គ្មានរូបមន្តដែលសាមញ្ញឡើយ
ពេលដែលយើងរៀបចំពីធីខួបកំណើត ឲ្យចៅប្រុសរបស់យើង ភរិយារបស់ខ្ញុំបានដុតនំសំប៉ែតដ៏ធំមួយ ដែលមានបន្ទះស្ករសូកូឡាពីលើ ហើយបានតុបតែងពីលើនំនោះយ៉ាងស្រស់ស្អាត សម្រាប់ពីធីខួបកំណើតរបស់ចៅប្រុស។ ពេលដែលនាងចាប់ផ្តើមធ្វើនំនោះ នាងបានយកសៀវភៅធ្វើម្ហូបរបស់នាងចេញមក នាងបានប្រមូលគ្រឿងផ្សំ ហើយក៏ចាប់ផ្តើមអនុវត្តតាមការណែនាំ ក្នុងសៀវភៅនោះជាជំហានៗ ដើម្បីធ្វើនំសំប៉ែតនោះ។ នាងបានធ្វើតាមក្បួនធ្វើនំដ៏សាមញ្ញនោះ ហើយជាលទ្ធផល នាងក៏ដុតបាននំដ៏ល្អមួយ។ តើវាមិនមែនជាការល្អទេឬ បើសិនជាជីវិតយើង មានការអនុវត្តតាមការបង្រៀនរបស់ព្រះ ជាជំហានៗដូចនេះដែរ? គឺគ្រាន់តែស្តាប់បង្គាប់តាមព្រះគ្រប់ជំហាន រួចហើយរស់នៅដោយអំណរ។ ប៉ុន្តែ ជីវិតមិនមានភាពសាមញ្ញដូចនេះឡើយ។ យើងកំពុងតែរស់នៅក្នុងលោកិយដែលធ្លាក់ចូលក្នុងអំពើបាប ហើយគ្មានក្បួន ដែលយើងស្រួលអនុវត្តតាម ដែលធានាថា ជីវិតយើងនឹងគេចផុតពីការឈឺចាប់ ការបាត់បង់ ភាពអយុត្តិធម៌ ឬការរងទុក្ខឡើយ។ ក្នុងពេលដែលយើងកំពុងស្ថិតក្នុងការឈឺចាប់នៃជីវិត យើងត្រូវការការមើលថែរដោយផ្ទាល់ ពីព្រះសង្រ្គោះ ដែលធ្លាប់មានព្រះជន្មរស់នៅក្នុងលោកិយ ហើយឆ្លងកាត់ការពិបាកដែលយើងបានជួបប្រទះដែរ។ បទគម្ពីរហេព្រើ ៤:១៥ បានលើកទឹកចិត្តយើងថា “ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ”។ ព្រះគ្រីស្ទបានសុគត ដើម្បីឲ្យយើងមានជីវិតរស់ ទ្រង់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីនាំយើងឆ្លងកាត់បញ្ហា ដែលធ្វើឲ្យយើងឈឺក្បាល ក៏ដូចជាឆ្លងកាត់បទពិសោធន៍ ដ៏ខ្មៅងងឹត។ ទ្រង់បាន “ទ្រាំទ្រ…
Read articleមកុដនៃសិរីល្អ
យានអវកាសវ៉ូយអ៊ិជ័រទី១(Voyager 1) ដែលគេបានបាញ់បង្ហោះ ឡើងទៅក្នុងអាវកាស ក្នុងឆ្នាំ ១៩៧៧ កំពុងតែស្ថិតនៅជាយខាងក្រៅ នៃប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលមានចម្ងាយប្រហែលជាង ១៦ពាន់លានគីឡូម៉ែត្រ។ ក្នុងខែកុម្ភៈ ឆ្នាំ ១៩៩០ ពេលដែលយានអវកាសវ៉ូយអ៊ិជ័រទី១ មានចម្ងាយជិត៦ពាន់លានគីឡូម៉ែត្រពីយើង អ្នកវិទ្យាសាស្រ្តបានបញ្ជាវាពីចម្ងាយ ដោយឲ្យវាបង្វែរម៉ាស៊ីនថតរូបរបស់វា មករកផែនដី ហើយថតយករូបភាពមួយចំនួន ដែលបង្ហាញថា ភពផែនដីរបស់យើងស្ទើរតែប្រៀបដូចជាចំណុចពណ៌ខៀវដ៏តូចដែលមិនអាចពិពណ៌នាបាន នៅក្នុងមហាសាគរដ៏ធំឥតកោះត្រើយ នៃអាវកាស។ បើយើងប្រៀបធៀបផែនដី នឹងសកលោកដ៏ធំមិនអាចវាស់បានរបស់យើង នោះផែនដីគ្រាន់តែជាចំណុចដ៏តូចល្អិតជាទីបំផុត។ ហើយមានមនុស្ស៧ពាន់លាននាក់ កំពុងតែរស់នៅ ក្នុងគ្រាប់ខ្សាច់ដ៏តូចមួយនេះ ដែលស្ថិតនៅក្នុងមហាសមុទ្រនៃកាឡាក់ស៊ី។ បើការប្រៀបធៀបនេះ ធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមិនមានសារៈសំខាន់ នោះព្រះទ្រង់មានដំណឹងល្អសម្រាប់អ្នក។ ក្នុងទំនុកដំកើងរបស់ស្តេចដាវីឌ មានសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលអាចអនុញ្ញាតឲ្យអ្នកបោះជំហានចេញ ទៅយកខ្យល់នៅពេលរាត្រី គយគន់ផ្កាយនៅលើមេឃ ដោយអំណរ។ បទគម្ពីរទំនុកដំកើង ៨:៣-៥ បានប្រាប់យើងថា យើងគឺជាដួងតារាដ៏អស្ចារ្យ នៅចំពោះព្រះនេត្រទ្រង់ គឺដូចដែលមានសេចក្តីចែងថា “កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ … នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ? … ក៏បានបំពាក់សិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ”។…
Read articleភាជនៈដី
ពេលដែលលោកអ្នកទិញគ្រឿងអល្ល័ង្កាដ៏ស្រស់ស្អាតមួយខ្សែរ ជាញឹកញាប់គេវេចខ្ចប់វា នៅក្នុងប្រអប់ពណ៌ខ្មៅ ឬពណ៌ក្រហមចាស់។ ខ្ញុំយល់ថា គេបានរចនាយ៉ាងនេះមក ដើម្បីកាលណាយើងមើលទៅប្រអប់នោះ នោះយើងក៏ចាប់អារម្មណ៍ មកលើសម្រស់នៃគ្រឿងអល្ល័ង្កានោះភ្លាម។ បើសិនជាគេបានតុបតែងប្រអប់នោះឲ្យបានខ្លាំងជាងនោះទៅទៀត នោះប្រអប់នោះនឹងប្រជែងជាមួយនឹងសម្រស់របស់គ្រឿងអល្ល័ង្កាដ៏មានតម្លៃនោះហើយ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល អំពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលទ្រង់ធ្វើតាមរយៈយើង គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងមានទ្រព្យសម្បត្តិនេះ នៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(២កូរិនថូស ៤:៧)។ យើងងាយនឹងភ្លេចថា យើងគឺជាភាជនៈដី ហើយព្រះរាជកិច្ចដែលទ្រង់ធ្វើតាមរយៈយើង គឺជាភោគទ្រព្យដ៏មានតម្លៃ។ ហេតុនេះហើយបានយើងច្រើនតែចង់តុបតែងភាជនៈដីរបស់យើង ដោយខំធ្វើឲ្យគេសរសើរយើង សម្រាប់ការអ្វីដែលយើងបានធ្វើ ដើម្បីបម្រើព្រះគ្រីស្ទ។ យើងចង់ឲ្យគេសរសើរយើង ពេលដែលយើងអត់ទោស ឬបង្ហាញក្តីមេត្តា ឬក៏ភាពសប្បុរសដល់នរណាម្នាក់។ បញ្ហានៅត្រង់ចំណុចនេះ គឺថា ពេលដែលយើងចាប់ផ្តើមស្វែងរកការបញ្ជាក់ ឬការសរសើរ សម្រាប់ការល្អដែលយើងធ្វើ នោះមានន័យថា យើងកំពុងប្រជែងជាមួយភាពរុងរឿងនៃទ្រព្យសម្បត្តិ ដែលជាព្រះរាជកិច្ចដែលទ្រង់ធ្វើតាមរយៈយើងហើយ។ ពេលដែលយើងធ្វើការអ្វីថ្វាយព្រះគ្រីស្ទ គឺយើងមិនមែនធ្វើដើម្បីខ្លួនឯងឡើយ តែដើម្បីសិរីល្អទ្រង់។ ហេតុនេះហើយ បានជាសាវ័កប៉ុលបានមានប្រសាសន៍ថា ព្រះបានដាក់ទ្រព្យក្នុងភាជនៈដី ដើម្បីឲ្យយើងបានថ្វាយសិរីល្អដល់ព្រះនាមទ្រង់។ ម្យ៉ាងទៀត យើងត្រូវដឹងថា តើភាជនៈដីមានតម្លៃដោយសារអ្វី? គឺដោយសារទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលនៅខាងក្នុងនោះឯង!–Joe Stowell
Read articleសូមទៅតាមផ្លូវផ្សេង
មានពេលមួយ ខ្ញុំបាននិយាយទៅកាន់អ្នកដំណើរទាំងឡាយរបស់ខ្ញុំថា “សូមកុំបារម្ភ ខ្ញុំស្គាល់ផ្លូវ”។ បន្ទាប់មក ខ្ញុំភ្ញាក់ខ្លួនព្រើត ពេលដែលមានសម្លេងមនុស្សបន្លឺឡើងពីក្នុងឧបករណ៍ជីភីអេស(GPS)ថា “សូមបើកតាមផ្លូវផ្សេង…សូមបើកតាមផ្លូវផ្សេង”។ ពេលនោះ មនុស្សទាំងអស់នៅក្នុងឡានក៏បានដឹងថា ខ្ញុំកំពុងវង្វេងផ្លូវហើយ! សព្វថ្ងៃនេះ មានអ្នកបើកបររាប់លាននាក់ បានស្គាល់សម្លេងនោះ ដែលជាសម្លេងប្រាប់ថា ពួកគេបានបើកខុសផ្លូវ ឬបត់តាមផ្លូវខុសហើយ។ ឧបករណ៍ជីភីអេស មិនគ្រាន់តែអាចដឹងថា អ្នកបើកបរកំពុងបើកខុសផ្លូវប៉ុណ្ណោះទេ តែថែមទាំងរកផ្លូវភ្លាមៗ សម្រាប់ឲ្យពួកគេបើកមករកផ្លូវត្រូវវិញ។ ជួនកាលអ្នកដើរតាមព្រះយេស៊ូវ ត្រូវការជំនួយ ដើម្បីឲ្យងាកមករកផ្លូវត្រូវខាងវិញ្ញាណវិញ។ យើងប្រហែលជាមានចេទនាដើរចេញពីផ្លូវនោះ ដោយសារយើងគិតថា យើងចេះជាងគេ ឬរសាត់ចេញបន្តិចម្តងៗ ដោយមិនដឹងខ្លួន ទៅកាន់តែឆ្ងាយទៅៗ ពីផ្លូវដែលព្រះសព្វព្រះទ័យនឹងដើរជាមួយយើង។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះមិនដែលទុកយើងចោល ឲ្យគ្មានទីពឹងឡើយ។ ទ្រង់បានប្រទានអ្នកជឿព្រះទាំងអស់ នូវព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ១៤:១៦-១៧ ១កូរិនថូស ៣:១៦)ដែលបណ្តាលចិត្តយើងឲ្យដឹងថា ខ្លួនបានប្រព្រឹត្តអំពើបាប(យ៉ូហាន ១៦:៨,១៣)។ ពេលដែលយើងដើរខុសផ្លូវ ទ្រង់បន្លឺសម្លេងដាស់តឿន ហើយដាស់សតិរបស់យើងឲ្យភ្ញាក់ខ្លួនឡើង (កាឡាទី ៥:១៦-២៥)។ យើងប្រហែលជាធ្វើព្រងើយចំពោះការដាស់តឿននោះ ប៉ុន្តែ ការធ្វើដូចនេះ នឹងនាំឲ្យយើងមានគ្រោះថ្នាក់មិនខាន (អេសាយ ៦៣:១០ កាឡាទី…
Read articleរង់ចាំ
នៅក្រុងសាន ហ្វ្រង់ស៊ីស្កូ រដ្ឋកាលីហ្វូញ៉ា មានអ្នកបើកបរដែលគ្មានការអត់ធ្មត់ម្នាក់ បានព្យាយាមបើកឡានជម្នះចរាចរណ៍ ដោយបើកវ៉ាឡានមួយជួរដែលកំពុងតែឈប់ លើដងផ្លូវនោះ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានដឹងទេថា ផ្លូវដែលគាត់បានបើកវ៉ាចូលនោះ កំពុងតែមានស៊ីម៉ង់ចាក់ថ្មីៗ ធ្វើឲ្យឡានម៉ាកផរឆ័រ៩១១(Porsche 911)របស់គាត់ ត្រូវជាប់ក្នុងស៊ីម៉ង់នោះ។ ដូចនេះ បុរសម្នាក់នេះ ត្រូវខាតបង់យ៉ាងដំណំ ដោយសារតែគាត់ខ្វះការអត់ធ្មត់។ ព្រះគម្ពីរបានចែងអំពីស្តេចមួយអង្គ ដែលបានខាតបង់ធ្ងន់ធ្ងរ ដោយសារខ្វះការអត់ធ្មត់ផងដែរ។ ស្តេចសូលមានចិត្តអន្ទះសារចង់ឲ្យព្រះប្រទានពរដល់រាស្រ្តអ៊ីស្រាអែល ក្នុងសង្រ្គាមទាស់នឹងសាសន៍ភីលីស្ទីន ហើយទ្រង់ក៏បានប្រព្រឹត្តដោយខ្វះការអត់ធ្មត់។ ពេលដែលលោកសាំយ៉ូអែលមិនបានមកតាមពេលកំណត់ ដើម្បីថ្វាយដង្វាយដល់ព្រះអម្ចាស់ ស្តេចសូលក៏គ្មានចិត្តអត់ធ្មត់ ហើយមិនស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះឡើយ(១សាំយ៉ូអែល ១៣:៨-៩,១៣)។ ការខ្វះការអត់ធ្មត់ បាននាំឲ្យស្តេចសូលគិតថា ទ្រង់ធំជាងក្រឹត្យវិន័យ ហើយក៏បានធ្វើកិច្ចការរបស់ពួកសង្ឃ ដោយគ្មានការអនុញ្ញាតពីព្រះ។ ទ្រង់គិតថា ទ្រង់អាចប្រព្រឹត្ត ដោយមិនស្តាប់បង្គាប់ព្រះ ដោយគ្មានផលវិបាកនៅពេលក្រោយឡើយ។ តែទ្រង់បានគិតខុសហើយ។ ពេលដែលលោកសាំយ៉ូអែលមកដល់ គាត់ក៏បានស្តីបន្ទោសស្តេចសូល ដោយព្រោះទ្រង់មិនស្តាប់បង្គាប់ ហើយបានថ្លែងទំនាយថា ស្តេចសូលនឹងបាត់បង់រាជបល្ល័ង្ក(ខ.១៣-១៤)។ ការដែលស្តេចសូលមិនព្រមរង់ចាំឲ្យព្រះធ្វើតាមផែនការទ្រង់ បានធ្វើឲ្យទ្រង់ប្រព្រឹត្តលឿនពេក ហើយការនេះក៏បានធ្វើឲ្យទ្រង់ដើរខុសផ្លូវ (មើលសុភាសិត ១៩:២)។ ការខ្វះការអត់ធ្មត់ គឺជាសញ្ញាបញ្ជាក់ថា ទ្រង់កំពុងតែខ្វះជំនឿហើយ។ ព្រះអម្ចាស់ទ្រង់នឹងប្រទាននូវព្រះវត្តមាន នៃការដឹកនាំរបស់ទ្រង់ ពេលដែលយើងរង់ចាំដោយចិត្តអត់ធ្មត់…
Read articleការលះបង់ដ៏តូច
ខណៈពេលដែលខ្ញុំកំពុងរង់ចាំការមកដល់ នៃពិធីបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ខ្ញុំក៏បានចាប់ផ្តើមគិត អំពីការលះបង់ដែលព្រះយេស៊ូវបានធ្វើ ដើម្បីឲ្យខ្ញុំអាចជានឹងព្រះ។ ខ្ញុំបានធ្វើការលះបង់ដ៏តូចដោយផ្ទាល់ខ្លួន ដើម្បីធ្វើឲ្យខ្លួនឯងផ្តោតទៅលើការគ្រប់យ៉ាង ដែលទ្រង់បានលះបង់សម្រាប់ខ្ញុំ។ ការលះបង់ដ៏តូចនោះ គឺជាការតមរបស់អ្វីដែលខ្ញុំចូលចិត្តជាធម្មតា ដែលមានដូចជា អាហារ ឬភេសជ្ជៈ ឬក៏ការគិតអំពីពេលអតីតកាលណាមួយ ហើយការតមនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីទំហំនៃការលះបង់ ដែលព្រះយេស៊ូវបានធ្វើសម្រាប់ខ្ញុំ ខ្លាំងជាងអម្បាលម្មានទៅទៀត។ ដោយសារខ្ញុំចង់មានជោគជ័យ នោះខ្ញុំច្រើនតែលះបង់ការអ្វីដែលមិនមែនជាការល្បួងធំៗ ដែលខ្ញុំបានជួប។ តែខ្ញុំនៅតែបរាជ័យដដែល។ ពេលដែលខ្ញុំដឹងថា ខ្លួនឯងមិនអាចមានភាពគ្រប់លក្ខណ៍នៅក្នុងការដ៏តូចយ៉ាងនេះ នោះខ្ញុំក៏បាននឹកចាំ អំពីមូលហេតុដែលពិធីបុណ្យព្រះយេស៊ូវមានព្រះជន្មឡើងវិញ មានសារៈសំខាន់យ៉ាងនេះ។ បើសិនជាយើងអាចមានភាពល្អឥតខ្ចោះ នោះព្រះយេស៊ូវក៏មិនចំាបាច់ត្រូវយាងមកសុគតជួសយើងឡើយ។ បុរសអ្នកមានម្នាក់ ដែលព្រះយេស៊ូវបានជួបនៅតាមផ្លូវស្រុកយូដា ជាអ្នកដែលព្យាយាមរកឲ្យបានជីវិតអស់កល្បជានិច្ច ដោយខំធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សល្អ។ តែព្រះយេស៊ូវទ្រង់ជ្រាបថា គាត់មិនអាចធ្វើការល្អបានគ្រប់គ្រាន់ ដើម្បីឲ្យបានសេចក្តីសង្រ្គោះឡើយ “ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន”(ម៉ាកុស ១០:២៧)។ ទោះបីជាការលះបង់មិនអាចធ្វើឲ្យយើង ក្លាយជាមនុស្សល្អក៏ដោយ ក៏ការលះបង់នោះបានរំឭកយើងថា ក្រៅពីព្រះ គឺគ្មាននរណាម្នាក់ល្អឡើយ(ខ.១៨)។ ហើយយើងក៏ចាំបាច់ត្រូវចងចាំផងដែរថា សេចក្តីសង្រ្គោះអាចកើតមាន ដោយសារតែការលះបង់របស់ព្រះដែលល្អ ហើយគ្រប់លក្ខណ៍។–Julie Ackerman Link
Read article