មិនដែលបោះបង់ចោល
កាលនៅពីក្មេង ខ្ញុំចូលចិត្តជិះក្តារបន្ទះបាស់បើកលេងកម្សាន្ត ក្នុងសួនច្បារនៅក្បែរផ្ទះ។ តាមធម្មតា មានក្មេងពីរនាក់អង្គុយទុលមុខគ្នា នៅខាងចុងរបាវែងម្ខាងម្នាក់ដោយបំបាស់គ្នាឲ្យម្នាក់ឡើងទៅលើ ហើយម្នាក់ធ្លាក់ចុះក្រោមម្តងម្នាក់ៗ។ ជួនកាល អ្នកដែលនៅក្រោម នៅអង្គុយមិនព្រមបំបាស់ខ្លួនឯងឡើងទៅលើ ហើយទុកឲ្យមិត្តភ័ក្ររបស់ខ្លួន នៅជាប់ខាងលើ ហើយស្រែកប្រាប់ឲ្យដាក់គាត់ចុះមកក្រោមវិញ។ ប៉ុន្តែ មានអ្នកខ្លះបានលេងខូចគេ ពេលដែលខ្លួននៅខាងក្រោម ស្រាប់តែរត់ចេញទៅពីបាស់បើក ធ្វើឲ្យអ្នកដែលនៅខាងលើធ្លាក់ចុះមកដីអុកគូទ។ ជួនកាល យើងប្រហែលជាមានអារម្មណ៍ថា ព្រះយេស៊ូវបានធ្វើយ៉ាងដូចនេះ ចំពោះយើងដែរ។ យើងបានទុកចិត្តថា ព្រះអង្គនឹងគង់នៅជាប់ជាមួយយើង ទាំងនៅពេលដែលជីវិតយើងធ្លាក់ចុះ ក៏ដូចជានៅពេលដែលឡើងទៅលើវិញ។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលជីវិតយើងស្រាប់តែធ្លាក់ចុះយ៉ាងគំហុក ធ្វើឲ្យយើងឈឺចាប់ ទាំងមានស្លាកស្នាមផងនោះ យើងប្រហែលជាមានអារម្មណ៍ថា ព្រះអង្គហាក់ដូចជាបានដើរចេញពីយើង ដោយទុកឲ្យជីវិតយើងធ្លាក់ចុះយ៉ាងគំហុក។ ប៉ុន្តែ បទគម្ពីរបរិទេវ ជំពូក៣ បានរំឭកយើងថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ”(ខ.២២) ហើយព្រះទ្រង់មានព្រះទ័យស្មោះត្រង់ជានិច្ច ពេលដែលអ្វីៗហាក់ដូចជារលាយអស់។ បានសេចក្តីថា នៅពេលដែលយើងកំពុងមានការឈឺចាប់ យើងមិននៅម្នាក់ឯងឡើយ ទោះយើងមានអារម្មណ៍ឯកកោយ៉ាងណាក៏ដោយ។ ហើយទោះយើងមានអារម្មណ៍ថា ព្រះអង្គមិនបានគង់នៅក្បែរយើងក៏ដោយ ក៏ព្រះអង្គនៅតែគង់ជាប់ជាមួយ ក្នុងនាមជាអ្នករួមដំណើរដ៏ស្មោះត្រង់ ដែលមិនដែលដើរចេញពីយើង ឬបោះបង់ចោលយើងឡើយ!-Joe Stowell
Read articleស្រែកថា ហាលេលូយ៉ា!
កាលពីពីរបីថ្ងៃមុន ខ្ញុំបានសង្កេតមើលលោកបប់(Bob) ដែលជាមិត្តភ័ក្តរបស់ខ្ញុំ កំពុងធាក់កង់ យ៉ាងញាប់ជើង ក្នុងកន្លែងហាត់ប្រាណ ក្នុងតំបន់ដែលយើងរស់នៅ ហើយគាត់បានមើលទៅឧបករណ៍វាស់សម្ពាធឈាម នៅលើម្រាមដៃគាត់។ ឃើញដូច្នោះ ខ្ញុំក៏សួរគាត់ថា “អ្នកកំពុងធ្វើអ្វី?” គាត់ក៏ឆ្លើយដោយសម្លេងអ៊ូៗថា “ខ្ញុំកំពុងតែចាំមើលថា ខ្ញុំនៅរស់អត់”។ ខ្ញុំក៏តបគាត់វិញថា “បើសិនជាអ្នកបានដឹងថា ខ្លួនឯងបានស្លាប់ហើយ តើអ្នកនឹងធ្វើដូចម្តេច?” គាត់ឆ្លើយ ដោយទឹកមុខញញឹមថា “ខ្ញុំនឹងស្រែកថា ហាលេលូយ៉ា!” ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានសង្កេតមើលកម្លាំងដ៏ខ្លាំង ដែលមានក្នុងវិញ្ញាណរបស់លោកបប់ ដែលមានដូចជា ការអត់ធន់ ដែលកំពុងមានការចុះខ្សោយខាងផ្លូវកាយ និងការមិនស្រួលខ្លួន ហើយគាត់ក៏មានក្តីជំនឿ និងក្តីសង្ឃឹម ខណៈពេលដែលដំណើរជីវិតរបស់គាត់កំពុងតែរំកិល ទៅរកចុងបញ្ចប់។ ជាការពិតណាស់ គាត់មិនគ្រាន់តែបានរកឃើញក្តីសង្ឃឹមប៉ុណ្ណោះទេ តែថែមទាំងលែងខ្លាចអំណាចនៃសេចក្តីស្លាប់ទៀតផង! តើមាននរណាខ្លះ ដែលអាចរកឃើញសន្តិភាព និងក្តីសង្ឃឹម ហើយថែមទាំងមានក្តីអំណរ នៅក្នុងការស្លាប់? គឺមានតែអ្នកដែលបានតភ្ជាប់នឹងព្រះដ៏អស់កល្បជានិច្ច ដោយសេចក្តីជំនឿ និងមានតែអ្នកដែលបានដឹងថា ខ្លួនមានជីវិតអស់កល្បជានិច្ចទេ ដែលអាចធ្វើដូចនេះបាន(១កូរិនថូស ១៥:៥២,៥៤)។ សម្រាប់អ្នកដែលមានទំនុកចិត្តយ៉ាងដូចនេះ សេចក្តីស្លាប់មិនអាចបំភិតបំភ័យពួកគេបានឡើយ គឺមិនខុសពីលោកបប់ ដែលជាមិត្តភ័ក្ររបស់ខ្ញុំទេ។ ពួកគេអាចនិយាយថា ខ្លួននឹងមានអំណរប៉ុណ្ណា ពេលបានជួបព្រះគ្រីស្ទមុខទល់នឹងមុខ។…
Read articleការប្រព្រឹត្តដោយចិត្តសប្បុរស
មានពេលមួយ ខ្ញុំបានធ្វើដំណើរជាមួយក្រុមបុរស ដែលជាមិត្តភ័ក្តរបស់យើង។ ពេលនោះ យើងបានឃើញមនុស្សមួយគ្រួសារកំពុងជាប់គាំងដំណើរ នៅតាមផ្លូវ។ មិត្តភ័ក្ររបស់ខ្ញុំក៏ប្រញាប់អែបឡាន ដើម្បីសួរនាំពួកគេ។ ពួកគេបានជួយធ្វើឲ្យឡានរបស់គ្រួសារមួយនេះឆេះឡើងវិញ ហើយក៏បានជជែកគ្នាជាមួយបុរស និងស្ត្រីដែលជាឪពុកម្តាយរបស់គ្រួសារនោះ ហើយក៏បានឲ្យលុយទៅពួកគេខ្លះ សម្រាប់ចាក់សាំង។ ស្រ្តីជាម្តាយក៏បានអរគុណពួកគេហើយ អរគុណទៀត បានជាពួកគេឆ្លើយតបថា “យើងមានចិត្តរីករាយ នៅក្នុងការជួយ ហើយយើងជួយគ្រួសារអ្នក ដោយនូវព្រះនាមព្រះយេស៊ូវ”។ ពេលដែលយើងបើកឡានចេញទៅ ខ្ញុំក៏បានគិតអំពីការដែលមិត្តភ័ក្ររបស់ខ្ញុំទាំងប៉ុន្មាននាក់នេះ ចូលចិត្តជួយអ្នកដែលត្រូវការជំនួយ ជាធម្មតាទៅហើយ ហើយក៏បានថ្វាយការសរសើរដល់ព្រះ ដែលជាប្រភពនៃភាពសប្បុរសរបស់ពួកគេ។ សាវ័កពេត្រុស និងសាវ័កយ៉ូហាន ក៏បានបង្ហាញចេញនូវភាពសប្បុរស ដោយអំណររីករាយ ពេលដែលពួកគេបានប្រោសមនុស្សខ្វិនម្នាក់ ដែលកំពុងសុំទាននៅខាងក្រៅព្រះវិហារយេរូសាឡិម(កិច្ចការ ៣:១-១០)។ ការនេះបានបណ្តាលឲ្យគេចាប់ខ្លួនអ្នកទាំងពីរ ហើយត្រូវពួកអាជ្ញាធរសួរថា “ឯងបានធ្វើការនោះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះណា?” នោះពេត្រុសក៏ជម្រាបថា “សិនជាលោកអ្នករាល់គ្នា គិតពិចារណាសួរយើងខ្ញុំ ពីដំណើរការល្អ ដែលបានធ្វើដល់មនុស្សពិការនោះថា គាត់បានជាដោយសារអ្វី នោះសូមឲ្យលោករាល់គ្នាជ្រាបដូច្នេះ ហើយឲ្យសាសន៍អ៊ីស្រាអែលទាំងអស់ដឹងផងថា ដែលមនុស្សនេះបានជាស្រឡះ ហើយឈរនៅមុខលោករាល់គ្នាដូច្នេះ គឺដោយសារព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាបានឆ្កាងទ្រង់ តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ”(កិច្ចការ ៤:៧-១០)។ ភាពសប្បុរស ជាផលផ្លែនៃព្រះវិញ្ញាណ(កាឡាទី ៥:២២)…
Read articleរង់ចាំ…
អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលលោកហារី(Harry) បានទូលថ្វាយព្រះអម្ចាស់ ជារៀងរាល់ថ្ងៃ អំពីកង្វល់ដែលគាត់មាន ចំពោះលោកចន(John) ដែលជាកូនប្រសាររបស់គាត់ ដែលបានងាកបែរចេញពីព្រះ។ បន្ទាប់មក លោកហារីក៏បានលាចាកលោកទៅ។ ពីរបីខែក្រោយមក លោកចនក៏បានងាកបែរមករកព្រះអម្ចាស់វិញ។ ពេលដែលអ្នកស្រីម៉ាសា(Marsha) ដែលជាម្តាយក្មេក បានប្រាប់គាត់ថា លោកហារីបានអធិស្ឋានឲ្យគាត់ជារៀងរាល់ថ្ងៃ លោកចនក៏បានឆ្លើយតបថា “ខ្ញុំចង់ងាកមករកព្រះអង្គវិញ តែខ្ញុំមិនគួររង់ចាំយូរយ៉ាងនេះសោះ”។ ប៉ុន្តែ ម៉ាសាក៏បានចែកចាយដោយអំណរថា “ព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់បងហារីហើយ”។ ទីបន្ទាល់របស់លោកហារី ជាការលើកទឹកចិត្តសម្រាប់យើង ដែលជាអ្នកអធិស្ឋាន និងរង់ចាំព្រះអង្គឆ្លើយតប។ គាត់បានបន្ត “អធិស្ឋានយ៉ាងខ្ជាប់ខ្ជួន” ហើយបានរង់ចាំដោយអត់ធ្មត់(រ៉ូម ១២:១២)។ អ្នកនិពន្ធទំនុកដំកើង ជំពូក១៣០ បានពិសោធនឹងការរង់ចាំ ក្នុងការអធិស្ឋាន។ គាត់បានមានប្រសាសន៍ថា “ទូលបង្គំរង់ចាំព្រះយេហូវ៉ា គឺព្រលឹងទូលបង្គំរង់ចាំទ្រង់ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់”(ខ.៥)។ គាត់បានរកឃើញក្តីសង្ឃឹម ក្នុងព្រះ ព្រោះគាត់បានដឹងថា “មានសេចក្តីសប្បុរស់នៅនឹងព្រះយេហូវ៉ា ហើយមានសេចក្តីប្រោសលោះជាបរិបូរនៅនឹងទ្រង់ដែរ”(ខ.៧)។ មានអ្នកនិពន្ធម្នាក់ ឈ្មោះសេមញូល អេនយ៉ា(Samuel Enyia)បានរៀបរាប់ក្នុងសៀវភៅរបស់គាត់ អំពីការកំណត់ពេលវេលារបស់ព្រះថា “ព្រះមិនពឹងផ្អែកទៅលើពេលវេលារបស់យើងទេ។ ពេលវេលារបស់យើងមានកំណត់ ហើយមានការរំកិលទៅមុខជានិច្ច ប៉ុន្តែ ព្រះអង្គមិនទទួលផលប៉ះពាល់ពីពេលវេលាឡើយ។ ព្រះអង្គនឹងធ្វើការដែលព្រះអង្គសព្វព្រះទ័យនឹងធ្វើ នៅពេលដែលព្រះអង្គបានកំណត់។…
Read articleតភ្ជាប់ជីវិត
ពេលលោកម៉ូរីស ព្រែង(Morris Frank ឆ្នាំ១៩០៨ ដល់ ១៩៨០) មានអាយុ១៦ឆ្នាំ គាត់បានពិការភ្នែកទាំងសង្ខាង។ ជាច្រើនឆ្នាំក្រោយមក គាត់ក៏បានធ្វើដំណើរទៅប្រទេសស្វីស គាត់ក៏បានជួបសត្វឆ្កែ ឈ្នោះប័តឌី(Buddy) ដែលបាននាំឲ្យគាត់ចង់ចូលសាលាបង្រៀនអ្នកពិការភ្នែកឲ្យចេះប្រើឆ្កែនាំផ្លូវ។ ពេលលោកព្រែងមានប័តឌីជួយនាំផ្លូវ គាត់ក៏បានរៀនដើរតាមជញ្ចើមថ្នល់ដែលមានមនុស្សជាច្រើនដើរទៅមក ហើយគាត់ក៏រៀនឆ្លងថ្នល់ផងដែរ។ លោកព្រែងបានរៀបរាប់អំពីសេរីភាព ដែលអ្នកនាំផ្លូវរបស់គាត់បានផ្តល់ឲ្យយ៉ាងដូចនេះថា “វាពិតជាអស្ចារ្យណាស់ ដែលប័តឌី និងខ្សែស្បែកមួយអាចជួយឲ្យខ្ញុំធ្វើដំណើរបាន គឺជួយឲ្យខ្ញុំតភ្ជាប់ជីវិតខ្ញុំនឹងពិភពខាងក្រៅ”។ សត្វឆ្កែប័តឌី បានផ្តល់ឲ្យលោកម៉ូរីស នូវមធ្យោបាយមួយប្រភេទថ្មី ដើម្បីទាក់ទងនឹងពិភពលោកនៅជុំវិញខ្លួនគាត់។ ព្រះវិញ្ញាណបរិសុទ្ធនៃព្រះ បានប្រទានឲ្យយើងនូវ ជីវិតខាងវិញ្ញាណដ៏ពេញបរិបូណ៍ ក្នុងព្រះគ្រីស្ទ។ ពេលយើងទទួលព្រះយេស៊ូវ ជាព្រះអម្ចាស់ ព្រះអង្គបានលាងសម្អាតអំពើបាបយើង ហើយប្រទានជីវិតថ្មីដល់យើង “តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង”(ទីតុស ៣:៥-៦)។ ពេលដែលយើងស្គាល់ព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ ជួយឲ្យយើងពិសោធសេចក្តីស្រឡាញ់របស់ព្រះ(រ៉ូម ៥:៥) យល់ព្រះបន្ទូលព្រះ(យ៉ូហាន ១៤:២៦) អធិស្ឋាន(រ៉ូម ៨:២៦) និងនៅជាប់ក្នុងក្តីសង្ឃឹម(រ៉ូម ១៥:១៣)។ នៅថ្ងៃនេះ ពេលដែលយើងគិតអំពីទំនាក់ទំនង ដែលយើងមានជាមួយព្រះ សូមចាំថា ព្រះវិញ្ញាណជាអ្នកនាំផ្លូវយើង…
Read articleរៀបចំឲ្យមានសណ្តាប់ធ្នាប់
សណ្តាប់ធ្នាប់មិនកើតមានដោយឯកឯងឡើយ។ ពេលខ្ញុំធ្វើការសង្កេតមើលអ្វីៗ នៅជុំវិញខ្លួនខ្ញុំ ខ្ញុំជឿថា នេះជាការពិតមែន។ ពេលដែលខ្ញុំពិចារណា អំពីការិយាល័យរបស់ខ្ញុំ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា វាពិតជាងាយនឹងមានភាពរញេរញ៉ៃប៉ុណ្ណា ហើយតើខ្ញុំត្រូវចំណាយពេលយូរប៉ុណ្ណា ដើម្បីរៀបចំឲ្យមានរបៀបរៀបរយឡើងវិញ។ សណ្តាប់ធ្នាប់តម្រូវឲ្យមានការរៀបចំ។ វាមិនកើតឡើង ដោយឯកឯងឡើយ។ ដូចនេះ ខ្ញុំមិនគួរមានការភ្ញាក់ផ្អើល ចំពោះបញ្ហានេះទេ។ ព្រះគម្ពីរបានចែង អំពីការដែលព្រះមានតួនាទី នៅក្នុងការធ្វើឲ្យភាពរញេរញ៉ៃ ក្លាយជាមានសណ្តាប់ធ្នាប់ ដែលនោះជាខ្លឹមសាដ៏សំខាន់មួយ ក្នុងព្រះគម្ពីរ។ ព្រះអង្គបានរៀបចំឲ្យមានសណ្តាប់ធ្នាប់ ពេលដែលព្រះអង្គបង្កើតប្រជាជាតិអ៊ីស្រាអែល(និក្ខមនំ ៧-១៤)។ ពេលព្រះមានបន្ទូលថា ពេលនោះជាពេលដែលត្រូវនាំរាស្រ្តរបស់ព្រះអង្គ ចេញពីនគរអេស៊ីព្ទ ស្តេចផារ៉ោនបានប្រឆាំងនឹងព្រះអង្គ។ សេដ្ឋកិច្ចរបស់នគរអេស៊ីព្ទពឹងផ្អែកទៅលើទាសក ដែលជាជនជាតិហេព្រើ ដូចនេះ ស្តេចផារ៉ោនមិនចង់ឲ្យពួកគេទៅណាទេ។ ដើម្បីឲ្យស្តេចផារ៉ោនកែប្រែគំនិត ព្រះអង្គក៏បានទម្លាក់គ្រោះចង្រៃទាំង១០ ដើម្បីឲ្យទ្រង់ព្រមដោះលែងពួកគេ។ ពួកគ្រូសីលរបស់ស្តេចផារ៉ោន អាចធ្វើត្រាប់តាម គ្រោះចង្រៃពីរ ដែលកើតឡើងមុនគេ។ តែពួកគេមិនអាចកែប្រែគ្រោះចង្រៃណាមួយឡើយ។ ពួកគេអាចបង្កើតឲ្យមានភាពវឹកវរ តែពួកគេមិនអាចធ្វើឲ្យមានសណ្តាប់ធ្នាប់បានទេ។ មានតែព្រះទេ ដែលអាចធ្វើឲ្យមានសណ្តាប់ធ្នាប់បាន។ យើងអាចរៀបចំកន្លែងរស់នៅរបស់យើង ឲ្យមានសណ្តាប់ធ្នាប់ ដោយប្រើកម្លាំងរបស់យើង តែគ្មាននរណាអាចរៀបចំជីវិតឲ្យមានសណ្តាប់ធ្នាប់ ពេលដែលមានភាពវឹកវរខាងផ្លូវចិត្ត និងផ្លូវវិញ្ញាណបានឡើយ។ មានតែព្រះទេ ដែលអាចជួយយើងបាន។…
Read article