ការចូលជ្រក
ក្នុងមជ្ឈិមសម័យ កសិករទាំងឡាយមើលថែរស្រែចំាការរបស់ខ្លួន តែពេលដែលពួកគេឃើញខ្មាំងសត្រូវលើកទ័ពមកឈ្លានពានពីចម្ងាយ ពួកគេក៏ទុកការងារស្រែចំការចោល ដើម្បីនាំក្រុមគ្រួសាររត់គេចចូល ក្នុងទីក្រុងដែលមានកំផែងការពារព័ទជុំវិញ ដើម្បីទទួលការការពារឲ្យរួចផុតពីពួកខ្មាំងសត្រូវ ដ៏គ្រោះថ្នាក់នោះ។ យ៉ាងណាមិញ ក្រុងខាខាសសូនបានធ្វើជាកន្លែងជ្រកកោន ក្នុងពេលសឹកសង្រ្គាម សម្រាប់ប្រជាជនអស់ជាច្រើនជំនាន់មកហើយ។ គេបានសាងសង់វា ក្នុងសតវត្សរ៍ទី៥ មុនគ្រីស្ទសគរាជ ហើយកំផែងរបស់វា ដែលគេបានសង់ពីថ្ម បានផ្តល់ការការពារដល់ជនជាតិរ៉ូម៉ាំង ហ្គួល វីស៊ីហ្គូ ហ្វ្រង់ និងបារាំង។ ដោយសារក្រុងនេះត្រូវបានហ៊ំព័ទ្ធដោយកំផែងដ៏វែង ដែលមានប៉មយាមធំៗ នោះអ្នកដែលជ្រក នៅខាងក្នុងមានទំនុកចិត្តចំពោះកំផែងក្រុងនេះណាស់។ យ៉ាងណាមិញ សម្រាប់យើងដែលជាអ្នកជឿព្រះ យើងអាចជ្រកកោន ក្នុងព្រះវត្តមាននៃព្រះដ៏រស់។ ព្រះគម្ពីរសុភាសិតចែងឲ្យយើងដឹងថា “ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ”(សុភាសិត ១៨:១០)។ ក្នុងបទគម្ពីរនេះ “ព្រះនាមព្រះយេហូវ៉ា” គឺសំដៅទៅលើលក្ខណៈសម្បត្តិរបស់ព្រះ ដែលមានដូចជា ភាពស្មោះត្រង់ មានអំណាចចេស្តា និងមានក្តីមេត្តា។ ចំណែកឯពាក្យសុខសាន្ត វិញ គឺមានន័យថា “ដាក់នៅកន្លែងខ្ពស់រួចផុតពីគ្រោះថ្នាក់”។ ពេលដែលយើងជួបការគំរាមកំហែង នៅពេលណាមួយ យើងចង់រត់ទៅរកកន្លែងការពារខ្លួនឲ្យរួចពីគ្រោះថ្នាក់នោះ។ អ្នកខ្លះស្វែងរកការការពារ នៅក្នុងទ្រព្យសម្បត្តិ ឬក្នុងទំនាក់ទំនង។ ប៉ុន្តែ ក្នុងនាមយើង…
Read articleព្រះចាត់ព្រះរាជបុត្រា
បទចម្រៀងជាភាសាអង់គ្លេស ដែលមានចំណងជើងថា ព្រះមែស៊ី ជាស្នាដៃនិពន្ធរបស់លោកហ៊ែនឌែល(Handel)។ ក្នុងបទចម្រៀងនេះ ខ្ញុំចូលចិត្តជាងគេ នៅត្រង់វគ្គដែលយើងអាចច្រៀងដោយអំណរថា “មានបុត្រ១កើតដល់យើង”។ ជាពិសេស ខ្ញុំចូលចិត្តចំណុចដែលគេច្រៀងបន្ទរ ចូលដល់ឃ្លា “ព្រះទ្រង់ប្រទានបុត្រា១មួយដល់យើងហើយ”។ ជាការពិតណាស់ ពាក្យពេចន៍ទាំងអស់នេះ ត្រូវបានអ្នកនិពន្ធ ដកស្រង់ចេញពីបទគម្ពីរអេសាយ ៩:៦ ដែលចែងថា “មានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ”។ នេះជាបទចម្រៀងដ៏មានន័យរបស់លោកហ៊ែនឌែល ដែលសរសើរដំកើងព្រះរាជបុត្រា ដែលបានយាងមករកយើង ដោយចាប់កំណើតជាមនុស្ស នៅថ្ងៃបុណ្យណូអែលដំបូងបំផុត។ ព្រះគម្ពីរសញ្ញាថ្មីបានបកស្រាយកាន់តែច្បាស់ថែមទៀតថា ព្រះរាជបុត្រាមួយអង្គនេះជានរណា។ ក្នុងបទគម្ពីរលូកា ជំពូក១ ទេវតាបានមកជួបនាងម៉ារា ហើយការនេះបានបង្ហាញអំពីអត្តសញ្ញាណទាំងបួនរបស់ព្រះឱរស ដ៏ជាព្រះគ្រីស្ទ ដែលមានដូចតទៅ : ព្រះអង្គនឹងប្រសូត្រជាបុត្រារបស់នាងម៉ារា ដូចនេះព្រះអង្គជាមនុស្ស(១:៣១)។ ព្រះអង្គជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ដូចនេះព្រះអង្គក៏ជាព្រះមួយរយភាគរយ(១:៣២)។ ព្រះអង្គក៏ជាព្រះរាជបុត្រានៃស្តេចដាវីឌផងដែរ មានន័យថា ព្រះអង្គជាប់ខ្សែស្រឡាយស្តេច(១:៣២)។ ហើយព្រះអង្គជាព្រះរាជបុត្រានៃព្រះទៀតផង(១:៣៥) បានជាព្រះអង្គមានភាពស្មើគ្នានឹងព្រះវរបិតា ក្នុងការគ្រប់យ៉ាង។ ត្រង់ចំណុចនេះ ព្រះមែស៊ី អាចបំពេញតួនាទីរបស់ព្រះអង្គបាន ដោយសារព្រះអង្គជាព្រះរាជបុត្រានៃព្រះ។ ពេលដែលយើងថ្វាយបង្គំព្រះអង្គ ក្នុងរដូវកាលនៃបុណ្យណូអែល សូមព្រះប្រទានក្តីអំណរ និងភាពរំភើបរីករាយ ចំពោះអត្ថន័យដ៏ពេញលេញនៃពិធីបុណ្យដ៏សំខាន់នេះ។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានប្រទានព្រះរាជបុត្រាដ៏ល្អឥតខ្ចោះ…
Read articleមិនមានអារម្មណ៍ទទេ
មានពេលមួយ ជូលា ចៅស្រីរបស់ខ្ញុំ បានចំណាយពេលក្នុងរដូវក្តៅ ទៅធ្វើការ ក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងក្រុងប៊ូសៃ ប្រទេសយូហ្កាន់ដា។ ក្នុងថ្ងៃចុងក្រោយ នៃការចុះកម្មសិក្សារបស់នាង នៅទីនោះ នាងបានទៅលាក្មេងៗ ក្នុងមណ្ឌលកុមារកំព្រានោះ។ មានក្មេងស្រីតូចម្នាក់ ឈ្មោះស៊ូម៉ាយ៉ា មានទឹកមុខក្រៀមក្រំណាស់ ហើយក៏បាននិយាយប្រាប់នាងថា “ថ្ងៃស្អែក អ្នកមីងទៅចោលពួកខ្ញុំហើយ ហើយអាទិត្យក្រោយ អ្នកមីងផ្សេងទៀត(ដែលមកចុះកម្មសិក្សា) ក៏ទៅចោលពួកខ្ញុំដែរ”។ ពេលនោះ ជូលាក៏បានតបថា នាងពិតជាត្រូវចាកចេញមែន។ ស៊ូម៉ាយ៉ាក៏បានឈរគិតមួយសន្ទុះ ហើយក៏លាន់ម៉ាត់ថា “ប៉ុន្តែ អ្នកមីងក៏ទៅ អ្នកមីងផ្សេងទៀតក៏ទៅ ចឹងទៅចោលពួកខ្ញុំអស់ហើយ”។ ជូលាក៏បានតបថា នេះជាការពិតមែន។ ប៉ុន្តែ ក្មេងស្រីតូចម្នាក់នេះក៏បានគិតមួយសន្ទុះ ហើយនិយាយទៀតថា “តែព្រះអង្គនឹងនៅតែគង់នៅជាមួយយើងជានិច្ច ដូចនេះ យើងមិនមានអារម្មណ៍ទទេឡើយ”។ ត្រង់ចំណុចនេះ យើងរាល់គ្នាសុទ្ធតែអាចយល់អំពីអារម្មណ៍ទទេ។ ទោះបីជាមនុស្សមានទំនាក់ទំនង មានស្នេហា ទំនាក់ទំនងផ្លូវភេទ លុយ អំណាច ប្រជាប្រិយភាព ឬមានជ័យជម្នះច្រើនយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជម្នះអារម្មណ៍ទទេនេះបានឡើយ ព្រោះវាជាសេចក្តីប៉ងប្រាថ្នាចង់បានរបស់អ្វីមួយដែលយើងគិតថា មានតម្លៃ ដែលមិនអាចបរិយ៉ាយ និងកាត់ថ្លៃបាន ប៉ុន្តែ របស់នោះមិនស្ថិតស្ថេរសោះឡើយ។…
Read articleសេចក្តីស្រឡាញ់ និងការឧបត្ថម្ភ
ខ្ញុំបានទទួលសារដ៏ខ្លីមួយច្បាប់ មកពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលកំពុងធ្វើការបម្រើព្រះ នៅឯមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែលក្នុងសារនោះ គាត់បានសរសេរថា “កាលពីថ្ងៃម្សិលមិញ ពេលដែលខ្ញុំកំពុងអង្គុយធ្វើកិច្ចការនៅតុការិយ៉ាល័យ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឃើញសត្វស្រម៉ោចរាប់ពាន់ កំពុងតែវាពាសពេញ លើផ្ទៃជញ្ជាំងអគារការិយ៉ាល័យរបស់យើង ទាំងខាងក្នុង និងខាងក្រៅ។ ពួកវាបានរោមរបស់របរ នៅក្នុងបន្ទប់។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តធ្វើការជាធម្មតា។ ប្រហែលជាជិតកន្លះម៉ោងក្រោយមក សត្វស្រម៉ោចក៏បានចេញទៅវិញអស់”។ បន្ទាប់ពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានរៀបរាប់អំពីរឿងសត្វស្រម៉ោចចប់ហើយ គាត់ក៏បានសរសេរទៀតថា“ចំណែកឯអ្នកវិញ តើអ្នកមានសុខទុក្ខយ៉ាងណាដែរ នៅកន្លែងធ្វើការ?” ជួនកាល យើងត្រូវការការក្រើនរំឭក អំពីសេចក្តីត្រូវការរបស់អ្នក ដែលបានលះចោលភាពស្រណុកស្រួល ទៅបម្រើព្រះនៅប្រទេសក្រីក្រ។ ព្រះត្រាសហៅមនុស្សម្នាក់ៗ ឲ្យទៅតាមផ្លូវខុសៗគ្នា ហើយក្នុងនោះ អ្នកខ្លះត្រូវទៅតាមផ្លូវដែលរលាក់ខ្លាំង ពិបាកធ្វើដំណើរ។ គ្មាននរណាម្នាក់ចង់ធ្វើការ ក្នុងការិយ៉ាល័យ ដែលមានសត្វស្រម៉ោចរោមពេញបន្ទប់ឡើយ ប៉ុន្តែ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ មិនបានធ្វើការនៅកន្លែងនោះ ដើម្បីរកផលកម្រៃឡើយ។ គាត់ និងគ្រីស្ទបរិស័ទដទៃទៀត បានថ្វាយចិត្តដាច់ដល់ព្រះគ្រីស្ទ ហើយបានគិតថា ការលះបង់ភាពស្រណុកស្រួល “ដ៏សំខាន់” ដើម្បីចេញទៅធ្វើការបម្រើព្រះអង្គ គឺគ្រាន់តែជាការលះបង់ដ៏តូច ដើម្បីថ្វាយសិរីល្អដល់ព្រះ ដែលបានស្រឡាញ់យើងរាល់គ្នា ជាមុន។ ពួកគេត្រូវការការគាំទ្រពីយើង…
Read articleដំណើរជីវិតដែលថយក្រោយ
ទន្លេឈិកាហ្គោ មានភាពមិនប្រក្រតី ដោយសារវាហូរបញ្ច្រាសទិស។ ក្រុមវិស្វករបានបង្វែរទិសដៅរបស់វា ឲ្យហូរបញ្រ្ចាសយ៉ាងដូចនេះ អស់ជាងមួយសតវត្សរ៍ហើយ ដោយសារប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងឈីកាហ្គោបានបំពល់ទឹកទន្លេនេះ។ គេបានបង្ហូរទឹកលាងចាន ទឹកលូ និងកាកសំណង់រោងចក្រ ចូលទៅក្នុងទន្លេនេះ ហើយទន្លេនេះហូរចូលបឹងមីឈីហ្គិន។ ដោយសារបឹងនេះជាប្រភពទឹកប្រើប្រាស់សម្រាប់ទីក្រុង មានប្រជាពលរដ្ឋរាប់ពាន់នាក់មានជម្ងឺ និងបាត់បង់ជីវិត ដោយសារទឹកកក្វក់នោះ ហេតុនេះហើយ អាជ្ញាធរក្រុងក៏បានសម្រេចចិត្ត ផ្លាស់ប្តូរទិសដៅទឹកទន្លេ ឲ្យហូរបញ្រ្ចាស ចេញពីបឹងនោះវិញ។ យ៉ាងណាមិញ ពេលយើងក្រឡេចមកមើលដំណើរជីវិតរបស់ព្រះយេស៊ូវ ក្នុងលោកិយនេះ យើងប្រហែលជាគិតថា ព្រះអង្គហាក់ដូចជាមានដំណើរជីវិតដែលបញ្រ្ចាសថយក្រោយ ខុសពីការរំពឹងគិតរបស់យើង។ ព្រះអង្គជាព្រះដ៏មានសិរីល្អ តែព្រះអង្គបានយាងចុះមកផែនដី ដើម្បីប្រសូត្រជាទារក ដែលងាយនឹងរងគ្រោះ។ ព្រះអង្គជាព្រះដែលយាងមកយកកំណើតជាមនុស្ស ដូចនេះ ពេលដែលព្រះអង្គប្រកាស់ថា ព្រះអង្គជាព្រះ គេបានចោទព្រះអង្គ ថាបានពោលពាក្យប្រមាថព្រះ។ ព្រះអង្គប្រសូត្រមកជាមនុស្សដែលគ្មានបាប ឬគ្មានកំហុសអ្វីទាល់តែសោះ តែគេបានឆ្កាងព្រះអង្គ ដូចឧក្រឹដ្ឋជន។ ប៉ុន្តែ ព្រះអង្គបានរស់នៅក្នុងលោកិយ តាមបំណងព្រះទ័យព្រះ(យ៉ូហាន ៦:៣៨)។ ពេលដែលយើង យកតម្រាប់តាមព្រះយេស៊ូវ ក្នុងនាមជាអ្នកដើរតាមព្រះអង្គ លោកិយគេអាចគិតថា យើង“កំពុងមានដំណើរថយក្រោយ”។ ការឲ្យពរដល់ខ្មាំងសត្រូវរបស់យើង(រ៉ូម ១២:១៤) ឲ្យតម្លៃការគោរពប្រតិបត្តិព្រះ ឲ្យបានខ្លាំងជាងទ្រព្យសម្បត្តិ(១ធីមូថេ…
Read articleការខកខានក្នុងពិធីបុណ្យណូអែល
កាលពីឆ្នាំទៅ យើងស្មានថា កម្មវិធីបុណ្យណូអែលរបស់យើងត្រូវបានលប់ចោលទៅហើយ។ ជាការពិតណាស់ កាលនោះយើងបានគ្រោងធ្វើដំណើរ ទៅជួបជុំក្រុមគ្រួសារយើង ក្នុងរដ្ឋមីសូរី តែជើងហោះហើររបស់យើងត្រូវបានលប់ចោល ដោយសារមានព្រឹលធ្លាក់។ គ្រួសារខ្ញុំមានប្រពៃណីទៅជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យណូអែលប្រចាំគ្រួសារ រៀងរាល់ពីរបីឆ្នាំម្តង ប៉ុន្តែ ឆ្នាំមុន ពេលយើងរង់ចាំធ្វើដំណើរបន្តពីរដ្ឋមិននេសូតា ទៅរដ្ឋមីសូរី ជើងហោះហើររបស់យើងត្រូវលប់ចោល ដូចនេះ យើងត្រូវត្រឡប់ទៅផ្ទះវិញ។ ពេលនោះយើងមានការខកចិត្តខ្លាំងណាស់។ កាលពីថ្ងៃអាទិត្យមុន លោកគ្រូគង្វាលរបស់យើងបានអធិប្បាយ អំពីការរំពឹងចង់បានពីពិធីបុណ្យណូអែល។ ខ្ញុំមានការប៉ះពាលចិត្តណាស់ ពេលដែលគាត់មានប្រសាសន៍ថា “បើសិនជា ក្នុងពិធីបុណ្យណូអែល យើងរំពឹងចង់បានអំណោយពីញាតិមិត្ត និងការជួបជុំគ្នាក្នុងក្រុមគ្រួសារ នោះមានន័យថា យើងមានការរំពឹងចង់បានតិចពេកហើយ។ ការទទួលអំណោយពីញាតិមិត្ត និងការជួបជុំគ្នា នាំមកនូវក្តីអំណរ និងជាការដែលយើងគួរអរព្រះគុណព្រះ ប៉ុន្តែ ពិធីបុណ្យណូអែល ជាការអបអរការយាងមកនៃព្រះគ្រីស្ទ និងអបអរការប្រោសលោះរបស់ព្រះអង្គ”។ លោកស៊ីម្មាន និងអ្នកស្រីអាន បានអបអរការយាងមកចាប់កំណើតនៃអង្គព្រះយេស៊ូវ និងអបអរសេចក្តីសង្រ្គោះរបស់ព្រះអង្គ ពេលដែលលោកយ៉ូសែប និងនាងម៉ារា នាំព្រះឱរសយេស៊ូវ ចូលក្នុងព្រះវិហារ(លូកា ២:២៥-៣៨)។ លោកស៊ីម្មានបានទទួលការបើកសម្តែង ពីព្រះវិញ្ញាណបរិសុទ្ធថា គាត់នឹងមិនស្លាប់ឡើយ ទាល់តែគាត់បានឃើញព្រះមែស៊ីជាមុនសិន បានជាគាត់ប្រកាស់ថា “ភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់”(ខ.៣០)។ ចំណែកឯអ្នកស្រីអាណ…
Read article