អំណោយទាននៃការនឹកចាំ
ពេលខ្ញុំកំពុងនៅរៀននៅសាលាព្រះគម្ពីរ ខ្ញុំបានធ្វើការ នៅក្នុងផ្ទះថែរទាំអ្នកជម្ងឺចាស់ជរា។ ពេលដែលខ្ញុំចំណាយពេលជជែកជាមួយ អ្នកជម្ងឺចាស់ជរាទាំងឡាយ ដែលកំពុងទទួលការថែរទាំនៅទីនោះ មានពួកគេស្ទើរតែទាំងអស់ បានរៀបរាប់អំពីភាពឯកកោ ក្នុងការរស់នៅ ក្នុងពេលបច្ចុប្បន្ន ហើយបានរៀបរាប់ថា ពួកគេបានរស់នៅបានអាយុវែងជាងមិត្តភ័ក្ររបស់ខ្លួន។ ពួកគេភាគច្រើនឆ្ងល់ថា ពេលដែលពួកគេលាចាកលោកនេះទៅ តើនឹងមានអ្នកដែលនៅនឹកចាំពួកគេឬទេ? មិនមែនមានតែមនុស្សចាស់ជរាទេ ដែលមានអារម្មណ៍ឯកកោ និងមានអារម្មណ៍ថា គេលែងនឹកនានោះ។ តាមពិត មានមនុស្សជាច្រើន ដែលមានអារម្មណ៍ទាល់ច្រក ហើយឯកកោ ដោយសារកាលៈទេសៈ ដែលមាន ឬមិនមានយុត្តិធម៌ចំពោះពួកគេ។ ជួនកាល យើងថែមទាំងធ្លាប់ឆ្លងកាត់បញ្ហា ដូចលោកយ៉ូសែប ដែលជាតួអង្គក្នុងព្រះគម្ពីរសញ្ញាចាស់ផងដែរ។ លោកយ៉ូសែបលែងមានគេនឹងចាំពីគាត់ បន្ទាប់ពីគាត់បានជួយគេហើយ។ បទគម្ពីរលោកុប្បត្តិ ជំពូក៤០ បានពិពណ៌នា អំពីបទពិសោធន៍ ដែលលោកយ៉ូសែបមាន ពេលគាត់ជាប់ខ្លួន នៅក្នុងគុក។ គេបានដោះលែងអ្នកថ្វាយពែង ឲ្យទៅធ្វើការបម្រើស្តេចឡើងវិញ គឺដូចដែលលោកយ៉ូសែបបានប្រាប់គាត់អញ្ចឹង(ខ.៩-១៣)។ លោកយ៉ូសែបបានប្រាប់អ្នកថ្វាយពែងនោះ ឲ្យទូលដល់ស្តេចផារ៉ោន តែគាត់បានភ្លេចលោកយ៉ូសែប(ខ.១៤,២៣)។ យើងប្រហែលជាមានអារម្មណ៍ថា គេបានភ្លេចយើងហើយ។ តែយើងនៅតែមានអ្នកនឹកចាំពីយើង គឺមិនខុសពីលោកយ៉ូសែបឡើយ(៤២:៩-១៣)។ ព្រះយេស៊ូវគង់នៅខាងស្តាំព្រះវរបិតា ហើយការអធិស្ឋានរបស់យើង តែងតែអាចឮទៅដល់បល្ល័ង្កព្រះមិនដែលខាន ដោយសារព្រះសង្រ្គោះយើង ជាអ្នកនាំពាក្យយើង។ ពេលដែលយើងមានអារម្មណ៍ឯកកោ…
Read articleតែងតែធ្វើឲ្យចម្រើនឡើង
ពេលដែលខ្ញុំហៀបនឹងចេញទៅធ្វើការ មានពេលខ្លះ ភរិយារបស់ខ្ញុំបានឃាត់ខ្ញុំ ដោយសារខ្ញុំមានបញ្ហាស្លៀកពាក់។ តាមធម្មតា គាត់ឃាត់ខ្ញុំ ព្រោះក្រវ៉ាត់កររបស់ខ្ញុំ មិនសមនឹងអាវក្រៅ ឬខោរជើងវែងមានពណ៌មិនសមនឹងអាវក្រៅជាដើម។ ខ្ញុំបានដឹងថា ការដែលនាងជួយឲ្យខ្ញុំមានការសម្រេចចិត្តឲ្យបានត្រឹមត្រូវ បានជះឥទ្ធិពលល្អមកលើជីវិតខ្ញុំ ហើយតែងតែធ្វើឲ្យខ្ញុំមានការចម្រើនឡើងផង ទោះបីជាពេលខ្លះ វាហាក់ដូចជាបង្អាក់ការអ្វីដែលខ្ញុំចង់ធ្វើក៏ដោយ។ ជាញឹកញាប់ ព្រះគម្ពីរបានបង្រៀនយើងឲ្យ “ប្រដាប់ខ្លូន” ដោយអាកប្បកិរិយ៉ា និងការប្រព្រឹត្តដែលស័ក្តិសមនឹងអត្តសញ្ញាណរបស់យើង ក្នុងព្រះគ្រីស្ទ។ ជួនកាល គេស្គាល់យើង ដោយសារខោអាវដែលយើងចូលចិត្តស្លៀកពាក់ ប៉ុន្តែ យើងក៏អាចធ្វើឲ្យគេស្គាល់ព្រះយេស៊ូវ ដោយសារការប្រដាប់ខ្លួន ដោយអាកប្បកិរិយ៉ា និងការប្រព្រឹត្ត ដែលបង្ហាញឲ្យគេដឹងអំពីព្រះវត្តមានព្រះក្នុងជីវិតយើង។ យ៉ាងណាមិញ លោកសាវ័កប៉ុលបានបង្រៀនយើង ឲ្យប្រដាប់កាយ តាមខ្នាតគំរូរបស់ព្រះយេស៊ូវ ដោយមានចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត ចិត្តអត់ធ្មត់ និងការអត់ទោស(កូល៉ុស ៣:១២)។ ហើយគាត់បានឲ្យយើងប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណុចសំខាន់បំផុត … ហើយឲ្យសន្តិភាពរបស់ព្រះ បានត្រួតត្រាចិត្តរបស់យើងផង(ខ.១៤, ១៥)។ យើងអាចចាប់ផ្តើមប្រដាប់ខ្លួន ឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ ដោយចំណាយពេលជាមួយព្រះអង្គ។ បើយើងបានឮព្រះអង្គមានបន្ទូលដាស់តឿន ឲ្យប្រដាប់កាយឲ្យបានសមរម្យ មុខនឹងចេញទៅក្នុងលោកិយ នោះចូរយើងអនុញ្ញាតឲ្យព្រះអង្គដឹកនាំយើង ឲ្យមានលក្ខណៈដូចព្រះអង្គ។…
Read articleពេលដែលទឹកនឹង
ទំនាញដែលដួងច័ន្ទមាន មកលើមហាសមុទ្រទាំងឡាយ ក្នុងភពផែនដីយើង បានបង្កើតឲ្យមានទឹកនាច និងទឹកជោរ។ វាជាបាតុភូតិ ដែលគួរឲ្យចាប់អារម្មណ៍ណាស់។ ក្នុងពេលដែលកម្ពស់ទឹកមានការផ្លាស់ប្តូរ មានរយៈពេលដ៏ខ្លីមួយ ដែលគេបានហៅថា “រយៈពេលទឹកនឹង”។ ក្នុងពេលនោះ កម្ពស់ទឹកមិនខ្ពស់ ហើយក៏មិនទាបដែរ។ តាមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា បាតុភូតទឹកនឹងកើតឡើង ពេលដែលទឹក “មិនទទួលរងសម្ពាធ”។ វាជាពេលដែលទឹកនាច ឬទឹកជោរត្រូវបានផ្អាកយ៉ាងស្ងាត់ស្ងៀម មួយរយៈពេលខ្លី មុនពេលដែលទឹកចាប់ផ្តើមនាជ ឬជោរខ្លាំងម្តងទៀត។ ជួនកាល ក្នុងពេលដែលយើងកំពុងមានភាពជាប់រវល់នឹងកិច្ចការដ៏ច្រើន យើងប្រហែលជាមានអារម្មណ៍ថា ខ្លួនយើងបានទទួលរងសម្ពាធពីគ្រប់ទិស ដោយសារយើងត្រូវ មានការទទួលខុសត្រូវជាច្រើន ដែលពិបាកនឹងទទួល ក្នុងពេលតែមួយ។ ពេលដែលព្រះយេស៊ូវ កំពុងបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ យើងឃើញថា ព្រះអង្គយល់អំពីការពិបាកដែលពួកសាវ័កមាន ក្នុងការបំពេញភារៈកិច្ច ហើយព្រះអង្គក៏បានជ្រាបថា ពួកគេត្រូវការការសម្រាកផងដែរ។ ពេលដែលពួកគេវិលត្រឡប់មកពីប្រកាស់ពីនគរព្រះ ដោយចេញទៅជាគូរៗ ពួកគេបានទូលថ្វាយព្រះអង្គ អំពីការអស្ចារ្យដែលព្រះបានធ្វើ តាមរយៈពួកគេ(ម៉ាកុស ៦:៧-១៣,៣០)។ តែព្រះយេស៊ូវបានមានបន្ទូលតបថា “ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង នោះក៏នាំគ្នាចុះទូកចេញទៅ ឯទីស្ងាត់ដោយឡែកទៅ”(ខ.៣១-៣២)។ តើមានការទទួលខុសត្រូវអ្វីខ្លះកំពុងដាក់សម្ពាធមកលើអ្នក នៅថ្ងៃនេះ? ទោះបីជាយ៉ាងណាក៏ដោយ…
Read articleបានទប់ទល់ តែមិនទាន់រលត់
កាលពីខែធ្នូ ឆ្នាំ២០១២ មានភ្លើងឆេះព្រៃមួយបានឆាបឆេះបំផ្លាញអស់ផ្ទះ៣៤៦ខ្នង ក្នុងក្រុងខូឡូរ៉ាដូ ស្រ្ពីង រដ្ឋខូឡូរ៉ាដូ ហើយបានបំផ្លាញព្រៃឈើអស់ ៧២៩០ហិចតា នៅតាមតំបន់ភ្នំ។ គេក៏បានប្រកាសថា គេបានទប់ទល់អគ្គីភ័យនោះបាន១០០ភាគរយហើយ ពេលដែលគេបង្កើតខ្សែបន្ទាត់ពន្លត់អគ្គីភ័យ នៅជុំវិញតំបន់ដែលមានភ្លើងឆេះនោះទាំងស្រុងហើយ។ គេបានទប់អគ្គីភ័យនោះឲ្យនៅមួយកន្លែង មិនឲ្យរាលដាលនៅកន្លែងផ្សេងទៀត ទាល់តែវារលត់ជាស្ថាពរ។ មន្ត្រីពត៌មានផ្នែកអគ្គីភ័យបានដាស់តឿនប្រជាពលរដ្ឋថា ពួកគេអាចឃើញផ្សែងចេញពីកន្លែងឆេះនោះទៀត ព្រោះគេមិនទាន់អាចគ្រប់គ្រងភ្លើងបាន ហើយវាមិនទាន់រលត់ ទោះបីជាគេបានទប់ទល់វាបានទាំងស្រុងហើយក៏ដោយ។ ពេលណាជីវិតរបស់យើងរង្គោះរង្គើរ ដោយសារហេតុការណ៍ដ៏សោកសៅ និងដោយសារទង្វើរអាក្រក់របស់នរណាម្នាក់ ពេលនោះយើងចង់ឲ្យថ្ងៃចុងបញ្ចប់នៃលោកិយឆាប់មកដល់ ដើម្បីឲ្យការអាក្រក់រលាយបាត់អស់ នៅទីបញ្ចប់ ហើយព្រះបិទទំព័រប្រវត្តិសាស្រ្តមនុស្សជាតិ ហើយយើងបានទៅនៅនគរស្ថានសួគ៌ ជារៀងរហូត។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលយើងកំពុងរង់ចាំព្រះអម្ចាស់យាងមកវិញ ព្រះអង្គបានប្រទានព្រះគុណរបស់ព្រះអង្គ សម្រាប់ឲ្យយើងរស់នៅ ដោយមានគោលបំណងច្បាស់លាស់ ដោយជំនឿ។ ក្នុងបទគម្ពីរហេព្រើ ជំពូក១០ ព្រះអង្គបានជំរុញយើង ឲ្យចូលទៅជិតព្រះអង្គ ដោយចិត្តស្មោះត្រង់(ខ.២២) ប្រកាន់ខ្ជាប់តាមសេចក្តីសង្ឃឹមដែលយើងបាន ប្រកាស់ប្រាប់នោះ(ខ.២៣) លើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យមានសេចក្តីស្រឡាញ់ និងធ្វើការល្អ(ខ.២៤) ហើយបន្តជួបជុំគ្នា ដើម្បីលើកទឹកចិត្តគ្នា “ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ”(ខ.២៥)។ ព្រះអង្គបានប្រទានព្រះគុណ និងកម្លាំង សម្រាប់ឲ្យយើងអត់ទ្រាំនឹងទុក្ខលំបាក ក្នុងជីវិត ខណៈពេលដែលយើងទន្ទឹងចាំថ្ងៃដែលព្រះអង្គយាងមកវិញ…
Read articleយុថ្កានៃសេចក្តីសង្ឃឹមរបស់យើង
មានពេលមួយខ្ញុំបានទៅស្ទូចត្រីស្រកីខៀវ ជាមួយ លោកហ្រ្វ៊ែង និងលោកថេត ក្នុងបឹងរ៉ាយ ក្នុងរដ្ឋអន់តារីយ៉ូ ប្រទេសកាណាដា។ យើងបានជិះទូកដែលមានផ្ទៃបាតរាបស្មើ ហើយពេលនោះ មានត្រីចឹកនុយខ្លាំង ដូចនេះ យើងបានជក់បិទនុយ និងវាត់សន្ទូច យ៉ាងសប្បាយរីករាយ។ តែក្រោយមក យើងឆ្ងល់ថា ហេតុអ្វីបានត្រីដូចជាមិនសូវចឹកនុយខ្លាំងដូចមុនទៀត។ បន្ទាប់មក យើងក៏បានដឹងថា ទូករបស់យើងបានរសាត់ចេញឆ្ងាយពីកន្លែងដើមរបស់វា ពេលដែលយើងកំពុងរវល់ស្ទូចត្រី។ ខ្យល់បានបក់មកខ្លាំង ធ្វើឲ្យទូកនោះរសាត់ទៅកន្លែងផ្សេង ហើយយុថ្កាដែលយើងបានទម្លាក់ បានអូសកាត់បាតបឹង គឺមិនអាចជួយឲ្យយើងនៅនឹងមួយកន្លែងបានទេ។ យើងក៏លើកវាឡើង ហើយក៏ចែវទូកត្រឡប់មករកកន្លែង ដែលសំបូរត្រីវិញ ហើយក៏ទំលាក់យុថ្កាម្តងទៀត។ តែទូកនៅតែរសាត់ទៅកន្លែងផ្សេងម្តងទៀត។ ហើយបន្ទាប់ពីវារសាត់ជាលើកទីបី យើងក៏បានសម្រេចចិត្តត្រឡប់ទៅមាត់ច្រាំងវិញ ព្រោះយើងមិនអាចបោះយុថ្កាឲ្យជាប់នៅមួយកន្លែងបាន។ បើយើងប្រៀបធៀបរឿងនេះ នឹងសេចក្តីសង្រ្គោះរបស់យើងវិញ នោះយើងឃើញថា យើងបានបោះយុថ្កា ឲ្យសេចក្តីសង្ឃឹមរបស់យើង នៅជាប់ព្រះបន្ទូលសន្យារបស់ព្រះ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ។ ខ្យល់ និងរលកនៃការសង្ស័យ ការបាក់ទឹកចិត្ត និងការវាយប្រហារខាងវិញ្ញាណ ពីវិញ្ញាណអាក្រក់ អាចធ្វើឲ្យយើងគិតថា យើងកំពុងរសាត់អណ្តែត ចេញឆ្ងាយពីសេចក្តីសង្រ្គោះហើយ។ តែនេះមិនមែនជាការពិតទេ! ព្រះបានមានបន្ទូលសន្យាយ៉ាងច្បាស់ថា យើងមិនដែលដាច់ចេញពីសេចក្តីសង្រ្គោះឡើយ ហើយព្រះអង្គមិនដែលនិយាយកុហក់ឡើយ(ហេព្រើ ៦:១៨-១៩)។ សេចក្តីសង្ឃឹមរបស់យើង…
Read articleសេចក្តីអំណរ បន្ទាប់ពីការខកចិត្ត
កាលខ្ញុំកំពុងរៀននៅសាលាព្រះគម្ពីរ ខ្ញុំបានប្រឡងចូលក្រុមតន្រ្តីរបស់សាលាព្រះគម្ពីរ ដែលនឹងធ្វើដំណើរទៅប្រគុំ នៅតាមកន្លែងផ្សេងៗ។ ពេលនោះ ខ្ញុំមានចិត្តរំភើបរីករាយ ដោយសង្ឃឹមថា នឹងបានចូលរួមនៅក្នុងការងាររបស់ក្រុមតន្រ្តីមួយនេះ ប៉ុន្តែ ខ្ញុំមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំមិនអាចចូលក្នុងក្រុមតន្ត្រីនោះបាន។ ពេលនោះខ្ញុំមានការខកចិត្ត ប៉ុន្តែ ព្រះបានលើកទឹកចិត្តខ្ញុំ ឲ្យទុកចិត្តលើបំណងព្រះទ័យរបស់ព្រះអង្គ ជាជាងទុកចិត្តលើបំណងចិត្តរបស់ខ្លួនឯង។ ជាច្រើនខែក្រោយមក ខ្ញុំក៏មានឱកាសចូលរួម ក្នុងក្រុមតន្រ្តីមួយផ្សេងទៀត តែលើកនេះ ខ្ញុំបានចូលរួម ក្នុងនាមជាគ្រូបង្រៀនព្រះគម្ពីរ។ ជាលទ្ធផល ខ្ញុំបានទទួលព្រះពរលើសពីក្តីស្រមៃរបស់ខ្ញុំទៅទៀត។ ក្នុងក្រុមតន្រ្តីនោះ ខ្ញុំបានជួបនារីម្នាក់ ដែលក្រោយមកក៏បានក្លាយជាភរិយារបស់ខ្ញុំ ដូចនេះ យើងអាចបម្រើព្រះគ្រីស្ទជាមួយគ្នា ប៉ុន្តែ ជាងនោះទៅទៀត ក្រុមតន្រ្តីនេះបានផ្តល់ឱកាសឲ្យខ្ញុំផ្សាយព្រះបន្ទូល បានរយៈពេល៣ឆ្នាំ។ និយាយរួម នេះជាផែនការដ៏ល្អឥតខ្ចោះ ដែលព្រះបានរៀបចំ ដើម្បីឲ្យខ្ញុំធ្វើការបម្រើព្រះអង្គ ក្នុងផ្នែកព្រះបន្ទូល។ មានពេលជាច្រើនដង ដែលយើងមានការខកចិត្ត ពេលដែលបំណងយើងមិនបានសម្រេច។ ពេលនោះ យើងចាំបាច់ត្រូវទទួលស្គាល់ការពិតថា ព្រះវរបិតាទ្រង់ជ្រាបថា អ្វីជាការល្អបំផុតសម្រាប់យើង។ យើងសន្និដ្ឋានថា យើងកំពុងដើរផ្លូវត្រូវហើយ។ ប៉ុន្តែ ពេលដែលយើងសម្រាកក្នុងព្រះអង្គ យើងនឹងបានដឹងថា ព្រះអង្គរៀបផែនការ ដើម្បីជាប្រយោជន៍យើងរាល់គ្នា និងដើម្បីសរសើរដំកើងព្រះនាមព្រះអង្គ។ យើងងាយនឹងយល់អំពីបញ្ហានេះ ពេលដែលយើងបានទទួលលទ្ធផលល្អ…
Read article