ការចុះសម្រុងជាមួយអ្នកដទៃ
ខ្ញុំចូលចិត្តចំណាយពេលភាគច្រើន ជាមួយអ្នកដទៃ។ ក្តីអំណរដ៏ពិសេសកើតមាន ពេញក្នុងចិត្តយើង ពេលដែលយើងបានចំណាយពេលជាមួយមនុស្ស ដែលយើងចូលចិត្ត។ ប៉ុន្តែ គួរឲ្យស្តាយណាស់ យើងមិនតែងតែមានឱកាសចំណាយពេល ជាមួយអ្នកដែលយើងចង់នៅក្បែរនោះឡើយ។ ជួនកាល អ្នកដទៃអាចនាំឲ្យមានអារម្មណ៍ធុញទ្រាន់ ប្រហែលមកពីហេតុនេះហើយ បានជានៅក្នុងសង្គមលោកខាងលិច គេបាននិយាយថា “ពេលដែលខ្ញុំបានស្គាល់មនុស្សកាន់តែច្បាស់ ខ្ញុំក៏ស្រឡាញ់ឆ្កែរបស់ខ្ញុំកាន់តែខ្លាំង!” មានន័យថា ពេលដែលយើងមិនទទួលបានអំណរ នៅក្នុងទំនាក់ទំនង យើងច្រើនតែបន្ទោសអ្នកដទៃ បន្ទាប់មក យើងក៏យកលេស ដើម្បីដើរចេញពីគេ ដើម្បីទៅរកអ្នកផ្សេងទៀត ដែលយើងចូលចិត្ត។ សាវ័កប៉ុលបានបង្រៀនយើង ឲ្យមានទំនាក់ទំនងជាមួយបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ ដោយសេចក្តីស្រឡាញ់។ តាមពិត គាត់បានប្រាប់យើង “ឲ្យមានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ដូចគ្នា” ហើយ “ត្រូវស្វែងរកចំពោះអ្នកដទៃផង” ព្រមទាំង “មានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ”(ភីលីព ២:២-៥)។ ចូរគិតអំពីការនេះចុះ។ ព្រះយេស៊ូវបានលះបង់សិរីល្អ និងអភ័យឯកសិទ្ធិរបស់ទ្រង់ ដើម្បីយើងរាល់គ្នា ទ្រង់បានសម្រេចព្រះទ័យ រស់នៅជាអ្នកបម្រើ ហើយបានសងថ្លៃលោះ ដោយការលះបង់ដ៏ខ្ពស់បំផុត ដើម្បីឲ្យយើងមានទំនាក់ទំនងដែលពេញដោយអំណរ ជាមួយទ្រង់(មើល ហេព្រើ ១២:២)។ ហើយទ្រង់បានធ្វើការទាំងអស់នេះ ទោះបីជាយើងក្លាយជាមនុស្សដែលគួរឲ្យធុញទ្រាន់យ៉ាងណាក៏ដោយ(រ៉ូម ៥:៨)។…
Read articleកូនបាល់ធីប៊ល
ខ្ញុំយល់ថា អ្នកដែលបានផ្តើមគំនិតបង្កើតកីឡាវាយកូនបាល់ ធីប៊ល(T-ball) គឺជាមនុស្សឆ្លាតណាស់ ព្រោះក្នុងកីឡានេះ ក្មេងៗទាំងអស់ នៅក្នុងទីលានប្រកួតសុទ្ធតែទទួលបាននូវការកម្សាន្តសប្បាយ និងក្តីអំណរ ពីការលេងកីឡាប្រភេទនេះ មុនពេលដែលពួកគេភ្លក់រស់ជាតិនៃការខកចិត្ត នៅពេលដែលខ្លួនវាយកូនបាល់ខុស។ ក្នុងកីឡាវាយកូនបាល់ ធីប៊ល គេដាក់កូនបាល់នៅលើកូនបង្គោលជ័រមួយ ដែលមានកម្ពស់ត្រឹមចង្កេះមនុស្សធំ សម្រាប់ឲ្យក្មេងៗអាយុពី៥ ដល់៦ឆ្នាំវាយ។ ក្មេងៗទាំងនោះខំវាយបាល់នោះឲ្យចំ ហើយពួកគេចាប់ផ្តើមរត់។ នៅក្នុងយប់ដំបូង ដែលខ្ញុំបានបង្វឹកក្មេងៗ ក្មេងដែលជាអ្នកវាយកូនបាល់ បានវាយកូនបាល់ត្រូវជាលើកទីមួយ ផ្លោងចេញទៅក្រៅខ្សែបន្ទាត់នៃទីលានប្រកួត។ ភ្លាមនោះ កីឡាករដ៏ក្មេងខ្ចីទាំងអស់ នៅក្នុងទីតាំងនីមួយៗ សុទ្ធតែរត់ទៅរើសកូនបាល់ នៅក្រៅខ្សែបន្ទាត់ ជាជាងឈរចាំ នៅកន្លែងដែលពួកគេត្រូវឈរចាំទទួលបាល់។ ពេលដែលមានកីឡាករណា ក្នុងចំណោមពួកគេ រត់ទៅរើសបានកូនបាល់នោះហើយ គាត់ក៏ងាកមករកអ្នកដែលចាំទទួលកូនបាល់ក្នុងទីលាន តែពេលនោះ គ្មានកីឡាករណាមួយ ចាំទទួលបាល់ក្នុងខ្សែបន្ទាប់ទីលានឡើយ! ព្រោះកីឡាករទាំងអស់ សុទ្ធតែកំពុងឈរផ្តុំគ្នា នៅខាងក្រៅខ្សែបន្ទាប់ទីលាន ទាំងស្រែហោរ យ៉ាងរីករាយក្រៃលែង! សម្រាប់អ្នកដែលទើបតែបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្គ្រោះ ពួកគេក៏មានសេចក្តីអំណរក្រៃលែង ដែលធ្វើឲ្យយើងចង់ចូលរួមអរសប្បាយជាមួយគាត់ដែរ។ មិនមែនមានតែយើងទេ ដែលអរសប្បាយជាមួយគាត់ សូម្បីតែពួកទេវតា នៅក្នុងនគរស្ថានសួគ៌ ក៏មានការត្រេកអរ ផងដែរ(លូកា ១៥:៧)។ អ្នកដែលទើបទទួលជឿព្រះយេស៊ូវ…
Read articleការរស់នៅបានល្អ
ការមានសម្រស់ ទ្រព្យសម្បត្តិ អំណាច សេចក្តីស្រឡាញ់ ទំនាក់ទំនងប្តីប្រពន្ធ និងមានការសប្បាយ គឺសុទ្ធតែជាការគាប់ប្រសើរ តែមិនមែនជាការគាប់ប្រសើរបំផុតឡើយ។ ការដែលគាប់ប្រសើរបំផុតនោះ គឺការស្រឡាញ់ព្រះ ការទទួលសេចក្តីស្រឡាញ់របស់ទ្រង់ ដោយថ្វាយសិរីល្អដល់ព្រះនាមទ្រង់ និងធ្វើជាមិត្តសំឡាញ់របស់ទ្រង់ អស់មួយជីវិត។ កាលណាយើងធ្វើដូចនេះ យើងនឹងមានជីវិតដ៏ប្រសើរបំផុត ព្រោះការនេះធ្វើឲ្យយើងស្កប់ចិត្ត និងមានអំណរ ក្នុងពេលបច្ចុប្បន្ន(យ៉ូហាន ១០:១០) នោះហើយជាការអ្វីដែលគ្រីស្ទបរិស័ទត្រូវអនុវត្តជារៀងរហូត។ ហេតុនេះហើយ បានជាយើងគួរតែចំណាយពេលជាមួយព្រះ ហើយសម្រាកក្នុងសេចក្តីស្រឡាញ់ទ្រង់ គឺសេចក្តីស្រឡាញ់ដែលបានបង្កើតយើងរាល់គ្នាមក។ នេះជាមូលហេតុដែលព្រះបានបង្កើតយើងមក ឲ្យមានវត្តមានក្នុងលោកិយនេះ ហើយក៏ជាមធ្យោបាយ ដែលធ្វើឲ្យជីវិតយើងមានប្រយោជន៍បំផុត។ ខ្ញុំចូលចិត្តបទគម្ពីរទំនុកដំកើង ដែលបានចែងថា “ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់”(ទំនុកដំកើង ៧៣:២៨)។ បានសេចក្តីថា យើងរស់នៅបានល្អ តែនៅពេលដែលយើងបានចូលទៅជិតព្រះ ដែលប្រទាននូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលគ្មាននរណាអាចធ្វើឲ្យដូចទ្រង់ឡើយ។ តើយើងអាច “ចូលទៅជិត” ទ្រង់ ដោយរបៀបណា? ខ្ញុំសូមជម្រាបជូន អំពីរបៀបដែលខ្ញុំបានចូលទៅជិតទ្រង់ ដែលខ្ញុំបានចាប់ផ្តើមអនុវត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានដូចតទៅ : ខ្ញុំបានចំណាយពេលពីរបីនាទី ជារៀងរាល់ពេលព្រឹក ដើម្បីអានបទគម្ពីរមួយចំនួន ក្នុងព្រះគម្ពីរដំណឹងល្អ(ដែលមានដូចជា…
Read articleអំណាចនៃការគិត អំពីគ្រាចុងក្រោយ
ខណៈពេលដែលយើងកំពុងទន្ទឹងរង់ចាំទទួលស្វាគមន៍ឆ្នាំថ្មី ដោយការរៀបគម្រោង និងការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី សម្លេងនៃអ្នកកោតខ្លាចព្រះ នៅសម័យមុន បានលើកទឹកចិត្តយើង ឲ្យគិតអំពីការអ្វីដែលយើងមិនចង់គិត គឺសេចក្តីស្លាប់របស់យើង។ លោកថូម៉ាស អ័ កេមភីស(Thomas à Kempis, ឆ្នាំ១៣៧៩-១៤៧១) បានសរសេរថា “ចិត្តរីករាយនឹងកើតមាន ចំពោះអ្នកដែលបានសម្លឹងមើលទៅសេចក្តីស្លាប់របស់ខ្លួនជាមុន ហើយបានត្រៀមខ្លួនជារៀងរាល់ថ្ងៃសម្រាប់សេចក្តីស្លាប់”។ ចំណែកឯលោកហ្រ្វង់កូស ហ្វេនេឡុន(Francois Fénelon, ឆ្នាំ១៦៥១-១៧១៥)វិញ បានសរសេរថា “យើងមិនអាចស្តីបន្ទោសឲ្យច្រើនពេក ចំពោះភាពងងឹតងងល់របស់មនុស្ស ដែលមិនចង់គិតពីសេចក្តីស្លាប់ ហើយខំគេចចេញពីការអ្វីដែលខ្លួនមិនអាចគេចរួច ខណៈដែលយើងអាចមានចិត្តសប្បាយ ពេលយើងឧស្សាហ៍គិត អំពីសេចក្តីស្លាប់នោះ។ មានតែមនុស្សខាងសាច់ឈាមទេ ដែលមានការពិបាកចិត្ត ដោយសារសេចក្តីស្លាប់”។ បុរសទាំងពីរនាក់នេះ មិនមានបំណងលើកទឹកចិត្តមនុស្ស ឲ្យមានការពិបាកចិត្ត ដោយសារការគិតអំពីសេចក្តីស្លាប់ឡើយ ផ្ទុយទៅវិញ ពួកគេចង់ឲ្យយើងរៀបចំជីវិតរស់នៅ ឲ្យបានត្រឹមត្រូវ។ យើងគួរតែអធិស្ឋាន តាមលំនាំទំនុកដំកើងនៃស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ … មែនហើយ គ្រប់មនុស្ស ទោះទាំងមនុស្សនៅក្នុងសណ្ឋានពេញវ័យនោះក៏ឥតប្រយោជន៍ទទេដែរ”(ទំនុកដំកើង ៣៩:៤-៥)។ ស្តេចដាវីឌក៏បានមានបន្ទូលផងដែរ អំពីអ្នកដែលខំធ្វើការជាឥតប្រយោជន៍ ដោយខំបង្គរទុកទ្រព្យសម្បត្តិរបស់ខ្លួន…
Read articleសំបុត្រដ៏ស្ថិតស្ថេរ
សមាជិកគ្រួសារ ដែលបានបង្កើតហាងសិប្បកម្មហូប៊ី ឡូប៊ី(Hobby Lobby) គឺជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី។ លោកស្ទីវិន គ្រីន(Steven Green) ដែល ជាប្រធាននៃហាងនេះ មានចិត្តឆេះឆួល ចំពោះព្រះគម្ពីរ ហើយបានមានគម្រោងបង្កើតសារមន្ទីព្រះគម្ពីរ សម្រាប់តាំងពិពណ៌សៀវភៅកម្រ និងសៀវភៅ ឬក្រាំងបុរាណដែលសរសេរដោយដៃ ដែលប្រមូលមកពីតំបន់ផ្សេងៗ នៅទូទាំង ពិភពលោក។ គាត់មានប្រសាសន៍ថា “យើងចង់លើកទឹកចិត្តប្រជាជន ឲ្យពិចារណាអំពីអ្វី ដែលព្រះគម្ពីរចង់បង្រៀនពួកគេ … គោលដៅរបស់យើង គឺបង្កើតសារមន្ទីរមួយដែលផ្តោតទៅលើរឿងក្នុងព្រះគម្ពីរ។ គ្មានសៀវភៅណាដែលបានឆ្លងកាត់ការបៀតបៀន និងត្រូវបានគេស្រឡាញ់ខ្លាំង ដូចព្រះគម្ពីរឡើយ។ រឿងនេះពិតជាអស្ចារ្យណាស់ យើងចាំបាច់ត្រូវប្រាប់ឲ្យគេដឹង”។ ព្រះគម្ពីរនៅតែមានភាពស្ថិតស្ថេរ អស់ជាច្រើនសម័យកាល តាមរបៀបដ៏គួរឲ្យកត់សំគាល់ ហើយសារមន្ទីរមួយនេះ នឹងរៀបរាប់ប្រាប់គេ ឲ្យដឹងពីរឿងនេះ។ ក្រាំងចម្លងដែលមានចំណាស់បំផុតនៃព្រះគម្ពីរសញ្ញាថ្មី មានចំនួនច្រើនជាងឯកសារបុរាណដទៃទៀត ដែលគេបានចងក្រងនៅសម័យនោះ ហើយកាលបរិច្ឆេទនៃការចម្លងទៀតសោត ក៏មានរយៈពេលគៀកនឹងកាលបរិច្ឆេទនៃព្រឹត្តិការណ៍ដែលគេបានឃើញ និងកត់ទុកក្នុងច្បាប់ដើម ដែលឯកសារបុរាណផ្សេងទៀត ក៏មិនមានរយៈពេលដែលគៀកជាងនេះឡើយ។ ការកត់ត្រាអំពីព្រះគ្រីស្ទ ដែលមានក្នុងក្រាំងទាំងនោះ មានលក្ខណៈដែលគួរឲ្យទុកចិត្ត ជាងការកត់ត្រាផ្សេងទៀត អំពីទស្សនវិទូសូក្រាត ឬស្តេចសេសារទៀតផង។ ហើយយើងអាចដឹងថា ព្រះទ្រង់ជាអ្នកដែលបានជួយពីក្រោយកិច្ចការទាំងនេះ ដោយប្រើមនុស្ស និងកាលៈទេសៈ…
Read articleសរសើរព្រះ ដែលបាន ដាក់ព្រំដែន
ក្នុងអំឡុងពេលដែលខ្ញុំបានធ្វើការជាមួយអ្នកដទៃ ខ្ញុំមិនដែលបានជួបនរណាម្នាក់ ដែលមានជីវិតខ្ទេចខ្ទាំ ដោយសារខ្លួនបានធ្វើតាមបញ្ញិត្តិរបស់ព្រះឡើយ។ ប៉ុន្តែ ជាញឹកញាប់ ពេលដែលយើងនិយាយប្រាប់គេ ឲ្យរស់នៅតាមផ្លូវរបស់ព្រះ នោះគេបែរជាយល់ថា យើងកំពុងបំបិទសិទ្ធិសេរីភាពរបស់គេហើយ ព្រោះគេយល់ថា សេរីភាពរបស់មនុស្សម្នាក់ៗ គឺជាសិទ្ធិដែលគ្មាននរណាអាចដកហូតបានឡើយ។ ហើយអ្នកណាដែលនិយាយស្តី តាមព្រំដែនកំណត់របស់ព្រះ អ្នកនោះមុខជានឹងត្រូវគេបន្តោសថា បាននិយាយស្តីហួសព្រំដែនហើយ។ ប៉ុន្តែ ពេលដែលមនុស្សយើង កំពុងការពារសេរីភាពរបស់ខ្លួន តាមរបៀបនេះ ពួកគេក៏គួរតែកត់សំគាល់ថា សង្គមរបស់យើងសព្វថ្ងៃ កំពុងតែមានពេញទៅដោយភាពឥតន័យ និងភាពអស់សង្ឃឹមដ៏គួរឲ្យខ្លាច។ រាស្រ្តរបស់ព្រះ គួរតែមានការយល់ដឹង អំពីព្រំដែននៃការប្រព្រឹត្ត តាមរបៀបខុសពីលោកិយ។ យើងត្រូវមានការយល់ដឹង ដូចអ្នកនិពន្ធទំនុកដំកើងដែរ ដោយយល់ថា ជីវិតដែលមានពរ ជាជីវិតដែលអរសប្បាយនឹងក្រឹត្យវិន័យនៃព្រះ(១:២) គឺមិនត្រូវរស់នៅដូចអ្នកដែល “ដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប”ឡើយ(ខ.១)។ អ្នកជឿព្រះយេស៊ូវត្រូវដឹងថា ព្រះបានដាក់ព្រំដែនកំណត់ឲ្យយើង តែមិនមែនដើម្បីដកយកសុភមង្គល ចេញពីជីវិតរបស់យើងទេ។ ផ្ទុយទៅវិញ ព្រំដែននោះ ជារបងដ៏បរិសុទ្ធ ដែលបានសង់ព័ទ្ធជុំវិញយើង ដើម្បីជួយឲ្យយើងជៀសផុត ពីការបោកបញ្ឆោត និងបញ្ហាដែលកើតឡើងពីការរស់នៅ តាមតែទំនើងចិត្តរបស់ខ្លួន។ បើសិនជាលើកក្រោយ អ្នកបានជួបការល្បួងឲ្យដើរហួសព្រំដែនរបស់ព្រះ សូមនឹកចាំអំពីគោលបំណងដែលទ្រង់មាន នៅក្នុងការដាក់របងទាំងនោះ។ សូមយើងសម្រេចចិត្ត អរព្រះគុណព្រះ…
Read article