលរួមនៅក្នុងការច្រៀង ជាមួយនឹងសិស្សសាលាមួយក្រុម ដែលកំពុងនៅក្នុងស្ទូឌីយ៉ូមួយ នៅផែនដី ខណៈពេលដែលគាត់កំពុងស្ថិតនៅក្នុងស្ថានីយអវកាស ដែលមានកំពស់៣២១គីឡូម៉ែត្រពីផែនដី។ ពួកគេបានច្រៀងជាមួយគ្នា នូវបទ “តើមាននរណាច្រៀងទេ” ដែលជាស្នាដៃនិពន្ធរួមរបស់លោកហាដហ្វៀល ជាមួយនឹងលោកអេឌ រ៉ូមបឺតសិន(Ed Robertson)។ ក្នុងបទចម្រៀងនោះ ខ្ញុំបានចាប់អារម្មណ៍នឹងឃ្លាមួយ ដែលគេច្រៀងថា “អ្នកមិនអាចដាក់ព្រំប្រទល់ នៅលើទីអវកាសបានឡើយ”។ មនុស្សនៅលើផែនដី បានគូសខ្សែបន្ទាត់ព្រំដែនជាច្រើន ដើម្បីញែកខ្លួនចេញពីគ្នា ដោយមានជាតិសាសន៍ ប្រទេស និងមនោគមវិជ្ជាផ្សេងគ្នា ប៉ុន្តែ បទចម្រៀងនេះបានរំឭកខ្ញុំថា ព្រះអង្គមិនបានសព្វព្រះទ័យឲ្យយើងមានការបែងចែកគ្នាដូចនេះទេ។ អ្វីដែលសំខាន់នោះ គឺព្រះអង្គសព្វព្រះទ័យឲ្យយើងស្រឡាញ់ព្រះអង្គ និងស្រឡាញ់គ្នាទៅវិញទៅមក(ម៉ាកុស ១២:៣០-៣១)។ ព្រះអង្គជាឪពុកដែលមានក្តីស្រឡាញ់ ដូចនេះ ព្រះអង្គសព្វព្រះទ័យឲ្យក្រុមគ្រួសាររបស់ព្រះអង្គ មានការរួបរួមគ្នាតែមួយ។ យើងមិនអាចសម្រេចកិច្ចការដែលព្រះអង្គឲ្យយើងធ្វើបានឡើយ បើសិនជាយើងបដិសេធមិនព្រមផ្សះផ្សាគ្នា។ នៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង ព្រះអង្គបានទូលអង្វរដល់ព្រះវរបិតា សូមឲ្យអ្នកដើរតាមព្រះអង្គមានការរួបរួមគ្នា។ គឺដូចដែលព្រះអង្គបានអធិស្ឋានថា “ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង”(យ៉ូហាន ១៧:២១)។ ការច្រៀងរួមគ្នា…
Read article