ការ​រស់​នៅ​ដោយ​គ្មាន​នំប៉័ង

ក្នុង​សង្គម ដែល​ប្រជាជន​មាន​អាហារ​ជាប​រិបូរ​សម្រាប់​ជ្រើស​រើស នំប៉័​ង​លែង​ក្លាយ​ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​អាហារ​ប្រចាំ​ថ្ងៃ​ទៀត​ហើយ បាន​ជា​អ្នក​ខ្លះបាន​សម្រេច​ចិត្ត​រស់​នៅ ដោយមិ​ន​ចាំបា​ច់​ញាំ​នំប៉័ង ដោយសារ​មូល​ហេតុ​ផ្សេង​ៗ។ ទោះជា​យ៉ា​ងណាក៏​ដោយ ក្នុង​ទឹក​ដីអ៊ីស្រាអែល នៅ​សតវត្សរ៍​ទី១​ គេបា​ន​ចាត់​ទុក​នំប៉័ង ​ជាអា​ហារ​ដ៏​ចាំបា​ច់។ មាន​តែ​សាសន៍​ដទៃ​ទេ ដែល​មិន​ញាំនំប៉័ង​​ជា​ប្រចាំ​ថ្ងៃ​នោះ។ ថ្ងៃ​មួយ មានម​នុស្ស​មួយ​ហ្វូង តាម​រក​ព្រះ​យេស៊ូវ ដោយ​សារ​ព្រះ​អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ ដោយ​ឲ្យ​នំប៉័ង នឹង​ត្រី​កើន​ចំនួន​ច្រើន​ជា​បរិបូរ សម្រាប់​ឲ្យ​បណ្តាជ​ន​បរិភោគ​(យ៉ូហាន ៦:១១,២៦)។ ពួក​គេបា​នសុំ​​ឲ្យព្រះ​អង្គ​ធ្វើ​ទីស​ម្គាល់ ដូច​ជា​ការ​ទម្លាក់​នំម៉ាណា​ពី​លើមេឃ​មក ​ដូចដែល​ព្រះបា​នផ្គ​ត់​ផ្គង់ដ​ល់​រាស្រ្ត​ព្រះអ​ង្គ នៅ​ក្នុង​វាល​រហោ​ស្ថាន​ដែរ​(៦:៣០-៣១ និក្ខមនំ ១៦:៤)។ ពេល​ដែល​ព្រះ​យេស៊ូវ​ប្រាប់​ពួក​គេ​ថា ​“ព្រះអង្គ​ជានំប៉័ងដ៏​ពិត ដែល​មក​ពី​ស្ថា​នសួគ៌”(យ៉ូហាន ៦:៣២) ពួក​បណ្តាជ​ន​ស្តាប់​មិន​យល់​ឡើយ។ ពួក​គេ​ចង់​ឲ្យព្រះ​អង្គ​ប្រទាននំ​ប៉័ង ក្នុង​ន័យ​ត្រង់ មិន​មែន​ក្នុង​ន័យ​ធៀប​ទេ។ តែព្រះ​យេស៊ូវ​បាន​មានបន្ទូល​ថា ព្រះ​វរ​បិតាបា​នចា​ត់​ព្រះអ​ង្គ​មក ឲ្យ​ធ្វើ​ជា​នំប៉័ង​ខាង​វិញ្ញាណ សម្រាប់​ចម្អែត​វិញ្ញាណ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ។ បើសិ​ន​ជាពួ​កគេ​ ទទួល​យក​ព្រះបន្ទូល​ព្រះអ​ង្គ មក​អនុវត្ត​ដោយ​ជំនឿ ក្នុង​វិញ្ញាណ​របស់​ខ្លួន នោះ​ពួក​គេនឹង​បាន​ពិសោធ​នឹង​ការ​ឆ្អែត​ខាង​វិញ្ញាណ ដ៏អ​ស់​កល្ប​ជានិ​ច្ច(ខ.៣៥)។​ ព្រះ​យេស៊ូវ​មិន​សព្វ​ព្រះទ័យនឹ​ង​ធ្វើជា​អា​ហារ ដែល​យើ​ងអា​ចជ្រើសរើ​ស​​តា​មចិត្ត ជាប្រចាំ​ថ្ងៃនោះ​ឡើ​​យ តែ​ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ធ្វើជាអា​ហារ​ដ៏​ចាំបាច់​ ក្នុង​ជីវិត​យើង ពោល​គឺអាហារ ដែល​យើង “មិន​អាច​អត់​បាន”។ ដែល​សាសន៍​យូដា​នៅ​សតវត្សរ៍​ទី១…

Read article
ព្រះអង្គប្រទាន ដោយរបៀបណា?

ពេល​ខ្ញុំមើ​ល​ទៅខា​ង​ក្រៅប​ង្អួច​ការិយាល័យ ខ្ញុំឃើ​ញ​ស​ត្វ​កំប្រុក​ កំពុង​តែ​ប្រញាប់​ប្រមូល​ផ្លែសែន​របស់​ពួក​វា ទៅក​ប់​ទុក​ក្នុង​កន្លែង​សុវត្ថិ​ភាព ​ដែល​ពួក​វា​អា​ចចេ​ញ​ចូល​បាន ឲ្យ​​បាន​​មុ​នពេល​រដូ​វរងា​​មក​ដល់។ កាយវិ​ការ​រហ័ស​រហួន និង​បញ្ចេញ​សម្លេង​ចេ​ច​ៗ​របស់​ពួក​វា បាន​ធ្វើ​ខ្ញុំ​មាន​ការកម្សាន្ត​សប្បាយ។ ពេល​ដែល​សត្វ​ក្តាន់​មួយ​ហ្វូង​​នាំ​គ្នាចូ​លម​ក​ស៊ីស្មៅនៅ​​ក្រោយ​ផ្ទះខ្ញុំ​   ពួក​វា​មិន​បាន​បញ្ចេញ​​​​សម្លេង​​​អ្វី​ឡើយ តែ​សត្វ​កំប្រុក​តែ​មួយ​ក្បាល បាន​ធ្វើ​ឲ្យ​មាន​សម្លេង​ដូច​សង្រ្គាម​ឈ្លាន​ពាន​អញ្ចឹង។ សត្វ​ទាំង​ពីរ​​ប្រភេ​ទ​នេះ មាន​លក្ខណៈ​ខុ​សគ្នា​មួ​យ​ទៀត។ សត្វ​ក្តាន់​មិន​ត្រៀមចំណី​សម្រាប់​រដូវ​រងា​ទេ។ ពេល​ណាមា​ន​ព្រឹល​ធ្លាក់​ចុះម​ក ពួក​វា​ស៊ីអ្វី​ក៏​ដោយ ឲ្យ​តែពួក​វាអាច​រក​បាន នៅ​តាម​ផ្លូវ​របស់​វា​(ដែលរួ​ម​ទាំង​គុម្ព​ផ្កាដែ​លដុះ​ក្នុង​ទីធ្លាផ្ទះ​ខ្ញុំ​ផង​ដែ​រ)។ តែបើ​ឲ្យ​ស​ត្វ​កំប្រុក​ធ្វើ​ដូចនេះ​ដែរ នោះពួ​ក​គេមុ​ខ​ជា​​ដា​ច់​​ពោះ​​ស្លាប់ ​មិន​ខានទេ ព្រោះ​ពួក​វា​នឹង​មិន​អាច​រក​ឃើញអាហា​រ ដែ​លពួ​ក​វា​អា​ច​ស៊ី​បាន ក្នុង​រដូវ​រងា​ឡើយ។ សត្វ​ក្តាន់ និង​សត្វ​កំប្រុក​ដំណាង​ឲ្យ​របៀប​ដែល​ព្រះ​មើល​ថែរយើង​រាល់​គ្នា។ ព្រះ​អ​ង្គប្រ​ទានល​ទ្ធភា​ព​ឲ្យ​យើង​អាចធ្វើ​ការ និង​មាន​ការ​សន្សំស​ម្រាប់​ពេល​អនា​គត ហើយ​ព្រះអ​ង្គ​បំពេញ​សេចក្តី​ត្រូវ​ការ​យើង ពេល​ដែ​លធ​នធា​នមា​នកា​រខ្វះ​ខាត។ គឺ​ដូច​ដែល​ព្រះ​គម្ពី​រនៃ​ប្រាជ្ញាបាន​ប​ង្រៀនយើ​ងថា​ ព្រះប្រ​ទា​ន​ឲ្យ​យើង​មាន​ភោគ​ផល​ច្រើន ដើម្បី​ឲ្យយើ​ង​អាច​ត្រៀម​ខ្លួន សម្រាប់​ពេល​ដែល​ខ្វះ​ខាត​(សុភាសិត ១២:១១)។ គឺ​ដូច​ដែល​បទ​គម្ពី​រទំ​នុក​ដំកើង ជំពូក​២៣ បាន​ចែង​ថា ព្រះអ​ម្ចាស់​ដឹក​នាំយើ​ង កាត់​តាម​កន្លែង​គ្រោះថ្នា​ក់ ទៅរ​កវា​ល​ស្មៅខៀវ​ខ្ចី។ ហើយ​ព្រះ​អង្គ​ផ្គត់​ផ្គង់​យើង តាម​របៀប​មួយ​ទៀត គឺ​ដោយ​បង្រៀន​អ្នក​ដែល​​មាន​ទ្រព្យច្រើន ឲ្យ​ចេះ​ចែក​ដល់​អ្នក​ដែល​ខ្វះខា​ត(ចោទិយកថា ២៤:១៩)។ សរុប​មក ទាក់​ទង​នឹង​ការ​ផ្គត់​ផ្គង់​របស់ព្រះ​ ព្រះ​គម្ពី​របាន​ប​ង្រៀន​ដូច​​នេះថា ​ចូរ​ធ្វើការ ពេ​ល​​ដែល​យើង​អាច​ធ្វើ​ការ ចូរ​សន្សំ​ពេល​យើងអា​ចស​ន្សំ ចូរ​ចែក​ដល់​អ្នក​ដទៃ…

Read article
ការច្រៀងសរសើរ ក្នុងទីសាធារណៈ

ខ្ញុំ​ចូល​ចិត្ត​ទស្សនា​វីដេអូយូធូប(YouTube) ដែល​គេបា​ន​ថត​សកម្ម​ភាព​រប​ស់ម​នុស្ស​នៅ​ក្នុ​ងក​ន្លែង​លក់​អាហារ ក្នុងផ្សាទំនើប​មួ​យក​ន្លែង ​ដែល​កំពុង​តែ​មាន​ជី​វិត​​​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា តែមា​នកា​រ​រំ​ខាន​ ពី​មនុ​ស្ស​ម្នាក់​ដែល​ស្រាប់​តែក្រោកឈ​រ​ឡើង ហើយ​ក៏​ចាប់​ផ្តើម​ច្រៀង​ប​ទ​ខ្លី “ហាលេលូយ៉ា” ដោយចិ​ត្ត​ក្លា​ហាន។ ពេលនោះ​ម​នុស្សម្នា​ក់​ៗ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​មនុស្ស​ម្នាក់​ទៀត ក្រោក​ឈរ ហើយ​ច្រៀង​ជាមួយ​គាត់​ដែរ បន្ទាប់​មក មានម​នុស្ស​ម្នាក់​ហើយ ហើ​យម្នា​ក់​ទៀតចូ​ល​រួម​ច្រៀង​ជាមួ​យ​ទៀត។ មិន​យូរ​ប៉ុន្មាន កន្លែង​លក់​អាហារ​មួយ​នោះ មាន​ឮ​សម្លេង​លាន់​រំពង ទៅដោ​យ​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ជា​ស្នា​ដៃ​និពន្ធ​របស់​លោក​ហេន​ដេល(Handel)។ មាន​ក្រុម​ហ៊ុន​ចម្រៀង​អូប៉េរ៉ា​ក្នុង​តំប​ន់មួយ បាន​ដាក់​អ្នក​ចម្រៀ​ងរប​ស់​ខ្លួន ក្នុង​កន្លែង​យុទ្ធ​សាស្រ្ត​ជា​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​អាចប​ញ្ចូលកា​រ​ច្រៀង​ថ្វា​យ​សិរីល្អ​ដល់​ព្រះ ដោយអំ​ណរ ទៅ​ក្នុ​ងកា​ររ​ស់​នៅជា​ប្រចាំ​ថ្ងៃ​របស់​អ្នក​មក​ទិញ​អាហារ​ថ្ងៃ​ត្រង់។ ពេល​ដែល​ខ្ញុំ​បាន​មើល​វីដេ​អូ​នេះ​ម្តងៗ ខ្ញុំមា​ន​ការ​ប៉ះពា​ល់​ចិត្ត​ណាស់ ហើយ​ស្រក់​ទឹ​ក​ភ្នែក​ផង។ ការ​​នេះ​​បាន​​រំឭ​កខ្ញុំថា​ ការ​នាំសិ​រីល្អ​ព្រះ ចូល​ទៅ​ក្នុង​សកម្ម​ភាព​ជា​ធម្មតា​នៃ​ជីវិត​របស់​​យើង ដោយ​រស់​​នៅ​​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ព្រះ​គ្រីស្ទ គឺ​ជា​ការ​អ្វី​ដែល​ព្រះបាន​ត្រាស​ហៅ ​ឲ្យ​យើង​ធ្វើ​ជា​ប្រចាំ​ថ្ងៃ។ ចូរយើ​ង​គិត​អំពី​ការ​នាំ​ព្រះ​គុណ​ព្រះ ចូល​ទៅ​ក្នុង​ស្ថាន​ភាព​អ្វី​មួយ ដែល​មាន​វិញ្ញាណ​នៃ​មនុស្ស​បាត់​បង់​កំពុង​ត្រូវ​ការ​សេចក្តី​​​សង្រ្គោះ។ ចូរ​យើង​គិត​អំពី​ការ​ចែក​ចាយ​ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ជា​មួ​យអ្ន​ក​ដែល​កំពុ​ង​មាន​ភាព​កំសត់​។​ ឬគិ​ត​អំពី​ការ​ធ្វើ​ជា​ដៃ​របស់​ព្រះ​យេស៊ូវ ដែល​ជួយ​ជ្រោង​មិត្ត​ភ័ក្រ្ត​ដែល​កំពុង​ខ្សោះល្វើ​យ ពុំ​នោះទេ​ ចូរ​​​គិ​ត​អំពី​ការនាំ​ស​ន្តិភាព ចូល​ទៅ​ក្នុង​ស្ថាភា​ព​ដែល​ច្របូក​ច្របល់ និង​វឹក​វរ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​រំឭក​យើង​ថា យើងមា​ន​អភ័យឯ​ក​សិទ្ធិ​ដ៏ខ្ព​ស់ និង​បរិសុទ្ធ ដែល​អាច​​​ថ្លែង​​ប្រា​ប់​​ពី “​សិរីល្អ​​ទ្រង់ នៅ​​​កណ្តាល​​អ​ស់​​ទាំង​សាសន៍ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់…

Read article
ឧបស័គ្គដ៏គ្រោះថ្នាក់

មាន​ពេល​មួយ លោកនីក វ៉ាលលេនដា(Nik Wallenda) បាន​ឆ្លង​ទឹក​ជ្រោះ​ណាយអាហ្ការ៉ា ដោយ​ដើរ​លើខ្សែ​ពួ​រ​ដែល​មាន​ប្រវែង ៥៤៨​ម៉ែត្រ និង​មានកម្រាស់​​៥​សង់​ទី​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​មាន​មនុស្ស​រាប់​លាន​នាក់ កំពុង​ទស្សនា​ទូរ​ទស្សន៍​។ ពេល​នោះ​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់​។ ប៉ុន្តែ បន្ថែម​ពី​ស្ថាន​ភាព​ដ៏​រំភើប​រីក​រាយ និង​គ្រោះថ្នាក់​នៃក​ម្ពស់​ទឹក​ជ្រោះ ដែល​មាន​ទឹក​ធ្លាក់​យ៉ាង​គំហុក នៅ​ពី​ក្រោម​គាត់ គឺ​មានអ័​ភ្រ​ដ៏​ក្រាស់ ដែល​ធ្វើ​ឲ្យលោក​នីក​មើលទៅ​មុខ​មិន​ច្បាស់ ហើយ​ខ្យល់​ក៏​បក់​មក​ថែម​ទៀត ធ្វើ​ឲ្យ​គាត់​ពិបាក​ទប់​លំ​នឹង ជាង​នោះ​ទៅ​ទៀត ​ទឹក​ដែល​ខ្ទាត​ចេ​ញ​ពី​ទឹក​ជ្រោះ​ ក៏​ធ្វើ​ឲ្យ​ជើង​គាត់​កាន់​តែពិបាក​ដើរ​លើ​ខ្សែរ។ គាត់​បាន​ប្រាប់​គេ​ថា ពេល​នោះ គាត់​បាន​ “អធិ​ស្ឋាន​ហើយ​អធិស្ឋាន​ទៀត” ហើយ​បាន​សរសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដែល​គាត់​ជួប​ការ​ពិបាក​ទាំង​អស់​នោះ។ យ៉ាង​ណាមិ​ញ ពួក​អ៊ីស្រាអែល​ក៏​បាន​សរសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដែល​មាន​ឧប​ស័គ្គ​ដ៏​គ្រោះ​ថ្នាក់​ផង​ដែរ​។ កាល​នោះ ពួក​គេ​បាន​ប្រឈម​មុខ​នឹង​​ក​ងទ័ព​ច្រើនស​ន្ធឹក ​ដែល​​លើគ្នាមកទា​ស់នឹ​ងពួ​ក​គេ(២របាក្សត្រ ២០:២)។ បន្ទាប់​ពី​ពួក​គេ​បាន​បន្ទាប​ខ្លួនអធិស្ឋាន​ទូល​អង្វរ​សូមឲ្យព្រះ​អម្ចាស់​ជួយ​ហើយ ស្តេចយេហូសាផាត ក៏បាន​​ចាត់​ក្រុ​ម​ភ្លេង​មួយ​ក្រុម ឲ្យដើ​រ​ក្បួន នាំមុ​ខ​កង​ទ័ព​អ៊ីស្រាអែល ចូល​ក្នុង​សង្រ្គាម​។ អ្នក​ថ្វាយ​បង្គំ​មួយ​ក្រុម​នោះបា​នច្រៀ​ងថា​ “ចូរ​​អរ​​ព្រះគុណ​​ដល់​​ព្រះយេ​ហូវ៉ា​ចុះ ដ្បិត​សេចក្តី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច”(ខ.២១)។ ពេល​ដែល​ពួ​ក​គេចា​ប់ផ្តើ​មច្រៀ​ង ព្រះ​អ​ម្ចាស់​ក៏បា​ន​បណ្តាល​ឲ្យ​ពួក​ខ្មាំង​សត្រូវវា​យ​ប្រយុទ្ធ និង​បំផ្លាញ​គ្នា រហូត​ដល់​​អន្ត​រាយ។ ការ​សរ​សើរ​ដំកើ​ង​ព្រះ ក្នុ​ងពេ​ល​ដែល​​មានឧ​បស័​គ្គ អាច​មាន​ន័យ​ថា យើង​កំពុង​តែ​ធ្វើខុ​ស​ពីសុ​ភាវគ​តិ​របស់​យើង ដែល​ជា​មនុស្ស។ សុភាវ​គតិ​របស់យើង…

Read article
តម្លៃ​នៃម​នុស្ស​ម្នាក់​ៗ

នៅ​សល់​ពេល​តែប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ កញ្ញាឃីម ហាស្គីន(Kim Haskins) ត្រូវដ​ល់​ពេល​ចូល​រួម​កម្ម​វិធី​បញ្ចប់​ការ​សិក្សា​ នៅ​វិទ្យាល័យ​ហើយ ប៉ុន្តែ នាង​ស្រាប់​តែ​ជួប​គ្រោះ​ថ្នាក់​ឡាន​បុក​គ្នា ដែលប​ណ្តាល​ឲ្យ​ឪពុក​នាង​បាត់​បង់​ជីវិត ហើយម្តា​យរ​បស់នា​ង​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទី​រ​ពេទ្យ។ នៅថ្ងៃ​បន្ទា​ប់ លោក​ចូ ហ្ការេត(Joe Garrett) ដែល​ជា​នាយក​សាលា​របស់​នាង បាន​មក​សួរ​សុខ​ទុក្ខ​នាង ក្នុង​មន្ទីរ​ពេទ្យ ហើយ​ប្រាប់​នាង​ថា ពួក​គេ​ច​ង់​ធ្វើ​ការ​អ្វីដែ​ល​ពិសេស​សម្រាប់​នាង នៅ​ថ្ងៃ​នោះ តែ​មិន​នឹក​ស្នាន​សោះថា​ នាង​បាន​ជួបរឿង​ដ៏​សោក​សៅ​យ៉ា​ង​នេះ។ ក្រោយ​មក លោកចេមស៍ ឌ្រូ(James Drew) បានរៀ​ប​រាប់ ក្នុ​ង​ទំព័រ​កាសែត ដឺ ហ្កាហ្សេត (The Gazette, Colorado Springs) អំពី​ការ​បង្ហាញចេញ​នូវ​សេចក្តី​ស្រឡាញ់ និង​ការ​លើក​ទឹក​ចិត្ត​ដ៏លើស​លប់ ពី​សំណាក់​គ្រូប​ង្រៀន បុគ្គលិក​សាលា និង​មិត្ត​រួម​សាលា​របស់​​នាង ដែល​បាន​មក​ចូល​រួម ពេញ​សាល​ប្រជុំ​របស់​សាលា ដើម្បី​ធ្វើ​កម្ម​វិធី​បញ្ចប់​ការ​សិក្សា​ឲ្យនា​​​ងតែ​ម្នា​ក់គត់ ក្នុង​ពេល​ពីរ​បី​ថ្ងៃក្រោ​យ​មក បន្ទាប់​ពី​ពួក​គេ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះកា​រ​បាត់​បង់រ​បស់​ឃីម។ លោក​នាយក​ហ្ការេត ក៏​បាន​មាន​ប្រសាសន៍​ថា “ក្នុង​វិស័យ​អប់​រំ យើង​មិន​ទុក​ឲ្យ​ក្មេង​ណាម្នា​ក់ រស់​នៅ​ដោយ​គ្មាន​ការ​អប់រំ​ឡើយ ហើយ​ក្រុង​សង្រ្គាម យើង​ក៏​មិន​ទុក​ទាហាន​ណាម្នា​ក់​ចោល​ដែរ។ តែ​នៅ​ថ្ងៃ​នេះដែ​រ យើង​ក៏​មិន​ទុក​ឲ្យ​សិស្ស​ណាម្នា​ក់ បញ្ចប់​ការ​សិក្សា…

Read article
ធ្វើ​កាន់​តែ​ច្រើន​សន្ធឹក

អស់​រយៈ​ពេ​លបួ​ន​ប្រាំ​ឆ្នាំម​ក​ហើយ ដែល​ខ្ញុំ និង​ក្មួយ​ស្រី​របស់​ខ្ញុំ មាន​ការ​សន្ទ​នា​ផ្សេង​ៗ ម្តងម្កាល​អំពីស្ថានភាព​ក្នុង​គ្រួសារ​យើង។ មាន​ពេល​មួយ​នាង​បាន​ប្រាប់​ខ្ញុំថា​ “អ្នកមី​ង ជូលី(Julie) រឿង​នោះនឹ​ងមិ​ន​អាចកើត​ឡើ​ង​បាន​ឡើយ។ អ្នក​មីង​គួរ​តែ​ឈប់​គិត​ពី​រឿង​នោះ​ទៀត​ទៅ​”។ ខ្ញុំ​ក៏​តប​នាង​វិញ​ថា “តែ វា​មិន​មែន​ជា​រឿងដែល​មិ​នអា​ច​កើត​ឡើង​នោះទេ​”។​ មាន​ពេ​ល​ខ្លះ ពេល​ដែល​យើ​ង​មានកា​រ​សន្ទនា​​ដូច​នេះ ខ្ញុំ​គ្រាន់​តែនិ​យាយ​ប្រាប់​នាង​ថា “មីង​ដឹង​ថា វាអា​ច​កើត​ឡើង​បាន ដោយ​សារ​មីង​បាន​ស្តាប់​រឿង​ជា​ច្រើន ដែ​លនិ​យាយ​អំពី​ការ​ដែល​ព្រះ​អាច​ធ្វើ​ឲ្យរឿង​ដែ​ល​មិន​អាច​ទៅ​រួច ក្លា​យ​ជា​រឿ​ង​ដែលអា​ច​កើត​ឡើង​បាន”។ តែទ​ន្ទឹម​នឹង​នោះ​ ខ្ញុំបា​ន​ប្រាប់​ខ្លួនឯង​ថា “តែ រឿងនោះ​បាន​កើត​ឡើង តែ​នៅ​ក្នុងគ្រួ​សារ​រប​ស់​អ្នក​ដទៃ​ គឺមិន​ដែល​ឃើញ​កើត​មាន​​ក្នុង​គ្រួសា​រយើង​ទេ​”។​ ថ្មី​ៗ​នេះ គ្រូ​គង្វាល​រប​ស់ខ្ញុំ​ បាន​យក​បទ​គម្ពីរ​អេភេសូរ​មក​អធិ​ប្បាយ​ព្រះ​បន្ទូល។ នៅ​ចុ​ង​បញ្ចប់​នៃ​កម្ម​វិធី​ថ្វាយ​បង្គំព្រះ​ក្នុង​ព្រះ​វិហារ​របស់​យើង យើង​តែង​តែ​សូត្រ​បទ​គម្ពីរ​អេភេសូរ ៣:២០-២១ ដែល​ចែង​ថា “ឯ​​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះចេស្តា ដែល​បណ្តាល​ក្នុង​​យើង​​រា​ល់​គ្នា នោះ​​សូម​​ឲ្យ​ទ្រង់​​បាន​​សិរីល្អ នៅ​ក្នុង​ពួក​ជំនុំ ដោយសារ​ព្រះគ្រីស្ទយេស៊ូវ រហូត​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។” ឆ្នាំ​នេះ ជាឆ្នាំ​​ដែល​ព្រះ​អ​ង្គបា​នស​ម្រេច​ព្រះទ័​យ​ “ធ្វើការ​​កាន់​តែ​ច្រើន​ហួស​សន្ធឹក” ក្នុង​​គ្រួសា​​រ​​រប​ស់ខ្ញុំ​។ ព្រះ​អង្គ​បាន​ជំនួស​ការ​សោះអង្គើយ ដោយ​សេចក្តី​ស្រឡាញ់។ តើ​ព្រះអ​ង្គបា​ន​ធ្វើកា​រ​នេះ ដោយ​របៀប​ណា? ខ្ញុំមិ​ន​អាច​​បរិយ៉ាយ​បាន​ទេ។ តែ​ខ្ញុំ​បាន​ឃើញ​ការ​នេះកើត​ឡើង…

Read article