មិនចាប់អារម្មណ៍​ ចំពោះសាសនា

មាន​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​​រប​ស់ព្រះវិ​ហារ តាម​វិទ្យុ បាន​ទាក់​ទាញ​​​ការ​ចាប់​អារម្មណ៍​​រប​ស់ខ្ញុំ។ គេ​បាន​ផ្សាយ​ថា “ដោយ​ព្រោះលោ​ក​អ្នក​​បាន​ឮ​​គេ​និយាយ​អំពី​​ជំនឿ​​គ្រីស្ទ​បរិស័​ទហើ​យ នោះលោក​អ្នកប្រហែល​​​ជា​មិន​ចាប់​អារម្មណ៍​​នឹ​ង​សាសនា​ទេ។ ជា​ការពិតណា​ស់ លោក​​អ្ន​ក​​ប្រហែល​ជាមានកា​រភ្ញា​ក់ផ្អើ​ល ពេល​ដឹង​ថា ព្រះ​យេស៊ូវ​ក៏​មិន​ចាប់​អារម្មណ៍នឹ​ង​​សាសនា​ដែរ។ ប៉ុន្តែ​ ព្រះអ​ង្គ​ចាប់​អារម្មណ៍​ខ្លាំង​​ចំពោះ​ទំនាក់​​ទំនង និង​ការ​បង្រៀន​យើង​​​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។លោក​អ្នក​ប្រហែល​​មិន​ចូល​​ចិត្ត​​ព្រះ​​វិហារ​​របស់​យើង​ខ្ញុំ គ្រប់​ចំណុ​ទេ ប៉ុន្តែ​ យើង​ផ្ដល់​ជូន​នូវ​ការ​ទំនាក់​ទំនង​ពិត​​ប្រាកដ ហើយយើង​ខ្ញុំកំពុង​រៀន​ស្រឡាញ់​​ព្រះ និង​ស្រឡាញ់​​គ្នា​ទៅ​វិញ​​ទៅ​​មក។ យើង​ខ្ញុំ​រង់​ចាំ​​​ស្វាគមន៍​លោក​អ្នក​ជា​និច្ច​”។ ព្រះ​វិហារ​នេះ​ប្រហែល​ជា​បាន​និយាយ​ជ្រុល​បន្តិច អំពី​​ព្រះ​យេស៊ូវ និង​សាសនា ព្រោះ​ព្រះគ​ម្ពី​រ​​ក៏​​មាន​ចែងអំ​ពី “សាសនា​​ដ៏​​ពិត​” ក្នុងក​ណ្ឌ​គម្ពីរ យ៉ាកុប ១:២៧ ដែលជា​ការ​ប្រព្រឹត្ត​ល្អ ដោយ​ជួយ​អ្នកដទៃ​។ តែ ព្រះយេ​ស៊ូវ​​ពិត​ជា​​​មា​ន​កា​រលំ​បាក ដោយសារ​ពួកអ្ន​ក​កាន់​​សាសនា នៅ​សម័យ​នោះ។ ព្រះ​អង្គ​មាន​ព្រះបន្ទូល​ថា ពួក​ផារិស៊ី​ដឹក​នាំ តាម​តែ​ទំនៀម​ទម្លាប់ និង​បញ្ញត្ត​ច្បាប់​ទាំងឡា​យ មិន​មែន​ដោយសេ​ចក្ដីស្រ​ឡាញ់​ដល់​ព្រះ​អម្ចាស់​ទេ “ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ដល់​​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​​មាន​សុទ្ធ​តែ​សេចក្តី​កំពុត និង​សេចក្តី​ទទឹង​ច្បាប់​ទទេ​” (ម៉ាថាយ ២៣:២៨)។ ពួកគេ​ឥតមាន​សេច​ក្តីស្រ​ឡាញ់​​របស់​ព្រះ នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ទេ (យ៉ូហាន ៥:៤២)។ ព្រះ​​​យេស៊ូវ​សព្វ​ព្រះទ័យ​នឹង​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ ប៉ុន្តែ ​ពួក​គេ “មិនសុ​ខ​ចិត្ត​ចូល​មក​ឯ​ទ្រង់​ទេ” (ខ.៤០)។ បើ​សិន​ជា “ការ​កាន់​តាម​សាសនា” ​មាន​អត្ថ​ន័យ​ថា…

Read article
អ្នកថ្វាយពែងស្ដេច

បទ​គម្ពីរ​មួយ​​ក្នុង​ចំណោម​​បទគ​ម្ពីរ​ទាំងឡាយ​ ​ដែល​ខ្ញុំ​ចូល​ចិត្ត ដែល​និយាយ​អំពី​ការ​ងារ​គឺ នេហេមា ១-២។ លោក​នេហេមា ជា​អ្នក​បម្រើ​គំរូ​ម្នាក់​របស់​សេ្ដច​អើថាស៊ើកសេស ទើប​បាន​ជាសេ្ដច​ចង់​ប្រទាន​កិត្តិ​យសដល់​​គាត់ ដោយ​ជួយ​​គាត់ នៅ​ពេល​​ទ្រង់​ឃើញ​គា​ត់​​មានទឹកមុ​ខ​ព្រួយ ព្រោះ​​តែក្រុ​ងយេរូសាឡិម​​ ស្ថិត​​នៅ​​ក្នុ​ង​សភាព​បាក់បែក​ខូច​ខាត​នៅឡើ​យ។ ស្ដេចបា​នសួ​រ​លោក​នេហេមា​ថា “ហេតុ​អ្វីបាន​ជា​មាន​ទឹកមុ​ខ​ព្រួយ​ដូច្នេះ?…តើ​អ្នក​ចង់​​បា​នអ្វី?” (នេហេមា ២:២,៤)។ គាត់​មិន​មែន​ជា​អ្នក​បម្រើធម្មតា​ របស់​​ស្ដេ​ច​ទេ ប៉ុន្តែ​ ​គាត់​​ជា​អ្នក​ថ្វាយ​​ពែង ​ដែល​ត្រូវ​ភ្លក់​ស្រា​របស់​ស្តេច ដើម្បីកា​រពារស្ដេច កុំ​ឲ្យ​ត្រូវ​ថ្នាំ​​បំ​ពុល។ ទំរាំ​តែ​ទទួលបាន​តំណែង​មួយ​នេះ គាត់ច្បា​ស់ជា​បាន​ខិតខំ​ធ្វើ​​ការងារ និង​បាន​ថ្វាយ​កិត្តិនា​ម​ដល់​​ព្រះ ​ក្នុង​គ្រប់​ការ​ទាំង​អស់​​ដែល​​គា​ត់​ធ្វើ។ ហើយស្ដេ​ច​​ក៏​​បាន​ប្រទាន​ តាម​​ការ​ទូល​សូមរបស់​គាត់។ ព្រះ​ទ្រង់​​យក​ព្រះទ័​យទុ​កដា​ក់ នឹងរបៀប​ដែល​យើង​ធ្វើការ។ ព្រះ​គម្ពីរ​​កូល៉ុស ៣:២៣ ប្រាប់​យើង​ថា “ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើក៏​ដោយ ចូរ​ធ្វើ​​ឲ្យ​អស់​ពីចិ​ត្ត ទុក​ដូច​​​ជា​​ធ្វើ​ថ្វាយ​ដល់​​ព្រះ​អម្ចាស់ មិន​មែន​ដល់​​មនុស្ស​ទេ”។ យើង​អាច​ធ្វើ​តាម​​គំរូ​​របស់​​លោក នេហេមា ដោយ​ធ្វើជា​អ្ន​ក​បម្រើ ដែល​មាន​សមត្ថ​ភាព និង​​អាច​ទុក​ចិត្ត​បាន ដែលថ្វាយ​សិរីល្អ​ដល់​​ព្រះ(នេហេមា ១:១១-២:៦) ហើយ​យក​ចិត្ត​ទុក​ដាក់​ ដោយ​ក្តីអា​ណិត​ ចំពោះ​អ្នក​ដទៃ និង​ចំពោះ​​​​​អ្វីៗ​​ដែល​សំខាន់​​ចំពោះពួ​កគេ​ ព្រមទាំ​ង​ធ្វើកិ​ច្ចការ​ដ៏​ចាំបា​ច់ ដោយ​យក​ព្រះ​ជា​ទីមួយ ហើយ​គិត​ពី​ប្រយោជន៍​របស់​គ្រីស្ទ​បរិស័ទ​ដទៃទៀ​ត ទោះ​បី​ជា​ពេល​ខ្លះ ​យើង​ត្រូវប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ក៏​ដោយ(នេហេមា ២:៣-៦)។…

Read article
ការបន្ថយល្បឿន

នៅ​ពេល​អ្នក​និពន្ធម្នា​ក់​ឈ្មោះ ប៊្រូស ហ្វេល័រ (Bruce Feiler) បាន​ទៅ​ធ្វើ​​រោគ​វិនិច្ឆ័យ​​រក​ឃើញ​ថា ​ មាន​ជម្ងឺ​មហា​រីក​ឆ្អឹង ក្នុង​ភ្លៅ​​របស់គា​ត់ ពេលនោះ​​គា​ត់​​ត្រូ​វ​ដើរ ដោយ​ប្រើ​ឈើ​ច្រត់​ជា​ជំនួយ អស់​រយៈ​ពេល​​ជា​ង​មួយ​ឆ្នាំ។ ការ​រៀន​ដើរ​ដោយប្រើ​​ឈើ​ច្រត់ បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​យល់​អំពី​សារៈសំ​ខាន់​នៃកា​រ​បន្ថយ​ល្បឿន ក្នុង​ដំណើរជីវិត​របស់​គាត់។ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “​ការ​បន្ថយ​ល្បឿន​ បាន​ក្លាយ​ជា​​មេរៀន​មួយ​សំខាន់​បំផុត ដែល​ខ្ញុំ​​រៀ​ន បាន ពី​បទ​ពិសោធន៍​​របស់​ខ្ញុំ។” ក្រោយ​ពេ​ល​ព្រះ​រំដោះ​រាស្រ្ត​របស់​ព្រះ​អង្គ​ ចេញ​​ពី​ស្រុក​អេស៊ីព្ទ ព្រះ​អង្គ​បាន​​ប្រទា​ន​ក្រឹត្យ​វិន័យ​​ទាំ​ង​១០​ប្រការ ​ដល់​​ពួ​កគេ ដែល​ក្នុង​នោះ មាន​ក្រឹត្យ​វិន័យ​ទី​៤ ដែល​បណ្ដាល​ឲ្យ​​ពួក​គេ​​បន្ថយ​​ល្បឿន​ ដោយប​ង្អង់​សិន ដើម្បី​រំពឹង​គិត​អំពី​ព្រះ​អង្គ និង​អំពី​ពិភព​លោកនេះ​។ ក្រឹត្យ​វិន័យ​ទី​បួន​ បាន​បង្គាប់​ពួក​អ៊ីស្រាអែ​ល​ឲ្យ​មាន​ការ​ឈប់​សម្រាក ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​​កា​រ​ធ្វើ​​ជា​ទាសករ នៅ​ក្រោម​នឹម​ត្រួត​ត្រា​របស់​ស្ដេច​ផារ៉ោន ដែល​កាល​នោះ គេ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដោយ​គ្មាន​ថ្ងៃ​ឈប់​សម្រាក។ ក្រឹត្យ​វិន័យ​មួយ​នេះ បាន​បង្គាប់​រាស្រ្ត​​របស់​ព្រះ ឲ្យ​ញែក​​ពេល​មួយ​ថ្ងៃ ក្នុង​មួយ​​សប្តាហ៍​ចេញ ដើម្បី​​នឹក​ចាំ​​អំពី​​ការ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា : ព្រះ​រាជ​កិច្ច​របស់​ព្រះ​​ក្នុង​ការ​បង្កើត​របស់​សព្វ​សារពើរ​(លោកុប្បត្តិ ២:២) ការ​​​​រំដោះ​ពួក​គេ​ចេញ​ពី​ភាព​ជាទា​សករ នៅស្រុ​ក​អេស៊ីព្ទ(ចោទិយកថា ៥:១២-១៥) ទំនាក់​ទំន​ង​​របស់​​ពួក​​គេ​ជាមួយ​ព្រះ (ចោទិយកថា ៦:៤-៦) និង​ការ​ដែល​ពួក​គេ​ត្រូ​វការ​ការ​សម្រាក​យក​កម្លាំង​​ឡើង​វិញ ដោយផ្ទា​ល់​​​ខ្លួន​(និក្ខមនំ ៣១:១២-១៨)។ ព្រះ​មិន​បាន​ប្រទាន​ថ្ងៃ​ឈប់​សម្រាក…

Read article
ពិតឥតក្លែងក្លាយ

នៅ​សហ​រដ្ឋ​អាមេរិក ជួន​កា​ល ចៅៗអា​ច​ទទួល​ផលចំ​ណេញក​ប់ក្តោ​ង ពីការ​បោស​សម្អាត​បន្ទប់​តូច​របស់​ជីតាខ្លួន។ រឿង​នេះ​បាន​កើត​ឡើង​ចំពោះ​បុរស​ម្នាក់ ក្នុង​រដ្ឋ​អូហៃយ៉ូ នៅពេ​លដែ​លគា​ត់បា​នបោ​សស​ម្អាតប​ន្ទប់តូ​ចរ​បស់ជី​តា​គា​ត់ ហើយ​រក​ឃើញ​កាត​កីឡា​វាយ​កូន​បាល់​បេស​ប៊ល​ដ៏ចំណាស់​មួយ​ឈុត ដែល​មាន​អាយុ​១០០ឆ្នាំ។ អ្នកវា​យ​តម្លៃបា​ន​ប្រាប់​គា​ត់​ថា កាត​មួយ​ឈុត​នោះមា​ន​តម្លៃ​ប្រហែល​៣​លានដុល្លា។ បាន​ជាកា​តទាំ​ង​នោះមា​នតម្លៃខ្ព​ស់​យ៉ា​ងនេះ គឺដោ​យសារ​កាត​ទាំងនោះត្រូ​វបា​នគេរ​ក្សា​ទុក​បាន​ល្អ ហើយ​ជាង​នេះទៅទៀ​ត កាត​ទាំង​នោះជាកា​ត​ពិត​។ បើ​កា​ត់​ទាំង​នោះ ជា​កាត​ក្លែងក្លាយ​​ ឬច​ម្លង នោះពួ​កវាមាន​តម្លៃ​មិ​នស្មើនឹងក្រ​ដាស​រឹង​មួយ​សន្លឹក​ផង ទោះបី​ជាកា​ត​ទាំង​​នោះស្អា​ត​យ៉ាង​ណាក៏​ដោយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ​ អំពី​សេចក្តី​បង្រៀន​របស់​សាវ័​កប៉ុ​ល អំពី​តម្លៃ​ដ៏​ពិត​នៃ​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ។ គាត់​បាន​មាន​ប្រសាសន៍​ថា ជំនឿ​របស់​យើង​នឹង​មិន​មាន​តម្លៃ​អ្វី​សោះឡើ​យ បើ​សិន​ជា​ព្រះ​គ្រីស្ទ​ពិត​ជា​មិន​បាន​មាន​ព្រះ​ជន្ម​ឡើង​វិញ​ទេ​នោះ។ សាវ័ក​ប៉ុល​មានចិត្ត​ក្លាហាន និង​បាន​ទុក​ចិត្ត​លើ​ផែន​ការ​របស់​ព្រះ បាន​ជាគា​ត់​អាច​មាន​ប្រសាសន៍​ថា “​​​បើ​​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ”(១កូរិនថូស ១៥:១៤) ហើយ “បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ អ្នក​រាល់​គ្នា​នៅ​ក្នុង​អំពើ​បាប​នៅ​ឡើយ”(ខ.១៧)។ សេចក្តី​ជំនឿ​របស់​គ្រីស្ទប​រិស័ទ គឺ​ផ្អែក​ទៅលើ​ការ​ពិត​ដែលបានបញ្ជាក់​ថា​ ព្រះយេស៊ូវបា​ន សុ​គត នៅលើ​ឈើ​ឆ្កា​ង ហើយ​មាន​ព្រះ​ជន្មរ​ស់ឡើ​ងវិ​ញ។ ចូរយើ​ងស​រសើរ​ដំកើង​ព្រះ ដែលបា​នប្រ​ទា​ន​នូវ​ភ​ស្តុ​តាង​ ដែលប​ញ្ជាក់ថា​ ព្រះយេ​ស៊ូវ​ពិតជា​បា​ន​សុគត និង​រស់​ឡើង​វិញមែន​(ខ.៣-៨)។ នេះ​ជាសេ​ចក្តីពិ​ត​ ដែ​លឥ​តមា​នកា​រក្លែង​បន្លំ​ឡើយ បាន​ជា​យើង​អា​ចផ្ញើ​រ​ជោគវាស​នាដ៏​អស់​កល្បរ​បស់​យើង ហើយ​អាច​ពឹង​ផ្អែកលើព្រះ​ទាំងស្រុ​ង ដោយ​ផ្អែក​ទៅ​លើ​សេចក្តីពិត​នេះ។—Dave…

Read article
ការប្រថុយ និងការសង្រ្គោះ

នៅ​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ១៨៣៨ កញ្ញាហ្គ្រេស ដាលីង(Grace Darling) ដែល​ជា​កូន​ស្រីរបស់​អ្នក​យាម​ប៉មបំ​ភ្លឺនា​វា នៅ​មាត់​សមុទ្រ​នៃ​ប្រទេស​អង់​គ្លេស បាន​ឃើញ​សំពៅ​មួយ​គ្រឿង​កំពុង​លិច​ទឹក ហើយ​ក៏​ឃើញ​មាន​អ្នក​រួច​ជីវិត កំពុង​នៅ​ក្នុង​សមុទ្រ។ នាង និង​ឪពុករប​ស់​នាង​ក៏​បាននាំ​គ្នា​អុំ​ទូក ដោយ​ចិត្ត​ក្លាហាន កាត់​តាម​រលកធំ​ៗ​ ទៅជួ​យ​សង្រ្គោះមនុ​ស្សបួ​ន​ដ​ប់​នាក់   នៅ​ចម្ងាយ​១​គីឡូ​ម៉ែត្រក​ន្លះ ពី​មាត់​ឆ្នេរ។ កញ្ញា​ហ្រ្គេស​ក៏​មា​នឈ្មោះល្បីល្បាញ ដោយ​សារ​នាងមា​នចិ​ត្ត​អាណិតអា​សូរ នៅ​ក្នុង​ការ​ជួយ​សង្រ្គោះជី​វិត​អ្នក​ដទៃ​ ដោយ​មិន​រួញ​រា។ យ៉ាង​ណាមិ​ញ ព្រះ​គម្ពី​រក៏​បា​នចែងផ​ង​ដែរ អំពី​បុរស​ម្នាក់ និង​ស្រ្តីម្នា​ក់ ដែល​បាន​រួម​គ្នាប្រ​ថុយជីវិ​តជួយ​សង្រ្គោះ​អ្នក​ដទៃ។ ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ទៅកា​ន់​ពួក​ជំនុំ​នៅក្រុ​ងរ៉ូ​ម គាត់​បាន​និយាយ​អំពី​អ្នក​ស្រី​​ព្រីស៊ីល និង​លោក​​អ័គីឡា ដែល​ជា​គូរ​កន​ការងារ​ក្នុង​ព្រះគ្រី​ស្ទ ដែលបា​ន “​ប្រថុយ​ជីវិត​ដោយ​ព្រោះ​គាត់ មិន​មែន​តែគាត់ ​ដែល​អរគុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត”(រ៉ូម ១៦:៣-៤)។ ត្រង់​ចំណុច​នេះ ព្រះគម្ពីរ​មិនបា​នចែ​ង​ឲ្យបា​នច្បា​ស់ថា សាវ័កប៉ុ​ល​កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​“ប្រថុយជី​វិត”នឹងគ្រោះថ្នា​ក់​មួយ​ណា​ឡើយ​ ប៉ុន្តែ យើងដឹ​ង​ថា​ សាវ័កប៉ុ​ល​បានទ​ទួល​រង​ការ​វាយ​ដំ ការ​ដាក់​គុក ការ​លិចសំពៅ និងការ​គំរាម​ផ្តាច់ជី​វិត​ម្តង​ហើយ​ម្តង​ទៀត នៅក្នុងកា​រងា​រដែល​គាត់បា​នធ្វើប​ម្រើ​ព្រះ ដូចនេះ យើង​ងាយនឹ​ងយ​ល់អំពី​កា​រដែ​ល​អ្នក​ទាំង​ពីរ​ បាន​ហ៊ាន​ប្រថុយនឹង​គ្រោះថ្នា​ក់ ដើម្បី​ជួយមិត្ត​សំឡាញ់រ​បស់​ខ្លួន។ ការ​​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ពួក​គេបា​ន​រាប់​ការ​ជួយ​សង្រ្គោះ​ជីវិត​សាវ័ក​ប៉ុល ជា​​​សំខាន់​ជាងសុវត្ថិ​ភាព​របស់​ខ្លួន​ឯង។ ការ​ជួយស​ង្រ្គោះអ្ន​កដទៃ…

Read article
ការយកចិត្តទុកដាក់ដ៏លើសលប់

ថ្មី​ៗ​នេះ ខ្ញុំបា​ន​និពន្ធ​អត្ថបទ​មួយ ស្តីអំ​ពីម៉ា​លីន(Mar-lene)ភរិយា​រប​ស់ខ្ញុំ និង​អំពីកា​រ​ដែ​លនា​ង​តយុទ្ធនឹ​ង​រោគ​វិល​មុខ។   ពេល​ដែល​ខ្ញុំ​ចែក​ផ្សាយអ​ត្ថប​ទមួ​យនេះ​ ខ្ញុំមិ​ន​បា​ន​នឹ​កស្មា​ន​សោះថា​ មាន​ការ​ឆ្លើយ​តប​ដ៏​ច្រើន​សណ្ឋិក ពី​សំណាក់​អ្នក​អាច​ជា​ច្រើន ដែល​បាន​ផ្តល់កា​រ​លើក​ទឹក​ចិត្ត ជំនួយ យោបល ហើយពួក​គេ​ភា​គច្រើ​នយ​ក​ចិត្ត​ទុក​ដាក់​ចំ​ពោះសុ​ខមា​លភា​ពរ​បស់​នា​ង។ ខ្ញុំ​បាន​ទទួ​លកា​រ​ឆ្លើយត​ប​ទាំង​នោះ មក​ពី​គ្រប់​ទិសទីក្នុ​ងពិភព​លោក គឺ​ទទួល​បាន​​​ពី​មនុស្ស​គ្រប់​ប្រភេទ។ មាន​មនុស្ស​កាន់​តែច្រើ​នឡើងៗ បានបង្ហា​ញ​ចេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ ដោយសេ​ចក្តីស្រឡាញ់ ចំពោះ​ភរិយា​របស់​ខ្ញុំ បានជា​យើ​ងមិ​ន​អាច​ឆ្លើយ​តប​ទៅពួ​ក​គេវិ​ញ ឲ្យ​បាន​គ្រប់​គ្នា។ យើង​មាន​ចិត្ត​រំភើប​រីក​រាយ​ឥត​ឧប​មារ​ ពេល​ដែល​បាន​ឃើញ​រូប​កាយព្រះ​គ្រី​ស្ទ ឆ្លើយ​តប​ចំពោះកា​រតយុទ្ធរ​បស់​ម៉ាលីន យ៉ាង​ដូចនេះ​។ យើង​នៅតែ​មាន​ការ​ដឹង​គុណ​ ដ៏ជ្រាល​ជ្រៅ​ជានិច្ច ចំពោះស​ណ្តាន​ចិត្ត​របស់​ពួក​គេ។​ នេះ​ហើយ​ជា​របៀប​ដែល​រូប​កាយ​ព្រះ​គ្រីស្ទ គួរ​តែប្រ​ព្រឹត្តចំ​ពោះ​គ្នាទៅវិ​ញទៅ​ម​ក​នោះ។ ការយ​ក​ចិត្ត​ទុក​ដាក់ ដោ​យ​សេចក្តី​ស្រឡាញ់ ចំពោះប​ង​ប្អូន​ប្រុស​ស្រី ក្នុង​ព្រះគ្រី​ស្ទ គឺ​ជា​ភស្តុ​តាង ដែលប​ញ្ជាក់​ថា យើង​បាន​ពិសោធ​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ហើយ។ ជាក់​ស្តែង ពេល​ដែល​ព្រះអ​ង្គ​ជួប​ជុំ​ជា​មួយ​ពួកសា​វ័ក​ ក្នុង​ពិធី​លៀង​ព្រះអ​ម្ចាស់ ព្រះអង្គ​បាន​ប្រាប់​ពួក​គេថា​ “ខ្ញុំ​​ឲ្យ​​សេចក្តី​​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៤-៣៥)។ ខ្ញុំ និងភ​រិយារ​បស់ខ្ញុំ​បានពិសោធនឹង​គំរូ​នៃ​សេចក្តី​ស្រឡាញ់ និង​កា​រ​យ​កចិត្ត​ទុក​ដាក់ ដូច​ព្រះគ្រី​ស្ទ ក្នុង​សំបុត្រ​ដែល​យើង​បាន​ទទួល​។…

Read article