ការអរព្រះគុណព្រះ
មានសោកនាដកម្មមួយ បានបន្សល់ទុកនូវចន្លោះប្រហោង ក្នុងគ្រួសារមួយ ដែលគ្មានអ្វីអាចបំពេញបានឡើយ។ មានក្មេងតូចម្នាក់បានរត់តេសតាស ដេញតាមសត្វឆ្មាមួយក្បាល ចូលទៅក្នុងផ្លូវថ្មល់ ហើយក៏ត្រូវឡានដឹកទំនិញធុនតូចបុកស្លាប់។ ក្មេងស្រីអាយុបួនឆ្នាំដែលជាបងស្រីរបស់វា បានឈរភាំងស្មារតី ពេលដែលឃើញម្តាយរបស់នាងពរប្អូនស្រីតូចរបស់ខ្លួន ដែលបានបាត់បង់ជីវិតទៅហើយ។ ចាប់តាំងពីពេលនោះមក ភាពចម្លោះប្រហោងដ៏រងាដែលព្រឹត្តិការណ៍នោះបានបន្សល់ទុក បានហ៊ំព័ទ្ធគ្រួសារមួយនេះ ដោយទុក្ខសោក អស់រយៈពេលជាច្រើនឆ្នាំ។ ការកម្សាន្តចិត្តដែលពួកគេបានទទួល គឺគ្មានអ្វីក្រៅពីអារម្មណ៍ ដែលស្ពឹកគិតលែងចេញ ដោយមិនដឹងថា ពេលណា នឹងបានធូរស្បើយឡើយ។ ក្មេងស្រីអាយុបួនឆ្នាំ ដែលបានឃើញហេតុការណ៍នោះ គឺជាអ្នកស្រី អាន វ៉ូសខាម(Ann Voskamp) ដែលជាអ្នកនិពន្ធម្នាក់ ហើយសេចក្តីទុក្ខ នៃមរណៈភាពរបស់ប្អូនស្រីគាត់ បាននាំឲ្យគាត់មានទស្សនៈអំពីជីវិត និងអំពីព្រះ។ នាងបានចម្រើនវ័យធំឡើង ក្នុងពិភពដែលមានការយល់ដឹងតិចតួចអំពីព្រះគុណព្រះ។ សេចក្តីអំណរ គឺជាគំនិតដែលមិនមានមូលដ្ឋានគ្រឹះ ក្នុងការពិតឡើយ។ ពេលដែលនាងក្លាយជាម្តាយវ័យក្មេងម្នាក់ អ្នកស្រីវ៉ូសខាមបានចាប់ផ្តើមធ្វើការស្វែងយល់ អំពីសេចក្តីអំណរ ដែលមានចែងក្នុងព្រះគម្ពីរ។ នាងបានរកឃើញថា ក្នុងព្រះគម្ពីរដើមភាសាក្រិក ពាក្យអំណរ និងពាក្យព្រះគុណ មានប្រភពមកពីពាក្យ ឆែរ៉ូ(chairo) ដែលជាចំណុចស្នូលនៃពាក្យមួយ ក្នុងភាសាក្រិក ដែលមានន័យថា ការអរព្រះគុណ។ នាងក៏ឆ្ងល់ថា តើអត្ថន័យនៃពាក្យនេះ…
Read articleទទួលជានិច្ច
លោកវ៉រិន ប៊ូហ្វេត(Warren Buffet) ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងស្ថិតក្នុងចំណោមអ្នកមានបំផុតក្នុងពិភពលោក។ គាត់ត្រូវបានមហាវិទ្យាល័យធុរៈកិច្ចនៃសកលវិទ្យាល័យហាវើត(Harvard)បដិសេធមិនឲ្យចូលសិក្សា ពេលគាត់មានអាយុ១៩ឆ្នាំ។ បន្ទាប់ពីគាត់ធ្លាក់ នៅក្នុងការសម្ភាសចូលរៀន គាត់ក៏បាននឹកចាំអំពី “អារម្មណ៍ភ័យខ្លាច” និងការព្រួយបារម្ភអំពីប្រតិកម្មរបស់ឪពុកគាត់ ចំពោះដំណឹងនេះ។ នៅក្នុងការនឹកចាំនេះ លោកប៊ូហ្វេតបានមានប្រសាសន៍ថា “កាលនោះ ខ្ញុំបានគិតថា អ្វីៗគ្រប់យ៉ាងរលាយអស់ហើយ តែក្រោយមកទើបខ្ញុំដឹងថា ការដែលបានកើតពេលនោះ គឺជាប្រយោជន៍ទៅវិញទេ”។ ថ្វីត្បិតតែការបដិសេធន៍ធ្វើឲ្យមានការឈឺចាប់មែនក៏ដោយ ក៏យើងមិនត្រូវឲ្យវា រារាំងមិនឲ្យយើងសម្រេចកិច្ចការ ដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើឡើយ។ អ្នកភូមិរបស់ព្រះយេស៊ូវ បានបដិសេធន៍ថា ទ្រង់មិនមែនជាព្រះមែស៊ីឡើយ(យ៉ូហាន ១:១១) ហើយក្រោយ មានពួកសិស្សទ្រង់ជាច្រើននាក់ បានបដិសេធទ្រង់ដែរ(៦:៦៦)។ ការបដិសេធន៍ដែលព្រះយេស៊ូវបានទទួលរង ជាផ្នែកមួយនៃផែនការ ដែលព្រះមានសម្រាប់ព្រះរាជបុត្រាទ្រង់(អេសាយ ៥៣:៣) ដូចនេះ ព្រះរាជកិច្ច ដែលព្រះយេស៊ូវធ្វើបន្ត ក៏ជាផ្នែកមួយនៃផែនការរបស់ព្រះផងដែរ។ ពេលដែលព្រះយេស៊ូវកំពុងធ្វើព្រះរាជកិច្ច ទ្រង់បានទទួលរងការបដិសេធរបស់លោកិយ ហើយទ្រង់ក៏បានជ្រាបជាមុនថា ព្រះវរបិតានឹងបោះបង់ទ្រង់ចោល នៅកាល់វ៉ារី (ម៉ាថាយ ២៧:៤៦) ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ទ្រង់នៅតែបន្តប្រោសជម្ងឺ ដេញវិញ្ញាណអាក្រក់ ហើយផ្សាយដំណឹងល្អដល់បណ្តាជនដដែល។ មុនពេលគេយកទ្រង់ទៅឆ្កាង ទ្រង់បានមានបន្ទូលថា “ទូលបង្គំបានបង្ហើយការ…
Read articleប៉មបញ្ចាំងភ្លើងរបស់ព្រះ
ប៉មបញ្ចំាំងភ្លើងចំណុចបេសកកម្ម(Mission Point)ត្រូវបានគេសាងសង់ ក្នុងឆ្នាំ១៨៧០ នៅលើជ្រោយមួយ ក្នុងតំបន់មីឈីហ្គិនខាងជើង ដើម្បីដាស់តឿននាវាទាំងឡាយ ឲ្យបានដឹងអំពីកំណល់ដីខ្សាច់ និងបណ្តាឆ្នេរដែលមានថ្មជាច្រើន នៅបឹងមីឈីហ្គិន។ ប៉មបញ្ចាំងភ្លើងនេះ ត្រូវបានគេដាក់ឈ្មោះឲ្យ ដោយផ្អែកលើឈ្មោះប៉មបញ្ចាំងភ្លើងមួយប្រភេទទៀត ដែលមានឈ្មោះថា ព្រះវិហារបេសកកម្ម ដែលគេបានសាងសង់មុនប៉មនោះ៣០ឆ្នាំ។ ក្នុងឆ្នាំ១៨៣៩ លោកគ្រូគង្វាល ភីធ័រ ឌ័រធី(Peter Dougherty) បានឆ្លើយតបការត្រាសហៅរបស់ព្រះ ឲ្យធ្វើជាគ្រូគង្វាល នៃព្រះវិហារមួយកន្លែង នៅតំបន់បេសកកម្មចាស់ ដែលមានទៅដោយជនជាតិដើមនៃអាមេរិក ដែលបានរស់នៅឆ្ងាយពីនោះ នៅភាគខាងត្បូងនៃជ្រោយនោះ។ នៅក្រោមការដឹកនាំរបស់គាត់ សហគមន៍ដ៏រីកចម្រើន ដែលមានកសិករ គ្រូបង្រៀន និងសិប្បករ បានធ្វើការទន្ទឹមគ្នា ដើម្បីកសាងជីវិតឲ្យកាន់តែប្រសើរសម្រាប់សហគមន៍នោះ។ ពេលដែលអ្នកជឿព្រះគ្រីស្ទធ្វើការជាមួយគ្នា ដោយការរួបរួម នោះការប្រកបនៃសេចក្តីជំនឿរបស់ពួកគេ បានបញ្ចេញពន្លឺខាងវិញ្ញាណ ដែលបំភ្លឺលោកិយដ៏ងងឹត(ភីលីព ២:១៥-១៦)។ ព្រះយេស៊ូវមានបន្ទូលថា “អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ … ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៤-១៦)។ ប៉មបញ្ចាំងភ្លើងចំណុចបេសកកម្មដាស់តឿននាវាទាំងឡាយ អំពីគ្រោះថ្នាក់ ប៉ុន្តែ…
Read articleគ្មានរូបមន្តដែលសាមញ្ញឡើយ
ពេលដែលយើងរៀបចំពីធីខួបកំណើត ឲ្យចៅប្រុសរបស់យើង ភរិយារបស់ខ្ញុំបានដុតនំសំប៉ែតដ៏ធំមួយ ដែលមានបន្ទះស្ករសូកូឡាពីលើ ហើយបានតុបតែងពីលើនំនោះយ៉ាងស្រស់ស្អាត សម្រាប់ពីធីខួបកំណើតរបស់ចៅប្រុស។ ពេលដែលនាងចាប់ផ្តើមធ្វើនំនោះ នាងបានយកសៀវភៅធ្វើម្ហូបរបស់នាងចេញមក នាងបានប្រមូលគ្រឿងផ្សំ ហើយក៏ចាប់ផ្តើមអនុវត្តតាមការណែនាំ ក្នុងសៀវភៅនោះជាជំហានៗ ដើម្បីធ្វើនំសំប៉ែតនោះ។ នាងបានធ្វើតាមក្បួនធ្វើនំដ៏សាមញ្ញនោះ ហើយជាលទ្ធផល នាងក៏ដុតបាននំដ៏ល្អមួយ។ តើវាមិនមែនជាការល្អទេឬ បើសិនជាជីវិតយើង មានការអនុវត្តតាមការបង្រៀនរបស់ព្រះ ជាជំហានៗដូចនេះដែរ? គឺគ្រាន់តែស្តាប់បង្គាប់តាមព្រះគ្រប់ជំហាន រួចហើយរស់នៅដោយអំណរ។ ប៉ុន្តែ ជីវិតមិនមានភាពសាមញ្ញដូចនេះឡើយ។ យើងកំពុងតែរស់នៅក្នុងលោកិយដែលធ្លាក់ចូលក្នុងអំពើបាប ហើយគ្មានក្បួន ដែលយើងស្រួលអនុវត្តតាម ដែលធានាថា ជីវិតយើងនឹងគេចផុតពីការឈឺចាប់ ការបាត់បង់ ភាពអយុត្តិធម៌ ឬការរងទុក្ខឡើយ។ ក្នុងពេលដែលយើងកំពុងស្ថិតក្នុងការឈឺចាប់នៃជីវិត យើងត្រូវការការមើលថែរដោយផ្ទាល់ ពីព្រះសង្រ្គោះ ដែលធ្លាប់មានព្រះជន្មរស់នៅក្នុងលោកិយ ហើយឆ្លងកាត់ការពិបាកដែលយើងបានជួបប្រទះដែរ។ បទគម្ពីរហេព្រើ ៤:១៥ បានលើកទឹកចិត្តយើងថា “ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ”។ ព្រះគ្រីស្ទបានសុគត ដើម្បីឲ្យយើងមានជីវិតរស់ ទ្រង់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីនាំយើងឆ្លងកាត់បញ្ហា ដែលធ្វើឲ្យយើងឈឺក្បាល ក៏ដូចជាឆ្លងកាត់បទពិសោធន៍ ដ៏ខ្មៅងងឹត។ ទ្រង់បាន “ទ្រាំទ្រ…
Read articleមកុដនៃសិរីល្អ
យានអវកាសវ៉ូយអ៊ិជ័រទី១(Voyager 1) ដែលគេបានបាញ់បង្ហោះ ឡើងទៅក្នុងអាវកាស ក្នុងឆ្នាំ ១៩៧៧ កំពុងតែស្ថិតនៅជាយខាងក្រៅ នៃប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលមានចម្ងាយប្រហែលជាង ១៦ពាន់លានគីឡូម៉ែត្រ។ ក្នុងខែកុម្ភៈ ឆ្នាំ ១៩៩០ ពេលដែលយានអវកាសវ៉ូយអ៊ិជ័រទី១ មានចម្ងាយជិត៦ពាន់លានគីឡូម៉ែត្រពីយើង អ្នកវិទ្យាសាស្រ្តបានបញ្ជាវាពីចម្ងាយ ដោយឲ្យវាបង្វែរម៉ាស៊ីនថតរូបរបស់វា មករកផែនដី ហើយថតយករូបភាពមួយចំនួន ដែលបង្ហាញថា ភពផែនដីរបស់យើងស្ទើរតែប្រៀបដូចជាចំណុចពណ៌ខៀវដ៏តូចដែលមិនអាចពិពណ៌នាបាន នៅក្នុងមហាសាគរដ៏ធំឥតកោះត្រើយ នៃអាវកាស។ បើយើងប្រៀបធៀបផែនដី នឹងសកលោកដ៏ធំមិនអាចវាស់បានរបស់យើង នោះផែនដីគ្រាន់តែជាចំណុចដ៏តូចល្អិតជាទីបំផុត។ ហើយមានមនុស្ស៧ពាន់លាននាក់ កំពុងតែរស់នៅ ក្នុងគ្រាប់ខ្សាច់ដ៏តូចមួយនេះ ដែលស្ថិតនៅក្នុងមហាសមុទ្រនៃកាឡាក់ស៊ី។ បើការប្រៀបធៀបនេះ ធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមិនមានសារៈសំខាន់ នោះព្រះទ្រង់មានដំណឹងល្អសម្រាប់អ្នក។ ក្នុងទំនុកដំកើងរបស់ស្តេចដាវីឌ មានសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលអាចអនុញ្ញាតឲ្យអ្នកបោះជំហានចេញ ទៅយកខ្យល់នៅពេលរាត្រី គយគន់ផ្កាយនៅលើមេឃ ដោយអំណរ។ បទគម្ពីរទំនុកដំកើង ៨:៣-៥ បានប្រាប់យើងថា យើងគឺជាដួងតារាដ៏អស្ចារ្យ នៅចំពោះព្រះនេត្រទ្រង់ គឺដូចដែលមានសេចក្តីចែងថា “កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ … នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ? … ក៏បានបំពាក់សិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ”។…
Read articleភាជនៈដី
ពេលដែលលោកអ្នកទិញគ្រឿងអល្ល័ង្កាដ៏ស្រស់ស្អាតមួយខ្សែរ ជាញឹកញាប់គេវេចខ្ចប់វា នៅក្នុងប្រអប់ពណ៌ខ្មៅ ឬពណ៌ក្រហមចាស់។ ខ្ញុំយល់ថា គេបានរចនាយ៉ាងនេះមក ដើម្បីកាលណាយើងមើលទៅប្រអប់នោះ នោះយើងក៏ចាប់អារម្មណ៍ មកលើសម្រស់នៃគ្រឿងអល្ល័ង្កានោះភ្លាម។ បើសិនជាគេបានតុបតែងប្រអប់នោះឲ្យបានខ្លាំងជាងនោះទៅទៀត នោះប្រអប់នោះនឹងប្រជែងជាមួយនឹងសម្រស់របស់គ្រឿងអល្ល័ង្កាដ៏មានតម្លៃនោះហើយ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល អំពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលទ្រង់ធ្វើតាមរយៈយើង គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងមានទ្រព្យសម្បត្តិនេះ នៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(២កូរិនថូស ៤:៧)។ យើងងាយនឹងភ្លេចថា យើងគឺជាភាជនៈដី ហើយព្រះរាជកិច្ចដែលទ្រង់ធ្វើតាមរយៈយើង គឺជាភោគទ្រព្យដ៏មានតម្លៃ។ ហេតុនេះហើយបានយើងច្រើនតែចង់តុបតែងភាជនៈដីរបស់យើង ដោយខំធ្វើឲ្យគេសរសើរយើង សម្រាប់ការអ្វីដែលយើងបានធ្វើ ដើម្បីបម្រើព្រះគ្រីស្ទ។ យើងចង់ឲ្យគេសរសើរយើង ពេលដែលយើងអត់ទោស ឬបង្ហាញក្តីមេត្តា ឬក៏ភាពសប្បុរសដល់នរណាម្នាក់។ បញ្ហានៅត្រង់ចំណុចនេះ គឺថា ពេលដែលយើងចាប់ផ្តើមស្វែងរកការបញ្ជាក់ ឬការសរសើរ សម្រាប់ការល្អដែលយើងធ្វើ នោះមានន័យថា យើងកំពុងប្រជែងជាមួយភាពរុងរឿងនៃទ្រព្យសម្បត្តិ ដែលជាព្រះរាជកិច្ចដែលទ្រង់ធ្វើតាមរយៈយើងហើយ។ ពេលដែលយើងធ្វើការអ្វីថ្វាយព្រះគ្រីស្ទ គឺយើងមិនមែនធ្វើដើម្បីខ្លួនឯងឡើយ តែដើម្បីសិរីល្អទ្រង់។ ហេតុនេះហើយ បានជាសាវ័កប៉ុលបានមានប្រសាសន៍ថា ព្រះបានដាក់ទ្រព្យក្នុងភាជនៈដី ដើម្បីឲ្យយើងបានថ្វាយសិរីល្អដល់ព្រះនាមទ្រង់។ ម្យ៉ាងទៀត យើងត្រូវដឹងថា តើភាជនៈដីមានតម្លៃដោយសារអ្វី? គឺដោយសារទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលនៅខាងក្នុងនោះឯង!–Joe Stowell
Read article