មិនមែនជាការប្រថុយ
ថ្មីៗនេះ មិត្តរួមការងាររបស់ខ្ញុំម្នាក់ បានចែកចាយបទពិសោធន៍ ដែលគាត់មាន នៅក្នុងការលោតខ្សែយឺត ពីលើស្ពាន ដែលខ្ញុំមិនចង់សាកល្បងឡើយ។ ការពិពណ៌នារបស់គាត់ បានធ្វើឲ្យខ្ញុំយល់ថា ការលោតខ្សែយឺតពីលើស្ពាន មានលក្ខណៈដ៏គួរឲ្យទាក់ទាញ ហើយក៏គួរឲ្យខ្លាចផងដែរ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនយល់ថា ការលោតដាំក្បាលចុះក្រោមពីលើស្ពាន កំពស់រាប់សិបម៉ែត្រ ដោយមានកៅស៊ូយក្សចងភ្ជាប់ជើង គឺជាការកម្សាន្តសប្បាយឡើយ។ ប៉ុន្តែ គាត់បានរៀបរាប់ថា គាត់លោតដោយមានខ្សែសុវត្ថិភាពចងភ្ជាប់ខ្លួនគាត់ ដោយចំណងពីរ ជាបន្ថែមទៀត ដើម្បីកុំឲ្យមានគ្រោះថ្នាក់។ គាត់មានទំនុកចិត្តយ៉ាងខ្លាំង នៅក្នុងការលោតពីកំពស់ដ៏ខ្ពស់នោះ ដោយសារគាត់បានដឹងច្បាស់ថា គេបានផលិត និងសាកល្បងចំណងដ៏រឹងមាំនោះយ៉ាងប្រុងប្រយ័ត្នរួចជាស្រេចហើយ។ ពេលដែលខ្ញុំឮគាត់និយាយដូចនេះ ខ្ញុំក៏បាននឹកចាំថា សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ការរស់នៅក្នុងលោកិយ ដែលមានពេញដោយអំពើបាប មិនមែនជាការ “លោតនៃសេចក្តីជំនឿ” ទាំងងងឹតងងល់នោះឡើយ។ ព្រោះយើងអាចដឹងថា យើងក៏មានចំណងសុវត្ថិភាពមួយគូរ ដែលអាចការពារយើងឲ្យមានសុវត្ថិភាព សូម្បីតែនៅក្នុងពេលដ៏ងងឹតបំផុតក៏ដោយ។ ក្នុងបទគម្ពីរអេភេសូរ ២:៨-៩ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន”។ ចំណងសុវត្ថិភាពទាំងពីរនោះ គឺជាព្រះគុណ និងសេចក្តីជំនឿ លើកិច្ចការដែលព្រះយេស៊ូវបានធ្វើសម្រេច…
Read articleសត្វចាបដែល លោភលន់
ជារៀងរាល់ឆ្នាំ ពេលដែលខ្ញុំដំឡើងឧបករណ៍ដាក់ចំណីឲ្យសត្វចាបហាំមីង ខ្ញុំឃើញសត្វចាបដ៏តូចល្អិតទាំងនោះ ដណ្តើមកន្លែងស៊ីចំណី។ ទោះបីជាឧបករណ៍នោះ មានមុខបួន សម្រាប់ឲ្យសត្វចាប់ទាំងនោះចូលទំស៊ីចំណីក៏ដោយ ក៏ពួកវានៅតែដណ្តើមកន្លែងគ្នាទៅវិញទៅមកដដែល។ មុខនីមួយៗសុទ្ធតែមានទឹកផ្អែមៗដូចគ្នា សម្រាប់ឲ្យសត្វបក្សីទាំងនោះចូលបឺតស្នើគ្នា។ ពេលដែលខ្ញុំឃើញពួកវាដណ្តើមចំណីគ្នា ដោយភាពលោភលន់យ៉ាងដូចនេះ ខ្ញុំក៏គ្រវីក្បាល ទាំងហួសចិត្ត។ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏បានឆ្ងល់ផងដែរថា ហេតុអ្វីបានជាខ្ញុំងាយនឹងមើលឃើញភាពលោភលន់របស់សត្វបក្សី តែមិនងាយនឹងមើលឃើញភាពលោភលន់របស់ខ្លួនឯង? នៅក្នុង “តុអាហាររបស់ព្រះ” ជាញឹកញាប់ ខ្ញុំចង់បានកៅអីដែលអ្នកដទៃកំពុងអង្គុយ ទោះខ្ញុំដឹងថា គ្រប់ទាំងការល្អគឺសុទ្ធតែមានប្រភពមកពីព្រះដូចគ្នា ហើយការផ្គត់ផ្គង់របស់ទ្រង់ក៏មិនដែលចេះរីងស្ងួតក៏ដោយ។ ដោយសារព្រះអាចរៀបតុឲ្យយើង នៅមុខខ្មាំងសត្រូវរបស់យើង(ទំនុកដំកើង ២៣:៥) ហេតុអ្វីបានជាយើងនៅតែខ្លាចអ្នកដទៃ មានកន្លែងល្អជាងយើង? ព្រះអម្ចាស់អាចប្រទានឲ្យយើងមាន “ចិត្តស្កប់ស្កល់ ក្នុងគ្រប់ការទាំងអស់” ដើម្បីឲ្យយើងអាចធ្វើការល្អគ្រប់យ៉ាង ជាបរិបូរ(២កូរិនថូស ៩:៨)។ ពេលដែលយើងទទួលស្គាល់ សារៈសំខាន់នៃកិច្ចការដែលយើងធ្វើ ក្នុងនាមជាអ្នកបម្រើនៃព្រះគុណរបស់ព្រះ(១ពេត្រុស ៤:១០) នោះយើងនឹងឈប់ឈ្លោះប្រកែកគ្នា ដើម្បីដណ្តើមកន្លែងរបស់អ្នកដទៃ ហើយមានចិត្តដឹងគុណព្រះ សម្រាប់កន្លែងដែលទ្រង់បានប្រទានយើង ដើម្បីបម្រើអ្នកដទៃជួសទ្រង់។–Julie Ackerman Link
Read articleថ្វាយសិរីល្អដល់ព្រះ
មានពេលមួយលោកចេសិន(Jason) បានទៅចូលរួមជាភ្ញៀវ នៅក្នុងកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារមួយ។ គេក៏បានសុំឲ្យគាត់ច្រៀងបទចម្រៀងពិសេសមួយបទ ហើយគាត់នៅតែមានអំណរ នៅក្នុងការចូលរួមនៅពេលនោះ ទោះបីជាការស្នើរសុំនេះ ត្រូវបានធ្វើឡើង មុនពេលកម្មវិធីថ្វាយបង្គំនឹងចាប់ផ្តើម ពីរបីនាទីទៀតក៏ដោយ។ គាត់ក៏បានជ្រើសរើសបទទំនុកបរិសុទ្ធ ដែលមានចំណងជើងថា “ថ្វាយសិរីល្អដល់ព្រះ” ព្រោះបទនេះមានន័យណាស់ ជាពិសេសចំពោះខ្លួនគាត់ផ្ទាល់។ ដោយសារគាត់គ្មានពេលគ្រប់គ្រាន់ សម្រាប់ត្រៀមខ្លួន គាត់ក៏បានហាត់សមម្នាក់ឯង រយៈពេលពីរបីនាទី នៅជាន់ក្រោមដីនៃព្រះវិហារនោះ ហើយគាត់ក៏បានច្រៀងគោកយ៉ាងពិរោះ ដោយគ្មានភ្លេង នៅក្នុងកម្មវិធីថ្វាយបង្គំពេលនោះតែម្តង។ បីបួនសប្តាហ៍ក្រោយមក លោកចេសិនក៏បានដឹងថា នៅក្នុងព្រះវិហារនោះ មានអ្នកខ្លះមិនពេញចិត្តនឹងការច្រៀងរបស់គាត់ទេ។ ពួកគេយល់ថា គាត់គ្រាន់តែសំញែងសមត្ថភាពឲ្យគេមើលប៉ុណ្ណោះ។ ពួកគេមិនដែលស្គាល់គាត់ទេ បានជាពួកគេសន្និដ្ឋានថា គាត់ច្រៀង ដើម្បីតែធ្វើឲ្យពួកគេស្ងើចសរសើរ ហើយមិនគោរពប្រតិបត្តិដល់ព្រះ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា ព្រះបានជ្រើសតាំងពួកអ្នក ដែលមានជំនាញ សម្រាប់ឲ្យចូលរួម នៅក្នុងការថ្វាយបង្គំព្រះ ក្នុងព្រះវិហារ។ ទ្រង់បានជ្រើសរើស ដោយរាប់ចាប់ពីកម្មករសំណង់ រហូតដល់អ្នកនាំថ្វាយបង្គំ ដោយផ្អែកទៅលើជំនាញរបស់ពួកគេ(១របាក្សត្រ ១៥:២២ ២៥:១,៧)។ ព្រះអម្ចាស់ប្រទានឲ្យយើងម្នាក់ៗ មានជំនាញ និងអំណោយទានខាងវិញ្ញាណខុសៗគ្នា សម្រាប់ឲ្យយើងប្រើ ដើម្បីសិរីល្អទ្រង់(កូល៉ុស ៣:២៣-២៤)។ កាលណាយើងបម្រើព្រះអម្ចាស់ ដោយចិត្តចង់ថ្វាយសិរីល្អដល់ទ្រង់…
Read articleតើទ្រង់ជាមិត្តភ័ក្រក្នុងក្តីស្រមៃឬ?
កាលពីពេលកន្លងទៅ ខ្ញុំបានឮគេនិយាយប្រាប់ខ្ញុំថា មានគេផ្សព្វផ្សាយនៅលើផ្ទាំងផ្សាយពាណិជ្ជកម្ម នៅតាមផ្លូវធំៗថា “ព្រះជាមិត្តភ័ក្រដែលមានតែក្នុងក្តីស្រមៃ ចូរទទួលស្គាល់ការពិត នោះជាការប្រសើរសម្រាប់យើងទាំងអស់គ្នា”។ ជាការពិតណាស់ អ្នកដែលហ៊ានសរសេរយ៉ាងដូចនេះ បានប្រៀបធៀបគ្រីស្ទបរិស័ទ ទៅនឹងកូនក្មេង ដែលបង្កើតឲ្យមានមិត្តភ័ក្រម្នាក់ នៅក្នុងការស្រមើស្រមៃរបស់ខ្លួន។ ប៉ុន្តែ តើព្រះគ្រាន់តែជាមិត្តភ័ក្រនៅក្នុងក្តីស្រមៃរបស់យើងឬ? ជាការពិតណាស់ យើងមានភស្តុតាងបញ្ជាក់ថា ព្រះពិតជាមានមែន។ ចូរពិចារណាអំពីទ្រឹស្តីដែលមានដូចតទៅ : ការករកើតនៃពិភពលោក បានបង្ហាញថា ក្នុងសកលោកនេះ មានអ្នករចនាម្នាក់ ដែលបានបង្កើតរបស់សព្វសារពើមក(រ៉ូម ១:១៨-២០)។ សម្បជញ្ញៈរបស់មនុស្សជួយ ឲ្យមនុស្សដឹងខុសត្រូវ ហើយការនេះបង្ហាញថា មានអ្នកដាក់ក្រឹត្យវិន័យ នៅក្នុងសម្បជញ្ញៈរបស់យើង(រ៉ូម ២:១៤-១៥)។ ភាពប៉ិនប្រសប់ដែលយើងបង្ហាញចេញ នៅក្នុងតន្រ្តី និងសីល្បៈ ឆ្លុះបញ្ចាំងអំពីភាពប៉ិនប្រសប់ ដែលព្រះអាទិករមាន(និក្ខមនំ ៣៥:៣១-៣២)។ ព្រះគ្រីស្ទបានបើកសម្តែង ឲ្យយើងដឹងថា ព្រះមានលក្ខណៈដូចម្តេច តាមរយៈការយាងមកយកកំណើតជាមនុស្ស(ហេព្រើ ១:១-៤)។ ហើយការប្រកបស្និទ្ធស្នាលជាមួយព្រះវិញ្ញាណ ក្នុងចិត្តគ្រីស្ទបរិស័ទម្នាក់ៗ បង្ហាញពីភាពពិតរបស់ព្រះ(កាឡាទី ៥:២២-២៣)។ ព្រះគម្ពីរបានប្រាប់យើងថា នឹងមានអ្នកដែលបដិសេធមិនព្រមទទួលស្គាល់ ភាពពិតរបស់ព្រះ(២ពេត្រុស ៣:៤-៦)។ ប៉ុន្តែ លោកយ៉ាកុបបានរំឭកយើង អំពីភាពពិតរបស់ទ្រង់ និងការដែលអ្នកជឿព្រះក្នុងគ្រាសញ្ញាចាស់…
Read articleការនៅជាប់នឹងព្រះ
នាពេលព្រឹកថ្ងៃមួយ បន្ទាប់ពីខ្ញុំក្រោកពីដំណេក ខ្ញុំក៏បានដឹងថា អ៊ីនធើណែតនៅផ្ទះខ្ញុំ បានដាច់ហើយ។ អ្នកផ្តល់សេវ៉ាកម្មរបស់ខ្ញុំ បានធ្វើតេស្តខ្លះៗ ហើយក៏បានសន្និដ្ឋានថា ខ្ញុំត្រូវផ្លាស់ប្តូរម៉ូដិមថ្មី ដើម្បីឲ្យអ៊ីនធើណិតដំណើរការដូចដើមវិញ ប៉ុន្តែ ពួកគេអាចផ្លាស់ឲ្យខ្ញុំយ៉ាងឆាប់បំផុត នៅថ្ងៃស្អែក។ ខ្ញុំក៏មានការស្រង៉ាកចិត្តបន្តិច ពេលដែលខ្ញុំគិតអំពីការរស់នៅ ដោយគ្មានអ៊ីនធើណែតប្រើ ក្នុងរយៈពេល២៤ម៉ោង។ ខ្ញុំក៏គិតថា តើខ្ញុំអាចរស់ដោយរបៀបណា បើគ្មានអ៊ីនធើណែតប្រើ។ បន្ទាប់មកខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំមានការស្រង៉ាកចិត្តផងដែរឬទេ បើសិនជាទំនាក់ទំនងដែលខ្ញុំមានជាមួយព្រះ ត្រូវបានកាត់ផ្តាច់អស់រយៈពេល១ថ្ងៃ? យើងអាចបន្តភ្ជាប់ទំនាក់ទំនងជាមួយព្រះ ដោយចំណាយពេលជាមួយព្រះបន្ទូលទ្រង់ និងនៅក្នុងការអធិស្ឋានបានគ្រប់ពេល។ បន្ទាប់មក យើងត្រូវធ្វើជា “អ្នកប្រព្រឹត្តតាមព្រះបន្ទូលព្រះ”(យ៉ាកុប ១:២២-២៤)។ អ្នកនិពន្ធទំនុកដំកើង ជំពូក ១១៩ បានទទួលស្គាល់ សារៈសំខាន់នៃការនៅជាប់ជាមួយនឹងព្រះ។ គាត់បានទូលសូមឲ្យព្រះ បង្រៀនផ្លូវនៃអស់ទាំងបញ្ញត្តទ្រង់មកគាត់(ខ.៣៣-៣៤)។ បន្ទាប់មក គាត់ក៏បានអធិស្ឋានថា គាត់រក្សាទុកឲ្យអស់ពីចិត្តរបស់គាត់(ខ.៣៤) ហើយដើរទៅតាមផ្លូវច្រកនៃសេចក្តីបង្គាប់របស់ទ្រង់(ខ.៣៥) ហើយង្វែរភ្នែករបស់គាត់ មិនឲ្យមើលការឥតប្រយោជន៍(ខ.៣៧)។ អ្នកនិពន្ធទំនុកដំកើង “នៅជាប់” ជាមួយព្រះ ដោយជញ្ជឹងគិត ហើយអនុវត្តតាមព្រះបន្ទូលទ្រង់។ ព្រះបានប្រទានឲ្យយើងមានព្រះបន្ទូលទ្រង់ ជាចង្កៀងដល់ជើងយើង ហើយជាពន្លឺបំភ្លឺផ្លូវ ដែលនាំយើងទៅរកទ្រង់។–C.P. Hia
Read articleកិច្ចការ ដែលមិនទាន់ បញ្ចប់
ពេលលោកលេអូ ផ្លាស(Leo Plass) មានអាយុ៩៩ឆ្នាំ គាត់បានទទួលបរិញ្ញាប័ត្រមហាវិទ្យាល័យ ពីសកលវិទ្យាល័យអូរីហ្គិន ខាងកើត(Oregon)។ គាត់បានឈប់រៀនយកសញ្ញាប័ត្រគ្រូបង្រៀន នៅសកលវិទ្យាល័យ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ ដើម្បីទៅរកប្រាក់ចំណូលនៅក្នុងឧស្សាហ៍កម្មកាប់ឈើ។ ៧០ឆ្នាំក្រោយមក គាត់ក៏បានបន្តការសិក្សាបានក្រេឌីត៣ទៀត ដើម្បីឲ្យគាត់អាចបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ហើយដោះស្រាយបញ្ហាដ៏សំខាន់ ដែលគាត់មិនទាន់បានបញ្ចប់ នៅក្នុងជីវិតគាត់។ ក្នុងចំណោមយើង មានមនុស្សជាច្រើនមានបញ្ហាដូចលោកលេអូដែរ។ បញ្ហាដែលយើងមិនទាន់បញ្ចប់ អាចជាបញ្ហាដែលយើងមិនទាន់បាននិយាយសុំទោសគេ ហើយបញ្ហាដែលសំខាន់បំផុតនោះ គឺការសម្រេចចិត្តខាងវិញ្ញាណដែលយើងមិនទាន់បានបញ្ចប់។ ចោរម្នាក់ ក្នុងចំណោមចោរដែលគេឆ្កាងជាមួយព្រះយេស៊ូវ បានដឹងខ្លួនថា គាត់ចាំបាច់ត្រូវសម្រេចចិត្តទទួលជឿទ្រង់។ ពេលដែលគាត់នៅសល់ដង្ហើមចុងក្រោយ គាត់ក៏បានដឹងថា ព្រះយេស៊ូវជានរណា ហើយចង់ទៅនៅជាមួយទ្រង់ក្នុងនគរស្ថានសួគ៌ដែរ។ គាត់បានទទួលស្គាល់ថា គាត់ជាមនុស្សមានបាប ហើយព្រះយេស៊ូវគ្មានទោសអ្វីសោះ ហើយគាត់ក៏ទូលទ្រង់ថា “ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង”(លូកា ២៣:៤២)។ ព្រះយេស៊ូវក៏បានមានបន្ទូលតបថា “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”(ខ.៤៣)។ ព្រះមិនសព្វព្រះទ័យឲ្យនរណាម្នាក់វិនាសឡើយ(២ពេត្រុស ៣:៩)។ សេចក្តីសង្រ្គោះរបស់ទ្រង់ គឺសម្រាប់ឲ្យមនុស្សម្នាក់ៗទទួល ដោយមិនប្រកាន់អាយុ សុខភាព ឬដំណាក់កាលនៃជីវិតឡើយ។ ការប្រទានសេចក្តីសង្រ្គោះនេះ គឺបើកចំហរសម្រាប់អ្នក។ សូមកុំរង់ចំាទទួលជឿព្រះយេស៊ូវ នៅពេលក្រោយឡើយ(២កូរិនថូស…
Read article