តើទ្រង់បានហាមទេ?
ពេលយើងទៅលេងផ្ទះលោកម៉ាធី(Marty) ដែលមានទីតាំងនៅក្បែរបឹង ជាលើកទីមួយ គាត់បានណែនាំយើងថា “នៅទីនេះ អ្នកអាចធ្វើអ្វីក៏បាន មិនថាតែនៅកន្លែងណា ឬនៅពេលណាឡើយ បើសិនជាគ្មាននរណាម្នាក់មកហាមឃាត់ទេនោះ”។ លោកម៉ាធី និងភរិយារបស់គាត់ គឺអ្នកស្រីលីន(Lynn) គឺជាមិត្តភ័ក្ររបស់យើង ដែលចូលចិត្តការកម្សាន្តសប្បាយ បានជាពួកគាត់ផ្តល់ឲ្យនូវសេរីភាពជាច្រើន ដល់ភ្ញៀវរបស់ខ្លួន ក្នុងការកម្សាន្តនៅទីនោះ។ នៅពេលដែលយើងកត់សម្គាល់ឃើញថា មានទូកក្តោងមួយ នៅក្បែរទូកចែវ ហើយនៅក្បែរទូកចែវនោះ មានទូកសម្រាប់ទ្រស្ពាន យើងក៏បានដឹងថា ពេលរសៀលនេះ យើងនឹងមានការកម្សាន្តសប្បាយជាមិនខានទេ។ លោកម៉ាធីបានហាមយើងតែម្តងគត់ គឺនៅពេលដែលយើងរៀបនឹងឲ្យចំណីសត្វក្ងាន ដែលកំពុងហែលទឹកនៅក្បែរយើង។ គាត់បានប្រាប់យើងថា កាលណាយើងឲ្យចំណីសត្វនេះម្តងហើយ នោះពួកវានឹងក្លាយជាសត្វក្ងានកាច នៅពេលដែលគេមិនឲ្យចំណីវានៅពេលក្រោយទៀត។ អ័ដាំម និងនាងអេវ៉ា បានរស់នៅកន្លែងដែលស្រស់ស្អាតបំផុត ហើយពួកគេក៏មានសេរីភាពពេញទីដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលព្រះទ្រង់ដាក់បម្រាបដល់ពួកគេ ពួកគេមិនបានស្តាប់បង្គាប់ទ្រង់ទេ(លោកុប្បត្តិ ៣)។ ទ្រង់បានហាមពួកគេមិនឲ្យបរិភោគផ្លែឈើដឹងខុសត្រូវទេ ប៉ុន្តែ ពួកគេបានគិតថា ខ្លួនឆ្លាតជាងព្រះ។ អ័ដាម និងនាងអេវ៉ាអាចរស់នៅមកដល់ពេលសព្វថ្ងៃនោះ បើសិនជាពួកគេបានស្តាប់បង្គាប់តាមព្រះ។ ពេលខ្លះ យើងមិនយល់អំពីមូលហេតុដែលព្រះវរបិតា ដែលគង់នៅស្ថានសួគ៌បានដាក់បំរាមឡើយ។ ពេលដែលទ្រង់ហាមយើង ទ្រង់អាចជួយឲ្យយើងកែប្រែគំនិត។ យើងត្រូវតែដឹងថា សូម្បីតែនៅពេលដែលទ្រង់ហាមឃាត់យើង នោះទ្រង់កំពុងមានបន្ទូលមកចិត្តយើងថា…
Read articleហ៊ានប្រថុយ ដើម្បីព្រះសង្រ្គោះ
លោកដេសមិន ដូស(Desmon Dos) ជាពលទាហានដែលបានធ្វើឲ្យគ្រូបង្វឹក និងពួកទាហានរួមជំនាន់របស់គាត់ មានអារម្មណ៍រំខានជាខ្លាំង។ ដោយសារគាត់ជាអ្នកសន្តិភាពនិយម គាត់បានបដិសេធមិនព្រមកាន់កាំភ្លើងចូលក្នុងសមរភូមិឡើយ ហើយការនេះក៏បានធ្វើឲ្យដៃគូរបស់គាត់ មានការសង្ស័យអំពីភាពក្លាហានរបស់គាត់។ ក្នុងនាមជាពេទ្យទាហាន ដែលបានទទួលការហ្វឹកហាត់ គ្រីស្ទបរិស័ទដ៏ក្មេងវ័យម្នាក់នេះ មិនខ្លាចការប្រឈមមុខនឹងសង្រ្គាមឡើយ។ ប៉ុន្តែ គាត់មានគោលដៅសង្រ្គោះជីវិតមនុស្ស ដែលរងរបួសក្នុងចម្បំាងនោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក គេក៏លែងមានការសង្ស័យចំពោះភាពក្លាហានរបស់លោកដូសទៀត ពេលដែលកងពលរបស់គាត់ចូលប្រយុទ្ធក្នុងសង្រ្គាម។ នៅក្នុងសង្រ្គាមលោកលើកទី២ នៅកោះអូគីណាវ៉ា(Okinawa) គាត់បានរត់ឱនក្បាល កាត់កន្លែងដែលគ្រាប់កាំភ្លើងយន្តដែលកំពុងបាញ់រះ ដើម្បីអូសអ្នករបួស ចេញមករកកន្លែងមានសុវត្តិភាព។ គាត់បានអធិស្នានថា “ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានកម្លាំង ចូលទៅជួយទាហានឲ្យបានម្នាក់ទៀត”។ ទីបំផុត គាត់បានជួយអ្នករបួសបានរហូតដល់៧០នាក់ ដោយសែងពួកគេចុះពីលើភ្នំយឺតៗ មកទទួលព្យាបាលជាបន្ថែមទៀត។ ដោយសារការប្រឹងប្រែងនេះ លោកដេសម៉ុន ដូសក៏បានទទូលរង្វាន់មេដាយកិត្តិយស ដែលជាកិត្តិយសដ៏ខ្ពស់បំផុត ដែលប្រទេសរបស់គាត់អាចផ្តល់ឲ្យបាន។ ព្រះគម្ពីរក៏បានចែងផងដែរ អំពីគ្រីស្ទបរិស័ទ្ធម្នាក់ទៀត ដែលបានធ្វើការប្រថុយជីវិត ដើម្បីជួយអ្នកដទៃ។ លោកប៉ុលបានរៀបរាប់អំពីលោកអេបាប្រូឌីត នៅក្នុងសំបុត្ររបស់គាត់ថា “ចូរទទួលគាត់ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ដ្បិតដែលគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយព្រោះតែការរបស់ព្រះគ្រីស្ទទេ គាត់បានប្រថុយជីវិត”(ភីលីព ២:២៩-៣០) ។ នៅទូទាំងពិភពលោក សព្វថ្ងៃនេះ…
Read articleស្មោះត្រង់រហូតដល់ស្លាប់
ក្នុងហាងពិពណ៌រូបភាពវ៉កឃ័រ(Walker Art Gallery) ក្នុងទីក្រុងលីវើភូល(Liver pool) នៃចក្រភពអង់គ្លេស គេបានដាក់តាំងផ្ទាំងគំនូរមួយផ្ទាំង ដែលក្នុងនោះ មានរូបទាហានរ៉ូម៉ាំងម្នាក់កំពុងឈរយាមយ៉ាងស្មោះស្ម័គ្រ ក្នុងក្រុង ប៉ុមពេយ(Pompeii) ដែលជាក្រុងចាស់បុរាណមួយ នៃចក្រភពរ៉ូម៉ាំង។ វិចិត្រករបានគូរគំនូរមួយផ្ទាំងនេះ ដោយផ្អែកទៅលើកំណាយវត្ថុបុរាណ នៅទីក្រុងប៉ុមពេយ ដែលគេបានរកឃើញសាកសពទាហានរ៉ូម៉ាំងម្នាក់ ដែលត្រូវផេះភ្នំភ្លើងរំព័ទ្ធខ្លួនជិត នៅពេលដែលគាត់កំពុងឈរឈាម ក្នុងឯកសណ្ឋានទាហានយ៉ាងពេញលេញ។ នៅឆ្នាំ៧៩នៃគ្រីស្ទសករាជ ភ្នំភ្លើងវេស៊ូវាស(Vesuvius) បានផ្ទុះឡើង ជាហេតុបណ្តាលឲ្យប្រជាជន និងវប្បធម៌នៃទីក្រុងប៉ុមពេយ ត្រូវបានគ្របដណ្តប់ដោយកម្អែល និងផេះភ្នំភ្លើង។ ផ្ទាំងគំនូរមួយផ្ទាំងនេះ ដែលមានចំណងជើងថា ស្មោះស្ម័គ្រលុះក្ស័យ គឺជាបន្ទាល់បញ្ចាក់ពីការចាំយាមរបស់ទាហានរូបនេះ ទោះបីជាអ្វីៗគ្រប់យ៉ាងរបស់គាត់ កំពុងទទួលរងការបំផ្លាញ ដោយសារកំដៅដ៏កាចសាហាវក៏ដោយ។ នៅសតវត្សរ៍ទី១ នៅទីក្រុងស្មីន៉ាមានពួកជំនុំដំបូងមួយកន្លែងបានទទួលរងការបៀតបៀន ដោយសារជំនឿលើព្រះគ្រីស្ទ ហើយពួកគេត្រូវសម្រេចចិត្ត ថាតើត្រូវស្មោះស្ម័គ្រចំពោះទ្រង់ រហូតដល់ស្លាប់ឬយ៉ាងណា។ ព្រះអម្ចាស់របស់ពួកគេក៏បានកត់សម្គាល់ឃើញថា ពួកគេពិតជាមានការប្តូរប្តេជ្ញខាងវិញ្ញាណមែន(វិវរណៈ ២:៩)។ ហើយសម្រាប់ការរងទុក្ខដែលនឹងកើតមាន ទ្រង់បានលើកទឹកចិត្តពួកគេថា “កុំឲ្យឯងខ្លាចសេចក្តីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង … ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង”(ខ.១០)។ ព្រះអម្ចាស់ទ្រង់ជ្រាបអំពីការលំបាក ដែលយើងកំពុងឆ្លងកាត់…
Read articleពេលមានការភ័យខ្លាច
កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់គ្រវែងខោអាវរបស់ខ្ញុំ ទៅលើកៅអី ហើយពេលដែលខ្ញុំបិទភ្លើងក្នុងបន្ទប់ ស្រម៉ោលនៃខោអាវទាំងនោះ ក៏មានរូបរាង្គដូចសត្វនាគ ធ្វើឲ្យខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង ហើយខ្ញុំមិនទាន់ភ្លេចរឿងនេះឡើយ។ បទពិសោធន៍នៃការភ័យខ្លាច ដែលធ្វើឲ្យខ្ញុំគេងមិនលក់ កាលពីក្មេង បានក្រើនរំឭកខ្ញុំថា ពេលដែលបញ្ហាមកដល់មាត់ទ្វារនៃជីវិតយើង នោះសេចក្តីភ័យខ្លាចមិនមែនជាមិត្តសម្លាញ់របស់យើងទេ។ បើយើងមិនសម្លឹង ដោយផ្តោតទៅលើព្រះយេស៊ូវទេ នោះការភ័យខ្លាចមុខជានឹងធ្វើឲ្យយើងមិនអាចឈានទៅមុខរួច ហើយធ្វើឲ្យយើងរួញរា នៅក្នុងការធ្វើអ្វីដែលត្រឹមត្រូវ។ នៅពេលដែលពួកសិស្សរបស់ព្រះយេស៊ូវ កំពុងជួបនឹងរលកបោកខ្លាំង នៅក្នុងសមុទ្រ ដែលអាចធ្វើឲ្យពួកគេធ្លាក់ពីលើទូក ពួកគេក៏បានឃើញទ្រង់ដើរនៅលើទឹក ហើយទ្រង់ក៏បានបញ្ជាក់ពួកគេថា “ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ”(ម៉ាថាយ១៤:២៧)។ ក្រោយមក ពេលដែលពួកសិស្សជួបជុំគ្នាស្ងាត់ៗ នៅក្នុងបន្ទប់បិទជិត ដោយសារមានការភ័យខ្លាច បន្ទាប់ពីព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទ្រង់ក៏បានលេចមកឲ្យពួកគេឃើញ ហើយសួរពួកគេថា “ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ”(លូកា ២៤:៣៨)។ ព្រះយេស៊ូវទ្រង់បានជ្រាបច្បាស់ថា ពួកគេជៀសមិនផុតពីទុក្ខលំបាក នៅក្នុងលោកិយនេះឡើយ ហេតុនេះហើយទ្រង់មានបន្ទូលថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ”(យ៉ូហាន ១៦:៣៣)។ ត្រង់ចំណុចនេះ ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ការទុកចិត្តទៅលើព្រះវត្តមាន និងព្រះចេស្តារបស់ទ្រង់ គឺជាថ្នាំបន្សាបសម្រាប់ការភ័យខ្លាច។ គឺដូចដែលបទទំនុកបរិសុទ្ធដ៏ល្បីមួយ បានបន្លឺថា…
Read articleក្លិនក្រអូប
ថ្ងៃមួយ លីនដា(Linda) បានអញ្ជើញខេធី(Katie) ឲ្យចូលរួមពិធីជប់លៀងក្រុមយុវជន នៅឯព្រះវិហារ។ ពេលខេធីមកដល់ នាងបានដើរចូលកន្លែងធ្វើកម្មវិធី ទាំងចិត្តថប់បារម្ភ។ នាងបានខានទៅព្រះវិហារ តាំងតែពីពេលនាងនៅតូច ហើយនាងមិនដឹងថា នឹងមានអ្វីខ្លះកើតឡើង នៅឯពិធីជប់លៀងពេលល្ងាច នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដែលភាគច្រើននៃអ្នកចូលរួម គឺជាអ្នកដែលនាងមិនស្គាល់។ ប៉ុន្តែ នាងក៏ចាប់ផ្តើមមានចិត្តស្ងប់វិញ ពេលដែលនាងបានឃើញកាតថ្ងៃបុណ្យក្តីស្រឡាញ់ជាច្រើន នៅក្នុងចានរបស់នាង ដែលគេរាល់គ្នាបានសរសេរឲ្យនាង។ ពួកគេក៏បានសរសេរកាតជួនគ្នាទៅវិញទៅមកផងដែរ ប៉ុន្តែ ខេធីមានការប៉ះពាល់ចិត្ត ដោយសារការដែលពួកគេបានធ្វើសម្រាប់នាងដែលគ្រាន់តែជាភ្ញៀវម្នាក់ នៅក្នុងក្រុមរបស់ពួកគេ។ ខេធីមានអារម្មណ៍កក់ក្តៅណាស់ បានជាក្រោយមក នាងក៏បានទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហារ តាមការអញ្ចើញរបស់លីនដា។ នៅទីនោះ នាងក៏ដឹងថា ព្រះស្រឡាញ់នាង ទោះបីជានាងជាមនុស្សមានបាបក៏ដោយ ហើយនាងក៏បានទទួលការអត់ទោសរបស់ព្រះយេស៊ូវ។ ក្រុមយុវជនបានផ្តល់ឲ្យនាង នូវក្លិនដ៏ក្រអូបនៃក្តីស្រឡាញ់របស់ព្រះ ហើយព្រះក៏បានបើកចំហរចិត្តនាង ឲ្យទុកចិត្តលើទ្រង់។ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ”(១យ៉ូហាន ៤:១១)។ គាត់និយាយសំដៅទៅលើសេចក្តីស្រឡាញ់ ដែលយើងត្រូវមានចំពោះបងប្អូនក្នុងព្រះគ្រីស្ទ ក៏ដូចជាចំពោះអ្នកដែលមិនទាន់ស្គាល់ទ្រង់ផងដែរ។ លោករេយ ស្តេដមែន(Ray Stedman)បានសរសេរថា “ពេលដែលក្តីស្រឡាញ់របស់ព្រះចែងចាំង មកក្នុងចិត្តរបស់យើង នោះយើងបើកចំហរចិត្តកាន់តែខ្លាំង សម្រាប់អ្នកដទៃ ដោយអនុញ្ញាតឲ្យក្លិននៃក្តីស្រឡាញ់…
Read articleកេរដំណែល
ថ្ងៃមួយ ភរិយារបស់ខ្ញុំបានទូរស័ព្ទមក ពេលដែលខ្ញុំកំពុងធ្វើការ។ នាងប្រាប់ខ្ញុំថា “អ្នកជិតខាងយើង កំពុងមានរឿងអ្វីហើយ បានជាមានឡានជាច្រើន ចតនៅមុខផ្ទះគាត់ យ៉ាងដូចនេះ”។ ពេលនោះ ខ្ញុំគិតថា លោកត្រេវ៉ូ ស្លុត(Trevor Slot) ដែលជាអ្នកជិតខាងរបស់យើង ប្រហែលជាមានគ្រោះថ្នាក់អ្វីហើយ ព្រោះគាត់មានមុខរបរជាប៉ូលីស។ មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា អ្នកជិតខាងរូបនេះ បានបាត់បង់ជីវិតនៅក្នុងការបំពេញតួនាទី ពេលដែលគាត់ព្យាយាមរារាំងការរត់គេចរបស់ចោរប្លន់ធនាគា២នាក់។ ពេលនោះសហគមន៍របស់យើងមានការតក់ស្លត់យ៉ាងខ្លាំង។ លោកត្រេវ៉ូរ គ្មានពេលសម្រាប់រៀបចំខ្លួន សម្រាប់ការស្លាប់នៅពេលនោះឡើយ។ ប៉ុន្តែ គាត់បានប្រុងប្រៀបជាស្រេច ដើម្បីទៅនៅជាមួយព្រះ។ គាត់ជាមនុស្សដែលមានជំនឿរឹងមាំ ហើយគាត់បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អ។នៅក្នុងពិធីបុណ្យសពរបស់គាត់ មានប៉ូលិសដែលជាមិត្តរួមការងាររាប់រយនាក់ បានមកចូលរួម ហើយគូរកនរបស់គាត់ គឺលោកប្រេនឌីន ហូហ្គេល(Brandyn Heugel) បានឡើងថ្លែងសន្ទរកថាថា “គាត់ជាមន្រ្តីប៉ូលិសម្នាក់ ដែលប្តូរប្តេជ្ញនឹងការងារ ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះគឺ គាត់ជាស្វាមីដែលពេញដោយសេចក្តីស្រឡាញ់ របស់អ្នកស្រីគីម(Kim) ហើយក៏ជាឪពុកជាទីស្រឡាញ់ របស់ខេតលីន(Kaitlyn) និងអាបេ(Abbie)”។ ជាការពិតណាស់ សន្ទរកថា នេះបានផ្តោតទៅលើបុគ្គលិកលក្ខណៈដ៏ប្រសើររបស់លោកត្រេវ៉ូរ និងទៅលើក្តីស្រឡាញ់ ក៏ដូចជាការយកចិត្តទុកដាក់ ដែលគាត់មានចំពោះគ្រូសារ។ ដំណើរជីវិតរបស់លោកត្រេវ៉ូរគឺជាគំរូដ៏ល្អ ដែលស្របតាមបទគម្ពីរ…
Read article