បានទប់ទល់ តែមិនទាន់រលត់

កាល​ពីខែ​ធ្នូ​ ឆ្នាំ២០១២ មានភ្លើង​ឆេះ​ព្រៃមួ​យបា​ន​ឆា​​បឆេះ​បំផ្លាញ​អស់​ផ្ទះ​៣៤៦​ខ្នង ក្នុង​ក្រុង​ខូឡូរ៉ាដូ ស្រ្ពីង រដ្ឋខូឡូរ៉ាដូ ហើយ​បាន​បំផ្លាញ​ព្រៃឈើ​អស់ ៧២៩០​ហិចតា នៅ​តាម​តំ​បន់​ភ្នំ។ គេ​ក៏បា​នប្រ​កាស​ថា គេបាន​ទប់​ទល់​អគ្គីភ័យ​នោះបា​ន​១០០​ភាគ​រ​យហើយ ពេល​ដែល​គេ​បង្កើត​ខ្សែ​បន្ទា​ត់ព​ន្លត់​អគ្គី​ភ័យ នៅជុំវិ​ញ​តំបន់​ដែល​មាន​ភ្លើង​ឆេះ​នោះទាំង​ស្រុង​ហើយ។ គេ​បាន​ទប់​អគ្គី​ភ័យ​នោះ​ឲ្យ​នៅមួយ​កន្លែង មិន​ឲ្យ​រាល​ដាលនៅក​ន្លែង​ផ្សេង​ទៀត ទាល់តែវា​រ​លត់​ជា​ស្ថាពរ។ មន្ត្រីព​ត៌​មាន​ផ្នែក​អគ្គីភ័​យ​បាន​ដាស់​តឿន​ប្រជាព​ល​រដ្ឋ​ថា ពួកគេអា​ច​ឃើញ​ផ្សែង​ចេញ​ពី​កន្លែ​ងឆេះ​នោះ​ទៀ​ត ព្រោះ​គេមិ​ន​ទាន់​អា​ចគ្រ​ប់គ្រ​ងភ្លើ​ង​បា​ន ហើយ​វា​មិន​ទាន់រ​លត់ ទោះបី​ជា​គេ​បា​នទប់​ទល់​វាបា​ន​ទាំង​ស្រុង​ហើយ​ក៏​ដោយ។ ពេល​ណាជី​វិត​រប​ស់​យើង​រ​ង្គោះរ​ង្គើ​រ ដោយសា​រ​ហេតុ​ការណ៍​ដ៏សោកសៅ​ និង​ដោយ​សារ​ទង្វើរ​អាក្រក់​របស់​នរណា​ម្នាក់ ពេល​នោះ​យើង​ចង់​ឲ្យថ្ងៃ​ចុ​ងប​ញ្ចប់​នៃលោ​កិយ​ឆាប់​ម​កដ​ល់ ដើម្បី​ឲ្យ​ការអា​ក្រ​ក់រ​លាយ​បាត់​អស់ នៅទី​បញ្ចប់ ហើយព្រះ​បិ​ទ​ទំព័​រ​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ហើយ​យើង​បាន​ទៅ​នៅន​គរស្ថាន​សួគ៌​ ជារៀ​ង​រ​ហូត។ ទោះបី​ជា​យ៉ា​ងណា​ក៏ដោ​យ ខណៈ​ពេល​ដែល​យើងកំ​ពុ​ងរ​ង់ចាំ​ព្រះ​អម្ចាស់​យាង​មក​វិញ ព្រះអង្គ​បា​នប្រ​ទាន​ព្រះគុណរ​បស់​ព្រះអ​ង្គ សម្រាប់​ឲ្យ​យើង​រស់​នៅ ដោយ​មាន​គោល​បំណង​ច្បាស់​លាស់ ដោយ​ជំនឿ។ ក្នុង​បទ​គម្ពីរ​ហេព្រើ ជំពូក១០ ព្រះ​អង្គ​បាន​ជំរុ​ញយើ​ង ឲ្យ​ចូល​ទៅ​ជិត​ព្រះអង្គ ដោយចិ​ត្តស្មោះ​ត្រ​ង់(ខ.២២) ប្រកាន់​ខ្ជាប់​តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន ​ប្រកាស់​ប្រាប់​នោះ(ខ.២៣) លើក​ទឹក​ចិ​ត្តគ្នាទៅ​វិញទៅម​ក ឲ្យ​មាន​សេច​ក្តីស្រ​ឡាញ់ និង​ធ្វើ​ការ​​ល្អ(ខ.២៤) ហើយ​បន្ត​ជួប​ជុំ​គ្នា ដើម្បី​លើក​ទឹកចិត្ត​គ្នា​ “ឲ្យ​កា​ន់​​តែ​​​ខ្លាំង​​ឡើ​ង​​ផង តាម​​ដែ​ល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ”(ខ.២៥)។ ព្រះអង្គបានប្រទានព្រះគុណ និងកម្លាំង សម្រាប់ឲ្យយើងអត់ទ្រាំនឹងទុក្ខលំបាក ក្នុងជីវិត ខណៈពេលដែលយើងទន្ទឹងចាំថ្ងៃដែលព្រះអង្គយាងមកវិញ…

Read article
យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង

មាន​ពេល​មួយ​ខ្ញុំ​បា​នទៅ​ស្ទូចត្រីស្រកី​ខៀវ​ ជាមួ​យ លោ​ក​ហ្រ្វ៊ែង និង​លោក​ថេត ក្នុងបឹ​ង​រ៉ា​យ ក្នុង​រដ្ឋ​អ​ន់តារីយ៉ូ ប្រទេស​កាណាដា។ យើង​បាន​ជិះ​ទូក​ដែ​លមា​ន​ផ្ទៃ​បា​ត​រាប​ស្មើ ហើយ​ពេល​នោះ មាន​ត្រី​ចឹក​នុយ​ខ្លាំង ដូច​នេះ យើង​បាន​ជក់បិ​ទ​នុយ និង​វាត់​សន្ទូច យ៉ាង​សប្បាយ​រីក​រាយ។ តែ​ក្រោយ​មក យើង​​ឆ្ងល់ថា​​ ហេតុ​អ្វី​បាន​ត្រី​ដូចជា​មិន​សូវ​ចឹក​នុយ​ខ្លាំង​ដូច​មុន​ទៀត។ បន្ទាប់​មក យើង​ក៏បា​ន​ដឹង​ថា ទូក​របស់​យើង​បានរ​សាត់​ចេញ​ឆ្ងាយ​ពីក​ន្លែង​ដើម​របស់​វា ពេល​ដែល​យើង​កំពុងរ​វល់​ស្ទូច​ត្រី។​ ខ្យល់បា​នប​ក់ម​ក​ខ្លាំង ធ្វើ​ឲ្យទូ​ក​នោះរសាត់​ទៅ​កន្លែង​ផ្សេង ហើយ​យុថ្កាដែល​យើង​បា​នទ​ម្លាក់ បាន​អូស​កាត់​បាត​បឹង គឺមិន​អាច​ជួយ​ឲ្យ​យើង​នៅនឹ​ង​មួយ​កន្លែងបា​នទេ​។ យើង​ក៏​លើក​វា​ឡើ​ង ហើយ​ក៏​ចែវ​ទូក​ត្រឡប់​មករកក​ន្លែង   ដែល​សំបូរ​ត្រី​វិញ   ហើយ​ក៏​ទំលាក់​យុថ្កាម្ត​ងទៀ​ត។ តែ​ទូក​នៅ​តែរសា​ត់ទៅ​កន្លែង​ផ្សេង​ម្តង​ទៀត។ ហើយ​បន្ទាប់​ពី​វា​រសាត់​ជាលើក​ទីបី យើង​ក៏​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​មាត់​ច្រាំង​វិញ ព្រោះយើ​ងមិ​នអា​ច​បោះយុ​ថ្កា​​ឲ្យ​ជាប់​នៅ​មួយ​កន្លែង​បាន។ បើ​យើង​ប្រៀប​ធៀប​រឿង​នេះ នឹងសេ​ចក្តី​សង្រ្គោះរបស់យើ​ងវិ​ញ នោះយើ​ង​ឃើញ​ថា យើង​បាន​បោះ​យុថ្កា ឲ្យ​សេចក្តី​សង្ឃឹម​របស់​យើង នៅ​ជា​ប់​ព្រះប​ន្ទូល​សន្យា​របស់​ព្រះ និង​ព្រះរា​ជ​កិច្ច​រប​ស់​ព្រះ​យេស៊ូវ​គ្រីស្ទ។ ខ្យល់ និង​រលក​នៃ​ការ​សង្ស័យ ការ​បាក់​ទឹក​ចិត្ត និង​​ការ​​វាយ​ប្រហារ​ខាង​វិញ្ញាណ ពី​វិញ្ញាណ​អាក្រក់ អាច​ធ្វើ​ឲ្យ​យើង​គិត​ថា យើង​កំពុង​រសាត់​អណ្តែត ចេញ​ឆ្ងាយ​ពី​សេចក្តី​សង្រ្គោះ​ហើយ។ តែ​នេះ​មិន​មែន​ជាការ​ពិ​ត​ទេ! ព្រះបា​នមា​នបន្ទូ​លស​ន្យា​យ៉ាង​ច្បាស់​ថា យើង​មិន​ដែលដា​ច់ចេ​ញពី​សេចក្តីស​ង្រ្គោះ​ឡើយ ហើយ​ព្រះអង្គ​មិន​ដែល​និយាយ​កុហក់​ឡើយ​(ហេព្រើ ៦:១៨-១៩)។ សេចក្តី​សង្ឃឹម​របស់​យើង…

Read article
សេចក្តី​អំណរ បន្ទាប់​ពី​ការ​ខក​ចិត្ត

កាល​ខ្ញុំកំ​ពុង​រៀន​នៅសា​លាព្រះ​គម្ពីរ ខ្ញុំ​បាន​ប្រឡង​ចូល​ក្រុម​តន្រ្តី​របស់​​សា​លា​​ព្រះ​​​គម្ពីរ ដែលនឹង​ធ្វើ​ដំណើ​រទៅប្រ​គុំ នៅ​តាម​កន្លែង​ផ្សេង​ៗ​។ ពេល​នោះ ខ្ញុំ​មាន​ចិត្តរំភើប​រីក​រាយ ដោយ​សង្ឃឹម​ថា នឹងបា​ន​ចូល​រួម​នៅ​ក្នុង​ការ​ងាររ​បស់​ក្រុម​តន្រ្តី​មួយ​នេះ ប៉ុន្តែ ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពេលដែ​ល​ខ្ញុំ​មិន​អាច​ចូ​លក្នុ​ងក្រុ​​មត​ន្ត្រី​នោះបា​ន។ ពេល​នោះ​ខ្ញុំ​មាន​ការ​ខក​ចិ​ត្ត ប៉ុន្តែ ព្រះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​ទុក​ចិត្ត​លើ​បំណង​ព្រះ​ទ័យ​របស់​ព្រះអ​ង្គ ជាជា​ង​ទុក​ចិត្ត​លើ​​​​បំណ​ង​​ចិត្ត​​រប​​ស់​​ខ្លួន​​ឯង។ ជាច្រើ​ន​ខែក្រោ​យម​ក ខ្ញុំ​ក៏​មាន​ឱកាស​ចូលរួ​ម ក្នុងក្រុ​ម​តន្រ្តីមួ​យ​ផ្សេង​ទៀត តែ​លើក​នេះ ខ្ញុំ​បាន​ចូល​រួម ក្នុង​នាម​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​។ ជា​លទ្ធ​ផល ខ្ញុំ​បាន​ទទួល​ព្រះ​ពរ​លើស​ពី​ក្តីស្រមៃរ​ប​ស់ខ្ញុំ​​ទៅទៀត។ ក្នុង​ក្រុម​តន្រ្តីនោះ​ ខ្ញុំបា​ន​ជួប​នារី​ម្នាក់ ដែល​ក្រោយមក​ក៏​បាន​ក្លាយ​ជា​ភរិយា​របស់​ខ្ញុំ ដូចនេះ​ យើង​អាច​បម្រើ​ព្រះ​គ្រីស្ទ​ជា​មួយ​គ្នា ប៉ុន្តែ ជាង​នោះ​ទៅទៀ​ត ក្រុម​ត​ន្រ្តី​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ផ្សាយ​ព្រះបន្ទូល ​បាន​រយៈ​ពេល​៣​ឆ្នាំ។ និយាយ​រួ​ម នេះ​ជា​​ផែន​ការ​ដ៏​ល្អ​ឥត​ខ្ចោះ ដែលព្រះបា​ន​រៀប​ចំ ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើ​ការ​បម្រើ​ព្រះ​អង្គ ក្នុង​ផ្នែក​ព្រះ​បន្ទូល។ មា​ន​ពេល​ជា​ច្រើន​ដង ដែល​យើងមាន​ការខ​ក​ចិត្ត ពេល​ដែល​បំណង​យើង​មិន​បានស​ម្រេច។ ពេលនោះ យើង​ចាំបា​ច់​ត្រូវ​ទទួល​ស្គាល់កា​រ​ពិត​ថា ព្រះ​វរបិតា​ទ្រង់​ជ្រាប​ថា អ្វីជា​​ការ​ល្អបំ​ផុត​សម្រា​ប់​យើង។ យើង​សន្និដ្ឋា​នថា​ យើង​កំពុង​ដើរផ្លូ​វ​ត្រូវ​ហើយ។ ប៉ុន្តែ ពេល​ដែល​យើងស​ម្រាកក្នុ​ងព្រះ​អង្គ យើងនឹ​ងបា​ន​ដឹង​ថា ព្រះ​អង្គរៀ​ប​ផែន​ការ ដើម្បី​ជា​ប្រយោជន៍​យើង​រាល់​គ្នា និង​ដើម្បី​សរសើរ​ដំកើង​ព្រះ​នាម​ព្រះ​អង្គ​។ យើង​ងាយ​នឹង​យល់​អំពី​បញ្ហា​នេះ ពេល​ដែល​យើង​បាន​ទទួល​លទ្ធ​ផល​ល្អ…

Read article
ការ​មើល​ងាយ

បន្ទាប់​ពី​ភ្នែក​របស់​ខ្ញុំ បាន​​ឆ្លង​កាត់​ការ​វៈ​កាត់​តូច​ហើយ ​គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ មិន​ឲ្យឈ្ងោ​ក​មើល​ទៅ​ក្រោម ក្នុ​ង​រយៈ​ពេល​២​សប្តាហ៍​ខាង​មុខ​ ហើយ​មិន​ឲ្យ​ធ្វើ​ម្ហូប ឬ​បោសស​ម្អាត​អ្វីឡើ​យ។ បើ​គ្រាន់​តែ​មិន​ឲ្យ​ខ្ញុំ​ធ្វើម្ហូប ឬ​បោស​សម្អាត​ផ្ទះ​មួយ​រយៈ នោះមិ​ន​សូវពិបាក ដូច​ការ​ហាម​មិន​ឲ្យ​ឈ្ងោក​មើល​ទៅក្រោ​ម តាម​ការ​ណែនាំរ​បស់​ពេទ្យ​ឡើ​យ! គាត់​មិន​ច​ង់​ឲ្យ​ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រោម ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្នេរក្នុងភ្នែក​​ដែល​មិន​ទាន់​ជា។ យ៉ាង​ណាមិ​ញ លោកស៊ីអេស លូវីស(C.S. Lewis) បាន​និពន្ធ​សេចក្តី​បង្រៀន​មួយ អំពី​ការ​មើល​មួយ​បែប​ទៀត ដែល​អាច​ឲ្យ​យើង​មាន​បញ្ហា។ គាត់​មាន​ប្រសាសន៍​ថា “នៅក្នុ​ងព្រះ អ្នក​តទល់​នឹង​ការ​អ្វី ដែល​ធំជាង​ខ្លួន​អ្នក ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​។ ដរាប​ណា អ្នក​មាន​អំណួត នោះ​អ្នក​មិន​អាច​ស្គាល់​ព្រះ​ឡើយ។ មនុស្ស​ដែល​មាន​អំណួត តែង​តែ​មើលងា​យ​មនុស្ស ឬ​មើល​ងាយ​អ្វី​ៗ ក្នុង​លោក​នេះ។ ជាកា​រ​ពិត​ណាស់​ ដរា​បណា អ្នក​មើល​ងាយ​មនុស្ស​ដែល​នៅ​ស្ថាន​ក្រោមនេះ​ នោះ​អ្នក​មិន​អាច​មើល​ឃើញ​ការ​អ្វី​ដែល​នៅ​ស្ថាន​លើ​ឡើយ”។ ព្រះយេ​ស៊ូវ​បាន​មាន​បន្ទូល​ប្រៀប​ប្រដូច អំពី​ពួក​ផារិស៊ី​ម្នាក់ ដែលគិ​ត​ថា​ខ្លួន​ឯង​គ្រាន់​បើ​ជាង​អ្នក​ដទៃ។ គាត់​បាន​​​​ឈរ​​​​​​អធិស្ឋាន​តែ​ម្នាក់​ឯង ដោយ​ចិត្ត​អំណួត​ថា គាត់អរព្រះគុណព្រះ ដែលខ្លួន​គាត់ មិន​​ដូ​ច​​ជា​មនុស្ស​​​ឯ​ទៀត(លូកា ១៨:១១)។ គាត់​មើល​ងាយ​មនុស្ស​​ដែលឆក់​ប្លន់ ទុច្ចរិត ហើយ​​កំផិត និង​អ្នក​​​យក​​ពន្ធ​ ដែលកំ​ពុងអ​ធិស្ឋាន នៅ​ក្នុង​ព្រះ​វិហារ ក្នុង​ពេល​នោះដែ​រ។ ផ្ទុយ​ទៅ​វិញ អ្នកយក​ពន្ធ​បាន​ដឹង​ថា…

Read article
ក្តី​សង្ឃឹម​ដ៏​មា​ន​ពរ

មាន​ហោរា​ក្លែង​ក្លាយ​ច្រើន​ណាស់ ដែល​បាន​ថ្លែង​ទំនាយ អំពី​កាល​បរិច្ឆេទ​នៃ​ចុង​បញ្ចប់​នៃ​ពិភ​ព​លោ​ក តែ​​ថ្ងៃខែ​​ដែល​ពួក​គេបាន​ទាយនោះ ​ក៏​បាន​កន្ល​ង​ផុត​ទៅ ហើយ​​ពិភព​លោក​នៅ​តែមិ​នទា​ន់ដ​ល់ទី​បញ្ចប់ ដូច​បទ​ទំនាយ​របស់​ពួក​គេ​ឡើយ។ បទ​ទំនាយ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​កា​​រ​ថប់​បារម្ភ ហើយ​ច្រើន​តែ​ធ្វើ​ឲ្យ​ពួក​គេមាន​ការ​ភ័យ​ខ្លាច​ទៀត​ផង។ ត្រង់​ចំណុ​ច​នេះ ព្រះគ​ម្ពី​រ​ពិ​ត​ជា​បាន​ចែង​អំពី “ថ្ងៃ​នៃព្រះ​អម្ចាស់” ដែល​ជា​ថ្ងៃ​ព្រះអង្គ​យាង​មក​វិញ​ម្តង​ទៀត។ ថ្ងៃនោះ​នឹ​ងម​ក​ដល់ ប៉ុន្តែ មាន​តែ​ព្រះ​ទេ​ដែល​ដឹង​ថា ព្រះយេ​ស៊ូវ​នឹង​យាង​មក​នៅ​ថ្ងៃ​ណា។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ត្រូវ​រង់​ចាំ​ថ្ងៃ​នោះ​ឯង។ យ៉ាង​ណាមិ​ញ សាវ័ក​ពេត្រុស​បាន​ប្រាប់​យើង​ អំពី​របៀបដែ​ល​អ្នក​ជឿ​ព្រះ អាច​រ​ស់​នៅ ដោយ​អំណរ​ ដោយ​មាន​គោល​បំណង ខណៈ​ពេលដែល​យើង​កំពុង​រង់​ចាំ​ថ្ងៃ​នោះ​មក​ដ​ល់(១ពេត្រុស ៣:១០-១៨)។ គឺ​យើង​អាច​រស់​នៅ ដោយមើ​ល​ទៅនគរ​ស្ថាន​សួគ៌ និង​រស់​នៅ​ក្នុង​ជីវិត ដែល​ថ្វាយ​ព្រះកិត្តិ​នាម​ដល់​ព្រះ​គ្រីស្ទ(ខ.១១)។ ហើយ​យើង​អាច​ពិនិត្យ​មើលក្នុង​ចិត្ត​យើង ដោយ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​​ព្រះ​អង្គ​​បា​ន​​ឃើញ​យើង​ជា​​ឥ​ត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្តី​មេត្រី​នឹងព្រះអង្គ(ខ.១៤)។ រួច​យើង អាច​មើល​ទៅ​ខាង​ក្រៅ​ខ្លួ​ន​យើង​ ដោយ​ប្រុង​ប្រយ័ត្ន មិន​ឲ្យ​វង្វេង​ចេញ​តាម​ឥទ្ធិ​ពល​អាក្រក់​របស់​អ្នក​ដទៃ(ខ.១៧)។ តើ​យើង​អាច​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​របៀប​ណា? គឺ​ដោយ “​ចំរើន​​ឡើង​ក្នុ​ង​​ព្រះ​គុណ ហើយ​​ក្នុង​​កា​រ​​ស្គាល់​​ដ​ល់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអ​ម្ចាស់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា”​(ខ.១៨)។ ពេល​ដែល​បុគ្គ​លិក​លក្ខណៈ​របស់​យើងមា​ន​ការ​លូត​លាស់ តាម​រយៈ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ នោះ​យើ​ងក៏​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​បន្ទូល​ដ៏​រស់។ ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រើ​ព្រះ​បន្ទូល​ព្រះ ដើម្បី​ដឹក​នាំ​យើង ក្នុង​ការ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ។…

Read article
“ខ្ញុំ…សុំ..ទោស”

ឲ្យ​តែ​មាន​បុគ្គល​ដែល​មាន​ឈ្មោះល្បីណា​ម្នា​ក់ បាន​ធ្វើ​អ្វី​មួយ​ខុស ហើយ​បន្ទាប់​មក ក៏​បាន​សារភា​ព​ជា​សាធារណៈ ជា​ធម្មតា សារព​ត៌​មាន​ប្រញាប់​ចុះ​ផ្សាយ​អំពី​រឿង​នោះជាល​ម្អឹត ឲ្យសា​ធារណៈជ​ន​បាន​ដឹ​ង។ អ្នក​ដែល​ល្បី​ឈ្មោះ​នោះ អា​ច​ជា​កីឡា​ករ ដែល​គេ​ប៉ូលីស​បាន​ចាប់​ខ្លួន ដោយ​សារ​បើក​បរ​ដោយ​មានជាតិ​ស្រវឹង។ ឬ​អាចជា​អ្នក​នយោ​បាយណា​ម្នាក់​ ដែល​បាន​ធ្វើអ្វីមួ​យ​លួច​លាក់​ ត្រូវ​គេទា​ន់។ ពេល​ដែ​លយើ​ង​ឮ​អ្នក​ទាំងនោះ​និយាយ​​ទាក់​ៗ​ថា “ខ្ញុំ …សូម…ទោស” នោះ​យើង​ប្រហែ​ល​ជាឆ្ង​ល់​ថា ពួក​​គេ​ពិ​តជាច​ង់កែ​ខ្លួន​មែន ឬគ្រាន់តែនិយាយសូមទោស ដើម្បី​ដោះខ្លួ​ន​ឲ្យរួ​ចតែ​មួ​យពេ​ល​នោះ។ ត្រង់​ចំណុច​នេះ មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប​អំពី​ចិត្ត​រប​ស់​មនុស្ស​ម្នាក់​ៗ​។ ពេល​ដែល​យើង​អាន​បទគម្ពី​រ ដែ​លចែ​ង​អំ​ពីកា​រ​សារ​ភាព​របស់​ស្តេច​ដាវីឌ ដែល​ជា​ស្តេច​ដ៏​ល្បីល្បា​ញ យើង​ឃើញ​ថា ការ​ប្រែ​ចិត្ត​ដ៏​ពិត​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ។ ក្នុង​ការ​មាន​បន្ទូល​បើក​ចំហរ អំ​ពី​អំពើ​បាប​របស់​ទ្រង់​ ក្នុង​បទ​គម្ពីរទំនុក​ដំកើង ៥១ ក្សត្រ​ដ៏អាម៉ាស់​អង្គ​នេះ បាន​ទូលសូ​ម​​សេចក្តី​មេត្តា​ពី​ព្រះ បន្ទាប់​ពី​បាន​បិទ​បាំងអំពើបា​បរ​បស់​ខ្លួន អស់​មួយ​រយៈ​ពេល​មក(២សាំយ៉ូអែល ១២:១-១៣ ទំនុកដំកើង ៣២:៣-៥)។ ទ្រង់​បាន​ទទួ​ល​ស្គា​ល់​ថា ទ្រង់​ត្រូវ​ការ​ការ​លាង​សម្អាត​របស់​ព្រះ(ខ.៧-១០) ហើយ​ទ្រង់​ក៏​បាន​អប​អរ​សាទរ​ការ​ស្អាង​ឡើង​វិញ​ តាម​រយៈ​ការ​បម្រើ និង​ការ​ថ្វាយ​បង្គំ(ខ.១១-១៧)។ យើង​រាល់គ្នា​បា​នធ្វើបាប ខ្វះមិន​ដល់​សិរីល្អរបស់​ព្រះ។ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា មាន​បន្ទុក​នៃ​អំពើ​បាប​ដ៏​ធ្ងន់ កំពុង​សង្កត់​មក​លើយើ​ង នោះ​យើង​ចាំបាច់​ត្រូវ​លន់​តួ​បាប ដើម្បី​សូម​ការ​អត់​ទោស​ពី​ព្រះ ហើយ​ព្រះអ​ង្គ​នឹង​លើក​យើង​ឡើង​(១យ៉ូហាន ១:៩)។ ព្រះ​ដ៏​ធំប្រសើរ​នៃ​យើង បានធ្វើ​​ឲ្យ​អំពើ​បាប​របស់​យើង…

Read article