ប្រភេទមនុស្សដូចខ្ញុំ

ជាច្រើន​ឆ្នាំក​ន្លង​មក ក្នុង​កម្ម​វិធី​ថ្វាយប​ង្គំ​ព្រះ លោក​គ្រូគង្វាល​រេយ ស្តេដមែន(Ray Stedman) បាន​ឈរ​នៅ​ពីក្រោយ​តុអាសនា ហើយក៏​បា​នអា​ន​បទ​គម្ពី​រ​សម្រាប់​ថ្ងៃអាទិត្យ​នោះ ​យ៉ាង​ដូច​នេះ​ថា​ “តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​សហាយស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ”(១កូរិនថូស ៦:៩-១១)។

បន្ទាប់​មក គាត់​មើល​មកយើ​ង ដោយ​ទឹក​មុ​ខញ​ញឹម​ទាំង​ឆ្ង​ល់ ហើយ​មាន​ប្រសាសន៍​ថា “ខ្ញុំឆ្ង​ល់ថា ​ក្នុងចំណោម​អ្នក​ទាំង​អ​ស់គ្នា​ មាន​នរណាខ្លះ​ដែ​លមាន​អំពើបា​បណា​មួ​យ​   ក្នុង​ចំណោម​​អំពើ​បាប  ដែល​មានចែ​ង​ក្នុង​ប​ទ​​គម្ពី​រ​​នេះ? បើសិ​នជា​មា​នមែ​ន សូម​ក្រោក​ឈរ”។​

ពេលនោះ មានយុវជនវ័​យ​ក្មេ​ងម្នា​ក់ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែ​លពីមុន គាត់​មិនដែល​​មក​ព្រះ​វិហារ​ទេ។ ថ្មីៗ​នេះ​ គាត់​បាន​ទទួល​សេចក្តីសង្រ្គោះ ក្នុង​ក​ម្មវី​ធី​ឈោងចាប់ជា​ទ្រង់​ទ្រង់ធំ​រប​ស់លោក​ប៊ីលី ក្រាហាម​(Billy Graham) ហើយ​បាន​មក​ព្រះវិហារ ទាំង​ភ័យ​ញ័រ នៅ​ថ្ងៃ​អាទិត្យ​នោះ ដោយមិ​ន​ដឹ​ងថា​ ខ្លួន​នឹង​រ​ក​បាន​អ្វី​ ពី​កម្ម​វិ​ធី​ថ្វាយ​ប​ង្គំឡើ​យ។ ក្រោយ​មក គាត់​ក៏បាន​ប្រាប់ខ្ញុំ​ថា ​ពេលគា​ត់ឮ​លោ​កគ្រូគង្វាល​សួរ​ដូ​ច​នោះ គាត់ក៏​បា​នមើ​ល​ជុំវិ​ញ​ខ្លួ​នគា​ត់ ក្រែង​លោក​មាននរណា​ម្នាក់ក្រោ​ក​ឈរ។ ដំបូង​ឡើយ គ្មាន​នរណាម្នា​ក់ក្រោ​ក​ឈរ​ទេ  ​ តែបន្ទាប់​មក​   ពួកជំ​នុំភាគ​ច្រើន​បា​ន​ក្រោ​កឈ​រ​ឡើ​យ។   គាត់​ក៏បា​ននិ​យា​យក្នុ​ងចិ​ត្ត​ថា  “ពួកគេ​ជាប្រ​ភេទ​មនុ​ស្សដូ​ច​ខ្ញុំដែរ!”​

យើងអា​ច​ដឹ​ង​ថា ខ្លួន​យើង​ក៏​មា​នអំ​ពើ​បាប ក្នុងចំណោមអំពើបាប​ទាំង​ឡា​យ ដែល​មាន​ចែង​ក្នុង​បទ​គ​ម្ពីរ​១កូរិនថូស​នោះដែ​រ។ ប៉ុន្តែ យើងមា​នកំ​ណើត​ជា​ថ្មី ដែល​បានស​ង្រ្គោះ ដោយសារ​ព្រះ​គុណព្រះ​ ពេលដែ​ល​យើង​សារ​ភាព​អំពើ​បាបរ​បស់​យើង ហើយ​ទទួល​យ​ក​អំណោយ​នៃ​ជីវិត​អស់​កល្ប ដែល​ព្រះយេ​ស៊ូវ​បាន​បង់​ថ្លៃ​ឲ្យ ដោយកា​រ​សុគត​របស់​ព្រះអ​ង្គ​(រ៉ូម ៦:២៣ ២កូរិនថូស ៥:១៧)។​-David Roper

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles