យឺតពេក
ពេលខ្ញុំបង្រៀននិស្សិតឆ្នាំទី១ ក្នុងថ្នាក់សំណេរមហាវិទ្យាល័យ ជាញឹកញាប់ ខ្ញុំច្រើនតែប្រាប់ពួកគេ ឲ្យខិតខំសរសេរតែងសេចក្តីជាច្រើន ដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ ដើម្បីឲ្យអាចរៀនជាប់។ ប៉ុន្តែ នៅក្នុងឆមាសស្ទើរតែទាំងអស់ មានសិស្សខ្លះមិនជឿខ្ញុំទេ។ ពួកគេជាអ្នកដែលផ្ញើអ៊ីមេលទាំងតក់ក្រហល់ បន្ទាប់ពីម៉ោងរៀនចុងក្រោយបានបញ្ចប់ទៅហើយ ដោយរៀបរាប់ប្រាប់ អំពីមូលហេតុដែលពួកគេមិនបានយកចិត្តទុកដាក់ ចំពោះការធ្វើកិច្ចការទាំងនោះ។ ខ្ញុំមិនចង់ទម្លាក់ពួកគេទេ តែខ្ញុំត្រូវតែនិយាយប្រាប់ពួកគេថា “សូមទោស។ ប្អូនយកកិច្ចការមកដាក់យឺតពេក គ្រូមិនអាចឲ្យប្អូនជាប់បានទេ”។ សម្រាប់និស្សិតឆ្នាំទី១ ការរៀនធ្លាក់ ហើយត្រូវខាតថ្លៃសាលាជាច្រើន នាំឲ្យមានផលវិបាកច្រើនណាស់ទៅហើយ។ ប៉ុន្តែ មានការធ្លាក់មួយទៀត ដែលធ្ងន់ធ្ងរជាងនេះទៀត ហើយក៏ស្ថិតស្ថេរជារហូតផង ដែលមនុស្សជួបនៅចុងបញ្ចប់នៃជីវិត បើសិនជាពួកគេមិនបានយកចិត្តទុកដាក់ ចំពោះបញ្ហានៃអំពើបាប ដែលត្រូវដោះស្រាយជាមួយព្រះ ឲ្យទាន់ពេលវេលាទេនោះ។ ក្នុងករណីនេះ បើសិនជាមនុស្សស្លាប់ទៅ ដោយមិនបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្រ្គោះទេ ពួកគេត្រូវធ្លាក់ចូលទៅក្នុងសេចក្តីហិនវិនាសអស់កល្បជានិច្ច។ តើយើងនឹងមានការតក់ស្លត់យ៉ាងណា ពេលដែលបានឈរនៅចំពោះព្រះអង្គ នៅគ្រាចុងក្រោយ ហើយឮព្រះអង្គមានបន្ទូលថា “អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ!”(ម៉ាថាយ ៧:២៣)។ អ្នកនិពន្ធព្រះគម្ពីរហេព្រើ បានដាស់តឿនយើង ឲ្យ “ឈោងឲ្យដល់”(៤:១) ការសម្រាកអស់កល្បជានិច្ច ដែលព្រះបានប្រទាន។ ដំណឹងល្អនោះគឺថា …
Read articleព្រះគ្រីស្ទ នៅក្នុងព្យុះ
ពេលលោករេមប្រិន(Rembrandt) មានអាយុ២៧ឆ្នាំ គាត់បានគូរគំនូទេសភាពសមុទ្រមួយផ្ទាំង ដោយដាក់ចំណងជើងថា ព្រះយេស៊ូវ នៅក្នុងព្យុះនៅសមុទ្រកាលីឡេ ដែលផ្អែកទៅលើរឿង ដែលមានចែងក្នុងបទគម្ពីរម៉ាកុស ជំពូក៤។ លោករេមប្រិនបានដាក់ពន្លឺ និងស្រមោលក្នុងផ្ទាំងគំនូរនេះយ៉ាងច្បាស់ ដើម្បីបង្ហាញថា មានទូកតូចមួយ កំពុងទទួលរងការគំរាមកំហែង ពីវិនាសកម្មនៃខ្យល់ព្យុះដ៏កំណាច។ ខណៈពេលដែលពួកសិស្សកំពុងតែទប់ខ្លួន ពេលដែលមានខ្យល់ និងរលកបក់បោកមកខ្លាំង ព្រះយេស៊ូវនៅផ្ទុំលក់ ដោយគ្មានការភ្ញាក់ផ្អើលអ្វីទាំងអស់។ ប៉ុន្តែ អ្វីដែលចំឡែកបំផុតនោះ គឺក្នុងផ្ទាំងគំនូនោះ គេឃើញ មានសាវ័ក១៣នាក់ បានជាអ្នកឯកទេសផ្ទែកសិល្បៈបាននិយាយថា រូបអ្នកទី១៣នោះ គឺជាលោករេមប្រិននោះឯង។ ដំណឹងល្អតាមលោកម៉ាកុស បានពិពណ៌នា អំពីការដែលព្រះយេស៊ូវបានបង្រៀនពួកសាវ័កយ៉ាងច្បាស់ថា ព្រះអង្គជានរណា ហើយព្រះអង្គអាចធ្វើអ្វីបាន។ ពេលដែលពួកគេកំពុងព្យាយាមទប់ទូកមិនឲ្យលិច ទាំងជ្រួលច្របល់ ព្រះយេស៊ូវកំពុងផ្ទុំលក់យ៉ាងសុខសាន្ត។ តើព្រះអង្គមិនខ្វល់ទេឬថា ពួកគេជិតស្លាប់ហើយ?(ខ.៣៨) ពេលដែលព្រះយេស៊ូវបានធ្វើឲ្យខ្យល់ព្យុះស្ងប់ហើយ(ខ.៣៩) ព្រះអង្គបានសួរពួកគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្តីជំនឿ?”(ខ.៤០) បន្ទាប់មក ពួកគេមានសេចក្តីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា “ដូច្នេះ តើលោកនេះជាអ្វី បានជាខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ”(ខ.៤១)។ យើងក៏អាចចូលទៅក្នុងរឿងនេះ ហើយរកឃើញថា ព្រះយេស៊ូវគ្រីស្ទកំពុងបើកបង្ហាញមនុស្សម្នាក់ៗ ដែលទុកចិត្តព្រះអង្គ ឲ្យឃើញព្រះវត្តមាន សេចក្តីអាណិត…
Read articleសំណួរដែលពិបាកឆ្លើយ
មានពេលមួយលោកឧត្តម្ភសេនីយ លូ វលលេស(Lew Wallace) នៃកងទ័ពសហព័ន្ធ បានជួបលោកវរសេនីយ រ៉ូបឺត អ៊ីងហ្គ័រសូល(Robert Ingersoll) ពេលដែលគាត់កំពុងធ្វើដំណើរតាមរថភ្លើង បន្ទាប់ពីសង្រ្គាមស៊ីវិលអាមេរិកបានបញ្ចប់ បានពីរបីឆ្នាំ។ ក្នុងសតវត្សរ៍ទី១៩ លោកអ៊ីងហ្គ័រសូល ស្ថិតក្នុងចំណោមអ្នកដែលនាំមុខគេ ក្នុងការមិនជឿថាព្រះមានពិតមែន ហើយលោកវលលេសជាបុរសនៃសេចក្តីជំនឿ។ ពេលដែលការសន្ទនារបស់ពួកគេ បានឈានចូលដល់ការជជែកគ្នាអំពីភាពខុសគ្នាខាងវិញ្ញាណ លោកវលលេសក៏បានដឹងខ្លួនថា គាត់មិនអាចឆ្លើយសំណួរ និងបកស្រាយចម្ងល់របស់លោកអ៊ីនហ្គ័រសូលបានទេ។ លោកវលលេស មានការអៀនខ្មាស់ ដោយសារការខ្វះការយល់ដឹង អំពីក្តីជំនឿរបស់ខ្លួន បានជាគាត់ចាប់ផ្តើមរកមើលចម្លើយ ក្នុងព្រះគម្ពីរ។ ក្រោយមក ការនេះបាននាំឲ្យគាត់និពន្ធសៀវភៅរឿងប្រលោមលោកដ៏ល្បីល្បាញមួយក្បាល មានចំណងជើងថា ប៊េន ហ៊រ(Ben-Hur): ជារឿងនិទាន អំពីព្រះគ្រីស្ទ ដែលនៅក្នុងនោះ គាត់បានប្រកាស់ដោយចិត្តជឿជាក់ អំពីព្រះអង្គសង្រ្គោះ។ យើងមិនត្រូវឲ្យជំនឿរបស់យើងចុះខ្សោយ ដោយសារសំណួររបស់អ្នកមិនជឿព្រះឡើយ។ ផ្ទុយទៅវិញ សំណួរទាំងនោះអាចនាំឲ្យយើងមានការស្វែងយល់កាន់តែស៊ីជម្រៅ ហើយបង្រៀនយើងឲ្យចេះឆ្លើយតប ដោយប្រាជ្ញា និងសេចក្តីស្រឡាញ់ ដល់អ្នកដែលចោទសួរ អំពីសេចក្តីជំនឿរបស់យើង។ សាវ័កពេត្រុសបានលើកទឹកចិត្តយើង ឲ្យដេញតាមប្រាជ្ញារបស់ព្រះ ក្នុងព្រះគម្ពីរ គឺដូចដែលមានសេចក្តីចែងថា “ចូរប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា”(១ពេត្រុស…
Read articleការរៀនស្រឡាញ់
ពេលដែលលោកហាន អេហ្គេដ(Hans Egede) ទៅតំបន់គ្រីនលែន ដើម្បីធ្វើការជាបេសកជន ក្នុងឆ្នាំ១៧២១ គាត់មិនចេះភាសារបស់ជនជាតិអ៊ីនវីតទេ។ គាត់ច្រើនតែមានអត្តចរិតឆេវឆាវ តែគាត់ខិតខំប្រព្រឹត្តដោយចិត្តសប្បុរស ចំពោះប្រជាជននៅទីនោះ។ ក្នុងឆ្នំា១៧៣៣ ជម្ងឺអុតធំបានរាតត្បាត ក្នុងទឹកដីគ្រីនលែន ហើយឆក់យកជីវិតប្រជាជនអ៊ីនវីតជិត២ភាគបី ហើយភរិយារបស់គាត់ក៏បានស្លាប់ ដោយសារជម្ងឺនោះផងដែរ។ ទុក្ខវេទនានេះ បានកែប្រែអត្តចរិតច្រងេងច្រង៉ាងរបស់លោកអេហ្គេដ ហើយគាត់ក៏បានចាប់ផ្តើមខិតខំមើលថែរប្រជាជនទាំងនោះ ទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ដោយមិនគិតពីការនឿយហត់ឡើយ។ ដោយសារជីវិតគាត់បានផ្លាស់ប្រែល្អជាងមុខ គឺបានឆ្លុះបញ្ចាំងអំពីក្តីស្រឡាញ់របស់ព្រះ ដូចដែលគាត់បាននិយាយប្រាប់ប្រជាជនអ៊ីនវីត ហើយទីបំផុត ពួកគេក៏អាចទទួលស្គាល់ថា ព្រះអង្គក៏បានស្រឡាញ់ពួកគេផងដែរ។ ចិត្តរបស់ពួកគេក៏បានងាកបែរមករកព្រះ ទោះបីជាស្ថិតក្នុងទុក្ខវេទនាក៏ដោយ។ អ្នកប្រហែលជាដូចជនជាតិអ៊ីនវីត នៅក្នុងរឿងនេះដែរ ដោយសារមានអ្វីមកបាំងមិនឲ្យអ្នកមើលឃើញព្រះ នៅក្នុងមនុស្សដែលនៅក្បែរអ្នក។ ឬប្រហែលជាអ្នកដូចលោកហាន អេហ្គេត ដែលបានខិតខំបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ ដោយបង្រៀនគេឲ្យស្គាល់ព្រះ។ ព្រះទ្រង់ជ្រាបថា យើងមានភាពទន់ខ្សោយ និងមានការខ្វះខាត បានជាព្រះអង្គបង្ហាញឲ្យយើងដឹងថា សេចក្តីស្រឡាញ់ជាអ្វី។ ព្រះអង្គបានចាត់ព្រះរាជបុត្រា ព្រះនាមយេស៊ូវគ្រីស្ទ ឲ្យមកសុគតជួសយើង(យ៉ូហាន ៣:១៦)។ នេះហើយជាទំហំនៃសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះយើង។ ព្រះយេស៊ូវជាគំរូនៃសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះ ដែលបានបង្ហាញក្នុងបទគម្ពីរកូរិនថូសខ្សែទី១ ជំពូក១៣។ ពេលយើងមើលទៅព្រះអង្គ យើងដឹងថា យើងបានទទួលសេចក្តីស្រឡាញ់…
Read articleចុះតាមជណ្តើរ
មានវីដេអូមួយ និយាយអំពីកូនឆ្កែមួយក្បាលឈ្មោះ ដេស៊ី(Daisy) ដែលនៅជាន់ខាងលើ មិនហ៊ានចុះមកក្រោម តាមកាំជណ្តើរ។ ទោះបីជាមនុស្សនៅខាងក្រោមបានព្យាយាមស្រែកលើកទឹកចិត្តវាឲ្យចុះជណ្តើរយ៉ាងណាក៏ដោយ ក៏ដេស៊ីនៅតែមិនអាចចុះក្រោមបាន។ វាចង់ចុះទៅរកមនុស្សដែលនៅខាងក្រោមខ្លាំងណាស់ តែការភ័យខ្លាចបានរារាំងវាមិនឲ្យចុះមកក្រោមកើត។ បន្ទាប់មក មានឆ្កែមួយក្បាលឈ្មោះសាយមិន(Simon) ដែលជាឆ្កែធំ បានមកជួយ។ សាយមិនក៏បានរត់ឡើងតាមជណ្តើរទៅលើ ហើយចុះមកក្រោមវិញឲ្យដេស៊ីមើលថា វាងាយស្រួលយ៉ាងណា។ តែដេស៊ីនៅតែគ្មានការជឿជាក់។ សាយមិនក៏បានព្យាយាមធ្វើឲ្យមើលម្តងទៀត តែលើកនេះវាធ្វើយឺតៗ។ បន្ទាប់មកវាក៏បានមើលដេស៊ីព្យាយាមចុះមកក្រោម។ តែដេស៊ីនៅតែមានការភ័យខ្លាចពេក។ សាយមិនក៏បានឡើងទៅលើម្តងទៀត ដើម្បីបង្ហាញពីវិធីចុះជណ្តើរ។ ទីបំផុតដេស៊ីក៏ហ៊ានឈានជើងក្រោយ តាមជំហានជើងមុខរបស់វា ដោយមានសាយមិននៅក្បែរវា។ វាក៏អាចចុះមកក្រោម ដោយជោគជ័យ។ មនុស្សទាំងអស់ដែលនៅចាំខាងក្រោម ក៏បានស្រែកអបអរសាទរឲ្យវា! រឿងនេះពិតជាមានន័យមែន ហើយអាចឆ្លុះបញ្ចាំង អំពីការបង្កើតសិស្សថ្វាយព្រះ។ យើងបានចំណាយពេលជាច្រើន ដើម្បីព្យាយាមបង្រៀនអ្នកដទៃ ឲ្យឡើងទៅលើ តែការដែលសំខាន់ ហើយពិបាកជាងនោះទៀតនោះ គឺការបង្រៀនពួកគេ ពីរបៀប “ចុះក្រោម”។ ក្នុងព្រះគម្ពីរទាំងមូល យើងឃើញថា ព្រះសព្វព្រះទ័យឲ្យយើងមានការបន្ទាបខ្លួន។ ដោយសារជនជាតិយូដាបានបន្ទាបខ្លួន នោះព្រះអម្ចាស់បានមានបន្ទូលថា “ព្រះអង្គនឹងមិនបំផ្លាញពួកគេទេ”(២របាក្សត្រ ១២:៧)។ មានពេលជាច្រើនដង ដែលព្រះទ្រង់បានបង្ហាញការបន្ទាបខ្លួន ដោយយាងចុះមក(និក្ខមនំ ៣:៧-៨ ១៩:១០-១២ មីកា…
Read articleសត្វត្រីដែលខ្លាច
ការគ្រប់គ្រងអាងចិញ្ចឹមត្រីទឹកប្រែ មិនមែនជាកិច្ចការដែលងាយស្រួលទេ។ ខ្ញុំត្រូវប្រើឧបករណ៍ពិសោធន៍ជាតិគីមីក្នុងទឹក ដើម្បីពិនិត្យមើលកំរិតជាតិអាសូត និងអាម៉ូញាក់។ ខ្ញុំបានបញ្ចូលទឹកថ្នាំ ដែលមានវីតាមីន និងថ្នាំអង់ទីប៊ីយូទីក ថ្មាំដែលមានជាតិស្ទាន់ធ័រ និងអង់ហ្ស៊ីម។ ខ្ញុំត្រូវច្រោះទឹក ដោយប្រើបំពង់កែវនឹងធ្យូង។ អ្នកប្រហែលជាគិតថា ត្រីរបស់ខ្ញុំមិនដឹងជាដឹងគុណខ្ញុំប៉ុណ្ណាទេ។ តែវាមិនដូច្នោះទេ។ ពេលដែលខ្ញុំឲ្យចំណីពួកវា ស្រមោលខ្ញុំក៏បានគ្របពីលើអាងទឹកនោះ ហើយពួកវាក៏បានគេចទៅរកកន្លែងលាក់ខ្លួន នៅក្បែរសំម្បកខ្យងដែលនៅជិតខ្លួនពួកវា។ ពួកវាឃើញខ្ញុំមានមាឌធំពេក ហើយក៏មិនយល់អំពីសកម្មភាពរបស់ខ្ញុំដែរ។ ពួកវាមិនបានដឹងទេថា ខ្ញុំបានធ្វើអ្វីៗចំពោះពួកវា ដោយចិត្តមេត្តាទេ។ ដូចនេះ ខ្ញុំត្រូវកែប្រែការយល់ដឹងរបស់ពួកវា។ តើខ្ញុំត្រូវក្លាយជាសត្វត្រី ហើយ “និយាយ”ទៅកាន់ពួកវា ដោយប្រើភាសាដែលពួកវាអាចយល់បានឬ? តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចធ្វើដូចនេះបានទេ។ ព្រះគម្ពីរបានចែងថា ព្រះនៃចក្រវ៉ាល បានធ្វើកិច្ចការ ដែលហាក់ដូចជាមិនអាចធ្វើទៅបាន។ ព្រះអង្គបានយាងចុះមកផែនដី ដោយប្រសូត្រជាទារក ដើម្បីយកកំណើតជាមនុស្ស។ លោកយ៉ូហានបានមានប្រសាសន៍ថា “ទ្រង់បានគង់ក្នុងលោកីយ៍ ហើយលោកីយ៍ក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ”(យ៉ូហាន ១:១០)។ ដូចនេះ ព្រះដែលបានបង្កើតរបស់សព្វសារពើមក បានយាងមកចាប់កំណើតក្នុងកណ្តាលចំណោមស្នាព្រះហស្តព្រះអង្គ គឺមិនខុសពីអ្នកនិពន្ធ ដែលបានដើរតួរដោយខ្លួនឯង ក្នុងសាច់រឿងរបស់ខ្លួនឡើយ។ ព្រះអង្គបានតាក់តែងរឿងមួយ ដោយប្រើតួអង្គពិត នៅក្នុងទំព័រនៃប្រវត្តិសាស្រ្ត។ គឺដូចដែលមានសេចក្តីចែងថា “ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម…
Read article