ការផ្តល់ឲ្យដ៏អស្ចារ្យ
ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការដែលគេបានផ្ញើសារមក ក្នុងប្រអប់អ៊ីមែលរបស់ខ្ញុំជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ខ្ញុំថា ខ្ញុំបានត្រូវរង្វាន់ជាទឹកប្រាក់ដ៏ច្រើនមិនគួរឲ្យជឿ។ ថ្មីៗនេះ ខ្ញុំបានរាប់ចំនួនប្រាក់រង្វាន់ ដែលគេបាននិយាយនៅក្នុងសំបុត្រទាំងនោះ ក្នុងរយៈពេល១សប្តាហ៍ ឃើញថា មានទាំងអស់ ២៦លានដុល្លា។ ប៉ុន្តែ ការឲ្យរង្វាន់នោះ គឺជាអំពើបោកប្រាស់ប៉ុណ្ណោះ។ រង្វាន់ នៅក្នុងសំបុត្រនីមួយៗ ដែលមានចាប់ពី១ទៅ៧លានដុល្លា គឺគ្រាន់តែជាការកុហក់របស់ជនខិលខូច ដែលចង់បោកយកប្រាក់ពីខ្ញុំប៉ុណ្ណោះ។ យើងម្នាក់ៗសុទ្ធតែងាយរងគ្រោះ នឹងការផ្តល់ឲ្យដ៏អស្ចារ្យ ពីគម្រោងបោកប្រាស់ ដែលតាមពិតគ្មានអ្វីឲ្យ យើង ក្រៅពីបញ្ហាឡើយ។ គេផ្តល់ឲ្យយើងនូវក្តីសង្ឃឹមក្លែងក្លាយ ហើយនៅទីបញ្ចប់ក្តីស្រមៃយើងត្រូវរលាយអស់។ ទោះជាយ៉ាងណាក៏ដោយ មានការផ្តល់ឲ្យមួយ ដែលជាការផ្តល់ឲ្យដ៏ពិត ទោះបីជាវាជាការផ្តល់ឲ្យដ៏អស្ចារ្យមិនគួរឲ្យជឿក៏ដោយ។ ការផ្តល់ឲ្យដ៏អស្ចារ្យនេះ ជាការប្រទាននូវសេចក្តីសង្រ្គោះ ដែលព្រះសព្វព្រះទ័យឲ្យយើងទទួល ដោយទទួលជឿលើព្រះយេស៊ូវ ដែលបានសម្រេចព្រះរាជកិច្ចសង្រ្គោះ នៅលើឈើឆ្កាយ គឺដូចដែលមានសេចក្តីចែងថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។ នេះជាការផ្តល់ឲ្យ ដែលទ្រង់បានធ្វើ ដោយការលះបង់យ៉ាងខ្លាំង ដើម្បីជាប្រយោជន៍យើងរាល់គ្នា។ កណ្ឌគម្ពីររ៉ូមបានចែងថា “ទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត”(៤:២៥)។ ពេលដែលយើងទទួលសេចក្តីសង្រ្គោះ យើងអាចមានសេចក្តីសង្ឃឹម (ទីតុស ១:២)…
Read articleការជម្នះដំណឹងអាក្រក់
មានមនុស្សជាច្រើនដែលនិយាយថា “តើអ្នកណានឹងសំដែងឲ្យយើងឃើញសេចក្តីល្អ?”(ទំនុកដំកើង ៤:៦)។ ត្រង់ចំណុចនេះ ស្តេចដាវីឌ ហាក់ដូចជាកំពុងតែរៀបរាប់ អំពីទស្សនៈអវិជ្ជមាន ដែលមនុស្សយើងងាយនឹងមាន ក្នុងពិភពលោកយើងសព្វថ្ងៃ។ ពត៌មានសំខាន់ៗនៅលើទំព័រខាងមុខនៃការសែត អ៊ីនធើណិត ឬទូរទស្សន៍ហាក់ដូចជាចូលចិត្តផ្តោតទៅលើឧក្រិដ្ឋកម្ម គ្រោះថ្នាក់ចរាចរណ៍ នយោបាយ សេដ្ឋកិច្ច និងអំពីបុគ្គលល្បីៗដែលបានធ្វើអ្វីខុស។ នៅកន្លែងធ្វើការ និងនៅផ្ទះ យើងច្រើនតែនិយាយអំពីការពិបាក ហើយភាពអវិជ្ជមានទាំងអស់នេះ សុទ្ធតែអាចបំបាក់ទឹកចិត្តជនជាទូទៅ។ ដូចនេះ តើយើងអាចងាកទៅរកដំណឹង ដែលល្អជាងនេះ នៅកន្លែងណា? ក្នុងពេលដែលស្តេចដាវីឌ មានបញ្ហា ទ្រង់បានងាកទៅរកព្រះអម្ចាស់ ដែលបានជួយឲ្យទ្រង់បានធូរស្បើយក្នុងចិត្ត(ខ.១) ហើយបានស្តាប់ពាក្យទ្រង់អធិស្ឋាន (ខ.៣)។ ទ្រង់មិនបានសង្ឃឹមថា ការល្អនឹងកើតឡើង ពេលដែលស្ថានភាពមានការប្រែប្រួលឡើយ ផ្ទុយទៅវិញ ទ្រង់បានរកឃើញការលើកទឹកចិត្តឥតឈប់ឈរ ក្នុងព្រះ។ បានជាទ្រង់អធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់ បានភ្លឺមកលើយើងខ្ញុំរាល់គ្នា”(ខ.៦)។ ការនេះបានបណ្តាលឲ្យទ្រង់ មានសេចក្តីអំណរលើសជាងភាពសម្បូរសប្បាយ ឬជ័យជម្នះដែលមនុស្សអាចរកបានក្នុងលោកិយនេះ(ខ.៧)។ ក្នុងមួយជីវិតស្តេចដាវីឌ ទាំងមុនពេល និងក្រោយពេលដែលទ្រង់ក្លាយជាស្តេចនៃនគរអ៊ីស្រាអែល ទ្រង់តែងតែជួបការប្រឆាំងជានិច្ច។ ប៉ុន្តែ នៅទីបំផុត ទ្រង់អាចមានបន្ទូលថា “ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្តីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ…
Read articleពេលដ៏តក់ស្លត់
ម៉ាលីន(Marlene) ភរិយារបស់ខ្ញុំបានឆ្លងទន្លេអស់ពេលជាង៣០ម៉ោង នៅពេលដែលម៉ាថ(Matt)កូនដំបូងរបស់យើង បានចាប់កំណើត ជាហេតុបណ្តាលឲ្យទាំងកូនទាំងម្តាយ មានភាពតប់ប្រមល់ហួសប្រមាណ។ ថ្ងៃនោះ វេជ្ជបណ្ឌិតដែលធ្លាប់តែពិនិត្យផ្ទៃពោះនាង ជាទៀងទាត់ មិនមានវត្តមាននៅទីនោះទេ ដូចនេះ វេជ្ជបណ្ឌិតដែលមកជំនួស មិនមានការយល់ដឹងអំពីនាង និងគ័ររបស់នាងទេ។ ហេតុនោះហើយ បានជាគាត់ចំណាយពេលច្រើនពេក ទំរាំតែគាត់សម្រេចចិត្តធ្វើការវះកាត់ជាបន្ទាន់ ហើយការនេះបានបណ្តាលឲ្យកូនប្រុសរបស់យើងចាប់កំណើតមក ដោយការប៉ះទង្គិចយ៉ាងខ្លាំង បានជាគេយកទៅដាក់នៅកន្លែងសង្រ្គោះបន្ទាន់ សម្រាប់ទារកទើបកើត។ ពួកគេគ្មានលទ្ធភាពជួយកូនរបស់យើង ឲ្យឆ្លងផុតស្ថានភាពដែលមានការប៉ះទង្គិចនៃការប្រើថ្នាំពេទ្យបានឡើយ។ តែដោយសារព្រះគុណព្រះ ម៉ាថក៏បានជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយជីវិតនេះ គ្មានពេលណាដែលខ្ញុំមានការតក់ស្លត់ ជាងពេលដែលខ្ញុំឈរនៅក្បែរគ្រែដ៏តូចរបស់ម៉ាថ ក្នុងកន្លែងសង្រ្គោះបន្ទាន់ឡើយ។ តែខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់គង់នៅក្បែរខ្ញុំ ពេលដែលខ្ញុំអធិស្ឋានទូលទ្រង់។ ក្នុងពេលដ៏តក់ស្លត់បំផុត នៃជីវិតយើង (ក៏ដូចជាក្នុងស្ថានភាពផ្សេងទៀត) គ្មានអ្វីដែលអាចនាំមកនូវការកម្សាន្តចិត្ត ដល់ចិត្តដែលឈឺចាប់ ដូចពេលដែលយើងដឹងច្បាស់ថា ព្រះគង់នៅជាមួយយើង និងមើលថែរយើងឡើយ។ ស្តេចដាវីឌ ទ្រង់ជាអ្នកនិពន្ធបទទំនុកដំកើង ដែលបានមានបន្ទូលថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ពេលដែលការភ័យខ្លាចមានភាពលើសលប់ចំពោះយើង នោះព្រះអម្ចាស់គង់នៅជាមួយ។ យើងមានការធូរស្បើយក្នុងចិត្ត ពេលបានដឹងថាទ្រង់គង់នៅក្បែរ ដើម្បីនាំយើងឆ្លងកាត់ការល្បងលដ៏ជ្រាលជ្រៅបំផុត។–Bill Crowder
Read articleត្រាសហៅអ្នក
មានពេលមួយ ខ្ញុំបានធ្វើដំណើរតាមយន្តហោះ ជាមួយមិត្តរួមការងាររបស់ខ្ញុំពីរនាក់។ ពេលដែលយើងបានឆ្លងផុតកន្លែងត្រួតពិនិត្យសន្តិសុខនៃអាកាសយាន្តដ្ឋាន ហើយក៏បន្តដើរឆ្ពោះទៅរកច្រកទ្វារសម្រាប់ឲ្យយើងរង់ចាំ ខ្ញុំក៏បានឮគេស្រែកហៅឈ្មោះខ្ញុំថា “អាននេ សេតាស អាននេ សេតាស(Paging Anne Cetas)”។ មានតែខ្ញុំម្នាក់គត់ ដែលមានឈ្មោះនេះ ដូចនេះ យើងដឹងថា គេប្រាកដជាកំពុងតែហៅខ្ញុំហើយ។ ខ្ញុំក៏សន្និដ្ឋានថា ខ្ញុំប្រហែលជាភ្លេចរបស់អ្វីមួយ នៅច្រកត្រួតពិនិត្យហើយ។ ខ្ញុំក៏បានទៅជួបភ្នាក់ងារអាកាសចរម្នាក់ ដែលនៅទីនោះ ដែលបានប្រាប់ខ្ញុំឲ្យលើកទូរស័ព្ទពណ៌ក្រហម។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងហើយដែលឈ្មោះ អាននេ សេតាស ហើយហេតុអ្វីបានជាគេហៅឈ្មោះខ្ញុំ។ ខ្ញុំក៏រកមើលទូរស័ព្ទ ដើម្បីចុចនិយាយ តែអ្នកប្រតិបត្តិការរូបនោះ បាននិយាយថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ខ្ញុំក៏ប្រាប់គាត់ថា “ឈ្មោះនោះជាឈ្មោះខ្ញុំហើយតើ”។ តែគាត់នៅតែនិយាយដដែលថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ក្រោយមក ខ្ញុំនៅតែមិនដឹងថា ហេតុអ្វីបានជាខ្ញុំ ឮសម្លេងគេហៅឈ្មោះខ្ញុំ នៅថ្ងៃនោះឡើយ។ នៅសម័យបុរាណ មានក្មេងប្រុសម្នាក់ឈ្មោះ សាំយ៉ូអែលក៏បានឮសម្លេងគេ “ហៅឈ្មោះ” ផងដែរ (១សាំយ៉ូអែល ៣:៤)។ ព្រះគម្ពីរបានចែងថា គាត់ “មិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលនៃទ្រង់ក៏មិនទាន់បានសំដែងមកឲ្យដឹងដែរ”(ខ.៧)…
Read articleរដូវកាលដ៏ល្អបំផុត
ជីវិតមនុស្សមានលក្ខណៈដូចអាកាសធាតុណាស់ … ពោលគឺវាមានរដូវកាល។ ជីវិតរបស់យើង តែងតែមានផ្លូវដែលជំរុញឲ្យយើង ចូលទៅក្នុងរដូវកាលមួយទៀត ទោះបីជាយើងចូលចិត្តឬមិនចូលចិត្តក៏ដោយ។ ហើយពេលដែលយើងត្រូវបានរុញច្រាន ឲ្យចូលក្នុងរដូវកាលបន្ទាប់ ជាញឹកញាប់ យើងមិនមានការប្រាកដក្នុងចិត្ត ឬមានការភ័យខ្លាច ចំពោះការអ្វីដែលអាចកើតមានចំពោះយើង ក្នុងរដូវកាលថ្មីនោះ។ នេះជាការពិតមែន ជាពិសេសសសម្រាប់រដូវកាលចុងក្រោយនៃជីវិត គឺនៅពេលដែលយើងត្រូវបានបន្លាចដោយ ការចោទសួរខ្លួនឯងថា តើខ្ញុំនឹងត្រូវនៅម្នាក់តែឯងឬ? តើសុខភាពរបស់ខ្ញុំអាចទ្រាំទ្របានទេ? តើខ្ញុំនឹងមានលុយចាយគ្រប់គ្រានឬទេ? តើគំនិតខ្ញុំនឹងនៅតែថ្មីជានិច្ចឬទេ? ទោះយើងកំពុងស្ថិតក្នុងរដូវកាលនៃជីវិតមួយណាក៏ដោយ ក៏យើងត្រូវតែមានការសម្រេចចិត្ត ថាតើយើងនឹងខ្ជេះខ្ជាយពេលវេលានៃរដូវកាលនោះ ដោយសារគំនិតដែលពេញដោយការភ័យខ្លាច ឬ “លៃយកឱកាសឲ្យទាន់ពេល ពីព្រោះសម័យនេះអាក្រក់ណាស់” គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើង (អេភេសូរ ៥:១៦)។ ទោះបីអ្នកកំពុងស្ថិតនៅក្នុងរដូវកាលណាក៏ដោយ ក៏អ្នកនៅតែអាចទុកចិត្តសេចក្តីស្មោះត្រង់របស់ព្រះជានិច្ច។ ទ្រង់បានមានបន្ទូលថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា ខ្ញុំមិនព្រមខ្លាចឡើយ”(ហេព្រើ ១៣:៥-៦)។ ដោយសារអ្នកមានព្រះវត្តមានព្រះ និងការផ្គត់ផ្គង់របស់ទ្រង់ នោះអ្នកអាចលៃយកឱកាសឲ្យបានល្អបំផុត ក្នុងរដូវកាលនីមួយៗ ដោយដើរតាមព្រះយេស៊ូវយ៉ាងប្រកិត ដោយចំណាយពេលជាមួយព្រះបន្ទូលទ្រង់ និងអធិស្ឋាន ដោយស្រឡាញ់ និងអត់ទោសឲ្យអ្នកដទៃ កាន់តែអស់ពីចិត្ត ហើយបម្រើគេដោយអំណរ និងចិត្តសប្បុរស។ ព្រះបានប្រទានពរឲ្យយើងមានរដូវកាលក្នុងពេលបច្ចុប្បន្ន នោះចូរយើងប្រើពេលនោះឲ្យមានប្រយោជន៍បំផុត!–Joe…
Read articleពិបាកស្រឡាញ់
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើការជាអ្នកប្រឹក្សាយោបលក្មេងប្រុសមួយចំនួន ដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ ពេលនោះខ្ញុំបានដឹងអំពីការលំបាក នៅក្នុងការប្រឈមមុខនឹងអាកប្បកិរិយ៉ារបស់ពួកគេ។ ពួកគេចូលចិត្តធ្វើបានសត្វ ដែលគេចិញ្ចឹមនៅក្នុងសួនសត្វសម្រាប់កុមារ ហើយជួនកាលបានឈ្លោះប្រកែកគ្នា។ ដូចនេះ ខ្ញុំក៏បានប្រើវិធីសាស្រ្តស្ងៀមស្ងាត់ និងរឹងមាំ ដើម្បីដឹកនាំពួកគេ។ ហើយទោះបីជាពួកគេ ចេះតែធ្វើឲ្យខ្ញុំមានអារម្មណ៍ពិបាកទទួលក៏ដោយ ក៏ខ្ញុំនៅតែយកចិត្តទុកដាក់ នៅក្នុងការបំពេញសេចក្តីត្រូវការរបស់ពួកគេជានិច្ច។ ទោះបីជាខ្ញុំបានបង្ហាញចេញនូវភាពសប្បុរស និងសេចក្តីស្រឡាញ់ក៏ដោយ ក៏នៅក្នុងចិត្តខ្ញុំ ខ្ញុំច្រើនតែមានអារម្មណ៍ថា ខ្ញុំកំពុងតែ“អត់ធ្មត់ចំពោះពួកគេ”។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះវរបិតា ដែលគង់នៅស្ថានដ៏ខ្ពស់ បានផ្គត់ផ្គង់កូនរបស់ទ្រង់ ដែលបះបោរទាស់នឹងទ្រង់។ ទាក់ទងនឹងរឿងរបស់រាស្រ្តអ៊ីស្រាអែល ក្នុងអំឡុងពេលដែលពួកគេភាសខ្លួនចេញពីនគរអេស៊ីព្ទ សាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេ នៅទីរហោស្ថាន ក្នុងរវាងប្រហែលជា៤០ឆ្នាំ”(កិច្ចការ ១៣:១៨)។ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក ពាក្យ “ទ្រាំទ្រ” ច្រើនតែមានន័យថា ផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្ស ដោយចិត្តអត់ធ្មត់ ទោះបីជាពួកគេឆ្លើយតប ដោយការរមើលគុណក៏ដោយ។ ពេលដែលយើងខិតខំមើលថែរអ្នកដទៃ ដោយការយកចិត្តទុកដាក់ អ្នកខ្លះប្រហែលជាមិនឆ្លើយតបជាវិជ្ជមាន ចំពោះយើងឡើយ។ ពេលដែលមានរឿងនេះកើតឡើង នោះយើងចាំបាច់ត្រូវនឹកចាំថា ព្រះទ្រង់ក៏មានការអត់ធ្មត់ចំពោះយើងផងដែរ។ ហើយទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មក ដើម្បីជួយឲ្យយើងឆ្លើយតប ដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដែលយើងពិបាកស្រឡាញ់ ឬអ្នកដែលមិនចេះដឹងគុណ (កាឡាទី ៥:២២-២៣)។…
Read article