បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
គេចូលចិត្តនិយាយថា “ពេលដែលយើងសប្បាយរីករាយ ជាពេលដែលកន្លងផុតទៅលឿនណាស់”។ តាមពិតពេលវេលានៅតែមានល្បឿនថេរជានិច្ច មិនមែនម្តងដើរយឺត ម្តងហោះហើរនោះទេ ប៉ុន្តែ តាមបទពិសោធន៍របស់យើង យើងច្រើនតែយល់ថា ពេលវេលាហាក់ដូចជាកន្លងផុតទៅលឿនណាស់។ ពេលដែលខ្ញុំកំពុងសប្បាយនឹងកិច្ចការអ្វីមួយ ឬអរសប្បាយនឹងមនុស្សជាទីស្រឡាញ់ ពេលវេលាហាក់ដូចជាលឿនណាស់។ បទពិសោធន៍ប្រភេទនេះ បានធ្វើឲ្យខ្ញុំមានការយល់ដឹងថ្មីមួយ អំពីព្រឹត្តិការណ៍ដែលបទគម្ពីរវិវរណៈ ជំពូក៤ បានរៀបរាប់។ កាលពីមុន ពេលខ្ញុំពិចារណា អំពីសត្វទាំងបួន ដែលអង្គុយនៅជុំវិញបល្ល័ង្កព្រះ ដែលពោលពាក្យពីរបីម៉ាត់ដដែលៗរហូតអស់កល្បជានិច្ច ខ្ញុំក៏បានគិតថា សត្វទាំងនោះពិតជាមានជីវិតដែលគួរឲ្យធុញទ្រាន់មែន! តែសព្វថ្ងៃនេះ ខ្ញុំមិនគិតអញ្ចឹងទៀតទេ។ ព្រោះខ្ញុំបានគិតអំពីព្រឹត្តិការណ៍ដែលសត្វទាំងនោះ បានឃើញដោយភ្នែកជាច្រើនគូររបស់ពួកវា(ខ.៨)។ ខ្ញុំក៏បានពិចាណាអំពីទិដ្ឋភាព ដែលពួកគេបានមើលឃើញ ពីបល្ល័ង្ករបស់ព្រះ(ខ.៦)។ តើពួកគេមានចិត្តស្ងើចសរសើរយ៉ាងណា ចំពោះព្រះដ៏ខ្ពស់បំផុត ដែលមានទំនាក់ទំនងជាមួយមនុស្សលោក ដោយប្រាជ្ញា និងសេចក្តីស្រឡាញ់? តើសត្វទាំងនោះអាចមានការឆ្លើយតបអ្វី ដែលប្រសើរជាងការសរសើរដំកើងទៀតនោះ? តើមានអ្វីដែលត្រូវនិយាយ ក្រៅពីពោលថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”? តើយើងមានការធុញទ្រាន់ទេ បើសិនជាយើងត្រូវនិយាយពាក្យដដែលៗឥតឈប់ឈរនោះ? តែបើសិនជាយើងនៅចំពោះមុខអ្នកដែលយើងស្រឡាញ់ នោះយើងមិនចេះធុញទ្រាន់ឡើយ។ ហើយបើសិនជាយើងកំពុងធ្វើការល្អណាមួយ ដែលព្រះអង្គបានតម្រូវឲ្យយើងធ្វើការនោះ នោះយើងក៏នឹងមិនមានការធុញទ្រាន់ដែរ។ ព្រះទ្រង់បានរចនាយើងមក ឲ្យសរសើរដំកើងព្រះអង្គ គឺមិនខុសពីសត្វទាំងបួននោះទេ។ ជីវិតយើងនឹងមិនមានការធុញទ្រាន់ឡើយ…
Read articleស្វែងរកផ្លូវរបស់ព្រះ
ផ្លូវក្រោមបាតសមុទ្រឆេននល ធូននល(Channel Tunnel) ត្រូវបានគេបើកឲ្យប្រើប្រាស់ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៩៤។ កាលពីជិតពីរសតវត្សរ៍មុន គឺនៅឆ្នាំ១៨០២ លោកអាល់បឺត ម៉ាធា(Albert Mathieu) ដែលជាវិស្វកររបស់ស្តេចណាប៉ូលេអុង(Napoleon) បានស្នើឲ្យសាងសង់ផ្លូវក្រោមបាតសមុទ្រនោះ។ សព្វថ្ងៃនេះ មនុស្សរាប់ពាន់នាក់ រួមទាំងឡានតូចធំ បានធ្វើដំណើរតាមរថភ្លើងជារៀងរាល់ថ្ងៃ នៅតាមផ្លូវក្រោមបាតសមុទ្រ ដែលតភ្ជាប់ប្រទេសអង់គ្លេស និងប្រទេសបារាំង ដែលមានចម្ងាយ៥០គីឡូម៉ែត្រ។ មុនពេលគេសាងសង់ផ្លូវក្រោមបាតសមុទ្រនេះ មនុស្សម្នាបានធ្វើដំណើរតាមនាវា ឆ្លងកាត់ដៃសមុទ្រនៅចន្លោះប្រទេសអង់គ្លេស និងប្រទេសបារាំង អស់រយៈពេលជាច្រើនសតវត្សរ៍។ ព្រះទ្រង់ក៏បានរៀបផែនការ ដើម្បីឲ្យរាស្រ្តរបស់ព្រះអង្គ មានផ្លូវដែលល្អហួសពីការរំពឹងទុកផងដែរ គឺដូចដែលមានចែងក្នុងបទគម្ពីរនិក្ខមនំ ១៤:១០-២២។ កាលនោះ ពួកគេកំពុងប្រឈមមុខនឹងសេចក្តីស្លាប់។ បើមិនត្រូវកងទ័ពស្តេចផារ៉ោនសម្លាប់ទេ ក៏ត្រូវលង់ទឹកស្លាប់ដែរ ដូចនេះ ពួកគេស្ថិតក្នុងភាពតក់ស្លុត។ ប៉ុន្តែ ព្រះទ្រង់បានញែកសមុទ្រក្រហម ដើម្បីឲ្យពួកគេអាចដើរឆ្លងទៅត្រើយម្ខាងទៀត ពីលើបាតសមុទ្រដែលព្រះអង្គបានធ្វើឲ្យក្លាយជាដីគោកនោះ។ ជាច្រើនឆ្នាំក្រោយមក លោកអេសាភ ដែលជាអ្នកនិពន្ធទំនុកដំកើង បានលើកឡើងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ គឺជាភស្តុតាងបញ្ជាក់ថា ព្រះអង្គពិតជាមានអំណាចចេស្តាមែន គឺដូចដែលមានសេចក្តីចែងថា “ផ្លូវដែលទ្រង់យាង នោះនៅក្នុងសមុទ្រ ហើយផ្លូវច្រករបស់ទ្រង់ ក៏នៅទីមានទឹកច្រើន ឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយ។…
Read articleមេដៃដែលពិតត្រង់
មានរឿងល្បើករបស់ជនជាតិអាហ្វ្រិកមួយ បានដំណាលថា មានម្រាមដៃបួន និងមេដៃមួយ បានរស់នៅជាមួយគ្នា នៅលើដៃមួយចំហៀង។ ពួកគេជាមិត្តភក្តិដែលគ្មានអ្វីបំបែកបានឡើយ។ ថ្ងៃមួយ ពួកគេបានឃើញជញ្ជៀនមាសមួយវង់ នៅក្បែរពួកគេ ហើយបានផ្សំគំនិតគ្នាយកចិញ្ជៀននោះឲ្យបាន។ មេដៃនិយាយថា ពួកគេមិនត្រូវលួចចិញ្ជៀនទេ តែម្រាមដៃទាំងបួនបានថាឲ្យមេដៃថាជាជនកំសាក ដែលគិតថាខ្លួនឯងសុចរិត ហើយក៏បានឈប់រាប់អានមេដៃទៀត។ មេដៃមិនថាអីទេ ព្រោះខ្លួនមិនចង់ជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់របស់ពួកគេទេ។ ហេតុនេះហើយបានជា ជនជាតិអាហ្រិកនៅតំបន់ខ្លះ បានជឿថា តាំងពីពេលនោះមក មេដៃនៅតែឈរម្នាក់ឯង មិននៅជាប់នឹងម្រាមដៃទាំងបួន។ រឿងនិទាននេះមិនមែនជារឿងពិតទេ តែបានរំឭកខ្ញុំថា មានពេលខ្លះ យើងប្រហែលជាមានអារម្មណ៍ថា យើងកំពុងតែឈរម្នាក់ឯង ពេលដែលយើងមិនព្រមចូលរួមធ្វើការអាក្រក់ជាមួយមនុស្សនៅជុំវិញយើង។ ក្នុងសម័យលោកណូអេ ផែនដីមានពេញដោយអំពើហឹង្សា ហើយគំនិតរបស់មនុស្សម្នាក់ៗ សុទ្ធតែ“អាក្រក់ជានិច្ច”(លោកុប្បត្តិ ៦:៥,១១)។ តែ“លោកណូអេបានប្រកបដោយព្រះគុណ នៅចំពោះព្រះអម្ចាស់” (ខ.៨)។ លោកណូអេមានការប្តូរផ្តាច់ទាំងស្រុងចំពោះព្រះ ហើយគាត់ក៏បានសង់ទូកធំតាមបង្គាប់ព្រះអង្គ។ ពេលទឹកជំនន់មកដល់ ព្រះអម្ចាស់ក៏បានការពារជីវិតគាត់ និងក្រុមគ្រួសារគាត់។ ព្រះអង្គក៏បានបង្ហាញព្រះគុណដល់យើងរាល់គ្នា តាមរយៈព្រះជន្ម ការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះរាជបុត្រាព្រះអង្គ។ យើងមានមូលហេតុ ដែលត្រូវថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ហើយឈរឲ្យមាំមួនថ្វាយព្រះអង្គ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ។ ព្រះអង្គតែងតែគង់ជិតយើង ហើយថែមទាំងនៅជាប់ជាមួយយើងផង ដូចនេះ យើងមិនដែលឈរនៅម្នាក់ឯងទេ។…
Read articleមនុស្សដែលពិបាក
ក្នុងសៀវភៅដែលមានចំណងជើងថា ព្រះនៅក្នុងកន្លែងកាត់ក្តី លោកស៊ីអេស លូអីស(C.S. Lewis) បានរៀបរាប់អំពីប្រភេទមនុស្ស ដែលយើងពិបាកនឹងមានការចុះសម្រុងនឹងពួកគេ។ ភាពអាត្មានិយម កំហឹង ការច្រណែន ឬអត្តចរិកអាក្រក់ដទៃទៀត ច្រើនតែបំផ្លាញទំនាក់ទំនងដែលយើងមានជាមួយពួកគេ។ ជួនកាល យើងគិតថា ការរស់នៅរបស់យើងនឹងមានភាពងាយស្រួលជាងមុន បើសិនជាយើងមិនចាំបាច់ត្រូវជួបមនុស្សពិបាកៗទាំងនោះទេ។ តែលោកលូអ៊ីសបានបង្ហាញទស្សនៈផ្ទុយពីយើង ដោយលើកឡើងថា ព្រះទ្រង់ក៏មានការអត់ទ្រាំ នឹងយើងជារៀងរាល់ថ្ងៃ។ គាត់មានប្រសាសន៍ថា យើងក៏ជាប្រភេទមនុស្សដែលពិបាកឲ្យគេចូលចិត្តផងដែរ។ បុគ្គលិកលក្ខណៈរបស់យើងមានចំណុចខ្វះខាតដ៏គ្រោះថ្នាក់។ ក្តីសង្ឃឹម និងផែនការរបស់យើង អាចនឹងត្រូវរលាយ ដោយសារអត្តចរិកមិនល្អរបស់អ្នកដទៃ តែក្តីសង្ឃឹម និងផែនការរបស់អ្នកដទៃ ក៏អាចរលាយដោយសារអត្តចរិកមិនល្អរបស់យើងផងដែរ។ ការស្គាល់សណ្ឋានពិតរបស់ខ្លួនឯង អាចជំរុញចិត្តយើង ឲ្យបង្ហាញចេញនូវការអត់ធ្មត់ និងការទទួលយក ចំពោះអ្នកដទៃ ដូចដែលព្រះបានបង្ហាញចំពោះយើងជារៀងរាល់ថ្ងៃដែរ។ ក្នុងបទគម្ពីរអេភេសូរ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយ “មានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(៤:២)។ អ្នកដែលមានការអត់ធ្មត់ អាចទ្រាំទ្រមនុស្សដែលពិបាកៗ ដោយមិនមានកំហឹង និងការសងសឹកអ្វីឡើយ។ ម្យ៉ាងទៀត គាត់អាចអត់ធន់ ដោយបង្ហាញចេញនូវការអត់ឱន ចំពោះអាកប្បកិរិយ៉ាអាក្រក់។ តើមានមនុស្សពិបាកៗណាខ្លះ ក្នុងជីវិតរបស់អ្នក?…
Read articleបាក់បែក តែស្រស់ស្អាត
ថ្មីៗនេះ កូនស្រីរបស់ខ្ញុំ បានយកអំបែងកែវមានពណ៌ស្អាតៗជាច្រើន ដែលនាងបានរើសនៅមាត់សមុទ្រ មកបង្ហាញខ្ញុំ។ អំបែងកែវទាំងនោះមានពណ៌ផ្សេងៗគ្នា ដែលខ្លះជាអំបែងក្អមឆ្នាំងដែលគេបានសូន តែភាគច្រើនជាអំបែងដប។ គេបានផលិតក្អមឆ្នាំ និងដប ដោយមានគោលបំណងខុសៗគ្នា តែជួនកាល ពួកវាត្រូវគេបោះចោល ហើយបែកក្លាយជាអំបែង។ បើសិនជាអំបែងដែលគេបោះចោលនោះ បានទៅដល់សមុទ្រ វាក៏ចាប់ផ្តើមការធ្វើដំណើររបស់វា។ វាត្រូវចរន្តទឹក និងទឹកជោរបក់បោកចុះឡើងៗ ហើយមុខស្រួចៗរបស់វាក៏ត្រូវរីករិលអស់ ដោយសារដីខ្សាច់ និងទឹករលក។ មិនយូរប៉ុន្មានក៏ប្រែជារលោង ហើយប្តូររូបរាង្គទៅជាមូល ធ្វើឲ្យវាប្រែជាវត្ថុដ៏ស្រស់ស្អាត។ អំបែងកែវដែលល្អដូចគ្រឿងអលង្កា ក៏បានមានជីវិតថ្មី ហើយអ្នកដែលចូលចិត្តប្រមូលវាទុក និងសិល្បៈករទាំងឡាយ បានឲ្យតម្លៃវា។ យ៉ាងណាមិញ ជីវិតដែលប្រេះស្រាំ ក៏អាចប្រែជាថ្មីឡើង ពេលបានទទួលការប៉ះពាល់ពីសេចក្តីស្រឡាញ់ និងព្រះគុណព្រះ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា ពេលដែលលោកហោរាយេរេមា បានមើលជាងស្នូនម្នាក់កំពុងធ្វើការ គាត់បានកត់សំគាល់ឃើញថា បើកាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ(យេរេមា ១៨:១-៦)។ ត្រង់ចំណុចនេះ ព្រះអម្ចាស់ក៏បានបកស្រាយថា ពួកអ៊ីសា្រអែលនៅសម័យដើម គឺដូចជាដីឥដ្ឋដែលនៅក្នុងព្រះហស្តព្រះអង្គ ហើយព្រះអង្គនឹងសូនពួកគេឲ្យមានរូបរាង្គថ្មី តាមបំណងព្រះទ័យព្រះអង្គ។ ទោះជីវិតយើងមានការប្រេះបែកខ្លាំងយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែអាចធ្វើឲ្យយើងមានរូបរាង្គថ្មីដ៏ស្រស់ស្អាត។ ព្រះអង្គស្រឡាញ់យើង ទោះបីជាយើងមិនល្អឥតខ្ចោះ ហើយមានកំហុសកាលពីមុនយ៉ាងណាក៏ដោយ…
Read articleរួចពីចំណង
ក្នុងពិភពលោកនេះ សត្វដំរីជាសត្វដែលមាឌធំជាងគេ ដែលរស់នៅលើគោក ហើយក៏ស្ថិតក្នុងចំណោមសត្វដែលមានកម្លាំងខ្លាំងជាងគេផងដែរ។ ប៉ុន្តែ គេអាចចងវា ដោយប្រើខ្សែពួរដែលរឹងមាំ តែមួយខ្សែប៉ុណ្ណោះ។ ពេលសត្វដំរីនៅតូច គេចងវាជាប់នឹងដើមឈើធំមួយដើម។ វាខំប្រឹងទាញខ្សែពួរនោះឲ្យរួចខ្លួន ក្នុងអំឡុងពេលជាច្រើនសប្តាហ៍ តែខ្សែពួរនៅតែចងវាជាប់។ មិនយូរប៉ុន្មានវាក៏ចុះចាញ លែងចង់រើបម្រះទៀត។ បន្ទាប់មក ពេលដែលសត្វដំរីធំពេញវ័យ ពេញកម្លាំង វានៅតែមិនរើបម្រះឲ្យរួចខ្លួន ព្រោះកាលណាខ្សែឡើងតឹងតែបន្តិច វាក៏ឈប់ទាញភ្លាម។ វានៅតែជឿថា វានៅជាប់ចំណង មិនអាចរំដោះខ្លួនឯងឲ្យរួចបាន។ យ៉ាងណាមិញ សាតាំងក៏អាចប្រើល្បិចដូចនេះ ដើម្បីចាប់ចងយើងឲ្យជាប់ផងដែរ។ ព្រះគម្ពីរបានធានាយ៉ាងច្បាស់ថា “នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ គឺអ្នកដែលមិនមែនដើរដោយសាច់ឈាមទេ គឺដើរដោយវិញ្ញាណវិញ”(រ៉ូម ៨:១)។ យើងបានទទួលការប្រោសឲ្យរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ(ខ.២)។ តែខ្មាំងសត្រូវនៃវិញ្ញាណរបស់យើងបានព្យាយាមធ្វើឲ្យយើងជឿថា អំពើបាបនៅតែមានអំណាចគ្របសង្កត់យើង។ ដូចនេះ តើយើងត្រូវធ្វើដូចម្តេច? ដើម្បីឈ្នះការភូតកុហក់របស់វា យើងត្រូវជញ្ជឹងគិត អំពីការអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើង។ ព្រះអង្គបានសុគត ដើម្បីលោះបាបយើង ហើយបានប្រកាសថា បាបលែងមានអំណាចគ្រប់គ្រងយើងទៀតហើយ(ខ.៣)។ ព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ ព្រមទាំងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើងផងដែរ។ ដើម្បីឲ្យយើងមានអំណាច ដើម្បីរស់នៅដោយជ័យជម្នះ ក្នុងព្រះអង្គ ព្រោះ“ព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនយើងរាល់គ្នា”(ខ.១១)។…
Read article