សេចក្តីស្រឡាញ់ក្នុងការប្រព្រឹត្ត
១យ៉ូហាន ៤:១៣-២១ ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ ១យ៉ូហាន ៤:១៩ កាលខ្ញុំអង្គុយក្បែរមិត្តភក្តិខ្ញុំម្នាក់ឈ្មោះ ម៉ាហ្ការែត(Margaret) ដែលកំពុងសម្រាកព្យាបាលនៅលើគ្រែ ក្នុងមន្ទីរពេទ្យ ខ្ញុំក៏បានសង្កេតឃើញសកម្មភាពដ៏មមាញឹករបស់អ្នកជំងឺ គ្រូពេទ្យ និងអ្នកមកសួរសុខទុក្ខអ្នកជំងឺផ្សេងទៀត។ ស្រ្តីវ័យក្មេងម្នាក់កំពុងអង្គុយនៅក្បែរម្តាយរបស់គាត់ដែលកំពុងមានជំងឺ បានសួរអ្នកស្រីម៉ាហ្ការែតថា “តើមនុស្សដែលមកសួរសុខទុក្ខអ្នក គឺជានរណា?” អ្នកស្រីម៉ាហ្ការែតក៏បានឆ្លើយថា “ពួកគេគឺជាសមាជិកនៃគ្រួសារពួកជំនុំរបស់ខ្ញុំ!” ស្រ្តីវ័យក្មេងរូបនោះក៏បានកត់សំគាល់ថា គាត់មិនដែលបានឃើញទិដ្ឋភាពបែបនេះពីមុនមកទេ។ គាត់មានអារម្មណ៍ថា ការមកសុខទុក្ខដោយមានគ្នាច្រើនដូចនេះ ហាក់ដូចជា “ក្តីស្រឡាញ់ដ៏ហូរហៀរ”។ អ្នកស្រីម៉ាហ្ការែតក៏បានឆ្លើយតប ដោយទឹកមុខញញឹមថា “សេចក្តីស្រឡាញ់នេះបានកើតចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលបានបង្ហាញចេញមក តាមរយៈព្រះយេស៊ូវគ្រីស្ទ ជារាជបុត្រានៃព្រះ”។ ការឆ្លើយតបនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កយ៉ូហាន ដែលបានសរសេរសំបុត្របីច្បាប់សុទ្ធតែនិយាយអំពីសេចក្តីស្រឡាញ់ កាលគាត់មានវ័យចាស់ហើយ។ ក្នុងសំបុត្រទីមួយ គាត់មានប្រសាសន៍ថា “ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ”(១យ៉ូហាន ៤:១៦)។ ហេតុនេះហើយ អ្នកដែលទទួលស្គាល់ថា “ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ”(ខ.១៥) នោះព្រះក៏គង់នៅក្នុងពួកគេតាមរយៈ “ព្រះវិញ្ញាណព្រះអង្គ”ផងដែរ(ខ.១៣)។ តើយើងអាចយកចិត្តទុកដាក់ចំពោះអ្នកដទៃ ដោយសេចក្តីស្រឡាញ់យ៉ាងដូចម្តេចខ្លះ? “យើងស្រឡាញ់គេបាន ដោយសារព្រះអង្គស្រឡាញ់យើងជាមុន”(ខ.១៩)។ ដោយសារអំណោយនៃសេចក្តីស្រឡាញ់របស់ព្រះ ការទៅសួរសុខទុក្ខអ្នកស្រីម៉ាហ្ការែត មិនបានធ្វើឲ្យខ្ញុំ…
Read articleបើកបង្អួចទទួលយកភាពអស្ចារ្យ
វិវរណៈ ២១:២៣-២២:៥ គេមិនត្រូវការនឹងចង្កៀងណា ឬពន្លឺព្រះអាទិត្យទេ ពីព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់នឹងបំភ្លឺគេ។ វិវរណៈ ២២:៥ លោករ៉ុន មួររេយ(Ronn Murray) គឺជាជាងថតរូប ដែលចូលចិត្តរដូវរងា។ គាត់បានពន្យល់ថា “នៅរដូវរងា ផ្ទៃមេឃស្រឡះល្អ ធ្វើឲ្យយើងចិត្តស្រស់ស្រាយ ហើយបើកចិត្តទទួលយកអ្វីៗដែលស្រស់ស្អាតអស្ចារ្យ!” លោករ៉ុនបានផ្តល់សេវាកម្មនាំផ្លូវភ្ញៀវទេសចរណ៍ ដែលចង់ធ្វើដំណើរកម្សាន្តនៅរដ្ឋអាឡាស្កា ដើម្បីតាមថតរូបទេសភាពពន្លឺដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅលើផែនដី គឺជាពន្លឺរេរាំតំបន់ខាងជើងនៃផែនដី។ លោករ៉ុនបានបកស្រាយថា ការដកពិសោធន៍ជាមួយទិដ្ឋភាពដ៏អស្ចារ្យនេះ មានលក្ខណខាងវិញ្ញាណយ៉ាងខ្លាំង។ គាត់ថា បើអ្នកបានឃើញពន្លឺរេរាំនៅលើមេឃ ដែលស្រស់ស្អាតយ៉ាងនេះ អ្នកនឹងយល់អ្វីដែលគាត់និយាយ។ ប៉ុន្តែ ពន្លឺរេរាំនៅពេលយប់ដូចនេះ មិនមែនកើតមានតែតំបន់ខាងជើងនៃផែនដីប៉ុណ្ណោះទេ។ ពន្លឺរេរាំនៅប្រទេសអូស្រ្តាលី ក៏មានលក្ខណៈដូចពន្លឺរេរាំនៅតំបន់ខាងជើងស្ទើរទាំងស្រុង គ្រាន់តែខុសគ្នាត្រង់ថា វាកើតមាននៅតំបន់ខាងត្បូង តែជាប្រភេទពន្លឺតែមួយទេ។ ក្នុងការចែកចាយរបស់សាវ័កយ៉ូហានអំពីរឿងថ្ងៃណូអែល គាត់មិនបាននិយាយអំពីក្រោលសត្វ និងពួកអ្នកគង្វាលទេ តែគាត់បាននិយាយអំពីព្រះយេស៊ូវតែម្តង។ គឺដូចដែលគាត់បានពិពណ៌នាថា ព្រះអង្គបានជាពន្លឺនៃមនុស្សលោក(យ៉ូហាន ១:៤)។ ក្រោយមកទៀត នៅពេលដែលសាវ័កយ៉ូហានបានសរសេរអំពីទីក្រុងនៅស្ថានសួគ៌ គាត់ក៏បានពិពណ៌នា អំពីប្រភពនៃពន្លឺរបស់ទីក្រុងនោះ។ គាត់ថា “ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ”(វិវរណៈ ២១:២៣)។ ព្រះយេស៊ូវគឺជាប្រភពនៃពន្លឺនោះ…
Read articleសេចក្តីពិតមិនដែលប្រែប្រួល
អេសាយ ៤០:១-៨ ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប។ អេសាយ ៤០:៨ កាលកូនប្រុសខ្ញុំនៅក្មេង គាត់បានអានសៀវភៅរឿងប្រឌិតសម្រាប់កុមារជាមួយខ្ញុំ។ សៀវភៅរឿងនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលបានទាស់ប្រឆាំងនឹងគ្រូបង្រៀនរបស់គាត់ ដែលបានដាក់ឈ្មោះឲ្យប៊ិចមួយដើម។ កូនសិស្សម្នាក់នោះ ក៏បាននាំមិត្តរួមថ្នាក់របស់គាត់ ឲ្យដាក់ឈ្មោះថ្មីនោះ ឲ្យប៊ិចទាំងអស់ដែលពួកគេមាន។ រឿងនេះបានក៏បានឮខ្ចរខ្ចាយពេញទីក្រុង។ ទីបំផុត ប្រជាជននៅទូទាំងប្រទេសក៏បានផ្លាស់ប្តូររបៀបដែលពួកគេនិយាយអំពីប៊ិច ដោយសារមនុស្សជាច្រើនបានចាត់ទុករឿងប្រឌិតដែលក្មេងប្រុសនោះបានបង្កើត ជារឿងពិត។ ក្នុងប្រវត្តិសាស្រ្តទាំងមូល មនុស្សមិនល្អឥតខ្ចោះ បានបន្តកែប្រែសេចក្តីពិតពីមួយពេលទៅមួយពេល ហើយឱបក្រសោបយករឿងណាដែលពួកគេចូលចិត្ត ហើយចាត់ទុកវាជាការពិត។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរប៊ីបបានចង្អុលបង្ហាញ ឲ្យយើងស្គាល់សេចក្តីពិតតែមួយ ព្រះពិតតែមួយ និងផ្លូវតែមួយទៅកាន់សេចក្តីសង្រ្គោះ គឺព្រះមែស្ស៊ី ដែលសិរីល្អរបស់ព្រះបានសំដែងមក” តាមរយៈទ្រង់(អេសាយ ៤០:៥)។ ហោរាអេសាយបានបញ្ជាក់ថា មនុស្សមិនមានភាពស្ថិតស្ថេរ ងាយនឹងធ្វើខុស ហើយមិនអាចពឹងផ្អែកបាន គឺមិនខុសពីស្នាព្រះហស្តដទៃទៀតដែលមានបាប(ខ.៦-៧)។ គាត់បានមានប្រសាសន៍ថា “ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នាវិញ នោះស្ថិតស្ថេរនៅជាដរាប”(ខ.៨)។ បទទំនាយរបស់ហោរាអេសាយ អំពីព្រះមែស៊ីដែលត្រូវយាងមក បានផ្តល់ឲ្យយើងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ កន្លែងជ្រកកោនដែលមានសុវត្ថិភាព និងក្តីសង្ឃឹមដ៏ជាប់លាប់។ យើងអាចទុកចិត្តលើព្រះបន្ទូលព្រះ ពីព្រោះព្រះយេស៊ូវ គឺជាព្រះបន្ទូលព្រះ(យ៉ូហាន ១:១)។ ព្រះយេស៊ូវជាសេចក្តីពិត…
Read articleតាមការទតឃើញរបស់ព្រះអង្គ
លោកុប្បត្តិ ១:១-១០ នោះទ្រង់ក៏ឃើញថាល្អ។ លោកុប្បត្តិ ១:១០ កាលពីឆ្នាំ១៩៦៨ អាមេរិកមានការប្រលោកប្រឡាក់ ក្នុងសង្គ្រាមជាមួយប្រទេសវៀតណាម អំពើហិង្សាដោយសារការប្រកាន់ពូជសាសន៍បានផ្ទុះឡើងនៅតាមបណ្តាទីក្រុងទាំងឡាយ ហើយមានបុគ្គលសាធារណៈដ៏សំខាន់ពីររូបត្រូវគេធ្វើឃាត។ កាលមួយឆ្នាំមុន អគ្គីភ័យបានឆក់យកជីវិតអវកាសយានិកបីនាក់ នៅកន្លែងបាញ់បង្ហោះយានអវកាស ហើយការមានគំនិតចង់បញ្ជូនមនុស្សទៅស្ថានព្រះច័ន្ទហាក់ដូចជាក្តីសង្ឃឹមដែលមិនអាចក្លាយជាការពិត។ ទោះជាយ៉ាងណាក៏ដោយ យានអវកាសអាប៉ូឡូទី៨ បានបាញ់បង្ហោះដោយជោគជ័យ ក្នុងពេលពីរបីថ្ងៃបន្ទាប់ មុនថ្ងៃណូអែលចូលមកដល់។ អាប៉ូឡូទី៨ បានសម្រេចបេសកកម្មដែលមានមនុស្សបើកបរដោយផ្ទាល់ ក្រឡឹងជុំវិញស្ថានព្រះច័ន្ទ។ អវកាសយានិក ដែលមានដូចជាលោកបូរមិន(Borman) លោកអ៊ែនឌ័រ(Anders) និងលោកឡូវែល(Lovell) ដែលសុទ្ធតែជាអ្នកជឿព្រះ បានបង្ហោះសារតាមរលកធាតុអាកាស នៅថ្ងៃណូអែលថា “កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី”(លោកុប្បត្តិ ១:១)។ នៅពេលនោះ ព្រឹត្តិការណ៍នេះត្រូវបានគេចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ ហើយបានក្លាយជាព្រឹត្តិការណ៍ដែលមានគេទស្សនាច្រើនជាងគេបំផុតនៅលើពិភពលោក ដោយពេលនោះ មនុស្សរាប់លាននាក់បានមើលរូបថតផែនដី ដែលគេថតបាន ក្នុងទីអវកាសនៅក្រៅផែនដី។ លោកហ្វ្រែង បូរមិន(Frank Borman) ក៏បានបញ្ចប់ការអានខគម្ពីរដោយពាក្យថា “នោះទ្រង់ក៏ឃើញថាល្អ”(ខ.១០)។ ពេលខ្លះយើងមើលខ្លួនយើង ដែលប្រឡាក់ទៅដោយការលំបាកទាំងអស់ដែលយើងបានជួប ហើយមើលមិនឃើញអ្វីដែលល្អ។ ប៉ុន្តែ យើងអាចវិលត្រឡប់មកជញ្ជឹងគិត អំពីរឿងនៃការបង្កើតរបស់សព្វសារពើ ដែលមានចែងក្នុងព្រះគម្ពីរប៊ីប និងមើលឃើញខ្លួនឯង តាមការទតឃើញរបស់ព្រះ…
Read articleតើយើងកំពុងស្តាប់តាមនរណា?
ចោទិយកថា ១៨:១៥-១៨ ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តាលឲ្យមានហោរា១កើតឡើង ពីពួកបងប្អូនឯង ឲ្យដូចជាអញត្រូវឲ្យឯងរាល់គ្នាស្តាប់តាមអ្នកនោះចុះ។ ចោទិយកថា ១៨:១៥ មានពេលមួយលោកដាក វ៉ាយ(Doug White) បានទាក់ទងទៅប៉មបញ្ជាការហោះហើររបស់យន្តហោះ នៅអាកាសយានដ្ឋាន តាមវិទ្យុទាក់ទង ហើយក៏បានប្រាប់ពួកគេថា “ខ្ញុំមានរឿងបន្ទាន់។ អ្នកបើកបរយន្តហោះរបស់ខ្ញុំបានស្លាប់ហើយ”។ បន្ទាប់ពីយន្តហោះបានចាកចេញបានតែប៉ុន្មាននាទី អ្នកបើកបរយន្តហោះឯកជនដែលក្រុមគ្រួសាររបស់លោកដាកបានជិះនោះ ស្រាប់តែបានបាត់បង់ជីវិតភ្លាមៗ។ លោកដាក ក៏បានបោះជំហានចូលទៅក្នុងកាប៊ីនបើកបរយន្តហោះ ដោយជំនាញដែលបានទទួលការបណ្ដុះបណ្តាលទើបតែបាន៣ខែប៉ុណ្ណោះ ដោយប្រើយន្តហោះ ដែលមិនទំនើបដូចនេះទេ។ បន្ទាប់មក គាត់ក៏បានស្តាប់អ្នកគ្រប់គ្រងការហោះហើរ នៅអាកាសយានដ្ឋាន ដែលបានជួយប្រាប់គាត់ អំពីរបៀបចុះចតយន្តហោះ ដោយសុវត្ថិភាព។ ក្រោយមក លោកដាក ក៏បាននិយាយថា “ពួកគេបានសង្គ្រោះជីវិតក្រុមគ្រួសារខ្ញុំ ឲ្យរួចផុតពីសេចក្តីស្លាប់ ដែលអាចកើតឡើងភ្លាមៗ បើសិនជាយន្តហោះនោះធ្លាក់ ហើយត្រូវភ្លើងឆាបឆេះ”។ យើងមានព្រះមួយអង្គ ដែលមានតែទ្រង់ទេ ដែលអាចជួយនាំផ្លូវយើងឆ្លងកាត់បញ្ហាប្រឈមក្នុងជីវិត។ កាលលោកម៉ូសេថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែល គាត់មានប្រសាសន៍ថា “ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តាលឲ្យមានហោរា១កើតឡើង ពីពួកបងប្អូនឯង ឲ្យដូចជាអញត្រូវឲ្យឯងរាល់គ្នាស្តាប់តាមអ្នកនោះចុះ”(ចោទិយកថា ១៨:១៥)។ ព្រះបន្ទូលសន្យានេះ គឺបានចង្អុលបង្ហាញ អំពីការបន្តវេនរបស់ហោរា ដែលព្រះប្រទានរាស្រ្តព្រះអង្គ…
Read articleព្រះយេស៊ូវជាអ្នកជួយសង្គ្រោះយើង
ម៉ាថាយ ១:១៨-២៥ នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប។ ម៉ាថាយ ១:២១ ការធ្វើដំណើរកម្សាន្តតាមកន្រ្តកខ្សែកាប(cable car) ជាធម្មតា កាត់តាមជ្រលងភ្នំមួយ នៅប្រទេសប៉ាគីស្ថាន បានប្រែក្លាយជាទុក្ខវេទនាដ៏គួរឲ្យរន្ធត់។ បន្ទាប់ពីកន្រ្តកខ្សែកាបដឹកភ្ញៀវទេសចរណ៍នោះ បានចេញដំណើរបានតែបន្តិច ខ្សែកាបពីរខ្សែបានដាច់ បណ្តាលឲ្យអ្នកដំណើរ៨នាក់ ដែលរួមមានសិស្សសាលាផងដែរ ក៏បានជាប់នៅក្នុងកន្រ្តកដែលបានព្យួរនឹងខ្សែកាបដែលមិនទាន់ដាច់ ស្ថិតនៅកម្ពស់រាប់រយម៉ែត្រ ដោយមិនអាចទៅណារួច។ ហេតុការណ៍នេះបាននាំឲ្យមានប្រតិបត្តិការណ៍ជួយសង្រ្គោះដ៏ពិបាក ដែលបានអូសបន្លាយពេលរហូតដល់១២ម៉ោង ដោយកងទ័ពប្រទេសប៉ាគីស្ថាន ដែលបានប្រើខ្សែពួរ ឧទ្ធម្ភាគចក្រ និងមធ្យោបាយផ្សេងៗទៀត ដើម្បីជួយសង្គ្រោះអ្នកដំណើរទាំងនោះ។ អ្នកជួយសង្គ្រោះទាំងនោះ ដែលបានទទួលការបណ្តុះបណ្តាលបានល្អ ពិតជាមានសមត្ថភាពគួរឲ្យសរសើរ ប៉ុន្តែ រឿងនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំអំពីការជួយសង្គ្រោះធំបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលព្រះយេស៊ូវបានធ្វើ ដោយបេសកកម្មជួយសង្គ្រោះយើងឲ្យរួចពីបាប និងសេចក្តីស្លាប់អស់កល្បជានិច្ច។ មុនពេលព្រះគ្រីស្ទប្រសូត មានទេវតាមួយអង្គបានបង្គាប់លោកយ៉ូសែប ឲ្យទទួលយកនាងម៉ារាជាភរិយា ព្រោះនាងមានគភ៌ដោយ “ព្រះវិញ្ញាណបរិសុទ្ធ” ទេ(ម៉ាថាយ ១:១៨,២០)។ ទេវតាក៏បានប្រាប់លោកយ៉ូសែបឲ្យដាក់ឈ្មោះឲ្យបុត្រនោះថា យេស៊ូវ ព្រោះអង្គនឹង “សង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ខ.២១)។ នៅសតវត្សរ៍ទី១ ឈ្មោះនេះជាឈ្មោះដែលគេបានដាក់ឲ្យក្មេងជាធម្មតា ប៉ុន្តែ មានតែបុត្រនេះទេ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់…
Read article