ពាក្យសម្តីដែលយើងនិយាយ
អ្នកប្រហែលជាធ្លាប់ឮគេនិយាយថា “អ្នកប្រាជ្ញជជែកអំពីទ្រឹស្តី អ្នកចេះដឹងកំរិតមធ្យមជជែកគ្នាអំពីព្រឹត្តិការណ៍ មនុស្សមានគំនិតតូចជជែកគ្នាអំពីមនុស្ស”។ ខ្ញុំទទួលស្គាល់ថា យើងមានវិធីសាស្រ្តជាច្រើន សម្រាប់និយាយអំពីមនុស្សណាម្នាក់ ដោយផ្តល់កិត្តិយសឲ្យពួកគេ។ ប៉ុន្តែ ពាក្យស្លោកខាងលើនេះ និយាយសង្កត់ធ្ងន់ទៅលើការនិយាយមិនល្អអំពីអ្នកដទៃ។ ក្នុងពិភពលោកសព្វថ្ងៃ យើងមានប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជាកាសែត វិទ្យុ ទូរទស្សន៍ និងនៅលើគេហទំព័របណ្តាញសង្គមជាដើម ដែលនិយាយអំពីជីវិត ឬរឿងផ្ទាល់ខ្លួនរបស់មនុស្សមួយចំនួន តាមរបៀបដែលមិនសមរម្យ។ ការនិយាយអំពីរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ តាមប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មានការកើនឡើងកាន់តែខ្លាំង បានជាមនុស្សក្នុងសម័យនេះ ច្រើនតែយល់ថា ការនិយាយដើមគ្នាបានក្លាយជារឿងធម្មតាទៅហើយ ដូចនេះ មិនមែនមានតែអ្នកមាន និងបុគ្គលដែលល្បីឈ្មោះប៉ុណ្ណោះទេ ដែលគេលើកមកនិយាយដើមនោះ។ បានជានៅតាមកន្លែងធ្វើការ ពួកជំនុំ នៅក្បែរផ្ទះ និងក្នុងគ្រួសារយើង មានមនុស្សជាច្រើន ដែលបានក្លាយជាគោលដៅ នៃការនិយាយដើម ដោយអណ្តាតដ៏មុតស្រួច ហើយពួកគេមានការឈឺចាប់ណាស់ ពេលដែលបានដឹងថា ខ្លួនបានក្លាយជាជនរងគ្រោះនៃការនិយាយដើម ដែលការនេះមិនគួរកើតមានសោះ។ ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចជៀសចេញ ពីការប្រើពាក្យសម្តី ដែលធ្វើឲ្យអ្នកដទៃឈឺចាប់? ជាការពិតណាស់ យើងអាចជៀសវាងការនិយាយដើមអ្នកដទៃបាន ពេលដែលយើងទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកដែលស្តាប់ឮពាក្យសម្តីគ្រប់ម៉ាត់ ដែលយើងនិយាយចេញមក ទោះជានៅពេលណាក៏ដោយ ហើយព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងមានជីវិតរស់នៅ ដែលល្អប្រសើរជាងនេះ។…
Read articleភាពរឹងមាំដែលកើតពីការពិបាក
គ្រាប់ពេជ្យជាវត្ថុដ៏ស្រស់ស្អាត និងមានតម្លៃ ប៉ុន្តែ វាមានប្រភពដើមកើតពីជាតិកាបោនដ៏សាមញ្ញ ដែលមានពណ៌ខ្មៅ កខ្វក់ និងងាយឆាបឆេះ។ ពេលដែលជាតិការបោននោះឆ្លងកាត់កំដៅ និងទទួលរងនូវសម្ពាធដ៏ខ្លាំងអស់រយៈពេលជាច្រើនឆ្នាំក្រោយមក វាប្រែជាមានសភាពថ្លាសុទ្ធល្អ ហើយរឹងមាំ។ ត្រង់ចំណុចនេះ យើងអាចប្រៀបធៀបភាពរឹងមាំនៃគ្រាប់ពេជ្យ ទៅនឹងភាពរឹងមាំខាងវិញ្ញាណរបស់មនុស្ស ដែលកើតមាន ដោយសារព្រះប្រើសម្ពាធនៃការពិបាក ដើម្បីដកយកចេញនូវភាពមិនបរិសុទ្ធចេញពីយើង ហើយធ្វើឲ្យកម្លាំងរបស់ព្រះអង្គ បានពេញខ្នាតឡើង ក្នុងយើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា កម្លាំងរបស់ព្រះ បានពេញខ្នាត នៅក្នុងភាពកម្សោយរបស់យើង (២កូរិនថូស ១២:៩)។ តាមធម្មជាតិរបស់ខ្ញុំជាមនុស្ស ខ្ញុំមិនចង់មានភាពរឹងមាំតាមរបៀបនេះទេ ព្រោះខ្ញុំមិនចង់មានភាពទន់ខ្សោយឡើយ។ ពេលដែលខ្ញុំមានជម្ងឺមហារីក ខ្ញុំបានទៅចាក់ថ្នាំគីមី និងបាញ់កាំរស្មីដែលបានធ្វើឲ្យខ្ញុំមានភាពទន់ខ្សោយយ៉ាងខ្លាំង។ ការនេះបង្រៀនខ្ញុំអំពីភាពកម្សោយខាងសាច់ឈាម លើសពីការដែលខ្ញុំចង់ដឹងចង់យល់។ បន្ទាប់មក មានហេតុការណ៍ដ៏តូចមួយបានធ្វើឲ្យខ្ញុំធ្លាក់ចូល ក្នុងភាពកម្សោយខាង ផ្លូវអារម្មណ៍ ដែលធ្វើឲ្យខ្ញុំភ្លេចខ្លួន។ បន្ទាប់ពីការចាក់ថ្នាំគីមីបានធ្វើឲ្យខ្ញុំជ្រុះសក់អស់ ហើយក្បាលខ្ញុំត្រូវត្រងោលអស់មួយឆ្នាំមក ខ្ញុំមិនពិបាកកាត់សក់ទេ ក្នុងរយៈពេលនោះ។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ការមានភាពទន់ខ្សោយពេក គឺពិតជាធ្វើឲ្យខ្ញុំពិបាកណាស់។ ក្នុងចំណោមយើងរាល់គ្នា មានអ្នកខ្លះអាចស្រមើស្រម៉ៃថា ខ្លួនឯងមានកម្លាំង និងអាចពឹងផ្អែកលើសមត្ថភាពខ្លួនឯង ពេលដែលមានភាពកម្សោយ ប៉ុន្តែ ពេលដែលយើងជួបការពិបាក ដូចជាការធ្លាក់ខ្លួនឈឺ…
Read articleអានបញ្ច្រាស ថយក្រោយ
ខ្ញុំទទួលស្គាល់ថា ជួនកាលពេលខ្ញុំអានសៀវភៅរឿង ខ្ញុំអានផ្នែកចុងបញ្ចប់នៃសៀវភៅនោះ ជាមុនសិន ទើបខ្ញុំអានផ្នែកដើមដំបូង។ ការអានដូចនេះ បានធ្វើឲ្យខ្ញុំអាចដឹងថា តួអង្គណានៅរស់ ហើយតួអង្គណាស្លាប់នៅចុងបញ្ចប់។ ពេលដែលខ្ញុំដឹងអំពីចុងបញ្ចប់នៃសាច់រឿងហើយ ខ្ញុំអាចសម្រួលអារម្មណ៍ ហើយឲ្យតម្លៃសាច់រឿង និងតួអង្គទាំងនោះឲ្យបានល្អិតល្អន់ យ៉ាងសប្បាយរីករាយ ដោយគ្មានការថប់បារម្ភ។ យ៉ាងណាមិញ ការអានផ្នែកចុងក្រោយនៃសៀវភៅរឿង មិនសូវខុសគ្នាប៉ុន្មានពីការអានព្រះគម្ពីរវិវរណៈ ដែលជាកណ្ឌចុងក្រោយនៃព្រះគម្ពីរប៉ុន្មានទេ។ ព្រោះការអានព្រះគម្ពីរវិវរណៈអាចលើកទឹកចិត្ត ក៏ដូចជាកម្សាន្តចិត្ត អ្នកដើរតាមព្រះយេស៊ូវ។ កណ្ឌគម្ពីរនេះបានចែងម្តងហើយម្តងទៀតថា គ្រីស្ទបរិស័ទជាអ្នកមានជ័យជម្នះ(១យ៉ូហាន ៤:៤ ៥:៤ វិវរណៈ ២:៧,១១,១៧,២៦ ៣:៥,១២,២១)។ និយាយឲ្យខ្លី យើងអាចធ្វើជាអ្នកមានជ័យជម្នះ ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលដ៏អស់កល្បជានិច្ច។ ពេលដែលសាវ័កយ៉ូហាននិយាយ អំពីការបើកសម្តែងនូវផ្ទៃមេឃ និងផែនដីថ្មី ក្នុងព្រះគម្ពីរវិវរណៈ(២១:១) គាត់បានពិពណ៌នា អំពីចុងបញ្ចប់នៃអ្នក ដែលបានទទួលព្រះយេស៊ូវជាព្រះសង្រ្គោះ។ នៅពេលនោះ យើងនឹងបានឃើញចុងបញ្ចប់នៃសេចក្តីស្លាប់ ទឹកភ្នែក សេចក្តីទុក្ខ និងការឈឺចាប់(ខ.៤)។ ព្រះអម្ចាស់ទ្រង់បានប្រកាសថា “ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្តីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ”(ខ.៧)។ ទ្រង់នឹងគង់នៅជាមួយយើង(ខ.៣) ហើយទ្រង់ “នឹងធ្វើឲ្យការគ្រប់យ៉ាងប្រែជាថ្មីវិញ”(ខ.៥)។ ពេលដែលការលំបាកក្នុងពេលបច្ចុប្បន្ន…
Read articleការដាស់តឿន
នៅលើឆ្នេរខ្សាច់មាត់សមុទ្រ នៃប្រទេសអ៊ុយរ៉ាហ្កាយ គេបានដាក់រូបចម្លាក់ដៃដ៏ធំមួយធ្វើពីស៊ីម៉ង់ ដែលមានម្រាមផុសចេញពីដីខ្សាច់ តម្រង់ទៅរកផ្ទៃមេឃ។ គេបានហៅរូបចម្លាក់ដ៏ធំនោះថា វិមាននៃអ្នកលង់ទឹក។ អ្នករស់នៅទីនោះបានហៅវាថា “ឡា ម៉ាណូ” (La Mano) ដែលជាភាសាអេស្ប៉ាញ ប្រែមកថា “ដៃ”។ លោកម៉ារីអូ អ៊ីរ៉ារ៉ាហ្សាបាល(Mario Irarrázabal) ដែលជាជាងចម្លាក់ជនជាតិឈីលី បានបង្កើតរូបចម្លាក់នេះមក ដើម្បីដាស់តឿនអ្នកហែលទឹក អំពីគ្រោះថ្នាក់នៃការលង់ទឹក។ រូបចម្លាក់ “ដៃ” នោះក៏បានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាកម្សាន្ត នៅមាត់ឆ្នេរនោះ ប៉ុន្តែ គោលបំណងពិតរបស់វា នៅតែរំឭកអ្នកហែលទឹក អំពីគ្រោះថ្នាក់នៃទឹកសមុទ្រដដែល។ យ៉ាងណាមិញ ព្រះបន្ទូលព្រះមានការដាស់តឿនជាច្រើន អំពីគ្រោះថ្នាក់។ ជាក់ស្តែង កណ្ឌហេព្រើរបានផ្តល់ឲ្យនូវការដាស់តឿនជាពិសេស អំពីគ្រោះថ្នាក់ ដែលអាចកើតមានចំពោះវិញ្ញាណរបស់យើង។ គឺដូចដែលមានសេចក្តីចែងមកថា “ដូច្នេះ ចូរប្រយ័ត្នបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប”(ហេព្រើ ៣:៧-១៣)។ បរិបទនៃខគម្ពីរនេះ បាននិយាយរំឭកឡើងវិញ អំពីការដែលពួកអ៊ីស្រាអែលមិនទុកចិត្តព្រះ ហើយបះបោរនឹងព្រះអង្គ ពេលពួកគេកំពុងនៅវាលរហោស្ថាន។…
Read articleជីវិតដែលយើង ត្រូវរស់នៅ
ពិធីបុណ្យសៀវភៅប្រចាំឆ្នាំ ក្នុងក្រុងអូស្ទីន រដ្ឋតិចសាសន៍ បានទាក់ទាញមនុស្សរបស់ពាន់នាក់ ឲ្យមកទស្សនា។ ពួកគេសុទ្ធសឹងជាអ្នកចូលចិត្តស្វែងរកមើលសៀវភៅ និងចូលរួមការពិភាក្សា ដែលដឹកនាំដោយអ្នកនិពន្ធល្បីៗ ព្រមទាំងទទួលយោបលល្អៗពីអ្នកនិពន្ធអាជីពទាំងឡាយ។ ក្នុងពិធីនោះ មានអ្នកនិពន្ធម្នាក់ ដែលពូកែសរសេរសៀវភៅរឿងប្រឌិតសម្រាប់យុវជន បានមានប្រសាសន៍ទៅកាន់អ្នកដែលចង់ចាប់ផ្តើមអាជីពជាអ្នកនិពន្ធថា “បើសិនជាអ្នកចង់ធ្វើជាអ្នកនិពន្ធ នោះសូមនិពន្ធសៀវភៅ ដែលអ្នកចង់អានចុះ”។ ពាក្យសម្តីរបស់គាត់ត្រង់ចំណុចនេះ គឺពិតជាមានន័យ សម្រាប់ការនិពន្ធសៀវភៅ តែសម្រាប់ការរស់នៅវិញ តើយើងត្រូវរស់នៅតាមចិត្តរបស់យើងដែរឬទេ? តើយើងចង់ឲ្យអ្នកដទៃមានជីវិតរស់នៅ ដូចយើងទេ? យ៉ាងណាមិញ ក្នុងបទគម្ពីរ លូកា ៦:២៧-៣៦ ព្រះយេស៊ូវបានលើកទឹកចិត្តអ្នកដើរតាមទ្រង់ ឲ្យរស់នៅ តាមបំណងព្រះទ័យព្រះ ដោយបង្ហាញចេញនូវសេចក្តីមេត្តាករុណារបស់ព្រះ ដល់មនុស្សគ្រប់គ្នា។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ ចូរឲ្យពរដល់អ្នកណា ដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក”(ខ.២៧-២៨)។ ព្រះអង្គក៏បានមានបន្ទូលផងដែរថា ពេលដែលគេប្រព្រឹត្តដោយមិនសមហេតុផល មកលើយើង នោះយើងក៏ត្រូវបង្ហាញចេញនូវចិត្តសប្បុរស ដោយគ្មានការសងសឹកឡើយ(ខ.២៩-៣០)។ និយាយរួម “ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ”(ខ.៣១)។ តើយើងអាចអនុវត្តតាមសេចក្តីបង្រៀនរបស់ព្រះអង្គបានទេ? ជាការពិតណាស់ បើសិនជាយើងពឹងផ្អែក ទៅលើកម្លាំង និងការតាំងចិត្តរបស់យើង នោះយើងមិនអាចអនុវត្តតាមព្រះបន្ទូលព្រះអង្គបានឡើយ។ យើងត្រូវទទួលកម្លាំង មកពីព្រះវិញ្ញាណបរិសុទ្ធ។…
Read articleត្រង់ហ្នឹងហើយ ដែលនិយាយអំពីព្រះយេស៊ូវ
ម៉ៃឃល ប្រោន(Michael Brown) ជាក្មេងប្រុសជនជាតិយូដាម្នាក់ ដែលបានចម្រើនវ័យធំឡើង ក្នុងក្រុងញូយ៉ក។ កាលនោះ គាត់មិនមានចំណាប់អារម្មណ៍នឹងការខាងវិញ្ញាណទេ។ គាត់បានក្លាយជាអ្នកវាយស្គរ ក្នុងក្រុមតន្រ្តីមួយ ហើយក៏ក្លាយជាអ្នកញៀនថ្មាំ។ បន្ទាប់មក មានមិត្តភ័ក្ររបស់គាត់ខ្លះ បានអញ្ជើញគាត់ឲ្យទៅព្រះវិហារ ដែលនៅទីនោះ ពួកជំនុំបានបង្ហាញចេញនូវក្តីស្រឡាញ់ និងអធិស្ឋានឲ្យគាត់ ដែលធ្វើឲ្យគាត់មិនអាចបដិសេធបានឡើយ។ បន្ទាប់ពីលោកម៉ៃឃលមានការតយុទ្ធខាងវិញ្ញាណ អស់មួយរយៈពេលខ្លីមក គាត់ក៏បានទទួលជឿព្រះយេស៊ូវ ជាព្រះសង្គ្រោះ។ នេះជាការផ្លាស់ប្រែដ៏ប្រសើរ នៅក្នុងជីវិតរបស់ក្មេងជំទង់សាសន៍យូដាម្នាក់នេះ ដែលធ្លាប់តែជាមនុស្សមានៈ។ ថ្ងៃមួយ គាត់បានប្រាប់ឪពុករបស់គាត់ថា គាត់បានឮ អំពីបទគម្ពីរសញ្ញាចាស់ ដែលបានចែងអំពីព្រះយេស៊ូវ។ ឪពុកគាត់មិនជឿគាត់ទេ បានជាសួរគាត់ថា “បទគម្ពីរមួយណា?” លោកមៃឃលក៏បានយកព្រះគម្ពីរគាត់មក បើកចំព្រះគម្ពីរអេសាយ ជំពូក៥៣។ ពួកគេក៏បានអានបទគម្ពីរនោះជាមួយគ្នា ហើយពេលអានដល់ចំណុចដែលនិយាយអំពីព្រះយេស៊ូវ លោកម៉ៃឃលក៏លាន់មាត់ថា “ត្រង់ហ្នឹងហើយ ដែលនិយាយអំពីព្រះអង្គ គឺនិយាយអំពីព្រះយេស៊ូវ”។ ជាការពិតណាស់ បទគម្ពីរនោះ ពិតជាបាននិយាយសំដៅ ទៅរកព្រះយេស៊ូវមែន។ តាមរយៈជំនួយរបស់គ្រីស្ទបរិស័ទ និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ លោកប្រោន ដែលជាឪពុករបស់លោកម៉ៃឃល បានទទួលស្គាល់ព្រះមែស៊ីដែលបានចែង ក្នុងបទគម្ពីរអេសាយ ជំពូក៥៣ ហើយសព្វថ្ងៃនេះ…
Read article