ពាក្យដែលត្រូវអនុវត្តតាម
អស់កាលជាយូរមកហើយ ដែលខ្ញុំបានរក្សាទុកនូវឯកសារ ក្នុងសឺមីមួយដែលមានបិទផ្លាកពីលើថា “ការនិយាយ” ។ សឺមីនោះមានពេញទៅដោយឯកសារដែលជាអត្ថបទ ពាក្យដកស្រង់ និងសេចក្តីពន្យល់ ដែលអាចមានប្រយោជន៍នៅពេលក្រោយ។ ថ្មីៗនេះ ខ្ញុំក៏បានបើកវាមើល ដើម្បីប្រមូលឯកសារណាដែលហួសសម័យ យកទៅចោល។ ពេលនោះ មានឯកសារជាច្រើន ដែលខ្ញុំពិបាកបោះចោល មិនមែនដោយសារខ្ញុំមិនបានយកពាក្យសម្តីក្នុងឯកសារទាំងនោះ ទៅប្រើក្នុងការនិយាយនោះទេ តែគឺដោយសារខ្ញុំមិនបានអនុវត្តតាមពាក្យសម្តីទាំងនោះ។ ខ្ញុំក៏បានបិទសឺមីនោះ ដោយគិតថា “ពាក្យពេចន៍ក្នុងក្រដាស់ទាំងនេះ មិនមែនសម្រាប់យកមកនិយាយទេ តែគឺសម្រាប់យកមកអនុវត្តតាម ក្នុងការរស់នៅ”។ បន្ទាប់ពីបានរស់នៅអស់រយៈពេល៤០ឆ្នាំ ក្នុងវាលរហោស្ថាន លោកម៉ូសេបានមានប្រសាសន៍ ទៅកាន់ពួកបណ្តាជន ដែលកំពុងត្រៀមខ្លួនចូលទឹកដីសន្យាថា “ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលអញបង្រៀនដល់ឯងរាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅទទួលយកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោឯង ទ្រង់ប្រទានមក”(ចោទិយកថា ៤:១)។ លោកម៉ូសេបានមានប្រសាសន៍ម្តងហើយម្តងទៀត ឲ្យពួកគេកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់(ខ.១,២,៥,៦,៩)។ គឺដូចដែលគាត់បានមានប្រសាសន៍យ៉ាងច្បាស់ថា គាត់បានបង្រៀនច្បាប់ហើយនឹងបញ្ញត្តិដល់ពួកគេរាល់គ្នា តាមដែលព្រះយេហូវ៉ា បានបង្គាប់មក ដើម្បីឲ្យពួកគេបានប្រព្រឹត្តតាម(ខ.៥)។ យើងងាយនឹងនិយាយច្រើនជាងធ្វើ ឬនិយាយអំពីសេចក្តីពិត ដោយមិនបានរស់នៅឲ្យស្របតាមសេចក្តីពិតនោះ។ យើងអាចនិយាយអួតបំប៉ោងខ្លួនឯង តែគ្មានការអនុវត្តជាក់ស្តែង។ យើងមិនត្រូវភ្លេចទេថា…
Read articleការជជែកអំពីព្រះយេស៊ូវ
លោកតូនី ក្រាហ្វានីណូ(Tony Graffanino) ជាអតីតកីឡាករ នៃសហព័ន្ធកីឡាបាល់បេសប៊ល មេជ័រ លីក។ គាត់បានរៀបរាប់អំពីកិច្ចប្រឹងប្រែងធ្វើការបម្រើព្រះ ក្នុងប្រទេសមួយ នៅទ្វីបអឺរ៉ុប។ ជារៀងរាល់ឆ្នាំ សហព័ន្ធរបស់គាត់ មានការបោះជំរំកីឡាបេសប៊ល រយៈពេល១សប្តាហ៍។ ក្នុងអំឡុងពេលមួយសប្តាហ៍នោះ គេក៏បានផ្តល់ឲ្យនូវការសិក្សាព្រះគម្ពីរប្រចាំថ្ងៃផងដែរ។ ជាច្រើនឆ្នាំកន្លងទៅ អ្នកដឹកនាំនៅទីនោះ បានព្យាយាមរិះរកវិធីដ៏សមរម្យ ដើម្បីនាំឲ្យអ្នកមកបោះជំរំជឿថា ព្រះពិតជាមានមែន ដើម្បីឲ្យពួកគេទទួលជឿព្រះអង្គ។ រយៈពេល១៣ឆ្នាំក្រោយមក ពួកគេឃើញមានមនុស្ស៣នាក់ប៉ុណ្ណោះ ដែលបានសម្រេចចិត្តដើរតាមព្រះយេស៊ូវ។ បន្ទាប់មក ពួកគេក៏បានផ្លាស់ប្តូរវិធីសាស្រ្ត។ គាត់ថា ពួកគេឈប់ “ព្យាយាមលើកឡើងអំពីការពិត ឬព្យាយាមនិយាយឲ្យឈ្នះ ក្នុងការពិភាក្សាតទល់”ទៀតហើយ ផ្ទុយទៅវិញ ពួកគេគ្រាន់តែនិយាយអំពី “ដំណើរជីវិត និងការបង្រៀនដ៏អស្ចារ្យរបស់ព្រះយេស៊ូវ”ប៉ុណ្ណោះ។ ជាលទ្ធផល មានអ្នកមកបោះជំរំកាន់តែច្រើន មកស្តាប់ពួកគេផ្សាយព្រះបន្ទូល ហើយមានមនុស្សកាន់តែច្រើនបានសម្រេចចិត្តដើរតាមព្រះអង្គ។ សាវ័កប៉ុលបានមានប្រសាសន៍ថា ពេលដែលយើងប្រាប់អ្នកដទៃ អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ យើងគួរតែ “សម្តែងសេចក្តីពិតយើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ”(២កូរិនថូស ៤:២,៥)។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង”(១កូរិនថូស ២:២)។…
Read articleផ្លូវចេញ
ថ្មីៗនេះ ពេលខ្ញុំនៅទីក្រុងឡុង ខ្ញុំបានសម្រេចចិត្តធ្វើដំណើរតាមរថភ្លើងក្រោមដី។ ដូចនេះ ខ្ញុំក៏បានបង់ថ្លៃសំបុត្រជិះរថភ្លើង ហើយដើរចុះទៅស្ថានីយក្រោមដី នៅទីក្រុងឡុងដើម្បីឡើងជិះរថភ្លើង។ ប៉ុន្តែ ការចាកចេញពីស្ថានីយ អាចជាបទពិសោធន៍ដ៏គួរឲ្យភ័យខ្លាច សម្រាប់អ្នកដែលមិនយល់អំពីប្រព័ន្ធផ្លូវដែកក្រោមដីនោះ។ បើអ្នកមិនអាចរកច្រកចេញឃើញទេ អ្នកងាយនឹងវង្វេង នៅក្នុងផ្លូវក្រោមដី។ ការនៅម្នាក់ឯង ក្នុងផ្លូវក្រោមដី ដែលមិនសូវមានមនុស្ស អាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកណាស់ ដូចនេះ អ្នកក៏មិនចង់វង្វេងនៅទីនោះដែរ។ ប៉ុន្តែ បើសិនជាអ្នកឃើញផ្លាកសញ្ញា ដែលគេសរសេរថា “ច្រកចេញ” ហើយដើរតាមផ្លូវនោះ ទៅរកកន្លែងសុវត្ថិភាព នោះជាការប្រសើរណាស់។ សាវ័កប៉ុលបានរំឭកយើងថា ពេលដែលយើងងាយនឹងធ្លាក់ចូលក្នុងអំពើបាប “ព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន”(១កូរិនថូស ១០:១៣)។ យើងងាយនឹងសន្និដ្ឋានថា ព្រះមិនបានគង់នៅជាមួយយើងទេ ពេលដែលយើងត្រូវល្បួង។ ប៉ុន្តែ បទគម្ពីរនេះបានធានាចំពោះយើងថា ព្រះអង្គមានព្រះវត្តមានជានិច្ច ហើយក៏មិនឈរមើលយើងដែរ។ ផ្ទុយទៅវិញ ព្រះអង្គប្រទានឲ្យយើងមានផ្លូវចេញ ដើម្បីឲ្យយើងអាចទ្រាំអត់នឹងការលំបាកនោះ។ ដូចនេះ ពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនកំពុងត្រូវល្បួង នោះសូមចាំថា អ្នកនៅមានទីពឹងជានិច្ច។ ព្រះទ្រង់ប្រទានឲ្យយើងមាន “ច្រកចេញ”! ចូរស្វែងរកច្រកចេញ ក្នុងព្រះអង្គ…
Read articleនៅតែរក្សាព្រះបន្ទូលសន្យា
នៅតំបន់មជ្ឈិមបូព៌ាសម័យបុរាណ កិច្ចព្រមព្រៀងរវាងអ្នកធំ(ចៅហ្វាយ ឬស្តេច) និងអ្នកតូច(អ្នកនៅក្រោមបង្គាប់) ត្រូវបានហៅថា កិច្ចព្រមព្រៀងរបស់អ្នកធំ។ កិច្ចព្រមព្រៀងនោះត្រូវបានអនុមតិ ក្នុងពិធីបុណ្យមួយ ដែលតម្រូវឲ្យមានការបូជាសត្វ ហើយពូសសត្វនោះជាពីរចំណែកស្មើគ្នា។ បន្ទាប់មក គេតម្រៀបអវយវៈរបស់សត្វនោះនៅលើដី ជាពីរជួរ ដើម្បីបង្កើតជាផ្លូវដើរ នៅចន្លោះអ្នកទាំងពីរ។ រួចអ្នកធំក៏ដើរកាត់តាមផ្លូវនោះ ទាំងប្រកាស់ជាសាធារណៈថា គាត់នឹងកាន់តាមកិច្ចព្រមព្រៀងនោះ ហើយបើគាត់ធ្វើខុសនឹងកិច្ចព្រមព្រៀងនោះ សូមឲ្យគាត់ស្លាប់ដូចសត្វដែលគេបានបូជានោះដែរ។ ពេលដែលលោកអ័ប្រាហំាបានទូលសូមឲ្យព្រះអម្ចាស់ ផ្តល់ការធានាចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គ ព្រះអង្គក៏បានប្រើនិមិត្តសញ្ញានៃកិច្ចព្រមព្រៀងរបស់អ្នកធំ តាមវប្បធម៌របស់សម័យនោះ ដើម្បីបញ្ជាក់ថា ព្រះអង្គនឹងសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ(លោកុប្បត្តិ ១៥)។ ពេលដែលគាត់ឃើញគុកភ្លើងហុយផ្សែង និងចន្លុះឆេះហោះកាត់តាមចន្លោះនៃដុំសាច់ ដែលបានតម្រៀបជាពីរជួរនោះ គាត់ក៏បានដឹងថា ព្រះអង្គកំពុងប្រកាសថា ព្រះអង្គនឹងកាន់តាមសេចក្តីសញ្ញានោះមែន។ សេចក្តីសញ្ញាដែលព្រះបានតាំងជាមួយលោកអ័ប្រាហាំ និងការធានារបស់ព្រះអង្គ ចំពោះសេចក្តីសញ្ញានោះ បានបន្តមកដល់អ្នកដើរតាមព្រះគ្រីស្ទផងដែរ។ ហេតុនេះហើយបានជាសាវ័កប៉ុលបានហៅគ្រីស្ទបរិស័ទថា កូនរបស់លោកអ័ប្រាហាំ ម្តងហើយម្តងទៀត ក្នុងកណ្ឌគម្ពីរសញ្ញាថ្មី ដែលគាត់បាននិពន្ធ(រ៉ូម ៤:១១-១៨ កាឡាទី ៣:២៩)។ ពេលដែលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្រ្គោះ នោះយើងបានតាំងសញ្ញាជាមួយព្រះអម្ចាស់ ដោយព្រះអម្ចាស់ជាអ្នកគោរពតាមសេចក្តីសញ្ញានៃសេចក្តីជំនឿរបស់យើង(យ៉ូហាន ១០:២៨-២៩)។ ដោយសារព្រះជាអ្នករក្សាសេចក្តីសង្រ្គោះរបស់យើង នោះយើងអាចទុកចិត្តព្រះអង្គ ដោយថ្វាយជីវិតដាច់ដល់ព្រះអង្គ។-Randy Kilgore
Read articleការរត់ដល់ទី
ពេលដែលលោកចេហ្វ(Jeff) បានដឹងថា សុខភាពរបស់ម្តាយគាត់កំពុងតែមានការចុះខ្សោយយ៉ាងឆាប់រហ័ស គាត់ក៏បានប្រញាប់ជិះយន្តហោះ ទៅនៅក្បែរម្តាយគាត់។ គាត់បានអង្គុយនៅក្បែរចំហៀងគ្រែ ដោយកាន់ដៃម្តាយគាត់ ដោយច្រៀងចម្រៀងទំនុកដំកើង លើកទឹកចិត្ត និងបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកម្តាយ។ ម្តាយគាត់ក៏បានលាចាកលោកទៅ ហើយនៅក្នុងពីធីបុណ្យសព មានមនុស្សជាច្រើនបានប្រាប់លោកចេហ្វថា ម្តាយរបស់គាត់ជាព្រះពរ ដែលមកពីព្រះ។ ម្តាយគាត់មានអំណោយទាន ក្នុងការបង្រៀនព្រះគម្ពីរ ប្រឹក្សាផ្លូវចិត្តដល់អ្នកដទៃ ហើយដឹកនាំក្រុមអធិស្ឋាន។ កិច្ចការទាំងនេះ ជាផ្នែកដ៏សំខាន់នៃការបម្រើព្រះគ្រីស្ទ រហូតជិតដល់ចុងបញ្ចប់នៃជីវិតគាត់។ គាត់បានបញ្ចប់ការរត់ប្រណាំង បានយ៉ាងល្អ ថ្វាយព្រះគ្រីស្ទ។ ដើម្បីជាការគោរពចំពោះជីវិតរបស់ម្តាយគាត់ លោកចេហ្វបានចូលរួម ក្នុងការរត់ប្រណាំងម៉ារ៉ាតុន ចម្ងាយ៤៥គីឡូម៉ែត្រ។ ក្នុងអំឡុងពេលនៃការរត់ប្រណាំងនេះ គាត់បានអរព្រះគុណព្រះ ដែលបានប្រទានជីវិតឲ្យម្តាយគាត់ ហើយបានកាន់ទុក្ខចំពោះការបាត់បង់ម្តាយគាត់។ ពេលគាត់រត់ដល់ទី លោកចេហ្វក៏បានចង្អុលទៅលើមេឃ។ គាត់ថា គាត់កំពុងចង្អុលទៅ “កន្លែងដែលម្តាយគាត់កំពុងរស់នៅ”។ ម្តាយរបស់គាត់បានថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទ ដល់ទីបញ្ចប់ ដែលការនេះបានរំឭកគាត់ អំពីពាក្យរបស់សាវ័កប៉ុល ដែលបានមានប្រសាសន៍ថា “ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ”(២ធីម៉ូថេ ៤:៧-៨)។ យើងកំពុងតែចូលរួម នៅក្នុង “ការរត់ប្រណាំចម្ងាយឆ្ងាយ”…
Read articleប្រភេទមនុស្សដូចខ្ញុំ
ជាច្រើនឆ្នាំកន្លងមក ក្នុងកម្មវិធីថ្វាយបង្គំព្រះ លោកគ្រូគង្វាលរេយ ស្តេដមែន(Ray Stedman) បានឈរនៅពីក្រោយតុអាសនា ហើយក៏បានអានបទគម្ពីរសម្រាប់ថ្ងៃអាទិត្យនោះ យ៉ាងដូចនេះថា “តើមិនដឹងថា ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេឬអី កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះដៀល និងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ”(១កូរិនថូស ៦:៩-១១)។ បន្ទាប់មក គាត់មើលមកយើង ដោយទឹកមុខញញឹមទាំងឆ្ងល់ ហើយមានប្រសាសន៍ថា “ខ្ញុំឆ្ងល់ថា ក្នុងចំណោមអ្នកទាំងអស់គ្នា មាននរណាខ្លះដែលមានអំពើបាបណាមួយ ក្នុងចំណោមអំពើបាប ដែលមានចែងក្នុងបទគម្ពីរនេះ? បើសិនជាមានមែន សូមក្រោកឈរ”។ ពេលនោះ មានយុវជនវ័យក្មេងម្នាក់ដែលគួរឲ្យចាប់អារម្មណ៍ ដែលពីមុន គាត់មិនដែលមកព្រះវិហារទេ។ ថ្មីៗនេះ គាត់បានទទួលសេចក្តីសង្រ្គោះ ក្នុងកម្មវីធីឈោងចាប់ជាទ្រង់ទ្រង់ធំរបស់លោកប៊ីលី ក្រាហាម(Billy Graham) ហើយបានមកព្រះវិហារ ទាំងភ័យញ័រ នៅថ្ងៃអាទិត្យនោះ ដោយមិនដឹងថា ខ្លួននឹងរកបានអ្វី ពីកម្មវិធីថ្វាយបង្គំឡើយ។ ក្រោយមក គាត់ក៏បានប្រាប់ខ្ញុំថា ពេលគាត់ឮលោកគ្រូគង្វាលសួរដូចនោះ គាត់ក៏បានមើលជុំវិញខ្លួនគាត់…
Read article