រូបភាពនៅជ្រុងផ្សេងទៀត
អស់រយៈពេល៣ខែមកហើយ ដែលខ្ញុំមានឱកាសអង្គុយទស្សនាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ យ៉ាងជក់ចិត្ត។ អ្នកបច្ចេកទេសបានដំឡើងកាំមីរ៉ាអ៊ីនធឺណិត នៅកំពស់២៧ម៉ែត្រ ពីលើសួនច្បាររុក្ខសាស្ត្រន័រហ្វូក ដោយផ្តោតទៅលើសំបុក្ររបស់សត្វឥន្រ្ទីក្បាលរលីងមួយសំបុក្រសម្រាប់ឲ្យគេទស្សនាសំបុក្រសត្វឥន្ទ្រីនោះ តាមអ៊ីនធឺណិត។ គេអាចទស្សនាតាមអ៊ីនធឺណិត ឃើញកូនឥន្រ្ទីញាស់ ហើយឃើញសត្វឥន្រ្តីមេ និងបាមើលថែរកូនរបស់វា យ៉ាងប្រុងប្រយ័ត្ន ដោយដាក់វេណគ្នារកចំណី និងការពារសំបុក្ររបស់វា។ ប៉ុន្តែ ថ្ងៃមួយ ពេលដែលកូនឥន្រ្ទីនៅមានរូបរាង្គដូចដុំរោម ដែលមានចំពុះ មេបារបស់វាក៏បានបាត់មិនដឹងទៅណា។ ពេលនោះ ខ្ញុំបារម្ភខ្លាចពួកវាមានគ្រោះថ្នាក់។ តាមពិត ខ្ញុំចេះតែបារម្ភ ដោយគ្មានមូលដ្ឋានច្បាស់លាស់។ ពេលអ្នកបញ្ជាកាំមីរ៉ា បានពង្រីកមំរបស់កាំមីរ៉ានោះ ខ្ញុំក៏បានឃើញមេឥន្ទ្រីកំពុងទំនៅលើមែកឈើ ដែលនៅក្បែរសំបុក្រ។ ពេលដែលខ្ញុំពិចារណាអំពីរូបភាពនៃសត្វឥន្ទ្រី ដែលខ្ញុំមិនអាចមើលឲ្យបានគ្រប់ជ្រុងជ្រោយ ខ្ញុំក៏បាននឹកចាំអំពីពេលដែលខ្ញុំខ្លាចព្រះបោះបង់ខ្ញុំចោល។ ទិដ្ឋភាព នៅលើទីខ្ពស់ ក្នុងព្រៃនៃរដ្ឋវើជីនាបានរំឭកខ្ញុំថា ខ្ញុំមិនបានមើលឃើញរូបភាពគ្រប់ជ្រុងឡើយ ពោលគឺអាចមើលឃើញតែផ្នែកដ៏តូច នៃទេសភាពទាំងមូល។ យ៉ាងណាមិញ លោកម៉ូសេបានពិពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះ ដោយធ្វើការប្រៀបប្រដូចនឹងសត្វឥន្ទ្រី។ ដែលសត្វឥន្ទ្រីហើរត្រដាងស្លាប ទទួលកូននៅលើចំអេងជាយ៉ាងណា នោះព្រះក៏បានទ្ររាស្រ្តរបស់ព្រះអង្គ មិនឲ្យពួកគេជួបភាពហិនវិនាសឡើយ(ចោទិយកថា ៣២:១១-១២)។ ទោះយើងមានអារម្មណ៍ថា ព្រះអង្គហាក់ដូចជានៅឆ្ងាយពីយើងយ៉ាងណាក៏ដោយ ក៏តាមពិត ព្រះអង្គ “មិនគង់នៅឆ្ងាយពីយើង”ទេ(កិច្ចការ ១៧:២៧)។ នេះជាការពិតមែន សូម្បីតែនៅពេលដែលយើងមានអារម្មណ៍ថា ព្រះអង្គបានបោះបង់យើងក៏ដោយ។-Julie…
Read articleបន្ទប់ និងតុ
ពេលខ្ញុំនិងភរិយារបស់ខ្ញុំទៅលេងប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះ យើងបានទៅមើលផ្ទះស្បូវរបស់អ្នកស្រីហាថាវេយ ក្នុងតំបន់ស្រ្តែតហ្វ៊ត អាប់ផុន អាវ៉ុន។ ផ្ទះស្បូវនោះមានចំណាស់ជាង៤០០ឆ្នាំ ហើយវាជាផ្ទះដែលភរិយារបស់លោកវីលៀម សេកស្ពៀរ(William Shakespeare) ដែលជាអ្នកនិពន្ធដ៏ល្បី បាននៅកាលពីក្មេង។ អ្នកនាំភ្ញៀវបានបង្ហាញតុមួយ ធ្វើពីបន្ទះឈើដ៏ធំមួយ។ គេប្រើផ្នែកម្ខាងរបស់តុនេះ សម្រាប់ញាំអាហារ ហើយម្ខាងទៀតសម្រាប់កាត់អាហារ។ ក្នុងជីវភាពរបស់ជនជាតិអង់គ្លេស គេបានបង្កើតឃ្លាប្លែកៗថ្មីៗ ដោយផ្សំជាមួយពាក្យតុ ដែលពាក្យនេះទាក់ទងនឹងអាហារ ការស្នាក់នៅ ភាពស្មោះត្រង់ និងអំណាច។ ឧទាហរណ៍ ភោជនាល័យជាកន្លែងដែលគេផ្តល់ឲ្យនូវ “បន្ទប់ និងតុ” ដែលមានន័យថា កន្លែងស្នាក់នៅនោះផ្តល់កន្លែងគេង និងអាហារដល់ភ្ញៀវ។ នៅតាមតៀមស្រា ដែលមានភ្ញៀវលេងបៀរ គេតម្រូវឲ្យអ្នកលេង “ដាក់ដៃលើតុ” ដើម្បីបង្ហាញថាពួកគេមិនបន្លំទេ។ នៅផ្ទះវិញ គេឲ្យឪពុកអង្គុយនៅកន្លែងពិសេស នៅតុអាហារ ដែលគេហៅគាត់ថា “មេតុ”។ ការនេះបានធ្វើឲ្យខ្ញុំនឹងចាំថា ព្រះយេស៊ូវជា “កន្លែងស្នាក់នៅ និងផ្តល់អាហារ” ដល់យើង។ ព្រះអង្គជាប្រភពនៃអាហារខាងវិញ្ញាណរបស់យើង(យ៉ូហាន ៦:៣៥,៥៤) ព្រះអង្គប្រទានកម្លាំងឲ្យយើងរស់នៅ ដោយក្តីស្រឡាញ់(១៤:២១) ព្រះអង្គជាម្ចាស់ ដែលពេញដោយក្តីស្រឡាញ់(ភីលីព ២:១១) ហើយសព្វថ្ងៃនេះ ព្រះអង្គកំពុងរៀបចំផ្ទះដ៏អស់កល្បជានិច្ច…
Read articleទស្សនៈអំពីលទ្ធផលចុងក្រោយ
មុខរបបបោះពុម្ភដ៏កាក់កបរបស់លោករីឆាត លែម្យូ(Richard LeMieux) បានដួលរលំ បន្ទាប់ពីបានដំណើរការបានមួយឆ្នាំ។ មិនយូរប៉ុន្មាន ទ្រព្យសម្បត្តិរបស់គាត់ ក៏បានរលាសអស់ ហើយគាត់ក៏មានជម្ងឺធ្លាក់ទឹកចិត្ត។ ទីបំផុត លោកលែម្យូក៏បានធ្លាក់ខ្លួនប្រមឹកស្រា ហើយក្រុមគ្រួសាររបស់គាត់ ក៏បានរត់ចោលគាត់។ គាត់បានធ្លាក់ខ្លួនដល់បាតសង្គម ដោយគ្មានផ្ទះសំបែង ខូចចិត្ត ហើយក្លាយជាជនទុរគត។ ទោះបីជាយ៉ាងណាក៏ដោយ គឺដោយសារគាត់ស្ថិតក្នុងពេលបែបនេះឯង ដែលគាត់បានងាកបែរមករកព្រះ។ ក្រោយមក គាត់ក៏បាននិពន្ធសៀវភៅមួយក្បាល អំពីការអ្វីដែលគាត់បានរៀន ពីទុក្ខលំបាកទាំងអស់នោះ។ ពួកអ៊ីស្រាអែលបានទទួលនូវមេរៀនខាងវិញ្ញាណមួយចំនួន ពេលដែលព្រះអនុញ្ញាតឲ្យពួកគេ អត់ទ្រាំនឹងភាពអនាថា គ្មានគោលដៅច្បាស់លាស់ និងមានគ្រោះថ្នាក់ផ្សេងៗ។ ទុក្ខលំបាកទាំងនោះ បានធ្វើឲ្យពួកគេបន្ទាបខ្លួន(ចោទិយកថា ៨:១-១៨) ព្រមទាំងបង្រៀនពួកគេឲ្យដឹងថា ព្រះនឹងបំពេញសេចក្តីត្រូវការរបស់ពួកគេ។ ពេលពួកគេឃ្លាន ព្រះអង្គបានប្រទាននំម៉ាណា។ ពេលពួកគេស្រេកទឹក ព្រះអង្គឲ្យទឹកចេញពីថ្ម សម្រាប់ឲ្យពួកគេផឹក។ ព្រះអង្គបានបង្រៀនពួកគេឲ្យដឹងថា ព្រះអង្គអាចប្រទានពរពួកគេ ទោះបីជាពួកគេកំពុងស្ថិតក្នុងពេលដ៏លំបាកក៏ដោយ(ខ.១)។ ទីបំផុត ពួកអ៊ីស្រាអែលក៏បានដឹងថា ទុក្ខលំបាកមិនមែនជាសញ្ញាបញ្ជាក់ថា ព្រះអង្គកំពុងបោះបង់ពួកគេចោលឡើយ។ លោកម៉ូសេបានរំឭកពួកគេថា ព្រះបានដឹកនាំពួកគេអស់រយៈពេល៤០ឆ្នាំ ក្នុងវាលរហោស្ថាន(ខ.២)។ ពេលយើងស្ថិតក្នុងពេលអស់សង្ឃឹម យើងអាចស្វែងរកមេរៀនខាងវិញ្ញាណ ដែលបង្កប់នៅក្នុងទុក្ខលំបាក ជាមេរៀន ដែលអាចជួយយើង ឲ្យទុកចិត្តលើព្រះ…
Read articleការដើរដោយប្រុងប្រយ័ត្ន
ខេត្តអូឆូ រីអូស ស្ថិតក្នុងចំណោមកន្លែងដែលខ្ញុំចូលចិត្តទៅលេងបំផុត ក្នុងប្រទេសចាម៉ៃកា។ ក្នុងខេត្តនោះ មានល្បាក់ទឹកទន្លេដាន់ ស៍ រីវើ ហ្វ៊ល ដែលមានទេសភាពដ៏គួរឲ្យពិចពិលរមិលមើលណាស់ បានជាខ្ញុំនៅតែស្ងើចសរសើរជានិច្ច។ មានទឹកធ្លាក់ចុះតាមថ្មដាធំៗ ជាច្រើនដំណាក់ ឆ្ពោះទៅរកសមុទ្រខារីប៊ីន។ អ្នកធ្វើដំណើរផ្សងព្រេង អាចឡើងតាមទឹកធ្លាក់នោះ ដោយជាន់ថ្មដារមូលៗ ទាំងប្រវេសប្រវាស តាមផ្លូវទៅដល់កំពូលនៃល្បាក់ទឹក។ ទឹកដែលហូរចុះមក និងផ្ទៃថ្មដែលរអិលខ្លាំង ព្រមទាំងចំណោទរបស់ល្បាក់ទឹកនេះ ធ្វើឲ្យការឡើងទៅលើ មានដំណើរយឺតៗ ហើយគ្រោះថ្នាក់។ ដើម្បីឡើងទៅដល់កំពូល ដោយសុវត្ថិភាព អ្នកឡើងទឹកជ្រោះនោះ ត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ជំហាន។ បើពួកគេមិនបានប្រយ័ត្នទេ ពួកគេអាចធ្លាក់ចុះមកក្រោម។ គន្លឹះនៃការឡើងល្បាក់ទឹកនោះ គឺការផ្តោតអារម្មណ៍ និងការប្រុងប្រយ័ត្ន។ ទិដ្ឋភាពនៃការឡើងទឹកជ្រោះនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យសម្តីរបស់សាវ័កប៉ុល ក្នុងបទគម្ពីរអេភេសូរ ៥:១៥ ដែលបានប្រាប់យើងឲ្យ “ប្រយ័ត្នដោយមធ្យ័ត”។ យើងត្រូវតែ “មានការប្រុងប្រយ័ត្នខ្ពស់ … នៅក្នុងការរស់នៅ”។ ជាការពិតណាស់ យើងអាចជួបគ្រោះថ្នាក នៅតាមផ្លូវនៃជីវិតរបស់យើង ខណៈពេលដែលយើងកំពុងធ្វើដំណើរឡើងលើ។ យើងចាំបាច់ត្រូវបោះជំហាននីមួយៗ ជាមួយព្រះយេស៊ូវ ដោយប្រាជ្ញាឈ្លាសវៃ និងដោយប្រុងប្រយ័ត្ន។ បទគម្ពីរនេះ បានចែងថា…
Read articleសត្វកងការូ និងសត្វអ៊ីមញូ
សត្វកងការូ និងសត្វអ៊ីមញូ ស្ថិតក្នុងចំណោមសត្វព្រៃ ប្រចាំប្រទេសអូស្រាលី។ សត្វទាំងពីរប្រភេទនេះ មានលក្ខណៈដូចគ្នា ដោយសារពួកវាកម្រដើរថយក្រោយ។ ដោយសារសត្វកងការូមានរូបរាង្គ និងកន្ទុយវែងហើយរឹងមាំ នោះវាអាចលោតទៅមុខបានយ៉ាងរលូន តែវាមិនអាចដើរថយក្រោយបានងាយស្រួលដូចសត្វដទៃឡើយ។ រីឯសត្វអ៊ីមញូវិញ វាអាចរត់បានលឿន ដោយប្រើជើងដ៏រឹងមាំទាំងគូរបស់វា ប៉ុន្តែ សន្លាក់នៅជង្គង់របស់វា ហាក់ដូចជាធ្វើឲ្យការធ្វើចលនាបញ្រ្ចាសថយក្រោយមានការពិបាក។ ប្រទេសអូស្រា្តលីបានដាក់រូបសត្វទាំងពីរ នៅក្នុងនិមិត្តសញ្ញារបស់ជាតិ ដែលជាការបញ្ជាក់ថា ប្រជាជាតិអូស្រាលីនៅតែបោះជំហានទៅមុខ ហើយមានការរីកចម្រើនជានិច្ច។ យ៉ាងណាមិញ សាវ័កប៉ុលក៏បានបង្រៀនពួកជំនុំនៅក្រុងភីលីព ឲ្យមានដំណើរទៅមុខ ក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេផងដែរ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់តម្រង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។ យើងគួរតែរៀនសូត្រពីអតីតកាលរបស់យើង ដោយភាពឆ្លាតវ័យ តែយើងមិនគួររស់នៅ ក្នុងអតីតកាលឡើយ។ យើងមិនអាចឲ្យអតីតកាលវិលត្រឡប់មកវិញម្តងទៀតឡើយ តែដោយសារព្រះគុណព្រះ នោះយើងអាចមមុលទៅមុខ ហើយបម្រើព្រះអង្គ ដោយចិត្តស្មោះត្រង់ ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគត។ ជីវិតខាងសេចក្តីជំនឿ ជាការធ្វើដំណើរទៅមុខ ខណៈពេលដែលយើងមានការផ្លាស់ប្រែកាន់តែដូចព្រះគ្រីស្ទ។-Bill Crowder
Read articleសដូចព្រឹល
ថ្ងៃមួយ ខ្ញុំបានបើកឡានទៅទទួលចៅប្រុសរបស់ខ្ញុំ ចេញពីសាលារៀន។ ពេលយើងកំពុងធ្វើដំណើរតាមផ្លូវត្រឡប់មកផ្ទះវិញ ព្រឹលក៏បានចាប់ផ្តើមធ្លាក់។ ព្រឹលដែលមានពណ៌សក្បោះដូចសំឡី បានធ្លាក់ចុះមកយ៉ាងលឿន ឥតឈប់ឈរ។ ទីបំផុត ខ្ញុំក៏បានបន្ថយល្បឿនឈប់ ដោយសារការស្ទះចរាចរណ៍។ យើងក៏បានមើលពីខាងក្នុងឡានរបស់យើង ឃើញការផ្លាស់ប្តូរកើតឡើងនៅខាងក្រៅ។ ផ្ទៃដីពណ៌ក្រម៉ៅ បានប្រែក្លាយជាពណ៌ស។ ព្រឹលបានលប់ជ្រុងអគារស្រួចៗ ហើយគ្របដណ្តប់ពីលើឡានដែលនៅក្បែរយើង និងពីលើដើមឈើដែលយើងបានឃើញផង។ ការធ្លាក់ព្រឹលនេះបានរំឭកខ្ញុំ អំពីសេចក្តីពិតខាងវិញ្ញាណ។ ព្រះគុណរបស់ព្រះបានគ្របបាំងអំពើបាបរបស់យើង ដូចព្រឹលដែលបានគ្របពីលើអ្វីៗដែលនៅចំពោះមុខយើង។ ប៉ុន្តែ ព្រះគុណមិនគ្រាន់តែបានគ្របបាំងអំពើបាបប៉ុណ្ណោះទេ តែថែមទាំងបានលប់អំពីបាបរបស់យើងទៀតផង។ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ប្រជាជនអ៊ីស្រាអែល តាមរយៈហោរាអេសាយថា “មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀម(ឬព្រឹល)វិញ”(អេសាយ ១:១៨)។ នេះជាព្រះបន្ទូលសន្យារបស់ព្រះអង្គ ពេលដែលកូនរបស់ព្រះអង្គមានបញ្ហានៃអំពើបាបដ៏គួរឲ្យឈឺចាប់។ ព្រះអង្គក៏បានប្រៀបប្រដូចពួកគេ ទៅនឹងរូបកាយដែល “មានសុទ្ធតែរបួស និងជាំ ហើយស្នាមរំពាត់ថ្មី ឥតបានបិទភ្ជិត ឬរុំ ឬចាក់ប្រេងឲ្យធូរស្រាកទេ”(ខ.៦)។ ព្រះអង្គសព្វព្រះទ័យនឹងប្រទានព្រះគុណដល់ពួកគេ ទោះអំពើបាបរបស់ពួកគេប្រែជាអាក្រក់យ៉ាងណាក៏ដោយ។ សព្វថ្ងៃនេះ ក្នុងនាមជាកូនរបស់ព្រះអង្គ យើងក៏មានការធានាដូចពួកអ៊ីស្រាអែលផងដែរ។ អំពើបាបធ្វើឲ្យជីវិតយើងប្រឡាក់ប្រឡូក តែពេលដែលយើងប្រែចិត្ត ហើយលន់តួអំពើបាបយើង ព្រះអង្គប្រទានការអត់ទោសបាប តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់(អេភេសូរ ១:៧)។-Jennifer…
Read article