សេចក្តីស្រឡាញ់ជាអ្វី?
ពេលដែលគេសួរក្មេងៗថា “សេចក្តីស្រឡាញ់ជាអ្វី?” ពួកគេមានចម្លើយល្អៗជាច្រើន។ សម្រាប់ណូអេ ដែលជាក្មេងមានអាយុ៧ឆ្នាំ គាត់បានឆ្លើយថា “សេចក្តីស្រឡាញ់ គឺជាការដែលអ្នកនិយាយប្រាប់មនុស្សម្នាក់ថា អ្នកចូលចិត្តអាវគាត់ ហើយបន្ទាប់មក គាត់ក៏ពាក់អាវនោះរាល់ថ្ងៃ”។ ចំណែកឯរេបិកា ដែលជាក្មេងស្រីមានអាយុ៨ឆ្នាំវិញ នាងបានឆ្លើយថា“ដោយសារជីដូនខ្ញុំមានជម្ងឺឈឺសន្លាក់ដៃជើង គាត់មិនអានឱនចុះ ដើម្បីធ្វើក្រចកជើងគាត់ទៀតទេ។ ដូចនេះ ជីតារបស់ខ្ញុំតែងតែធ្វើក្រចកជើងឲ្យគាត់ សូម្បីតែនៅពេលដែលដៃគាត់ឈឺសន្លាក់ដែរក៏ដោយ។ នោះហើយជាសេចក្តីស្រឡាញ់”។ រីឯយេស៊ិកាក៏មានអាយុ៨ឆ្នាំដែរ នាងបានឆ្លើយថា “អ្នកមិនគួរនិយាយថា អ្នកស្រឡាញ់គេឡើយ បើសិនជាអ្នកមិនពិតជាស្រឡាញ់គេទេនោះ។ តែបើអ្នកពិតជាស្រឡាញ់មែន អ្នកគួរតែនិយាយប្រាប់គេឲ្យបានច្រើនដង ដើម្បីកុំឲ្យគេភ្លេច”។ មានពេលខ្លះ យើងត្រូវរំឭកខ្លួនឯងថា ព្រះស្រឡាញ់យើង។ យើងច្រើនតែផ្តោតទៅលើទុក្ខលំបាកក្នុងជីវិត ហើយក៏សួរខ្លួនឯងថា ឯណាទៅសេចក្តីស្រឡាញ់? ប៉ុន្តែ បើសិនជាយើងបង្អង់ឈប់សិន ហើយពិចារណាអំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង នោះយើងនឹងនឹកចាំថា ព្រះស្រឡាញ់យើងខ្លាំងប៉ុណ្ណា ដែលព្រះអង្គជា សេចក្តីស្រឡាញ់(១យ៉ូហាន ៤:៨-១០)។ បទគម្ពីរទំនុកដំកើង ជំពូក ១០៤ បានរៀបរាប់អំពី “ព្រះពរ” ដែលយើងទទួលបាន ពីសេចក្តីស្រឡាញ់របស់ព្រះ ដូចតទៅ : ព្រះអង្គអត់ទោសបាបយើង(ខ.៣) ព្រះអង្គចម្អែតយើងដោយរបស់ល្អ(ខ.៥) ហើយសម្រេចកិច្ចការដ៏សុចរិត និងសេចក្តីយុត្តិធម៌(ខ.៨)។…
Read articleប្រាជ្ញារបស់ហ្វូងមនុស្ស
សៀវភៅដែលមានចំណងជើងថា ប្រាជ្ញារបស់ហ្វូងមនុស្ស ជាសៀវភៅដ៏គួរឲ្យចាប់អារម្មណ៍ ដែលក្នុងនោះ លោកចេមស៍ សួរូវេគី(James Surowiecki) ដែលជាអ្នកនិពន្ធសៀវភៅនេះ បានបង្ហាញអំពីទស្សនៈដ៏សាមញ្ញមួយ ដែលអាចធ្វើឲ្យមនុស្សវង្វេងបាន គឺទស្សនៈដែលបានយល់ឃើញថា “ហ្វូងមនុស្សដែលមានគ្នាច្រើន មានភាពឆ្លាតវ័យជាងមនុស្សដែលលេចធ្លោ ដែលមានគ្នាតិច ទោះបីជាមនុស្សដែលលេចធ្លោទាំងនោះ មានភាពវ័យឆ្លាត ពូកែដោះស្រាយបញ្ហាជាង ចេះលើកកម្ពស់ឲ្យមានទស្សនៈថ្មីៗ មានការសម្រេចចិត្តដែលឆ្លាតវ័យ ឬចេះព្យាករណ៍អំពីពេលអនាគតយ៉ាងណាក៏ដោយ”។ អ្នកនិពន្ធសៀវភៅនេះ បានធ្វើការប្រៀបធៀបរវាងមនុស្សទាំងពីរក្រុមនោះ ក្នុងវិស្ស័យផ្សេងៗ ដែលរាប់ចាប់តាំងពីវិស្ស័យវប្បធម៌ដែលពេញនិយម រហូតដល់វិស្ស័យនយោបាយ ហើយបានធ្វើការសន្និដ្ឋានជាមូលដ្ឋានថា “ហ្វូងមនុស្សដែលមានគ្នាច្រើន ច្រើនតែមានភាពត្រឹមត្រូវជាងមនុស្ស ដែលលេចធ្លោដែលមានគ្នាតិច។ ទ្រឹស្តីនេះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែ គេអាចយកទ្រឹស្តីនេះមកពិភាក្សា ក្នុងពេលបោះឆ្នោតរើសអ្នកដឹកនាំប្រទេស ឬនៅពេលដែលគេបោះឆ្នោតឲ្យបេកជន ដែលប្រកួតក្នុងកម្មវិធីទូរទស្សន៍ជាដើម”។ យ៉ាងណាមិញ ព្រះគម្ពីរបរិសុទ្ធបានបង្ហាញយ៉ាងច្បាស់ថា ប្រាជ្ញារួមរបស់ហ្វូងមនុស្ស មិនអាចឲ្យយើងទុកចិត្តបានគ្រប់ពេលឡើយ ហើយក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ផងដែរ(ម៉ាថាយ ៧:១៣-១៤) ប៉ុន្តែ ប្រាជ្ញារួមរបស់ហ្វូងមនុស្សអាចមានប្រយោជន៍ នៅពេលដែលប្រាជ្ញានោះត្រូវតាមព្រះបន្ទូលព្រះ។ បទគម្ពីរសុភាសិត ១១:១៤ បានចែងថា “ទីណាដែលឥតមានអ្នកប្រាជ្ញានាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្តីសុខវិញ”។ ការរួមគ្នាតែមួយ ក្នុងរូបកាយព្រះគ្រីស្ទមានប្រយោជន៍ណាស់ ជាពិសេសនៅពេលដែលយើងអាចជួយគ្នាទៅវិញទៅមក នៅក្នុងការស្វែងរកប្រាជ្ញាពីព្រះ។…
Read articleក្បួនផ្តាច់ខ្លួនចេញ
អ្នកស្រីហ្គេល ប្ល៊ែង(Gail Blanke) ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា ការបោះចោលរបស់ទ្រព្យ៥០ប្រភេទ ដែលក្នុងនោះ គាត់បានបង្ហាញនូវក្បួនទាំង៤ “សម្រាប់ដកខ្លួនចេញ” ដើម្បីជួយឲ្យមនុស្សបំបាត់ភាពច្របូកច្របល់ ក្នុងជីវិតរបស់ខ្លួន។ ក្បួនទី១ចែងថា “បើរបស់ទ្រព្យនោះ … ធ្ងន់ពេក ធ្វើឲ្យ រាំងស្ទះ ឬធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អចំពោះខ្លួនឯង នោះចូរបោះវាចោល ឬប្រគល់វាឲ្យទៅអ្នកដទៃ ឬក៏លក់វាចោលទៅ ចូរបណ្តោយឲ្យវាចេញពីខ្លួនអ្នក ហើយបន្តដំណើរទៅមុខទៀតចុះ។” ត្រង់ចំណុចនេះ ខ្ញុំយល់ថា យើងក៏អាចប្រៀបធៀបក្បួនដកខ្លួនចេញខាងលើនេះ ទៅនឹងបញ្ហាខាងវិញ្ញាណផងដែរ។ យើងមិនចាំបាច់ត្រូវនៅជាប់នឹងអំពើបាបដែលយើងមាន ពីអតីតកាលឡើយ។ ពួកបងប្អួនប្រុសរបស់លោកយ៉ូសែបបានរងទុក្ខ ដោយសារអំពើបាបរបស់ខ្លួន អស់ជាច្រើនឆ្នាំ។ បន្ទាប់ពីពួកគេបានលក់លោកយ៉ូសែប ឲ្យធ្វើជាទាសករ អស់រយៈពេលជាច្រើនឆ្នាំមក ពួកគេក៏បាននឹកចាំ អំពីភាពព្រៃផ្សៃដែលពួកគេបានប្រព្រឹត្តនោះ ហើយខ្លាចយ៉ូសែបសងសឹក(ខ.១៦-១៧)។ ក្រោយមក យ៉ូសែបបានធ្វើល្អចំពោះពួកគេ ដោយចិត្តមេត្តា ហើយក៏បានបញ្ជាក់ពួកគេថា គាត់នឹងមិនសងសឹកឡើយ តែពួកគេនៅតែខ្លាចយ៉ូសែបដដែល(៤៥:៤-១៥)។ មានមនុស្សជាច្រើន នៅតែរស់នៅជាមួយនឹងកំហុសដែលខ្លួនបានធ្វើតាំងពីយូរមកហើយ ទោះបីជាបានទទួលសេចក្តីមេត្តា និងការអត់ទោស ពីអ្នកដែលខ្លួនបានធ្វើខុសចំពោះហើយក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ សេរីភាពដ៏ពិតកើតមាន ពេលដែលយើងលន់តួបាបនៅចំពោះព្រះ។ ព្រះអង្គអត់ទោសបាបយើង(១យ៉ូហាន ១:៩) ហើយញែកយើងចេញពីបាបនោះ (ទំនុកដំកើង…
Read articleការចាក់ឫស
មានកន្លែងដ៏តូចមួយ ក្នុងទីធ្លាមុខផ្ទះរបស់ខ្ញុំ ដែលហាក់ដូចជាមិនអាចមានភាពស្រស់ស្អាតសោះ។ ស្មៅហាក់ដូចជានៅតែដុះរ៉ុយៗ ក្នុងចំណុចមួយនោះ ទោះបីជាខ្ញុំបានព្យាយាមស្រោចទឹកវា យ៉ាងណាក៏ដោយ។ ដូចនេះ ថ្ងៃមួយ ខ្ញុំក៏បានយកប៉ែលមកចូកមើលកន្លែងដែលមានបញ្ហានោះ ហើយក៏រកឃើញមូលហេតុ ដែលធ្វើឲ្យស្មៅដុះមិនបានល្អ។ នៅពីក្រោមស្មៅនោះ មានថ្មមួយស្រទាប់ ដែលមានកម្រាស់ជិតមួយទឹក។ ខ្ញុំក៏បានគាស់ថ្មនោះចេញ ហើយយកដីដ៏មានជីរជាតិ មកចាក់បំពេញ ដើម្បីឲ្យគ្រាប់ពូជថ្មីអាចចាក់ឫសដុះបានល្អ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះយេស៊ូវមានបន្ទូលអំពីគ្រាប់ពូជ និងដី។ ក្នុងរឿងប្រៀបប្រដូច ក្នុងបទគម្ពីរម៉ាថាយ ជំពូក១៣ ព្រះអង្គបានមានបន្ទូល អំពីគ្រាប់ពូជនៃដំណឹងល្អ ដែលត្រូវបានសាបព្រោះ នៅលើដីប្រភេទខុសៗគ្នា។ ព្រះអង្គមានបន្ទូលថា គ្រាប់ពូជដែល ធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ប៉ុន្តែ កាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស(ខ.៥-៦)។ ត្រង់ចំណុចនេះ ព្រះអង្គកំពុង មានបន្ទូល អំពីអ្នកដែលបានឮដំណឹងល្អ ហើយទទួលជឿ តែព្រះបន្ទូលព្រះមិនបានចាក់ឫសចូលក្នុងជីវិតរបស់ពួកគេឡើយ។ បានជាពេលដែលគាត់ ជួបបញ្ហា គាត់ក៏រវាតចិត្តចេញ ដោយសារគាត់មិនមែនជាអ្នកជឿពិតប្រាកដ។ ព្រះយេស៊ូវក៏បានមានបន្ទូលសន្និដ្ឋានថា “អ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ…
Read articleតើយើងអាចរកប្រាជ្ញានៅទីណា?
ប្រាជ្ញាជាសម្រស់នៃភាពបរិសុទ្ធ។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា ប្រាជ្ញា មានភាពសមហេតុផល ចេះបទបែន មានការអត់ទោស មានសន្តិភាព និងមានការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ព្រមទាំងមានការសួរសុខទុក្ខគ្នា ក្នុងនាមជាមិត្តភ័ក្រ មានការគួរសម និងនិយាយពាក្យសម្តីល្អៗ។ ប្រាជ្ញាមានការបន្ទាបខ្លួន មានតម្លាភាព មានភាពសាមញ្ញ ស្លូតបូត និងមានចិត្តសប្បុរស(យ៉ាកុប ៣:១៧)។ តើយើងអាចរកឃើញប្រាជ្ញា នៅទីណា? ប្រាជ្ញាមានប្រភពពីនគរស្ថានសួគ៌(១:៥)។ បានជាលោកឆាល ស្ព័រជិន(Charles Spurgeon) បានមានប្រសាសន៍ថា “ប្រាជ្ញា ជាសម្រស់នៃជីវិត ហើយមានតែព្រះទេ ដែលអាចបង្កើតឲ្យមានប្រាជ្ញា ក្នុងជីវិតយើង”។ វាជាការប្រសើរណាស់ ដែលយើងអាចសួរខ្លួនឯងឲ្យបានញឹកញាប់ថា “តើខ្ញុំកំពុងលូតលាស់ក្នុងប្រាជ្ញាឬទេ?” ទោះបីជាយ៉ាងណាក៏ដោយ ជីវិតមនុស្សយើងមានការប្រែប្រួលជានិច្ច។ យើងចាំបាច់ត្រូវលូតលាស់ ដោយមានភាពផ្អែមល្ហែម និងមានប្រាជ្ញាកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ពុំនោះទេ យើងនឹងក្លាយជាមនុស្សដែលល្ងង់ខ្លៅ ឬមានមុខជូរកាន់តែខ្លាំង។ ម្យ៉ាងទៀត យើងអាចសួរខ្លួនឯងថា “តើខ្ញុំកំពុងលូតលាស់ទៅជាអ្វី?” ដរាបណាយើងនៅរស់ យើងនៅតែមានឱកាសចាប់ផ្តើមលូតលាស់ ក្នុងប្រាជ្ញាជានិច្ច។ ព្រះទ្រង់ស្រឡាញ់យើង ដោយព្រះទ័យអាណិតអាសូរ និងស្រឡាញ់ជាខ្លាំង ដែលអាចរំដោះយើង ឲ្យរួចផុត ពីភាពល្ងង់ខ្លៅ បើសិនជាយើងថ្វាយជីវិតយើងដាច់ដល់ព្រះអង្គ។…
Read articleមានពរខ្លាំងណាស់
ជារៀងរាល់ថ្ងៃ ពេលខ្ញុំធ្វើដំណើរទៅកន្លែងធ្វើការ ក៏ដូចជានៅពេលដែលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំមានពេលច្រើន សម្រាប់អានអក្សរស្ទីគើរ ដែលគេបិទនៅលើកាងខាងក្រោយរបស់ឡាន ដែលកំពុងបើកនៅខាងមុខឡានខ្ញុំ។ ខ្ញុំឃើញឡានខ្លះមានបិទពាក្យគ្រោកគ្រាត ឡានខ្លះទៀតមានដាក់ពាក្យស្លោកពិរោះៗ តែមានឡានមួយចំនួន មានបិទពាក្យអក្សរអសីលធម៌យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះខ្ញុំឃើញឡានមួយគ្រឿងមានបិទពាក្យពេចន៍ដ៏ស្រទន់ នៅលើកាងខាងក្រោយរបស់វា ដែលបានលើកទឹកចិត្តខ្ញុំ ឲ្យគិតអំពីអាកប្បកិរិយ៉ា ដែលខ្ញុំច្រើនតែមាន ក្នុងការរស់នៅ។ អក្សរស្ទីគើរនោះសរសេរថា “ខ្ញុំមានពរខ្លាំងណាស់ ខ្ញុំមិនរអ៊ូរទាំអំពីជីវិតឡើយ”។ ខ្ញុំទទួលស្គាល់ថា ពេលនោះខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំជញ្ជឹងគិតអំពីពាក្យមួយឃ្លានេះ។ មានពេលច្រើនដងពេកហើយ ដែលខ្ញុំបានចំណាយពេលនឹកស្តាយអំពីការអ្វីដែលមិនបានសម្រេចដូចបំណងរបស់ខ្ញុំ ជាជាងចំណាយពេលផ្តោតទៅលើអំណោយដ៏អស្ចារ្យ ដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌បានប្រទានមក។ ពេលដែលខ្ញុំបានអានពាក្យពេចន៍ដ៏សាមញ្ញ នៅថ្ងៃនោះហើយ ខ្ញុំក៏បានធ្វើការប្តេជ្ញាចិត្តជាថ្មីថា នឹងមានការដឹងគុណចំពោះព្រះអម្ចាស់ កាន់តែសកម្ម និងអស់ពីចិត្ត ព្រោះព្រះនៃយើង ព្រះអង្គល្អចំពោះខ្ញុំណាស់ តាមរបៀបជាច្រើន ដែលខ្ញុំមិនអាចរាប់អស់។ បទគម្ពីរទំនុកដំកើង ជំពូក១០៧ ជាទំនុកបទចម្រៀង ដែលព្យាយាមកែប្រែគំនិតរបស់មនុស្ស ដែលមិនចេះអរព្រះគុណព្រះ។ មានមនុស្សជាច្រើនយល់ថា ស្តេចដាវីឌ ជាអ្នកនិពន្ធទំនុកមួយនេះ ដែលបានដាស់តឿនចិត្តដែលកាន់តែត្រជាក់ឡើងៗ ដោយគ្មានការដឹងគុណព្រះ គឺដូចដែលទំនុកមួយនេះបានច្រៀងបន្ទរបួនដងថា “ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ”(ខ.៨,១៥,២១,៣១)។ សូម្បីតែក្នុងពេលដែលពិបាកបំផុត…
Read article