ការចាប់ផ្តើមជាថ្មី
មនុស្សគ្រប់គ្នាសុទ្ធតែអាចចាប់ផ្តើមជីវិតជាថ្មី។ ពេលលោកប្រាយ៉ាន(Brayan) នៅក្មេង គាត់បានចូលក្រុមជើងកាង នៅសាលាបឋម។ ពេលគាត់មានអាយុ១២ឆ្នាំ គាត់បានរត់ចោលផ្ទះ ហើយជីវិតរបស់គាត់ក៏ត្រូវវង្វេង នៅក្នុងក្រុមជើងកាង និងការការញៀនថ្នាំអស់បីឆ្នាំ។ ទោះបីជាគាត់បានចាកចេញពីក្រុមជើងកាង ហើយត្រឡប់មកផ្ទះវិញក៏ដោយ ក៏គាត់នៅតែមានការពិបាក ពេលដែលគាត់ត្រូវគេដេញចេញពីសាលារៀន ដោយសារគាត់លក់ថ្នាំញៀននៅទីនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលគាត់ចូលរៀននៅក្នុងសាលាវិទ្យាល័យមួយទៀត មានគ្រូបង្រៀនម្នាក់បានលើកទឹកចិត្តគាត់ ឲ្យសរសេរអំពីបទពិសោធន៍នៃជីវិតរបស់គាត់ ជាជាងបន្តប្រព្រឹត្តការអាក្រក់ទាំងនោះឡើងវិញ។ ពេលនោះ គាត់ក៏បានទទួលយកការកែខ្លួនយ៉ាងរីករាយ ហើយក៏បានចាប់ផ្តើមជីវិតជាថ្មី។ យ៉ាងណាមិញ ព្រះអម្ចាស់បានមានបន្ទូលតាមរយៈហោរាអេសាយ ដើម្បីលើកទឹកចិត្តប្រជាជនយូដា ឲ្យគិតអំពីការចាប់ផ្តើមជីវិតជាថ្មីផងដែរ ពេលដែលពួកគេកំពុងរស់នៅជាឈ្លើយសង្រ្គាម។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “កុំឲ្យឯងរាល់គ្នានឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីអស់ទាំងការពីចាស់បុរាណនោះឡើយ”(អេសាយ ៤៣:១៨)។ ព្រះអង្គបានប្រាប់ពួកគេឲ្យឈប់រស់នៅ ក្នុងការដាក់ទោសនោះទៀត។ ព្រះអង្គសព្វព្រះទ័យឲ្យពួកគេផ្តោតអារម្មណ៍ទៅលើព្រះ ដែលនឹងប្រទានពួកគេនូវការចាប់ផ្តើមជាថ្មី ដោយនាំពួកគេចេញពីចក្រភពបាប៊ីឡូន ត្រឡប់ទៅផ្ទះវិញ តាមរយៈការធ្វើដំណើរចាកចេញជាថ្មីមួយទៀត(ខ.១៩)។ កាលណាយើងមានព្រះ នោះយើងអាចចាប់ផ្តើមជីវិតជាថ្មី។ ព្រះអង្គអាចជួយយើង ឲ្យបំភ្លេចអតីតកាល ហើយចាប់ផ្តើមតោងព្រះអង្គឲ្យជាប់។ ទំនាក់ទំនងជាមួយព្រះអង្គ ផ្តល់ឲ្យនូវសេចក្តីសង្ឃឹមថ្មី ដល់អស់អ្នកដែលទុកចិត្តព្រះអង្គ។-Marvin Williams
Read articleព្រះអង្គពិតជាអស្ចារ្យណាស់!
ថ្ងៃមួយ ខេធី(Katie) ចៅស្រីរបស់ខ្ញុំ ដែលមានអាយុ៣ឆ្នាំ បានធ្វើឲ្យឪពុកម្តាយរបស់នាងមានការភ្ញាក់ផ្អើល ដោយសារពាក្យសម្តី ដែលមានលក្ខណៈទេវសាស្រ្តបន្តិចបន្តួច។ នាងបានប្រាប់ពួកគាត់ថា “ម៉ាក់និងប៉ាមានប្អូនស្រី ពួកគាត់បានស្លាប់ហើយ។ ហើយព្រះអង្គក៏បាននាំពួកគាត់ ទៅស្ថានសួគ៌ ទៅនៅជាមួយព្រះអង្គ។ ព្រះអង្គពិតជាអស្ចារ្យណាស់!” អំណាចចេស្តាដ៏អស្ចារ្យរបស់ព្រះ ជាអាថ៌កំបាំង តែមានលក្ខណៈសាមញ្ញល្មមនឹងឲ្យក្មេងតូចម្នាក់យល់បាន។ ក្នុងគំនិតដ៏ក្មេងខ្ចីរបស់ខេធី នាងអាចដឹងថា ព្រះអង្គប្រាកដជាមានអំណាចចេស្តា ព្រោះព្រះអង្គអាចធ្វើនូវការអស្ចារ្យយ៉ាងនោះបាន។ នាងមិនបានយល់អំពីអំណាចចេស្តារបស់ព្រះបានទាំងស្រុងទេ តែនាងបានដឹងថា ព្រះបានធ្វើការដ៏អស្ចារ្យ ដោយនាំម្តាយមីងទាំងពីរនាក់របស់នាង ទៅនៅនគរស្ថានសួគ៌។ តើមានពេលប៉ុន្មានដងហើយ ដែលយើងអង្គុយចុះ ក្នុងពិភពលោកសព្វថ្ងៃ ដែលកាន់តែមានភាពជឿលឿន ហើយមានចិត្តស្ងើចសរសើរព្រះថា “ព្រះអង្គពិតជាអស្ចារ្យណាស់”។ យើងប្រហែលជាមិនបានធ្វើដូចនេះ ញឹកញាប់ទេ។ យើងដឹងថា ព្រះបង្កើតពិភពលោកមក ដោយប្រើព្រះបន្ទូលព្រះអង្គ តែមិនដឹងថា ព្រះអង្គប្រើព្រះបន្ទូលដោយរបៀបណាទេ(យ៉ូប ៣៨-៣៩ ទំនុកដំកើង ៣៣:៩ ហេព្រើ ១១:៣) ហើយយើងក៏មិនអាចដឹងពីរបៀបដែលព្រះអង្គបានគ្រប់គ្រងពិភពលោកដែរ(នេហេមា ៩:៦)។ យើងមិនអាចដឹងពីរបៀបដែលព្រះអង្គបានរៀបផែនការ និងសម្រេចសេចក្តីទំនាយ អំពីការដែលព្រះយេស៊ូវ យាងមកចាប់កំណើតជាមនុស្សឡើយ ហើយយើងក៏មិនអាចយល់ អំពីរបៀបដែលព្រះអង្គអាចធ្វើឲ្យការលះបង់ព្រះជន្មរបស់ព្រះយេស៊ូវ មានភាពគ្រប់គ្រាន់សម្រាប់សង្រ្គោះយើងដែរ។ តែយើងអាចដឹងថា ការទាំងអស់នេះជាការពិតមែន។…
Read articleការបើកបរនៅខាងឆ្វេងដៃ
ខ្ញុំបានធំពេញវ័យ នៅសហរដ្ឋអាមេរិក ដែលនៅទីនោះ គេបើកបរប្រកាន់ខាងស្តាំដៃ ហេតុនេះហើយខ្ញុំមានការចាប់អារម្មណ៍ចំពោះប្រទេសមួយចំនួន ដែលគេប្រកាន់យកការបើកបរខាងឆ្វេងដៃ។ បន្ទាប់មក ពេលខ្ញុំបានទៅប្រទេសអង់គ្លេស ខ្ញុំបានឮអ្នកនាំភ្ញៀវទេសចរណ៍ម្នាក់ នៅទីក្រុងឡុង ពន្យល់អំពីមូលហេតុដែលប្រទេសអង់គ្លេសមានច្បាប់ ឲ្យបើកបរប្រកាន់ខាងឆ្វេងដៃ។ គាត់ថា “កាលពីទសវត្សរ៍ឆ្នាំ១៨០០ ទាំងអ្នកថ្មើជើង និងអ្នកបរទេះសេះ បានប្រើប្រាស់ផ្លូវថ្នល់រួមគ្នា។ ពេលដែលរទេះសេះកំពុងធ្វើចរាចរណ៍នៅខាងស្តាំដៃ អ្នកបរទេះនោះតែងតែយកមោងវាយសេះជាធម្មតា ហើយជួនកាលក៏វាយប៉ះត្រូវអ្នកដើរ ដែលនៅក្បែរនោះ។ ដើម្បីដោះស្រាយបញ្ហានេះ គេក៏បានចេញច្បាប់ តម្រូវឲ្យរទេះសេះទាំងអស់ធ្វើចរាចរណ៍ តាមផ្លូវថ្នល់ នៅខាងឆ្វេងដៃ ដើម្បីកុំឲ្យប៉ះពាល់អ្នកថ្មើរជើងទៀត”។ ច្បាប់ចរាចរណ៍នេះ គឺសម្រាប់ជាប្រយោជន៍ និងជាការការពារដល់អ្នកដំណើរទាំងឡាយ ដូចនេះ ព្រះរាជបញ្ជារបស់ព្រះអម្ចាស់ក៏សម្រាប់ជាប្រយោជន៍ និងការការពារយើងផងដែរ។ ដោយសារព្រះអង្គស្រឡាញ់យើង នោះព្រះអង្គបានប្រទានក្រឹត្យវិន័យមក ដើម្បីជាប្រយោជន៍យើង។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនថា “បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ ដ្បិតក្រឹត្យវិន័យទាំងមូល បានសំរេចមកក្នុងពាក្យតែ១ម៉ាត់នេះថា «ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង»”(កាឡាទី ៥:១៣-១៤)។ ពេលដែលយើងអនុវត្តតាមព្រះបន្ទូលព្រះ សូមយើងចាំថា ព្រះគុណព្រះ បានប្រទាននូវការណែនាំ ដើម្បីជួយឲ្យយើងលូតលាស់ ដោយស្រឡាញ់ព្រះអង្គ…
Read articleស្រឡាញ់តាមព្រះអង្គ
ក្នុងសម័យសង្រ្គាមលោកលើកទី២ លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer)អាចជួបគ្រោះថ្នាក់គ្រប់ពេល ក្នុងការស់នៅប្រចាំថ្ងៃ ក្នុងប្រទេសអាឡឺម៉ង់ដែលដឹកនាំដោយលោកអ៊ីត្លែ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែបន្តរស់នៅទីនោះទៀត។ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំស្រមៃឃើញគាត់រស់នៅ ដោយមានទស្សនៈដូចសាវ័កប៉ុលដែរ គឺទស្សនៈដែលយល់ថា ការបានទៅនៅនគរស្ថានសួគ៌ គឺជាបំណងចិត្តរបស់គាត់ តែការបន្តរស់នៅកន្លែងដែលព្រះអង្គសព្វព្រះទ័យឲ្យនៅ ជាបំណងព្រះទ័យព្រះ(ភីលីព ១:២១)។ ដូចនេះ គាត់ក៏បានបន្តរស់នៅទីនោះទៀត ដែលក្នុងនាមជាគ្រូគង្វាលម្នាក់ គាត់បានដឹកនាំកម្មវិធីថ្វាយបង្គំព្រះ នៅកន្លែងសម្ងាត់ ហើយបានតស៊ូប្រឆាំងនឹងរបបដ៏សាហាវព្រៃផ្សៃរបស់អ៊ីត្លែ។ ទោះបីជាលោកបុនហូហ្វ័រអាចមានគ្រោះថ្នាក់ ជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់នៅតែអាចនិពន្ធសៀវភៅមួយក្បាល មានចំណងជើងថា “ការរស់នៅជាមួយគ្នា” ដែលនិយាយអំពីការងារផ្នែកទទួលស្វាគមន៍។ គាត់បានអនុវត្តតាមគោលការណ៍នៃការទទួលស្វាគមន៍នោះ ពេលដែលគាត់កំពុងរស់នៅ និងធ្វើការក្នុងសហគមន៍សង្ឃកាតូលិក និងនៅពេលដែលគាត់នៅក្នុងមន្ទីឃុំឃាំង។ គាត់បានឆ្លៀតឱកាសបង្ហាញឲ្យគេឃើញព្រះគ្រីស្ទ ក្នុងជីវិតគាត់ ជារៀងរាល់ពេលដែលគាត់ញាំអាហារ ពេលធ្វើការងារ សន្ទនាជាមួយអ្នកដទៃ និងបង្រៀនអ្នកដទៃ គឺសូម្បីតែនៅពេលដែលគាត់កំពុងទទួលរងសំពាធយ៉ាងណាក៏ដោយ។ ព្រះគម្ពីរចោទិយកថា បានចែងថា ព្រះអម្ចាស់បានបង្គាប់ពួកអ៊ីស្រាអែលឲ្យយកតម្រាប់តាមព្រះអង្គ ដោយស្រឡាញ់ និងទទួលស្វាគមន៍អ្នកស្រុកក្រៅ និងស្រ្តីមេម៉ាយ ដូចដែលព្រះអង្គបានបម្រើដល់ពួកអ៊ីស្រាអែលដែលកំពុងចាកចេញពីនគរអេស៊ីព្ទ(១០:១៨-១៩ និក្ខមនំ ២២:២១-២២)។ ព្រះអង្គក៏ស្រឡាញ់យើង ហើយប្រទានកម្លាំងយើង ដោយព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃ តាមរបៀបជាច្រើនរាប់មិនអស់ជារៀងរាល់ថ្ងៃ …
Read articleការផ្លាស់ប្រែ
ខ្ញុំមានមិត្តភ័ក្តម្នាក់ ដែលហាក់ដូចជាល្អជាងខ្ញុំ គ្រប់ចំណុច។ គាត់ឆ្លាតជាងខ្ញុំ។ គាត់គិតបានស៊ីជម្រៅជាង ហើយគាត់ដឹងថា នៅទីណាគាត់អាចរកបានសៀវភៅដែលល្អជាងសម្រាប់អាន។ គាត់ថែមទំាងលេងកីឡាវាយកូនហ្គោលបានល្អជាងខ្ញុំផងដែរ។ ពេលខ្ញុំចំណាយពេលជាមួយគាត់ ខ្ញុំបានទទួលការជំរុញចិត្តឲ្យខិតខំធ្វើយ៉ាងណា ឲ្យក្លាយជាមនុស្សដែលល្អជាងមុន ដែលមានគំនិតកាន់តែស៊ីជម្រៅ។ ខ្នាតគំរូនៃភាពល្អប្រសើររបស់គាត់ បាននាំចិត្តខ្ញុំឲ្យខិតខំស្វែងរកការអ្វីដែលកាន់តែធំប្រសើរ។ ការនេះធ្វើឲ្យខ្ញុំនឹកចាំ អំពីគោលការណ៍ខាងវិញ្ញាណ ដែលបានបង្រៀនយើងឲ្យចំណាយពេលជាមួយព្រះបន្ទូលព្រះ ដើម្បីឲ្យយើងអាចនៅជាប់នឹងព្រះគ្រីស្ទ។ ពេលខ្ញុំអានបទគម្ពីរដែលចែងអំពីសេចក្តីស្រឡាញ់ដែលគ្មានលក្ខខ័ណ្ឌ ដែលព្រះគ្រីស្ទមានចំពោះយើង ខ្ញុំក៏បានទទួលការបណ្តាលចិត្ត ឲ្យស្រឡាញ់អ្នកដទៃ ដោយមិនទៀមទាការតបស្នងអ្វីឡើយ។ ពេលខ្ញុំដឹងថា ព្រះអង្គប្រទានសេចក្តីមេត្តាកុរណា និងព្រះគុណ ដោយឥតគិតថ្លៃ ដល់មនុស្សដែលមិនសមនឹងទទួល ខ្ញុំមានចិត្តខ្មាស់អៀនណាស់ ព្រោះខ្ញុំចេះតែមិនព្រមអត់ទោសឲ្យគេ ហើយចង់សងសឹក។ ខ្ញុំមានការដឹងគុណព្រះកាន់តែខ្លាំង ពេលដែលខ្ញុំដឹងថា ព្រះអម្ចាស់បានដណ្តប់កាយខ្ញុំ ដោយសម្រស់នៅសេចក្តីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះអង្គ ទោះបីជាខ្ញុំបានប្រព្រឹត្តខុស គួរឲ្យខ្មាស់អៀនយ៉ាងណាក៏ដោយ។ ព្រះអង្គបានបង្ហាញផ្លូវដ៏អស្ចារ្យ និងប្រាជ្ញាដែលគ្មានគូប្រៀបរបស់ព្រះអង្គ ក្នុងព្រះគម្ពីរ ដែលបានបណ្តាលចិត្ត និងធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្រែ។ ខ្ញុំមិនចង់ឲ្យជីវិតខ្ញុំនៅដដែលឡើយ ពេលដែលព្រះអង្គនាំឲ្យខ្ញុំផ្លាស់ប្រែកាន់តែដូចព្រះអង្គ ក្នុងព្រះវត្តមានព្រះអង្គ។ សាវ័កប៉ុលបានប្រាប់យើង ឲ្យមើលទៅព្រះគ្រីស្ទ ដោយអំណរ ហើយកាលណាយើងមើលទៅព្រះអង្គ យើងក៏បាន “ផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ”(២កូរិនថូស ៣:១៨)។-Joe…
Read articleផ្លៃស្ត្របូរីដែលរាយប៉ាយ
ថ្មីៗនេះ ខ្ញុំនិងស្វាមីរបស់ខ្ញុំបានផ្លាស់មករស់នៅ ក្នុងផ្ទះថ្មី។ មានពេលមួយ មានបុរសម្នាក់បានយកផ្លែស្តបូរី មួយកេសធំ មកដាក់ចោលនៅតាមផ្លូវដើរ ខាងមុខផ្ទះយើង។ គាត់បានសរសេរក្រដាស់មួយសន្លឹកដាក់ពីលើនោះថា គាត់ចង់ឲ្យយើងចែករំលែកផ្លែស្ត្របូរីនោះ ជាមួយអ្នកជិតខាងរបស់យើង។ គាត់មានបំណងល្អទេ ប៉ុន្តែ មានក្មេងៗខ្លះ បានឃើញផ្លែស្ត្របូរីមួយកេសនោះ មុនពេលយើងមកដល់ ហើយក្មេងៗទាំងនោះនាំគ្នាយកផ្លែស្ត្របូរីនោះ គប់គ្នាលេង ក្នុងបរិវេណផ្ទះរបស់យើង ដែលមានជញ្ជាំងពណ៌សរ។ ពេលយើងត្រឡប់មកផ្ទះវិញ យើងឃើញក្មេងៗ ដែលយើងស្គាល់កំពុងមើលមកយើងពីខាងក្រៅរបងផ្ទះ។ ពួកគេបានត្រឡប់មកមើលកន្លែង ដែលពួកគេបានបង្ករភាពរញេរញ៉ៃនោះដោយចង់ដឹងថា យើងនឹងមានប្រតិកម្មយ៉ាងណា ចំពោះភាពរញេរញ៉ៃនោះ។ ពេលនោះ យើងអាចបោសសម្អាតដោយខ្លួនឯង ប៉ុន្តែ ដើម្បីស្អាងទំនាក់ទំនងឡើងវិញ យើងយល់ថា យើងចាំបាច់ត្រូវទៅនិយាយជាមួយពួកគេ ហើយប្រាប់ឲ្យពួកគេជួយសម្អាតជញ្ជាំងផ្ទះដែលបានប្រឡាក់នោះ។ ការរស់នៅរបស់យើង អាចមានភាពរញេរញ៉ៃ ដោយសារបញ្ហានៅក្នុងទំនាក់ទំនង។ ពួកជំនុំ នៅក្រុងភីលីពក៏បានជួបបញ្ហានោះផងដែរ។ មានអ្នកបម្រើព្រះដ៏ស្មោះត្រង់ពីរនាក់ គឺអ្នកស្រីអ៊ើរ៉ូឌា និងអ្នកស្រីស៊ុនទីច មានការមិនចុះសម្រុងគ្នាយ៉ាងខ្លាំង។ បានជាសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំមួយនេះ ដើម្បីលើកទឹកចិត្តពួកគេ ឲ្យធ្វើការដោះស្រាយបញ្ហានេះ(ភីលីព ៤:២)។ គាត់ក៏ចង់ឲ្យមានមនុស្សម្នាក់ទៀត មកជួយដោះស្រាយបញ្ហារបស់ពួកគេ ដោយវិញ្ញាណដ៏សុភាព។ គឺដូចដែលគាត់បានមានប្រសាសន៍ ក្នុងសំបុត្រនោះថា “ខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ…
Read article