អំណោយ​ដែល​ល្អ​ឥត​ខ្ចោះ

កិច្ចការ ៣:១-១០ ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​។ កិច្ចការ ៣:៦ កាល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​បេសកកម្ម​រយៈ​ពេល​ខ្លី ទៅ​ប្រទេស​ពេរូ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ មាន​យុវជន​ម្នាក់​បាន​សុំ​លុយ​ខ្ញុំ​។ ដើម្បី​សុវត្ថិភាព ក្រុម​ការងារ​របស់​ខ្ញុំ​បាន​ទទួល​ការ​ណែនាំ​ថា បើ​មាន​នរណា​ម្នាក់​សុំ​លុយ​យើង យើង​មិន​ត្រូវ​ឲ្យ​លុយ​គាត់​ទេ ដូច​នេះ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ឲ្យ​លុយ​គាត់​បាន? បន្ទាប់មក ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ការ​ឆ្លើយតប​ពី​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន ចំពោះ​ជន​ពិការ​ជើង​ម្នាក់ ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក៣​។ ខ្ញុំ​ក៏បាន​ពន្យល់​គាត់​ថា ខ្ញុំ​មិន​អាច​ឲ្យ​ប្រាក់​ដល់​គាត់​បានទេ ប៉ុន្តែ ខ្ញុំ​អាច​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដល់​គាត់​។ ពេល​គាត់​ប្រាប់​យើង​ថា គាត់​ជា​ក្មេង​កំព្រា ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ព្រះអម្ចាស់​ចង់​ធ្វើ​ជា​ឪពុក​របស់​គាត់​។ ការ​នេះ​បាន​នាំ​ឲ្យ​គាត់​ប៉ះ​ពាល់​ចិត្ត​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​។ ខ្ញុំ​ក៏បាន​ប្រាប់​សមាជិក​ពួក​ជំនុំ​ក្នុង​តំបន់​ដែល​បាន​ទទួល​យើង​ស្នាក់​នៅ ឲ្យ​ទំនាក់​ទំនង​គាត់ ដើម្បី​បង្រៀន​ព្រះបន្ទូល​ដល់​គាត់​។ ជួនកាល យើង​អាច​មាន​អារម្មណ៍​ថា ពាក្យ​សម្តី​របស់​យើង​ហាក់​ដូចជា​មាន​ការ​ខ្វះខាត​យ៉ាង​ខ្លាំង ប៉ុន្តែ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ចម្រើន​កម្លាំង​យើង ខណៈ​ពេល​ដែល​យើង​ចែក​ចាយ​ដល់​អ្នក​ដទៃ អំពី​ព្រះយេស៊ូវ​។ កាល​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន​ជួប​បុរស​ម្នាក់ ក្នុង​បរិវេណ​ព្រះវិហារ ពួក​គេ​ដឹង​ថា ការ​ចែក​ចាយ​អំពី​ព្រះគ្រីស្ទ គឺជា​អំណោយ​ដែល​ប្រសើរ​បំផុត​។ “តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន…

Read article
ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ព្រះបន្ទូល​សន្យា

អេសាយ ៤៣:១-៥ កាល​ណា​ឯង​ដើរ​កាត់​ទឹកធំ នោះអញ​នឹង​នៅ​ជាមួយ​។ អេសាយ ៤៣:២ យុវជន​ក្មេង​ខ្ចី​វ័យ​១៩​ឆ្នាំ បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​មន្ទីរ​ពេទ្យ ដើម្បី​ពិនិត្យ​ជំងឺ​ដែល​កំពុង​ធ្វើទុក្ខ​គាត់ ប៉ុន្តែ គាត់​នៅតែ​មិន​បាន​រក​ឃើញ​ចម្លើយ​។ ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ក្រុម​គ្រួសារ​គាត់​មាន​ការ​បាក់​ទឹក​ចិត្ត​ណាស់។ តែ​ពួក​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ឃើញ​ប្រអប់​ដែល​មាន​ការ​តុប​តែង​យ៉ាង​ស្អាត នៅ​លើ​កាំ​ជណ្តើរ​មុខ​ផ្ទះ ដែល​មាន​បទ​គម្ពីរ​អេសាយ ៤៣:២ ​ពី​ខាង​មុខ​។ នៅ​ខាង​ក្នុង​ប្រអប់ ពួកគេ​ក៏​បាន​ឃើញ​ខ​គម្ពីរ​លើក​ទឹក​ចិត្ត​មួយ​ចំនួន ដែល​មិត្ត​ភក្តិ​ពួកគេ​បាន​សរសេរ​ដោយ​ផ្ទាល់ដៃ​។ នៅ​ម៉ោង​បន្ទាប់ ពួកគេ​ក៏បាន​ចំណាយ​ពេល​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ខ​គម្ពីរ និង​ពី​ឥរិយាបថ​របស់​មិត្ត​ភក្តិ​ទាំង​នោះ​ ដែល​ចេះ​គិត​អំពី​ទុក្ខ​លំបាក​របស់​ពួកគេ​។ អ្នក​ដែល​ឆ្លង​កាត់​ពេល​ដ៏​ពិបាក ឬ​បញ្ហា​ប្រឈម​ក្នុង​គ្រួសារ តែងតែ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​។ ការ​ប្រើ​ខ​គម្ពីរ​តិច​តួច ឬ​ច្រើន​ក្តី សុទ្ធតែ​អាច​លើក​ទឹក​ចិត្ត​អ្នក មិត្ត​ភក្តិ ឬ​សមាជិក​គ្រួ​សារណា​ម្នាក់​។ បទ​គម្ពីរ​អេសាយ ជំពូក៤៣ មាន​ពេញ​ទៅ​ដោយ​ពាក្យ​លើក​ទឹក​ចិត្ត សម្រាប់​មនុស្ស​ម្នាក់ៗ ឬ​ជា​ក្រុម​។ ចូរ​យើង​ពិចារណា​អំពី​ពាក្យ​លើក​ទឹក​ចិត្ត​មួយ​ចំនួន ក្នុង​បទ​គម្ពីរ​នេះ ដែល​មាន​ដូចជា ព្រះអម្ចាស់​បាន​បង្កើត​អ្នក ជប់​សូន​អ្នក ប្រោស​លោះ​អ្នក ហើយ​បាន​ហៅ​ចំ​ឈ្មោះ​អ្នក​(ខ.១)។ ព្រះអង្គ​នឹង​គង់នៅ​ជាមួយ​អ្នក(ខ.២) ព្រះអង្គ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ព្រះអង្គ​ជា​ព្រះ​សង្គ្រោះ​របស់​យើង(ខ.៣)។ ពេលណា​អ្នក​ពិចារណា អំពី​ព្រះបន្ទូល​សន្យា​របស់​ព្រះ សូម​ព្រះបន្ទូល​ព្រះអង្គ​លើក​ទឹក​ចិត្ត​អ្នក​។ ហើយ​ខណៈ​ពេល​ដែល​ព្រះអង្គ​ប្រទាន​អ្វី​ដែល​អ្នក​ត្រូវ​ការ អ្នក​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​។…

Read article
ជីវិត​ថ្មី​ក្នុង​ព្រះយេស៊ូវ

កិច្ចការ ២:២៩-៣៩ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ដោយនូវ​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប​។ កិច្ចការ ២:៣៨ លោក​បាហ៊ា(Baheer) និង​លោក​មេឌែត(Medet) បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​តំបន់​អាស៊ី​កណ្តាល ហើយក៏​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​។ ប៉ុន្តែ នៅពេល​ដែល​លោក​បាហ៊ា​ក្លាយ​ជា​អ្នកជឿ​ព្រះយេស៊ូវ អ្វីៗ​មាន​ការ​ផ្លាស់​ប្តូរ​។ បន្ទាប់ពី​លោក​មេឌែត​បាន​រាយ​ការណ៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ចាប់​ខ្លួន​លោក​បាហ៊ា គាត់​បាន​ទទួលរង​ទារុណកម្ម យ៉ាង​ឈឺ​ចាប់​បំផុត​។ អ្នកយាមគុក​បាន​ស្រែក​គំរាម​គាត់ ឲ្យ​បិទ​មាត់​ឈប់​និយាយ​អំពី​ព្រះ​នាម​ព្រះយេស៊ូវ​ទៀត​។ ទោះ​លោក​បាហ៊ា​បាន​ប្រឡាក់ឈាម​ពេញ​ខ្លួន​ខ្លាំង​យ៉ាងណា​ក៏ដោយ ក៏​គាត់​នៅតែ​អាច​និយាយ​ថា ពួកគេ​អាច​បំបិទ​សិទ្ធិ​គាត់​មិន​ឲ្យ​និយាយ​អំពី​ព្រះគ្រីស្ទ តែ​ពួកគេ​មិន​អាច​កែ​ប្រែ​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ក្នុង​ចិត្ត​គាត់​បានទេ​។ ពាក្យ​សម្តី​ទាំង​នោះ​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​លោក​មេឌែត​។ ប៉ុន្មាន​ខែ​ក្រោយមក បន្ទាប់ពី​គាត់​មាន​ជំងឺ និង​ជួប​ការ​បាត់បង់ គាត់​ក៏បាន​ធ្វើ​ដំណើរ​ស្វែងរក​លោក​បាហ៊ា ដែល​គេ​បាន​ដោះ​លែង​ចេញ​ពី​គុក​។ គាត់​បាន​ងាក​បែរ​ចេញពី​អំនួត​របស់​គាត់ ហើយ​ក៏​បាន​សុំ​ឲ្យ​លោក​បាហ៊ា​ជា​អតីត​មិត្ត​ភក្តិ​ម្នាក់ ​ចែក​ចាយ​អំពី​ព្រះយេស៊ូវ ឲ្យ​គាត់​បាន​ស្គាល់​ព្រះអង្គ​។ លោក​មេឌែត​បាន​ធ្វើ​តាម​ការ​បណ្តាល​ចិត្ត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដូច​ពួក​អ្នក​ដែល​បាន​ជួប​ជុំ​គ្នា នៅ​ជុំវិញ​សាវ័ក​ពេត្រុស នៅ​ថ្ងៃ​បុណ្យទី៥០ ដែល​មាន “ការ​ចាក់ចុច​នៅ​ក្នុង​ចិត្ត” ពេល​ដែល​ពួកគេ​បាន​ដក​ពិសោធន៍​ជាមួយ​ព្រះ​វត្ត​មាន​នៃ​ការ​ចាក់​បង្ហូរ​ព្រះគុណ​របស់​ព្រះ ហើយ​បានឮ​សាវ័ក​ពេត្រុស​ធ្វើ​បន្ទាល់​អំពី​ព្រះគ្រីស្ទ(កិច្ចការ ២:៣៧)។ សាវ័ក​ពេត្រុស​ក៏បាន​អំពាវនាវ​ពួកគេ​ឲ្យ​ប្រែ​ចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយនូវ​ព្រះ​នាម​ព្រះយេស៊ូវ ហើយ​មនុស្ស​ប្រហែល៣ពាន់​នាក់​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​នៅពេល​នោះ​។ គឺ​ដូច​ដែល​ពួកគេ​បាន​លះចោល​ផ្លូវ​នៃ​ជីវិត​ចាស់​ជា​យ៉ាងណា នោះ​លោក​មេឌែត​ក៏បាន​ប្រែ​ចិត្ត និង​ដើរ​តាម​ព្រះ​អង្គ​សង្គ្រោះ​ផង​ដែរ​។ អំណោយ​នៃ​ជីវិត​ថ្មី​ក្នុង​ព្រះយេស៊ូវ មាន​សម្រាប់​មនុស្ស​ម្នាក់ៗ ដែល​ជឿ​ព្រះអង្គ​។ ទោះ​យើង​បាន​ធ្វើ​អ្វី​ក៏ដោយ…

Read article
នៅពេល​ដែល​មាន​ការ​ល្បួង និង​ការ​ល្បងល

១កូរិនថូស ១០:១១-១៣ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ​។ ១កូរិនថូស ១០:១៣ លោក​ស្ទែនលី(Stanley) មាន​ចិត្ត​រីករាយ ចំពោះ​សេរី​ភាព និង​ភាព​អាច​បត់បែន​បាន ដែល​គាត់​ទទួល​បាន​ពី​ការងារ ជា​អ្នក​បើក​ឡាន​តាក់​ស៊ី​។ គាត់​អាច​ចាប់​ផ្តើម និង​ឈប់​សម្រាក នៅ​ពេលណា​ក៏បាន ហើយ​គាត់​មិន​ចាំបាច់​ត្រូវ​រាយ​ការណ៍​ប្រាប់​អំពី​ពេល​វេលា និង​ការងារ​របស់​គាត់ ដល់​នរណា​ម្នាក់​ឡើយ​។ តែ​គាត់​ថា នេះ​ជា​ផ្នែក​ដែល​ពិបាក​បំផុត​។ គាត់​បាន​ទទួល​ស្គាល់​ដោយ​ត្រង់ៗថា “ការងារ​នេះ បាន​ផ្តល់​ឱកាស​ឲ្យ​គាត់​ងាយ​ចាប់​ផ្តើម​ទំនាក់​ទំនង​ផិតក្បត់”។ គាត់​ថា “មាន​មនុស្ស​គ្រប់​ប្រភេទ​ដែល​បាន​ឡើង​ជិះ​ឡាន​តាក់​ស៊ី​របស់​ខ្ញុំ តែ​គ្មាន​នរណា​ម្នាក់ ដឹង​ថា ខ្ញុំ​កំពុងតែ​នៅ​កន្លែងណា​ទេ​។ សូម្បីតែ​ប្រពន្ធ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ”។ គាត់​ក៏​បាន​ពន្យល់​ថា វា​មិនមែន​ជា​ការ​ល្បួង​ដែល​គាត់​អាច​ជម្នះ​ដោយ​ងាយៗ​ឡើយ ហើយ​មិត្ត​រួម​អាជីព​របស់​គាត់​ជា​ច្រើន​បាន​ធ្លាក់​ចូល​ការ​ល្បួង​នេះ​។ គាត់​ថា “ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ពួកគេ ដោយសារ​ខ្ញុំ​បាន​គិតថា ព្រះអម្ចាស់​នឹង​គិត​យ៉ាងណា​ចំពោះ​ខ្ញុំ ហើយ​ភរិយា​ខ្ញុំ​នឹង​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ដែល​ខ្ញុំ​ប្រព្រឹត្ត​ដូច​ពួកគេ​។” ព្រះ​ដែល​បាន​បង្កើត​យើង​ម្នាក់​ៗ​មក បាន​ជ្រាប​អំពី​ភាព​កម្សោយ បំណង​ចិត្ត ហើយ​ជ្រាប​ថា យើង​ងាយ​ចាញ់​ការ​ល្បួង​ប៉ុណ្ណា​។ ប៉ុន្តែ យើង​អាច​ទូល​សូម​ជំនួយ​ពី​ព្រះអង្គ គឺ​ដូច​ដែល​បទ​គម្ពីរ ១កូរិនថូស ១០:១១-១៣ បាន​រំឭក​យើង​។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា “ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន”(ខ.១៣)។…

Read article
អត្ថន័យ​នៃ​បុណ្យ​ណូអែល

ម៉ាថាយ ២៥:៣៤-៤០ ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ​។ ម៉ាថាយ ២៥:៤០ កម្ម​វិធី​ញាំ​អាហារ​ពេល​ល្ងាច សម្រាប់​ថ្ងៃ​ណូអែល នៅ​ព្រះវិហារ​របស់​ខ្ញុំ​នៅ​ឆ្នាំ​មួយ​នោះ មាន​ការ​អបអរ​វប្បធម៌​របស់​ភ្ញៀវ​មកពី​ក្រៅ​ប្រទេស​។ ខ្ញុំ​បាន​ទះដៃ​ដោយ​អំណរ តាម​ចង្វាក់​ភ្លេង​ស្គរ​ដាប៊ូកា និង​សម្លេង​ចាប៉ី ខណៈ​ពេល​ដែល​ក្រុម​តន្ត្រី​មកពី​តំបន់​មជ្ឈិម​បូព៌ា បាន​ច្រៀង​បទ​ណូអែល​ជា​ភាសា​របស់​ពួកគេ​ មាន​ចំណង​ជើង​ថា “ឡាយឡាត អាល មីឡាដ”។ អ្នក​ចម្រៀង​ប្រចាំ​ក្រុម​នេះ​បាន​ពន្យល់​ថា ចំណង​ជើង​នេះ​មាន​ន័យ​ថា “យប់​ដែល​ព្រះយេស៊ូ​វប្រ​សូត្រ”។ ទំនុក​ច្រៀង​របស់​បទ​នេះ បាន​រំឭក​អ្នក​ស្តាប់​ទាំង​ឡាយ​ថា អត្ថន័យ​នៃ​បុណ្យ​ណូអែល គឺ​មាននៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ តាម​របៀប​ផ្សេងៗ ដែល​មាន​ដូចជា ការ​ឲ្យ​ទឹក​ដល់​អ្នក​ស្រេក​ទឹក ឬ​ការ​កម្សាន្ត​ចិត្ត​ដល់​អ្នក​សោក​សង្រេង​។ បទចម្រៀង​ណូអែល​មួយ​នេះ​ទំនងជា​បាន​ដក​ស្រង់​ចេញពី​រឿង​ប្រៀប​ប្រដូច ដែល​ក្នុង​នោះ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​សរសើរ​អ្នក​ដើរ​តាម​ព្រះអង្គ ដោយសារ​កិច្ចការ​ដែល​ពួកគេ​បាន​ធ្វើ​ថ្វាយ​ព្រះអង្គ ដូចជា​ការ​ថ្វាយ​អាហារ​ដល់​អ្នក​ដែល​ស្រេក​ឃ្លាន ថ្វាយ​ទឹក​ដល់​អ្នក​ដែល​ស្រេក​ទឹក ហើយ​នៅ​កំដរ និង​ថែរក្សា​អ្នក​ជំងឺ និង​មនុស្ស​ឯកោ​ជាដើម(ម៉ាថាយ ២៥:៣៤-៣៦)។ ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ពួកគេ​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ​ថ្វាយ​ព្រះយេស៊ូវ ដោយ​មិន​ដឹង​ខ្លួន​។ ព្រះអង្គ​ក៏​បាន​ឆ្លើយ​តប​ថា “យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះថា បាន​ធ្វើ​ដល់​យើង​ដែរ”(ខ.៤០)។ ក្នុង​អំឡុង​រដូវ​កាល​នៃ​ពិធី​បុណ្យ​ណូអែល ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជ្រួត​ជ្រាប…

Read article
ការ​អធិស្ឋាន​សូម​ព្រះទ័យ​ព្រះអង្គ​បាន​សម្រេច

លូកា ២២:៤១-៤៤ ឱ​ព្រះវរបិតា​អើយ បើសិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាមតែ​ព្រះហឫទ័យ​ទ្រង់​វិញ​។ លូកា ២២:៤២ កាល​ខ្ញុំ​ទើប​ទទួល​ជឿ​ព្រះយេស៊ូវ មាន​ពេល​មួយ ខ្ញុំ​បាន​បើក​មើល​ព្រះ​គម្ពីរប៊ីប​សម្រាប់​សិក្សា​ប្រចាំ​ថ្ងៃ ហើយ​ក៏​បាន​អាន​ចំ​ខ​គម្ពីរ​ដែល​ខ្ញុំ​ធ្លាប់​បានឮ​កាល​ពី​មុន​មក​ថា “ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក”(ម៉ាថាយ ៧:៧)។ អត្ថបទ​ពន្យល់ ក្នុង​ព្រះ​គម្ពីរ​នោះ​បាន​បក​ស្រាយ​ថា អ្វី​ដែល​យើង​ពិត​ជា​គួរ​តែ​ទូល​សូម​ព្រះ គឺ​ត្រូវ​សូម​ឲ្យ​ចិត្ត​របស់​យើង មាន​ភាព​សម​ស្រប​នឹង​បំណង​ព្រះទ័យ​ព្រះអង្គ​។ ពេលណា​យើ        ង​ព្យាយាម​ទូល​សូម​តាម​បំណង​ព្រះទ័យ​ព្រះអង្គ យើង​អាច​ទុក​ចិត្ត​ថា យើង​នឹង​ទទួល​បាន​អ្វី​ដែល​យើង​បាន​ទូល​សូម​នោះ​។ កាល​នោះ ការ​បង្រៀន​នេះ​ហាក់​ដូចជា​ថ្មី​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​អធិស្ឋាន​សូម​បំណង​ព្រះទ័យ​ព្រះ​បាន​សម្រេច ក្នុង​ជីវិត​ខ្ញុំ​។ ក្រោយមក នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​មាន​ចិត្ត​រំភើប​ដោយ​ការ​ភ្ញាក់​ផ្អើល ចំពោះ​ឱកាស​ការងារ​មួយ ដែល​ខ្ញុំ​បាន​បដិសេធន៍​នៅ​ក្នុង​គំនិត​ខ្ញុំ​រួច​ទៅ​ហើយ ហើយ​ខ្ញុំ​ក៏បាន​នឹក​ចាំ​អំពី​ការ​អធិស្ឋាន​របស់​ខ្ញុំ​។ អ្វី​ដែល​ខ្ញុំ​មិន​បាន​គិតថា​ខ្ញុំ​ចង់​បាន តាម​ពិត វា​ប្រហែល​ជា​ផ្នែក​មួយ​នៃ​បំណង​ព្រះទ័យ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ជីវិត​ខ្ញុំ​។ ដូច​នេះ ខ្ញុំ​ក៏​បាន​បន្ត​អធិស្ឋាន ហើយ​ទី​បំផុត​ក៏​បាន​ទទួលយក​ការងារ​នោះ​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ សម្រាប់​យើង នៅ​ក្នុង​ពេល​ដែល​សំខាន់​ជាង ដ៏​អស់​កល្ប​ជានិច្ច​។ មុន​ពេល​គេ​ក្បត់​ព្រះអង្គ ហើយ​ព្រះអង្គ​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​យក​ទៅ​ឆ្កាង ព្រះ​អង្គ​បាន​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​អើយ បើសិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ…

Read article