អំណោយទានសម្រាប់បម្រើ
ថ្ងៃមួយ ខ្ញុំបានកត់សំគាល់ឃើញថា ពេលខ្ញុំកំពុងបើកបររថយន្ត ដែលប្រើចង្គឹះលេខអូតូ ខ្ញុំប្រើតែជើងស្តាំប៉ុណ្ណោះសម្រាប់ការជាប់ហ្រ្វាំង និងជាន់ឈ្នាន់ល្បឿន។ ដូចនេះ ជើងឆ្វេងអត់មានធ្វើការអ្វីសោះ។ តើមានរឿងអ្វីកើតឡើង បើសិនជាខ្ញុំសម្រេចចិត្តថា នឹងធ្វើឲ្យជើងឆ្វេងមានប្រយោជន៍នៅក្នុងការបើកបរ ដូចជើងស្តាំងដែរនោះ? តើមានន័យថា ពេលខ្ញុំបើកបរ ខ្ញុំត្រូវប្រើជើងឆ្វេងពាក់កណ្តាលពេល ហើយជើងស្តាំពាក់កណ្តាលពេលឬ? បើអ្នកមិនធ្លាប់បានធ្វើអញ្ចឹងទេ នោះសូមកុំសាកល្បង ប្រយ័ត្នមានគ្រោះថ្នាក់! បើសិនជាយើងមិនដែលទាមទាឲ្យអវយវៈនៃរូបកាយយើង មានការងារធ្វើស្មើគ្នាយ៉ាងដូចនេះទេ ចុះហេតុអ្វីបានជាពេលខ្លះ យើងរំពឹងចង់ឲ្យពួកជំនុំម្នាក់ៗធ្វើការងារបម្រើព្រះឲ្យបានស្មើៗគ្នា? នេះជាបញ្ហាដែលពួកជំនុំនៅក្រុងរ៉ូម បានជួបប្រទះ ក្នុងសតវត្សរ៍ទី១។ អ្នកខ្លះមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិត(រ៉ូម ១២:៣) ដោយសារខ្លួនបានធ្វើកិច្ចការ ដែលអ្នកដទៃមិនបានធ្វើក្នុងពួកជំនុំ។ ប៉ុន្តែ សាវ័កប៉ុលបានរំឭកយើងថា “អវយវៈទាំងអស់ មានការងារផ្សេងៗពីគ្នា”(ខ.៤)។ យើងមានអំណោយទានផ្សេងគ្នា តាមដែលព្រះគុណព្រះផ្តល់ឲ្យយើងទេ (ខ.៦)។ ទ្រង់បានប្រទានអំណោយទាននោះ សម្រាប់ឲ្យយើងបម្រើអ្នកដទៃ មិនមែនដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនឯងទេ (ខ.៦-១៣)។ ការងារបម្រើរបស់យើង ត្រូវតែមានលក្ខណៈឧស្សាហ៍ និងព្យាយាម ដ្បិតយើងកំពុងតែបម្រើព្រះអម្ចាស់ មិនមែនខំផ្គាប់ចិត្តមនុស្សទេ (ខ.១១)។ ដូចនេះ សូមយើងកុំងាកមើលឆ្វេងស្តាំ ដើម្បីរកមើលថា អ្នកនេះ ឬអ្នកនោះកំពុងតែធ្វើ ឬមិនធ្វើការណាមួយនោះឡើយ។…
Read articleសូមព្រះចម្រើនអ្នកឡើង!
ក្នុងឆ្នាំ ១៩៦២ លោកចន គ្លែន(John Glenn) គឺជាជនជាតិអាមេរិកទីមួយ ក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើដំណើរក្នុងអវកាសជុំវិញផែនដី។ ពេលដែលយានអាវកាសរបស់គាត់ហោះឡើងទៅលើ មេបញ្ជាការនៅលើដី ក៏បានថ្លែងថា “លោកចន គ្លែន សូមព្រះចម្រើនដល់លោក”។ ទោះបីជាយើងមិនសូវឮគេនិយាយពាក្យជូនពរ ដូចនេះក៏ដោយ ក្នុងសំបុត្រទីពីរ ដែលសាវ័កយ៉ូហានបានសរសេរផ្ញើពួកជំនុំ គាត់បាននិយាយអំពីការជម្រាបសួរ ដែលជាការជូនពរដូចនេះផងដែរថា “បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរ(ជូនពរ)ដល់អ្នកនោះផង”(២យ៉ូហាន ១:១០)។ គេបានហៅសាវ័កយ៉ូហានថា “សាវ័កនៃសេចក្តីស្រឡាញ់” ប៉ុន្តែ ហេតុអ្វីបានជាគាត់ដាស់តឿនអ្នកជឿព្រះ មិនឲ្យជួនពរដល់អ្នកដទៃ? អ្នកផ្សាយដំណឹងល្អ ដែលធ្វើដំណើរទៅបម្រើព្រះនៅកន្លែងផ្សេងៗ មានការពឹងផ្អែកទៅលើការទទួលស្វាគមន៍របស់គ្រីស្ទបរិស័ទ ដែលផ្តល់កន្លែងស្នាក់នៅ និងអាហារ។ ដូចនេះ ត្រង់ចំណុចនេះ លោកយ៉ូហានកំពុងតែប្រាប់អ្នកជឿព្រះថា សេចក្តីពិតនៃព្រះគម្ពីរពិតជាសំខាន់ណាស់។ បើសិនជាមានបេសកជនណាចូលមកផ្សាយគោលលទ្ធិ ដែលប្រាសចាកពីសេចក្តីបង្រៀនរបស់ពួកសាវ័ក នោះអ្នកជឿព្រះមិនត្រូវស្វាគមន៍ពួកគេ ដោយផ្តល់កន្លែងស្នាក់នៅ ឬការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុឡើយ។ សេចក្តីបង្រៀនរបស់គាត់ត្រង់ចំណុចនេះ ក៏សម្រាប់ឲ្យអ្នកជឿព្រះសព្វថ្ងៃ អនុវត្តតាមផងដែរ។ យើងត្រូវប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នា ដោយចិត្តសប្បុរស ព្រោះព្រះទ្រង់មានព្រះទ័យសប្បុរសចំពោះយើង។ ប៉ុន្តែ ពេលដែលគេសុំឲ្យយើងឧបត្ថម្ភជាប្រាក់កាស់ សម្រាប់ការងាររបស់គេ នោះយើងចាំបាច់ត្រូវទូលសូមប្រាជ្ញាពីព្រះ។…
Read articleស្រែកអំពាវដល់ព្រះ
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំនៅតែមិនទាន់យល់ទាំងស្រុង អំពីការអធិស្ឋាន។ ការអធិស្ឋានគឺជាការអាថ៌កំបាំងសម្រាប់ខ្ញុំ។ តែការមួយដែលខ្ញុំដឹងនោះគឺ ពេលដែលយើងកំពុងទាល់ច្រកអស់ផ្លូវ នោះការអធិស្ឋានក៏បានឮចេញពីបបូរមាត់យើង យ៉ាងងាយ ហើយក៏ចេញពីជម្រៅចិត្តដ៏ជ្រាលជ្រៅបំផុតទៀតផង។ ពេលដែលយើងមានការភ័យខ្លាចខ្លាំង ពេលដែលយើងអស់សមត្ថភាពហើយនៅពេលដែលយើង ត្រូវបានបង្ខំឲ្យចេញពីកន្លែងស្រណុកស្រួល ពេលដែលសុខុមាលភាពយើងកំពុងតែមានបញ្ហា និងគ្រោះថ្នាក់ នោះយើងក៏រើសយកការអធិស្ឋានជាជម្រើសចុងក្រោយ ដោយមិនដឹងខ្លួន។ តាមធម្មតា នៅពេលនោះ យើងច្រើនតែស្រែកឡើងថា “ព្រះអង្គអើយ សូមជួយកូនផង!” លោកយូជីន ភីធ័រសាន់(Eugene Peterson) ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញ បានមានប្រសាសន៍ថា “ភាសានៃសេចក្តីអធិស្ឋាន ត្រូវបានគេបង្កើត ក្នុងពេលដែលមានបញ្ហាដ៏លំបាក។ ពេលដែលយើងមិនអាចជួយខ្លួនឯងបាន ហើយស្រែករកជំនួយ ពេលដែលយើងមិនចង់នៅកន្លែង ដែលយើងកំពុងនៅ ហើយចង់ចាកចេញ ពេលដែលយើងមិនចូលចិត្តលក្ខណៈសម្បត្តិដែលចង់កែប្រែ នោះយើងប្រើភាសាជាមូលដ្ឋានរបស់យើង ហើយភាសានេះក៏ក្លាយជាឫសនៃសេចក្តីអធិស្ឋានរបស់យើង”។ ការអធិស្ឋានចាប់ផ្តើម ក្នុងពេលមានបញ្ហា ហើយការអធិស្ឋាននៅតែមានជាបន្តទៀត ព្រោះយើងតែងតែមានបញ្ហាជានិច្ច ទោះតូចឬធំក្តី។ ការអធិស្ឋានមិនតម្រូវឲ្យយើងមានការរៀបចំខ្លួនជាពិសេស មិនតម្រូវឲ្យយើងប្រើពាក្យបច្ចេកទេសអ្វីឡើយ ហើយក៏មិនតម្រូវថា យើងត្រូវតែឈរ ឬអង្គុយឡើយ។ ការអធិស្ឋានចេញពីខាងក្នុងចិត្តរបស់យើងមក ដោយជៀសមិនរួច ហើយមិនយូរមិនឆាប់ ការអធិស្ឋានក៏បានក្លាយជាទម្លាប់នៃការឆ្លើយតបរបស់យើង ចំពោះរឿងទាំងអស់ ទោះរឿងអាក្រក់ឬល្អ ដែលយើងបានជួបក្នុងជីវិតយើង (ភីលីព…
Read articleតើល្អលេខពីរឬ?
នាងលេអាប្រាកដជាគេងមិនលក់ មួយយប់ទល់ភ្លឺ ដោយសារនាងរង់ចាំមើលលោកយ៉ាកុប ដែលជាស្វាមី ភ្ញាក់ពីដំណេក។ នាងដឹងថា នាងមិនមែនជាមនុស្សដែលលោកយ៉ាកុបចង់ឃើញ ពេលដែលគាត់ភ្ញាក់ឡើងទេ ព្រោះអ្នកដែលគាត់ស្រឡាញ់ គឺនាងរ៉ាជែល។ លោកយ៉ាកុបត្រូវលោកឡាបាន់ ដែលជាឪពុកក្មេកបោកប្រាស់ ហើយពេលដែលគាត់ដឹងថា ឪពុកក្មេកគាត់ “បានដាក់នុយបញ្ឆោត ហើយលួចដូរកូនក្រមុំ” លោកយ៉ាកុបក៏ប្រញាប់រកផ្លូវដោះស្រាយជាមួយនឹងគាត់ ដើម្បីយកស្រ្តីដែលគាត់បានសន្យាថា នឹងលើកឲ្យគាត់នោះ ឲ្យបានដូចចិត្ត(លោកុប្បត្តិ ២៩:២៥-២៧)។ តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនជាមនុស្សមិនសំខាន់ ឬជាមនុស្សល្អលេខពីរឬទេ? នេះហើយជាអារម្មណ៍ដែលនាងលេអាមាន នៅពេលនោះ។ យើងអាចដឹងថា នាងមានអារម្មណ៍ពិបាកយ៉ាងនេះ ដោយធ្វើការស្វែងយល់ អំពីការដែលនាងបានដាក់ឈ្មោះ ឲ្យកូនច្បងទាំងបីរនាក់របស់នាង(ខ.៣១-៣៥) ដែលមានដូចជា រូបេន ដែលមានន័យថា “សូមមើលកូនប្រុសនេះ” ហើយ ស៊ីម្មាន មានន័យថា “បានឮ” រីឯឈ្មោះលេវី វិញគឺមានន័យថា “នៅជាប់”។ អត្ថន័យរបស់ឈ្មោះកូនប្រុសទាំងបីរនាក់នេះ សុទ្ធតែបង្ហាញថា នាងកំពុងតែខ្វះសេចក្តីស្រឡាញ់របស់លោកយ៉ាកុប។ ពេលដែលកូនប្រុសនីមួយៗចាប់កំណើតមក នាងបានសង្ឃឹមនឹងបានទទួលការពេញចិត្ត និងសេចក្តីស្រឡាញ់ពីលោកយ៉ាកុប។ ប៉ុន្តែ អាកប្បកិរិយ៉ារបស់នាងលេអាក៏បានផ្លាស់ប្តូរ បន្តិចម្តងៗ ហើយនាងក៏បានដាក់ឈ្មោះកូនទីបួនរបស់នាងថា “យូដា” ដែលមានន័យថា “សរសើរដំកើង”(ខ.៣៥)។…
Read articleអំណាចនៃការបង្ហាញឲ្យឃើញ
អស់រយៈពេល២ទសវត្សរ៍ហើយ ដែលលោកម៉ៃឃ៍ ហ៊ែនស៍(Mike Hands) ដែលជាអ្នកបរិស្ថាន បានធ្វើកិច្ចការ ដើម្បីជួយកសិករនៅតំបន់អាមេរិកកណ្តាល ឲ្យប្រើវិធីសាស្រ្តដែលមានប្រសិទ្ធភាពជាងមុន នៅក្នុងការដាំដុះ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានការពិបាក នៅក្នុងការបោះបង់ចោលប្រពៃណីនៃការធ្វើកសិកម្ម ដែលពួកគេបានអនុវត្តតាម តាំងពីយូរមកហើយ ដោយ “ការកាប់ឆ្កាព្រៃ ហើយដុត” ដើម្បីដាំដំណាំ ទោះបីជាពួកគេបានដឹងហើយថា ប្រពៃណីនេះបានធ្វើឲ្យខូចដី ហើយបំពុលបរិយ៉ាកាសទៀតក៏ដោយ។ ដូចនេះ លោកម៉ៃឃ៍ មិនគ្រាន់តែបាននិយាយប្រាប់ពួកគេឡើយ តែថែមទាំងបានបង្ហាញឲ្យពួកគេឃើញវិធីសាស្រ្តធ្វើចំការ ដែលប្រសើរជាងនេះ។ ក្នុងខ្សែវីដេអូឯកសារ ដែលមានចំណងជើងថា ផ្សែងហុយទ្រលោម គាត់បានមានប្រសាសន៍ថា “អ្នកត្រូវធ្វើការបង្ហាញ ឲ្យគេឃើញ បើគ្រាន់តែនិយាយប្រាប់គេ នោះមិនទាន់គ្រប់គ្រាន់ឡើយ។ អ្នកអាចរៀបរាប់ប្រាប់ពួកគេ តែយើងត្រូវតែធ្វើឲ្យពួកគេមើល”។ យ៉ាងណាមិញ សាវ័កប៉ុលក៏បានប្រើវិធីសាស្រ្តស្រដៀងគ្នា ដើម្បីផ្សាយដំណឹងល្អ អំពីព្រះយេស៊ូវគ្រីស្ទ។ គាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូសថា “ឯពាក្យសំដី និងវោហាអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ ដើម្បីកុំឲ្យសេចក្តីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ”(១កូរិនថូស ២:៤-៥)។ នៅក្នុងសំបុត្រនេះដដែល សាវ័កប៉ុលក៏បានប្រាប់ពួកគេទៀតថា…
Read articleជីវិតដែលល្អបំផុត
កាលពីពីរបីសប្តាហ៍មុន ខ្ញុំបានធ្វើដំណើរទៅរដ្ឋផ្លូរីដា ដើម្បីធ្វើជំនួញ។ ពេលខ្ញុំជិះយន្តហោះត្រឡប់មកវិញ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានឃើញមានកៅអីទំនេរជាច្រើននៅក្បែរកៅអីរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ល្អណាស់ ដោយសារខ្ញុំមិនចាំបាច់ត្រូវអង្គុយនៅកន្លែងចង្អៀតទេ។ ជាងនេះទៅទៀត នៅជាប់កៅអីរបស់ខ្ញុំ មានកៅអីមួយដែលទទេគ្មានមនុស្សអង្គុយទៀត! ដូចនេះ ខ្ញុំអាចគេងមួយស្របក់យ៉ាងស្រួល។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំអ្នកដែលអង្គុយនៅកន្លែងជិតខាង ដែលមិនមានកៅអីអង្គុយស្រួលដូចខ្ញុំ។ ខ្ញុំក៏បានអញ្ជើញមនុស្សបីបួននាក់ទៀត ដែលខ្ញុំស្គាល់ ឲ្យមកអង្គុយនៅកន្លែងដែលល្អ ជាងកន្លែងដែលពួកគេកំពុងអង្គុយ តែពួកគេសុទ្ធតែចង់បន្តអង្គុយនៅកន្លែងរបស់ខ្លួនទៀត ដោយសារមូលហេតុផ្សេងៗ។ ពួកគេប្រហែលជាមិនចង់ពិបាកប្តូរកន្លែងអង្គុយ ឬមានអារម្មណ៍ថា កន្លែងដែលពួកគេអង្គុយ មិនមានបញ្ហាអ្វីទេ។ សម្រាប់យើងដែលជាអ្នកជឿព្រះគ្រីស្ទ យើងមានការអញ្ជើញដែលសំខាន់ជាងនេះទៀត ដែលយើងចង់ឲ្យអ្នកដទៃទទួល ព្រោះយើងបានទទួលជីវិតថ្មី ក្នុងសេចក្តីជំនឿលើព្រះយេស៊ូវ ហើយយើងក៏ចង់ឲ្យអ្នកដទៃមានជីវិតថ្មីផងដែរ។ មានអ្នកខ្លះចង់ទទួលការអញ្ជើញនោះ តែអ្នកខ្លះទៀតមិនចង់ទទួលទេ។ ក្នុងបទគម្ពីរយ៉ូហាន ១:៤០ យើងឃើញថា លោកអនឌ្រេបានចាប់ផ្តើមដើរតាមព្រះយេស៊ូវ។ ការទីមួយ ដែលលោកអនឌ្រេបានធើ្វ គឺទៅរកបងប្អូនគាត់ គឺលោកស៊ីម៉ូន ដើម្បីអញ្ជើញគាត់ ឲ្យទៅជួបព្រះយេស៊ូវ ដែលជាព្រះមែស៊ីផងដែរ (ខ.៤១)។ ព្រះយេស៊ូវបានប្រទានឲ្យពួកគេ មានការរស់នៅបែបថ្មី ដោយមានការស្គាល់ទ្រង់ ហើយអរសប្បាយនឹងព្រះបន្ទូលសន្យាដែលនឹងប្រទានការអត់ទោសបាប (រ៉ូម ៣:២៤) ព្រះវត្តមានគង់នៅជាមួយជារៀងរហូត(ហេព្រើ ១៣:៥) សេចក្តីសង្ឃឹម…
Read article