នៅខាងក្រៅ
ពេលដែលសត្វមេអំបៅញាស់នៅ សួនហេ្រឌ័ររិក មេជ័រ ក្នុងក្រុងហ្រ្គេន រ៉ាភីត រដ្ឋមីឈីហ្គេន គឺពួកវាញាស់ ក្នុងស្ថានសុខ ដែលគេធ្វើឲ្យមានអាកាសធាតុត្រូពិក ក្នុងអគារកញ្ចក់ ដែលមានលក្ខខ័ណ្ឌប្រកបដ៏ល្អឥតខ្ចោះសម្រាប់បំពេញសេចក្តីត្រូវការរបស់ពួកវា។ សីតុណ្ហភាពក៏ល្អឥតខ្ចោះ ហើយសំណើមក៏ឥតខ្ចោះដែរ។ អាហារសម្រាប់ពួកវាក៏មានតុល្យភាព រវាងកាឡូរី និងជីវជាតិ ដើម្បីឲ្យពួកវាមានសុខភាពល្អ។ ពួកវាមិនចាំបាច់ចេញទៅរកកន្លែងផ្សេងឡើយ ប៉ុន្តែ មានមេអំបៅមួយចំនួន បានមើលឃើញមេឃពណ៌ខៀវនៅខាងក្រៅ អគារកញ្ចក់នោះ ហើយនៅពេលថ្ងៃ ពួកវាបានហើរទទះស្លាបឡើងទៅលើ នៅក្បែរពិដានកញ្ចក់នោះ គឺនៅឆ្ងាយពីប្រភពអាហាររាប់មិនអស់ ដែលនៅខាងក្រោម។ ខ្ញុំចង់និយាយទៅកាន់សត្វមេអំបៅទាំងនោះថា “តើអ្នកមិនដឹងទេឬអី ថាអាហារដែលអ្នកត្រូវការចាំបាច់ គឺមាននៅខាងក្នុងអគារនោះស្រាប់ហើយ? នៅខាងក្រៅ មានអាកាសធាតុរងារ និងមានគ្រោះថ្នាក់ច្រើនណាស់ អ្នកមុខជារស់បានតែពីរបីនាទីប៉ុណ្ណោះ នៅខាងក្រៅនោះ បើសិនជាអ្នកចេញទៅរករបស់ដែលអ្នកប្រាថ្នាចង់បាននោះ។ ការនេះបានធ្វើឲ្យខ្ញុំឆ្ងល់ ថានោះជាអ្វីដែលព្រះសព្វព្រះទ័យ នឹងមានបន្ទូលមកកាន់ខ្ញុំដែរឬ? ដូចនេះ ខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំកំពុងតែចង់បានរបស់អ្វី ដែលនឹងធ្វើឲ្យខ្ញុំទទួលផលអាក្រក់ឬ? តើខ្ញុំកំពុងចំណាយកម្លាំងរបស់ខ្ញុំ ដើម្បីស្វែងរករបស់ដែលខ្ញុំមិនត្រូវការ និងមិនគួរមានឬ? តើខ្ញុំកំពុងតែមិនអើពើរ ចំពោះការផ្គត់ផ្គង់ជាបរិបូណ៌របស់ព្រះ ដោយសារខ្ញុំស្រមៃឃើញថា មានរបស់ផ្សេងដែលល្អជាងឬ? តើខ្ញុំបានចំណាយពេលវេលារស់នៅដោយជំនឿដែរឬទេ? ព្រះផ្គត់ផ្គង់អស់ទំាងតម្រូវការរបស់យើង តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម” (ភីលីព…
Read articleរថយន្តអគ្គិសនីសម្រាប់ក្មេងជិះលេង
ជី វិតរបស់មនុស្ស មិនខុសពីឡានអគ្គីសនី សម្រាប់ក្មេងជិះបុកគ្នាលេង នៅមណ្ឌលកម្សាន្តប៉ុន្មានទេ។ ពេលណាអ្នកចូលបើកឡាននោះ អ្នកដឹងជាមុនថា គេនឹងបើកបុកឡានអ្នកជាមិនខាន…គ្រាន់តែមិនដឹងថា គេបុកធ្ងន់ធ្ងរប៉ុណ្ណាទេ។ ពេលណាគេបើកបុកឡានរបស់អ្នក អ្នកនឹងបន្ថែមល្បឿនដេញបុកអ្នកនោះវិញ ដោយសង្ឃឹមថា អ្នកនឹងបានបុកឡានអ្នកនោះឲ្យខ្លាំងជាង ពេលដែលគាត់បុកអ្នកទៅទៀត។ នេះប្រហែលជាយុទ្ធសាស្រ្ត សម្រាប់កម្សាន្តសប្បាយ នៅក្នុងការជិះឡានបុកគ្នា តែបើយើងធៀបមកជីវិតពិតវិញ វាជាយុទ្ធសាស្រ្តដ៏អាក្រក់ នៅក្នុងការរស់នៅ។ ពេលដែលអ្នកដទៃមកប៉ះទង្គិចយើង នៅក្នុងការរស់នៅ នោះការដែលយើងខំប៉ះទង្គិចសងគេវិញ នឹងគ្រាន់តែធ្វើឲ្យមានរឿងកាន់តែធំប៉ុណ្ណោះ ហើយនៅទីបំផុត អ្នកទាំងពីរសុទ្ធតែទទួលរងការខូចខាត។ យ៉ាងណាមិញ ព្រះយេស៊ូវមានយុទ្ធសាស្រ្ត ដែលប្រសើរជាងនេះ សម្រាប់យើង គឺឲ្យយើងអត់ទោសឲ្យអ្នកណាមក “ប៉ះទង្គិច”យើង។ យើងក៏ប្រហែលជាចង់ដឹង ថាតើត្រូវអត់ទោសឲ្យគេប៉ុន្មានដង គឺមិនខុសពីកាលដែលលោកពេត្រុសបានទូលសួរព្រះយេស៊ូវថា “តើគួឲ្យអត់ទោសប្រាំពីរដងឬ?” ហើយព្រះយេស៊ូវឆ្លើយថា “ត្រូវអត់ទោសឲ្យប្រាំពីរចិតសិបដង“ (ម៉ាថាយ ១៨:២១-២២)។ ម្យ៉ាងវិញទៀត ព្រះគុណរបស់ព្រះគ្មានដែនកំណត់ឡើយ។ យើងគួរតែចែកផ្សាយវិញ្ញាណនៃការអត់ទោសដល់អ្នកដទៃ។ ហេតុអ្វីបានជាយើងត្រូវធ្វើដូច្នេះ? ព្រោះនៅក្នុងរឿងចៅហ្វាយដែលចេះអត់ទោស ព្រះយេស៊ូវបានពន្យល់ថា យើងអត់ទោសឲ្យអ្នកធ្វើខុសនឹងយើង មិនមែនដោយសារអ្នកនោះ សមនឹងទទួលការលើកលែងទោសប៉ុណ្ណោះទេ តែក៏ដោយសារព្រះបានអត់ទោសយើងជាមុន។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា “អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ។ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង…
Read articleការសម្រាកទាំងបង្ខំ
មុនពេលបុណ្យណូអែល កាលពីឆ្នាំមួយនោះ អ្នកស្រីគីម បានទៅពេទ្យុ។ គ្រូពេទ្យក៏ពិនិត្យឃើញមានជំងឺមហារីកគ្រាប់ឈាម ហើយក៏ប្រាប់ថា ត្រូវព្យាបាលជាបន្ទាន់។ ពីរបីសប្តាហ៍មុនពេលទទួលដំណឹងនេះ នាងបានប្រាប់មិត្តភ័ក្ររបស់នាង អំពីការដែលនាងមានពរ និងការស្កប់ចិត្តជាខ្លាំងនៅក្នុងគ្រួសារ ដែលមានក្តីស្រឡាញ់ និងមានផ្ទះដ៏កក់ក្តៅមួយ ហើយទើបតែបានចៅប្រុសមួយផង។ ពេលមិត្តសំឡាញ់របស់ខ្ញុំម្នាក់នេះចូលមន្ទីរពេទ្យ នាងបានទូលសូមឲ្យព្រះយេស៊ូវបង្ហាញវត្តមានព្រះអង្គ ហើយគង់នៅជិតនាង។ បន្ទាប់ពីការព្យាបាលបានប្រាំពីរខែមក ជំងឺរបស់នាងចាប់ផ្តើមធូរស្បើយជាបណ្តើរៗ។ នាងហៅពេលនោះថា “ពេលសម្រាកទាំងបង្ខំ”។ នាងមានប្រសាសន៍ថា នាងបានចាប់ផ្តើមរៀនបន្ថយល្បឿន ឆែកពិនិត្យមើលខ្លួនឯង យ៉ាងស្ងាត់ស្ងៀម ហើយសម្រាកក្នុងសេចក្តីល្អ ក្តីស្រឡាញ់ និងផែនការដ៏ល្អឥតខ្ចោះរបស់ព្រះ ដោយលែងខ្វល់ ថាតើនាងនឹងបានជាសះស្បើយឬយ៉ាងណានោះឡើយ។ អ្នកស្រីគីមក៏បានរកឃើញថា ព្រះបន្ទូលដែលព្រះបានសន្យានឹងរាស្ត្រអ៊ីស្រាអែល ក៏ជាព្រះបន្ទូលដែលទ្រង់កំពុងតែមានមកកាន់នាងផងដែរថា ព្រះអម្ចាស់ដ៏ជាព្រះនៃឯង ទ្រង់នឹងជួយសង្រ្គោះ ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយ ចំពោះឯង ទ្រង់នឹងឲ្យឯងសម្រាក ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសម្លេងច្រៀង (សេផានា ៣:១៧)។ ក្រោយមក ជម្ងឺរបស់នាង បានស្ថិតក្នុងដំណាក់កាលដែលអាចគ្រង់គ្រងបាន បន្ទាប់ពីនាងបានឆ្លងកាត់ការធ្វើដំណើរ ដែលបានធ្វើជីវិតនាងមានភាពល្អប្រសើរឡើង។ ឥឡូវនេះ នាងបានត្រឡប់ទៅរកភាពមមាញឹកនោះវិញទៀត តែនាងច្រើនតែឈប់បង្អង់ ដើម្បីរៀនសូត្រឡើងវិញ អំពី “ការសម្រាក ទាំងបង្ខំ”។…
Read articleគេកំពុងមើលខ្ញុំ
មានព្រឹត្តិការណ៍ប្រកួតកីឡាមួយ នៅវិទ្យាល័យ បានធ្វើឲ្យខ្ញុំងើបមុខលែងរួច កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ។ ការប្រកួតកីឡាពិតជាមានន័យណាស់ ចំពោះខ្ញុំ។ ខ្ញុំបានផ្តោតទៅលើកីឡាបាល់បោះ ហើយថែមទាំងបានចំណាយពេលរាប់រយម៉ោង នៅក្នុងការហ្វឹកហាត់។ ខ្ញុំបានចូលរួមក្នុងក្រុមកីឡាករបាល់បោះមួយ តាំងពីនៅអនុវិទ្យាល័យ តែពេលចូលដល់មហាវិទ្យាល័យ គេមិនបានឲ្យខ្ញុំចូលរួមប្រកួតទៀត ដូចនេះខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តចូលរួមក្នុងក្រុម ទាំងការខកចិត្ត និងការយល់ច្រឡំ។ គេបានឲ្យខ្ញុំធ្វើជាអ្នកស្រង់ស្ថិតិក្នុងក្រុម តែខ្ញុំនៅតែទៅចូលរួមទស្សនាការប្រកួតរបស់ពួកគេ ហើយបានកត់ត្រាលម្អិត អំពីការបោះបាល់ចូលកន្ត្រក ក៏ដូចជាការបោះមិនចូលកន្ត្រក ដែលមិត្តភ័ក្ររបស់ខ្ញុំបានធ្វើ នៅក្នុងការប្រកួតជម្រើសរដ្ឋ ដែលខ្ញុំមិនបានចូលរួមប្រកួត។ និយាយដោយស្មោះត្រង់ ខ្ញុំមិនដែលខ្វល់ថាពួកគេគិតយ៉ាងណា ចំពោះខ្ញុំទេ។ ពោលគឺខ្ញុំនៅតែបន្តចូលរួមជាមួយពួកគេជាធម្មតា។ ហេតុដូច្នេះហើយ បានជាពេលថ្មីៗនេះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានដឹងថា សិស្សរួមថ្នាក់ខ្ញុំបួនប្រាំនាក់បានប្រាប់បងប្អូនខ្ញុំថា ពួកគេបានសង្កេតឃើញថា ខ្ញុំនៅតែមានការឆ្លើយតបជាវិជ្ជមាន ទោះបីជាខ្ញុំមានការឈឺចាប់ក៏ដោយ ដែលនោះមេរៀន នៅក្នុងជំនឿរបស់គ្រីស្ទបរិស័ទ ដែលឆ្លុះបញ្ចាំងអំពីព្រះគ្រីស្ទ។ ដែលខ្ញុំនិយាយនេះ គឺគ្មានបំណងចង់ប្រាប់ឲ្យអ្នកធ្វើដូចខ្ញុំទេ ពីព្រោះ កាលនោះ ខ្ញុំមិនបានដឹងច្បាស់ថា ខ្លួនឯងកំពុងធ្វើអ្វីទេ។ តែដែលសំខាន់នោះ គឺយើងត្រូវដឹងថា មនុស្សនៅជំវិញខ្លួនយើង កំពុងមើលទីបន្ទាល់របស់យើង។ ក្នុងបទគម្ពីរទីតុស ៣:១-៨ សាវ័កប៉ុលបានពន្យល់ថា ព្រះបានប្រទានជីវិតឲ្យយើងរស់នៅ…
Read articleការនិយាយត្រង់ ដែលមានប្រយោជន៍
ម្តាយរបស់ខ្ញុំ មានចំណុចជាច្រើន ដែលខ្ញុំចូលចិត្ត ហើយអ្វីដែលខ្ញុំចូលចិត្តជាងគេនោះ គឺការនិយាយត្រង់របស់គាត់។ មានពេលជាញយដង ខ្ញុំចង់សុំយោបល់របស់គាត់ ដើម្បីដោះស្រាយបញ្ហាណាមួយ គាត់ច្រើនតែឆ្លើយដោយត្រង់ថា “បើមិនស្តាប់សម្តីម៉ាក់ទេ កុំសុំយោបល់ម៉ាក់អី ម៉ាក់នឹងមិនខំនិយាយអ្វីដែលកូនចង់ស្តាប់នេះទេ។ ម៉ាក់នឹងនិយាយតែអ្វីដែលចេញពីចិត្តម៉ាក់ប៉ុណ្ណោះ”។ នៅក្នុងពិភពលោក ដែលមនុស្សត្រូវប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួន ការនិយាយត្រង់របស់ម្តាយខ្ញុំ គឺពិតជាលើកទឹកចិត្តខ្ញុំណាស់។ នេះក៏ជាលក្ខណៈសម្បត្តិ ដែលមិត្តភ័ក្រដ៏ពិតមានផងដែរ។ មិត្តភ័ក្រដ៏ពិតនិយាយការពិតមកកាន់យើង ដោយក្តីស្រឡាញ់ ទោះបីជាយើងមិនចង់ស្តាប់ក៏ដោយ គឺដូចដែលបទគម្ពីរសុភាសិតចែងថា “របួសដែលមិត្តសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ”(សុភាសិត ២៧:៦)។ នេះក៏ស្ថិតនៅក្នុងចំណោមមូលហេតុ ដែលយើងទទួលស្គាល់ថា ព្រះយេស៊ូវជាមិត្តដ៏ល្អប្រសើរបំផុត។ ពេលដែលទ្រង់ជួបស្ត្រីម្នាក់នៅក្បែរអណ្តូងទឹក(យ៉ូហាន ៤:៧-២៦) ព្រះអង្គមិនបានមានបន្ទូលមកកាន់នាង អំពើតម្រូវការខាងសាច់ឈាម ដែលជារឿងបន្ទាប់បន្សំឡើយ ផ្ទុយទៅវិញ ព្រះអង្គបានមានបន្ទូលស៊ីជម្រៅបំផុត អំពីតម្រូវការខាងវិញ្ញាណរបស់នាងវិញ។ ទ្រង់បង្ហាញឲ្យនាងយល់អំពីលក្ខណៈសម្បត្តិរបស់ព្រះវរបិតា ហើយមានបន្ទូលដោយក្តីស្រឡាញ់ អំពីក្តីស្រមៃរបស់នាង ដែលមិនអាចក្លាយជាការពិត និងអំពីការខកចិត្តដ៏ធ្ងន់បំផុតរបស់នាង។ ពេលដែលយើងដើរជាមួយព្រះអម្ចាស់ សូមយើងអនុញ្ញាតិឲ្យទ្រង់មានព្រះបន្ទូល ឲ្យយើងដឹងច្បាស់ អំពីស្ថានភាពជាក់ស្តែងនៃដួងចិត្តយើង តាមរយៈបទគម្ពីរ ដើម្បីឲ្យយើងងាកមករកព្រះអង្គ និងទទួលព្រះគុណព្រះអង្គ ជាជំនួយ នៅពេលណាយើងត្រូវការ ។–Bill Crowder
Read articleបុរសល្អម្នាក់
ក្នុងពិធីរំឭកខួបលោកជ័ររ៉ល ស្ទីវិន(Jerald Stevens) មានគ្រូគង្វាលម្នាក់មានប្រសាសន៍ថា “លោកជែរីជាមនុស្សល្អ”។ “គាត់ស្រឡាញ់គ្រួសារគាត់។ គាត់ស្មោះត្រង់ចំពោះភរិយារបស់គាត់។ គាត់បម្រើប្រទេសជាតិ ក្នុងជួរកងទ័ព។ គាត់ជាឪពុក និងជាជីតាដ៏ល្អប្រសើរ មិនតែប៉ុណ្ណោះ គាត់ជាមិត្តភ័ក្រដ៏ឧត្តុងឧត្តម្ភ”។ ប៉ុន្តែ លោកគ្រូគង្វាលបានបន្តប្រាប់មិត្តភ័ក្រ និងក្រុមគ្រួសារ ដែលកំពុងជួបជុំនៅទីនោះថា ការរស់នៅបានល្អ និងការប្រព្រឹត្តល្អ របស់លោកជែរី មិនអាចគ្រប់គ្រាន់ល្មម នឹងឲ្យគាត់ចូលនគរស្ថានសួគ៌បានឡើយ។ ហើយលោកជែរីក៏អាចនិយាយអញ្ចឹងខ្លួនឯងដែរ! លោកជែរីជឿពាក្យ ដែលបានកត់ក្នុងបទគម្ពីរ ដែលបានចែងថា “ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”(រ៉ូម ៣:២៣) និងខគម្ពីរដែលចែងថា “ដ្បិតឈ្នួលនៃអំពើបាប នោះជាសេចក្តីស្លាប់”(រ៉ូម ៦:២៣)។ ដូច្នេះ ជោគវាសនាចុងក្រោយដ៏អស់កល្បជានិច្ច របស់លោកជែរី មិនមែនស្ថិតនៅលើ ថាតើគាត់រស់នៅបានល្អកម្រិតណាឡើយ តែផ្អែកទាំងស្រុងទៅលើ ការដែលព្រះគ្រីស្ទបានសុគតជំនួសគាត់ ដើម្បីបង់ថ្លៃលោះបាបនៅលើឈើឆ្កាង។ លោកជែរីជឿថា យើងម្នាក់ៗត្រូវតែទទួលអំណោយ ដោយឥតគិតថ្លៃមកពីព្រះ ដោយផ្ទាល់ខ្លួន ដែលជាជីវិតអស់កល្បជានិច្ច ក្នុងអង្គព្រះគ្រីស្ទយេស៊ូវ ដ៏ជាព្រះអម្ចាស់នៃយើង(៦:២៣)។ លោកជែរីជាមនុស្សល្អម្នាក់ តែធ្វើយ៉ាងណា ក៏នៅតែមិនល្អគ្រប់គ្រាន់ឡើយ។ ហើយយើងក៏មិនអាចល្អគ្រប់គ្រាន់ដែរ។ ដ្បិតអ្នករាល់គ្នាបានសង្រ្គោះ ដោយសារសេចក្តីជំនឿ…
Read article