ត្រូវការអ្នកជំនួយ
អ្នកខ្លះយល់ថា អ្នកជំនួយមានតម្លៃតិចជាងអ្នកដឹកនាំ ឬអ្នកជំនាញ។ ឧទាហរណ៍ គ្រូជំនួយក្នុងថ្នាក់រៀន ជួយគ្រូបង្រៀនដែលមានការបណ្តុះបណ្តាល។ ជាងអេឡិចត្រូនិច ជាងប្រព័ន្ធទឹក និងមេធាវី ក៏មានអ្នកជំនួយ នៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ។ ដោយសារអ្នកជំនួយមិនមានឯកទេស នៅក្នុងអាជីពនោះ នោះគេប្រហែលជាយល់ថា ពួកគេមានតម្លៃតិចជាង ពួកអាជីពទាំងនោះ។ ប៉ុន្តែ គេត្រូវការទាំងអ្នកអាជីព និងអ្នកជំនួយ ដើម្បីបំពេញកិច្ចការទំាងនោះ។ យ៉ាងណាមិញ សាវ័កប៉ុលមានអ្នកជំនួយជាច្រើន ក្នុងការងារបម្រើព្រះ។ គឺដូចដែលគាត់បានរៀបរាប់ឈ្មោះរបស់ពួកគេ ក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅកាន់ពួកជំនុំនៅទីក្រុងរ៉ូមជាដើម(ជំពូក ១៦)។ គាត់បានលើកឡើងអំពីអ្នកស្រីភីបេ ជាពិសេសថា អ្នកស្រីភីបេ “បានជួយគេជាច្រើន ព្រមទាំងជួយខ្ញុំផងដែរ”(ខ.២)។ អ្នកស្រីព្រីស៊ីល និងលោកអ័គីឡាបានហ៊ានប្រថុយជីវិតរបស់ខ្លួន ដើម្បីជួយសាវ័កប៉ុល(ខ.៣-៤)។ ហើយសាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា អ្នកស្រីម៉ារា “ដែលបាននឿយហត់ជាច្រើន ប្រយោជន៍នឹងជួយក្រុមការងាររបស់គាត់”(ខ.៦)។ តាមបទគម្ពីរ ១កូរិនថូស ១២:២៨ ការជំនួយ ជាអំណោយទានខាងវិញ្ញាណ។ សាវ័កប៉ុលបានរាប់បញ្ចូលអំណោយទានមួយនេះ ក្នុងចំណោមអំណាយទានជាច្រើនទៀត ដែលព្រះវិញ្ញាណបរិសុទ្ធប្រទាន ដល់រូបកាយនៃព្រះគ្រីស្ទ ដែលជាពួកជំនុំ។ អំណោយទាន នៃ “ការជំនួយ” ក៏មានភាពចាំបាច់ ដូចអំណោយទានដទៃទៀត ដែលមានចែងក្នុងព្រះគម្ពីរផងដែរ។ សូម្បីតែព្រះវិញ្ញាណបរិសុទ្ធ…
Read articleការស្តាប់
គេថា ព្រះបានប្រទានឲ្យយើងម្នាក់ៗ មានត្រចៀកពីរ និងមាត់មួយ គឺព្រះអង្គមានហេតុផលរបស់ព្រះអង្គ។ ការមានសមត្ថភាពស្តាប់ គឺជាជំនាញដ៏ចាំបាច់សម្រាប់ការរស់នៅ។ អ្នកប្រឹក្សាយោបលប្រាប់យើង ឲ្យស្តាប់គ្នាទៅវិញទៅមក ដើម្បីឲ្យមានទំនាក់ទំនងល្អ។ អ្នកដឹកនាំខាងវិញ្ញាណប្រាប់យើង ឲ្យស្តាប់ព្រះបន្ទូលព្រះ។ ប៉ុន្តែ តើមាននរណា ដែលនិយាយប្រាប់យើងថា “ចូរស្តាប់ខ្លួនឯង?” ត្រង់ចំណុចនេះ ខ្ញុំមិនបាននិយាយថា យើងមានសម្លេងមួយ នៅខាងក្នុងចិត្តយើង ដែលតែងតែប្រាប់យើងឲ្យនិយាយអ្វីដែលត្រូវជានិច្ចឡើយ។ ហើយខ្ញុំក៏មិនបាននិយាយថា យើងមិនគួរស្តាប់ខ្លួនឯង ក្រៅពីស្តាប់ព្រះ និងអ្នកដទៃឡើយ។ ខ្ញុំចង់លើកទឹកចិត្ត ឲ្យយើងស្តាប់ខ្លួនឯង ដើម្បីឲ្យបានដឹងថា អ្នកដទៃអាចឬមិនអាចទទួលពាក្យសម្តីរបស់យើង។ ពួកអ៊ីស្រាអែលអាចអនុវត្តតាមការណែនាំដូចនេះផងដែរ នៅពេលដែលលោកម៉ូសេនំាពួកគេចេញពីនគរអេស៊ីព្ទ។ គ្រាន់តែពួកគេទទួលសេរីភាព ដោយការអស្ចារ្យរបស់ព្រះ មិនទាន់បានប៉ុន្មានថ្ងៃផង ពួកគេបាននំាគ្នារអ៊ូរទាំ(និក្ខមនំ ១៦:២)។ ការដែលពួកគេត្រូវការអាហារ គឺមិនមែនជាការខុសឆ្គងអ្វីទេ ប៉ុន្តែ ពួកគេមិនគួរបង្ហាញពីតម្រូវការនោះ ដោយការរអ៊ូរទាំឡើយ(ខ.៣)។ ពេលដែលយើងនិយាយចេញមក ដោយការភ័យខ្លាច កំហឹង ភាពល្ងង់ខ្លៅ ឬអំណួត អ្នកដែលឮយើងនិយាយ នឹងបានដឹងថា យើងកំពុងមានអារម្មណ៍បែបណា ទោះយើងនិយាយការពិត ឬកុហក់ក៏ដោយ។ ប៉ុន្តែ ពួកគេមិនដឹងទេថា អារម្មណ៍នោះ ចេញពីសេចក្តីស្រឡាញ់…
Read articleហេតុអ្វីនាំឲ្យទុក្ខកង្វល់?
គ្រូគង្វាលទាំងឡាយ ងាយនឹងក្លាយជាគោលដៅនៃការរិះគន់។ ជារៀងរាល់សប្តាហ៍ ពួកគាត់បង្ហាញខ្លួន នៅលើវេទិការ ដើម្បីបកស្រាយព្រះបន្ទូលព្រះយ៉ាងប្រុងប្រយ័ត្ន ដើម្បីលើកទឹកចិត្តយើងឲ្យរស់នៅ ឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ។ ប៉ុន្តែ ជួនកាល យើងបែរជាស្វែងរកកំហុសរបស់ពួកគាត់ ដើម្បីធ្វើការរិះគន់។ យើងងាយនឹងមើលរំលងការល្អ ដែលគ្រូគង្វាលបានធ្វើ ហើយផ្តោតទៅលើទស្សនៈរបស់យើង។ គ្រូគង្វាលរបស់យើង មិនមែនជាមនុស្សល្អឥតខ្ចោះទេ គឺមិនខុសពីយើងទេ។ ត្រង់ចំណុចនេះ មិនមែនមានន័យថា យើងគួរតែដើរតាមគាត់ ទាំងងងឹតងងុល ហើយមិនដែលរកដំណោះស្រាយ តាមរបៀបដ៏សមរម្យ ពេលគាត់មានកំហុសនោះទេ។ យ៉ាងណាមិញ ព្រះបន្ទូលដែលបានចែងក្នុងបទគម្ពីរហេព្រើ អាចជួយឲ្យយើងមានការគិតយ៉ាងត្រឹមត្រូវអំពីអ្នកដឹកនាំរបស់យើង ដែលកំពុងថ្លែងសេចក្តីពិតរបស់ព្រះ និងធ្វើជាគំរូនៃអ្នកដឹកនាំដែលបម្រើ។ គឺដូចដែលមានសេចក្តីចែងថា “ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ”(ហេព្រើ ១៣:១៧)។ សូមយើងពិចារណា អំពីការនេះចុះ។ គ្រូគង្វាលរបស់យើង មានការទទួលខុសត្រូវ នៅចំពោះមុខព្រះ ក្នុងការដឹកនាំយើង ក្នុងការរស់នៅខាងវិញ្ញាណ។ យើងគួរតែចង់ឲ្យគាត់មានអំណរ ជាជាងមានទុក្ខព្រួយ ដោយសារបន្ទុកនោះ។ ម្យ៉ាងទៀត បទគម្ពីរនោះបានបង្ហាញថា ការនាំឲ្យគ្រូគង្វាលមានទុក្ខកង្វល់ គឺ“ធ្វើឲ្យខាតប្រយោជន៍ដល់យើងរាល់គ្នាហើយ”(ខ.១៧)។…
Read articleព្រះអាទិករដ៏អស្ចារ្យដែលជាគ្រូពេទ្យដ៏ពូកែ
កាលពីពីរបីឆ្នាំមុន ខ្ញុំបានជួបគ្រោះថ្នាក់យ៉ាងដំណំ ក្នុងការជិះស្គីកម្សាន្ត ធ្វើឲ្យសាច់ដុំក្នុងជើងម្ខាង ត្រូវហែកយ៉ាងធ្ងន់ធ្ងរ។ តាមពិត វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា ការដាច់រហែកនោះ បានបណ្តាលឲ្យចេញឈាមអស់ច្រើនពេក។ របួសនោះបានចំណាយពេលយ៉ាងយូរ ទំរាំតែជាសះស្បើយ តែក្នុងអំឡុងពេលដែលខ្ញុំកំពុងរង់ចាំនោះ ខ្ញុំមានការស្ងើចសរសើរយ៉ាងខ្លាំង ចំពោះព្រះអាទិករដ៏អស្ចារ្យរបស់យើង(មើលកូល៉ុស ១:១៦)។ ក្នុងមួយជីវិតនេះ ខ្ញុំបានធ្វើឲ្យបែកថាសកង់រថយន្តពីរបីដង ហើយក៏បានធ្វើឲ្យចានធ្លាក់បែកមិនតិចដងដែរ។ របស់ទាំងនោះកាលបើបានបែកហើយ គឺនៅតែបែកជារៀងរហូត ព្រោះវាមិនអាចជួសជុលខ្លួនឯងទេ។ តែជើងរបស់ខ្ញុំមិនមានបញ្ហាដូចនេះទេ។ គ្រាន់តែសាច់ដុំជើងរបស់ខ្ញុំរហែកភ្លាម ដំណើរការនៃការព្យាបាល ដែលព្រះគ្រីស្ទបានបង្កើតក្នុងខ្លួនខ្ញុំ ក៏បានចាប់ផ្តើមភ្លាមៗផងដែរ។ ព្រះអង្គបានរចនាឲ្យមានការព្យាបាលដ៏អស្ចារ្យ ក្នុងជម្រៅនៃសាច់ក្នុងជើងដ៏ឈឺចាប់របស់ខ្ញុំ ដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ។ មិនយូរប៉ុន្មាន ខ្ញុំក៏អាចក្រោកឈរ ហើយរត់ម្តងទៀត ដោយការយល់ដឹងដ៏ថ្មីស្រឡាង អំពីអត្ថន័យនៃបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ”(ទំនុកដំកើង ១៣៩:១៤)។ ជួនកាល របួសឬជម្ងឺអាចធ្វើឲ្យយើងនឹកចំា អំពីការរចនាដ៏ល្អឯករបស់ព្រះ ដែលព្រះអង្គបានដាក់ឲ្យដំណើរការ ក្នុងរូបកាយយើង។ ដូចនេះ ពេលដែលអ្នកជួបបញ្ហាអ្វីមួយ ដែលធ្វើឲ្យរំខាន ទោះជាវាបណ្តាលមកពីអ្វីក៏ដោយ ក៏សូមផ្តោតអារម្មណ៍ ទៅលើសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ហើយអនុញ្ញាតឲ្យព្រះអង្គបញ្ឆេះចិត្តរបស់អ្នក ឲ្យចូលទៅក្នុងការថ្វាយបង្គំ ដោយការដឹងគុណ នៅពេលដែលមានការឈឺចាប់នោះ!-Joe Stowell
Read articleសេចក្តីស្រឡាញ់ដ៏ពិត
ក្នុងអំឡុងពេលដែលប្អូនប្រុសរបស់ខ្ញុំហាត់សម សម្រាប់ពិធីមង្គលការរបស់គាត់ ស្វាមីរបស់ខ្ញុំ បានថតរូបកូនក្រមុំ និងកូនកំលោះដែលកំពុងឈរទល់មុខគ្នា នៅចំពោះមុខលោកគ្រូគង្វាល។ ពេលយើងមើលរូបថតនោះ នៅពេលក្រោយមកទៀត យើងក៏បានកត់សំគាល់ឃើញថា ពន្លឺភ្លើងផ្លាស់ ក្នុងរូបថតនោះ បានធ្វើឲ្យឈើឆ្កាងដែក នៅពីក្រោយពួកគេមានពន្លឺចាំង មើលទៅដូចមានពន្លឺអ្វីមួយចែងចាំងពីលើពួកគេអញ្ចឹង។ ទោះជាយ៉ាងណាក៏ដោយ រូបថតមួយនេះបានរំឭកខ្ញុំថា ទំនាក់ទំនងប្តីប្រពន្ធជារូបភាពដែលឆ្លុះបញ្ចាំងអំពីក្តីស្រឡាញ់ដែលព្រះគ្រីស្ទមាន ចំពោះពួកជំនុំ គឺដូចដែលព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់នោះ នៅលើឈើឆ្កាង។ ពេលដែលព្រះគម្ពីរបង្គាប់ប្តីឲ្យស្រឡាញ់ប្រពន្ធរបស់ខ្លួន(អេភេសូរ ៥:២៥) ព្រះបានប្រៀបធៀបសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួននោះ ទៅនឹងសេចក្តីស្រឡាញ់ដែលព្រះគ្រីស្ទមានចំពោះពួកជំនុំព្រះអង្គ។ ដោយសារព្រះគ្រីស្ទបានលះបង់ព្រះជន្មព្រះអង្គ ដោយសារសេចក្តីស្រឡាញ់ នោះយើងរាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក(១យ៉ូហាន ៤:១០-១១)។ ព្រះអង្គបានសុគតជួសយើង ដើម្បីកុំឲ្យយើងដាច់ចេញពីព្រះអង្គ អស់កល្បជានិច្ច ដោយសារអំពើបាបរបស់យើង។ មានពេលមួយ ព្រះអង្គបានមានបន្ទូលមកកាន់ពួកសាវ័កថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។ ក្រោយមក ព្រះអង្គក៏បានធ្វើតាមព្រះបន្ទូលព្រះអង្គ ដោយរងទុក្ខ និងសុគតជួសយើងរាល់គ្នា។ មានមនុស្សជាច្រើនបានរងទុក្ខ ដោយសារត្រូវគេបោះបង់ចោល បដិសេធ ឬក្បត់។ ទោះជាយ៉ាងណាក៏ដោយ យើងអាចយល់អំពីសេចក្តីស្រឡាញ់ដ៏ពិត ដែលមានការលះបង់ ការអាណិតអាសូរ និងការអត់ធ្មត់ តាមរយៈព្រះគ្រីស្ទ។…
Read articleចរិយាសម្បត្តិ ឬកេរ្តិ៍ឈ្មោះ?
លោកចន វូឌិន(John Wooden ឆ្នាំ១៩១០ ដល់ ២០១០) ជាគ្រូបង្វិកកីឡាបាល់បោះដ៏ល្បីល្បាញ ដែលបានជឿថា ចរិយាសម្បត្តិរបស់មនុស្ស សំខាន់ជាងកេរ្តិ៍ឈ្មោះ។ គាត់ប្រាប់សិស្សរបស់គាត់ជាញឹកញាប់ថា “កេរ្តិ៍ឈ្មោះរបស់អ្នករាល់គ្នា គឺជាអ្វីដែលអ្នកដទៃដាក់ឲ្យអ្នក តែចរិយាសម្បត្តិរបស់អ្នក គឺជាលក្ខណៈពិតរបស់អ្នក។ មានតែអ្នកទេ ដែលដឹងថា ខ្លួនឯងមានចរិយាសម្បត្តិយ៉ាងណា។ អ្នកអាចកុហក់អ្នកដទៃ តែមិនអាចបោកខ្លួនឯងបានទេ”។ យ៉ាងណាមិញ ក្នុងព្រះគម្ពីរវិវរណៈ យើងឃើញថា ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ បានផ្ញើព្រះរាជសាររបស់ព្រះអង្គ ទៅកាន់ពួកជំនុំទាំងប្រាំពីរក្នុងតំបន់អាស៊ី។ ព្រះអង្គបានមានបន្ទូលទៅកាន់ពួកជំនុំ នៅក្រុងសើដេសថា ព្រះអង្គបានស្គាល់ការដែលពួកគេប្រព្រឹត្តហើយ គឺដែលពួកគេមានឈ្មោះថារស់ តែពួកគេស្លាប់ទេ”(វិវរណៈ ៣:១)។ ព្រះអម្ចាស់បានជ្រាប អំពីចរិយាសម្បត្តិដ៏ពិតរបស់ពួកគេ ហើយពួកគេក៏ដឹងច្បាស់ផងដែរ។ ព្រះអង្គក៏បានប្រាប់ពួកគេ ឲ្យភ្ញាក់ខ្លួនឡើង ដើម្បីពង្រឹងជីវិតខាងវិញ្ញាណ ដែលរៀបនឹងស្លាប់នោះ(ខ.២)។ ព្រះអង្គបានជម្រុញពួកគេកុំឲ្យភ្លេចសេចក្តីពិតដែលពួកគេបានទទួល ឲ្យពួកគេកាន់តាម ព្រមទាំងប្រែចិត្ត ហើយចាប់ផ្តើមទៅតាមទិសដៅថ្មី(ខ.៣)។ ពេលដែលព្រះអម្ចាស់បង្ហាញឲ្យយើងដឹងថា មានអ្វីដែលទាស់ខុសក្នុងជីវិតយើង ព្រះអង្គក៏បានផ្តល់ឲ្យនូវអំណោះស្រាយ ដើម្បីឲ្យមានការផ្លាស់ប្រែផងដែរ។ កាលណាយើងងាកបែរចេញពីអំពើបាបរបស់យើង ព្រះអង្គនឹងអត់ទោសឲ្យយើង ហើយចម្រើនកម្លាំងយើង ដើម្បីឲ្យយើងមានការចាប់ផ្តើមជាថ្មី។ នេះពិតជាសេរីភាពដ៏អស្ចារ្យណាស់ ដែលយើងបានលះបង់កេរ្តិ៍ឈ្មោះក្លែងក្លាយខាងវិញ្ញាណ ហើយចាប់យកចរិយាសម្បត្តិដ៏ពិត ដែលនាំមកនូវជីវិត…
Read article