ថ្ងៃដ៏សាមញ្ញ

មាន​ពេល​មួយ ខ្ញុំបា​ន​ទៅ​ដើ​រក​ម្សាន្ត ក្នុង​សារៈ​មន្ទីរ ដែល​ថ្ងៃ​នោះ គេ​បាន​តាំង​ពិពណ៌​ក្រោម​ប្រធានប​ទ “រយៈ​ពេល​មួ​យថ្ងៃ​ ក្នុង​ក្រុង​ប៉ុម​ប៉េយ”។ ពេល​នោះ ខ្ញុំមា​ន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំ​ង ពេលដែ​ល​បាន​ដឹ​ងថា​ ខ្លឹមសារ​នៃ​ការពិ​ពណ៌នេះ​បាន​បង្ហាញ​ថា មុនពេល​សោ​កនាដ​កម្ម​កើតឡើ​ង ក្នុង​ក្រុង​ប៉ុម​ប៉េយ នៅថ្ងៃ​ទី២​៤ ខែ​សីហា ឆ្នាំ​៧៩ នៃ​គ្រីស្ទ​ស​ករាជ អ្វី​ៗ​គ្រប់​យ៉ាង​បាន​ប្រព្រឹត្ត​ទៅ​ជាធម្មតា នៅ​ពេល​ព្រឹក​ថ្ងៃនោះ​។ ប្រជា​ជន​កំពុង​មាន​សកម្ម​ភាពរ​ស់នៅ​ និងប្រ​កប​របរ​រក​ស៊ីជា​ធម្មតា នៅ​ផ្ទះ នៅ​ទីផ្សា និង​នៅកំ​ពង់​ផែ នៃទី​ក្រុង​ប៉ុម​ប៉េ ដែល​មាន​ប្រជា​​ជន ២​ម៉ឺន​នាក់ ​ជាទីក្រុ​ង​ដ៏សម្បូរ​សប្បាយ របស់​ចក្រ​ភព​រ៉ូ​ម៉ាំង។ តែ​នៅ​ម៉ោង​៨​ព្រឹក ​គេឃើ​ញមា​នផ្សែ​ង​តូច​ៗ​បាញ់​ចេញ​ជាប​ន្តប​ន្ទាប់ ពី​ភ្នំ​ភ្លើង​វេសូវាស   ដែល​នៅ​ក្បែរ​ទីក្រុ​ង​នោះ​ ប​ន្ទាប់ម​ក នៅ​ពេល​រសៀល​ស្រាប់តែមាន​បន្ទុះ​ដ៏​ធំស​ម្បើមមួ​យ បាន​ចេញ​ពី​ភ្នំភ្លើ​ងនោះ​។ មិន​ដល់​២៤​ម៉ោង​ផង ទីក្រុង​ប៉ុម​ប៉េយ និង​ប្រជាជន​ជាច្រើ​ន ក្នុ​ង​ទីក្រុង​នេះ ត្រូវ​កំអែល​ភ្នំភ្លើង​ដ៏​ក្រា​ស់​កប់​ពី​លើទាំ​ងរ​ស់។ គេមិ​ននឹ​ក​ស្មាន​សោះ​ថា ​មាន​រឿង​នេះកើ​ត​ឡើង។ យ៉ាង​ណាមិ​ញ ព្រះយេស៊ូវ​បាន​ប្រា​ប់ពួ​ក​សិស្ស​របស់​ព្រះអ​ង្គ​ថា ព្រះអង្គ​នឹង​យា​ង​ត្រឡ​ប់ម​ក​វិញ នៅ​ថ្ងៃ​ណាមួ​យ​ ពេលដែ​ល​មនុ​ស្សម្នា​ កំពុង​រ​វល់​ធ្វើ​ការ​រក​ស៊ី ខ្លះ​ញាំអាហារ​ជា​មួយ​គ្នា ខ្លះ​កំពុង​រៀប​ការ ដោយ​មិន​ដឹ​ង​ថា មាន​រឿ​ងអ្វី​ជិ​ត​កើត​ឡើង​ឡើ​យ។ “ដ្បិត​​កាល​​ណា​​កូ​ន​​ម​នុ​ស្ស​មក នោះ​នឹ​ង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ”(ម៉ាថាយ…

Read article
អ្នករវល់ទៅណា?

លោក​អេហ្គ័រ​ថុន រីយើសិន យ៉ាំង(Egerton Ryerson Young) ជា​បេសក​ជន ដែល​បាន​ធ្វើ​ការ​បម្រើ​កុល​សម្ព័ន្ធ​​សុល​​​ទក នៅ​ប្រទេស​កាណាដា ក្នុង​ទសវត្សរ៍​ឆ្នាំ​១៧០០​។ មេក​ន្ទ្រាញ​នៃ​កុល​សម្ព័ន្ធ​នេះ បាន​អរ​គុណ​លោក​យ៉ាំង សម្រាប់​ការ​នាំ​ដំណឹងល្អ​នៃ​ព្រះ​គ្រីស្ទ មក​ប្រាប់​ពួក​គេ ដែល​កាល​នោះ គាត់​បាន​ស្តាប់​ឮដំណឹងល្អជា​លើ​ក​ដំ​បូង ក្នុង​វ័យ​ចាស់​ជរា​។ ដោ​យ​សារ​គា​ត់ដឹ​ង​ថា​ ព្រះ​ជា​ព្រះវរបិតា​របស់​លោកយ៉ាំ​ង ដែល​គង់​នៅស្ថា​ន​សួ​គ៌ នោះ​គាត់​ក៏​បាន​​សួរលោ​កយ៉ាំ​ង​ថា   “តើកា​រនេះ​ មាន​ន័យ​ថា ព្រះអ​ង្គ​ជា​ព្រះវ​របិតា​រ​បស់​ខ្ញុំ​​ដែរ​ឬ?” ពេល​ដែល​លោក​បេសក​ជន​ឆ្លើយ​ថា​ “បាទ” ហ្វូង​មនុស្សដែ​ល​ម​ក​ជួប​ជុំ​គ្នា​នៅក្បែរ​នោះ ក៏​បាន​ស្រែក​ហូ​រ​​ឡើង។ ទោះ​យ៉ា​ង​ណាក៏​ដោ​យ​ លោក​មេ​កន្រ្ទាញ​មិន​ទាន់​និយាយ​ចប់​ទេ គាត់​បាន​មាន​ប្រសាសន៍​ទៀត​ថា​ “ខ្ញុំ​មិន​ចង់​ខ្វះកា​រគួរ​សម​ទេ ​ប៉ុន្តែ ខ្ញុំ​យ​ល់ថា​ ​… អ្នក​ហាក់​ដូច​ជាចំ​ណាយ​ពេល​យូរ​ណាស់ ទំរាំ​តែ​បាន… មក​ប្រាប់​បង​ប្អូ​ន​របស់​អ្នក ដែល​រស់​នៅ​ក្នុង​​ព្រៃនេះ​”។ ពាក្យ​​ពេច​ន៍នេះ បាន​ដក់​ជាប់​ក្នុ​ង​ចិត្ត​របស់​លោក​យ៉ាំង​ជានិច្ច។ មានពេ​ល​ជាច្រើ​ន​ដង​ហើយ ដែល​ខ្ញុំ​រវល់​តែ​នឿយ​ណាយ​នឹង​ការ​បត់​ចុះឡើ​ង​ៗ នៅ​ក្នុង​ជី​វិត ដោយគិ​តអំ​ពី​ធនធាន សម្រាប់​ឈោង​ចាប់​អ្នក​​ដទៃ​។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បា​នដា​ស់តឿ​ន​ខ្ញុំ​ ឲ្យ​​ក្រឡេច​មើល​ជុំវិញ​ខ្លួន ឃើញ​​មាន​មនុស្ស​ជាច្រើ​ន ដែលមិនទា​ន់​បាន​ឮអំ​ពីព្រះ​យេ​ស៊ូវ។ ស្ថិត​ក្នុង​ពេល​នោះ ខ្ញុំ​នឹក​ចាំថា​ ខ្ញុំ​មាន​រឿង​មួយ សម្រាប់ទៅនិយាយប្រាប់គេ នៅកន្លែងណាដែល​ខ្ញុំទៅ​ដ​ល់…

Read article
ខ្សែបន្ទាត់បន្ទុកនាវា

ក្នុង​សតវត្ស​រ៍​ទី១៩ គេ​ច្រើន​តែ​ផ្ទុក​ឥវ៉ាន់​នៅ​លើសំ​ពៅ​លើស​ចំណុះ ដោយ​ខ្វះ​ការ​ពិចារ​ណា ​បាន​ជា​មាន​សំពៅ​ជាច្រើ​នបា​ន​លិច ហើយ​នាវិក​ត្រូវ​បាត់​ខ្លួន​ ក្នុង​សមុទ្រ។ ក្នុង​ឆ្នាំ ១៨៧៥ ​ដើម្បី​កែប្រែទម្លាប់​នៃកា​រ​ថ្វេសប្រហែស​នេះ លោក​សែមញួល ភ្លីមសូល​(Samuel Plimsoll) ដែល​ជាអ្ន​ក​​​នយោបាយ​នៃ​ចក្រ​ភព​អង់​គ្លេ​ស ក៏​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​ច្បាប់ ដើម្បី​ដាក់​គំនូស​ខ្សែ​បន្ទាត់ នៅ​ចំ​ហៀង​នាវាទាំ​ងឡា​យ ដើម្បី​បង្ហា​ញ​ឲ្យដឹង​ថា នាវា​ទាំង​នោះ បានផ្ទុ​ក​ទំនិញ​ហួ​ស​កំណត់​ឬអ​ត់។ ក្រោយ​មក “​ខ្សែ​បន្ទាត់​ប​​ន្ទុ​កនា​វា​” ត្រូវ​បាន​គេ​ហៅថា​ ខ្សែ​បន្ទាត់​ភ្លីម​​សូល ដែល​គេ​នៅតែប​ន្ត​ប្រើជា​​គំនូស​នៅ​លើ​ចំហៀង​នា​វា​សព្វ​ថ្ងៃ។ ជួន​កាល ជីវិ​ត​របស់​យើ​ង​ហាក់​ដូច​ជា​មានប​ន្ទុក នៃកា​រ​ភ័យ​ខ្លាច ទុក្ខ​លំបាក និង​ការ​ឈឺក្បាល​ច្រើនពេក មិន​ខុស​ពី​នាវា​ទាំង​នោះឡើ​យ។ យើងថែ​ម​ទាំង​អាច​មាន​អារម្មណ៍​ថា យើង​កំពុង​​​ស្ថិតក្នុ​ង​គ្រោះថ្នាក់​ នៃកា​រ​លិច​លង់។ ទោះបី​ជា​យ៉ាងណា​ក៏​ដោ​យ ពេល​យើង​ស្ថិត​ក្នុង​ពេល​បែប​នេះ សូម​យើង​កម្លា​ចិត្ត​ខ្លួន​ឯង​ ​ដោយ​ចាំថា​ យើងមា​នប្រ​ភព​នៃជំ​នួយ​ដ៏​អ​ស្ចារ្យ។ យើង​មាន​ព្រះ​វរបិ​តា​​ដែល​បាន​​ត្រៀម​ខ្លួន​ជាស្រេ​ច   ដើម្បី​ជួយ​សម្រាល​បន្ទុក​យើង។ គឺដូចដែ​ល​​សាវ័ក​ពេត្រុស​បានមា​ន​ប្រសាសន៍​​ថា “ចូរ​​​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់ ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេច​ក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា”(១ពេត្រុស ៥:៦-៧)។ ព្រះអ​ង្គ​អាច​ដោះស្រា​យ​បញ្ហាដែល​ញាំ​ញី​ជីវិត​យើង។ ទោះបី​ជា​យើ​ងប្រ​ហែល​ជាគិ​ត​ថា ការ​ល្បង​លក្នុ​ងជី​វិត​យើ​ង ហាក់​ដូ​ច​ជាប​ន្ទុក​ដែល​ធ្ង​ន់ពេ​ក ដែល​យើង​មិន​អាច​លី​រួច​ក៏​ដោយ ក៏​យើង​នៅ​តែអា​ច​មាន​ការធា​នាទាំង​ស្រុង​ថា ព្រះ​វរបិ​តានៃ​យើ​ង…

Read article
ធ្វើឥដ្ឋដោយគ្មានចំបើង

មនុស្ស​ជា​ច្រើន​បា​ន​ជួប​បញ្ហា នៅ​ក្នុង​​ការងារ ដោយ​សារ​ធន​ធាន​មា​ន​កំណត់។ យើង​នៅ​តែ​មិន​អាច​សម្រាល​បន្ទុ​ករ​បស់​យើ​ង ដោយ​សារ​យើង​មាន​ថ​វិការ និង​ពេល​វេលា​តិច​ជា​ង​មុនកម្លាំង​យើង​ក៏​ចុះ​ខ្សោ​យ ហើយ​អ្នក​ជួ​យ​យើ​ង​ក៏​មាន​គ្នា​កាន់​តែ​តិ​ច។ ជួន​កាល បន្ទុក​នោះក៏​កា​ន់​តែ​ធ្ងន់ថែ​ម​ទៀត។ ទាក់ទ​ង់នឹ​ងប​ញ្ហានេះ​ មានពា​ក្យស្លោ​ក​មួយបា​ន​ពោល​ថា​ “គេ​ឲ្យធ្វើ​​ឥដ្ឋ​កាន់​តែ​​​ច្រើន ដោយ​ប្រើ​ចំ​បើង​កាន់​តែតិ​ច​”។ ពាក្យ​មួយ​ឃ្លានេះ​ ​សំដៅ​ទៅ​លើ​ទុក្ខវេ​ទនា​របស់​សាសន៍​អ៊ីស្រាអែល ​ពេល​ពួក​គេកំ​ពុង​ជា​ប់​ជាទា​សករ ក្នុង​នគរ​អេស៊ីព្ទ។ កាល​នោះ ស្តេច​ផារ៉ោនបាន​សម្រេច​ចិត្ត​ឈប់​ផ្គត់ផ្គ​ង់​ចំបើង ដល់ពួ​ក​គេ តែទ្រ​ង់​បាន​តម្រូ​វឲ្យ​​ពួក​គេផលិត​ឥដ្ឋ​ឲ្យ​បាន​ចំនួន​ដដែល ជា​រៀង​រាល់​ថ្ងៃ។ ពួក​គេ​ក៏​បាន​ដើរ​រក​ចំបើង ​ដោយ​ខ្លួន​ឯង​ ទន្ទឹម​នឹង​នោះ​ ពួក​មេតម្រួត​របស់​ស្តេច​ផារ៉ោន​បាន​វាយ​ដំពួ​កគេ​ ហើយ​បង្ខំ​ពួក​​គេ​ឲ្យ​ធ្វើ​ការ​កាន់​តែ​ច្រើន​ជាង​មុន​​(និក្ខមនំ ៥:១៣)។ ពួក​អ៊ីស្រាអែ​ល​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​មិន​ព្រម​ស្តាប់ព្រះ​​រាជ​សារ​របស់​​ព្រះ​​សោះ​ឡើយ ពេលដែលព្រះ​អង្គ​មានបន្ទូល​តាម​រ​យៈលោ​កម៉ូសេ​ថា ​ព្រះអង្គ​​នឹង​​នាំ​​ពួកគេ​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួច​ពី​ការ​បម្រើ​​គេ ព្រះអង្គ​នឹង​លើក​ព្រះហស្ត​ឡើង​លោះ ពួកគេ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ”(៦:៦)។ ទោះ​បី​ជា​ពួក​អ៊ីស្រាអែល​បដិសេធ​មិន​ព្រម​ស្តាប់​ព្រះ​រាជ​សារ​របស់​ព្រះ​ក៏​ដោ​យ ក៏ព្រះ​អ​ង្គ​នៅតែ​បន្ត​ដឹក​នាំ និង​បញ្ជា​លោក​ម៉ូសេ ដោយ​រៀបចំ​​ខ្លួន​គាត់ ឲ្យ​ទៅ​ចូល​គាល់​​ស្តេចផារ៉ោន។ ព្រះអ​ង្គ​នៅ​តែកា​ន់ខា​ងពួកអ៊ី​ស្រាអែល យ៉ាង​ខ្ជាប់​ខ្ជួន ពោល​គឺ​ព្រះអ​ង្គនៅ​តែ​សកម្ម​ជានិ​ច្ច នៅ​ពីក្រោយ​ស្ថាន​ភាព​ទាំង​នោះ​។ យើង​ក៏​អាច​​មាន​ការ​ធ្លាក់​ទឹក​ចិត្ត ហើយ​មិន​ព្រម​ស្តាប់​ការ​លើក​ទឹក​ចិត្ត ដូច​ពួក​អ៊ីស្រាអែល​ផង​ដែរ។ ប៉ុន្តែ ក្នុង​ពេ​ល​ដ៏​ខ្មៅងងឹត យើង​អា​ចមា​ន​ការក​ម្សាន្ត​ចិត្ត ដោយ​ចង​ចាំ​ថា​ ព្រះអង្គ​ជា​អ្ន​កប្រោ​សយើ​ង​ឲ្យ​រួច​(ទំនុកដំកើង ៤០:១៧)។ ព្រះអង្គ​តែង​តែ​ជួយ​ដោះស្រា​យ​បញ្ហា​ជួស​យើង…

Read article
ស៊ីសង្វាក់គ្នា

ញុំ​ចូល​ចិ​ត្ត​លេង​ចាប៉ី​បង់ហ្សូ ដែល​មាន​​ខ្សែ​ប្រាំ។ តែ​វាមា​នប​ញ្ហាមួ​យ។ វា​មាន​អាគ័រ​តែ​បន្តិច​ប៉ុណ្ណោះ ដែល​ខ្សែទី​ប្រាំអា​ចលេ​ងបា​ន យ៉ាង​ស៊ីស​ង្វាក់​នឹង​ខ្សែផ្សេ​ង​ទៀត។ នៅ​ពេល​ដែល​គេ​​លេង​ឧបករ​ណ៍ដ​ទៃ​ទៀត ដោយ​លេង​ប​ទ​ដែល​មានច​ង្វាក់ដែ​ល​ពិបាក​ជាង អ្នក​ដេញ​ចាប៉ីបង់​ហ្សូ​ត្រូវ​សម្រម​ខ្លួន​តាម ដើម្បី​​ប្រគុំ​តន្រ្តី​ជាមួ​យ​គ្នា។ គាត់​អាច​ចូល​រួម​លេង​ជាមួ​យ​គេ​ ក្នុង​ការ​ប្រ​គំប​ទ​ភ្លេង​ដ៏​វែង​មួយ ដោ​យលេ​ង​តែ​ត្រង់​វគ្គ​ណា​ ដែលគា​ត់​អាច​លេង​បា​ន​ ឲ្យ​ត្រូវ​បទ។ យ៉ាង​ណាមិ​ញ ក្នុង​នា​មជា​អ្ន​ក​ជឿព្រះ​ យើង​ក៏ចាំ​បា​ច់ត្រូ​វស​ម្រប​ខ្លួន ដោ​យប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​យើ​ង ដើម្បី​ឲ្យ​យើង​អា​ច​បម្រើ​ព្រះ​ជា​មួយ​អ្នកដ​ទៃ គឺមិ​ន​ខុស​ពី​តន្រ្តី​ករ​ដែល​ត្រូវ​សម្រប​ខ្លួន ក្នុង​ការ​ប្រើ​ឧបករណ៍​ ក្នុ​ង​ការ​ប្រគំ​តន្ត្រីនោះ​ឡើ​យ។ ឧទាហរណ៍ អ្នក​ដែល​​មាន​អំណោយ​ទាន​ខាង​បង្រៀន ត្រូវ​សម្រប​ខ្លួន​ជាមួ​យ​នឹង​អ្ន​ក​ដែល​មាន​អំណោយ​ទាន​រៀ​ប​ចំ​ការ​ប្រជុំ និង​ជា​មួយ​អ្នក​ដែល​មាន​អំណោយ​ទាន​រៀប​ចំ និងស​ម្អាត​បន្ទ​ប់​។ យើង​ម្នាក់​ៗ​សុ​ទ្ធ​តែ​មាន​អំណោយ​ទាន​ខាង​វិ​ញ្ញាណ ហើយ​ត្រូ​វ​ធ្វើ​ការ​ជាមួ​យ​គ្នា ដើម្បី​សម្រេច​កិច្ច​ការ​ដែ​ល​ព្រះអ​ង្គ​ឲ្យយើ​ង​​ធ្វើ។​ សាវ័ក​ពេ​ត្រុ​សបា​ន​ប្រា​ប់​យើង “ឲ្យ​ខំ​បម្រើ​​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះគុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ”(១ពេត្រុស ៤:១០)។ ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​ដ៏ល្អ​ យើង​ត្រូវ​ការ​ការ​សហការ​គ្នា។ ចូរ​គិត​អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ​រប​ស់អ្ន​ក​ចុះ(រ៉ូម ១២, ១កូរិនថូស ១២, អេភេសូរ ៤, ១ពេត្រុស ៤)។ ដូចនេះ​ យើង​អាច​​ប​ង្ហាញ​ឲ្យ​គេឃើញ​ ពីរបៀ​បដែ​ល​យើង​អាច​ប្រើ​អំណោយ​ទានរ​បស់យើង ​​ឲ្យស៊ីស​ង្វាក់​គ្នា ជាមួ​យអំ​ណោយ​ទាន​រប​ស់​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត ដែល​យើង​ប្រើ​ទាំង​អស់​គ្នា ​ដើម្បី​បម្រើព្រះ​អ​ង្គ។ ពេល​ដែល​អំ​ណោយ​ទាន​របស់​យើង…

Read article
អ្វីៗមានភាពរៀបរយ

ការ​បង្រៀន​ក្មេង​ៗ ឲ្យ​ចេះ​​រៀប​ចំ​អាកប្ប​កិរិយ៉ា​ឲ្យ​​បាន​ល្អ នៅ​ព្រះ​វិហារ មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ពេល​យើង​ទៅ​ដ​ល់​ព្រះ​វិហារ​បាន​ប្រហែល​១០​នាទី យើង​ឃើញ​ថា អ្វី​ៗ​មាន​ភាព​រៀប​រយ តែបើ​​ខ្ញុំ​មិន​មើល​ម៉ាតធ្យូ(Matthew) កូន​រប​ស់​ខ្ញុំទេ​ នោះ​ក្មេ​​ងប្រុ​សដ៏​តូ​ច​ល្អិត​ម្នាក់​នេះ ​នឹង​ធ្វើឲ្យគេយ​ល់​ថា គាត់​ហាក់​ដូច​ជា​គ្មាន​ឪពុក​ម្តាយ​នៅមើ​លគា​ត់អ​ញ្ចឹង។ ពេល​នោះ ខ្ញុំនឹ​ង​បាន​ឃើញគាត់​រត់​ចុះឡើ​ង ក្នុង​បន្ទប់​ថ្វា​យប​ង្គំ។ អាវដែ​លគា​ត់​បាន​តើនុយ នឹង​របូត​ពាក់​កណ្តាល​ហើយ​វែ​ន​តារ​បស់​គាត់​ក៏វៀ​ចដែ​រ គាត់​នឹង​ដើ​រ​អូស​ស្បែក​ជើង ហើយ​នំ​ស្រួយ​របស់​គាត់ នឹង​ធ្លាក់​កំទេច​ចុះម​ក​រាយ​លើ​ខោអាវ​គាត់។ បើខ្ញុំ​មិ​ន​មើល​គាត់​ទេ នោះ​គាត់​នឹង​ធ្វើ​ឲ្យ​មាន​ភាពរ​ញេរ​ញ៉ៃ​មិន​ខាន​ទេ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំឆ្ង​ល់ថា ​តើ​ជួន​កាល យើង​បង្ករ​ឲ្យ​មាន​ភាព​រញេរញ៉ៃ​ក្នុង​ជីវិតរ​បស់​យើងផ​ង​ដែ​រ​ឬ? បន្ទាប់​ពី​ព្រះ​គ្រីស្ទ​បាន​បំពាក់​យើង ដោយសេ​ចក្តី​សុចរិត​របស់​ព្រះអ​ង្គ​ហើយ យើង​ចេះតែ​វង្វេង​ចេញ ហើយរ​ស់​នៅ​តាម​បែប ដែល​ធ្វើ​ឲ្យ​គេគិ​តថា​ យើង​ហាក់​ដូច​ជា​មិន​មែន​ជាកូន​រ​បស់​ព្រះ​អង្គ​អញ្ចឹង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​យូដាស បាន​សន្យាដល់​យើង​ថា ព្រះ​យេស៊ូវ​ “អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​និង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរីល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេកអរ​ផង”(យូដាស ១:២៤)។ តើ​ហេតុ​អ្វី​​បា​នជា​យើង ​នៅតែប​ន្តរ​ស់​នៅតាម​របៀប ដែល​ធ្វើ​ឲ្យ​គេគិ​ត​ថា យើង​គ្មាន​ព្រះ​វរបិតា​ដែល​គ​ង់​នៅ​ស្ថាន​សួគ៌?​ កាល​ណាយើ​ង​អនុញ្ញាត​ឲ្យ​ព្រះវិ​ញ្ញាណ​ដឹក​នាំជី​វិត​យើង តាម​ផ្លូវ​របស់​ព្រះ​អង្គ នោះព្រះ​អ​ង្គ​នឹង​ជួយ​មិន​ឲ្យយើ​ង​ជំពប់​ដួល។ សូម​គិត​ថា បើសិន​ជា​យើង​ចំណាយ​ពេល​ជា​មួយ​ព្រះ​បន្ទូល​ព្រះ​អង្គ ​ដើម្បី​សម្អាត​ចិត្ត​យើង ដោយ “ទឹក​លាង​សម្អាត ដែល​ជា​ព្រះប​ន្ទូល” នោះតើ​ជី​វិត​យើង​នឹង​មាន​ភាព​សុចរិត​ប៉ុណ្ណា​?(អេភេសូរ…

Read article