ការជួសជុលផ្លូវ
នៅរដ្ឋមីឈីហ្គិន គេចូលចិត្តនិយាយកំប្លែងលេងថា ក្នុងមួយឆ្នាំយើងមានរដូវពីរ គឺរដូវរងារ និងរដូវជួសជុសផ្លូវថ្នល់។ បានជាយើងនិយាយដូចនេះ ព្រោះរដូវរងាដែលត្រជាក់ខ្លាំង បានធ្វើឲ្យខូចផ្លូវថ្នល់ ដូចនេះ ជាងជួសជុលថ្នល់ត្រូវប្រញាប់ជួសជុលថ្នល់ ពេលណាទឹកកកនៅតាមផ្លូវថ្នល់រលាយអស់ ហើយដីក៏ឈប់កករឹង។ ទោះបីជាយើងហៅការងារនេះថា “ការជួសជុលថ្នល់”ក៏ដោយ ក៏តាមពិត ភាគច្រើននៃការជួសជុលរបស់ពួកគេ គឺមិនខុសពីការ “បំផ្លាញផ្លូវថ្នល់”ឡើយ។ ព្រោះជួនកាល បើគេគ្រាន់តែជួសជុលកន្លែងដែលមានក្រឡុក គឺមិនមែនជាជម្រើដ៏ល្អឡើយ។ ពោលគឺជាងជួសជុលថ្នល់ ត្រូវសាងសង់ផ្លូវថ្នល់នោះសារឡើងវិញ ទើបបានត្រូវ។ ត្រង់ចំណុចនេះ បើយើងប្រៀបធៀបនឹងជីវិតខាងវិញ្ញាណវិញ នោះយើងឃើញថា ព្រះទ្រង់ក៏បានប្រទាននូវផ្លូវថ្មី សម្រាប់ជីវិតរបស់យើងផងដែរ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល យើងឃើញថា ព្រះបានប្រាប់រាស្រ្តព្រះអង្គ ឲ្យរំពឹងគិតអំពីការជួសជុលផ្លូវដ៏សំខាន់ ដែលតភ្ជាប់រវាងពួកគេនឹងព្រះអង្គ(អេសាយ ៦២:១០-១១ យេរេមា ៣១:៣១)។ ពេលដែលព្រះចាត់ព្រះយេស៊ូវឲ្យយាងចុះមក ពួកសាសន៍យូដាហាក់ដូចជាយល់ថា ព្រះយេស៊ូវបានយាងមកបំផ្លាញផ្លូវនៃជីវិតរបស់ពួកហើយ។ ប៉ុន្តែ ព្រះយេស៊ូវមិនបានបំផ្លាញអ្វីឡើយ។ តាមពិត ព្រះអង្គបានយាងមក ដើម្បីសម្រេចការជួសជុលនោះទៅវិញទេ(ម៉ាថាយ ៥:១៧)។ ផ្លូវចាស់ដែលត្រូវបានចាក់ក្រាលពីលើដោយក្រឹត្យវិន័យ ត្រូវក្លាយជាផ្លូវថ្មី ដែលក្រាលពីលើដោយសេចក្តីស្រឡាញ់នៃព្រះយេស៊ូវ ដែលមានការលះបង់។ ព្រះទ្រង់នៅតែធ្វើកិច្ចការរបស់ព្រះអង្គ ដោយជំនួសផ្លូវចាស់នៃអំពើបាប និងក្រឹត្យវិន័យនិយម ដោយផ្លូវថ្មី នៃសេចក្តីស្រឡាញ់…
Read articleចង់បានហើយ ចង់បានទៀត
មានអ្នកខ្លះចូលចិត្តដើរទិញឥវ៉ាន់ខ្លាំងណាស់។ ពួកគេមានចិត្តចង់ទិញ ហើយទិញទៀត ឥតឈប់ឈរ។ ហើយក្នុងចំណោមនោះ ក៏មានអ្នកដែលស្វែងរកទិញឥវ៉ាន់ នៅក្រៅប្រទេសទៀតផង។ សព្វថ្ងៃនេះ មានផ្សារទំនើបធំៗជាច្រើន ក្នុងប្រទេសចិន សូឌី-អារ៉ាប៊ី កាណាដា ភីលីពីន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត នៅទូទាំងពិភពលោក។ ការកើនឡើងនៃការទិញទំនិញ តាមហាងទំនិញ និងនៅតាមប្រព័ន្ធអ៊ីនធើណិត បានបង្ហាញឲ្យយើងដឹងថា ការញៀននឹងការទិញទំនិញ គឺជាបាតុភូតដែលកើតមាននៅទូទាំងពិភពលោក។ យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងរាល់គ្នាថា “ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៥)។ ជាងនេះទៅទៀត ព្រះអង្គបានមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីបុរសម្នាក់ ដែល “ខំបង្គរទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯង” ដោយមិនខ្វល់អំពីទំនាក់ទំនង ដែលគាត់ត្រូវមានជាមួយព្រះឡើយ(ខ.២១)។ តើធ្វើដូចម្តេច ឲ្យយើងអាចរៀនស្កប់ចិត្ត នឹងរបស់ដែលយើងមាន ដោយមិនលោភចង់បានជាបន្ថែមទៀត? ជាបន្តទៅនេះ សូមស្វែងយល់អំពីដំណោះស្រាយមួយចំនួន ដូចតទៅ : ចូរចាត់ទុករបស់ដែលយើងមាន ជាអំណោយដែលព្រះប្រទាន សម្រាប់ឲ្យយើងប្រើ យ៉ាងឆ្លាតវ័យ(ម៉ាថាយ ២៥:១៤-៣០) ចូរខិតខំធ្វើការរកប្រាក់ ហើយសន្សំទុកប្រើពេលក្រោយទៀត(សុភាសិត ៦:៦-១១)។ ចូរដាក់ដង្វាយ សម្រាប់ការងារបម្រើព្រះអម្ចាស់ និងសម្រាប់អ្នកដែលខ្វះខាត(២កូរិនថូស…
Read articleភាពក្រអឺតក្រទម និងអំណួត
រឿងប្រឌិត ដែលមានចំណងជើងថា សំបុត្ររបស់អារក្ស ដែលលោក ស៊ី អេស លូវីស (C. S. Lewis) បាននិពន្ធ បានដំណាលថា អារក្សដែលមានឋានៈខ្ពស់ បានជំរុញអារក្សក្រោមបង្គាប់ខ្លួន ឲ្យទៅបង្វែរគំនិតរបស់គ្រីស្ទបរិស័ទម្នាក់ ឲ្យបែរចេញឆ្ងាយពីព្រះ ហើយឲ្យងាកមកផ្តោតទៅលើកំហុសរបស់មនុស្ស ដែលនៅជុំវិញខ្លួន ក្នុងពួកជំនុំ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលមួយ ដែលខ្ញុំកំពុងចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ ខ្ញុំបានមានអារម្មណ៍ធុញទ្រាន់ នឹងមនុស្សម្នាក់ ដែលអង្គុយនៅក្បែរខ្ញុំ ដែលច្រៀងឮៗ ខុសណោតភ្លេង ហើយពេលគេអានខគម្ពីររួមគ្នា គាត់មិនបានអានឲ្យស្របជាមួយគេទេ។ ប៉ុន្តែ ពេលដែលយើងត្រូវឱនក្បាលអធិស្ឋានយ៉ាងស្ងាត់ស្ងៀម ខ្ញុំក៏ដឹងថា ព្រះអម្ចាស់ប្រាកដជាសព្វព្រះទ័យចំពោះចិត្តរបស់គាត់ ជាជាងសព្វព្រះទ័យនឹងការដែលខ្ញុំមានអារម្មណ៍ដែលកាត់ទោសគាត់។ ពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានអានបទគម្ពីរសុភាសិត ជំពូក៨ ហើយខ្ញុំមានការប៉ះពាល់ចិត្ត នឹងខ.១៣ ដែលបានចែងថា “ការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ ហើយនឹងមាត់ពោលពាក្យវៀច នោះអញក៏ស្អប់ណាស់”។ បទគម្ពីរមួយជំពូកនេះបានបង្រៀនយើងថា ព្រះបន្ទូលនៃប្រាជ្ញាបានបង្រៀនយើង ឲ្យមានចិត្តដែលមានការយល់ដឹង(ខ.៥) ហើយរកបានជីវិត និងប្រកបដោយគុណនៃព្រះអម្ចាស់(ខ.៣៥)។ ដូចនេះ យើងត្រូវសម្រេចចិត្តរស់នៅ ដោយអាកប្បកិរិយា ដែលល្អប្រពៃ…
Read articleដង្កូវត្រចៀក
គេបានប្រៀបប្រដូចបទចម្រៀងមួយចំនួន ទៅនឹងសត្វល្អិត ដែលចូលទៅក្នុងត្រចៀក ហើយនៅជាប់ក្នុងក្បាលរបស់មនុស្ស មិនព្រមទៅណា។ បទចម្រៀងទាំងនោះ ជាបទដែលគេពេញនិយម និងពិរោះណាស់ បានជាពេលដែលគេស្តាប់ហើយ វាដក់ជាប់ក្នុងចិត្ត មិនអាចដកវាចេញបាន។ គេថា ដើម្បីរំដោះខ្លួនយើងពីបទចម្រៀង ដែលអាចបណ្តាលឲ្យយើងមានគ្រោះថ្នាក់ យើងត្រូវជំនួសបទចម្រៀងនោះ ដោយទំនុកបទមួយទៀត ដែលមានលក្ខណៈ “ល្អប្រសើរជាង”។ ព្រោះបទចម្រៀងដែលមានពាក្យពេចន៍ និងបទភ្លេងថ្មី អាចដកបទចាស់ចេញពីចិត្តយើងបាន។ យ៉ាងណាមិញ នៅក្នុងពិភពនៃការគិតរបស់យើង ក៏អាចមានបញ្ហាដូចនេះផងដែរ។ ពេលដែលគំនិតរបស់យើងមានភាពស្រើបស្រាល ឬមានការសងសឹក នោះការអាន និងការជញ្ជឹងគិតអំពីព្រះបន្ទូលព្រះ អាចជួយសម្អាតគំនិតរបស់យើងឲ្យស្អាតបាន។ ព្រះគម្ពីរបានប្រាប់យើង ឲ្យស្រឡាញ់ព្រះអម្ចាស់ “ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់គំនិតរបស់យើង” (ម៉ាថាយ ២២:៣៧) ហើយមិនត្រូវ “ត្រាប់តាមសម័យនេះឡើយ” ចូរឲ្យយើងរាល់គ្នា “បានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ ព្រះគម្ពីរក៏បង្រៀនយើង ឲ្យគិតអំពីសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីគួរសរសើរ(ភីលីព៤:៨)។ ពេលដែលគំនិតរបស់យើងបែកទៅរកការអាក្រក់ នោះចូរយើងអនុញ្ញាតឲ្យប្រាជ្ញានៃព្រះគម្ពីរ ជ្រួតជ្រាបនៅក្នុងចិត្ត និងគំនិតយើង…
Read articleកុំភ្លេច
ខ្ញុំមិនយល់ស្របនឹងទស្សនៈ របស់អ្នកដែលប្រឆាំងនឹងសម្ភារៈប្រើប្រាស់ ហើយនិយាយថា ការមានរបស់កម្មសិទ្ធិ ជាការអាក្រក់។ ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំត្រូវការសម្ភារៈប្រើប្រាស់ជាចំាបាច់ ហើយជាញឹកញាប់ ខ្ញុំបានជួបការល្បួង ដែលនាំចិត្តខ្ញុំឲ្យបង្គទ្រព្យសម្បត្តិ ដែលខ្ញុំត្រូវការនោះ កាន់តែច្រើនឡើងៗ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏បានទទួលស្គាល់ផងដែរថា ការមានរបស់ទ្រព្យច្រើនជាកម្មសិទ្ធិអាចមានគ្រោះថ្នាក់ នៅពេលដែលវានាំឲ្យយើងមានការខាតបង់ខាងវិញ្ញាណ។ កាលណាយើងមានទ្រព្យសម្បត្តិកាន់តែច្រើន នោះយើងក៏កាន់តែមានអារម្មណ៍ថា យើងមិនមានខ្វះអ្វីទេ បានជាយើងកាន់តែងាយភ្លេចខ្លួនថា យើងត្រូវការព្រះ ហើយភ្លេចស្រឡាញ់ព្រះអង្គ។ ប៉ុន្តែ សូមកុំភ្លេចឲ្យសោះថា អ្វីៗដែលយើងមាន គឺសុទ្ធតែមានប្រភពមកពីព្រះ ដែល “ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ”(១ធីម៉ូថេ ៦:១៧)។ គួរឲ្យស្តាយណាស់ ពេលដែលយើងបានទទួលរបស់នោះហើយ យើងបែរជាអរសប្បាយនឹងរបស់ទាំងនោះ ជាជាងអរសប្បាយនឹងព្រះ ដែលជាអ្នកឲ្យ។ ហេតុនេះហើយ បានជានៅពេលដែលព្រះទ្រង់រៀបនឹងប្រទាននូវជីវិត ដែលមានព្រះពរជាបរិបូរ ដល់រាស្រ្តព្រះអង្គ ក្នុងទឹកដីសន្យា ព្រះអង្គបានដាស់តឿនពួកគេថា “ចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ជាព្រះនៃឯង”(ចោទិយកថា ៨:១១)។ បើព្រះទ្រង់បានអនុញ្ញាតឲ្យអ្នក បានអរសប្បាយនឹងភាពបរិបូរនៃសម្ភារៈ នោះចូររំឭកខ្លួនឯង អំពីប្រភពនៃសម្ភារៈទាំងនោះចុះ។ តាមពិត យើងរាល់គ្នាមានការជាច្រើន ដែលត្រូវអរព្រះគុណព្រះ ទោះបីជាយើងមានទ្រព្យសម្បត្តិច្រើន…
Read articleកសាងជីវិត
កន្លងមក ខ្ញុំបានអានសៀវភៅមួយក្បាល ដែលបង្រៀនមនុស្សឲ្យចេះជួយខ្លួនឯងឲ្យមានជោគជ័យ។ ខ្ញុំបានចាប់អារម្មណ៍នឹងទស្សនៈមួយ ដែលគេបានសរសេរ ក្នុងសៀវភៅនោះថា ចូរធ្វើតែកិច្ចការណា ដែលអ្នកពូកែធ្វើចុះ ព្រោះមានតែកិច្ចការនោះទេ ដែលអ្នកមានអារម្មណ៍ជឿជាក់បំផុតថា អ្នកអាចធ្វើបាន។ ត្រង់ចំណុចនេះ អ្នកនិពន្ធកំពុងតែព្យាយាមជួយអ្នកអាន ឲ្យកសាងជីវិត ឲ្យបានដូចក្តីបំណង។ ខ្ញុំមិនដឹងថា អ្នកមានគំនិតយល់ឃើញយ៉ាងណាទេ ប៉ុន្តែ សម្រាប់ខ្ញុំវិញ ខ្ញុំយល់ថា បើសិនជាខ្ញុំធ្វើតែការអ្វីដែលខ្ញុំពូកែធ្វើ នោះខ្ញុំមិនអាចសម្រេចកិច្ចការបានច្រើនទេ! យើងឃើញថា ក្នុងបទគម្ពីរម៉ាកុស ជំពូក១០ សាវ័កយ៉ាកុប និងសាវ័កយ៉ូហាន បានមានផែនការខ្លះៗ សម្រាប់រស់នៅ ឲ្យបានដូចក្តីបំណង ក្នុងពេលអនាគត។ បានជាពួកគេទូលសូមព្រះយេស៊ូវ ឲ្យពួកគេអង្គុយនៅក្បែរព្រះអង្គ ម្នាក់នៅខាងឆ្វេង ហើយម្នាក់ទៀតនៅខាងស្តាំ ក្នុងនគរស្ថានសួគ៌(ខ.៣៧)។ ការទូលសូមដូចនេះ បានធ្វើឲ្យសាវ័កទាំង១០នាក់ផ្សេងទៀត មានការ “តូចចិត្ត”នឹងអ្នកទាំងពីរ(ខ.៤១)។ (ការនេះអាចមកពីពួកគេចង់បានកន្លែងអង្គុយនៅក្បែរព្រះអង្គផងដែរ)។ ប៉ុន្តែ ពេលនោះ ព្រះយេស៊ូវក៏បានឈ្លៀតឱកាស បង្រៀនពួកគេ អំពីការរស់នៅមួយបែបទៀត ដែលព្រះអង្គសព្វព្រះទ័យ គឺការរស់នៅ ដោយបម្រើគ្នាទៅវិញទៅមក។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១…
Read article