សូម្បីតែនាងឬ?
សូមស្រមៃថា អ្នកកំពុងបើកមើលបញ្ជីពង្សាវតានៃគ្រួសាររបស់អ្នក ហើយក៏ឃើញមានការពណ៌នាយ៉ាងដូចនេះថា “បុព្វបុរសរបស់អ្នកជាស្រ្តីរកស៊ីផ្លូវភេទ នាងបានលាក់បំពួនពួកខ្មាំងសត្រូវរបស់រដ្ឋាភិបាល នៅក្នុងផ្ទះរបស់នាង។ នៅពេលពួកអាជ្ញាធរបានមកសាកសួរនាង នោះនាងក៏បាននិយាយកុហកអំពីការនោះ។” តើអ្នកនឹងធ្វើដូចម្តេច ពេលបានដឹងអំពីប្រវត្តិរបស់គាត់ហើយ? តើអ្នកនឹងលាក់រឿងរបស់គាត់ ពេលដែលគេមកសួរអំពីប្រវត្តិគ្រួសាររបស់អ្នកឬ? ឬក៏និយាយដោយបើកចំហរអំពីរឿងពិតរបស់គាត់ ហើយសរសើរគាត់ នៅក្នុងប្រវត្តិនៃគ្រួសាររបស់អ្នក? យ៉ាងណាមិញ ព្រះគម្ពីរក៏បានចែងអំពីខ្សែលោហិតមួយ ដែលមាននាងរ៉ាហាបជាបុព្វបុរស។ បើសិនយើងគ្រាន់តែអានអំពីប្រវត្តិរបស់នាង ដែលមានក្នុងបទគម្ពីរ យ៉ូស្វេ ជំពូក២ នោះយើងប្រហែលជារាប់បញ្ចូលនាង ទៅក្នុងចំណោមពួកមនុស្សដែលក្បត់ជាតិសាសន៍ខ្លួន និងពួកមានគំរូអាក្រក់ នៅក្នុងព្រះគម្ពីរ។ ប៉ុន្តែ ប្រវត្តិរបស់នាងមិនមែនមានតែប៉ុណ្ណឹងទេ ព្រោះបទគម្ពីរម៉ាថាយ ១:៥-៦ បានបើកបង្ហាញថា នាងគឺជាយាយលួតនៃហ្លួងដាវីឌ ហើយថានាងក៏មានឈ្មោះនៅក្នុងជំនួរវង្សនៃព្រះយេស៊ូវ ដ៏ជាអង្គសង្រ្គោះនៃយើងផងដែរ។ ជាងនេះទៅទៀត បទគម្ពីរហេព្រើរ ១១:៣១ បានរាប់នាងរ៉ាហាប ជាស្ត្រីនៃសេចក្តីជំនឿ ដែលបានទទួលការសង្រ្គោះ ពេលក្រុងយេរីខូរដួលរលំ(មើល យ៉ូស្វេ ៦:១៧)។ ក្នុងបទគម្ពីរ យ៉ាកុប ២:២៥ ការដែលនាងបានធ្វើ ដើម្បីជួយសង្រ្គោះពួកស៊ើបការ គឺជាភស្តុតាងដែលបញ្ជាក់ថា នាងជាមនុស្សសុចរិត ដោយសារជំនឿរបស់នាង។ សេចក្ដីស្រឡាញ់របស់ព្រះពិតជាអស្ចារ្យណាស់។ ទ្រង់អាចប្រើមនុស្សដែលមានកេរ្តិ៍ឈ្មោះអាក្រក់ ហើយកែប្រែជីវិតរបស់ពួកគេ ព្រមទាំងធ្វើឲ្យពួកគេក្លាយជាគំរូ…
Read articleការរំពៃមើលសិរីល្អព្រះ ជាថ្មីម្តងទៀត
រៀងរាល់ពេលរដូវក្ដៅ មានអ្នកទស្សនារាប់ពាន់នាក់ នៃកម្មវិធី អរុណសួស្តី អាមេរិកាំង (Good Morning America) បាននាំគ្នាបោះឆ្នោតជ្រើសរើស “ទីកន្លែងស្អាតបំផុតនៅសហរដ្ឋអាមេរិក”។ ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង ពេលដែលបានឮគេប្រកាសថា ទីកន្លែងស្អាតជាងគេ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១១ គឺឧទ្យានជាតិមាត់បឹងSleeping Bear Dunes ដែលស្ថិតនៅក្នុងរដ្ឋរបស់ខ្ញុំ គឺរដ្ឋមីឈីហ្គិន។ តាមពិតទៅ ខ្ញុំមិនដែលបានរំពឹងថា គេនឹងដាក់ចំណាត់ថ្នាក់លេខ១ ឲ្យឧទ្យានជាតិ ដែលមានទីតាំងនៅខាងក្រោយផ្ទះរបស់ខ្ញុំនោះទេ។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញកាលដែលខ្ញុំ និងភរិយាខ្ញុំ គឺម៉ាទី(Martie) បានទៅលេងទឹកជ្រោះណៃអាការ៉ា(Niagara Falls)។ កាលនោះ បុរសម្នាក់ដែលនៅជិតនោះ បានសង្កេតមើលភាពរីករាយរបស់ភ្ញៀវទេសចរណ៍របស់យើង ហើយបាននិយាយលេងថា “វាគ្មាអ្វីអស្ចារ្យទេ។ ខ្ញុំឃើញទឹកជ្រោះហ្នឹងរាល់តែថ្ងៃ។” យើងរាល់គ្នាងាយនឹងស៊ាំជាមួយនឹងអ្វីៗ ដែលនៅជុំវិញខ្លួនយើង ហើយងាយនឹងមានអារម្មណ៍ធម្មតា ចំពោះអ្វីយើងបានស្គាល់ហើយ ទោះទីកន្លែង ឬបទពិសោធន៍នោះ ធ្លាប់នាំមកនូវភាពរីករាយយ៉ាងណាក៏ដោយ។ ទោះបីជាសិរីល្អរបស់ព្រះ បានសម្តែងមកយ៉ាងច្បាស់នៅជុំរិញយើងក៏ដោយ ក៏ពេលខ្លះភាពមមាញឹកក្នុងការរស់នៅប្រចាំថ្ងៃ បានបាំងពីមុខយើង ធ្វើឲ្យយើងមើលមិនឃើញសិរីល្អរបស់ទ្រង់។ យើងទទួលយកផលប្រយោជន៍ ពីការអស្ចារ្យរបស់ទ្រង់ក្នុងជីវិតយើង ដោយមិនបានដឹងគុណទ្រង់។ យើងលែងមានការកោតស្ញប់ស្ញែង ចំពោះឈើឆ្កាងទ្រង់។ យើងបានភ្លេចថា យើងមានឯកសិទ្ធិធ្វើជាកូនរបស់ព្រះ។…
Read articleពូកែវោហារ តែចេះបន្ទាបខ្លួន
ខ្ញុំកោតសរសើរ អ្នកដែលពូកែចែកចាយ អំពីសេចក្តីជំនឿរបស់ខ្លួន ហើយចេះបញ្ចុះបញ្ចូលអ្នកដទៃ ដោយសំនួនវោហាររបស់ខ្លួន។ អ្នកខ្លះថា អ្នកនោះមាន ”អំណោយទាននិយាយ” ឬ “ចេះប្រើពាក្យសម្តីបានល្អ”។ អ្នកខ្លះទៀតថា អ្នកនោះ “ពូកែវោហារ”។ លោកអ័ប៉ុឡូសក៏មានអំណោយទាននេះផងដែរ។ ព្រះគម្ពីរបានចែងថា គាត់ជា “អ្នកមានវោហារ ហើយក៏ចេះស្ទាត់ក្នុងគម្ពីរ”(កិច្ចការ ១៨:២៤)។ ប៉ុន្តែ ទោះបីជាគាត់បានបង្រៀន យ៉ាងត្រឹមត្រូវអំពីព្រះគ្រីស្ទពិតមែនក៏ដោយ ក៏គាត់បានអធិប្បាយតែអំពីការទទួលបុណ្យជ្រមុជទឹករបស់លោកយ៉ូហាន ដែលជាការទទួលបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្តចេញពីអំពើបាបតែប៉ុណ្ណោះ(ខ.២៥ ១៩:៤)។ លោកអ័ប៉ុឡូសបានចេះចាំសេចក្តីបង្រៀន របស់ព្រះយេស៊ូវ តែប្រហែលជាមិនបានដឹងអំពីការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ និងអំពីការដែលព្រះវិញ្ញាណបានយាងមកនោះទេ(កិច្ចការ ២) ការបង្រៀនរបស់គាត់នៅមានការខ្វះចន្លោះ ព្រោះគាត់មិនបានដឹង អំពីការពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដែលប្រទានអំណាចជារៀងរាល់ថ្ងៃ។ ហេតុនេះហើយបានមិត្តភ័ក្ររបស់សាវ័កប៉ុល គឺលោកអ័គីឡា និងនាងព្រីស៊ីល ជាភរិយា បានអញ្ជើញលោកអ័ប៉ុឡូស ឲ្យមកឯផ្ទះរបស់ពួកគេ ដើម្បីកែតម្រង់ការបង្រៀនរបស់គាត់ឲ្យបានត្រឹមត្រូវឡើង។ ទោះបីជាលោកអ័ប៉ុឡូសរៀនសូត្របានជ្រៅជ្រះ និងចេះគម្ពីរបានច្រើនយ៉ាងណាក៏ដោយ ក៏គាត់នៅតែទទួលការបង្រៀនពីពួកគេ ដោយបន្ទាបខ្លួន។ ទីបំផុត លោកអ័ប៉ុឡូសក៏អាចបន្តការងារបម្រើព្រះរបស់ខ្លួន ដោយការយល់ដឹងថ្មី។ បទគម្ពីរទំនុកដំកើង ២៥:៩ បានរំឭកយើងថា ព្រះទ្រង់នឹង “នាំមនុស្សសុភាពក្នុងសេចក្តីយុត្តធម៌…
Read articleសេចក្ដីស្រឡាញ់ដែលយើងអាចទុកចិត្តបាន
ពាក្យសម្តីដែលធ្វើឲ្យឈឺចាប់បំផុត ប្រហែលជាពាក្យ ដែលនិយាយថា “ខ្ញុំមិនស្រឡាញ់អ្នកទៀតទេ”។ ពាក្យសម្តីនេះធ្វើឲ្យទំនាក់ទំនងត្រូវបញ្ចប់ ធ្វើឲ្យខូចចិត្ត ហើយធ្វើឲ្យក្តីស្រមៃរលាយបាត់បង់។ ជាញឹកញាប់ មនុស្សដែលធ្លាប់ត្រូវបានគេក្បត់ តែងតែការពារខ្លួន កុំឲ្យឈឺចាប់នៅពេលក្រោយទៀត ដោយសម្រេចចិត្តឈប់ជឿជាក់ លើសេចក្តីស្រឡាញ់របស់អ្នកផ្សេងទៀត។ ជាងនេះទៅទៀត ការតាំងចិត្តបែបនោះ ក៏អាចធ្វើឲ្យអ្នកនោះមិនជឿជាក់លើសេចក្តីស្រឡាញ់របស់ព្រះផងដែរ។ សេចក្តីស្រឡាញ់ដែលព្រះមានចំពោះយើង មានលក្ខណៈដ៏គួរឲ្យកត់សម្គាល់ ត្រង់ចំណុចដែលទ្រង់បានសន្យាថា សេចក្តីស្រឡាញ់របស់ទ្រង់ នឹងមិនចេះចប់ឡើយ។ លោកហោរាយេរេមា ធ្លាប់បានឆ្លងកាត់ស្ថានភាពដ៏ជូរចត់ដែលបានធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង(បរិទេវ ៣:១៣-២០)។ កាលនោះ ពួកសាសន៍របស់គាត់បានបដិសេធមិនព្រមស្តាប់តាម ពេលគាត់អំពាវនាវម្តងហើយម្តងទៀត ឲ្យពួកគេឆ្លើយតប នឹងសេចក្តីស្រឡាញ់របស់ព្រះ ហើយឲ្យវិលមកដើរតាមទ្រង់វិញ។ គាត់ក៏បានធ្លាក់ចូលក្នុងសភាពត្រដាបត្រដួសបំផុត បានជាគាត់ថ្លែងថា “កំឡាំងរបស់ខ្ញុំសូន្យបាត់អស់ទៅ សេចក្តីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ាហើយ(ខ.១៨)។ ប៉ុន្តែ ទោះគាត់ស្ថិតក្នុងស្ថានភាពខ្មៅងងឹតយ៉ាងណាក៏ដោយ ក៏គាត់នៅតែពិចារណាអំពីសេចក្តីស្រឡាញ់ដ៏ឋិតថេររបស់ព្រះ បានជាគាត់សរសេរថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់។ ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់!”(បរិទេវ ៣:២២-២៤)។ មនុស្សអាចសច្ចាថានឹងស្រឡាញ់យើងជារៀងរហូត ប៉ុន្តែ ក៏អាចក្បត់ពាក្យសន្យានោះផងដែរ។ យ៉ាងណាមិញ សេចក្តីស្រឡាញ់របស់ព្រះ នឹងនៅតែឋិតថេរ…
Read articleចូរអរព្រះគុណ
នៅទីក្រុងឡែនស៊ីង(Lansing) រដ្ឋមីឈីហ្គិន ក្នុងអំឡុងពេលរដូវរងា យើងមិនសូវមានថ្ងៃរះប៉ុន្មានទេ។ ប៉ុន្តែ ឆ្នាំមុន ព្រះទ្រង់បានប្រទានពរ ឲ្យយើងមានថ្ងៃដ៏ស្រស់បំព្រង ហើយខ្ញុំសង្កេតឃើញថា មនុស្សស្ទើរតែគ្រប់គ្នាបានអរព្រះគុណព្រះ លើកលែងតែខ្ញុំម្នាក់ប៉ុណ្ណោះ។ នៅពេលខ្ញុំចេញពីធ្វើការ មានបុរសម្នាក់បាននិយាយថា “ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យមែន ជាអំណោយដែលព្រះប្រទាន!” ខ្ញុំក៏បានឆ្លើយតបថា “មែនហើយ ប៉ុន្តែ ព្រឹលនឹងធ្លាក់នៅសប្តាហ៍ក្រោយទៀត”។ ត្រង់ចំណុចនេះ ខ្ញុំគួរតែអរព្រះគុណព្រះ គឺមិនត្រូវរមិលគុណយ៉ាងដូចនេះទេ។ យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រទៅកាន់ពួកជំនុំសម័យដើម ដើម្បីឲ្យពួកគេរៀនដឹងគុណព្រះ។ គាត់បាននិយាយអំពីការអរព្រះគុណ ក្នុងសំបុត្ររបស់គាត់ គឺបានច្រើនជាងអ្នកនិពន្ធនៃកណ្ឌគម្ពីរសញ្ញាថ្មីដទៃទៀត។ ជាក់ស្តែង គាត់បានប្រើពាក្យអរព្រះគុណ២៣ដង ដែលក្នុងនោះ យើងអាចទទួលសេចក្តីបង្រៀនអំពីការអរព្រះគុណ។ ជានិច្ចជាកាល ព្រះគម្ពីរបានបង្រៀនឲ្យយើងថា្វយការអរគុណដល់ព្រះ ជាជាងអរគុណមនុស្ស។ មនុស្សគឺជាអំណោយមកពីព្រះ ហើយសាវ័កប៉ុលបានអរព្រះគុណព្រះ ដែលបានប្រទានពរឲ្យពួកគេមានការរីកលូតលាស់ មានសេចក្តីស្រឡាញ់ និងសេចក្តីជំនឿ(១កូរិនថូស ១:៤ ១ថែស្សាឡូនីច ១:២)។ យើងត្រូវអរព្រះគុណព្រះ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់គ្រប់ការទាំងអស់ (កូល៉ុស ៣:១៥,១៧)។ សាវ័កប៉ុលជឿថា អ្នកដើរតាមព្រះយេស៊ូវអាចអរព្រះគុណព្រះ សម្រាប់គ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់មានអំណាចគ្រប់គ្រង ហើយទ្រង់កំពុងធ្វើការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់អ្នកជឿទ្រង់(១ថែស្សាឡូនីច ៥:១៨)។…
Read articleថ្ងៃនៃចម្រូត
នៅពេលរសៀលថ្ងៃមួយ នារដូវរំហើយ ខ្ញុំបានបើកឡានកាត់ចំការមួយ ហើយក៏បានឃើញកសិករម្នាក់ចតគ្រឿងម៉ាស៊ីនធំៗមួយចំនួន នៅតាមចិញ្ចើមថ្នល់។ ខ្ញុំក៏បានឃើញមានផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមានផ្ទៃពណ៌លឿង និងមានអក្សរសរសេរពីលើថា “ការប្រមូលផលកំពុងដំណើរការ”។ គ្រាន់តែក្រលេកមើលចំការនោះតែបន្តិច ខ្ញុំក៏អាចដឹងភ្លាម ថាម្ចាស់ចំការនោះ បានយកអ្វីមកដាំកាលពីបួនប្រាំខែមុន គឺគាត់បានយកគ្រាប់ពោតតូចៗមកដាំ។ បានជាខ្ញុំអាចដឹងយ៉ាងដូចនេះ ព្រោះខ្ញុំឃើញគាត់កំពុងរៀប ចំបើកបរម៉ាស៊ីនច្រូតកាត់ដើមពោត ដែលកំពុងពេញផ្លែ ក្នុងផ្ទៃដីរាប់ហិចតា។ ថ្វីដ្បិតតែយើង សុទ្ធតែបានដឹងច្បាស់ហើយថា ផ្លែពោត គឺកើតចេញដើមពោត ដែលគេបានដាំ ប៉ុន្តែ ពេលខ្លះយើងមិនព្រមទទួលស្គាល់លទ្ធផល ដែលច្រូតកាត់បានពីការសាបព្រោះ ខាងឯវិញ្ញាណរបស់យើងឡើយ។ លោកសាវ័កប៉ុលចែងថា “កុំឲ្យច្រឡំឡើយ . . . ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”(កាឡាទី ៦:៧)។ ការរស់នៅដែលបំពេញសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម នាំឲ្យទទួលផលជាសេចក្តីពុករលួយ មានន័យថា យើងកំពុងចង់បានអ្វីដែលមិនមែនជារបស់ផងខ្លួន ដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយថែមទាំងធ្វើការអាក្រក់ជាច្រើនទៀត(៥:១៩-២១)។ ការដើរតាមការដឹកនាំនៃព្រះវិញ្ញាណ នាំឲ្យបង្កើតផលជាសេចក្តីមេត្រីភាព សប្បុរស ហើយដឹងខ្នាត(៥:២២-២៣)។ ដោយសារព្រះគុណរបស់ព្រះ នោះយើងអាចសម្រេចចិត្ត“ព្រោះគ្រាប់ពូជខាងព្រះវិញ្ញាណ” រួចច្រូតបានជីវិតអស់កល្បជានិច្ច(៦:៨)។ ឧបមាថា ព្រះយេស៊ូវប្រកាសថា ថ្ងៃនេះជា “ថ្ងៃនៃចម្រូត” នៅក្នុងជីវិតរបស់យើង ហើយទ្រង់ឲ្យយើងប្រមូលផលដែលកើតចេញពីការសម្រេចចិត្ត…
Read article