យុទ្ធសាស្រ្តបន្ទាយនៅទទេ
រឿងសាមកុក ជារឿងប្រលោមលោកបែបប្រវត្តិសាស្រ្តរបស់ជនជាតិចិន ដែលក្នុងនោះ លោកលូ ក្វានសុង(Luo Guanzhoung) បានពិពណ៌នាអំពី “យុទ្ធសាស្រ្តបន្ទាយនៅទទេ” ដែលជាការប្រើចិត្តសាស្រ្ត ដើម្បីបោកប្រាស់សត្រូវឲ្យដកថយ។ ពេលដែលនគរវេលើកទ័ព១សែន៥ម៉ឺននាក់ ចូលមកដល់ក្រុងស៊ីចេង ដែលមានទ័ពតែ២ពាន់៥រយនាក់ ពួកគេក៏បានឃើញទ្វារក្រុងបើកចំហរ ហើយឃើញជូគើ លៀង ដែលជាកំពូលអ្នកប្រើក្បួនទ័ព កំពុងដេញពិណ យ៉ាងស្ងាត់ស្ងៀម ដោយមានក្មេងពីរនាក់អង្គុយជាមួយគាត់។ មេទ័ពរបស់នគរវេក៏មានការសង្ស័យ ហើយជឿថា នោះគ្រាន់តែជាអន្ទាក់ ក៏បានបញ្ជាឲ្យទ័ព ដកថយទាំងស្រុង។ ព្រះគម្ពីរក៏បាននិយាយ អំពីយុទ្ធសាស្រ្តសង្រ្គាមដែលធ្វើឲ្យខ្មាំងសត្រូវភាន់ច្រឡំផងដែរ។ ក្នុងព្រះគម្ពីរពួកចៅហ្វាយ ជំពូក៧ ព្រះបានបង្គាប់ឲ្យលោកគីឌាន ដឹកនាំពួកប្រុសៗ៣០០នាក់ ឲ្យប្រើត្រែស្នែង ក្អម និងចន្លុះ ជាយុទ្ធសាស្រ្តតទល់នឹងពួកខ្មាំងសត្រូវ ដែល“មានគ្នាច្រើនណាស់ ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ”(ខ.១២)។ តើពួកអ៊ីស្រាអែលអាចឈ្នះខ្មាំងសត្រូវដែលខ្លាំងយ៉ាងនេះឬទេ? តាមសមត្ថភាពរបស់មនុស្ស គឺមិនអាចទៅរួចទេ!ពួកគេមិនមានគ្នាគ្រប់គ្រាន់ ហើយក៏គ្មានគ្រឿងសាស្រ្តាវុធផង។ ប៉ុន្តែ អ្វីដែលពួកគេមានដែលអាចជួយពួកគេបាន និងជាអ្វីដែលពួកគេត្រូវការនោះ គឺព្រះបន្ទូលសន្យារបស់ព្រះ ដែលព្រះអង្គបានមានបន្ទូលធានាដល់ពួកគេថា “អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់”(ខ.៧)។ តើពួកគេបានទទួលលទ្ធផលយ៉ាងណា? គឺពួកគេបានទទួលជ័យជម្នះដ៏អស្ចារ្យ! តើអ្នកកំពុងតែប្រឈមមុខនឹងឧបស័គ្គ ដែលមិនអាចជម្នះបានឬ?…
Read articleសេចក្តីស្រឡាញ់ដែលគ្មានដែនកំណត់
ថ្មីៗនេះ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានផ្ញើអត្ថបទមួយ ដែលនិយាយអំពីប្រវត្តិរបស់ចម្រៀងទំនុកដំកើង ដែលខ្ញុំបានឮគេច្រៀងជាញឹកញាប់ កាលពីក្មេង ដែលវគ្គទី៣មានទំនុកដូចតទៅ : បើជាសមុទ្រពេញដោយទឹកខ្មៅ ហើយមេឃជាផ្ទាំងក្រដាសទទេ បើស្លាបប៉ាកកាមានច្រើនដូចស្មៅ នឹងមនុស្សសុទ្ធតែជាស្មៀនសរសេរ នោះបើសរសេរពីព្រះហឫទ័យ ស្រឡាញ់ដល់មនុស្សសារព័ន នឹងត្រូវពង្រីង សមុទ្ររលីង អស់ផ្ទៃមេឃក៏មិនគ្រាន់។ ពាក្យពេចន៍ទាំងនេះ ជាផ្នែកមួយនៃកំណាព្យរបស់ជនជាតិយូដា នៅសម័យបុរាណ ហើយគេធ្លាប់ឃើញកំណាព្យនោះ នៅលើជញ្ជាំងរបស់អ្នកជម្ងឺ ក្នុងមន្ទីរពេទ្យផ្លូវចិត្តផងដែរ។ លោកផ្រេដឺរិក អ៊ែម លេមែន (Frederick M. Lehman) មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលបានអានបទកំណាព្យនេះ បានជាគាត់ចង់ពង្រីកបទកំណាព្យឲ្យកាន់តែវែង ធ្វើជាបទចម្រៀង។ ក្នុងឆ្នាំ១៩១៧ ពេលគាត់កំពុងអង្គុយញាំអាហារថ្ងៃត្រង់នៅលើកេសដាក់ក្រូចឆ្មា ក្នុងអំឡុងពេលសម្រាកពីការងារលីសែង គាត់ក៏បានបន្ថែមទំនុកបទពីរវគ្គទៀត និងបន្ថែមវគ្គបន្ទរ ពីលើបទកំណាព្យនេះ ហើយក៏តែងបានបទចម្រៀងទំនុកដំកើងមួយបទ ដែលមានចំណងជើងថា “សេចក្តីស្រឡាញ់នៃព្រះ”។ យ៉ាងណាមិញ អ្នកនិពន្ធទំនុកដំកើង បានផ្តល់ឲ្យនូវការកម្សាន្តចិត្ត ដែលយើងអាចរកបានក្នុងក្តីស្រឡាញ់របស់ព្រះ ក្នុងទំនុកដំកើង ជំពូក៣៦ ដែលបានចែងថា “ឱព្រះយេហូវ៉ាអើយ សេចក្តីសប្បុរសនៃទ្រង់ខ្ពស់ ដល់ផ្ទៃមេឃ សេចក្តីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង”(ខ.៥)។ ទោះបីជាជីវិតរបស់យើងកំពុងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺទោះយើងកំពុងមានអារម្មណ៍ច្របូកច្របល់…
Read articleការលើកទឹកចិត្តគ្នា
លោកយូសេន បុល(Usain Bolt) និងយ៉ូហាន ប្លេក(Yohan Blake) ជាកីឡាកររត់ប្រណាំរបស់ប្រទេសចាម៉ៃកា ដែលបានដណ្តើមបានជ័យជម្នះជាប្រវត្តិសាស្រ្ត ពេលដែលអ្នកទាំងពីរបានរត់ដល់ទីមុនគេ ក្នុងលេខរៀងទី១ និងទី២ ក្នុងការរត់ប្រណាំចម្ងាយ១០០ម៉ែត្រ និងចម្ងាយ២០០ម៉ែត្រ ក្នុងការប្រកួតអូឡាំពិក ឆ្នាំ២០១២ នៅទីក្រុងឡុង។ ទោះបីជាអ្នកទាំងពីរមានការប្រណាំប្រជែងគ្នាក្នុងការប្រកួតយកជើងឯកក៏ដោយ ក៏លោកបុលបានសរសើរលោកយ៉ូហាន ដែលជាដៃគូក្នុងការហ្វឹកហាត់ថា “ជាច្រើនឆ្នាំកន្លងមកនេះ លោកយ៉ូហានបានជួយឲ្យខ្ញុំក្លាយជាកីឡាករ ដែលល្អជាងមុន។ គាត់ពិតជាបានជួយជំរុញឲ្យខ្ញុំទៅមុខ ហើយជួយឲ្យខ្ញុំមានការប្រុងប្រយ័ត្ន និងការត្រៀមខ្លួនជានិច្ច”។ ការនេះបានបង្ហាញច្បាស់ថា អ្នកទាំងពីរបានលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យបានទទួលជោគជ័យដ៏ល្អប្រសើរ នៅទីលានរត់ប្រណាំង។ យ៉ាងណាមិញ ក្នុងនាមជាអ្នកជឿព្រះគ្រីស្ទ យើងមានអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវ នៅក្នុងការលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងជំនឿរបស់យើង។ គឺដូចដែលអ្នកនិពន្ធព្រះគម្ពីរហេព្រើមានប្រសាសន៍ថា “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”(ហេព្រើ ១០:២៤)។ ព្រះវិហារមិនគ្រាន់តែជាស្ថាប័នសង្គមមួយប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលនាំយើងឲ្យចូលទៅជិតព្រះ និងលាងសម្អាតអំពើបាបរបស់យើង ហើយជាកន្លែងដែលយើងអាចជួយគ្នាទៅវិញទៅមក ឲ្យមានការលូតលាស់កាន់តែមានលក្ខណៈដូចព្រះគ្រីស្ទ។ គោលបំណងនៃការជួបប្រជុំគ្នា ក្នុងរូបកាយតែមួយ គឺដើម្បីកំឡាចិត្ត និងលើកទឹកចិត្តគ្នាទៅវិញទៅមក(ខ.១៩-២៥)។ គ្មានគ្រីស្ទបរិស័ទណា អាចរស់នៅថ្វាយព្រះ តែម្នាក់ឯងឡើយ។ ដើម្បីរស់នៅតាមបំណងព្រះទ័យព្រះ យើងចាំបាច់ត្រូវរួមគ្នាជាសហគមន៍នៃអ្នកជឿព្រះ។ កាលណាយើងបានជួបជុំជាមួយគ្រីស្ទបរិស័ទដទៃទៀត…
Read articleថ្លែងប្រាប់នៅលើភ្នំ
ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មានអត្ថបទសារពត៌មានជាតិដែលគេបានចែកផ្សាយទូទាំងសហរដ្ឋអាមេរិក បានកោតសរសើរក្មេងជំទង់មួយក្រុម ដែលជាអ្នកជិះស្គីលើក្តាបន្ទះ ដែលបានធ្វើកម្មវិធីថ្វាយបង្គំព្រះប្រចាំសប្តាហ៍របស់ពួកជំនុំ នៅតាមចំណោតជិះស្គីមួយ ក្នុងរដ្ឋខូឡូរ៉ាដូ។ កាសែតសាំមិត ដេលីញូ បានចុះផ្សាយថា មានមនុស្សជាច្រើនមានការប៉ះពាល់ចិត្ត ពេលបានស្តាប់រឿង ដែលកញ្ញាឃីមបឺលី នីកូលេទី បានចែកចាយ អំពីក្មេងជំទង់ ដែលចូលចិត្តជិះស្គីលើក្តាបន្ទះ និងចូលចិត្តប្រាប់គេ អំពីការដែលព្រះគ្រីស្ទបានធ្វើឲ្យជីវិតខ្លួនផ្លាស់ប្រែ។ នៅទីនោះ មានអង្គការយុវជនគ្រីស្ទបរិស័ទមួយ បានជួយឧបត្ថម្ភក្មេងជំទង់ ដោយបណ្តុះបណ្តាលពួកគេ ឲ្យទៅចែកចាយ អំពីសេចក្តីស្រឡាញ់របស់ព្រះ។ ការធ្វើកិច្ចការអ្វីមួយ ដោយខ្លួនឯង គឺងាយស្រួលជាងការបណ្តុះបណ្តាលអ្នកដទៃ ឲ្យធ្វើកិច្ចការនោះ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើការលះបង់ពេលវេលា និងកម្លាំង នៅក្នុងការបង្រៀនសាវ័កទាំង១២នាក់ ដើម្បីឈោងចាប់លោកិយ តាមរយៈពួកគេ។ ក្នុងអំឡុងពេលដែលមានមនុស្សជាច្រើន កំពុងស្រែកអំពាវសូមឲ្យព្រះអង្គប្រោសខ្លួនឲ្យជា ព្រះអង្គបានយាងឡើងភ្នំ ដែលនៅទីនោះ “ទ្រង់តម្រូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ”(ម៉ាកុស ៣:១៤)។ ក្នុងចំណោមអ្នកជិះស្គីលើក្តាបន្ទះ នៅរដ្ឋខូឡូរ៉ាដូ មានម្នាក់បានចែកចាយ អំពីការបណ្តុះបណ្តាលអំពីការបង្កើតសិស្ស យ៉ាងដូចនេះថា “កាលពីមុន ខ្ញុំមិនដែលអាចកសាងទំនាក់ទំនងជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្រឲ្យបានល្អទេ។ ខ្ញុំបាននៅឆ្ងាយពីពួកគេ។ តែកម្មវិធីបណ្តុះបណ្តាលនេះ បានបង្រៀនឲ្យខ្ញុំស្គាល់សេចក្តីស្រឡាញ់របស់ព្រះ…
Read articleលប់រណ្តៅដែលបាក់ស្រុត
កាលពីចុងខែឧសភា ឆ្នាំ២០១០ ខ្យល់ព្យុះត្រូពិកអាហ្កាថា បានបក់បោកមកលើតំបន់អាមេរិកកណ្តាល ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង និងមានការបាក់ដី នៅកន្លែងជាច្រើន។ ពេលដែលខ្យល់ព្យុះនេះស្ងប់ ស្រាប់តែមានដីបាក់ស្រុតជារណ្តៅដ៏ធំមួយ ជម្រៅ៦០ម៉ែត្រ ក្នុងទីប្រជុំជន នៃទីក្រុងកាតេម៉ាឡា។ ការបាក់ស្រុតជារណ្តៅនេះ បានបណ្តាលឲ្យបាក់ស្រុតដីដែលក្បែរនោះ ដោយស្រូបទាញដី បង្គោលភ្លើង និងអគារកំពស់៣ជាន់មួយខ្នង ចូលទៅក្នុងដីដ៏ជ្រៅនោះ។ ការបាក់ស្រុតដីជារណ្តៅដ៏ធំដូចនេះ អាចនាំឲ្យមានមហន្តរាយដ៏ធ្ងន់ធ្ងរ ប៉ុន្តែ ការបាក់ស្រុតជារណ្តៅដែលកើតមានជាញឹកញាប់ ហើយនាំឲ្យមហន្តរាយបំផុតនោះ គឺការបាក់ស្រុត ដែលមានក្នុងចិត្តមនុស្សទៅវិញទេ។ គឺដូចដែលយើងឃើញមាន ក្នុងដំណើរជីវិតរបស់ស្តេចដាវីឌ ជាឧទាហរណ៍ស្រាប់។ បើគេមើលស្តេចដាវីឌតែសម្បកក្រៅ គឺឃើញការរស់នៅរបស់ទ្រង់មានភាពនឹងនរ តែទោះជាយ៉ាងណាក៏ដោយ តាមពិត ជីវិតខាងក្នុងរបស់ទ្រង់ បានតាំងនៅលើគ្រឹះដែលងាយបាក់បែក។ បន្ទាប់ពីទ្រង់បានប្រព្រឹត្តអំពីកំផឹតនិងការកំចាយឈាម ទ្រង់គិតថា ទ្រង់បានលាក់ទុកទង្វើរដ៏ពិសពល់នោះជិត មិនឲ្យគេដឹងទេ(២សាំយ៉ូអែល ១១-១២)។ ទោះជាយ៉ាងណាក៏ដោយ ព្រះក៏បានចាក់ចុចចិត្តទ្រង់យ៉ាងខ្លាំង បន្ទាប់ពីណាថាន បានមកជួបទ្រង់ ធ្វើឲ្យទ្រង់ដឹងខ្លួនថា ការលាក់ទុកអំពើបាបក្នុងជីវិតរបស់ទ្រង់ បានធ្វើឲ្យគ្រឹះនៃជីវិតខាងវិញ្ញាណរបស់ទ្រង់មានការបាក់ស្រុតជ្រៅទៅៗ។ ដូចនេះ ស្តេចដាវីឌក៏បានទទួលស្គាល់អំពើបាបរបស់ទ្រង់ នៅចំពោះព្រះ ដោយការប្រែចិត្ត(ទំនុកដំកើង ៣២:៥) ដើម្បីកុំឲ្យការបាក់ស្រុតខាងវិញ្ញាណ ប្រែជាកាន់តែអាក្រក់ទៅៗ។ ដូចនេះ ព្រះក៏បានគ្របបាំងអំពើបាបរបស់ស្តេចដាវីឌ…
Read articleម៉ោងទី១១
មនុស្សជាច្រើនបានយល់ថា សង្គ្រាមលោកលើកទី១ ស្ថិតក្នុងចំណោមសង្រ្គាមដែលនាំឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ មានមនុស្សរាប់លាននាក់ បានបាត់បង់ជីវិតក្នុងសង្រ្គាម ដែលបានកើតឡើងទូទាំងពិភពលោក ជាលើកទី១នោះ។ នៅថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ១៩១៨ គេក៏បានអនុវត្តបទឈប់បាញ់គ្នា នៅម៉ោង១១ នៃថ្ងៃ១១ ក្នុងខែ១១ នៅឆ្នាំនោះ។ ក្នុងអំឡុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនោះ មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកបានរក្សាភាពស្ងៀមស្ងាត់មួយរយៈពេល ដើម្បីកាន់ទុក្ខ ចំពោះវិនាសកម្មដ៏ធ្ងន់ធ្ងររបស់សង្រ្គាមនោះ ដែលមានមនុស្សជាច្រើនបានបាត់បង់ជីវិត និងរងទុក្ខវេទនា។ កាលនោះគេបានសង្ឃឹមថា “សង្រ្គាមដ៏ធំនោះ” នឹងបានធ្វើជា “សង្រ្គាមដែលបញ្ចប់សង្រ្គាមទាំងអស់”។ ប៉ុន្តែ ជាច្រើនឆ្នាំក្រោយ សង្រ្គាមលោកលើកទី២ក៏បានផ្ទុះឡើង កាន់តែសាហាវ និងហិនហោចជាងមុនទៀត តែមនុស្សនៅតែមានសង្ឃឹមថា ថ្ងៃណាមួយពិភពលោកនឹងមានសន្តិភាពជារៀងរហូត។ យ៉ាងណាមិញ ព្រះគម្ពីរបានផ្តល់ឲ្យនូវការសន្យាដែលយើងអាចសង្ឃឹម និងជឿទុកចិត្តបានថា ថ្ងៃមួយ សង្រ្គាមនឹងលែងមានតទៅទៀត នៅទីបញ្ចប់។ លោកហោរ៉ាអេសាយ បានថ្លែងទំនាយថា “គេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ”(អេសាយ ២:៤)។ បទទំនាយនោះនឹងបានសម្រេច ពេលដែលព្រះគ្រីស្ទយាងត្រឡប់មកវិញ។ ពេលនោះ ម៉ោងទី១១ នឹងកន្លងផុតទៅ ហើយម៉ោងទី១ នៃសន្តិភាពដ៏ស្ថិតស្ថេរ ក្នុងនគរស្ថានសួគ៌…
Read article