ការចាំយាម និងការរង់ចាំ
នៅក្នុងព្រះគម្ពីរអេសាយ ជំពូក ១៨ យើងឃើញថា លោកីយទាំងមូលហាក់ដូចជាបានលើកគ្នា មកច្បាំងនឹងរាស្រ្តរបស់ព្រះ។ ប៉ុន្តែ តើព្រះដ៏មានគ្រប់ព្រះចេស្តាទ្រង់បានឆ្លើយតបយ៉ាងដូចម្តេចខ្លះ ចំពោះការនេះ? កាលនោះ ទ្រង់បានមានបន្ទូលថា “អញនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់អញ”(ខ.៤)។ យើងក៏ប្រហែលជាយល់ថា ព្រះទ្រង់ហាក់ដូចជាមិនមានការតបត នឹងការអាក្រក់ដែលគេកំពុងនាំគ្នាធ្វើនោះទេ បានជាទ្រង់នៅស្ងៀមយ៉ាងដូចនេះ។ ប៉ុន្តែ នេះជាការយល់ខុសហើយ។ តាមពិត យើងត្រូវចាំថា ព្រះទ្រង់នឹងធ្វើការរបស់ទ្រង់ តាមពេលវេលាដែលទ្រង់កំណត់ ឬធ្វើឲ្យត្រូវពេល តាមបំណងព្រះហឫទ័យទ្រង់។ ការនេះបានធ្វើឲ្យខ្ញុំគិតអំពីកាលដែលព្រះយេស៊ូវបានពន្យាពេលអស់៤ថ្ងៃ ក្នុងការរង់ចាំ ខណៈដែលគេបានបញ្ចុះសពលោកឡាសារនៅក្នុងផ្នូរហើយ(យ៉ូហាន ១១:៣៩)។ តើទ្រង់មិនបានជ្រាបថាគាត់បានស្លាប់ហើយទេឬ? តើទ្រង់មិនយកព្រះទ័យទុកដាក់ ចំពោះគាត់ទេឬ? ជាការពិតណាស់ ទ្រង់ពិតជាបានយកព្រះទ័យទុកដាក់មែន! កាលនោះ ទ្រង់គ្រាន់តែកំពុងរង់ចាំពេលដ៏ល្អបំផុត សម្រាប់ធ្វើការអស្ចារ្យ និងបង្រៀនសេចក្តីដែលទ្រង់សព្វព្រះហឫទ័យនឹងបង្រៀនដល់គេប៉ុណ្ណោះ។ ព្រះគម្ពីរបានចែងអំពី “ការពន្យារពេល” របស់ព្រះ ដែលយើងច្រើនតែពិបាកយល់ តាមគំនិតរបស់យើង។ ប៉ុន្តែ ការពន្យារពេលរបស់ទ្រង់ សុទ្ធតែកើតចេញមកពីជម្រៅនៃប្រាជ្ញា និងសេចក្តីស្រឡាញ់របស់ទ្រង់។ តាមពិត ការពន្យាពេលរបស់ទ្រង់ អាចនាំឲ្យយើងមានលក្ខណៈសម្បត្តិស្រគត់ស្រគំ ដែលមានដូចជា ការបន្ទាបខ្លួន ការអត់ធ្មត់ ការទ្រាំទ្រ និងសេចក្តីខ្ជាប់ខ្ជួន…
Read articleលេខដែលមិនបានប្រើ
កង់ទីមួយរបស់ខ្ញុំ មានលីពដែលអាចដាក់លេខបានតែមួយលេខទេ។ ដូចនេះ ខ្ញុំបានប្រើតែលេខមួយនោះ មិនថាតែពេលជិះលឿនឬយឺត ឡើងទួលឬចុះទួលឡើយ។ កង់ទីពីរបស់ខ្ញុំអាចដាក់លេខបានបីលេខ គឺលេខសម្រាប់ជិះលើផ្ទៃរាបស្មើ សម្រាប់ឡើងទួល ហើយមួយទៀតសម្រាប់ចុះទួល។ កង់ទីបីរបស់ខ្ញុំអាចដាក់លេខបានដល់ទៅដប់លេខ ដូចនេះ ខ្ញុំមានជម្រើសកាន់តែច្រើន។ ទោះបីជាកង់ចុងក្រោយរបស់ខ្ញុំ អាចដាក់លេខច្រើនយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនបានប្រើឲ្យបានគ្រប់លេខ ជារៀងរាល់ពេលដែលខ្ញុំជិះវានោះឡើយ។ លេខខ្លះសមនឹងប្រើ នៅពេលចាប់ផ្តើមចេញដំណើរ និងពេលឡើងទួល រីឯលេខផ្សេងទៀតទុកសម្រាប់បង្កើនល្បឿន ហើយលេខដទៃទៀតសមបំផុតសម្រាប់ការជិះលំហែ។ ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថា ទោះបីខ្ញុំមិនបានប្រើលេខឲ្យអស់ នៅពេលណាដែលខ្ញុំជិះកង់ក៏ដោយ ក៏មិនមានន័យថា ខ្ញុំនឹងមិនដែល ត្រូវការប្រើលេខទាំងនោះឡើយ។ បញ្ហាដូចនេះក៏អាចកើតមាន នៅពេលយើងប្រើអំណោយទាន និងសមត្ថភាពខាងវិញ្ញាណផងដែរ។ ក្នុងអំឡុងពេលដែលព្រះទ្រង់មិនបានប្រើខ្ញុំ ឲ្យធ្វើកិច្ចការណាមួយ ដែលខ្ញុំធ្លាប់ធ្វើពីមុនមក នោះខ្ញុំមិនមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សឥតប្រយោជន៍ ឬគ្មានតំលៃនោះឡើយ ផ្ទុយទៅវិញ ខ្ញុំបានអរព្រះគុណព្រះ សម្រាប់“អំណោយទាន” ដែលខ្ញុំអាចប្រើ នៅពេលបច្ចុប្បន្ន។ ជំនាញដែលយើងមិនត្រូវការប្រើ នៅពេលនេះ អាចមានប្រយោជន៍ចំពោះយើងនៅពេលក្រោយ។ អំណោយទានខាងវិញ្ញាណរបស់យើង សុទ្ធតែមានភាពចាំបាច់ តាមបែបផ្សេងពីគ្នា និងសម្រាប់ប្រើនៅពេលខុសគ្នា។ សេចក្តីត្រូវការ និងកាលៈទេសៈនឹងមានការផ្លាស់ប្តូរ ដោយមិនអាចដឹង និងទាយស្មានជាមុន។…
Read articleតើព្រះបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ នៅពេលថ្មីៗនេះ?
ខ្ញុំបានជួបបុរសម្នាក់ ដែលបានជឿជាក់ថា ព្រះពិតជាមិនអាចអត់ទោសឲ្យគាត់ ចំពោះអ្វីដែលគាត់បានប្រព្រឹត្តឡើយ។ មានបុរសចំណាស់ម្នាក់បានជួយលើកទឹកចិត្តគាត់ ហើយខ្ញុំមានចិត្តរីករាយ ពេលបានដឹងថា មួយឆ្នាំក្រោយមក គាត់មិនគ្រាន់តែបានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានចិត្តស្រេកឃ្លានចំពោះព្រះបន្ទូល ក្នុងបទគម្ពីរថែមទៀតផង។ទោះជាយ៉ាងណាក៏ដោយ បីឆ្នាំក្រោយមក នៅពេលខ្ញុំបានជួបនិយាយជាមួយគាត់ ខ្ញុំបានកត់សំគាល់ឃើញថា ភាពក្លៀវក្លារបស់គាត់ក៏លែងមាន ហើយគាត់ប្រែជារអ៊ូរទាំថា “ខ្ញុំមិនយល់ទាល់តែសោះ ថាហេតុអ្វីបានជាព្រះអនុញ្ញាត ឲ្យមនុស្សអាក្រក់ចម្រុងចម្រើន ខណៈដែលកូនៗរបស់ទ្រង់ជាច្រើន (រួមទាំងខ្លួនគាត់ផង) កំពុងជួបការខ្វះខាតយ៉ាងត្រដាបត្រដួស”។ ដូចនេះ ការរអ៊ូរទាំបានស៊ីបំផ្លាញអំណរនៃសេចក្តីជំនឿរបស់គាត់ហើយ។ គាត់ភ្លេចហើយថា ខ្លួនត្រូវការព្រះគុណរបស់ព្រះគ្រីស្ទខ្លាំងប៉ុណ្ណា គឺមិនខុសពីគ្រីស្ទបរិស័ទជាច្រើនទៀតឡើយ។ គាត់បានដឹងគុណព្រះ ពេលគាត់ទទួលព្រះអម្ចាស់ជាលើកដំបូង តែការដឹងគុណនោះបានបាត់បង់អស់ហើយ។ ការនេះបានរំឭកយើង អំពីពួកឈ្នួលនៅចំការទំពាំងបាយជូរ ដែលព្រះយេស៊ូវបានមានបន្ទូលក្នុងរឿងប្រៀបប្រដូច(ម៉ាថាយ ២០:១-១៦)។ ពួកឈ្នួលទាំងនោះ បានងាកមកផ្តោតអារម្មណ៍ទៅលើការអ្វីដែលអ្នកដទៃបានទទួល ជាជាងដឹងគុណចៅហ្វាយរបស់ខ្លួន(ខ.១០-១២)។ ព្រះទ្រង់មិនដែលជំពាក់យើង ក្នុងការអ្វីឡើយ តែទ្រង់បានប្រទានសេចក្តីសង្រ្គោះដល់យើង ដោយមិនគិតថ្លៃ ពេលដែលយើងទទួលព្រះគ្រីស្ទ គឺដូចដែលទ្រង់បានសន្យា។ រួចទ្រង់បានបន្ថែមពីលើសេចក្ដីសប្បុរសរបស់ទ្រង់ ដោយចាត់ព្រះវិញ្ញាណរបស់ទ្រង់ ឲ្យមកជួយយើងក្នុងជីវិតនេះ ខណៈដែលយើងកំពុងត្រៀមខ្លួន ទទួលសេចក្តីអំណរដ៏នៅអស់កល្បជានិច្ច ជា មួយទ្រង់។ ពេលយើងជួបការអ្វីដែលហាក់ដូចជាអយុត្តិធម៌ ក្នុងជីវិតនេះ នោះចូរយើងសម្លឹងមើលទៅឯទ្រង់…
Read articleមុនដើមដំបូង
កាលស្ទីវ(Steve) នៅវ័យជំទង់ គាត់បានសួរនូវសំណួរមួយ ដែលស្ថិតក្នុងចំណោមសំណួរ ដែលខ្ញុំចាំបាច់ត្រូវខំរកចម្លើយ ក្នុងនាមជាឳពុករបស់គាត់។ កាលនោះគាត់បានសួរខ្ញុំថា “ប៉ា បើព្រះពិតជាបានគង់នៅតាំងពីមុនអស់កល្បជានិច្ចមែន តើទ្រង់កំពុងធ្វើអ្វីខ្លះ មុនពេលដែលទ្រង់បានបង្កើតសកលលោកទាំងមូល?” ដូចនេះ តើមានអ្វីខ្លះកើតឡើង ក្នុងរយៈពេលដ៏វែង មុនពេលដែល “ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី?”(លោកុប្បត្តិ ១:១)។ ទីមួយ យើងអាចដឹងថា ព្រះទ្រង់មាន “ប្រាជ្ញា”ជាស្រេច មុននឹងបង្កើតរបស់សព្វសារពើ គឺប្រាជ្ញាដែលមានក្នុងបុគ្គលិកលក្ខណៈទ្រង់ផ្ទាល់។ ក្នុងបទគម្ពីរសុភាសិត ៨:២៣ ប្រាជ្ញាបានថ្លែងថា ព្រះទ្រង់បានសិតអញ(ប្រាជ្ញា)តាំងពីអស់កល្បរៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង។ ម៉្យាងទៀត យើងក៏អាចដឹងផងដែរថា ព្រះទ្រង់បានមានផែនការប្រទានសេចក្តីសង្រ្គោះ ដោយព្រះគុណទ្រង់ តាំងពីមុនពេលដែលទ្រង់បានដាក់ផែនដី នៅក្នុងកន្លែងរបស់វា។ បទគម្ពីរ ២ធីម៉ូថេ ១:៩ បានចែងថា ព្រះបានប្រទានព្រះគុណមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនអស់ទាំងកល្ប។ បទគម្ពីរ ទីតុស ១:២ ក៏បានចែងផងដែរថា ព្រះបានសន្យាប្រទានជីវិតអស់កល្បជានិច្ច តាំងពីមុនអស់ទាំងកល្ប។ ហើយយើងក៏ដឹងផងដែរថា ព្រះវរបិតាបានដំកើងព្រះយេស៊ូវឡើង ដោយសិរីល្អ ហើយព្រះវបិតាបានស្រឡាញ់ទ្រង់ “ក្នុងកាលដែលលោកីយមិនទាន់បានកើតនៅឡើយ”(យ៉ូហាន ១៧:៥ និងមើល…
Read articleកុំឲ្យលើស កុំឲ្យខ្វះ
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីការដែលមនុស្សងាយប្រើព្រះបន្ទូល តាមរបៀបខុសឆ្គង។ យើងប្រហែលជាព្យាយាមកាត់ស្រាយបទគម្ពីរ ឲ្យស្របតាមទស្សនៈរបស់យើង ជាជាងបកស្រាយបទគម្ពីរនោះ តាមបំណងព្រះហឫទ័យព្រះ។ អ្នកខ្លះបានប្រើព្រះគម្ពីរ ដើម្បីការពាររឿងអ្វីមួយ ខណៈពេលដែលអ្នកដទៃបានប្រើព្រះគម្ពីរដើម្បីវាយប្រហារមកលើរឿងនោះទៅវិញ។ ភាគីទាំងសងខាងសុទ្ធតែដកស្រង់បទគម្ពីរ ដើម្បីគាំទ្រទស្សនៈរៀងៗខ្លួន ប៉ុន្តែ អ្នកទាំងពីរមិនអាចត្រូវទាំងពីរនាក់បានឡើយ។ ពេលយើងប្រើព្រះបន្ទូល យើងចាំបាច់ត្រូវប្តេជ្ញាចិត្តថា យើងនឹងមិនបន្ថែមបន្ថយអត្ថន័យ ដ៏ពិតនៃបទគម្ពីរ ដែលយើងកំពុងប្រើនោះឡើយ។ បើសិនជាយើងប្រើព្រះបន្ទូល មិនបានត្រឹមត្រូវ នោះមានន័យថា យើងក៏បានកាត់ស្រាយព្រះបន្ទូលខុស ដែលទីបំផុត យើងអាចឈានទៅរកការបង្រៀនខុស អំពីលក្ខណៈសម្បត្តិរបស់ព្រះ។ ហេតុនេះហើយ បានជាសាវ័កប៉ុលបានលើកទឹកចិត្តដល់លោកធីម៉ូថេថា “ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ”(២ធីម៉ូថេ ២:១៥)។ គន្លឹះជាអាទិភាព ដើម្បីឲ្យយើងអាចក្លាយជាអ្នកបម្រើ ដែលមិនត្រូវខ្មាស និងអាចទទួលយកបាន គឺយើងត្រូវតែបកស្រាយ(ឬ“កាត់ស្រាយ”) ព្រះបន្ទូលរបស់ព្រះឲ្យបានត្រឹមត្រូវ។ នៅពេលយើងសិក្សាព្រះបន្ទូល យើងត្រូវពឹងផ្អែកលើព្រះវិញ្ញាណ ដែលទ្រង់ជាអ្នកបណ្តាលឲ្យគេតែងព្រះគម្ពីរ ដើម្បីឲ្យយើងទទួលបានចំណេះដឹង និងប្រាជ្ញា។ យើងអាចប្រើពាក្យសម្តី និងការប្រព្រឹត្តរបស់យើង ជាឱកាស ដើម្បីបកស្រាយព្រះបន្ទូល តាមរបៀបដែលពិតជាអាចឆ្លុះបញ្ចាំង ឲ្យគេស្គាល់បំណងព្រះហឫទ័យ។ នេះជាឯកសិទ្ធិអស្ចារ្យបំផុតមួយ ក្នុងចំណោមឯកសិទ្ធិដ៏អស្ចារ្យទាំងឡាយ នៃជីវិតគ្រីស្ទបរិស័ទ។—Bill…
Read articleអ្នកជូនដំណើរយើងកាត់តាមច្រកភ្នំ
ខ្ញុំធ្លាប់ឮគេនិយាយថា “ខ្ញុំមិនខ្លាចស្លាប់ទេ ព្រោះខ្ញុំមានទំនុកចិត្តថា ខ្ញុំនឹងបានទៅស្ថានសួគ៌ ប៉ុន្តែ អ្វីដែលខ្ញុំខ្លាចនោះ គឺរបៀបនៃការស្លាប់!” មែនហើយ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងទន្ទឹងរង់ចាំពេលដែលយើងទៅនៅនគរស្ថានសួគ៌ ប៉ុន្តែ យើងប្រហែលជាខ្លាចការស្លាប់។ យើងត្រូវហ៊ានទទួលស្គាល់ថា នេះជាការពិតមែន គឺមិនត្រូវមានការអៀនខ្មាស់ឡើយ។ វាគឺជារឿងធម្មតាទេ ដែលយើងខ្លាចឈឺចាប់ ពេលរៀបនឹងស្លាប់ ឬខ្លាចឃ្លាតឆ្ងាយពីអ្នកដែលខ្លួនស្រឡាញ់ ឬក៏ខ្លាចគ្រួសារយើងជួបភាពក្រីក្រ ឬខ្លាចបាត់បង់ឱកាសនៅលើផែនដីនេះ។ ហេតុអ្វីបានជាគ្រីស្ទបរិស័ទមិនចាំបាច់ត្រូវខ្លាចសេចក្តីស្លាប់? ព្រោះព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ ហើយយើងរាល់គ្នា ដែលនៅក្នុងព្រះគ្រីស្ទក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ ហេតុនេះហើយបានជា ក្នុងបទគម្ពីរ ១កូរិនថូស ១៥:៥៦-៥៧ សាវ័កប៉ុលបានប្រកាសថា “រីឯទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រិត្យវិន័យ។ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។” ដំណើរការនៃការស្លាប់ គ្រាន់តែជាការចម្លងយើង ចូលទៅក្នុងនគរព្រះ ដើម្បីរស់នៅទីនោះជាមួយព្រះអស់កល្បជានិច្ច។ ខណៈដែលយើង “ដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់” យើងអាចមានទំនុកចិត្តចំពោះព្រះបន្ទូលរបស់ព្រះ ដែលបានចែងថា “ទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនិងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ត្រង់ចំណុចនេះ ព្រះអម្ចាស់ទ្រង់យាងជាមួយយើង កំសាន្តចិត្ត និងតម្រង់ផ្លូវយើង ខណៈពេលដែលទ្រង់កំពុងជូនដំណើរយើង…
Read article