ឱថ្ងៃដ៏រុងរឿង!
ថ្ងៃមួយ ក្រុមបាល់ទាត់ដែលខ្ញុំចូលចិត្ត បានប្រកួតចាញ់គេ ក្នុងវគ្គផ្តាច់ព្រាត់ ហើយក្តីស្រម៉ៃដែលចង់ឃើញក្រុមនោះ ក្លាយជាក្រុមជើងឯក ក៏ត្រូវរលាយ។ ស្អែកឡើង ខ្ញុំបានចេញទៅធ្វើការ ទាំងចិត្តសោកស្តាយ។ ខ្ញុំមិនគួរខ្វល់អំពីបញ្ហានេះច្រើនទេ តែខ្ញុំហាក់ដូចជាបានបណ្តោយឲ្យថ្ងៃនេះ ក្លាយជាថ្ងៃច័ន្ទដ៏តប់ប្រម៉ល់។ តែពេលខ្ញុំកំពុងបើកបរតាមផ្លូវ មានបទចម្រៀងមួយបទ បានបន្លឺឡើងក្នុងវិទ្យុ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ បទចម្រៀងនោះ ជាបទរបស់ក្រុមខាស់ស្ទីងក្រោន ដែលមានចំណងជើងថា “ថ្ងៃដែលមានសិរីល្អ”។ ក្នុងឃ្លាដំបូង ពូកគេច្រៀងថា “ថ្ងៃមួយ គេបានបណ្តើរព្រះយេស៊ូវឡើងភ្នំកាល់វ៉ារី នៅថ្ងៃនោះ គេបានព្យួរព្រះអង្គ នៅលើឈើឆ្កាង”។ ឃ្លានេះបានលើកទឹកចិត្តខ្ញុំជាបណ្តើរៗហើយ។ ប៉ុន្តែ បន្ទាប់មក បទចម្រៀងនេះ ក៏បានចូលដល់វគ្គដែលពិពណ៌នា អំពីដំណឹងល្អនៃការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ និងអំពីការដែលព្រះអង្គបានឈ្នះអំពើបាប យ៉ាងដូចនេះថា នៅថ្ងៃដ៏អាក្រក់បំផុត ភាពងងឹតបានកើតមាន ក្នុងពេលថ្ងៃ នៅលើភ្នំនៃក្រុងយេរូសាឡិម មានសេចក្តីសង្ឃឹមដ៏ពិត បានប្រទានមកដល់មនុស្សជាតិ។ ព្រោះព្រះយេស៊ូវបាន “ទទួលរងការដំដែកគោលជួសខ្ញុំ”។ បទចម្រៀងនេះបានបន្តទៀតថា “ព្រះអង្គបានដកអំពើបាប ឲ្យចេញឆ្ងាយពីខ្ញុំ”។ ហើយនៅថ្ងៃមួយ ព្រះអង្គនឹងយាងមកវិញ “ក្នុងថ្ងៃដែលមានសិរីល្អ!” ប្រហែលជា នៅថ្ងៃនេះ អ្នកមិនបានក្រោកឡើង ដោយអារម្មណ៍ល្អទេ។ អ្នកប្រហែលជាកំពុងជួបបញ្ហាជាច្រើន…
Read articleចិត្តដែលវង្វេង
ក្នុងរដូវស្លឹកឈើជ្រុះ កាលពីឆ្នាំទៅ ផ្លូវធំមួយខ្សែ ក្នុងទីក្រុងរបស់ខ្ញុំ ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង ដោយសារមានឡានដឹកគោមួយគ្រឿងបានក្រឡាប់។ សត្វគោក៏បានរួចចេញពីឡាននោះ ហើយបានដើរចុះឡើង នៅតាមដងផ្លូវធំនោះ។ ពេលដែលសារពត៌មានបានផ្សាយអំពីហ្វូងគោដើរវង្វេងពេញផ្លូវដូចនេះ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីដែលខ្ញុំបានរៀន កាលពីពេលថ្មីៗនេះ ក្នុងព្រះគម្ពីរនិក្ខមនំ ជំពូក៣២ ដែលនិយាយអំពីរាស្រ្តរបស់ព្រះ ដែលវង្វេងចេញពីព្រះអង្គ។ ក្នុងសម័យដែលនគរអ៊ីស្រាអែលបែកខ្ញែកជាពីរ ស្តេចយេរ៉ូបោម បានឲ្យគេសង់រូបគោពីរក្បាលធ្វើពីមាស សម្រាប់ឲ្យពួកបណ្តាជនថ្វាយបង្គំ(១ពង្សាវតាក្សត្រ ១២:២៥-៣២)។ ប៉ុន្តែ ទ្រង់មិនមែនជាអ្នកដឹកនាំទីមួយ ដែលនាំឲ្យគេថ្វាយបង្គំរូបព្រះ ដែលធ្វើពីមាសនោះឡើយ។ ពេលដែលព្រះអម្ចាស់រំដោះពួកអ៊ីស្រាអែល ឲ្យរួចពីរបបទាសភាពដ៏ព្រៃផ្សៃ ក្នុងនគរអេស៊ីព្ទ ហើយបានឃើញព្រះអម្ចាស់បង្ហាញអំណាចចេស្តា និងសិរីល្អ ដោយការអស្ចារ្យហើយ ពួកអ៊ីស្រាអែលនៅតែបណ្តោយឲ្យខ្លួនមានចិត្តវង្វេងចេញពីព្រះអង្គ(និក្ខមនំ ៣២)។ ខណៈពេលដែលលោកម៉ូសេ កំពុងនៅលើភ្នំស៊ីណៃ ដើម្បីទទួលក្រឹត្យវិន័យពីព្រះអម្ចាស់ លោកអើរ៉ុន ដែលជាប្អូនប្រុសរបស់គាត់បានជួយឲ្យរាស្រ្តរបស់ព្រះ វង្វេងចេញ ដោយសង់រូបព្រះមួយ ដែលជារូបចម្លាក់កូនគោមាស។ ត្រង់ចំណុចនេះ អ្នកនិពន្ធព្រះគម្ពីរហេព្រើបានរំឭកយើង អំពីសេចក្តីក្រោត ដែលព្រះមានចំពោះការថ្វាយបង្គំរូបព្រះ និងចំពោះអ្នកដែលចេះតែមាន “ចិត្តវង្វេង”(និក្ខមនំ ២០:២-៦)។ “ព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ”(ទំនុកដំកើង ៩៥:៣)។ ព្រះអង្គជាព្រះពិតតែមួយ!—Cindy Hess Kasper
Read articleតើដល់កាលណាទៅ?
ស្តេចសូល បានដេញតាមប្រហារដាវីឌ ដូចជា “កាលគេដេញតាមក្រួចនៅលើភ្នំ” អស់រយៈពេលប្រាំបួនឆ្នាំ(១សាំយ៉ូអែល ២៦:២០)។ ដាវីឌក៏បានអធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា? តើ…ខ្មាំងសត្រូវនឹងលើកខ្លួនឡើងទាស់នឹងទូលបង្គំ ដល់កាលណាទៅ?”(ទំនុកដំកើង ១៣:១-២)។ ជាញឹកញាប់ ពេលយើងទទួលរងការធ្វើទុក្ខបុកម្នេញអស់រយៈពេលយូរ យើងក៏មានការនឿយណាយ និងធុញទ្រាន់ផងដែរ។ ពេលនោះ យើងចង់មានដំណោះស្រាយភ្លាមៗ ដើម្បីឲ្យសេចក្តីទុក្ខរបស់យើងឆាប់ចប់។ ប៉ុន្តែ មានការខ្លះយើងមិនអាចដោះស្រាយបានទេ។ តែយើងអាចទូលថ្វាយដល់ព្រះ ពេលយើងមានបញ្ហា។ យើងមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងចូលទៅរកព្រះអង្គ ពេលយើងមានការលំបាក។ ព្រះអង្គយល់អំពីបញ្ហារបស់កូនរបស់ព្រះអង្គ ដែលគ្មាននរណាអាចយល់ច្បាស់ជាងព្រះអង្គឡើយ។ ពេលដែលយើងងាកទៅរកព្រះអង្គ ដោយទូលថ្វាយអំពីសេចក្តីទុក្ខរបស់យើង នោះយើងនឹងមានអារម្មណ៍ភ្លឺស្វាង។ សម្រាប់ស្តេចដាវីឌវិញ ពេលដែលគំនិតរបស់ទ្រង់បានងាកបែរទៅរកព្រះ ទ្រង់បាននឹកចាំអំពីសេចក្តីស្រឡាញ់របស់ព្រះ។ ទ្រង់បានរំឭកខ្លួនឯងថា “ទូលបង្គំបានទុកចិត្តនឹងសេចក្តីសប្បុរសរបស់ទ្រង់ ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្តីសង្គ្រោះរបស់ទ្រង់ដែរ ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់បាន ប្រោសការល្អជាបរិបូរដល់ទូលបង្គំហើយ”(ខ.៥-៦)។ ទុក្ខវេទនាប្រហែលជានៅតែបន្តកើតមាន តែស្តេចដាវីឌនៅតែអាចច្រៀងសរសើរដំកើងព្រះ ក្នុងពេលដ៏យ៉ាប់យ៉ឺននោះ ដ្បិតទ្រង់ជាកូនស្ងួនភ្ងារបស់ព្រះអង្គ។ និយាយរួម ក្នុងពេលនោះ ទ្រង់គ្រាន់តែដឹងថា ទ្រង់ជាកូនស្ងួនភ្ងារបស់ព្រះ គឺគ្រប់គ្រាន់ហើយ។ លោកអេ ដាប៊លយូ…
Read articleវាជាចុងបញ្ចប់ឬ?
អ្វីៗក្នុងលោកិយនេះ នឹងត្រូវដល់ពីបញ្ចប់ ដោយជៀសមិនបាន ដែលមានពេលខ្លះ ការនេះអាចធ្វើឲ្យយើងមានការខកចិត្ត។ យើងប្រហែលជាមានអារម្មណ៍ដូចនេះឯង ពេលដែលយើងអានសៀវភៅមួយក្បាល យ៉ាងជក់ចិត្តណាស់ បានជាយើងមិនចង់ឲ្យវាចប់។ ឬនៅពេលដែលយើងមើលខ្សែភាពយន្តមួយរឿង ដែលយើងចង់ឲ្យរឿងនោះនៅមានសាច់រឿងបន្តទៀត។ ប៉ុន្តែ ការទាំងអស់ គឺរាប់ទាំងការល្អ និងការអាក្រក់ “គឺសុទ្ធតែត្រូវបញ្ចប់”។ តាមពិត ជីវិតមនុស្សត្រូវបញ្ចប់នៅពេលណាមួយ ដែលជួនកាល ត្រូវបញ្ចប់លឿនជាងការរំពឹងទុកទៅទៀត។ សម្រាប់អ្នកដែលធ្លាប់ឈរនៅក្បែរក្តាមឈូសរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួន គឺសុទ្ធស្គាល់ការឈឺចាប់ នៃភាពចន្លោះប្រហោងនៅក្នុងចិត្ត ដែលមិនចង់ឲ្យការបែកគ្នា ឆាប់កើតឡើងយ៉ាងដូចនេះទេ។ តែសូមអរព្រះគុណព្រះយេស៊ូវ ដែលព្រះអង្គបានដោះស្រាយបញ្ហាខកចិត្ត ចំពោះការបញ្ចប់ទាំងឡាយ ដោយព្រះអង្គប្រទាននូវសេចក្តីសង្ឃឹមដល់យើងរាល់គ្នា តាមរយៈការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះអង្គ។ ក្នុងព្រះអង្គ “ចុងបញ្ចប់នៃជីវិត” ជាការចាប់ផ្តើមនៃជីវិតដ៏អស់កល្បជានិច្ច ដែលនឹងលែងមានសេចក្តីស្លាប់ជារហូត ហើយពាក្យ “វាចប់ហើយ” ត្រូវបានជំនួសដោយពាក្យ មានអំណរ “ជារៀងរហូត”។ ដោយសាររូបកាយយើង មិនស្ថិតស្ថេរ នោះសាវ័កប៉ុលបានមានប្រសាសន៍បញ្ជាក់ថា “យើងរាល់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេច”(១កូរិនថូស ១៥:៥២) ហើយគាត់រំឭកយើងថា ដោយសារព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់ហើយ នោះយើងអាចនិយាយដោយក្លាយហានថា “ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្តីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា?”(ខ.៥៥) ដូចនេះ ចូរកុំឲ្យចិត្តយើងថប់បារម្ភឡើយ។ ថ្វីត្បិតតែយើងមានទុក្ខព្រួយពិតមែន…
Read articleរនាំងនៃសេចក្តីស្រឡាញ់
កាលពីមុន ខ្ញុំបានឮសម្លេងសត្វចាបយំ ដ៏កំសត់ ចេញពីចំហៀងផ្ទះរបស់អ្នកជិតខាងខ្ញុំ។ ពេលនោះ ខ្ញុំក៏ខំរកមើល ឃើញកូនចាបមួយសំបុក នៅក្នុងប្រហោងឥដ្ឋខ្យល់ ដែលមានកញ្ចក់បិទពីខាងក្រៅ ដែលធ្វើឲ្យមេចាបមិនអាចចូលទៅឲ្យចំណីកូន ដែលកំពុងតែស្រេកឃ្លាននៅខាងក្នុង។ បន្ទាប់ពីខ្ញុំបានប្រាប់ម្ចាស់ផ្ទះដែលជាអ្នកជិតខាង អំពីបញ្ហាសត្វចាបនោះហើយ ពួកគេក៏បានដកកញ្ចក់នោះចេញ ហើយយកសំបុក្រ និងកូនចាបនោះ ទៅដាក់នៅកន្លែងដែលមានសុវត្ថិភាព ដើម្បីចិញ្ចឹម។ រនាំងនៃសេចក្តីស្រឡាញ់ គឺជាកត្តាដែលនាំឲ្យមានការឈឺចាប់ក្នុងចិត្ត។ ពួកអ៊ីស្រាអែលបានរង់ចាំព្រះមែស៊ីជាយូរមកហើយ តែពេលដែលព្រះគ្រីស្ទទ្រង់យាងមក ព្រះអង្គក៏បានជួបរនាំងនៃសេចក្តីស្រឡាញ់ ពេលដែលរាស្រ្តជ្រើសតាំងរបស់ព្រះអង្គ បានបដិសេធមិនព្រមទទួលជឿព្រះអង្គ។ ត្រង់ចំណុចនេះ ព្រះអង្គក៏បានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីមេមាន់ និងកូនមាន់ ដើម្បីបកស្រាយអំពីការដែលពួកគេមិនព្រមទទួលព្រះអង្គ យ៉ាងដូចនេះថា “ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ … តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ!”(ម៉ាថាយ ២៣:៣៧)។ អំពើបាបរបស់យើង ជារនាំង ដែលបានញែកយើង ឲ្យដាច់ចេញពីព្រះ(អេសាយ ៥៩:២)។ ប៉ុន្តែ “ព្រះទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាព្រះអង្គចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ឲ្យយាងមក ដើម្បីឲ្យអស់អ្នកណាដែលជឿព្រះអង្គ មិនត្រូវវិនាសឡើយ តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ ព្រះយេស៊ូវបានដករនាំងនៃសេចក្តីស្រឡាញ់របស់ព្រះ ដោយលះបង់ព្រះជន្មរបស់ព្រះអង្គ នៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ(រ៉ូម…
Read articleថ្មខូអាដេ
នៅទូទាំងទីក្រុងឡុងទាំងមូល មានរូបចម្លាក់ និងវត្ថុផ្សេងៗជាច្រើន ដែលគេបានធ្វើពីគ្រឿងសំណង់ដ៏ពិសេសមួយប្រភេទ ដែលគេហៅថា ថ្មខូអាដេ(Coade)។ ថ្មសិប្បនិម្មតប្រភេទនេះ ត្រូវបានបង្កើតដោយអ្នកស្រីអេលេន័រ ខូអាដេ(Eleanor Coade) សម្រាប់មុខជំនួញប្រចាំគ្រួសាររបស់គាត់ ក្នុងចុងទសវត្សរ៍ឆ្នាំ ១៧០០។ វាមានភាពរឹងមាំអាចធន់នឹងពេលវេលា អាកាសធាតុ និងការបំពល់បរិស្ថាន ដែលបង្ករដោយមនុស្ស។ ទោះបីជាថ្មខូអាដេ ជាអច្ឆរយវត្ថុក្នុងអំឡុងសម័យបដិវត្តន៍ឧស្សាហកម្មក៏ដោយ ក៏គេបានឈប់ប្រើថ្មប្រភេទនេះ ក្នុងទសវត្ស៍ឆ្នាំ ១៨៤០ បន្ទាប់ពីអ្នកស្រីអេលេន័របានលាចាកលោក ហើយគេក៏បានប្រើស៊ីម៉ង់ ជាគ្រឿងសំណង់ជំនួសវិញ។ ទោះបីជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ នៅមានសំណង់រាប់សិបកន្លែង ដែលគេបានសង់ពីថ្មខូអាដេ ដ៏រឹងមាំដូចសេរ៉ាមិក ដែលបានធន់នឹងបរិស្ថានដ៏អាក្រក់នៃទីក្រុងឡុង អស់រយៈពេលជា១៥០ឆ្នាំហើយ។ យ៉ាងណាមិញ សាវ័កប៉ុលបានរៀបរាប់ថា ព្រះយេស៊ូវជាថ្មដ៏រស់។ គាត់បានមានប្រសាសន៍ថា “អ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ”(១ពេត្រុស ២:៤-៥)។ ព្រះយេស៊ូវជាថ្មដានៃសេចក្តីសង្រ្គោះរបស់យើង ដែលបានបូជាព្រះជន្មរបស់ព្រះអង្គ ជាទីគាប់ព្រះនេត្រនៃព្រះវរបិតា។ ព្រះគ្រីស្ទជាថ្មដាដ៏ស្ថិតស្ថេរ ដែលព្រះវរបិតាបានប្រើជាគ្រឹះនៃសេចក្តីជំនឿរបស់យើង ហើយជាគ្រឹះនៃជីវិតដ៏មានន័យ(១កូរិនថូស ៣:១១)។ ទាល់តែជីវិតយើងត្រូវបានសង់ឡើង នៅលើកម្លាំងរបស់ព្រះអង្គ ទើបយើងអាចធន់នឹងទុក្ខលំបាកនៃជីវិត…
Read article